-
ឥណ្ឌាបញ្ចេញនាវាចម្បាំងផលិតក្នុងស្រុកដ៏ទំនើប

ញូវដែលី៖ ប្រទេសឥណ្ឌា នៅថ្ងៃអង្គារសប្តាហ៍នេះ បានបញ្ចេញវីដេអូមួយ បង្ហាញពីរូបរាងនាវាចម្បាំង ដែលខ្លួនបានដាក់ឈ្មោះថា Imphal ជានាវាពិឃាតទំនើបចុងក្រោយបង្អស់ផលិតក្នុងស្រុក នៅឯចំណត Naval Dockyard ក្នុងទីក្រុងបុមបៃ។ កងទ័ពជើងទឹកឥណ្ឌាបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីដាក់ឱ្យដំណើរការនាវាចម្បាំង Imphal ស៊េរីចុងក្រោយបំផុតរបស់ខ្លួន។ នាវាចម្បាំងដែលមានបំពាក់មីស៊ីលបញ្ជាទិសនេះ គឺជានាវាពិឃាតទំនើបគ្រឿងទី៣ ក្នុងចំណោមនាវាពិឃាត Visakhapatnam ចំនួន៤គ្រឿង ដែលផលិតក្នុងស្រុកដោយប្រទេសឥណ្ឌា។ មន្រ្តីវិស្វ័ករជាន់ខ្ពស់ឥណ្ឌាបាននិយាយថា នាវាចម្បាំង Imphal នេះ មានលទ្ធភាពផលិតថាមពលបានដោយខ្លួនឯង, ផលិតទឹកស្អាតដោយខ្លួនឯង និងមាននិរន្តរភាពដោយខ្លួនឯង ក៏ដូចជាប្រព័ន្ធពន្លត់អគ្គិភ័យ។ នាវាពិឃាតនេះ នឹងចូលជួយជាកម្លាំងដល់កងទ័ពជើងទឹកឥណ្ឌា សម្រាប់ការបំពេញបេសកកម្មនៅដែនសមុទ្រ។ គួរបញ្ជាក់ថា នាវាពិឃាត Imphal ខាងលើ ត្រូវបានបង្កើតឡើងដោយការិយាល័យរចនានាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា និងសាងសង់ដោយក្រុមហ៊ុន Mazagon Dock Limited របស់ទីក្រុងប៉ុមបៃ។ ការផលិតនាវាចម្បាំង គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការលើកកម្ពស់សន្តិសុខ និងអធិបតេយ្យភាពដែនសមុទ្ររបស់ប្រទេសខ្លួន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
គណបក្សកាន់អំណាច តៃវ៉ាន់ ចោទ បក្ស ប្រឆាំង ថា ជា ក្រុម គាំទ្រ បក្សកុម្មុយនីស្តចិន

តៃប៉ិ៖ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ មេដឹកនាំជួរមុខរបស់គណបក្សកាន់អំណាចនៅតៃវ៉ាន់ ដែលជាបេក្ខជនប្រធា នាធិបតីនៅអាណត្តិបន្ទាប់ បានចោទប្រកាន់គណបក្សប្រឆាំងថា បាន បោះបង់ ចោលនូវផ្នត់គំនិត ប្រឆាំង កុម្មុយនីស្ត និងងាកទៅ គាំទ្រ ចិនជ្រុលហួសហេតុ ។ ការចោទប្រកាន់ខ្លាំងៗនេះ ធ្វើឡើងនៅមុនពេលដែលថ្ងៃបោះឆ្នោតជិតឈានចូលមកដ ល់ ពោលគឺនៅថ្ងៃទី១៣ ខែមករាខាងមុខនេះ។ អនុប្រធានាធិបតី លោក ឡៃ ឈិង តេ (Lai Ching-te) ដែលឈរឈ្មោះជាប្រធានាធិបតីមកពី គណបក្ស ប្រជាធិបតេយ្យ រីកចម្រើន (DPP) ដែលជាបក្សកាន់អំណាច បានលើកឡើងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយថា គណបក្សគួមីនតាំង (KMT) ធ្លាប់បានដឹកនាំប្រឆាំងនឹងរបបកុម្មុយនីស្តចិន ប៉ុន្តែឥឡូវនេះមេដឹកនាំរបស់ខ្លួនមិនត្រឹមតែបរាជ័យក្នុងការបន្តប្រឆាំងចិននោះទេ ផ្ទុយទៅវិញគឺនាំគ្នាគាំទ្រកុម្មុយនីស្តចិនកាន់តែខ្លាំង។ ការបោះឆ្នោតប្រធានាធិបតី និងសភានៅតៃវ៉ាន់ក្នុងខែមករាខាងមុខនេះ ធ្វើឡើងខណៈពេលដែលប្រទេសចិនកំពុងបង្កើនសម្ពាធទាំងយោធា និងនយោបាយ ដើម្បីទាមទារសិទ្ធិអំណាច ចង់គ្រប់គ្រងលើកោះតៃវ៉ាន់។ បន្ថែមលើនេះ ប្រ ទេសចិនបានចាត់ទុក លោក ឡៃ ថាជាអ្នកបំបែកខ្លួននិយមដ៏គ្រោះថ្នាក់ ហើយថាការបោះឆ្នោតនៅតៃវ៉ាន់ គឺជាការសម្រេចចិត្តរវាងសង្រ្គាម…
-
TikTok គឺជាកម្មវិធីទូរសព្ទដែលយុវវ័យសម័យទំនើបចំណាយពេលចូលទស្សនាច្រើនបំផុត

-
មនុស្សរាប់ពាន់នាក់ ភៀសខ្លួនចេញពីទឹកជំនន់ នៅឥណ្ឌូនេស៊ី

ហ្សាការតា៖ យោងតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយខេត្ត អាឆេខាងជើង បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៥,០០០នាក់ បានបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយស្នាក់នៅក្នុងទីជម្រកបណ្តោះអាសន្ន។ ការបង្ខំចិត្តភៀសខ្លួនរបស់ប្រជាជនឥណ្ឌូនេស៊ី កើតឡើងស្របពេលដែលភ្លៀងធ្លាក់ខ្លាំងបានជន់លិចផ្ទះសម្បែង និងទីកន្លែងសាធារណៈនៅទីក្រុង ឡុកស៊ូខន ខេត្ត អាឆេ ដែលប៉ះពាល់ដល់អ្នកស្រុកជាង ៤០,០០០នាក់។ អាជ្ញាធរឥណ្ឌូនេស៊ីនិយាយថា ស្ថានភាពទឹកជំនន់ ឥឡូវនេះស្ថិតក្នុងគ្រាអាសន្ន ពីព្រោះស្ទើរតែគ្រប់ស្រុកទាំងអស់ បានរងផលប៉ះពាល់ ហើយកម្ពស់ទឹកបន្តកើនឡើង ជាពិសេសនៅទីក្រុង Lhoksukon ជាក្រុងមានកម្ពស់ទឹកកើនឡើងដល់ ១,៧ម៉ែត្រ។ ជាការឆ្លើយតប អាជ្ញាធរបានបញ្ជាក់ថា យើងនឹងបន្តរៀបចំតង់សម្រាប់ប្រជាជនភៀសខ្លួនស្នាក់នៅជាបណ្ដោះអាសន្ន ពីព្រោះអ្វីដែលប្រជាពលរដ្ឋរងគ្រោះត្រូវការជាបន្ទាន់នាពេលនេះ នោះគឺស្បៀងអាហារ និងទីកន្លែងជ្រកកោណ។ មូលហេតុកើតមានគ្រោះមហន្តរាយខាងលើនេះ គឺបណ្តាលមកពីភ្លៀងធ្លាក់មិនឈប់រយៈពេល២ថ្ងៃ ដែលបណ្តាលឱ្យទឹកទន្លេចំនួន៣ ជន់លិចផ្ទះសម្បែងរបស់អ្នកស្រុក។ គិតមកទល់ពេលនេះ នៅពុំទាន់មានសេចក្តីរាយការណ៍ពីមនុស្សស្លាប់ ឬបាត់ខ្លួន ក៏ដូចជាទំហំនៃការខូចខាត បង្កឡើងពីគ្រោះទឹកជំនន់នៅឡើយទេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ប្រមុខ WHO ៖ ពិភពលោកគួរតែត្រៀមខ្លួន ទប់ស្កាត់ជំងឺរាតត្បាតនាពេលអនាគត

