-
Google រកប្រាក់ចំណេញបាន ១៩.៧ពាន់លានដុល្លារ ពីការផ្សាយពាណិជ្ជកម្ម និងសេវាកម្ម Cloud

សាន់ ហ្វ្រាន់ស៊ីសស្កូ៖ ក្រុមហ៊ុន Google ដែលជាអាណាព្យាបាលរបស់ Alphabet នៅថ្ងៃ២៤ ខែតុលា ឆ្នាំ២០២៣ បានរាយការណ៍ពីប្រាក់ចំណេញប្រចាំត្រីមាសចំនួន ១៩.៧ពាន់លានដុល្លារ ដោយសារតែការផ្សាយពាណិជ្ជកម្មតាមអនឡាញ (Ads), Youtube, និងសេវាកម្មខ្លោដ (Cloud Services)។ ក្រុមហ៊ុន Alphabet បានយកឈ្នះលើការរំពឹងទុករបស់ទីផ្សារ ដោយរកប្រាក់ចំណូលបានចំនួន ៧៦.៧ពាន់លានដុល្លារ បើធៀបនឹង ៦៩ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះ នាយកប្រតិបត្តិការក្រុមហ៊ុន Alphabet លោក Sundar Pichai បាននិយាយនៅក្នុងការចេញផ្សាយរបាយការណ៍ប្រាក់ចំណូលយ៉ាងដូច្នេះថា ខ្ញុំរីករាយនឹងលទ្ធផលហិរញ្ញវត្ថុរបស់យើង និងសន្ទុះផលិតផលរបស់យើងក្នុងត្រីមាសនេះ។ លោក Pichai បន្ថែមថា Alphabet កំពុងបន្តផ្តោតលើការធ្វើឱ្យបញ្ញាសិប្បនិម្មិត (AI) កាន់តែមានប្រយោជន៍សម្រាប់មនុស្សគ្រប់ៗគ្នា ដោយលោកបានសន្យាថា វឌ្ឍនភាពដ៏គួរឱ្យរំភើបនឹងមកដល់នាពេលខាងមុខ។ សូមបញ្ជាក់ថា Google ក៏ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាធំៗភាគច្រើនដទៃទៀតដែរ បានមើលឃើញតម្លៃភាគហ៊ុនរបស់ខ្លួនកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ២០២៣ ខណៈដែលអ្នកវិនិយោគរំពឹងថា បញ្ញាសិប្បនិម្មិត (AI) នឹងបង្កើតប្រាក់ចំណូលថ្មី និងបើកទីផ្សារថ្មី៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម…
-
អាមេរិក នៅថ្ងៃទី២៣ តុលាប្រកាសថា ប្រមុខការទូតកំពូលចិននឹងទៅបំពេញទស្សនកិច្ចដ៏កម្រនៅទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ

-
ប្រមុខការទូតកំពូលចិននឹងទៅបំពេញទស្សនកិច្ចដ៏កម្រនៅសហរដ្ឋអាមេរិក មុនដំណើរទស្សនកិច្ចដ៏មានសក្តានុពលរបស់លោក ស៊ី

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ថា ប្រមុខការទូតកំពូលចិននឹងទៅបំពេញទស្សនកិច្ចដ៏កម្រនៅទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ដំណើរទស្សនកិច្ចដ៏មានសក្តានុពលរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ Read. រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នឹងក្លាយជាមន្រ្តីជាន់ខ្ពស់មួយរូបរបស់ប្រទេសចិន ដែលមកបំពេញទស្សនកិច្ចនៅរដ្ឋធានីរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលជិត ៥ឆ្នាំ ដើម្បីធ្វើទស្សនកិច្ចចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍សប្តាហ៍នេះ ចំពេលប្រទេសមហាអំណាចទាំងពីរជួបភាពតានតឹង ជុំវិញបញ្ហាពាណិជ្ជកម្ម, អ៊ុយក្រែន, មជ្ឈិបូព៌ា និងកោះតៃវ៉ាន់ជាដើម។ មន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រឹងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ ដើម្បីគ្រប់គ្រងការប្រកួតប្រជែងដោយការទទួលខុសត្រូវ។ ប្រភពមួយបាននិយាយក្នុងលក្ខខណ្ឌអនាមិកថា អាមេរិកនៅតែជឿជាក់ថា កិច្ចពិភាក្សាការទូតទល់មុខគ្នាដោយផ្ទាល់ គឺជាមធ្យោបាយដ៏ល្អបំផុត ក្នុងការលើកឡើងនូវបញ្ហាប្រឈម, ការដោះស្រាយការយល់ខុស និងកង្វះការទំនាក់ទំនង ក៏ដូចជាស្វែងរកការធ្វើការជាមួយចិន ដើម្បីផលប្រយោជន៍រួមគ្នា។ សូមរម្លឹកថា លោក បៃដិន ដែលបានជួបលោក ស៊ី លើកចុងក្រោយ កាលពីខែវិច្ឆិកាឆ្នាំមុន នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅកោះបាលី បានអញ្ជើញមេដឹកនាំចិនឱ្យធ្វើដំណើរមកកាន់ទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ នាខែវិច្ឆិកាឆ្នាំនេះ ជាទីដែលសហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)៕ ប្រភព៖…
-
ប៉ាឡេស្ទីនថ្កោលទោសឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល ប្រឆាំងនឹងប្រជាជនហ្កាហ្សា

រ៉ាម៉ាឡាហ៍៖ មេដឹកនាំប៉ាឡេស្ទីនបាននិយាយថា យើងថ្កោលទោសជំហរដែលបង្កើតជាអាជ្ញាប័ណ្ណកាប់សម្លាប់ និងបិទបាំងនយោបាយ ដើម្បីប្រព្រឹត្តការសម្លាប់រង្គាល និងសាបព្រួសការបំផ្លិចបំផ្លាញតំបន់ហ្កាហ្សា និងប្រជាជនរស់នៅទីនោះ។ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក ម៉ូហាំម៉េដ សាតាយយ៉េហ៍ បាននិយាយក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍នៅទីក្រុងរ៉ាម៉ាឡាហ៍ ថា អ្វីដែលយើងលឺចេញពីមាត់មេដឹកនាំរដ្ឋឈ្លានពាន ទាក់ទងនឹងការត្រៀមខ្លួនវាយលុកតាមផ្លូវគោក មានន័យថា ការបន្តប្រព្រឹត្តឧក្រិដ្ឋកម្មថ្មី, អំពើឃោរឃៅ, ការបង្ខំឱ្យផ្លាស់ទីលំនៅ និងការកាប់សម្លាប់ ដើម្បីជាប្រយោជន៍ដល់ការសងសឹក។ យើងថ្កោលទោសចំពោះជំហរដែលបង្កើតជាអាជ្ញាបណ្ណកាប់សម្លាប់ និងបិទបាំងនយោបាយ ដើម្បីប្រព្រឹត្តការសម្លាប់រង្គាល និងសាបព្រោះការបំផ្លិចបំផ្លាញតំបន់ហ្កាហ្សា និងប្រជាជនរស់នៅទីនោះ។ គួរបញ្ជាក់ថា ប្រជាជនប៉ាឡេស្ទីនជាង ៥,០០០នាក់ត្រូវបានសម្លាប់នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប ដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល សងសឹកការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមហាម៉ាស ដែលមានមូលដ្ឋាននៅប៉ាឡេស្ទីន នេះបើយោងតាមតួលេខអ្នកស្លាប់ចុងក្រោយពីក្រសួងសុខាភិបាលតំបន់ហ្កាហ្សា។ ដោយឡែក មនុស្សយ៉ាងហោចណាស់ ១,៤០០នាក់ត្រូវបានសម្លាប់ បន្ទាប់ពីក្រុមហាម៉ាសបើកការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ក្រិកអំពាវនាវឱ្យការពារជនស៊ីវិលក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស

ហ៊្សេរុយសាឡឹម៖ ប្រទេសក្រិក នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានអំពាវនាវសាជាថ្មីទៀត នូវតម្រូវការក្នុងការការពារអាយុជីវិតជនស៊ីវិលស្លូតត្រង់នៅតំបន់ហ្កាហ្សា នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ នៅក្នុងជំនួបជាមួយសមភាគីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ក្នុងទីក្រុងហ៊្សេរុយសាឡឹម នាយករដ្ឋមន្រ្តីក្រិក លោក ឃីរីកូស មីតសូតាគីស បានរំលឹកឡើងវិញពីតម្រូវការក្នុងការការពារជនស៊ីវិល, ដោះលែងជនជាតិអ៊ីស្រាអែលដែលចាប់ពង្រត់ដោយក្រុមហាម៉ាស និងជៀសវាងវិបត្តិមនុស្សធម៌ នេះបើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រីក្រិក។ លោក ឃីរីកូស បាននិយាយយ៉ាងដូច្នេះថា ខ្ញុំនៅទីនេះ មិនត្រឹមតែជាសម្ព័ន្ធមិត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមិត្តពិត… អ្វីដែលបានកើតឡើង គឺពិតជាគួរឱ្យរន្ធត់ណាស់… ក្រិកបានការពារ និងគាំទ្រសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល តាំងពីពេលដំបូងមក ស្របតាមច្បាប់អន្តរជាតិ។ ចំណែកលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ណឺតាន់យ៉ាហ៊ូ បានកោតសរសើរចំពោះសាមគ្គីភាពរបស់រដ្ឋាភិបាល និងប្រជាជនក្រិកចំពោះអ៊ីស្រាអែល នៅក្នុងពេលវេលាដ៏ខ្មៅងងឹតបំផុតនេះ។ គួរបញ្ជាក់ថា សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានសម្លាប់ប្រជាជនប៉ាឡេស្ទីនប្រមាណ ៥,០៨៧នាក់ រួមទាំងកុមារ ២,០៥៥នាក់ និងស្ត្រី ១,១១៩នាក់ និង ១៥,២៧៣នាក់ផ្សេងទៀតរងរបួស នេះបើយោងតាមប្រភពពីក្រសួងសុខាភិបាលរបស់តំបន់ហ្កាហ្សា។ ដោយឡែក មនុស្សជាង ១,៤០០នាក់ក៏ត្រូវបានសម្លាប់នៅក្នុងទឹកដីអ៊ីស្រាអែលផងដែរ៕ ប្រភព៖…
-
អឺរ៉ុបនឹងពិភាក្សាពីបទឈប់បាញ់មនុស្សធម៌ នៅតំបន់ហ្កាហ្សាក្នុងសប្តាហ៍នេះ

ព្រុចសែល៖ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក ចូសេប បូរែល នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានជំរុញឱ្យប្រញាប់ចែកចាយជំនួយទៅកាន់តំបន់ហ្កាហ្សា និងថា ប្លុកនេះនឹងជជែកពីការអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌ ក្នុងជម្លោះអ៊ីស្រាអែល និងហាម៉ាស។ Read. លោក បូរែល បាននិយាយនៅមុនកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបថា អ្វីដែលសំខាន់ គឺការផ្តល់ជំនួយឱ្យកាន់តែលឿន ជាពិសេស ការស្តារឡើងវិញនូវការផ្គត់ផ្គង់ទឹក និងអគ្គិសនី។ លោក បូរែល បន្តថា ឡានដឹកជំនួយមនុស្សធម៌រាប់សិបគ្រឿង ដែលអេហ្ស៊ីបអនុញ្ញាតឱ្យឆ្លងចូលទៅក្នុងតំបន់ហ្កាហ្សា គឺ “មិនគ្រប់គ្រាន់ទេ” ហើយថា ប្រេងឥន្ធនៈសម្រាប់ផលិតថាមពល និងទឹកបរិភោគ គឺរឿងចាំបាច់បំផុត។ លោក បូរែល បន្ថែមថា ក្រុមរដ្ឋមន្ត្រីសហភាពអឺរ៉ុបនឹងពិភាក្សាអំពីការហៅទូរស័ព្ទពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនី ហ្គូទែរេស សម្រាប់ “បទឈប់បាញ់មនុស្សធម៌” ហើយបញ្ហានេះនឹងមាននៅលើតុក្នុងកិច្ចប្រជុំកំពូលមេដឹកនាំសហភាពអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ទី២៦ ខែតុលា ឆ្នាំ២០២៣។ លោក បូរែល បានសង្កត់ធ្ងន់ទៀតថា ការវាយប្រហារដោយមីស៊ីល និងរ៉ុក្កែតពីក្រុមហាម៉ាស ចេញពីហ្កាហ្សាត្រូវតែបញ្ឈប់ ហើយចំណាប់ខ្មាំងដែលត្រូវបានចាប់ពង្រត់ត្រូវតែដោះលែង វាគឺជាផ្នែកមួយនៃការបោះជំហានឆ្ពោះទៅរកការកាត់បន្ថយការកើនឡើងភាពតានតឹង៕ ប្រភព៖ AFP…
-
អ៊ីរ៉ង់ព្រមានអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ពីជម្លោះដែលមិនអាចគ្រប់គ្រងបាន

តេហេរ៉ង់៖ ប្រមុខការទូតអ៊ីរ៉ង់បានព្រមានអ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺសហរដ្ឋអាមេរិកថា ជម្លោះនៅមជ្ឈិបូព៌ានឹងរីករាលដាលហួសពីការគ្រប់គ្រង ដោយសារតែសង្គ្រាមអ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស។ Read. រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក ហូសិន អាមៀ អាប់ឌុលឡាហ៊ាន បាននិយាយយ៉ាងដូច្នេះថា សព្វថ្ងៃនេះ តំបន់មជ្ឈិបូព៌ាគឺប្រៀបដូចជាចំណុចក្តៅមួយ ដូច្នេះការគណនាខុសណាមួយ ក្នុងការស្វែងរកការប្រល័យពូជសាសន៍, ការសម្លាប់រង្គាល និងការផ្លាស់ទីលំនៅដោយបង្ខំរបស់ប្រជាជននៅតំបន់ហ្កាហ្សា និងតំបន់ West Bank អាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ និងទូលំទូលាយនៅក្នុងតំបន់ ដែលនឹងប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសដទៃទៀតនៅក្នុងតំបន់នេះ។ ប្រមុខការទូតអ៊ីរ៉ង់រូបនេះបានគូសបញ្ជាក់ទៀតថា លោកសូមព្រមានសហរដ្ឋអាមេរិក និងរបបដឹកនាំអ៊ីស្រាអែលថា ប្រសិនបើពួកគេមិនបញ្ឈប់ជាបន្ទាន់នូវឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សាទេ នោះជម្លោះអាចកើតមានគ្រប់ពេលនៅតំបន់មជ្ឈិបូព៌ា ហើយមិនអាចគ្រប់គ្រងបានឡើយ។ ផលវិបាកនឹងធ្លាក់មកលើជនល្មើស និងអ្នកទទួលខុសត្រូវចំពោះសង្គ្រាមនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
នាយករដ្ឋមន្រ្តីអូស្រ្តាលីនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននាខែក្រោយ ដើម្បីជួបលោក ស៊ី ជីនពីង

កង់បេរ៉ា៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់ថូនី អាល់បាណេស នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន នៅដើមខែវិច្ឆិកាខាងមុខនេះ ដើម្បីជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ខណៈដែលប្រទេសដៃគូពាណិជ្ជកម្មទាំងពីរកំពុងព្យាយាមជួសជុលទំនាក់ទំនងទ្វេភាគីឡើងវិញ។ Read. នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់ថូនី អាល់បាណេស បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា ខ្ញុំទន្ទឹងរង់ចាំដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដែលនេះជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការធានានូវទំនាក់ទំនងប្រកបដោយស្ថិរភាព និងផលិតភាព។ខ្ញុំស្វាគមន៍ចំពោះវឌ្ឍនភាពដែលយើងបានធ្វើ ដើម្បីនាំយកផលិតផលអូស្រ្តាលី រួមទាំងស្រារបស់អូស្រា្តលីចូលទីផ្សារប្រទេសចិនវិញ។ សូមរម្លឹកថា ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងអូស្រ្តាលី និងចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន បានកើតមានចាប់តាំងពីឆ្នាំ២០១៨មក បន្ទាប់ពីអូស្រ្តាលីបានហាមឃាត់ក្រុមហ៊ុនហូវៃ មិនឱ្យដំឡើងបណ្តាញអ៊ីនធើណិតឥតខ្សែ 5G របស់ក្រុមហ៊ុនទូរគមនាគមន៍ចិនមួយ។ ហើយជម្លោះនេះបានបង្កឱ្យមានភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើង បន្ទាប់ពីរដ្ឋាភិបាលអូស្រ្តាលីបានអំពាវនាវឱ្យមានការស៊ើបអង្កេតជាលក្ខណៈអន្តរជាតិទៅលើប្រភពដើមនៃវីរុសកូវីដ ដែលត្រូវបានកំណត់អត្តសញ្ញាណដំបូងថា កើតមាននៅទីក្រុងវូហាន ភាគកណ្តាលប្រទេសចិន។ ជាការឆ្លើយតប ចិនបានដកហូតពន្ធលើស្រារបស់អូស្រ្តាលី និងស្រូវបាលី ព្រមទាំងបានដាក់កម្រិតលើការនាំចូលសាច់គោ ធ្យូងថ្ម និងទំពាំងបាយជូរអូស្រ្តាលី ពោលគឺជាវិធានការដែលត្រូវបានអាមេរិកលើកឡើងថា ជា «ការគាបសង្កត់ផ្នែកសេដ្ឋកិច្ច»៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
លោក ចូ បៃដិន៖ សហរដ្ឋអាមេរិកនឹងបង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មី

