-
លោក Zelensky ៖ គ្មាននរណាម្នាក់ដឹងថា សង្គ្រាមនៅអ៊ុយក្រែននឹងចប់ នៅពេលណានោះទេ

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា «គ្មានទីបញ្ចប់» ដែលត្រូវបានមើលឃើញ ចំពោះការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែននោះទេ ខណៈដែលភាពនឿយហត់បានលេចឡើង ក្នុងចំណោមសម្ព័ន្ធមិត្តរបស់ទីក្រុង Kyiv រយៈពេលជិតពីរឆ្នាំ នៅក្នុងសង្រ្គាម។ កាលពីពេលថ្មីៗនេះ លោក Zelensky បានប្រាប់អ្នកយកព័ត៌មាន ក្នុងពេលឆ្លើយតបទៅនឹងសំណួរដែរចោទសួរថា «តើសង្គ្រាមជាមួយរុស្ស៊ីអាចបញ្ចប់ នៅឆ្នាំក្រោយ ឬយ៉ាងណា» ។ នៅពេលនោះ លោក Zelensky បានឆ្លើយតបថា «គ្មាននរណាម្នាក់ដឹងចម្លើយទេ»។ នៅក្នុងវេទិកា ដែលរៀបចំឡើង កាលពីថ្ងៃអង្គារ សប្តាហ៍នេះ នារដ្ឋធានី គៀវ ក្នុងពេលនោះដែរ លោក Zelensky បានលើកឡើងទៀតថា «សូម្បីតែមនុស្សជាទីគោរព មេបញ្ជាការរបស់យើង និងដៃគូបស្ចិមប្រទេសរបស់យើង សុទ្ធតែបានដឹងថា នេះជាសង្រ្គាម រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែ ពួកគេសុទ្ធតែមិនដឹងទេថា តើនឹងចប់ នៅពេលណានោះ»។ លោក Zelensky កាលពីសប្តាហ៍មុន បានធ្វើដំណើរទស្សនកិច្ច ទៅកាន់បណ្តាប្រទេសលោកខាងលិច ដើម្បីស្វែងរកការគាំទ្រផ្នែកយោធា…
-
ឥណ្ឌា ជាប្រទេសនាំចូលសព្វាវុធធំបំផុតក្នុងពិភពលោក ដោយក្ដោបក្ដាប់ ១១%នៃការនាំចូលសព្វាវុធទូទាំងពិភពលោកក្នុងចន្លោះឆ្នាំ២០១៨-២០២២

អារ៉ាប់សាអូឌីតស្ថិតក្នុងលេខ២ ដែលគ្របដណ្ដប់ ១០% ស្របពេលដែលកាតាមាន៦% ហើយចិន អូស្ត្រាលី និងអេហ្ស៊ីបមាន ៥% ដូចគ្នា។ ចំណែកប៉ាគីស្ថាន ជប៉ុន និងកូរ៉េខាងត្បូងមាន ៤% ដូចគ្នា។ ប្រទេសផ្សេងៗនៅជុំវិញពិភពលោករួមបញ្ចូលគ្នាគឺ ៣៤%។ អាមេរិក និងរុស្ស៊ី គឺជាប្រទេសធំទាំងពីរ ក្នុងចំណោមប្រទេសដទៃទៀតដែលផ្គត់ផ្គង់សព្វាវុធទៅឱ្យប្រទេសខាងលើ – SIPRI via Visual Capitalist #ams1minute
-
ភ្លើងឆេះព្រៃ រាលដាលដល់លំនៅដ្ឋាន នៅអូស្ត្រាលី ខណៈប្រជាជនត្រូវបានជម្លៀស

កង់បេរ៉ា៖ ប្រជាជនអូស្ត្រាលីរស់នៅតំបន់ភាគខាងលិច ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន ដោយសារតែរងការគំរាមកំហែងពីភ្លើងឆេះព្រៃ រាលដាលដល់ផ្ទះសម្បែង ជាមួយនឹងទិដ្ឋភាពដែលគួរឱ្យភ័យខ្លាច។ អាកាសធាតុក្តៅ និងខ្យល់បក់បោកខ្លាំង បានបង្កជាភ្លើងឆាបឆេះព្រៃ និងផ្ទះសម្បែង នៅតំបន់ជាយ នៃទីក្រុង Perth ស្ថិតក្នុងតំបន់ឆ្នេរសមុទ្រភាគខាងលិច នៃប្រទេសអូស្ត្រាលី។ យ៉ាងណាមិញ ក្រុមពន្លត់អគ្គីភ័យបានប្រឹងប្រែងប្រយុទ្ធ ដើម្បីការពារជីវិតមនុស្ស ពីភ្លើងឆាបឆេះដ៏ខ្លាំងក្លានេះ។ អគ្គីភ័យជាច្រើនលើកបានឆាបឆេះ នៅជុំវិញតំបន់នោះ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ខណៈដែលអាជ្ញាធរបានចេញការព្រមានជាបន្ទាន់ សម្រាប់ករណីភ្លើងឆេះ នៅតំបន់ Parkerville ដែលមានចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ភាគខាងលិច នៃទីក្រុង Perth ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
សមាជិកសភាបក្សប្រឆាំងឥណ្ឌាភាគច្រើន ត្រូវបានរារាំងមិនឱ្យចូលប្រជុំ