ហ្សឺណែវ៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារសប្តាហ៍នេះនិយាយថា ពិភពលោកគួរតែត្រៀមខ្លួន ទប់ស្កាត់ជំងឺរាតត្បាតនាពេលអនាគត បន្ទាប់ពីវិបត្តិកូវីដ-១៩រយៈពេល៣ឆ្នាំ ដែលមានទាំងការឈឺចាប់ និងការបាត់បង់ជីវិតមនុស្ស។ នៅក្នុងសារចុងឆ្នាំរបស់ខ្លួន អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស និយាយថា ឆ្នាំ២០២៣ បានកត់សម្គាល់ចំណុចរបត់មួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមផ្នែកសុខភាពសំខាន់ៗ ដែលនាំមកនូវទុក្ខវេទនាដ៏ធំធេង និងមិនអាចជៀសវាងបាន។ លោក ថេដ្រូស ក្រើនរំលឹកថា នេះគឺជាចំណុចរបត់មួយសម្រាប់ពិភពលោក បន្ទាប់ពីវិបត្តិកូវីដរយៈពេលបីឆ្នាំ ការឈឺចាប់ និងការបាត់បង់ជីវិតមនុស្សនៅគ្រប់ទីកន្លែង។ ប៉ុន្តែខ្ញុំរីករាយដែលបានឃើញជីវិតមនុស្ស វិលមករកភាពប្រក្រតីវិញ។ លោក ថេដ្រូស បានប្រកាសបញ្ចប់ជំងឺ Covid-19 ជាគ្រាអាសន្នសុខភាពសាធារណៈអន្តរជាតិក្នុងខែឧសភា។ លោក ថេដ្រូស បន្តថា បន្ទាប់ពីរយៈពេល ១០ខែ WHO ក៏បានលុបចោលភាពអាសន្នស្រដៀងគ្នានេះ លើជំងឺអុតស្វា ឬ mpox នៅក្នុងខែឧសភា ឆ្នាំ២០២៣ ខណៈដែលទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិ បានអនុម័តវ៉ាក់សាំងថ្មី សម្រាប់ជំងឺគ្រុនចាញ់ គ្រុនឈាម និងជំងឺរលាកស្រោមខួរ។ ដោយឡែក ពាក់ព័ន្ធការត្រៀមខ្លួន…
-
បារាំង៖ ថ្ងៃបុណ្យគ្រឹស្មាស់ បុរសម្នាក់សម្លាប់ប្រពន្ធ និងកូន ៤នាក់របស់ខ្លួន

ប៉ារីស៖ ប៉ូលិសបារាំង នៅថ្ងៃអង្គារសប្តាហ៍នេះ បានចាប់ខ្លួនបុរសអាយុ៣៣ឆ្នាំម្នាក់ ដែលសង្ស័យថា បានសម្លាប់ប្រពន្ធ និងកូន៤នាក់របស់ខ្លួននៅក្នុងផ្ទះ នៅថ្ងៃបុណ្យគ្រឹស្មាស់។ ព្រះរាជអាជ្ញាក្នុងតំបន់ លោក Jean Baptiste Bladier និយាយថា អាជ្ញាធរបានរកឃើញសាកសពស្រ្តីអាយុ៣៥ឆ្នាំម្នាក់ និងកូនៗរបស់គាត់ មានអាយុ៩ខែ ៤ឆ្នាំ ៧ឆ្នាំ និង១០ឆ្នាំនៅក្នុងផ្ទះល្វែងមួយកន្លែងក្នុងទីក្រុង Meaux ភាគខាងកើតនៃទីក្រុងប៉ារីស កាលពីល្ងាចថ្ងៃចន្ទសប្តាហ៍នេះ បន្ទាប់ពីពីមិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេ បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង។ បន្ទាប់ពីសម្លាប់ប្រពន្ធ និងកូន៤នាក់របស់ខ្លួន ទីបំផុតជនសង្ស័យត្រូវបានចាប់ខ្លួន នៅជិតផ្ទះឪពុករបស់គាត់ ក្នុងទីក្រុងSevran នៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះ។ លោកព្រះរាជអាជ្ញា Bladier បានបញ្ជាក់ថា កន្លងមក បុរសជាប្តី