Category: ព័ត៌មានអន្តរជាតិ

  • ប្រមុខ អ.ស.ប ៖ ការបន្ថែមពេលវេលានៃបទឈប់បាញ់នៅហ្គាហ្សា ជាពន្លឺនៃក្តីសង្ឃឹម

    ប្រមុខ អ.ស.ប ៖ ការបន្ថែមពេលវេលានៃបទឈប់បាញ់នៅហ្គាហ្សា ជាពន្លឺនៃក្តីសង្ឃឹម

    បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres បានចាត់ទុក ការបន្ថែមពេលវេលានៃបទឈប់បាញ់ នៅតំបន់ Gaza ជា «ពន្លឺនៃក្តីសង្ឃឹម»។ កាលពីថ្ងៃចន្ទ សប្តាហ៍នេះ ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បានសាទរចំពោះការបន្ថែមពេលវេលាពីរថ្ងៃទៀត នៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា។ លោក Antonio Guterres បានចាត់ទុកថា ការបន្តអូសបន្លាយ ផ្អាកសកម្មភាពប្រយុទ្ធគ្នាបែបនេះ គឺជា «ពន្លឺនៃក្តីសង្ឃឹម»។ លោក Antonio Guterres បាននិយាយថា «វាជាការមើលឃើញនៃក្តីសង្ឃឹម និងមនុស្សជាតិ នៅកណ្តាលភាពងងឹតនៃសង្រ្គាម ហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ទាំងនេះនឹងអាចឱ្យយើងបង្កើនជំនួយមនុស្សធម៌បន្ថែមទៀតដល់ប្រជាជននៅតំបន់ហ្គាហ្សាដែលកំពុងរងទុក្ខវេទនាយ៉ាងខ្លាំង»។ គួរបញ្ជាក់ថា បទឈប់បាញ់ នៅតំបន់ហ្គាហ្សា ដែលមានរយៈពេល ៤ថ្ងៃដំបូង ដំបូងឡើយ គ្រោងនឹងបញ្ចប់នៅថ្ងៃអង្គារ សប្តាហ៍នេះ ប៉ុន្តែត្រូវបានបន្តពន្យាពេល ៤៨ ម៉ោងបន្ថែមទៀត នេះបើតាមភាគីប្រទេសកាតា ដែលជាភាគីចរចាដ៏សំខាន់៕ ប្រភពពី AFP ប្រែសម្រួល៖…

  • ហាម៉ាសបន្តដោះលែងចំណាប់ខ្មាំង ខណៈរយៈពេលនៃបទឈប់បាញ់ត្រូវបានបន្ថែម

    ហាម៉ាសបន្តដោះលែងចំណាប់ខ្មាំង ខណៈរយៈពេលនៃបទឈប់បាញ់ត្រូវបានបន្ថែម

    ហ្គាហ្សា៖ ការដោះដូរចំណាប់ខ្មាំង និងអ្នកទោសរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីនកំពុងបន្តដំណើរការ។ រីឯបទឈប់បាញ់ លើកដំបូង ដែលមានរយៈពេល៤ថ្ងៃនោះ គ្រោងនឹងពន្យាពេល ២ថ្ងៃបន្ថែមទៀត។ យោធាអ៊ីស្រាអែលបាននិយាយថា កាលពីថ្ងៃចន្ទ សប្តាហ៍នេះ ចំណាប់ខ្មាំង១១នាក់បន្ថែមទៀត ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ។ តាមរយៈសេចក្តីថ្លែងការណ៍មួយ យោធាអ៊ីស្រាអែលបានអះអាងទៀតថា ចំណាប់ខ្មាំងទាំងនោះ ត្រូវបានពួកហាម៉ាសប្រគល់ជូន ទៅអង្គការកាកបាទក្រហម ដោយផ្ទាល់។ ប្រទេសកាតាបានឲ្យដឹងថា ជនជាតិបារាំង អាល្លឺម៉ង់ និងអាហ្សង់ទីន ស្ថិតក្នុងចំណោមចំណាប់ខ្មាំង ទាំង១១ នាក់ ។ រីឯចំនួនជនជាតិអ៊ីស្រាអែលដែលត្រូវបានដោះលែង បានកើនដល់៥០នាក់ហើយ។ យោងតាមប្រទេសកាតា ដែលជាតួអង្គសំខាន់ក្នុងកិច្ចចរចា បានឲ្យដឹងដែរថា អ៊ីស្រាអែលបានយល់ព្រមដោះលែងអ្នកទោសប៉ាឡេស្ទីន ៣៣ នាក់បន្ថែមទៀត កាលពីថ្ងៃចន្ទ សប្តាហ៍នេះ។ គេដឹងថា អ៊ីស្រាអែលត្រូវដោះលែងអ្នកទោសប៉ាឡេស្ទីន ចំនួន១១៧នាក់ ក្នុងរយៈពេលបីថ្ងៃដំបូង នៃកិច្ចព្រមព្រៀង។ គួរបញ្ជាក់ថា ថ្មីៗនេះ ជនបរទេស ១៩ នាក់ផ្សេងទៀត ដែលភាគច្រើនជាជនជាតិថៃ ក៏ត្រូវបានពួកហាម៉ាសដោះលែង ឲ្យមានសេរីភាពវិញ ក្រោមការរៀបចំ ដាច់ដោយឡែក ផ្សេងៗទៀតផងដែរ។ ជាមួយគ្នានេះ…

  • វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣១ ឯកភាពគ្នាថា សភាទាំងអស់នៅអាស៊ីប៉ាស៊ីហ្វិក គួរតែដើរតួនាទីឱ្យកាន់តែសកម្ម

    វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣១ ឯកភាពគ្នាថា សភាទាំងអស់នៅអាស៊ីប៉ាស៊ីហ្វិក គួរតែដើរតួនាទីឱ្យកាន់តែសកម្ម

    ភ្នំពេញ៖ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣១ (APPF-31)​ នា​ទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន​ បានឯកភាពគ្នាថា សភាទាំងអស់នៅអាស៊ីប៉ាស៊ីហ្វិក គួរតែដើរតួនាទីឱ្យកាន់តែសកម្ម និងសំខាន់ឡើង នៅក្នុងវិស័យ​ការទូតសភា ដោយមានការយោគយល់ និងគោរពគ្នាទៅវិញទៅមក។ នេះបើយោងតាម​សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ២០២៣​ ស្តីពីលទ្ធផលនៃការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣១ (APPF-31) នៅទីក្រុងម៉ានីល សាធារ​ណរដ្ឋហ្វីលីពីន ដែល​បានប្រព្រឹត្តិឡើងកាល​ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ ​ឯកឧត្តម ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានដឹកនាំគណៈប្រតិភូ​កម្ពុជា​ចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣១ ក្រោម មូលបទ «ភាពជាដៃគូមានភាពធន់ ដើម្បីសន្តិភាព វិបុលភាព និងនិរន្ដរភាព» នេះ តាមការ​​អញ្ជើញ របស់លោក Juan Miguel ប្រធានព្រឹទ្ធសភា និងលោក Ferdinand Martin Romualdez ប្រធានរដ្ឋសភា នៃសាធារណរដ្ឋហ្វីលីពីន។​ ​សេចក្តីប្រកាសព័ត៌មាន​បាន​លើកឡើងថា នាវេទិកា សភាកម្ពុជាបានសហការស្នើឡើងនូវសេចក្តីព្រាងសេច​ក្តីសម្រេចចំនួន៥ ដែលគ្របដណ្តប់លើវិស័យសេដ្ឋកិច្ច…

  • ចិន​រំលឹក​កុំ​ឱ្យ​កូរ៉េខាង​ត្បូង​យក​បញ្ហា​សេដ្ឋកិច្ច​ធ្វើ​ជា​រឿង​នយោបាយ​

    ចិន​រំលឹក​កុំ​ឱ្យ​កូរ៉េខាង​ត្បូង​យក​បញ្ហា​សេដ្ឋកិច្ច​ធ្វើ​ជា​រឿង​នយោបាយ​

    ប៉េកាំង៖ រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​ លោក​ វ៉ាង​ យី បាន​រំលឹក​​សមភាគី​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៦ វិច្ឆិកា​ ថា​ កុំ​​ឱ្យ​យក​បញ្ហា​សេដ្ឋកិច្ច​​ និង​បច្ចេក​វិទ្យា​ធ្វើ​នយោបាយ​​ ​ពេល​មន្រ្តី​ទូត​នៃ​ប្រទេស​ទាំង​ពីរ​ត្រៀម​ជួប​អ្នក​ការ​ទូ​ត​កំពូល​​ជប៉ុន​​នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំរដ្ឋ​មន្រ្តី​ការបរទេស​​ត្រី​ភាគី​ ដែល​មាន​គោល​បំណង​ជំរុញ​កិច្ចសហប្រតិ​ប​ត្តិការ​រវាង​ប្រទេស​ទាំង​បី​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ ​លោក​ វ៉ាង​ បាន​ប្រាប់​រដ្ឋ​មន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ត្បូង​ លោក​ ផាក​ ជីន​ យ៉ាង​ដូច្នេះ​​​ថា​​ ៖ «​ប្រទេស​ចិន​ និង​កូរ៉េ​ខាង​ត្បូង​ បាន​ក្លាយ​ជា​ដៃគូ​សហប្រតិបត្តិការ​ ​ដោយ​មាន​ផល​ប្រយោជន៍​រួម​បញ្ចូល​គ្នា​ខ្ពស់​ ​ក៏​ដូច​ជា​​ខ្សែច្រវាក់​ផលិតកម្ម​ ​និង​ការ​ផ្គត់​ផ្គង់​ដែល​មាន​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ជិត​ស្និទ្ធ​»​។ លោក​ វ៉ាង បន្ត​ថា ​៖ «​ភាគី​ទាំង​​ពីរគួរ​តែ​រួម​គ្នា​ទប់​ទល់​នឹង​ទំនោរ​ក្នុង​ការ​​​យក​​បញ្ហា​សេដ្ឋកិច្ចធ្វើ​ជា​នយោ​បា​យ​​​ ​ការ​បង្កើត​​បញ្ហា​វិទ្យាសា្រស្រ្ត និង​បច្ចេក​វិទ្យា​​​ និង​កា​ររាប់​បញ្ហា​​ពាណិជ្ជកម្ម​ថា​ជា​បញ្ហា​​សន្តិសុខ​គ្រប់​ជ្រុង​ជ្រោយ​»។  ​ ​គួរ​​​បញ្ជាក់​ថា​​ កន្លង​មក​កូរ៉េខាង​ត្បូង​បាន​ព្យាយាម​ជៀស​ខ្លួន​ពី​ការ​ជាប់​គាំង​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន​ និង​អាមេរិក​ ជា​ពិសេស​លើ​​បញ្ហា​បន្ទះ​ឈីប​  ដោយ​យោង​​ថា​ ​ចិន​គឺ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ដ៏​ធំ​ ហើយ​អាមេរិក​គឺ​ជា​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​ជា​ពិសេស​លើ​ផ្នែក​សន្តិសុខ​។ ខណៈ​ចិន​ និង​អាមេរិក​ព្យាយាម​កែ​លម្អ​ទំនាក់​ទំនង​ដែល​បែក​បាក់​ ​​ក្រុង​ប៉េកាំង​មាន​ការ​ព្រួយ​បារម្ភ​ថា​ ទីក្រុ​ង​វ៉ាស៊ីនតោន​ និង​សម្ព័ន្ធ​មិត្ត​ក្នុង​តំបន់​សំខាន់​ៗ​រួម​មាន​ក្រុង​តូក្យូ​ និង​សេអ៊ូល​ កំពុង​ពង្រឹង​ភាព​ជា​ដៃគូ​ត្រី​ភាគី​របស់​ខ្លួន​។ ​​​កាល​ពី​ខែ​កក្កដា​ លោក​ វ៉ាង ធ្លាប់​បាន​ព្រមាន​ថា​ ​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​សហរដ្ឋ​អាមេរិក​…

  • ការបំពុលខ្យល់អាកាស សម្លាប់មនុស្សជាង ២៥ម៉ឺននាក់នៅអឺរ៉ុបក្នុងឆ្នាំ២០២១

    ការបំពុលខ្យល់អាកាស សម្លាប់មនុស្សជាង ២៥ម៉ឺននាក់នៅអឺរ៉ុបក្នុងឆ្នាំ២០២១

    ស្តុកខុល៖ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារបរិស្ថានអឺរ៉ុប (EEA) បានឱ្យដឹងថា ការបំពុលខ្យល់អាកាសបានបណ្តាលឱ្យមនុស្សប្រមាណជាង ២៥០,០០០នាក់បាត់បង់ជីវិតនៅសហភាពអឺរ៉ុប ក្នុងឆ្នាំ២០២១។ ភាគល្អិតធូលី ឬ PM2.5 ជាទូទៅ កើតចេញពីផ្សែងរថយន្ត ឬរោងចក្រថាមពលធ្យូងថ្ម។ ទំហំដ៏តូចរបស់ PM2.5 អាចធ្វើឱ្យពួកវាចូលជ្រៅទៅក្នុងផ្លូវដង្ហើម ដែលនាំឱ្យមានហានិភ័យបង្កជាជំងឺរលាកទងសួត ជំងឺហឺត និងជំងឺសួតកាន់តែអាក្រក់ទៅៗ។ ទីភ្នាក់ងារបរិស្ថានអឺរ៉ុប (EEA) និយាយថា យោងតាមការប៉ាន់ស្មានចុងក្រោយរបស់ EEA បង្ហាញថា យ៉ាងហោចណាស់មនុស្សប្រមាណ ២៥៣,០០០នាក់បានស្លាប់នៅសហភាពអឺរ៉ុប ក្នុងឆ្នាំ២០២១ ដោយសារការបំពុលខ្យល់កើនដល់កម្រិត PM2.5 ដែលជាកម្រិតគ្រោះថ្នាក់ដល់ផ្លូវដង្ហើមរបស់មនុស្ស។ តួលេខនេះបង្ហាញពីការស្លាប់កើនឡើង បើធៀបនឹងឆ្នាំ២០២០ នៅពេលដែលការបំពុលខ្យល់អាកាសត្រូវបានគេសន្មត់ថា ជាការស្លាប់មុនអាយុរបស់មនុស្សប្រមាណ ២៣៨,០០០នាក់។ ទោះបីជាយ៉ាងណា ទីភ្នាក់ងារ EEA បានគូសបញ្ជាក់ថា ការស្លាប់របស់មនុស្សទាំងនោះ អាចជៀសវាងបាន បើសិនអនុវត្តតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក (WHO) និងថា ការបំពុលខ្យល់អាកាសនៅតែជាការគំរាមកំហែងបរិស្ថានដ៏ធំបំផុត ចំពោះសុខភាពរបស់ប្រជាជនអឺរ៉ុប៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • អង្គការសុខភាពពិភពលោក (WHO) ប្រកាសអាសន្នជំងឺអុតស្វានៅកុងហ្គោ

    អង្គការសុខភាពពិភពលោក (WHO) ប្រកាសអាសន្នជំងឺអុតស្វានៅកុងហ្គោ

    ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) កាលពីចុងសប្តាហ៍មុន បានរាយការណ៍ថា គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកានេះ ប្រទេសកុងហ្គោបានកត់ត្រាករណីឆ្លងជំងឺអុតស្វា ឬ (Mpox) ចំនួន ១២,៥៦៩ករណី និងស្លាប់ដោយសារវីរុសនេះចំនួន ៥៨១នាក់ ដែលនេះជាតួលេខប្រចាំឆ្នាំខ្ពស់បំផុតមិនធ្លាប់មាន។ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ខេត្តចំនួន ៤ ក្នុងចំណោមខេត្តទាំង ២៦ របស់ប្រទេសកុងហ្គោ បានរាយការណ៍ពីករណីឆ្លងជំងឺអុតស្វាថ្មីៗ នៅក្នុងតំបន់ភូមិសាស្រ្តដែលមិនធ្លាប់មានពីមុន ក្នុងនោះមានខេត្ត Kinshasa, Lualaba និង South Kivu។ ទន្ទឹមគ្នា អង្គការសុខភាពពិភពលោក (WHO) ក៏មានការព្រួយបារម្ភផងដែរ អំពីលទ្ធភាពផ្ទុះវីរុសបម្លែងខ្លួនថ្មី និងថា ខ្លួនកំពុងធ្វើការជាមួយក្រសួងសុខាភិបាលកុងហ្គោ ដើម្បីវាយតម្លៃស្ថានភាព។ បើតាមអង្គការសុខភាពពិភពលោក (WHO) ការរាតត្បាតជាសកលនៃជំងឺអុតស្វា បានកើតមានជាចម្បងលើបុរសរួមភេទជាមួយបុរស និងអ្នកមានដៃគូរួមភេទច្រើន។ វត្ថុដែលមានមេរោគក៏អាចចម្លងជំងឺនេះបានដែរ។ រោគសញ្ញាដំបូង គឺគ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ និងឈឺខ្នង ក្នុងអំឡុងពេល ៥ថ្ងៃ។ កន្ទួលលេចឡើងជាបន្តបន្ទាប់នៅលើមុខ បាតដៃ និងបាតជើង…

  • ប្រធានាធិបតីកេនយ៉ាប្តេជ្ញាចាត់វិធានដោះស្រាយគ្រោះមហន្តរាយទឹកជំនន់

    ប្រធានាធិបតីកេនយ៉ាប្តេជ្ញាចាត់វិធានដោះស្រាយគ្រោះមហន្តរាយទឹកជំនន់

    ណៃរ៉ូប៊ី៖ មេដឹកនាំកេនយ៉ាន នៅថ្ងៃសៅរ៍សប្តាហ៍នេះ បាននិយាយថា ប្រទេសកេនយ៉ាកំពុងចាត់វិធានការដោះស្រាយគ្រោះមហន្តរាយទឹកជំនន់ដែលបានសម្លាប់មនុស្សប្រមាណ ៧០នាក់ និងធ្វើឱ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួន ចេញពីផ្ទះសម្បែងរបស់ពួកគេ។ ប្រធានាធិបតីកេនយ៉ា លោក វីលៀម រូតូ បាននិយាយបន្ទាប់ពីពិភាក្សាជាមួយក្រុមការងារឆ្លើយតបគ្រាអាសន្នផ្សេងៗថា គណៈរដ្ឋមន្ត្រីរបស់លោកនឹងជួបប្រជុំគ្នានៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីរបៀបគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់។ លោក រូតូ បាននិយាយថា គិតមកទល់ពេលនេះជាអកុសល យើងបានបាត់បង់មនុស្ស ៧០នាក់នៅទូទាំងប្រទេសកេនយ៉ា ដោយសារភ្លៀងធ្លាក់ខ្លាំង ហើយប្រជាជនប្រហែល ៣៦,១៦០គ្រួសារ បានបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែង។ លោក រូតូ បន្ថែមថា ប្រទេសកេនយ៉ាបានលិចទឹកហើយ និងថា នាយកដ្ឋានឧតុនិយមកំពុងព្យាករណ៍ថា មានភ្លៀងធ្លាក់បន្ថែមទៀត ដែលនឹងបង្កើនហានិភ័យកើតមានទឹកជំនន់។ ដូច្នេះយើងត្រូវរៀបចំខ្លួន សម្រាប់ស្ថានភាពគ្រាអាសន្នដែលនឹងកើតឡើង។ បន្ថែមលើនេះ លោក រូតូ ក៏បានព្រមានពីការផ្ទុះជំងឺអាសន្នរោគ និងជំងឺគ្រុនចាញ់នៅក្នុងតំបន់មួយចំនួនផងដែរ ហើយថា សន្តិសុខរបស់ប្រទេសកេនយ៉ាកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះទេ។ គួរបញ្ជាក់ថា កេនយ៉ា និងប្រទេសជិតខាង គឺសូម៉ាលី និងអេត្យូពី ដែលជាប្រទេសទើបងើបចេញពីគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេល ៤ទស្សវត្សរ៍ ឥឡូវនេះកំពុងជួបប្រទះទឹកជំនន់ដ៏បំផ្លិចបំផ្លាញ ដែលបង្កមកពីភ្លៀងធ្លាក់ខ្លាំង ពាក់ព័ន្ធនឹងបាតុភូតអាកាសធាតុ El Nino៕…

  • ជប៉ុនប្រកួតរើសសំរាមពិភពលោក

    ជប៉ុនប្រកួតរើសសំរាមពិភពលោក

    តូក្យូ៖ ក្នុងទីក្រុងតូក្យូ អ្នករើសអេតចាយជាច្រើនក្រុម បានធ្វើដំណើរឆ្លងកាត់រដ្ឋធានីរបស់ប្រទេសជប៉ុននេះ ដើម្បីប្រកួតជើងឯកពិភពលោកលើកដំបូងរបស់ពួកគេ។ ការប្រកួតប្រជែងលំដាប់ពិភពលោកមួយ មានឈ្មោះថា Spogomi ត្រូវបានធ្វើឡើងក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងនោះគេបានរកឃើញប្រទេសចំនួន ២១ ដែលប្រកួតប្រជែងគ្នា ក្នុងការរើសសំរាមឱ្យបានច្រើនបំផុត ដោយត្រូវដើររើសនៅតាមដងផ្លូវ ដើម្បីស្វែងរកប្លាស្ទិក គូទបារី និងសំរាមផ្សេងទៀត។ លោក Kenichi Mamitsuki ស្ថាបនិកកីឡា Spogomi បាននិយាយថា ដំបូងឡើយ មនុស្សមិនអាចយល់ពីកីឡានេះបានទេ ហើយពួកគេគិតថា ខ្ញុំគ្រាន់តែលេងសើចប៉ុណ្ណោះ។ មនុស្សជាច្រើននិយាយថា ខ្ញុំកំពុងលេងសើចនឹងសកម្មភាព ដែលគ្រាន់តែជាការរួមចំណែកជួយដល់សង្គម។ វាពិតជាពិបាកណាស់សម្រាប់ខ្ញុំ ប៉ុន្តែបន្ទាប់ពីអ្នកដែលចូលរួមកីឡារនេះ ចាប់ផ្ដើមរើសសំរាម បាននាំឲ្យក្មេងៗចាប់ផ្ដើមរើសសំរាមនៅផ្ទះ ខ្ញុំបានឮរឿងល្អៗទាំងនេះ ហើយធ្វើឲ្យខ្ញុំគិតថា គួរបន្ត។ ជាមួយគ្នានេះ លោក Jonathan Winship ជាអ្នកចូលរួមជនជាតិអង់គ្លេស និងជាជើងឯកកីឡា Spogomi ពិភពលោក បានមានចំណាប់អារម្មណ៍ថា ខ្ញុំសង្ឃឹមថា កីឡាប្រភេទនេះ នឹងទទួលបានការពេញនិយម ហើយខ្ញុំគិតថា វាមានសក្តានុពលច្រើនលើសពីកីឡាទៅទៀត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖…

  • Stellantis ប្រកាសប្រមូលរថយន្ត SUVs ជាង ៣២,០០០គ្រឿង ជុំវិញហានិភ័យឆេះ

    Stellantis ប្រកាសប្រមូលរថយន្ត SUVs ជាង ៣២,០០០គ្រឿង ជុំវិញហានិភ័យឆេះ

    វ៉ាស៊ីនតោន៖ ក្រុមហ៊ុនផលិតរថយន្ត Stellantis នៅថ្ងៃពុធសប្តាហ៍នេះ បានប្រកាសថា ខ្លួនកំពុងប្រមូលរថយន្តប្រភេទ SUVs Hybrid ម៉ូដែល Jeep Wrangler ប្រមាណជាង ៣២,០០០គ្រឿងពីទីផ្សារសហរដ្ឋអាមេរិក ដោយសារព្រួយបារម្ភពីហានិភ័យឆេះដែលអាចកើតមាន។ ក្រុមហ៊ុន Stellantis បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រថយន្តប្រភេទ SUVs Plug-in ចំនួន ៨គ្រឿងកើតមានភ្លើងឆេះ ហើយ ៦គ្រឿងក្នុងចំនោមពួកវាត្រូវបានភ្លើងឆេះ នៅពេលកំពុងភ្ជាប់ជាមួយនឹងឧបករណ៍សាកថ្ម។ ទោះបីជាយ៉ាងណា ប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត SUVs បានបិទដំណើរការទាន់ពេល ហើយក្រុមហ៊ុន Stellantis ក៏បាននិយាយដែរថា ហេតុការណ៍នេះ មិនបង្កឱ្យមានអ្នករងរបួស ឬគ្រោះថ្នាក់នោះទេ។ ឆ្លើយតបនឹងបញ្ហាខាងលើ ក្រុមហ៊ុន Stellantis បាននឹងកំពុងណែនាំម្ចាស់រថយន្ត ឱ្យជៀសវាងពីការបញ្ចូលថាមពលក្នុងរថយន្ត Hybrid ហើយត្រូវចតវាឱ្យឆ្ងាយពីរចនាសម្ព័ន្ធ និងយានជំនិះផ្សេងទៀត រហូតដល់ពួកវាត្រូវបានជួសជុលកំហូច។ គួរបញ្ជាក់ថា ការប្រមូលរថយន្តមកវិញខាងលើនេះ ធ្វើឡើងចំពោះរថយន្តម៉ូដែល Wrangler 4xe មួយចំនួន ដែលផលិតនៅក្នុងឆ្នាំ ២០២១-២០២៤ ហើយក្រុមហ៊ុនផលិតរថយន្តបាននិយាយថា ខ្លួននឹងទាក់ទងទៅអតិថិជនដែលរងផលប៉ះពាល់ អំពីពេលវេលាកំណត់…

  • ប្រធានាធិបតីកូរ៉េខាងត្បូង​នឹង​ជួប​នាយករដ្ឋមន្ត្រី​អង់គ្លេសដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មនិងសន្តិសុខ

    ប្រធានាធិបតីកូរ៉េខាងត្បូង​នឹង​ជួប​នាយករដ្ឋមន្ត្រី​អង់គ្លេសដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មនិងសន្តិសុខ

    ឡុងដ៍៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យោល(Yoon Suk Yeol )នឹងជួបជាមួយ​នាយករដ្ឋមន្ត្រីនៃ​ប្រទេសអង់​គ្លេសគឺលោក រាយស៊ី ស៊ូណាក់(Rishi Sunak) ដើម្បីចុះកិច្ចព្រមព្រៀងមួយសំដៅបង្កើនកិច្ច​សហប្រតិបត្តិការ​លើវិស័យ ការពារជាតិ សន្តិសុខ និងបច្ចេកវិទ្យា។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអង់គ្លេសនេះដែរនឹងមាននូវការចុះកិច្ចព្រមព្រៀងសហការគ្នា ដើម្បី​ពង្រឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ទៅលើប្រទេសកូរ៉េខាងជើង។ ដោយឡែករហូតមកដល់ពេលនេះ ​រដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានចាប់ផ្តើមកិច្ចពិភាក្សាលើ​កិច្ចព្រម​​ព្រៀងពាណិជ្ជកម្មសេរីថ្មី (FTA) និងយល់ព្រមលើភាពជាដៃគូលើថាមពលស្អាត ខណៈដែលការ​វិនិយោគជាច្រើន​ត្រូវបាន​ប្រកាសជាបន្តបន្ទាប់ ក្នុងនោះក៏មាននូវ​​គម្រោង​ថាមពលខ្យល់នៅ​ក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងទឹកប្រាក់​សរុប ១.១៦ ពាន់លានដុល្លារផងដែរ។ លោកប្រធានាធិបតីកូរ៉េខាងត្បូង ដែលជាអ្នកអភិរក្សនិយមនោះ បានលើកឡើងពីបញ្ហាប្រឈម​ជាសា​កល ដែលជាហេតុផលមួយសម្រាប់បង្កើនទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយដៃគូ​ដែលមានគោល​ការណ៍​ដូចគ្នា និងបានស្វាគមន៍ជាពិសេសទៅលើការពិភាក្សាដើម្បីធ្វើបច្ចុប្បន្នភាព​កិច្ចព្រមព្រៀ​ង​ពាណិជ្ជកម្មសេរី កូរ៉េ-អង់គ្លេស ។ លោក Yoon បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់វេទិកាធុរកិច្ចថា៖ «ក្នុងអំឡុងពេលនៃការចរចា យើងនឹងបើកទូលាយក្នុងការទទួលយកទស្សនៈរបស់អ្នកធុរកិច្ចនៃប្រទេសទាំងពីរ សំដៅឈានទៅ​កំណត់​បទដ្ឋានថ្មីស្តីពីឌីជីថល ខ្សែសង្វាក់ផ្គត់ផ្គង់»។ លោកបានបន្ថែមថា ប្រទេសកូរ៉េដែលបច្ចុប្បន្នជាអ្នកផលិតបន្ទះឈីបដ៏សំខាន់មួយដែរនោះ កាន់តែត្រូវការកិច្ចសហប្រតិបត្តិការជាមួយចក្រភពអង់គ្លេសបន្ថែមទៀតលើរឿងនេះ ដើម្បីអាច ជួយកាត់បន្ថយវិបត្តិសង្វាក់​ផ្គត់ផ្គង់នាពេល​អនាគត។ គួរបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូងបានធ្វើដំណើរទៅដល់ប្រទេសអង់គ្លេសកាលពីថ្ងៃចន្ទ ទី២០ វិច្ឆិកា ដែលនេះជាដំណើរទស្សនៈកិច្ចលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ លោកត្រូវបានទទួលស្វាគមន៍ដោយកម្រាលព្រំក្រហមពីសំណាក់ព្រះអង្គម្ចាស់ Charles ដែលនេះ​ជាលើកដំបូងដូចគ្នាក្នុងរាជ្យរបស់ទ្រង់…