Category: ព័ត៌មានអន្តរជាតិ

  • ជប៉ុនចំណាយ ២.៣៥ពាន់លានដុល្លារ ទិញមីស៊ីលចម្ងាយឆ្ងាយ ៤០០គ្រាប់ ពីសហរដ្ឋអាមេរិក

    ជប៉ុនចំណាយ ២.៣៥ពាន់លានដុល្លារ ទិញមីស៊ីលចម្ងាយឆ្ងាយ ៤០០គ្រាប់ ពីសហរដ្ឋអាមេរិក

    តូក្យូ៖ ចំពោះមុខការកើនឡើងអំណាចយោធារបស់ចិន និងកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរក្នុងដៃនោះ រដ្ឋាភិបាលជប៉ុននឹងបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនទ្វេដង ដល់ស្តង់ដារដូចអង្គការណាតូ គឺ ២ភាគរយ នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ ២០២៧។ ប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍ទី១៨ ខែមករានេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការជាមួយសហរដ្ឋអាមេរិក ដើម្បីទិញមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ចំនួន ៤០០គ្រាប់ ខណៈទីក្រុងតូក្យូកំពុងព្យាយាមពង្រឹងសមត្ថភាពយោធា ទប់ទល់នឹងការគំរាមកំហែងផ្នែកសន្តិសុខក្នុងតំបន់។ កិច្ចព្រមព្រៀងមានតម្លៃ ២.៣៥ពាន់លានដុល្លារនេះ គឺជាការបញ្ជាទិញមីស៊ីល Tomahawk ពីរប្រភេទ ដែលអាចបាញ់បានចម្ងាយ ១,៦០០គីឡូម៉ែត្រ ដោយវាត្រូវបានអនុម័តយល់ព្រមពីទីក្រុងវ៉ាស៊ីនតោន កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ សូមរម្លឹកផងដែរថា កាលពីខែធ្នូឆ្នាំមុន ទីក្រុងតូក្យូបានបន្ធូរបន្ថយគោលការណ៍នាំចេញសព្វាវុធរបស់ខ្លួន ដើម្បីអាចលក់មីស៊ីលសម្រាប់ប្រើជាមួយប្រព័ន្ធមីស៊ីលការពារដែនអាកាសប៉ាទ្រីយ៉ូត (Patriot) ដែលផលិតនៅក្នុងប្រទេសជប៉ុន ក្រោមអាជ្ញាបណ្ណឱ្យទៅសហរដ្ឋអាមេរិក ស្របពេលដែលទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមបំពេញស្តុកសព្វាវុធរបស់ខ្លួនឡើងវិញ បន្ទាប់ពីបានខិតខំផ្គត់ផ្គង់ពួកវាឱ្យទៅអ៊ុយក្រែន ដែលស្ថិតក្នុងសង្រ្គាមអូសបន្លាយជាមួយរុស្ស៉ី៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • អេស្ប៉ាញហាមឃាត់ការលក់ផលិតផលជក់ថ្នាំជក់ ទូទាំងប្រទេស

    អេស្ប៉ាញហាមឃាត់ការលក់ផលិតផលជក់ថ្នាំជក់ ទូទាំងប្រទេស

    ម៉ាឌ្រីដ៖ ក្រសួងសុខាភិបាលអេស្ប៉ាញនិយាយថា រដ្ឋាភិបាលអេស្ប៉ាញបានអនុម័តក្រឹត្យមួយ ដែលហាមឃាត់ការលក់ផលិតផលជក់ថ្នាំជក់ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការប្រើប្រាស់ថ្នាំជក់។ ផលិតផលជក់ថ្នាំជក់ ឬហៅថា អេច ធី ភី (HTPs) ជាឧបករណ៍ម្យ៉ាងប្រើថ្មពិលបង្កើតថាមពល ដើម្បីបញ្ចេញជាតិនីកូទីនចេញពីស្លឹកថ្នាំជក់ តាមរយៈ pyrolysis ដែលមិនបាច់ដុតភ្លើង។ ក្រសួងសុខាភិបាលអេស្ប៉ាញបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រឹត្យហាមឃាត់ការលក់ផលិតផលជក់ថ្នាំជក់នេះ តម្រូវឱ្យមានការវេចខ្ចប់ផលិតផល អេច ធី ភី (HTPs) ជាមួយសារព្រមានពីផលប៉ះពាល់ដល់សុខភាព ដូចគ្នាទៅនឹងផលិតផលថ្នាំជក់ដទៃទៀតដែរ។ ស្របពេលដែលអត្រានៃការជក់បារីនៅក្នុងប្រទេសអេស្ប៉ាញ បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ចំនួនអ្នកជក់បារីជាប្រចាំនៅតែមានកម្រិតខ្ពស់ដដែល។ ជាក់ស្តែង មនុស្សពេញវ័យម្នាក់ក្នុងចំណោម ៤នាក់នៅក្នុងប្រទេសអេស្ប៉ាញ ២៦ភាគរយប្រើប្រាស់ថ្នាំជក់ជាទៀងទាត់ បើធៀបនឹងមធ្យមភាគពិភពលោកដែលមាន ២២.៣ភាគរយ នេះបើយោងតាមតួលេខចុងក្រោយរបស់អង្គការសុខភាពពិភពលោក (WHO)៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • អង្គការសុខភាពពិភពលោក (WHO) ៖ វ៉ាក់សាំងកូវីដ-១៩សង្គ្រោះជីវិតមនុស្ស ១,៤លាននាក់នៅអឺរ៉ុប

    អង្គការសុខភាពពិភពលោក (WHO) ៖ វ៉ាក់សាំងកូវីដ-១៩សង្គ្រោះជីវិតមនុស្ស ១,៤លាននាក់នៅអឺរ៉ុប

    ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) ប៉ាន់ប្រមាណថា ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ បានកាត់បន្ថយការស្លាប់នៅអឺរ៉ុប យ៉ាងហោចណាស់ ៥៧ភាគរយ និងបានជួយសង្គ្រោះជីវិតមនុស្សយ៉ាងហោចណាស់ ១,៤ លាននាក់។ នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អឺរ៉ុប លោក ហាន ក្លាហ្គ បាននិយាយយ៉ាងដូច្នេះថា សព្វថ្ងៃនេះ មានប្រជាជន ១,៤លាននាក់នៅក្នុងតំបន់របស់យើង (អឺរ៉ុប) ដែលភាគច្រើនជាមនុស្សចាស់ បានរីករាយនឹងជីវិតរស់នៅជាមួយក្រុមគ្រួសារជាទីស្រលាញ់របស់ពួកគាត់ ដោយ សារតែពួកគាត់បានសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩។ នេះគឺជាឥទ្ធិពលនៃវ៉ាក់សាំង… ជាភស្តុតាងដែលមិនអាចប្រកែកបាន។ ក្រុមអ្នកស្រាវជ្រាវរកឃើញថា ចាប់ពីខែធ្នូ ឆ្នាំ ២០២០ ដល់ខែមីនា ឆ្នាំ ២០២៣ វ៉ាក់សាំងការពារជំងឺកូវីដ១៩ កាត់បន្ថយការស្លាប់បាន ៥៧ភាគរយ ចំពោះក្រុមមនុស្សមានអាយុចាប់ពី ៧០ ដល់ ៧៩ឆ្នាំ និង ៥៤ភាគរយ ចំពោះក្រុមមនុស្សមានអាយុចាប់ពី ៦០ ដល់ ៦៩ឆ្នាំ។ រីឯអត្រាស្លាប់បានកាត់បន្ថយ ៥២ភាគរយ ក្នុងក្រុមមនុស្សមានអាយុចាប់ពី ៥០ ដល់ ៥៩ឆ្នាំ…

  • អង្គការសុខភាពពិភពលោក (WHO) ៖ ការប្រើប្រាស់ថ្នាំជក់សកលធ្លាក់ចុះខ្លាំង

    អង្គការសុខភាពពិភពលោក (WHO) ៖ ការប្រើប្រាស់ថ្នាំជក់សកលធ្លាក់ចុះខ្លាំង

    ហ្សឺណែវ៖ ការប្រើប្រាស់ថ្នាំជក់មានសន្ទុះថយចុះខ្លាំង ទោះបីជាអង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា ក្រុមហ៊ុនធំៗក្នុងឧស្សាហកម្មថ្នាំជក់ខិតខំស្វែងរកឥទ្ធិពលលើគោលនយោបាយសុខភាពពិភពលោក ដើម្បីការពារអត្ថប្រយោជន៍របស់ខ្លួន។ អង្គការសុខភាពពិភពលោក (WHO) ថ្មីៗនេះ ប្រកាសថា ការប្រើប្រាស់ថ្នាំជក់ជាសកលបានធ្លាក់ចុះ ដោយនៅឆ្នាំ ២០២២ មានមនុស្សម្នាក់ ក្នុងចំណោម ៥នាក់បានជក់បារី បើធៀបនឹងមនុស្សម្នាក់ ក្នុងចំណោម៣នាក់ កាលពីឆ្នាំ ២០០០។បើតាមរបាយការណ៍សកល មនុស្ស ១,២៥ពាន់លាននាក់ ដែលមានអាយុ ១៥ឆ្នាំ ឬលើសពីនេះ បានប្រើប្រាស់ថ្នាំជក់ក្នុងឆ្នាំ ២០២២ បើធៀបនឹង ១,៣៦ពាន់លានក្នុងឆ្នាំ ២០០០។ របាយការណ៍ដដែលបន្តថា ការប្រើប្រាស់ថ្នាំជក់នឹងធ្លាក់ចុះបន្ថែមទៀតនៅឆ្នាំ២០៣០ ដល់ប្រហែល ១,២ពាន់លាននាក់ ទោះបីជាចំនួនប្រជាជនពិភពលោកកើនឡើងក៏ដោយ។ បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) តំបន់ដែលមានអ្នកជក់បារីច្រើនជាងគេ គឺអាស៊ីអាគ្នេយ៍ និងអឺរ៉ុប ដែលមានចំនួនប្រហែលមួយភាគបួន នៃចំនួនប្រជាជនសកលសរុប។ ហើយក្នុងប្រទេសមួយចំនួន ការប្រើប្រាស់ថ្នាំជក់នៅតែកើនឡើង មានដូចជានៅអេហ្ស៊ីប ហ្ស៊កដានី និងឥណ្ឌូនេស៊ី។ របាយការណ៍ខាងលើនេះ បោះពុម្ពផ្សាយរៀងរាល់ពីរឆ្នាំម្តង ដែលបានផ្តល់ទិន្នន័យបឋមមួយចំនួន ស្តីពីអត្រានៃការជក់បារី ដែលអង្គការសុខភាពពិភពលោក (WHO) កំពុងជំរុញឱ្យរដ្ឋាភិបាលអនុវត្តវិធានការគ្រប់គ្រង៕…

  • មនុស្សស្លាប់កើនដល់ ២៣នាក់ ក្នុងហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួចនៅថៃ

    មនុស្សស្លាប់កើនដល់ ២៣នាក់ ក្នុងហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួចនៅថៃ

    បាងកក៖ ឧបទ្ទវហេតុផ្ទុះរោងចក្រផលិតកាំជ្រួចមួយកន្លែង នៅភាគកណ្តាលប្រទេសថៃ នារសៀលថ្ងៃពុធនេះ បានធ្វើឱ្យមនុស្សស្លាប់កើនឡើងដល់ ២៣នាក់ហើយ។ ហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួចនេះ បានកើតឡើងនៅម៉ោងប្រមាណ៣រសៀលថ្ងៃពុធនេះ ស្ថិតនៅក្បែរទីប្រជុំជនសាលាខោ ភាគកណ្តាលខេត្តស៊ូផាន់បូរី។ អភិបាលខេត្តស៊ូផាន់បូរី លោក ណាតាផាត ស៊ូវ៉ាន់ប្រាធីប បានប្រាប់កាសែត AFP ថា យើងបានទទួលរបាយការណ៍ពីក្រុមកំចាត់គ្រឿងផ្ទុះ (EOD) ថា មានអ្នកស្លាប់ចំនួន ២៣នាក់ ប៉ុន្តែពុំមានការបញ្ជាក់ពីមូលហេតុអ្វី ដែលបណ្តាលឱ្យមានការផ្ទុះរោងចក្រកាំជ្រួចនេះទេ។ លោកអភិបាលខេត្តនិយាយថា រោងចក្រនេះបានបើកដំណើរការស្របច្បាប់ និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ។ បើតាមមន្ត្រីប៉ូលិស តំបន់ជុំវិញទីតាំងកើតហេតុ មិនមានការខូចខាតទេ។ ភ្លាមៗ ក្រោយទទួលបានដំណឹងនេះ នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន ដែលកំពុងចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស បានបង្ហោះសារនៅលើបណ្តាញសង្គម ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះបាត់បង់ជីវិត និងបានបញ្ជាឱ្យបើកការស៊ើបអង្កេតរកមូលហេតុនៅពីក្រោយឧបទ្ទវហេតុនេះ។ គួរបញ្ជាក់ថា ករណីផ្ទុះក្នុងរោងចក្រផលិតផាវ និងឧបករណ៍បាញ់កាំជ្រួចផ្សេងទៀតមិនមែនជារឿងចម្លែកទេនៅប្រទេសថៃ។ ជាក់ស្តែង យ៉ាងហោចណាស់មនុស្ស ១០នាក់បានស្លាប់ បន្ទាប់ពីការផ្ទុះនៅក្នុងឃ្លាំងកាំជ្រួចមួយកន្លែងនៅទីក្រុងស៊ុនហ្កៃខូឡុក ក្នុងខេត្តណារ៉ាត់ធីវ៉ាត់ ភាគខាងត្បូងប្រទេសថៃ កាលពីឆ្នាំមុន។ ដោយឡែកកាលពីឆ្នាំមុនមួយទៀត មនុស្ស ១១នាក់ក៏បានរងរបួសផងដែរ នៅពេលដែលរោងចក្រផលិតកាំជ្រួចមួយ បានផ្ទុះនៅក្នុងទីក្រុងឈៀងម៉ៃភាគខាងជើង៕…

  • ចិនប្រឈមមុខនឹងវិបត្តិប្រជាសាស្រ្ត បន្ទាប់ពីចំនួនប្រជាជនធ្លាក់ចុះក្នុងឆ្នាំ ២០២៣

    ចិនប្រឈមមុខនឹងវិបត្តិប្រជាសាស្រ្ត បន្ទាប់ពីចំនួនប្រជាជនធ្លាក់ចុះក្នុងឆ្នាំ ២០២៣

    ប៉េកាំង៖ ទិន្នន័យផ្លូវការបានបង្ហាញឱ្យដឹងក្នុងថ្ងៃពុធនេះថា ចំនួនប្រជាជនរបស់ប្រទេសចិន បានថមថយក្នុងឆ្នាំ ២០២៣ ហើយបានបន្តធ្លាក់ចុះបន្ទាប់ពីកើនឡើងជាង ៦ទសវត្សរ៍កន្លងមក ខណៈដែលប្រទេសចិនកំពុងប្រឈមមុខនឹងវិបត្តិប្រជាសាស្រ្តដែលកំពុងកើនឡើង។ បន្ទាប់ពីឥណ្ឌាវ៉ាដាច់ចិនក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោកកាលពីឆ្នាំមុន ឥឡូវនេះចិនកំពុងព្យាយាមជំរុញអត្រាកំណើតដែលធ្លាក់ចុះ តាមរយៈការឧបត្ថម្ភធន និងការឃោសនាគាំទ្រការមានកូនជាដើម។ ការិយាល័យស្ថិតិជាតិរបស់ទីក្រុងប៉េកាំង (NBS) ក្នុងថ្ងៃពុធនេះបញ្ជាក់ថា នៅចុងឆ្នាំ ២០២៣ ចំនួនប្រជាជនជាតិចិនមានចំនួន ១,៤០៩.៦៧លាននាក់។ ការធ្លាក់ចុះកាលពីឆ្នាំមុន គឺច្រើនជាងពីរដង បើធៀបនឹងការធ្លាក់ចុះដែលបានរាយការណ៍ក្នុងឆ្នាំ ២០២២។ បន្ថែមលើនេះ ប្រទេសចិនបានបាត់បង់មនុស្ស (ស្លាប់) ចំនួន ៨៥០,០០០នាក់ ខណៈដែលចំនួនប្រជាជនរបស់ខ្លួនបានធ្លាក់ចុះជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៦០។ បើតាមការិយាល័យ NBS ក្នុងឆ្នាំ ២០២៣ ចំនួនកំណើតមានប្រមាណ ៩.០២លាននាក់ ធ្លាក់ចុះពី ៩.៥៦លានកំណើតក្នុងឆ្នាំ ២០២២។ ប្រទេសចិនបានបញ្ចប់ “គោលនយោបាយកូនតែមួយ” ដ៏តឹងរ៉ឹងរបស់ខ្លួន ដែលបានដាក់ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ស្របពេលព្រួយបារម្ភថា ចំនួនប្រជាជនច្រើនពេកនៅឆ្នាំ ២០១៦ ហើយបានចាប់ផ្តើមអនុញ្ញាតឱ្យគូស្នេហ៍មានកូនបីនាក់វិញ នៅឆ្នាំ ២០២១។ ប៉ុន្តែការសម្រេចចិត្តនោះបានបរាជ័យ ក្នុងការបញ្ច្រាសការធ្លាក់ចុះចំនួនប្រជាសាស្រ្ត សម្រាប់ប្រទេសដែលពឹងផ្អែកលើកម្លាំងពលកម្មដ៏ច្រើន ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ចនេះ។ មនុស្សជាច្រើនបានស្តីបន្ទោសការធ្លាក់ចុះអត្រាកំណើត…