និងជាឃាតកធ្លាប់ត្រូវបានឃុំខ្លួនរួចហើយ កាលពីឆ្នាំ២០១៩ បន្ទាប់ពីព្យាយាមសម្លាប់ខ្លួន និងចាក់ដៃប្រពន្ធរបស់ខ្លួនចំស្មា នៅពេលនាងមានផ្ទៃពោះកូនទី៣ ប៉ុន្តែនាងមិនបានដាក់ពាក្យបណ្ដឹងទេ។ ឯកសារដែលរកឃើញនៅក្នុងផ្ទះរបស់ពួកគេ បានបង្ហាញថា ជនសង្ស័យធ្លាប់ទទួលបានការព្យាបាលជំងឺវិកលចរិកតាំងពីឆ្នាំ២០១៧។ ទោះបីជាយ៉ាងណា ការស៊ើបអង្កេតរកមូលហេតុបានបើកដំណើរការ ហើយការធ្វើកោសល្យវិច្ច័យ នឹងត្រូវធ្វើឡើងនៅទីក្រុងប៉ារីស នៅក្នុងថ្ងៃពុធនេះ។ គួរបញ្ជាក់ថា ជាមធ្យម ស្ត្រីម្នាក់ត្រូវបានគេសម្លាប់រៀងរាល់បីថ្ងៃក្នុងប្រទេសបារាំង។ ស្ត្រីចំនួន…
-
ប្រជាជននីហ្សេរីយ៉ា ចាកចោលផ្ទះសម្បែង គេចចេញពីការវាយប្រហាររបស់ក្រុមប្រដាប់អាវុធ

អាប៊ូហ្សា៖ ចំនួនអ្នកស្លាប់ថ្មីៗនេះ បង្ហាញពីការកើនឡើងយ៉ាងខ្លាំង បើធៀបនឹងតួលេខដំបូង ដែលត្រូវបានរាយការណ៍ដោយកងទ័ពនីហ្សេរីយ៉ា កាលពីល្ងាចថ្ងៃអាទិត្យសប្តាហ៍មុន ដែលមានត្រឹមតែ ១៦នាក់ប៉ុណ្ណោះ នៅក្នុងតំបន់ដែលញាំញីដោយអំពើហិង្សាអស់រយៈពេលជាច្រើនឆ្នាំ ព្រោះជម្លោះផ្នែកសាសនា និងជនជាតិភាគតិច។ ប្រជាជនជាច្រើនគ្រួសារ បង្ខំចិត្តចាកចោលផ្ទះសម្បែងរបស់ខ្លួន ក្នុងទីក្រុង Bokkos រដ្ឋ Plateau ក្រោយមានការវាយប្រហារជាបន្តបន្ទាប់ ពីក្រុមប្រដាប់អាវុធ ទៅលើភូមិរបស់ពួកគេរស់នៅ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១៣នាក់។ ក្រុមមន្ត្រីរដ្ឋាភិបាលក្នុងតំបន់ នៅថ្ងៃចន្ទសប្តាហ៍នេះ និយាយថា ក្រុមប្រដាប់អាវុធបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦០នាក់ នៅភាគកណ្តាលប្រទេសនីហ្សេរីយ៉ា ក្រោយបើកការវាយប្រហារជាបន្តបន្ទាប់ទៅលើភូមិនានា។ ប្រមុខរដ្ឋាភិបាលក្នុងតំបន់នៅទីក្រុង Bokkos រដ្ឋ Plateau លោក Monday Kassah បានបញ្ជាក់ថា មនុស្ស ១១៣នាក់ត្រូវបានសម្លាប់ ខណៈដែលអរិភាពចាប់តាំងពីថ្ងៃសៅរ៍ បន្តកើតមានរហូតដល់ព្រឹកថ្ងៃចន្ទសប្តាហ៍នេះ។ លោក Kassah បន្តថា ក្រុមក្មេងទំនើងយោធា ដែលគេស្គាល់ថា ជាក្រុមចោរ បានបើកការវាយប្រហារនៅក្នុងសហគមន៍ប្រមាណ ២០ផ្សេងគ្នា និងបានដុតបំផ្លាញផ្ទះសម្បែងអ្នកភូមិ។ ជាមួយគ្នានេះ ក៏មានអ្នករបួសជាង ៣០០នាក់ បញ្ជូនទៅមន្ទីរពេទ្យនៅទីក្រុង Bokkos…
-
ចិនរឹតបន្តឹងឧស្សាហកម្មវីដេអូហ្គេម

ប៉េកាំង៖ ប្រទេសចិនគ្រោងបង្កើតច្បាប់ថ្មីមួយ ដែលមានគោលបំណងកំណត់លើការទិញវីដេអូហ្គេម និងបញ្ជៀសឥរិយាបទឈ្លក់វង្វេងខ្លាំងលើការលេងហ្គេមអនឡាញ។ សេចក្តីព្រាងច្បាប់ទប់ស្កាត់ឧស្សាហកម្មវីដេអូហ្គេម គឺជាការវាយលុកទីផ្សារហ្គេមអនឡាញដ៏ធំបំផុតរបស់ពិភពលោក ស្របពេលដំណឹងនេះ បានធ្វើឱ្យភាគហ៊ុនក្នុងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយក្សធ្លាក់ចុះយ៉ាងខ្លាំង។ និយតករឧស្សាហកម្ម រដ្ឋបាលសារព័ត៌មាន និងបោះពុម្ពជាតិរបស់ចិន (NPPA) បានបញ្ជាក់ថា ហ្គេមអនឡាញមិនត្រូវផ្តល់រង្វាន់ ដែលទាក់ទាញមនុស្សឱ្យលេង និងចំណាយច្រើនពេកទេ រួមទាំងការចូលលេងប្រចាំថ្ងៃ និងការបញ្ចូលទឹកប្រាក់បន្ថែមទៅក្នុងគណនីអ្នកលេង។ វិធានការទប់ស្កាត់ដែលបានគ្រោងទុកនេះដែរ ក៏បានរំលឹកឡើងវិញនូវការហាមប្រាមលើមាតិកាហ្គេមអនឡាញ ដែលបង្កគ្រោះថ្នាក់ដល់ការរួបរួមជាតិ និងសន្តិសុខជាតិ ឬប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ជាតិទាំងមូលផងដែរ។ សូមបញ្ជាក់ថា ចិនគឺជាទីផ្សារហ្គេមដ៏ធំបំផុតរបស់ពិភពលោក ហើយក្រុមហ៊ុន Tencent គឺជាអ្នកនាំមុខគេនៅក្នុងវិស័យនេះ ទាក់ទងនឹងប្រាក់ចំណូល ដោយគ្រប់គ្រងលើទីផ្សារអាស៊ី ហើយបានវិនិយោគលើស្ទូឌីយូហ្គេមនៅទូទាំងពិភពលោកផងដែរ។ បន្ទាប់ពីការប្រកាសខាងលើនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនដែលមូលដ្ឋាននៅក្នុងទីក្រុងហ្សិនជិនមួយនេះ បានធ្លាក់ចុះ១២.៤ភាគរយ គិតជាទឹកប្រាក់ប្រហែល ៥៤ពាន់លានដុល្លារ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ទឹកជំនន់វាយប្រហារថៃ ធ្វើឱ្យមនុស្សរាប់ម៉ឺននាក់រងផលប៉ះពាល់

បាងកក៖ ក្រុមមន្ត្រីនៅថ្ងៃចន្ទសប្តាហ៍នេះនិយាយថា ទឹកជំនន់ដែលបង្កឡើងពីភ្លៀងធ្លាក់ខ្លាំង បានប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់ នៅភាគខាងត្បូងប្រទេសថៃ ខណៈដែលផ្លូវថ្នល់ និងផ្លូវរថភ្លើងមួយចំនួនបិទដំណើរការជាបណ្តោះអាសន្ន។ ទឹកជំនន់បានជន់លិចរថយន្ត និងផ្ទះសម្បែងប្រជាជនរស់នៅតាមដងផ្លូវ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ ប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់នៅក្នុងខេត្តជាច្រើន នៃភាគខាងត្បូងប្រទេសថៃ ជាពិសេសខេត្តណារ៉ាធីវ៉ាត់ និងយ៉ាឡា។ ផ្លូវមួយចំនួន និងសេវារថភ្លើងជាច្រើនបានផ្អាកជាបណ្តោះអាសន្ន ហើយយ៉ាងហោចណាស់សាលារៀនរាប់សិបបានបិទទ្វារ ដោយសារទឹកជំនន់។ វីដេអូខ្លីមួយបានបង្ហាញពីអ្នកស្រុកសង្ខំក្នុងផ្ទះ និងហាងលក់ដូរនានា ដែលត្រូវទឹកជំនន់ជន់លិច។ ភ្លៀងធ្លាក់ខ្លាំងក៏បានបង្កបញ្ហានៅតំបន់ឆ្នេរសមុទ្រផងដែរ ដោយយ៉ាងហោចណាស់មានទូកចំនួន៧គ្រឿងបានលិចនៅក្នុងឈូងសមុទ្រថៃ និងសមុទ្រអានដាម៉ាន ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន។ ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនផ្លូវដែករដ្ឋរបស់ថៃបញ្ជាក់ថា ដោយសារបញ្ហាផ្លូវ, រថភ្លើងដែលធ្វើដំណើរឆ្ពោះទៅភាគខាងត្បូង ហើយបន្តទៅកាន់ព្រំដែនម៉ាឡេស៊ី បានឈប់សំចតនៅខេត្តយ៉ាឡា។ បន្ថែមលើនេះ អាជ្ញាធរបានព្រមានដល់ប្រជាពលរដ្ឋក្នុងខេត្តនេះ ឱ្យត្រៀមភៀសខ្លួន ប្រសិនបើស្ថានភាពទឹកជំនន់កាន់តែធ្ងន់ធ្ងរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
សម្តេចសង្ឃ Pope Francis អំពាវនាវឱ្យបញ្ចប់សង្គ្រាម នៅហ្គាហ្សា និងអ៊ុយក្រែន

វ៉ាទីកង់៖ សម្តេចសង្ឃកាតូលិក Pope Francis បានទទូចឱ្យបញ្ឈប់ការបង្ហួរឈាមនៅតំបន់ហ្គាហ្សា និងអ៊ុយក្រែន ស្របពេលដែលពិភពលោកប្រារព្វពិធីបុណ្យគ្រឹស្មាស់។ នៅក្នុងពិធីបុណ្យគ្រឹស្មាស់ប្រចាំឆ្នាំ “Urbi and Orbi” នៅបុរីវ៉ាទីកង់ សម្តេចសង្ឃកាតូលិក Pope Francis បានអំពាវនាវឱ្យបញ្ចប់សង្រ្គាម និងបួងសួងឱ្យមានសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ជាកន្លែងដែលសង្គ្រាមកំពុងបំផ្លិចបំផ្លាញជីវិតមនុស្ស។ សម្តេចសង្ឃ Pope ក៏បានរំលឹកឡើងវិញនូវការអំពាវនាវជាបន្ទាន់ ឱ្យមានការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ និងឱ្យមានដំណោះស្រាយចំពោះស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា។ បន្ថែមលើនេះ សម្តេចសង្ឃ Pope ក៏បានមានបន្ធូលអំពាវនាវស្វែងរកសន្តិភាពក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ។ បើទោះបីជាមានការអំពាវនាវរបស់សម្តេចសង្ឃ Pope ស្វែងរកការប្រណីជីវិតក្នុងអំឡុងពេលបុណ្យគ្រឹស្មាស់យ៉ាងណាក៏ដោយ អ៊ីស្រាអែលនៅតែបន្តការវាយប្រហារតាមផ្លូវអាកាសសម្លាប់មនុស្សដដែល។ គួរបញ្ជាក់ថា សង្រ្គាមបានផ្ទុះឡើងបន្ទាប់ពីក្រុមយុទ្ធជនហាម៉ាសបានវាយប្រហារភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល ១,១៤០នាក់ និងចាប់ចំណាប់ខ្មាំងចំនួន ២៥០នាក់។ អ៊ីស្រាអែលបានឆ្លើយតបជាមួយនឹងយុទ្ធនាការយោធាឥតឈប់ឈរ ដែលបានសម្លាប់មនុស្សជាង ២០,៤០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ៕ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា