Category: ព័ត៌មានអន្តរជាតិ

  • មេប៉ូលិសថៃ ទាមទាររបាយការណ៍សុខភាពរបស់លោក ថាក់ស៊ីន ពីមន្ទីរពេទ្យ

    មេប៉ូលិសថៃ ទាមទាររបាយការណ៍សុខភាពរបស់លោក ថាក់ស៊ីន ពីមន្ទីរពេទ្យ

    ថៃ៖អគ្គ​ស្នងការ​នគរ​បាល​ជាតិ​ថៃ​ លោក​ តូសាក់ សុកវិមល់(Torsak Sukvimol) កាល​ពី​ថ្ងៃទី១៧ ខែតុលា​​​ បាន​ទាម​ទារ​ឱ្យ​​មន្ទីរពេទ្យ​ទូទៅ​ប៉ូលីស​ (PGH) ​ក្រុង​បាងកក​ បញ្ជូន​របាយការណ៍​ស្តី​ពី​ការ​ព្យាបាល​​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​ លោក​ ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា ​ដែល​សម្រាក​ព្យាបាល​ជំងឺ​របស់​លោក​ក្រៅ​ពន្ធនាគារ​​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍។ ការ​ទាម​ទារ​នេះ​ ធ្វើ​ឡើង​​បន្ទាប់​ពី​ផ្ទុះ​ការ​រិះ​គន់កាល​ពី​សប្ដាហ៍​មុន​ ​ចំពោះ​​​​រូប​ថត​មួយ​សន្លឹក​ ដែល​​​គេ​ចែក​ចា​យ​លើ​បណ្ដាញ​សង្គម​ ​បង្ហាញ​ពី​លោក​ ថាក់ស៊ីន​ ដែល​ស្ថិត​នៅ​ក្នុង​សម្លៀក​បំពាក់​អ្នក​ជំងឺ​ពាក់​ម៉ាស់​ និង​នៅ​​លើ​គ្រែ​ពេទ្យ​ត្រូវ​បាន​គេ​​អូស​​យក​ទៅ​ធ្វើ​​ការ​ស្កេនកុំព្យូទ័រ​(CT)​​និង​​​ស្កែន​រូប​ភាពអនុភាព​​ម៉ាញេទិក​(MRI)។ អ្នក​រិះ​គន់​លើក​ឡើង​ថា​ លោក​ ថាក់ស៊ីន​ ជា​អ្នក​ទោស​ដែល​ទទួល​បាន​ឯកសិទ្ធិ​ និង​ការ​ព្យាបាល​ពិសេ​ស​។ មាន​ការ​ចោទ​ប្រកាន់​ថែម​ទៀត​ថា​ ​រូបថត​​នេះ​ត្រូវ​បានគេ​រៀប​ចំថត​ និង​​​​​ចែក​ចាយ​ដោយ​ចេតនា​​ ដែល​​ក្រុម​អ្នក​រិះ​គន់​បាន​និយាយ​ថា​ ក្នុង​គោល​បំណង​ផ្តល់​ចំណាប់​អារម្មណ៍​ថា​ លោក​ ថាក់ស៊ីន​ នៅ​តែ​ឈឺ​ធ្ងន់​ ហើ​យ​​ត្រូវ​ការ​ការ​ព្យាបាល​បន្ថែម​ទៀត​នៅ​មន្ទីរពេទ្យ​​ក្រៅ​ពន្ធនាគារ​ ខណៈ​​​ពេល​​សម្រាក​​ព្យាបាល​​នៅ​​មន្ទីរ​ពេទ្យ​​ក្រៅ​​ពន្ធនាគារ​​របស់​​លោក​ ​ថាក់ស៊ីន ​រយៈ​ពេល ​៩០ ​ថ្ងៃ​​ ត្រូវ​​ផុត​​កំណត់​​នា​​​ថ្ងៃ​​សុក្រ​នេះ​។ ជុំ​វិញ​បញ្ហា​នេះ​ផង​ដែរ​​ ​ លោក​ តូសាក់ បាន​​និយាយ​ទទួល​ស្គាល់​​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ​លោក​បាន​ដឹង​តិច​តួច​ពី​បញ្ហា​ចូល​មន្ទីរ​ពេទ្យ​​របស់​លោក​ ថាក់ស៊ីន​ ដោយ​សារ​តែ​លោក​ទើប​តែ​ត្រូវ​បាន​តែង​តាំង​ជា​អគ្គ​ស្នង​ការ​ន​គរបាល​ជាតិ​ថ្មីៗ​នេះ​។ គួរ​​​បញ្ជាក់​ថា​ លោក​ ថាក់ស៊ីន​​​…

  • លោក ស៊ី ព្រមានប្រឆាំងនឹងការកាត់ផ្ដាច់ពីចិន ហើយលើកសរសើរពីគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ

    លោក ស៊ី ព្រមានប្រឆាំងនឹងការកាត់ផ្ដាច់ពីចិន ហើយលើកសរសើរពីគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ

    ប៉េកាំង៖ប្រធានាធិបតី​ចិន ​លោក ​ស៊ី ជីនភីង​ បាន​ព្រមាន​ប្រឆាំង​នឹង​ការ​កាត់​ផ្តាច់​ពី​ប្រទេស​ចិន​ ​ពេល​បើក​​វេទិកា​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​និង​ផ្លូវ​ (BRI) ​នៅ​ទី​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ពុធ​ ដោយ​បាន​រិះ​គន់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែ​ង​របស់​លោក​ខាង​លិច​ក្នុង​ការ​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​សេដ្ឋកិច្ច​ចិន ​។​នេះ​បើ​តាម​ការ​រាយការណ៍​​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ ​លោក​ ស៊ី​ ក៏​បាន​លើក​​សរសើរ​ផង​ដែរ​ចំពោះ​ផែនការ​ដ៏​ធំ​របស់​​ខ្លួន​មួយ​នេះ​ ដែល​បាន​ចាប់​ផ្តើម​កាល​ពី​១ទសវត្សរ៍មុន​ ក្នុង​បំណង​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សកល ​និង​បណ្តាញ​ថាមពល​ត​ភ្ជាប់​អាស៊ី​ជាមួយ​ទ្វីប​អាហ្រ្វិក​ និង​អឺរ៉ុប​ តាម​រយៈ​ផ្លូវ​គោក​ និង​ផ្លូវ​សមុទ្រ​ ដោយ​និយាយ​ថា​ ​«សេចក្ដី​ព្រាង​បាន​ក្លាយ​​ទៅ​ជា​គម្រោ​ង​ពិត​»​។ វេទិកា​ BRI មាន​ការ​ចូល​រួម​ពី​តំណាង​ប្រទេស​ជាង​ ១៣០​ ដែល​ភាគ​ច្រើន​មក​ពី​​ប្រទេស​កំពុង​អភិវឌ្ឍន៍​ រួម​ទាំង​​​ប្រមុខ​រដ្ឋ​មួយ​ចំនួន​ ​ក៏​ដូច​ជា​​ «​មិត្ត​សម្លាញ់​»​ របស់​លោក​ ស៊ី​ គឺ ​​ប្រធានាធិបតី​រុស្ស៊ី​ លោក​ វ្ល៉ាឌីមៀរ​ ពូទីន​។ ​ លោក ស៊ី​ បាន​ប្រាប់​ប្រតិភូ​ជាង​ ១ ០០០ នាក់​ ដែល​​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​បន្ទប់​សន្និសីទ​​​ក្នុង​​មហាសាល​​ប្រជាជន​​​ភាគ​ខាង​លិច​នៃ​ទីលាន​ធានអានមេន​ថា ​​៖ «​យើង​ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​ឯកតោ​ភាគី​ ការ​ប​ង្ខិត​បង្ខំ​សេដ្ឋកិច្ច​ ការ​ផ្តាច់​​ទំនាក់​ទំនង​បែង​ចែក​​​ និង​ការ​រំខាន​នៃ​សង្វាក់​ផ្គត់​ផ្គង់»​។ មេដឹកនាំ​ចិន​ដដែល​បាន​ជំរុញ​ប្រឆាំង​នឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​ខាង​លិច​ ដើម្បី​កាត់​បន្ថយ​ការ​ពឹ​ង​ផ្អែក​លើ​សេដ្ឋកិច្ច​ចិន​ដោយ​និយាយ​ថា​ «​ជីវិត​របស់​យើង​នឹង​មិន​ប្រសើរ​ជាង​មុន​ទេ​ ហើយ​ការ​អភិវឌ្ឍ​របស់​យើង​ ក៏​នឹង​មិន​លឿន​ជាង​នេះដែរ​​ ប្រសិន​បើ​យើង​ចាត់​ទុក​ការ​អភិវឌ្ឍ​របស់​ប្រទេស​ដទៃ​​…

  • លោក Putin បង្ហាញពីឆន្ទៈរបស់រុស្ស៊ី ក្នុងការជំរុញឱ្យមានការបញ្ចប់សង្គ្រាមរវាងប៉ាឡេស្ទីន និងអ៉ីស្រាអែលតាមរយៈមធ្យោបាយនយោបាយ និងការទូត

    លោក Putin បង្ហាញពីឆន្ទៈរបស់រុស្ស៊ី ក្នុងការជំរុញឱ្យមានការបញ្ចប់សង្គ្រាមរវាងប៉ាឡេស្ទីន និងអ៉ីស្រាអែលតាមរយៈមធ្យោបាយនយោបាយ និងការទូត
  • ប្រធានាធិបតីរុស្ស៊ី លោក Putin ធ្វើដំណើរទៅប្រទេសចិន ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនៃវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ ដែលនឹងពិភាក្សាអំពីបញ្ហាសង្រ្គាមអ៉ីស្រាអែល និងក្រុមហាម៉ាស់

    ប្រធានាធិបតីរុស្ស៊ី លោក Putin ធ្វើដំណើរទៅប្រទេសចិន ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនៃវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ ដែលនឹងពិភាក្សាអំពីបញ្ហាសង្រ្គាមអ៉ីស្រាអែល និងក្រុមហាម៉ាស់
  • ប្រធានាធិបតីចិន Xi Jinping ប្រកាសសកម្មភាពចំនួន ៨ ដែលប្រទេសចិនគាំទ្រក្នុងការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់គឺ៖

    ប្រធានាធិបតីចិន Xi Jinping ប្រកាសសកម្មភាពចំនួន ៨ ដែលប្រទេសចិនគាំទ្រក្នុងការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់គឺ៖

    ១. បង្កើតបណ្តាញតភ្ជាប់គ្នាក្នុងគ្រប់ជ្រុងជ្រោយនៃ “ខ្សែក្រវាត់និងផ្លូវ” ២. គាំទ្រការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ ៣. ធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែង ៤. ជំរុញការអភិវឌ្ឍបៃតង ៥. ជំរុញការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា ៦. គាំទ្រការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ៧. កសាងមាគ៌ាស្អាតស្អំគ្មានភាពពុករលួយ ៨. ធ្វើឱ្យមានសុក្រឹតភាពនូវយន្តការសហប្រតិបត្តិការអន្តរជាតិនៃ “ខ្សែក្រវាត់និងផ្លូវ” 📷 CCFR #ams1minute

  • អ៊ីរ៉ង់ព្រមានពី «ចំណាត់ការទុកជាមុន» ប្រឆាំងនឹងអ៊ីស្រាអែល

    អ៊ីរ៉ង់ព្រមានពី «ចំណាត់ការទុកជាមុន» ប្រឆាំងនឹងអ៊ីស្រាអែល

    តេហេរ៉ង់៖ ប្រទេសអ៊ីរ៉ង់​​បាន​​ព្រមាន​​កាល​ពី​​​ថ្ងៃ​​ចន្ទ​​ អំពីលទ្ធភាព​នៃ​​ «​ចំណាត់​ការ​​ទុក​​ជា​មុន​» ​​​ប្រឆាំង​​នឹង​​អ៊ីស្រាអែល​​ក្នុង​រយៈ​ពេល​​ «​ប៉ុន្មាន​​ម៉ោង​​ខាង​​មុខ​»​ ខណៈ​​អ៊ីស្រាអែល​​ត្រៀម​​ខ្លួន​​ដើម្បី​ចូល​​វាយ​លុក​​ដោយ​ផ្ទាល់​នៅ​តំបន់​ហ្គា ហ្សា​​។ ​នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។ ការ​​លើក​ឡើង​បែប​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ទីក្រុង​តេហេរ៉ង់​បាន​ព្រមាន​ម្តង​ហើយ​ម្តង​ទៀត​ថា​ ការ​លុក​លុយ​ដោ​យ​ផ្ទាល់​នៅ​លើ​តំបន់​ហ្គាហ្សា​ ​​នឹង​រង​​ការ​ឆ្លើយ​តប​​ពី​កង​​ប្រដាប់​អាវុធ​តស៊ូ​ផ្សេង​ៗ​ទៀត​ ដែល​ការណ៍​នេះ​ជំរុញ​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​ថា​ ជម្លោះ​អ៊ីស្រាអែល​ និង​ហាម៉ាស់​នឹង​រីក​រាល​ដាល​​ក្នុង​តំបន់​។ ​ ​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​លោក​ Hossein Amir-Abdollahian បាន​និយាយ​នៅ​ក្នុង​ការ​ផ្សាយ​ផ្ទាល់​មួយ​ទៅ​កាន់​ទូរទស្សន៍​រដ្ឋ​​អ៊ីរ៉ង់​​ថា​​ ៖ «​លទ្ធភាព​នៃ​ចំណាត់​ការ​ទុក​​ជា​មុន​ដោយ​ទ័ព​តស៊ូ​ ​​រំពឹង​ទុក​ថា​ នឹង​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ខាង​មុខ​នេះ​»​។ លោក​មិន​បាន​បញ្ជាក់ព័ត៌មាន​លម្អិត​ស្ដី​ពី​ចំណាត់​ការ​បែប​ណា​នោះ​ទេ​។ នៅ​ព្រឹក​ថ្ងៃ​ចន្ទទី១៦ ខែតុលាផង​ដែរ​ មន្ត្រី​ការ​ទូត​ និង​ប្រធានាធិបតី​កំពូល​របស់​អ៊ីរ៉ង់​ លោក​ Ebrahim Raisi ​បាន​និយាយ​ថា​ វា​អស់​ពេល​វេលា​​ក្នុង​ការ​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​នយោបាយ​ហើយ​ និង​បាន​ព្រ​មាន​ប្រឆាំង​នឹង​​ការ​រាល​ដាល​នៃ​​សង្រ្គាម​​អ៊ីស្រាអែល-​ក្រុម​ហាម៉ាស់​​ ទៅ​កាន់​ក្រុម​កង​ទ័ព​ប្រដាប់​អាវុធ​ផ្សេង​ទៀ​ត​។ ​ លោក​ Amir-Abdollahian ដដែល​បាន​និយាយ​នៅ​​ថ្ងៃ​ចន្ទ​ទៀត​ថា ​​៖ «​មេ​ដឹក​នាំ​​ក្រុម​តស៊ូ​នឹង​មិន​អ​នុញ្ញា​ត​ឱ្យ​អ៊ីស្រាអែល​ធ្វើ​អ្វី​គ្រប់​យ៉ាង​តាម​តែ​ចិត្ត​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ហ្គាហ្សា​នោះ​ទេ​​។លោក​បន្ថែម​ថា​៖ «​​​​ប្រ​សិន​បើ​យើង​មិន​ការពារ​ហ្គាហ្សា​នៅ​ថ្ងៃ​នេះ​ទេ​ ​ថ្ងៃ​ស្អែក​យើង​ត្រូវ​តែ​ការពារ​ប្រឆាំង​នឹង​​ការ​ទម្លាក់​គ្រាប់​បែក​​​លើ​​​មន្ទីរ​ពេទ្យ​កុមារ​​ក្នុង​ប្រទេស​របស់​យើង​»​។ គួរ​រំឭក​ថា​ អ៊ីស្រាអែល​បាន​ប្រកាស​សង្រ្គាម​លើ​ក្រុម​ហាម៉ាស់របស់​​ប៉ាឡេស្ទីន​​មួយ​ថ្ងៃ​បន្ទាប់​ពី​ក្រុមសកម្ម​ប្រ​យុ​ទ្ធ​មួយ​​នេះ​​ទម្លុះ​ព្រំដែន​យោធា​ពី​ហ្គាហ្សា​ បើក​ការ​វាយ​ប្រហារ​​លើ​អ៊ីស្រាអែល​​កាល​ពី​ថ្ងៃ​ទី​ ៧​ ខែ​តុលា​ ហើ​យ​​បាន​សម្លាប់​មនុស្ស​ជាង​ ១ ៤០០ នាក់​…

  • ប្រធានផ្នែកជំនួយ៖ ជម្លោះនៅស៊ូដង់សម្លាប់មនុស្សជាង ៩ ០០០ នាក់ ក្នុងរយៈពេលប្រាំមួយខែ

    ប្រធានផ្នែកជំនួយ៖ ជម្លោះនៅស៊ូដង់សម្លាប់មនុស្សជាង ៩ ០០០ នាក់ ក្នុងរយៈពេលប្រាំមួយខែ

    អ.ស.ប៖ប្រធាន​ផ្នែក​មនុស្ស​ធម៌​របស់​អង្គការ​សហប្រជាជាតិ​(អ.ស.ប)បាន​និយាយ​កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា​ ​​សង្គ្រាម​រយៈ​ពេល​​ប្រាំមួយ​ខែ​រវាង​យោធា​​ស៊ូដង់​ និង​ក្រុម​ប្រដាប់​អាវុធ​ដ៏​មាន​ឥទ្ធិព​ល​របស់​ប្រទេស​នេះ​ ​បាន​សម្លាប់​មនុស្ស​ដល់​ទៅ​ ៩ ០០០ នាក់​ ហើយ​បង្កើត​ជា​​ការ​ភ័យ​ខ្លាច​ផ្នែក​​​​​មនុស្ស​ធម៌​ដ៏​អាក្រក់​បំផុត​មួយ​​ក្នុង​ប្រវត្តិ​សាស្ត្រ​សម័យ​ថ្មី​​នេះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​​ AP។​ លោកអគ្គ​លេខាធិការ​រង​អ.ស.ប ​ Martin Griffiths បាន​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ដើម្បី​ប្រារព្ធ​ខួប​​៦​​ខែ​នៃ​សង្គ្រាម​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​៖ «​អស់​រយៈ​ពេល​​ប្រាំមួយ​ខែ​ជន​ស៊ីវិល​មិន​បាន​ស្រា​ក​ស្រាន្ត​ពី​​ការ​​បង្ហូរ​​ឈាម​ និង​​ការ​​ភ័យ​​ខ្លាច​​ឡើយ​​។ លោក​បន្ត​ថា​៖​ «​របាយការណ៍​​​ដ៏​​គួរ​​ឲ្យ​​រន្ធត់​ពី​​​ការ​​រំលោភ​​សេពសន្ថវៈ ​និង​​អំពើ​​ហិង្សា​​ផ្លូវ​​ភេទ​ ​នៅ​​តែ​​បន្ត​​កើត​​មាន​»​។​ គួរ​បញ្ជាក់​ថា​ ប្រទេស​ស៊ូដង់​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ចលាចល​ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​មេសា​ នៅ​ពេល​ដែល​ភាព​តាន​តឹង​រវាង​ក្រុម​យោធា​ ​និង​​កង​កម្លាំង​គាំទ្រ​រហ័ស​ដែល​ជា​ទាហាន​ប៉ារ៉ា​របស់​ប្រទេស​ បាន​​ផ្ទុះ​ទៅ​ជា​សង្គ្រាម​ដោយ​បើក​​ចំ​ហ​។​ ​ការ​ប្រយុទ្ធ​គ្នា​ដំបូង​បាន​ផ្តោត​លើ​ទីក្រុង​ខាទុំ​ ដែល​ជា​រដ្ឋ​ធានី​ ប៉ុន្តែ​ក្រោយ​មក​បាន​​រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​ ទៅ​កាន់​តំបន់​ផ្សេង​ទៀត​នៅ​ទូទាំង​ប្រទេស​ រួម​ទាំង​តំបន់​ Darfur ​ដែល​រង​ការ​បំផ្លិច​បំផ្លាញ​ដោយ​សា​រ​ជម្លោះ​រួច​ទៅ​ហើយ​នោះ​។ ​ លោក​ Griffiths ​បាន​និយាយ​ថា​ ការ​ប្រយុទ្ធ​គ្នា​​បាន​សម្លាប់​មនុស្ស​ដល់​ទៅ​ ៩ ០០០ នាក់​ ហើយ​​បង្ខំ​ឱ្យ​ម​នុស្ស​​រាប់​លាន​នាក់​​ឱ្យ​ចាក​ចេញ​ពី​ផ្ទះ​របស់​ពួក​គេ​ ​ទាំង​​ទៅ​កាន់​តំបន់​ដែល​មាន​សុវត្ថិភាព​ក្នុង​ប្រទេស​ស៊ូដង់​ ​និង​​ប្រទេស​​ជិត​ខាង​។ ​​ ​យោង​តាម​ទីភ្នាក់ងារ​អន្តោ​ប្រវេសន៍​របស់​អង្គការ​សហប្រជាជាតិ​មនុស្ស​ជាង​ ៤.៥ លាន​នាក់​​ត្រូវ​បាន​ផ្លាស់​ទី លំនៅ​នៅ​​ក្នុង​ប្រទេស​ស៊ូដង់​ ខណៈ​​ជាង​ ១.២ ​លាន​នាក់​ផ្សេង​ទៀត​ បាន​ស្វែង​រក​ការ​ជ្រក​កោន​នៅ​ក្នុង​ប្រទេស​ជិត​ខាង​។​…

  • លោក ស៊ូណាក់ ថ្កោលទោសសកម្មភាពគាំទ្រប្រជាជនប៉ាឡេស្ទីនមួយចំនួននៅអង់គ្លេស ដែលប្រព្រឹត្តខុសច្បាប់

    លោក ស៊ូណាក់ ថ្កោលទោសសកម្មភាពគាំទ្រប្រជាជនប៉ាឡេស្ទីនមួយចំនួននៅអង់គ្លេស ដែលប្រព្រឹត្តខុសច្បាប់

    ឡុងដ៍៖ មេដឹកនាំអង់គ្លេស នៅថ្ងៃចន្ទទី១៦ ខែតុលានេះ បានថ្កោលទោសឧប្បត្តិហេតុមួយចំនួន ក្នុងអំឡុងការដើរក្បួនគាំទ្រប៉ាឡេស្ទីនក្នុងប្រទេសអង់គ្លេសកាលពីចុងសប្តាហ៍នេះ ដោយលោកបានចាត់ទុកថា ជារឿង “មិនអាចទទួលយកបាន” បន្ទាប់ពីប៉ូលីសបានធ្វើការចាប់ខ្លួនមនុស្សជាច្រើននាក់។ នាយករដ្ឋមន្រ្តីអង់គ្លេស លោក រីសស៊ី ស៊ូណាក់ បានព្រមានថា ការសរសើរក្រុមហាម៉ាស់ ដែលជាអង្គការភេរវករដែលត្រូវបានហាមឃាត់ក្នុងចក្រភពអង់គ្លេស អាចបណ្តាលឱ្យមានការកាត់ទោសជាប់ពន្ធនាគាររយៈពេលវែង។ លោក ស៊ូណាក់ បានប្រាប់ទូរទស្សន៍អង់គ្លេសថា ស្ថិតក្រោមច្បាប់ ការគាំទ្រ និងការលើកតម្កើងក្រុមហាម៉ាស់ គឺខុសច្បាប់ ហើយបទល្មើសទាំងនោះត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៤ឆ្នាំ។ ការអត្ថាធិប្បាយបែបនេះរបស់លោក ស៊ូណាក់ ត្រូវបានធ្វើឡើងបន្ទាប់ពីកម្លាំងប៉ូលិសក្រុងឡុងដ៍បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យទី១៥ ខែតុលានេះថា មនុស្ស ១៥នាក់ត្រូវបានចាប់ខ្លួន ក្នុងអំឡុងការដើរដង្ហែគាំទ្រប្រជាជនប៉ាឡេស្ទីនកាលពីថ្ងៃសៅរ៍ទី១៤ ខែតុលា នៅកណ្តាលរដ្ឋធានីនៃប្រទេសអង់គ្លេស។ ជាមួយគ្នានេះ បុរស ៣នាក់ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្ម រួមទាំងបុរសអាយុ ៦៨ឆ្នាំម្នាក់ដែលត្រូវបានគេសង្ស័យថា បានបញ្ចេញមតិរើសអើងជាតិសាសន៍។ ចំណែកមនុស្ស ២នាក់ទៀតត្រូវចោទប្រកាន់ពីបទកាន់កាប់កាំបិតខុសច្បាប់ និងមិនបានដោះរបាំងមុខ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ក្រុមប្រធានសម្ព័ន្ធអារ៉ាប់ទាមទារឱ្យបញ្ចប់ប្រតិបត្តិការយោធានៅហ្គាហ្សាជាបន្ទាន់

    ក្រុមប្រធានសម្ព័ន្ធអារ៉ាប់ទាមទារឱ្យបញ្ចប់ប្រតិបត្តិការយោធានៅហ្គាហ្សាជាបន្ទាន់

    បាកដាដ៖ ប្រធានសម្ព័ន្ធអារ៉ាប់ នៅថ្ងៃចន្ទទី១៦ ខែតុលានេះ បានទាមទារឱ្យបញ្ចប់ប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សាស្ទ្រីបជាបន្ទាន់ ហើយបានចោទប្រកាន់ថា ការឡោមព័ទ្ធតំបន់នេះ គឺប្រៀបដូចជាការដកហូតមនុស្សជាតិចេញពីប្រជាជនប៉ាឡេស្ទីន។ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក អះម៉ាត់ អាប៊ូ ហ្គេត បាននិយាយក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីយុត្តិធម៌អារ៉ាប់នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ យ៉ាងដូច្នេះថា យើងទាមទារឱ្យបញ្ចប់ប្រតិបត្តិការយោធាជាបន្ទាន់ និងបើកច្រករបៀងសុវត្ថិភាព ដើម្បីនាំយកជំនួយជួយដល់ប្រជាជននៅតំបន់ហ្គាហ្សា។ ប្រធានសម្ព័ន្ធអារ៉ាប់រូបនេះបានសង្កត់ធ្ងន់ទៀតថា ការឡោមព័ទ្ធតំបន់ហ្គាហ្សារបស់អ៊ីស្រាអែល ដែលបានកាត់ផ្តាច់ទឹក ស្បៀងអាហារ អគ្គិសនី និងប្រេងឥន្ធនៈ គឺប្រៀបដូចជាការដកហូតមនុស្សជាតិចេញពីប្រជាជនប៉ាឡេស្ទីន និងការត្រួសត្រាយផ្លូវដើម្បីលុបបំបាត់ជនជាតិដើមភាគតិច។ គួរបញ្ជាក់ថា អ៊ីស្រាអែលបានប្រកាសសង្រ្គាមលើក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស់ មួយថ្ងៃបន្ទាប់ពីរលកនៃពួកសកម្មប្រយុទ្ធរបស់ខ្លួនបានទម្លុះព្រំដែនដ៏រឹងមាំរបស់ហ្គាហ្សាចូលវាយលុកទឹកដីរបស់អ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដោយបានបាញ់ប្រហារ ចាក់ និងដុតសម្លាប់មនុស្សជាង ១,៤០០នាក់។ បន្ទាប់ពីការវាយប្រហារដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រនេះ អ៊ីស្រាអែលបានបញ្ចេញយុទ្ធនាការទម្លាក់គ្រាប់បែកឥតឈប់ឈរលើតំបន់ហ្គាហ្សាស្ទ្រីប ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានា និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២,៧៥០នាក់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • លោក អាន់វ៉ា៖ ម៉ាឡេស៊ីមិនយល់ស្របនឹងសម្ពាធលោកខាងលិច ឱ្យថ្កោលទោសក្រុមហាម៉ាស់នោះទេ

    លោក អាន់វ៉ា៖ ម៉ាឡេស៊ីមិនយល់ស្របនឹងសម្ពាធលោកខាងលិច ឱ្យថ្កោលទោសក្រុមហាម៉ាស់នោះទេ

    គូឡាឡាំពួ៖នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​ លោក​ អាន់វ៉ា ​អ៊ីប្រាហ៊ីម ​បាន​និយាយ​នៅ​​​ថ្ងៃ​ចន្ទ​​ថា​ ម៉ាឡេស៊ី​មិន​យល់​​​ស្រប​​ជា​មួ​យ​​លោក​ខាង​លិច​ ដែល​ដាក់​សម្ពាធ​ឱ្យ​ខ្លួន​​ចូល​រួម​ថ្កោល​ទោស​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​នោះ​ទេ​ ចំ​ពេ​ល​ដែល​ជម្លោះ​អ៊ីស្រាអែល-ហាម៉ាស់​ បាន​សម្លាប់​មនុស្ស​​រាប់​ពាន់​នាក់​ទាំង​នៅ​ហ្គាហ្សា​ និង​អ៊ីស្រាអែល​។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ ​លោក អាន់វ៉ា​ បាន​និយាយអះ​អាង​ដោយ​មិន​បញ្ចេញ​ព័ត៌មាន​លម្អិត​​ថា​ ​បណ្តា​ប្រទេស​លោក​ខាង​លិច​ និង​អឺ​រ៉ុ​ប​ បាន​ស្នើ​ម្តង​ហើយ​ម្តង​ទៀត​ឱ្យ​ម៉ាឡេស៊ី​ថ្កោល​ទោស​ក្រុម​ហាម៉ាស់​នៅ​ក្នុង​កិច្ច​ប្រជុំផ្សេង​ៗ​។ ​ ​លោក​ អាន់វ៉ា​ បាន​​ប្រា​ប់​​សភា​ម៉ាឡេស៊ី​​ថា​​ ៖​ «​ខ្ញុំ​​បាន​​និយាយ​​ថា​ ​ក្នុង​​​គោល​​នយោបាយ​របស់​យើង​ យើង​មា​ន​​ទំនាក់​​ទំនង​​ជាមួយ​​ក្រុម​​ហាម៉ាស់ពី​​មុន​មក​​ ហើយ​​​​​នឹង​​បន្ត​គោលនយោបាយ​នេះ​​ទៅ​​មុខ​ទៀត​»​។​​ ​លោក​បន្ត​ថា ​៖ «​យើង​​មិន​​យល់​​ស្រប​​នឹង​​អាកប្ប​កិរិយា​​ដាក់​​សម្ពាធ​​របស់​​ពួក​គេ​​ទេ​ ព្រោះ​​ក្រុម​​ហាម៉ាស់ ​ក៏​​បា​ន​​ឈ្នះ​​នៅ​​ហ្គាហ្សា​​ដោយ​​សេរី​​តាម​រយៈ​​ការ​​បោះ​ឆ្នោត​ ហើយ​​ប្រជាជន​ហ្គាហ្សា​​បាន​​ជ្រើស​រើស​​ពួក​គេ​​ឱ្យ​ដឹ​ក​នាំ​»​​​​​​​។ គួរ​​​បញ្ជាក់​ថា​ ប្រទេស​ម៉ាឡេស៊ី ​ដែល​​មាន​ប្រជាជន​ភាគ​ច្រើន​​កាន់​សាសនា​អ៊ិស្លាម​ ធ្លាប់​ជា​អ្នក​គាំទ្រ​សំឡេ​ង​នៃ​បុព្វហេតុ​ប៉ាឡេស្ទីន​ និង​បាន​តស៊ូ​មតិ​សម្រាប់​​សេចក្ដី​សម្រេច​បង្កើត​ឱ្យ​មាន​​រដ្ឋ​​​​ពីរ​​ ក្នុង​ជម្លោះ​រវាង​អ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន​។​ ប្រទេស​នេះ​ មិន​មាន​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​អ៊ីស្រាអែល​នោះ​ទេ​។​ ​មេ​ដឹក​នាំ​ក្រុម​ហាម៉ាស់ ​នា​ពេល​កន្លង​មក​ តែង​តែ​ធ្វើ​ទស្សនកិច្ច​នៅ​ម៉ាឡេស៊ី ​និង​ជួប​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​របស់​​ប្រទេស​នេះ​។ អតីត​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​ លោក​​ Najib Razak ​ក្នុង​ឆ្នាំ​ ២០១៣​ ​បាន​​​រំលង​វិធានកា​រ​​​​បិទ​ខ្ទប់​តំបន់​ហ្គាហ្សាក្រោម​វិធានការ​​របស់រដ្ឋ​​អ៊ីស្រាអែល​ ​ដោយ​លោក​បាន​ឆ្លង​កាត់​ចូល​ទៅ​ក្នុង​​ទឹក​ដី​របស់​ប៉ាឡេស្ទីន​មួយ​នេះ​តាម​ព្រំ​ដែន​អេហ្ស៊ីប​ ក្រោយ​ពី​មាន​ការ​​អញ្ជើញ​ពី​ក្រុម​ហាម៉ាស់​៕ ប្រែសម្រួល៖ហួន…