ញូវដេល្លី៖ ជាងពាក់កណ្តាលនៃសមាជិកសភាបក្សប្រឆាំងទាំងអស់ត្រូវបានរារាំងពីសម័យប្រជុំសភា នៅប្រទេសឥណ្ឌា ដោយសាតែពួកទាមទារឲ្យមានការជជែកដេញដោល លើបាតុកម្មដែលបានកើតមានឡើង កាលពីសប្តាហ៍មុន។ ជាមួយគ្នានេះ ក៏ផ្ទុះចេញបាតុកម្ម ក្នុងចំណោមសមាជិកសភាទាំងនោះ ខណៈដែលធុងបាញ់ចេញផ្សែង ត្រូវបានដាក់ នៅក្នុងសភា។ សមាជិកសភា ចំនួន១៤១ រូប ដែលត្រូវបានព្យួរ គឺជាក្រុមប្រឆាំងនៃគណបក្ស ចំនួន ២៦ ដែលត្រូវបានដាក់ឈ្មោះថា «INDIA» ។ ពួកគេគឺជា «សម្ព័ន្ធភាពរួមបញ្ចូលការអភិវឌ្ឍន៍ជាតិរបស់ឥណ្ឌា» ដែលត្រូវបានបង្កើតឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងការបោះឆ្នោតទូទៅ ដែលគ្រោងធ្វើឡើង នៅដើមឆ្នាំក្រោយ។ កាលពីថ្ងៃទី ១៣ ខែធ្នូ បុរសម្នាក់បានធ្វើឱ្យសមាជិកសភាស្រឡាំងកាំង នៅពេលដែលគេបានលោតចេញពីវិចិត្រសាលរបស់អ្នកទស្សនា ចុះមកលើជាន់ នៃសភាជាន់ទាប ហើយបញ្ចេញផ្សែងពណ៌លឿង ចេញពីកំប៉ុង។ ការតវ៉ា កំប៉ុងផ្សែង នេះបានកើតឡើង នៅខួបលើកទី ២២ នៃការវាយប្រហារ លើសភា។ នៅថ្ងៃបន្ទាប់ សមាជិកសភា ១៤ នាក់ត្រូវបានរារាំង មិនឲ្យចូលសភា ដោយចោទថា មានពាក់ព័ន្ធនឹងរឿងនេះ ហើយពួកគេចាត់ទុក ការតវ៉ានេះ បានរំលោភបំពានសន្តិសុខធ្ងន់ធ្ងរ។ នៅថ្ងៃច័ន្ទ…
-
ក្រពើត្រូវបានទាញចេញពីទឹកជន់លិច នៅអូស្ត្រាលី

កង់បេរ៉ា៖ សត្វក្រពើ ត្រូវបានគេចាប់ទាញចេញ ពីក្នុងទឹកដែលបានជន់លិច នៅភាគឦសាន ប្រទេសអូស្ត្រាលី ខណៈព្យុះបានវាយប្រហារតំបន់នោះ កាលពីពេលថ្មីៗនេះ។ សត្វក្រពើមួយក្បាល ដែលកំពុងហែលក្នុងតំបន់លិចទឹក ត្រូវបានអាជ្ញាធរទាញយកចេញ មកដាក់នៅលើគោក បន្ទាប់ពីត្រូវបានប្រជាជនក្នុងតំបន់ ភាគឦសាន ប្រទេសអូស្ត្រាលី ប្រទះឃើញ។ ហេតុការណ៍នេះបានកើតឡើង ចំពេលមានភ្លៀងធ្លាក់ខ្លាំងក្លា ដោយបានបង្ខំឲ្យមានការជម្លៀសប្រជាជន និងការព្រមានអំពីទឹកជំនន់ នៅក្នុងតំបន់នោះ។ នាយកដ្ឋានបរិស្ថាន និងវិទ្យាសាស្ត្រនៃរដ្ឋ Queensland បាននិយាយថា សត្វក្រពើ ដែលមានប្រវែង ២ម៉ែត្រ កន្លងះ មួយក្បាលនេះ ត្រូវបានចាប់បាន និងយកចេញពីក្នុងទឹក បន្ទាប់ពីអ្នកស្រុក ក្នុងទីក្រុង Ingham បានរាយការណ៍ ទៅកាន់អាជ្ញាធរ អំពីដំណឹងនេះ។ ប៉ូលិសបាននិយាយថា ក្រុមជួយសង្គ្រោះបានជម្លៀសមនុស្សជាង២០០ នាក់ ដោយបានចំណាយពេល ពេញមួយយប់ ហើយឧទ្ធម្ភាគចក្រយោធាត្រូវបានបញ្ជូន ទៅកាន់ទីនោះ ដើម្បីជួយប្រជាជន ដោយគេដឹងថា តំបន់ជន់លិចនេះ ត្រូវបានកាត់ផ្តាច់ ដោយសារគ្រោះទឹកជំនន់។ អ្នកគ្រប់គ្រងរមណីយដ្ឋានមួយកន្លែង អ្នកស្រី Cassie Hounslow បាននិយាយថា…
-
ស្លាប់មនុស្សយ៉ាងតិច ១០នាក់ ដោយសារជំនន់ទឹកភ្លៀង នៅភាគខាងត្បូងប្រទេសឥណ្ឌា

ញូវដេល្លី៖ ជំនន់ទឹកភ្លៀងបានស្លាប់មនុស្ស យ៉ាងហោចណាស់ ចំនួន១០នាក់ នៅភាគខាងត្បូង នៃប្រទេសឥណ្ឌា គិតត្រឹមថ្ងៃពុធ សប្តាហ៍នេះ។ រូបភាពនៃទឹកជំនន់ និងមនុស្សជាប់គាំង ព្រមទាំងដើរឆ្លងកាត់ទឹកជន់លិច ត្រូវបានបង្ហាញ បន្ទាប់ពីមនុស្ស យ៉ាងតិចណាស់ ចំនួន១០នាក់បានស្លាប់ ចំពេលមានភ្លៀងធ្លាក់ខ្លាំងក្លា នាភាគខាងត្បូងប្រទេសឥណ្ឌា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងនេះ បានកើតមានឡើង បន្ទាប់ពីព្យុះ ស៊ីក្លូន បានបង្កឱ្យមានទឹកជំនន់យ៉ាងខ្លាំងក្លា នៅក្នុងតំបន់ភាគខាងត្បូង នៃប្រទេសឥណ្ឌានេះ នាប៉ុន្មានសប្តាហ៍ កន្លងទៅ។ ប្រភពបានបន្តទៀតថា មនុស្សរាប់រយនាក់បានជាប់គាំង នៅក្នុងរដ្ឋ Tamil Nadu ខណៈដែលផ្លូវថ្នល់នានា ត្រូវបានទឹកជំនន់ជន់លិច។ ក្នុងប្រតិបត្តិការជួយសង្គ្រោះ ក្រុមកងកម្លាំងអាកាសបានទម្លាក់ការផ្គត់ផ្គង់ជំនួយគ្រាអាសន្ន ចំនួន ១០ តោនដល់អ្នកដែលជាប់គាំង នៅទីនោះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
លោក ហ្សេលេនស្គី ប្រកាសថា អ៊ុយក្រែននឹងទទួលបានប្រព័ន្ធការពារដែនអាកាស Patriot បន្ថែមទៀត

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងថា ប្រទេសអ៊ុយក្រែននឹងទទួលបានប្រព័ន្ធការពារដែនអាកាស ប៉ាទ្រីយ៉ូត (Patriot) បន្ថែមទៀត ដើម្បីពង្រឹងកងកម្លាំងរបស់ខ្លួនក្នុងរដូវរងា ដែលប្រឈមមុខនឹងការកើនឡើងការវាយប្រហារតាមអាកាសពីរុស្ស៊ី។ ថ្លែងក្នុងសន្និសីទសារព័ត៌មានចុងឆ្នាំរយៈពេល ២ម៉ោងនៅទីក្រុងគៀវវ ក្នុងថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហើបឱ្យដឹងថា យោធាអ៊ុយក្រែនត្រូវការទាហានបន្ថែមរហូតដល់ ៥០០,០០០នាក់ទៀត ស្របពេលដែលជម្លោះជាមួយរុស្ស៊ីជិតដល់រយៈពេលពីរឆ្នាំហើយ។ លោក ហ្សេលេនស្គី បានបញ្ជាក់យ៉ាងដូច្នេះថា មេបញ្ជាការរបស់លោក កំពុងស្វែងរកទាហានចន្លោះពី ៤៥០,០០០នាក់ ដល់ ៥០០,០០០នាក់។ ជាមួយគ្នានេះ លោក ហ្សេលេនស្គី ក៏ទទួលស្គាល់ដែរថា នេះជាដ៏បញ្ហារសើប ប៉ុន្តែទាហាន ៥០០,០០០នាក់បានស្ថិតនៅសមរភូមិជួរមុខរួចទៅហើយ។ លោក ហ្សេលេនស្គី បន្ថែមថា ប្រទេសរបស់លោកនៅឆ្នាំក្រោយ នឹងផលិតយន្តហោះដ្រូនមួយលានគ្រឿង ដែលនេះជាកត្តាជំរុញដ៏សំខាន់មួយ ក្នុងការប្រយុទ្ធគ្នារវាងអ៊ុយក្រែន និងរុស្ស៊ី។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ហាក់បន្ថយការផ្តល់ជំនួយដល់អ៊ុយក្រែន ចំពេលដែលទីក្រុងគៀវកំពុងប្រឈមនឹងការខ្វះខាតគ្រាប់រំសេវ ដើម្បីបន្តប្រយុទ្ធនឹងកងកម្លាំងរុស្ស៊ី បន្ទាប់ពីទីក្រុងមូស្គូបើកការវាយលុកពេញទំហឹងក្នុងខែកុម្ភៈ ឆ្នាំ២០២២។ យ៉ាងណាមិញ…
-
ចិនមានទំហំផលិតផលក្នុងស្រុកសរុប (GDP) ១៧,៧៣ ទ្រីលានដុល្លារ ជាមួយកំណើនសេដ្ឋកិច្ច ៨,១% ក្នុងឆ្នាំ២០២១

ការនាំចេញមានទំហំ ៣ ៥៤៨ ពាន់លានដុល្លារ ខណៈការនាំចូលមានទំហំ ៣ ០៨៩ ពាន់លានដុល្លារ។ យ៉ាងណាមិញ បំណុលសាធារណៈមានទំហំ ១៣,១៤ ទ្រីលានដុល្លារ ស្មើនឹងប្រមាណ ៧៧% នៃGDP ជាមួយអត្រាអតិផរណា ១,៨%។ ក្នុងចំណោមប្រជាជន ១ ៤១២ លាននាក់ មានប្រជាជន ៧៨០ លាននាក់ស្ថិតក្នុងក្រុមកម្លាំងពលកម្ម។ អត្រាប្រជាជនគ្មានការងារធ្វើមានចំនួន ៤,៨២% នៃប្រជាជនសរុប ឬស្មើនឹង ៣៧,៦ លាននាក់។ ប្រាក់ចំណូលជាមធ្យមសម្រាប់គ្រួសារចិនមាន ៥៤ ៤២២ ដុល្លារ ដោយប្រាក់ឈ្នួលអប្បបរមាស្មើនឹង ៣,៧៥ ដុល្លារនៅរដ្ឋធានីប៉េកាំង – creativefabrica #ams1minute
-
ប៉ារ៉ាហ្គាយសម្លាប់ជនសង្ស័យ ៩នាក់ ក្នុងប្រតិបត្តិការបង្ក្រាបក្រុមរត់ពន្ធគ្រឿងញៀន និងអាវុធខុសច្បាប់

អាសង់ស្យុង៖ លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនជាតិ (Senad) បានរាយការណ៍ថា ក្រុមជួញដូរគ្រឿងញៀនសរុបចំនួន ៩នាក់ត្រូវបានសម្លាប់ និង ១០នាក់ត្រូវចាប់ខ្លួន នៅថ្ងៃអង្គារសប្តាហ៍នេះ។ នៅក្នុងប្រតិបត្តិការបង្ក្រាបក្រុមរត់ពន្ធគ្រឿងញៀន និងអាវុធខុសច្បាប់ ក្នុងទីក្រុង Salto del Guairá ជាក្រុងជាប់ព្រំដែនជាមួយប្រទេសប្រេស៊ីល នៅថ្ងៃអង្គារសប្តាហ៍នេះ ក្រុមជួញដូរគ្រឿងញៀនសរុបចំនួន ៩នាក់ត្រូវបានសម្លាប់ និង ១០នាក់ត្រូវចាប់ខ្លួន នេះបើតាមសេចក្តីរាយការណ៍ពីលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនជាតិ (Senad)។ ប្រធានប្រឆាំងគ្រឿងញៀនប៉ារ៉ាហ្គាយ លោក Javier Rachid បានរាយការណ៍នៅក្នុងសន្និសីទកាសែតថា កងកម្លាំងចម្រុះមានទាំងយោធា និងប៉ូលិសបានឆ្មក់ចូលកសិដ្ឋានដ៏ប្រណិតមួយកន្លែង ដែលជាកម្មសិទ្ធិបុរសជនជាតិប្រេស៊ីល Ricardo Luis Picolotto ហៅឈ្មោះកាត់ថា R7 ហើយឈានដល់ការចាប់ខ្លួនរូបគេ បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងបង្ហូរឈាម។ លោក Rachid និយាយថា ជនសង្ស័យរូបនេះ គឺជាមេខ្លោងជួញដូរគ្រឿងញៀន ដែលជាប់ចោទពីបទចែកចាយអាវុធ និងគ្រឿងញៀនដល់ទីបញ្ជាការ (PCC) មានមូលដ្ឋាននៅប្រទេសប្រេស៊ីល ដើម្បីបង្កអំពើឧក្រិដ្ឋកម្ម។ ក្នុងអំឡុងពេលវាយឆ្មក់នៅឯកសិដ្ឋានខាងលើ អាជ្ញាធររឹបអូសបានគ្រាប់រំសេវមួយចំនួន, កាំភ្លើងស្វ័យប្រវត្តិប្រហែល ៤០ដើម (មួយក្នុងចំណោមនោះ ជាកាំភ្លើងប្រឆាំងយន្តហោះ), អាវកាក់ការពារគ្រាប់កាំភ្លើង,…
-
ប៉ូឡូញកាត់ទោសជនបរទេស ១៤នាក់ ពីបទធ្វើចារកម្មឱ្យរុស្ស៊ី

វ៉ាសូវី៖ តុលាការប៉ូឡូញ នៅថ្ងៃអង្គារសប្តាហ៍នេះ បានកាត់ទោសពលរដ្ឋរុស្ស៊ី បេឡារុស និងអ៊ុយក្រែនសរុបចំនួន ១៤នាក់ ពីបទរៀបចំអំពើបំផ្លិចបំផ្លាញជំនួសរុស្ស៊ី ជាផ្នែកនៃការធ្វើចារកម្ម។ ជនជាប់ចោទចំនួន ១៤នាក់ បានរងការចោទប្រកាន់កាលពីខែមុន ពីបទធ្វើចារកម្ម ក្នុងនោះមានការប៉ុនប៉ងធ្វើឱ្យខូចរថភ្លើងដឹកជំនួយទៅកាន់ប្រទេសជិតខាងអ៊ុយក្រែន ក៏ដូចជាឃ្លាំមើលទីតាំងយោធា និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងប្រទេសសមាជិកណាតូ។ ចៅក្រម Jaroslaw Kowalski បាននិយាយនៅពេលប្រកាសសាលក្រមថា បន្ទាប់ពីពិនិត្យសំណុំរឿង តុលាការរកឃើញថា ជនជាប់ចោទទាំងអស់មានពិរុទ្ធពីបទឧក្រិដ្ឋកម្ម ហើយពួកគេមួយចំនួនកំពុងធ្វើប្រតិបត្តិការ នៅក្នុងក្រុមឧក្រិដ្ឋកម្មដែលបានរៀបចំ។ ជនជាប់ចោទទាំង ១៤នាក់ ត្រូវបានកាត់ទោសកំបាំងមុខ បន្ទាប់ពីពួកគេបានសារភាពកំហុស។ បើតាមការរំពឹងទុក ពួកគេនឹងត្រូវជាប់ពន្ធធនាគារពី ១៣ខែដល់ ៦ឆ្នាំ។ គួរបញ្ជាក់ថា ប៉ូឡូញជាប្រទេសគាំទ្រអ៊ុយក្រែនយ៉ាងខ្នះខ្នែងមួយ ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានពេញលេញក្នុងឆ្នាំ២០២២។ ប៉ុន្តែកាលពីចុងខែកញ្ញា នាយករដ្ឋមន្រ្តីប៉ូឡូញ លោក ម៉ាធើស ម៉ូរ៉ាវីកគី បាននិយាយថា ប្រទេសរបស់លោកនឹងបញ្ឈប់ការផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន ដោយសារតែបច្ចុប្បន្នយើងកំពុងបំពាក់អាវុធឱ្យប៉ូឡូញដែរ ជាមួយអាវុធទំនើបៗបន្ថែម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា