Category: ព័ត៌មានអន្តរជាតិ

  • នាយករដ្ឋមន្រ្តី៖ ខ្ញុំមិនអាចផ្គាប់ចិត្តអ្នកគ្រប់គ្នាជាមួយនឹងគម្រោងកាបូបឌីជីថលបានទេ

    នាយករដ្ឋមន្រ្តី៖ ខ្ញុំមិនអាចផ្គាប់ចិត្តអ្នកគ្រប់គ្នាជាមួយនឹងគម្រោងកាបូបឌីជីថលបានទេ

    ថៃ៖ នាយករដ្ឋមន្រ្តីថៃ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ១៦ ខែវិច្ឆិកាថា រដ្ឋាភិបាលរបស់លោកកំពុងព្យាយាមអស់ពីសមត្ថភាពដើម្បីអនុវត្តគោលនយោបាយកាបូបឌីជីថល (Digital Wallet) ប៉ុន្តែលោកបានសារភាពថា លោកមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាជាមួយនឹងគោលនយោបាយនេះបានទេ។ លោក ស្រេតថា ដែលបច្ចុប្បន្នកំពុងនៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) បានផ្ដល់ការអត្ថាធិប្បាយលើការរិះគន់មួយចំនួនដែលបានលើកឡើងថា គម្រោងកាបូបឌីជីថលនេះនឹងខុសពីអ្វីដែលគណបក្សភឿថៃបានសន្យាក្នុងអំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោត។ ផែនការអំពីកាបូបឌីជីថលនេះ គឺជាការសន្យាដ៏សំខាន់មួយនៅក្នុងយុទ្ធនាការបោះឆ្នោតរបស់គណបក្សភឿថៃ ពោលគឺជាការសន្យាផ្តល់ប្រាក់ចំនួនមួយម៉ឺនបាតដល់ប្រជាជនថៃគ្រប់រូបដែលមានអាយុលើសពី ១៦ ឆ្នាំ ដោយមិនគិតពីស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេឡើយ។ ទន្ទឹមនេះបន្ទាប់ពីប្រឈមមុខនឹងការរិះគន់ រដ្ឋាភិបាលថៃដែលដឹកនាំដោយគណបក្សភឿថៃ បានសម្រេចកាត់បន្ថយចំនួនមនុស្សដែលមានសិទ្ធិទទួលបានប្រាក់ពីគម្រោងកាបូបឌីជីថលពី ៥៦ លាននាក់មកនៅត្រឹម ៥០ លាននាក់ ដោយពួកគេបានកំណត់លក្ខខណ្ឌថា អ្នកដែលអាចទទួលបានប្រាក់ពីកាបូបឌីជីថល ត្រូវតែជាអ្នកដែលមានប្រាក់ខែតិចជាង ៧ ម៉ឺនបាតក្នុងមួយខែ ឬមានប្រាក់សន្សំក្នុងធនាគារក្រោម ៥០ម៉ឺនបាត។ លោក សេរីថា លើកឡើងថា ប្រសិនបើរដ្ឋាភិបាលមិនស្តាប់មតិសាធារណៈ ហើយនៅតែបន្តអនុវត្តតាមការសន្យាក្នុងអំឡុងពេលឃោសនាបោះឆ្នោត នោះពួកគេក៏នឹងប្រឈមមុខជាមួយការរិះគន់ដូចគ្នា។ លោកបានមានប្រសាសន៍ថា «យើងកំពុងព្យាយាមធ្វើឱ្យអស់ពីសមត្ថភាពហើយ។ យើង​ត្រូវ​កែ​លម្អ និង​សម្រប​តាម​គ្រោងការណ៍​ឱ្យ​ស្រប​តាម​សំណើ​ពី​គ្រប់​វិស័យ»។ លោកបានបន្ថែមថា «ប៉ុន្តែដោយការព្យាយាមស្តាប់មតិទាំងអស់ យើងដឹងថាយើងមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ»។…

  • លោក ហ្សេលេនស្គី៖ ជំនួបកំពូលរវាងមេដឹកនាំចិន និងសហរដ្ឋអាមេរិក ជារឿងល្អសម្រាប់អ៊ុយក្រែន

    លោក ហ្សេលេនស្គី៖ ជំនួបកំពូលរវាងមេដឹកនាំចិន និងសហរដ្ឋអាមេរិក ជារឿងល្អសម្រាប់អ៊ុយក្រែន

    កៀវ៖ មេដឹកនាំអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្តែងសុទិដ្ឋិនិយម អំពីកិច្ចប្រជុំកំពូលថ្មីៗនេះ រវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងសមភាគីចិន លោក ស៊ី ជីនពីងន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងកៀវ ថា យើងយល់ថា កិច្ចប្រជុំកំពូលរវាងលោក បៃដិន និងលោក ស៊ី គឺជារឿងល្អសម្រាប់យើង បន្ទាប់ពីមេដឹកនាំអាមេរិក និងចិនបានពិភាក្សាគ្នានៅរដ្ឋកាលីហ្វ័រញ៉ា ជាទីដែលពួកលោកបានយល់ព្រមស្តារទំនាក់ទំនងយោធាឡើងវិញ។ យ៉ាងណាមិញ លោក ហ្សេលេនស្គី មិនអាចបញ្ជាក់បានទេ ថាតើលោក បៃដិន និងលោក ស៊ី បានពិភាក្សាគ្នាអំពីជម្លោះនៅអ៊ុយក្រែនដែរឬអត់។ ចិនបានបដិសេធមិនថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយបានធ្វើឱ្យស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ការទូត និងយោធាជាមួយរុស្ស៊ី ចាប់តាំងពីសង្គ្រាមចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០២២។ ទន្ទឹមគ្នា សហរដ្ឋអាមេរិកបានដឹកនាំប្រទេសលោកខាងលិចគាំទ្រអ៊ុយក្រែននៅលើសមរភូមិ ដោយផ្តល់នូវកញ្ចប់ជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាជាច្រើន។ ទោះបីជាយ៉ាណា ជំនួយការជិតស្និទ្ធរបស់លោក ហ្សេលេនស្គី គឺលោក មីខែលឡូ ប៉ូដូលីយ៉ាក នៅថ្ងៃព្រហស្បតិ៍នេះ បានសម្តែងសុទិដ្ឋិនិយមលើកិច្ចប្រជុំកំពូល…

  • អង្គការសហប្រជាជាតិ៖ មនុស្សច្រើនជាង ២០ម៉ឺននាក់ភៀសខ្លួនចេញពីជម្លោះនៅមីយ៉ាន់ម៉ា

    អង្គការសហប្រជាជាតិ៖ មនុស្សច្រើនជាង ២០ម៉ឺននាក់ភៀសខ្លួនចេញពីជម្លោះនៅមីយ៉ាន់ម៉ា

    ណៃពិដោ៖ អង្គការសហប្រជាជាតិ នៅថ្ងៃពុធសប្តាហ៍នេះ បានឱ្យដឹងថា មនុស្សជាង ២០០,០០០នាក់បានផ្លាស់ទីលំនៅ ដោយសារការប្រយុទ្ធគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីសម្ព័ន្ធភាពនៃក្រុមជនជាតិភាគតិចបានបើកការវាយលុកប្រឆាំងនឹងយោធាកាលពីខែមុន។ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA) បាននិយាយថា គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ មនុស្សច្រើនជាង ២០០,០០០នាក់នៅទូទាំងរដ្ឋសា, ឈីន, កាយ៉ា, ម៉ុន និងសាហ្គាន បានបង្ខំចិត្តភៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេ ដោយសារតែការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមដាប់អាវុធជនជាតិភាគតិច។ ការិយាល័យ UNOCHA បន្ថែមថា យ៉ាងហោចណាស់ជនស៊ីវិល ៧៥នាក់ រួមទាំងកុមារត្រូវបានសម្លាប់ និងមនុស្ស ៩៤នាក់ទៀតបានរងរបួសនៅក្នុងការប្រយុទ្ធគ្នានេះ។ គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាបានផ្ទុះឡើងចាប់តាំងពីថ្ងៃទី២៧ ខែតុលា នៅទូទាំងរដ្ឋសាន ភាគខាងជើងក្បែរព្រំដែនប្រទេសចិន បន្ទាប់ពីកងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA), កងទ័ពរំដោះជាតិតាអាំង (TNLA) និងកងទ័ពអារ៉ាកាន (AA) បានបើកការវាយប្រហារលើកងកម្លាំងរដ្ឋាភិបាលយោធា។ ក្រុមបះបោរប្រដាប់អាវុធខាងលើនេះ បានបិទផ្លូវពាណិជ្ជកម្មសំខាន់ៗទៅកាន់ប្រទេសចិន និងបានរឹបអូសយកមជ្ឈមណ្ឌលព្រំដែនមួយ នៅក្នុងអ្វីដែលអ្នកវិភាគនិយាយថា ជាការប្រឈមមុខផ្នែកយោធាដ៏ធំបំផុតចំពោះរបបយោធា ចាប់តាំងពីខ្លួនបានដណ្តើមអំណាចនៅឆ្នាំ២០២១៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ប្រធានាធិបតីឥណ្ឌូនេស៊ី ជំរុញលោក Biden ឱ្យជួយបញ្ចប់ «ភាពសាហាវឃោរឃៅ» នៅហ្គាហ្សា

    ប្រធានាធិបតីឥណ្ឌូនេស៊ី ជំរុញលោក Biden ឱ្យជួយបញ្ចប់ «ភាពសាហាវឃោរឃៅ» នៅហ្គាហ្សា

    វ៉ាស៊ីងតោន ឌីស៊ី៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានជំរុញប្រធានាធិបតីអាមេរិក ឲ្យធ្វើសកម្មភាពបន្ថែមទៀត ដើម្បីបញ្ចប់នូវអ្វីដែលលោកហៅថា «អំពើសាហាវឃោរឃៅ» នៅក្នុងតំបន់ហ្គាហ្សា និងជួយនាំមកនូវបទឈប់បាញ់មួយ។ ជាការស្នើដោយទទូច ក្នុងពេលដែលលោក Joko Widodo បំពេញទស្សនកិច្ចនៅអាមេរិក ហើយទទួលបានការស្វាគមន៍ នៅសេតវិមាន កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ។ ក្នុងពេលចូលជួបពិភាក្សាការងារជាមួយ លោក Jo Biden ប្រធានាធិបតីអាមេរិក លោក Widodo ដែលជាមេដឹកនាំប្រទេសមានប្រជាជនភាគច្រើនកាន់សាសនាឥស្លាម នៅលើពិភពលោក បាននិយាយថា «ឥណ្ឌូនេស៊ីអំពាវនាវដល់សហរដ្ឋអាមេរិក ឱ្យធ្វើបន្ថែមទៀត ដើម្បីបញ្ឈប់អំពើឃោរឃៅ នៅក្នុងតំបន់ហ្គាហ្សា»។ លោកបានបន្តថា «បទឈប់បាញ់គឺជាកត្តាចាំបាច់ សម្រាប់មនុស្សជាតិ»។ មេដឹកនាំឥណ្ឌូនេស៊ីរូបនេះធ្លាប់បានអះអាង នៅមុនជំនួបថា លោកក៏នឹងនាំយកជូនលោក Biden នូវ «សារដ៏សំខាន់មួយ» របស់ស្មារតីកិច្ចប្រជុំកំពូលរួមនៃមេដឹកនាំអារ៉ាប់ និងមូស្លីម នៅទីក្រុង Riyadh កាលពីចុងសប្តាហ៍ ដែលបានថ្កោលទោសអ៊ីស្រាអែល និងបានអំពាវនាវឱ្យមានបទឈប់បាញ់។ លោក Widodo ក៏បាននិយាយផងដែរថា លោកក៏បញ្ជូនសារជាក់លាក់មួយពីប្រធានាធិបតី…

  • ចំនួនពលករថៃ ស្លាប់កើនជិត ៤០នាក់ ក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស

    ចំនួនពលករថៃ ស្លាប់កើនជិត ៤០នាក់ ក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស

    បាងកក៖ ចំនួនអ្នកស្លាប់របស់ជនជាតិថៃដែលធ្វើការក្នុងប្រទេសអ៊ីស្រាអែល បានកើនឡើងដល់ ៣៩នាក់ នេះបើយោងតាមការបញ្ជាក់ពីក្រសួងការបរទេសថៃ (MFA)។ ស្ថានទូតថៃប្រចាំនៅទីក្រុងតែល អាហ្វីវ បានរាយការណ៍អំពីព័ត៌មាននេះកាលពីថ្ងៃអាទិត្យសប្តាហ៍មុន បន្ទាប់ពីការកំណត់អត្តសញ្ញាណពលរដ្ឋថៃចំនួន ៥នាក់បន្ថែមទៀត ក្នុងចំណោមជនរងគ្រោះដែលរាយការណ៍ដោយអាជ្ញាធរអ៊ីស្រាអែល។ គិតមកទល់ពេលនេះ ក្រៅពីចំនួនជនជាតិថៃស្លាប់នៅប្រទេសអ៊ីស្រាអែល ដែលកើនដល់ ៣៩នាក់ ក៏មានជនជាតិថៃ ១៩នាក់រងរបួស និង ២៥នាក់ផ្សេងទៀតត្រូវបានចាប់ជាចំណាប់ខ្មាំងផងដែរ។ រដ្ឋលេខាធិការអចិន្ត្រៃយ៍ការងាររបស់ប្រទេសថៃ លោក Pairote Chotikasathien បានឱ្យដឹងថា ពលករថៃជាង ៦,០០០នាក់បានដាក់ពាក្យស្នើសុំសំណងពីមូលនិធិជួយដល់ពលករនៅបរទេស។ ហើយប្រហែលពាក់កណ្តាលនៃពាក្យសុំទាំងនេះត្រូវបានដំណើរការ ដោយអ្នកដែលនៅសល់រំពឹងថា នឹងទទួលបានសំណងចំនួន ១៥,០០០បាតក្នុងសប្ដាហ៍ខាងមុខ។ បន្ថែមលើនេះ ក្រុមកម្មករដែលវិលត្រឡប់មកផ្ទះវិញ នឹងទទួលបានប្រាក់សំណងបន្ថែមចំនួន ៥០,០០០បាតក្នុងម្នាក់ៗ ដែលនេះជាវិធានការអនុម័តជាគោលការណ៍ដោយនាយករដ្ឋមន្ត្រីថៃ។គួរបញ្ជាក់ថា មុនការវាយឆ្មក់ឆ្លងព្រំដែនដោយក្រុមប៉ាឡេស្ទីនហាម៉ាសនៅថ្ងៃទី០៧ ខែតុលា ពលករថៃប្រមាណ ៣០,០០០នាក់រស់នៅក្នុងប្រទេសអ៊ីស្រាអែល។ ចាប់តាំងពីពេលនោះមក ប្រហែល ៨,០០០នាក់បានធ្វើមាតុភូមិនិវត្តន៍ ខណៈដែលជាង ២០,០០០នាក់បានជ្រើសរើសស្នាក់នៅអ៊ីស្រាអែល បើទោះបីជាជម្លោះកាន់តែរីកធំឡើងក៏ដោយ។ កិច្ចខិតខំប្រឹងប្រែងសម្រាប់ការដោះលែងចំណាប់ខ្មាំងនៅតែបន្ត ដោយរដ្ឋមន្ត្រីការបរទេសថៃ លោក Parnpree Bahiddha-Nukara បានបង្ហាញសុទិដ្ឋិនិយមកាលពីសប្តាហ៍មុនថា ចំណាប់ខ្មាំងថៃត្រូវបានគេរំពឹងថា នឹងស្ថិតក្នុងចំណោមចំណាប់ខ្មាំងប្រហែល ២៥០នាក់ដំបូងដែលនឹងត្រូវដោះលែង…

  • ភ្លៀងធ្លាក់ខ្លាំងនឹងគំរាមកំហែងដល់ខេត្តចំនួន ៥០ របស់ប្រទេសថៃ

    ភ្លៀងធ្លាក់ខ្លាំងនឹងគំរាមកំហែងដល់ខេត្តចំនួន ៥០ របស់ប្រទេសថៃ

    បាងកក៖ នាយកដ្ឋានឧតុនិយមរបស់ប្រទេសថៃ បានចេញការព្រមានអំពីអាកាសធាតុរបស់ខេត្តចំនួន ៥០ ខណៈដែលផ្នែកខ្លះនៃប្រទេសថៃ អាចនឹមានភ្លៀងធ្លាក់ខ្លាំង។ តំបន់ភាគខាងត្បូងត្រូវបានគេរំពឹងថា នឹងមានភ្លៀងធ្លាក់ខ្លាំងបំផុត ដែលអាចនាំឱ្យមានទឹកជំនន់ភ្លាមៗ។ ទីក្រុងបាងកក របស់ប្រទេសថៃ ត្រូវបានគេរំពឹងថា ៦០ភាគរយនឹងមានភ្លៀងធ្លាក់ និងខ្យល់បក់បោកខ្លាំង។ ស្ថានភាពអាកាសធាតុនេះ គឺជាលទ្ធផលនៃប្រព័ន្ធសម្ពាធខ្ពស់ ឬម៉ាស់ខ្យល់ត្រជាក់មកពីប្រទេសចិន រាលដាលចុះមកគ្របដណ្តប់តំបន់ភាគឦសានខាងលើ។ ជាមួយគ្នានេះ ខ្យល់បក់ពីទិសខាងកើតក៏កំពុងបោកបក់មកលើតំបន់ភាគកណ្តាល និងភាគខាងត្បូង អមដោយសម្ពាធទាបដែលគ្របដណ្តប់លើឆ្នេរសមុទ្រម៉ាឡេស៊ី។ ជាលទ្ធផល តំបន់ភាគខាងជើង ខាងកើត និងកណ្តាល ទំនងជាមានផ្គររន្ទះ និងខ្យល់កន្ត្រាក់។ទន្ទឹមគ្នា ទីភ្នាក់ងារឧតុនិយមបានអំពាវនាវឱ្យសាធារណជន បន្តប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ ដោយសារខ្យល់កន្ត្រាក់ និងខ្យល់បក់បោកខ្លាំង។ខ្លួនក៏បានណែនាំឱ្យជៀសវាងការស្នាក់នៅតាមទីវាល, ក្រោមដើមឈើធំៗ, អគារមានគ្រឹះមិនរឹងមាំ និងស្លាកសញ្ញាផ្សាយពាណិជ្ជកម្មជាដើម។ បន្ថែមលើនេះ ក៏គួរប្រុងប្រយ័ត្នផងដែរ ក្នុងពេលធ្វើដំណើរកាត់តំបន់ដែលមានភ្លៀងផ្គររន្ទះ។ សម្រាប់តំបន់ភាគខាងត្បូង សាធារណជនត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ ដោយសារភ្លៀងធ្លាក់ខ្លាំង និងភ្លៀងធ្លាក់រាយប៉ាយ ដែលអាចនាំឱ្យមានទឹកជំនន់ និងទឹកហូរកាត់ព្រៃ ជាពិសេសតំបន់ដែលមានដីជម្រាលក្បែរផ្លូវទឹក និងតំបន់វាលទំនាប៕ ប្រភព៖ Thaiger ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ស្ថាបនិក Tesla ប្រាប់លោក ហ្សេលេនស្គី ឱ្យឈប់បញ្ជូនយុវជនអ៊ុយក្រែនទៅស្លាប់

    ស្ថាបនិក Tesla ប្រាប់លោក ហ្សេលេនស្គី ឱ្យឈប់បញ្ជូនយុវជនអ៊ុយក្រែនទៅស្លាប់

    កៀវ៖ ម្ចាស់ក្រុមហ៊ុនបណ្តាញសង្គម X លោក Elon Musk និយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រូវតែជៀសវាងបញ្ជូនជនជាតិអ៊ុយក្រែនវ័យក្មេង ដែលមិនចាំបាច់ ទៅស្លាប់នៅឯសមរភូមិប្រយុទ្ធជាមួយរុស្ស៊ី។ នៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក កាលពីថ្ងៃសុក្រសប្តាហ៍មុន មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk ត្រូវបានគេសាកសួរថាតើគាត់ជឿថា ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី គួរតែចរចាស្វែងរកសន្តិភាពជាមួយមេដឹកនាំរុស្ស៊ី លោក ពូទីន ដែរឬទេ? លោក Musk មិនបានផ្តល់ចម្លើយត្រង់ទេ ប៉ុន្តែបាននិយាយថា លោកគ្រាន់តែចង់ណែនាំថា លោក ហ្សេលេនស្គី មិនគួរបញ្ជូនយុវជនអ៊ុយក្រែនឱ្យទៅស្លាប់នៅក្នុងលេណដ្ឋាន ដោយមិនខ្វល់ថាតើពួកគេចង់ចូលរួមប្រយុទ្ធនឹងលោក ពូទីន ដែរឬអត់។ លោកថា ប្រវត្តិសាស្រ្តនឹងមិនលើកលែងមេដឹកនាំ ដែលលះបង់កងទ័ពរបស់ខ្លួនដែលមិនចាំបាច់ទេ។ ការអត្ថាធិប្បាយបែបនេះរបស់លោក Musk ធ្វើឡើងចំពេលដែលការវាយលុករបស់អ៊ុយក្រែនជួបភាពត្រដាបត្រដួសខ្លាំង ដោយរុស្ស៊ីបានអះអាងថា នាំឱ្យទាហានអ៊ុយក្រែនរាប់ម៉ឺននាក់បានស្លាប់រួចទៅហើយ។ គួរបញ្ជាក់ថា ការវាយលុករបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី បានចាប់ផ្តើមតាំងពីដើមខែមិថុនា ប៉ុន្តែមិនអាចទទួលបានលទ្ធផលគាប់ប្រសើរណាមួយឡើយ។ ទន្ទឹមគ្នា រដ្ឋមន្ត្រីការពារជាតិរុស្សី លោក សឺហ្គេ…

  • មេដឹកនាំក្រុមហេសបូឡា ៖ កងជីវពលខ្លួននឹងបង្កើនការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល

    មេដឹកនាំក្រុមហេសបូឡា ៖ កងជីវពលខ្លួននឹងបង្កើនការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល

    បេរូត៖ មេដឹកនាំចលនាក្រុមហេសបូឡានិយាយថា កងកម្លាំងក្រុមខ្លួនបានចាប់ផ្តើមប្រើប្រាស់សព្វាវុធថ្មីៗ ក្នុងការវាយប្រហារប្រចាំថ្ងៃលើប្រទេសអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមនៅតំបន់ហ្គាហ្សា។ Read. មេដឹកនាំចលនាក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ក្នុងប្រទេសលីបង់ លោក Hassan Nasrallah បានបញ្ជាក់ថា កងកម្លាំងក្រុមខ្លួនបានចាប់ផ្តើមប្រើប្រាស់អាវុធថ្មីៗ ក្នុងការវាយប្រហារប្រចាំថ្ងៃទៅលើអ៊ីស្រាអែល ចាប់តាំងពីសង្គ្រាមនៅតំបន់ហ្គាហ្សាផ្ទុះឡើង។ បន្ថែមលើនេះ ពួកយើងក៏កំពុងប្រើប្រាស់យន្តហោះដ្រូនអត្តឃាតផងដែរ។ លោក Nasrallah បន្តថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ការតស៊ូបានជំរុញសកម្មភាពរបស់យើងនៅសមរភូមិជួរមុខប្រទេសលីបង់ ទាំងផ្នែកបរិមាណ និងគុណភាពអាវុធជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ជាក់ស្តែងថ្មីៗនេះ ក្រុមខ្លួនបានប្រើប្រាស់ Burkan ដែលជាមីស៊ីលអាចផ្ទុករំសេវពី ៣០០ ទៅ ៥០០គីឡូក្រាម ដល់ជិតកន្លះតោន ក្នុងការប្រយុទ្ធនឹងអ៊ីស្រាអែល។ គួរបញ្ជាក់ថា ព្រំដែនរវាងប្រទេសលីបង់ និងអ៊ីស្រាអែល មានការវាយប្រហារគ្នាជារៀងរាល់ថ្ងៃ ជាពិសេសរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ជាថ្ងៃដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសបើកវាយលុកប្រឆាំងទៅលើទឹកដីអ៊ីស្រាអែល ដែលបង្កឱ្យមានសង្គ្រាមដូចសព្វថ្ងៃនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ប្រធានាធិបតីអាមេរិក Joe Biden នឹងជួបជាមួយប្រធានាធិបតីចិន Xi Jinping

    ប្រធានាធិបតីអាមេរិក Joe Biden នឹងជួបជាមួយប្រធានាធិបតីចិន Xi Jinping

    ប្រធានាធិបតីអាមេរិក Joe Biden នឹងជួបជាមួយប្រធានាធិបតីចិន Xi Jinping នៅក្នុងតំបន់ San Francisco Bay នៃរដ្ឋ California នៅថ្ងៃទី១៥ វិច្ឆិកា ដើម្បីព្យាយាមរក្សាស្ថិរភាពទំនាក់ទំនងនៃប្រទេសមហាអំណាចទាំងពីរ – South China Morning Post #ams1minute

  • លោកស្រី គ្លីនតុន ៖ អ៊ីស្រាអែលនិងប៉ាឡេស្ទីន ត្រូវការអ្នកដឹកនាំថ្មី ទើបអាចមានសន្តិភាពយូរអង្វែង

    លោកស្រី គ្លីនតុន ៖ អ៊ីស្រាអែលនិងប៉ាឡេស្ទីន ត្រូវការអ្នកដឹកនាំថ្មី ទើបអាចមានសន្តិភាពយូរអង្វែង

    សិង្ហបុរី៖ អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា ភាពជាអ្នកដឹកនាំថ្មីរបស់អ៊ីស្រាអែល និងប៉ាឡេស្ទីន គឺត្រូវការចាំបាច់ សម្រាប់ឱកាសណាមួយ នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព រយៈពេលវែង ជាពិសេស ដំណោះស្រាយរដ្ឋពីរ ចំពោះជម្លោះ នៅមជ្ឈិមបូព៌ា។ លោកស្រី គ្លីនតុន បាននិយាយថា «ក្រុមហាម៉ាសមិនមែនជាដៃគូ សម្រាប់សន្តិភាព ឬ ដំណោះស្រាយរដ្ឋណាមួយនោះទេ» ប៉ុន្តែលោកស្រីបានបន្ថែមទៀតថា «អាជ្ញាធរប៉ាឡេស្ទីន និងភាពជាអ្នកដឹកនាំថ្មី នៅតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីសង្គ្រាម អាចនឹងកើតឡើង»។ អតីតអ្នកការទូតអាមេរិកកំពូលរូបនេះបានថ្លែងដូច្នេះ តាមរយៈវីដេអូ នៅឯវេទិកាសេដ្ឋកិច្ចថ្មី របស់ Bloomberg ក្នុងប្រទេសសិង្ហបុរី អំឡុងការសន្ទនា ជាមួយនិពន្ធនាយករបស់ Bloomberg គឺលោក John Micklethwait ។ នៅពេលសួរថាតើ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នឹងក្លាយជាដៃគូដ៏មានសក្តានុពលសម្រាប់ដំណោះស្រាយរដ្ឋពីរ ឬអត់នោះ លោកស្រីបានឆ្លើយតបថា «ខ្ញុំមិនគិតថាមានភស្តុតាងណាមួយ បញ្ជាក់ថាអាចទៅរួចទេ.. ខ្ញុំគិតថា…