  • ក្រុមប្រទេស BRICS គ្រោងបន្ថែមសមាជិកថ្មីចំនួន ៦ ទៀត នៅដើមឆ្នាំ២០២៤

    ក្រុមប្រទេស BRICS គ្រោងបន្ថែមសមាជិកថ្មីចំនួន ៦ ទៀត នៅដើមឆ្នាំ២០២៤

    រួមមានប្រទេសអារ៉ាប៊ីសាអូឌីត អាហ្សង់ទីន អេមីរ៉ាតអារ៉ាប់រួម អេហ្ស៊ីប អ៉ីរ៉ង់ និងអេត្យូពី។ ឥទ្ធិពលសេដ្ឋកិច្ចនៃក្រុមប្រទេសនេះកើនដល់ជាង ៣០ទ្រីលានដុល្លារនៃផលិតផលក្នុងស្រុកសរុប (GDP) ឬស្មើនឹង ២៩% នៃ GDP ពិភពលោក។ ដោយឡែក ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន G7 ក្ដោបបានប្រមាណ ៤៣% នៃ GDP ពិភពលោក ឬជាង ៤៥,៩ទ្រីលានដុល្លារ។ ក្នុងចំណោមក្រុមប្រទេស G7 អាមេរិកមាន GDPខ្ពស់ជាងគេ គឺដល់ ២៦,៩ទ្រីលាន ខណៈលើឈរលើកំពូលតារាង BRICS គឺចិន ដែលមាន GDP ជាង ១៩,៤ទ្រីលានដុល្លារ – IMF via Visual Capitalist #ams1minute

  • ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុន Apple ធ្លាក់ចុះ៥% មកត្រឹម ៣៨៣ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣

    ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុន Apple ធ្លាក់ចុះ៥% មកត្រឹម ៣៨៣ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣

    ដោយចំណូលជាង ៥២% បានមកពីការលក់ទូរសព្ទ iPhone ជាង ២២% បានមកពីការលក់សេវាកម្មនានា ១០% បានមកពីការលក់នាឡិកាដៃឆ្លាតវៃ Apple Watch និង Airpods និងជាង ១៥%ផ្សេងទៀតទទួលបានពីការលក់កុំព្យូទ័រយួរដៃ Mac និង iPad។ ជាង ៤១%នៃចំណូលសរុបរបស់ក្រុមហ៊ុន ទទួលបានពីតំបន់អាមេរិកខាងជើង ដែលមានអតិថិជនច្រើនប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ Apple និង ២៤%ទៀតគឺបានពីអឺរ៉ុប ខណៈចិន ជប៉ុន និងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមបញ្ចូលគ្នាផ្ដល់ចំណូលបាន ៣៣,៧% – Visual Capitalist #ams1minute

  • ស្តេចថ្មីរបស់ប្រទេសដាណឺម៉ាកឡើងគ្រងរាជ្យ ជាផ្លូវការ

    ស្តេចថ្មីរបស់ប្រទេសដាណឺម៉ាកឡើងគ្រងរាជ្យ ជាផ្លូវការ

    កូប៉ិនហាក៖ ព្រះមហាក្សត្រថ្មីរបស់ប្រទេសដាណឺម៉ាក ព្រះអង្គ Frederik X បានឡើងសោយរាជ្យជាផ្លូវការ បន្ទាប់ពីព្រះមាតារបស់ទ្រង់ គឺព្រះមហាក្សត្រិយ៍ Margrethe II បានដាក់រាជ្យ កាលពីពេលថ្មីៗនេះ។ ការឡើងគ្រងរាជ្យជាផ្លូវការ ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី១៤ ខែមករា ដោយមានហ្វូងមនុស្សយ៉ាងច្រើនប្រមូលផ្តុំគ្នា នៅក្នុងរាជធានីកូប៉ិនហាក ដើម្បីធ្វើជាសាក្សី ជាប្រវត្តិសាស្ត្រនេះ។ ក្រៅពីនេះ ក៏មានការបាញ់កាំជ្រួចអបអរសាទរ នៅយប់ មុនថ្ងៃឡើងគ្រងរាជសម្បត្តិ របស់ទ្រង់ ទៀតផង។ គួររម្លឹកថា ព្រះមហាក្សត្រិយ៍ Margrethe II ព្រះជន្ម ៨៣ព្រះវស្សា ប្រកាសពីព្រះរាជបំណងដាក់រាជ្យ អំឡុងព្រះរាជ្យសុន្ទរកថា អបអរថ្ងៃចូលឆ្នាំថ្មី ឆ្នាំ២០២៤។ ព្រះបរមរាជវាំងបានឲ្យដឹងថា ការស្នងរាជ្យបានក្លាយជាផ្លូវការ នៅពេលដែលព្រះមហាក្សត្រិយ៍ Margrethe II ចុះហត្ថលេខាលើសេចក្តីប្រកាសអំពីការដាក់រាជ្យរបស់ព្រះអង្គ ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋ នៅក្នុងសភា។ ព្រះអង្គ Frederik X បានមានព្រះបន្ទូលថា «ព្រះមាតារបស់ខ្ញុំគឺជាព្រះមហាក្សត្រិយ៍ ដែលជោគជ័យ..ក្តីសង្ឃឹមរបស់ខ្ញុំ គឺដើម្បីក្លាយជាស្តេចបង្រួបបង្រួម សម្រាប់អនាគត… វាជាទំនួលខុសត្រូវដែលខ្ញុំសន្មត់ ដោយការគោរព មោទនភាព…

  • កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលប្រភេទថ្មី ចុងក្រោយបំផុត

    កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលប្រភេទថ្មី ចុងក្រោយបំផុត

    ព្យុងយ៉ាង៖ កូរ៉េខាងជើងបានអះអាង នៅថ្ងៃចន្ទ ទី១៥ ខែមករាថា ខ្លួនទើបបានបាញ់សាកល្បង នូវកាំជ្រួចផ្លោងថ្មី មានក្បាលគ្រាប់ ដែលអាចបញ្ជាបានលឿនជាងសំឡេង។ កូរ៉េខាងជើងបានឲ្យដឹងថា មីស៊ីលនេះជារបកគំហើញចុងក្រោយបំផុត ក្នុងការស្វែងរកអាវុធទំនើបរបស់ខ្លួន ដើម្បីគំរាមកំហែងដល់សត្រូវ ដែលគេដឹងថា សំដៅដល់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ សម្រាប់ឆ្នាំ២០២៤ នេះគឺជាការបាញ់បង្ហោះសាកល្បងមីស៊ីល ជាលើកដំបូង របស់ទីក្រុងព្យុងយ៉ាង។ វាក៏ត្រូវបានដឹងថា ជាការសាកល្បងលើកដំបូងបំផុត ដែលមិនធ្លាប់មានពីមុនមក នូវប្រភេទ មីស៊ីលផ្លោង រយៈចម្ងាយមធ្យមលឿនជាងសំឡេង ហៅកាត់ថា IRBM។ យោធាកូរ៉េខាងត្បូងបានរកឃើញការបាញ់សាកល្បង មីស៊ីល IRBM ប្រភេទនេះ កាលពីរសៀល ថ្ងៃអាទិត្យ ចុងសប្តាហ៍មុន។ របាយការណ៍ខ្លីមួយនៅក្នុងទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង KCNA បាននិយាយថា IRMB ជាប្រភេទមីស៊ីលដែលប្រើឥន្ធនៈរឹង។ មីស៊ីលប្រើឥន្ធនៈរឹង ត្រូវបានគេដឹងថា មិនចាំបាច់ចាក់សាំង ឬប្រេង មុននឹងបាញ់ចេញនោះទេ ដែលនេះធ្វើឱ្យវាអាចបាញ់ចេញភ្លាមៗ ធ្វើឱ្យសត្រូវពិបាកចាប់សញ្ញា និងបាញ់កម្ទេច។ ទីភ្នាក់ងារសារព័ត៌មាន KCNA បានឲ្យដឹងទៀតថា ការធ្វើតេស្តនេះគឺមានគោលបំណងដើម្បីផ្ទៀងផ្ទាត់ «លក្ខណៈនៃការរអិល និងធ្វើចលនា» នៃក្បាលគ្រាប់…