វ៉ាស៊ីនតោន៖ មេដឹកនាំអាមេរិកបានប្រាប់អ្នកគាំទ្រនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ថា បច្ចុប្បន្ន សណ្តាប់ធ្នាប់ពិភពលោកដែលដឹកនាំដោយសហរដ្ឋអាមេរិក កំពុងទន់ខ្សោយហើយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននឹងរៀបចំប្រព័ន្ធថ្មីយកទៅជំនួស។ Read.ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសថា យើងស្ថិតក្នុងសម័យក្រោយសង្គ្រាមអស់រយៈពេល ៥០ឆ្នាំ ដែលវាដំណើរការបានយ៉ាងល្អ ប៉ុន្តែបច្ចុប្បន្នសណ្តាប់ធ្នាប់បានទន់ខ្សោយលែងដូចមុន ដូច្នេះយើងត្រូវការរបៀបរៀបរយពិភពលោកថ្មី។ ថ្លែងក្នុងយុទ្ធនាការនៅទីក្រុងវ៉ាស៊ីនតោន លោក បៃដិន បានអួតអាងពីរបៀបដែលលោកបញ្ចុះបញ្ចូលជប៉ុន និងកូរ៉េខាងត្បូង ឲ្យបញ្ជូនជំនួយហិរញ្ញវត្ថុទៅអ៊ុយក្រែន និងរបៀបដែលលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវដែក និងកំពង់ផែជាមួយសហភាពអឺរ៉ុប ឥណ្ឌា និងអារ៉ាប៊ីសាអូឌីត ក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដែលី កាលពីខែមុន។ ប្រធានាធិបតីអាមេរិករូបនេះបានប្រកាសថា ខ្ញុំគិតថា យើងមានឱកាសធ្វើអ្វីៗបាន ប្រសិនបើយើងមានភាពក្លាហាន និងមានទំនុកចិត្តគ្រប់គ្រាន់លើខ្លួនឯង ដើម្បីបង្រួបបង្រួមពិភពលោក តាមរបៀបដែលមិនធ្លាប់មាន៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ឥណ្ឌាបញ្ជូនជំនួយមនុស្សធម៌ជិត ៤០តោនទៅកាន់តំបន់ហ្កាហ្សា

ញូវដែលី៖ ក្រសួងការបរទេសឥណ្ឌាបានបញ្ជាក់ថា ប្រទេសឥណ្ឌា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ បានដឹកជំនួយមនុស្សធម៌តាមជើងហោះហើរចំនួន ៣៨.៥តោន ទៅកាន់តំបន់ស៊ីណៃ របស់ប្រទេសអេហ្ស៊ីប ដើម្បីជួយដល់ជនស៊ីវិលប៉ាឡេស្ទីន ដែលរងគ្រោះក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាស្ទ្រីប។ Read. អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Arindam Bagchi បានបញ្ជាក់ថា យន្តហោះដឹកជញ្ជូនធុនប៊ូអ៊ីង C-17 មួយគ្រឿងរបស់កងទ័ពអាកាសឥណ្ឌា បាននាំយកជំនួយវេជ្ជសាស្រ្តជិត ៦.៥តោន និងសម្ភារៈសង្គ្រោះគ្រោះមហន្តរាយចំនួន ៣២តោនសម្រាប់ជួយដល់ប្រជាជនប៉ាឡេស្ទីន បានចាកចេញទៅកាន់អាកាសយានដ្ឋាន El Arish របស់ប្រទេសអេហ្ស៊ីបហើយ។ សង្គ្រាមបានផ្ទុះឡើងកាលពីពីរសប្តាហ៍មុនរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ជាក្រុមសកម្មប្រយុទ្ធអ៊ីស្លាមដែលគ្រប់គ្រងតំបន់ហ្កាហ្សារបស់ប៉ាឡេស្ទីន ដែលមានប្រជាជនចំនួន ២,៤លាននាក់។យោធាអ៊ីស្រាអែលបានវាយលុកតំបន់ហ្កាហ្សា ដោយការវាយប្រហារតាមអាកាស និងទម្លាក់គ្រាប់បែកឥតឈប់ឈរ ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១,៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិលនៅក្នុងទឹកដីអ៊ីស្រាអែល។ ដោយឡែក យោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឱ្យដឹងថា យុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤,៣០០នាក់ ដែលភាគច្រើនជាជនស៊ីវិល៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា