Category: ព័ត៌មានអន្តរជាតិ

  • ចិនថា តាលីបង់អាហ្វហ្គានីស្ថានត្រូវធ្វើកំណែទម្រង់ មុនពេលមានទំនាក់ទំនងការទូតពេញលេញ

    ចិនថា តាលីបង់អាហ្វហ្គានីស្ថានត្រូវធ្វើកំណែទម្រង់ មុនពេលមានទំនាក់ទំនងការទូតពេញលេញ

    ប៉េកាំង៖ ប្រទេសចិនបានបញ្ជាក់នៅថ្ងៃអង្គារសប្តាហ៍នេះថា រដ្ឋាភិបាលតាលីបង់អាហ្វហ្គានីស្ថានត្រូវដាក់ចេញនូវកំណែទម្រង់នយោបាយ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសសន្តិសុខ និងជួសជុលទំនាក់ទំនងជាមួយប្រទេសជិតខាង មុនពេលទទួលបានការទទួលស្គាល់ពេញលេញខាងការទូត។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន ក្នុងថ្ងៃអង្គារសប្តាហ៍នេះនិយាយថា ចិនតែងតែជឿថា អាហ្វហ្គានីស្ថានមិនគួរដកចេញពីសហគមន៍អន្តរជាតិទេ។ ប៉ុន្តែយើងសង្ឃឹមថា អាហ្វហ្គានីស្ថាននឹងឆ្លើយតបបន្ថែមទៀត ចំពោះការរំពឹងទុករបស់សហគមន៍អន្តរជាតិ។ ក្នុងនោះមានដូចជាការកសាងរចនាសម្ព័ន្ធនយោបាយបើកចំហ និងរួមបញ្ចូលការអនុវត្តគោលនយោបាយក្នុងស្រុក និងក្រៅប្រទេសកម្រិតមធ្យម និងស្ថិរភាព។ បន្ថែមលើនេះ ចិនជំរុញអាហ្វហ្គានីស្ថានឱ្យប្រយុទ្ធប្រឆាំងនឹងកងកម្លាំងភេរវករគ្រប់ប្រភេទ, រួមរស់នៅប្រកបដោយភាពសុខដុមជាមួយប្រទេសទាំងអស់ជុំវិញពិភពលោក ជាពិសេសប្រទេសជិតខាង និងធ្វើសមាហរណកម្មជាមួយសហគមន៍អន្តរជាតិ។ គួរបញ្ជាក់ថា រដ្ឋាភិបាលតាលីបង់មិនត្រូវបានប្រទេសណាមួយទទួលស្គាល់ជាផ្លូវការឡើយ ចាប់តាំងពីការដណ្តើមអំណាច ក្រោយកងទ័ពអាមេរិកដកខ្លួនកាលពីខែសីហា ឆ្នាំ២០២១។ ទោះជាយ៉ាងណា ចិន និងអាហ្វហ្គានីស្ថាននៅតែរក្សាទំនាក់ទំនងមួយចំនួន។ តួយ៉ាង មេដឹកនាំថ្មីរបស់អាហ្វហ្គានីស្ថានបានសន្យាថា ប្រទេសនេះនឹងមិនត្រូវបានប្រើជាមូលដ្ឋានសម្រាប់ពួកសកម្មប្រយុទ្ធឡើយ ជាថ្នូរនឹងការទទួលបាននូវការគាំទ្រផ្នែកសេដ្ឋកិច្ច និងការវិនិយោគសម្រាប់ការកសាងឡើងវិញពីប្រទេសចិន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • វិមានក្រឹមឡាំង៖ លោក ពូទីន នឹងធ្វើទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម ក្នុងសប្តាហ៍នេះ

    វិមានក្រឹមឡាំង៖ លោក ពូទីន នឹងធ្វើទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម ក្នុងសប្តាហ៍នេះ

    មូស្គូ៖ វិមានក្រឹមឡាំងប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម ក្នុងថ្ងៃពុធសប្តាហ៍នេះ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានប្រាប់អ្នកយកព័ត៌មានក្នុងថ្ងៃអង្គារសប្តាហ៍នេះថា លោកប្រធានាធិបតី ពូទីន នឹងទៅបំពេញទស្សន កិច្ចនៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីតនៅថ្ងៃពុធនេះ។ លោកថា មេដឹកនាំរុស្ស៊ីនឹងពិភាក្សា អំពីទំនាក់ទំនងទ្វេភាគី, ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស រួមទាំងនយោបាយអន្តរជាតិ។ លោក ប៉េសកូវ បន្តថា លោក ពូទីន ក៏នឹងពិភាក្សាអំពីទីផ្សារប្រេង ក្នុងអំឡុងដំណើរទស្សនកិច្ចនេះផងដែរ បន្ទាប់ពីរុស្ស៊ីដែលជាដៃគូមួយក្នុងចំណោមដៃគូក្រុមប្រទេស OPEC ទាំង១០ បាននិយាយថា ខ្លួននឹងធ្វើឱ្យមានការកាត់បន្ថយការផ្គត់ផ្គង់ទិន្នផលប្រេងដោយស្ម័គ្រចិត្ត។ ប្រទេសអេមីរ៉ាត់អារ៉ាប់រួមកំពុងធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សា ស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP28 ប៉ុន្តែវិមានក្រឹមឡាំងមិនបានបញ្ជាក់ថាតើលោក ពូទីន នឹងចូលរួមក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធណាមួយនោះទេ។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចខាងលើ លោក ពូទីន ត្រូវបានគេរំពឹងថា នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ការបំពេញទស្សនកិច្ចរបស់មេដឹកនាំអ៊ីរ៉ង់ កើតមានឡើងស្របពេលដែលរុស្ស៊ីក៏កំពុងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងយោធាជាមួយអ៊ីរ៉ង់ផងដែរ៕…

  • ក្រុមហ៊ុន Samsung ដែលមានភាពល្បីល្បាញលើបច្ចេកវិទ្យា មានរោងចក្រផលិតនៅទូទាំងពិភពលោក

    ក្រុមហ៊ុន Samsung ដែលមានភាពល្បីល្បាញលើបច្ចេកវិទ្យា មានរោងចក្រផលិតនៅទូទាំងពិភពលោក

    ដើម្បីបំពេញតម្រូវការគ្រឿងអេឡិចត្រូនិកម៉ាក Galaxy របស់ខ្លួន ដែលកើនឡើងកាន់តែខ្លាំង។ មជ្ឈមណ្ឌលផលិតកម្មចម្បង ស្ថិតក្នុងទីក្រុង Gumi-si ប្រទេសកូរ៉េខាងត្បូង ដោយរោងចក្រនេះមានបំពាក់នូវឧបករណ៍ទំនើបៗសម្រាប់ផលិតកម្មគុណភាពខ្ពស់។ ដោយឡែក រោងចក្រផលិតក្នុងទីក្រុង Bắc Ninh និងទីក្រុង Thái Nguyên នៃប្រទេសវៀតណាម និងក្នុងទីក្រុង Huizhou និងទីក្រុង Tianjin នៃប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ប្រទេសឥណ្ឌាក៏បានក្លាយជាគោលដៅផលិតកម្មដ៏សំខាន់ ដោយមានរោងចក្រផលិតស្មាតហ្វូនក្នុងទីក្រុង Noida សម្រាប់ទីផ្សារឥណ្ឌា និងគាំទ្រគំនិតផ្តួចផ្តើមការផលិតបែប “ផលិតក្នុងប្រទេសឥណ្ឌា (Make in India)”។ ក្រៅពីនេះ ក្រុមហ៊ុន Samsung មានរោងចក្រផលិតនៅឯប្រទេសផ្សេងៗ ដូចជាប្រេស៊ីល ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដែលបំពេញតម្រូវការទីផ្សារក្នុងស្រុក និងពង្រឹងសមត្ថភាពផលិតកម្មជាសកល – seasia.news #ams1minute

  • កងកម្លាំងប្រចាំតំបន់សហគមន៍អាហ្វ្រិកខាងកើត ចាប់ផ្តើមដកខ្លួនចេញពីកុងហ្គោ

    កងកម្លាំងប្រចាំតំបន់សហគមន៍អាហ្វ្រិកខាងកើត ចាប់ផ្តើមដកខ្លួនចេញពីកុងហ្គោ

    ហ្គោម៉ា៖ កងកម្លាំងប្រចាំតំបន់សហគមន៍អាហ្វ្រិកខាងកើត (EAC) ចាប់ផ្តើមដកខ្លួនចេញពីសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ នៅថ្ងៃអាទិត្យសប្តាហ៍មុន បន្ទាប់ពីរដ្ឋាភិបាលកុងហ្គោចាត់ទុកថា មិនមានប្រសិទ្ធភាព និងបានបដិសេធមិនបន្តអាណត្តិទៀត។ បន្ទាប់ពីកិច្ចប្រជុំកំពូលកាលពីថ្ងៃទី២៥ ខែវិច្ឆិកាកន្លងទៅ កងកម្លាំងប្រចាំតំបន់សហគមន៍អាហ្វ្រិកខាងកើត (EAC) បានប្រកាសថា កុងហ្គោនឹងមិនបន្តអាណត្តិដាក់ពង្រាយកងកម្លាំងក្នុងតំបន់ លើសពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ឡើយ។ ក្រុមទីមួយនៃទាហានកេនយ៉ាប្រហែល ១០០នាក់មកពីកងកម្លាំងក្នុងតំបន់ ដែលរួមមានទាហានអ៊ូហ្គង់ដា ប៊ូរុនឌៀ និងស៊ូដង់ខាងត្បូងផងដែរ បានចាកចេញពីអាកាសយានដ្ឋានហ្គោម៉ា ឆ្ពោះទៅទីក្រុងណៃរ៉ូប៊ី។ ការចាកចេញនេះ កើតឡើងស្របពេលមានការប្រយុទ្ធគ្នានៅតែបន្តរវាងក្រុមឧទ្ទាម M23 និងកងទ័ពកុងហ្គោ ដែលគាំទ្រដោយកងជីវពលហៅខ្លួនឯងថា “អ្នកស្នេហាជាតិ”។ គួរបញ្ជាក់ថា កងកម្លាំងប្រចាំតំបន់សហគមន៍អាហ្វ្រិកខាងកើត (EAC) បានដាក់ពង្រាយកងទ័ពលើកដំបូងនៅកុងហ្គោ ជាប្រទេសដែលញាំញីដោយអំពើហិង្សាកាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីក្រុមឧទ្ទាម M23 កកើតឡើងវិញ។ នៅពេលនោះ អាជ្ញាធរកុងហ្គោបានអញ្ជើញ EAC ឱ្យដាក់ពង្រាយកងកម្លាំងរបស់ខ្លួន ដើម្បីរំដោះតំបន់ដែលកាន់កាប់ដោយពួកឧទ្ទាម។ ប៉ុន្តែអនាគតនៃការដាក់ពង្រាយកងកម្លាំងបានក្លាយជារឿងមន្ទិលសង្ស័យ បន្ទាប់ពីប្រធានាធិបតីកុងហ្គោ លោក Felix Tshisekedi បានចោទប្រកាន់កងកម្លាំង EAC ពីការចង់រួមរស់ជាមួយក្រុមឧទ្ទាម ជាជាងបង្ខំពួកគេឱ្យទម្លាក់អាវុធសុំចុះចាញ់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖…

  • កសិករទុយនីស៊ី ប្រើដ្រូនជួយដល់វិស័យកសិកម្ម ចំពេលមានការប្រែប្រួលអាកាសធាតុ

    កសិករទុយនីស៊ី ប្រើដ្រូនជួយដល់វិស័យកសិកម្ម ចំពេលមានការប្រែប្រួលអាកាសធាតុ

    អាហ្វ្រិកខាងជើង៖ យន្តហោះដ្រូនមួយគ្រឿងត្រូវបានកសិករបង្ហោះត្រួតពិនិត្យពីលើជួរដើមក្រូច ដែលដាំនៅជិតទីក្រុងណាប៊ីល (Nabeul) ភាគខាងកើតប្រទេសទុយនីស៊ី។ យន្តហោះដ្រូនពណ៌ខ្មៅ ដែលបំពាក់ដោយកាមេរ៉ាពហុកែវ និងឧបករណ៍ចាប់សញ្ញា ត្រូវបានកសិករជនជាតិទុយនីស៊ីប្រើប្រាស់ជួយដល់វិស័យកសិកម្ម ដើម្បីសម្របខ្លួនទៅនឹងគ្រោះរាំងស្ងួត និងបញ្ហាអាកាសធាតុខុសប្រក្រតីជាច្រើនឆ្នាំ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ លោក Yassine Gargouri ដែលជាប្រធានក្រុមកសិករនិយាយថា យើងទាំងអស់គ្នាសង្ឃឹមថា បច្ចេកវិទ្យាដែលយើងកំពុងប្រើប្រាស់សព្វថ្ងៃ នឹងអាចជួយដល់ការធ្វើកសិកម្មរបស់យើង ដែលនេះជាការបង្កើនប្រសិទ្ធភាពថ្មីមួយ។ ស្ថាបនិកក្រុមហ៊ុនសហគ្រិនវ័យក្មេង RoboCare អ្នកនាង Imen Hbiri បញ្ជាក់ថា យើងបានផ្តល់ជូនទាំងឧបករណ៍ និងអនុសាសន៍ដល់កសិករ ហើយយើងបានប្រាប់ពួកគេ ដោយផ្អែកលើទិន្នន័យប្រមូលបានទាំងអស់។ ក្នុងនោះមានទាំងលក្ខណៈនៃរុក្ខជាតិ អាយុកាលរបស់វា និងជីវជាតិដី ឬអ្វីៗដែលពួកគេត្រូវការ ដើម្បីសម្រេចបានទិន្នផលដែលពួកគេចង់បាន។ អ្នកនាងបន្តថា នៅពេលដែលកសិករប្រើប្រាស់បច្ចេកវិទ្យា ពួកគេអាចសន្សំសំចៃទឹកបានដល់ទៅ ៣០ភាគរយ, បង្កើនទិន្នផល ៣០ភាគរយ និងកាត់បន្ថយការចំណាយរហូតដល់ ២០ភាគរយ។ នោះហើយជាមូលហេតុ ដែលបច្ចេកវិទ្យាថ្មីៗមានសារៈសំខាន់ សម្រាប់កសិករនាពេលបច្ចុប្បន្ន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • គុណភាពខ្យល់នៅទីក្រុងហាណូយ កាន់តែបង្កគ្រោះថ្នាក់ដល់សុខភាព

    គុណភាពខ្យល់នៅទីក្រុងហាណូយ កាន់តែបង្កគ្រោះថ្នាក់ដល់សុខភាព

    ហាណូយ៖ ផ្សែងអ័ព្ទយ៉ាងក្រាស់បានគ្របដណ្តប់ផ្នែកខ្លះ នៃទីក្រុងហាណូយ ស្របពេលដែលគុណភាពខ្យល់ក្នុងរដ្ឋធានីរបស់ប្រទេសវៀតណាមនេះ កាន់តែអាក្រក់ទៅៗ ដល់កម្រិតបង្កគ្រោះថ្នាក់ដល់សុខភាព។ យោងតាមក្រុមហ៊ុនផ្តល់ព័ត៌មានស្តីពីគុណភាពខ្យល់របស់ប្រទេសស្វីស (IQAir) បានឱ្យដឹងថា គុណភាពខ្យល់នៅក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម នៅថ្ងៃពុធសប្តាហ៍នេះ ត្រូវបានគេចុះបញ្ជី ជាទីក្រុងមានគុណភាពខ្យល់អាក្រក់បំផុតទីពីរ ក្នុងចំណោមទីក្រុងនានារបស់ពិភពលោក។ បុគ្គលិកផ្នែកដឹកជញ្ជូនឥវ៉ាន់ លោក Nhan Van Ngoc បានរៀបរាប់ថា ការបំពុលខ្យល់បានប៉ះពាល់ដល់សុខភាពខ្ញុំច្រើនណាស់ ជាធម្មតាខ្ញុំមានអារម្មណ៍នឿយហត់បន្តិច នៅពេលខ្ញុំត្រឡប់មកពីធ្វើការវិញ ប៉ុន្តែថ្មីៗនេះ ខ្ញុំមានអារម្មណ៍ថា ហត់ខ្លាំងណាស់ ជាពិសេសនៅពេលខ្ញុំក្រោកពីដំណេកពេលព្រឹក។ ខ្ញុំមានអារម្មណ៍ថា ដូចជាមិនស្រួលខ្លួន ឬត្រជាក់ខ្លាំង។ លោកបន្ថែមថា ប្រសិនបើស្ថានភាពបំពុលខ្យល់នៅតែបន្តបែបនេះទៀត នោះវានឹងប៉ះពាល់ដល់សុខភាពខ្ញុំយ៉ាងធ្ងន់ធ្ងរ ព្រោះខ្ញុំធ្វើការនៅខាងក្រៅពេញមួយថ្ងៃ ដូច្នេះវានឹងប៉ះពាល់ទាំងការងារ និងសុខភាពរបស់ខ្ញុំក្នុងរយៈពេលវែង។ សូមបញ្ជាក់ថា ស្ថានីយអាកាសធាតុជាច្រើននៅទីក្រុងហាណូយ នៅថ្ងៃអង្គារសប្តាហ៍នេះ បានកត់ត្រាពីគុណភាពខ្យល់ធ្លាក់ដល់កំរិតគ្រោះថ្នាក់ដល់សុខភាពមនុស្ស នៅពេលក្រុមហ៊ុនផ្តល់ព័ត៌មានស្តីពីគុណភាពខ្យល់របស់ប្រទេសស្វីស (IQAir) បានចាត់ថ្នាក់ទីក្រុងហាណូយ ស្ថិតនៅចំណាត់ថ្នាក់ទី៤ ជាទីក្រុងមានខ្យល់អាកាសពុល ឬកខ្វក់បំផុតក្នុងពិភពលោក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • កសិករកូរ៉េខាងត្បូងតវ៉ាផែនការហាមឃាត់ទទួលទានសាច់ឆ្កែ

    កសិករកូរ៉េខាងត្បូងតវ៉ាផែនការហាមឃាត់ទទួលទានសាច់ឆ្កែ

    សេអ៊ូល៖ គណបក្សកាន់អំណាចរបស់ប្រទេសកូរ៉េខាងត្បូង បានដាក់ចេញនូវពេលវេលាមួយ ដើម្បីហាមឃាត់ការបង្កាត់ពូជ និងការលក់សត្វឆ្កែសម្រាប់បរិភោគក្នុងរយៈពេល ៣ឆ្នាំ។ សំណងហិរញ្ញវត្ថុនឹងផ្តល់ជូនដល់កសិករ ដែលបានចុះបញ្ជីស្របច្បាប់ ក្នុងការបិទអាជីវកម្មលក់សត្វឆ្កែរបស់ពួកគេ។ ភរិយារបស់ប្រធានាធិបតីកូរ៉េខាងត្បូង គឺលោកជំទាវទី ១ គីម ខុនហ៊ី ត្រូវបានគេដឹងថា ជាអ្នកស្រឡាញ់សត្វ និងបានតស៊ូមតិលើការហាមឃាត់ការបរិភោគសាច់ឆ្កែ។ ប៉ុន្តែជាមួយគ្នានេះ កសិករជាច្រើនបានចោទប្រកាន់លោកជំទាវថា បានបញ្ចេញឥទ្ធិពលមិនត្រឹមត្រូវលើគោលនយោបាយជាតិ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ជាក់ស្តែងនៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ កសិកររាប់សិបនាក់ដែលបង្កាត់ពូជសត្វឆ្កែសម្រាប់ទទួលទានសាច់ បានប្រមូលផ្តុំគ្នានៅខាងក្រៅការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងបំណងតវ៉ានឹងច្បាប់ហាមឃាត់ការបរិភោគសាច់ឆ្កែ។ ជាមួយគ្នានេះ ក្រុមកសិករបានរៀបចំផែនការមួយ នោះគឺការដោះលែងសត្វឆ្កែ ដែលពួកគេចិញ្ចឹម នៅមុខអគាររដ្ឋាភិបាល ទើបនាំឱ្យមានការប៉ះទង្គិចគ្នារវាងក្រុមកសិករ និងប៉ូលីស ហើយជាលទ្ធផល មានកសិករជាច្រើនត្រូវបានឃាត់ខ្លួន។ គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ប្រឆាំងនឹងការបរិភោគសាច់ឆ្កែ បានទទួលការបរាជ័យប៉ុន្មានលើកមកហើយ ដោយសារមានការតវ៉ាប្រឆាំងពីសំណាក់អ្នកពាក់ព័ន្ធនៅក្នុងឧស្សាហកម្ម និងបានសម្ដែងការព្រួយបារម្ភ អំពីជីវភាពរបស់ពួកគេ។ យ៉ាងណាមិញ នៅក្នុងការហាមឃាត់ដែលបានស្នើថ្មីនេះ វានឹងរួមបញ្ចូលរយៈពេលអនុគ្រោះ ៣ឆ្នាំ ហើយក៏មានការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អាជីវកម្មផងដែរ ដើម្បីផ្លាស់ប្តូរចេញពីអាជីវកម្មមួយនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ឆ្នាំ២០២៣ ជាឆ្នាំក្តៅបំផុតលើកទី ២ នៅប្រទេសបារាំង

    ឆ្នាំ២០២៣ ជាឆ្នាំក្តៅបំផុតលើកទី ២ នៅប្រទេសបារាំង

    ប៉ារីស៖ នៅក្នុងបទបង្ហាញ ស្តីពីរបាយការណ៍អាកាសធាតុប្រចាំឆ្នាំ នៅទីស្នាក់ការកណ្តាលស្ថាប័នឧតុនិយមបារាំង (Meteo France) ក្នុងទីក្រុងទូលូ រដ្ឋមន្រ្តីបរិស្ថានបារាំងបាននិយាយថា ឆ្នាំ ២០២៣ ត្រូវបានគេចាត់ទុកជាថ្មីថា ជាឆ្នាំមានសីតុណ្ហភាពក្តៅខ្លាំងបំផុតបំបែកកំណត់ត្រា ដែលនេះបង្ហាញពីការបង្កើនល្បឿន នៃការប្រែប្រួលអាកាសធាតុ។ រដ្ឋមន្រ្តីបរិស្ថានបារាំង លោក Christophe Bechu បានគូសបញ្ជាក់ថា ការចាប់ផ្តើមកិច្ចប្រជុំកំពូល ស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP28) ពិតជាមានសារៈសំខាន់ណាស់ ព្រោះវាជាទិន្នន័យវិទ្យាសាស្រ្ត បង្ហាញពីតម្រូវការបន្ទាន់ ក្នុងការធ្វើសកម្មភាព។ លោករដ្ឋមន្ត្រីបន្តថា ឆ្នាំ ២០២៣នេះ នឹងក្លាយជាឆ្នាំដែលក្តៅបំផុតក្នុងកំណត់ត្រាពិភពលោក ហើយវាក៏នឹងក្លាយជាឆ្នាំមានសីតុណ្ហភាពក្តៅបំផុតជាលើកទីពីរ សម្រាប់ប្រទេសបារាំងផងដែរ។ ជាមួយគ្នានេះ អគ្គនាយិការ និងជានាយកប្រតិបត្តិស្ថាប័នឧតុនិយមបារាំង (Meteo France) លោកស្រី Virginie Schwarz បាននិយាយថា សីតុណ្ហភាពខ្ពស់ខុសពីធម្មតា បានបន្តកើតមានរហូតដល់ពាក់កណ្តាលខែតុលាកន្លងមកនេះ។ យើងជួបប្រទះខែកញ្ញា ជាខែក្តៅបំផុតក្នុងកំណត់ត្រា ហើយខែតុលា ជាខែក្តៅបំផុតទីពីរ និងចុងក្រោយជាខែស្វយ័ត ដែលនឹងក្តៅបំផុតចាប់តាំងពីឆ្នាំ ១៩០០៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • លោក ប្លីងគែន ប្រាប់ប្រធានាធិបតីអ៊ីស្រាអែលថា ការដោះលែងចំណាប់ខ្មាំងគួរតែបន្ត

    លោក ប្លីងគែន ប្រាប់ប្រធានាធិបតីអ៊ីស្រាអែលថា ការដោះលែងចំណាប់ខ្មាំងគួរតែបន្ត

    ហ៊្សេរុយសាឡឹម៖ ប្រមុខការទូតអាមេរិកថ្លែងថា ការដោះលែងចំណាប់ខ្មាំងពីការចាប់ឃុំខ្លួនរបស់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនគួរតែបន្ត ខណៈដែលបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសពន្យារពេលបន្ថែមទៀត។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន នៅក្នុងជំនួបជាមួយប្រធានាធិបតីអ៊ីស្រាអែល លោក អ៊ីសសាក់ ហឺហ្សូក នៅទីក្រុង តែល អាវីវ បាននិយាយថា ការដោះលែងចំណាប់ខ្មាំងពីការចាប់ឃុំខ្លួនរបស់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន “គួរតែបន្ត” ស្របពេលបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសអូសបន្លាយ។ បើតាមអ្នកសម្របសម្រួលកាតា បទឈប់បាញ់នឹងបន្តមួយថ្ងៃទៀត ក្រោមលក្ខខណ្ឌ ដោះលែងចំណាប់ខ្មាំង ជាថ្នូរនឹងអ្នកទោស។ លោក ប្លីងគែន បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃដំបូងមក យើងបានផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរ លើការព្យាយាមដោះលែងចំណាប់ខ្មាំង ចេញពីកណ្តាប់ដៃក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។ ហើយយើងបានឃើញក្នុងសប្តាហ៍ចុងក្រោយនេះ នោះគឺការដោះលែងចំណាប់ខ្មាំងត្រឡប់ទៅផ្ទះវិញ ជួបជុំជាមួយគ្រួសាររបស់ពួកគេ។ ដូច្នេះវាគួរតែបន្តនៅថ្ងៃនេះ ព្រមជាមួយការកើនឡើងការផ្តល់ជំនួយមនុស្សធម៌ដល់ជនស៊ីវិលស្លូតត្រង់នៅតំបន់ហ្គាហ្សា ដែលត្រូវការវាខ្លាំង។ គួរបញ្ជាក់ថា សង្គ្រាមបានចាប់ផ្តើមនៅថ្ងៃទី០៧ ខែតុលា នៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាសបានទម្លុះព្រំដែនយោធារបស់ហ្គាហ្សា ចូលទៅក្នុងទឹកដីអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សប្រមាណ ១,២០០នាក់ ភាគច្រើនជាជនស៊ីវិល និងចាប់ជំរិតមនុស្សប្រហែល ២៤០នាក់។ ជាការឆ្លើយតប អ៊ីស្រាអែលបានប្តេជ្ញាកម្ចាត់ក្រុមហាម៉ាស និងបានបញ្ចេញយុទ្ធនាការយោធាតាមផ្លូវអាកាស និងដីគោក ដែលរដ្ឋាភិបាលហាម៉ាសនិយាយថា បានសម្លាប់មនុស្សជាង…

  • អតីតរដ្ឋមន្ដ្រីការបរទេសអាមេរិក លោក Henry Kissinger ទទួលមរណភាពនៅថ្ងៃទី២៩ វិច្ឆិកា ក្នុងជន្មាយុ ១០០ឆ្នាំ

    អតីតរដ្ឋមន្ដ្រីការបរទេសអាមេរិក លោក Henry Kissinger ទទួលមរណភាពនៅថ្ងៃទី២៩ វិច្ឆិកា ក្នុងជន្មាយុ ១០០ឆ្នាំ

    នៅគេហដ្ឋានរបស់លោកក្នុងរដ្ឋ Connecticut ។ គេពុំឃើញមានការបញ្ជាក់ពីមូលហេតុនៃការស្លាប់របស់លោកឡើយ – The Straits Times #ams1minute