-
ទាហានអ៊ុយក្រែនរត់ចោលជួរជាង ១ម៉ឺននាក់ ពេលធ្វើសង្គ្រាមជាមួយរុស្ស៊ី

គៀវ ៖ សមាជិកសភាអ៊ុយក្រែន លោកស្រី Anna Skorokhod បាននិយាយកាលពីថ្ងៃអង្គារថា ទាហានអ៊ុយក្រែនជាង ១០០,០០០នាក់បានរត់ចោលជួរ ឬ AWOL ក្នុងអំឡុងពេលធ្វើសង្គ្រាមជាមួយរុស្ស៊ី។ ការអះអាងបែបនេះរបស់លោកស្រី Skorokhod ធ្វើឡើងស្របពេលដែលសមាជិកសភាអ៊ុយក្រែនម្នាក់ទៀត បានលាតត្រដាងនាពេលថ្មីៗនេះថា ការខាតបង់កើនឡើង និងកង្វះកងទ័ព កំពុងជំរុញឱ្យមានផែនការជ្រើសរើសទាហានបន្ថែមដល់ទៅ ១៦០,០០០នាក់។ ថ្លែងនៅក្នុងកម្មវិធីទូរទស្សន៍ Novyny.LIVE លោកស្រី Skorokhod បាននិយាយថា ការគ្រប់គ្រងមិនត្រឹមត្រូវ និងការសម្រេចចិត្តមិនល្អរបស់មន្ត្រី កំពុងរួមចំណែកធ្វើឱ្យធ្លាក់ចុះក្រមសីលធម៌នៅក្នុងសមរភូមិ ហើយលោកស្រីក៏បានទទួលពាក្យបណ្ដឹងពីទាហាន និងក្រុមគ្រួសារពួកគេ អំពីអាកប្បកិរិយារបស់ថ្នាក់លើផងដែរ។ តួលេខទាហានរត់ចោលជួរដែលបញ្ចេញដោយលោកស្រី Skorokhod គឺស្របនឹងតួលេខដែលបានផ្តល់ទៅឱ្យប្រព័ន្ធផ្សព្វផ្សាយកាលពីសប្តាហ៍មុន ដោយមេធាវីយោធា លោក Roman Lykhachev ដែលបាននិយាយថា ពិតប្រាកដណាស់ ទាហានជាង ១០០,០០០នាក់បានចាកចេញពីមុខតំណែងរបស់ពួកគេដោយខុសច្បាប់។ លោក Lykhachev បន្ថែមថា ក្នុងករណីខ្លះ ទាហានចន្លោះពី ២០ទៅ៣០នាក់បានរត់ចោលជួរក្នុងពេលតែមួយ ហើយថា មានតែយោធាប៉ុណ្ណោះដែលដឹងចំនួនពិតប្រាកដ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ហ្វីលីពីន ឥណ្ឌូណេស៊ី និងវៀតណាម ស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ១០

-
ឥណ្ឌូណេស៊ីរារាំង Apple មិនឱ្យលក់ iPhone 16

បរទេស៖ ប្រទេសឥណ្ឌូនេស៊ីបានរារាំងក្រុមហ៊ុន Apple មិនឱ្យលក់ iPhone 16 នៅក្នុងប្រទេស ប៉ុន្តែនៅតែអនុញ្ញាតឱ្យអ្នកធ្វើដំណើរ នាំចូលយក iPhone 16 មកប្រើប្រាស់ ផ្ទាល់ខ្លួនបាន។ ក្រសួងឧស្សាហកម្មបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី ២៥ ខែតុលាថា iPhone 16 ដែលត្រូវចេញលក់ ក្នុងខែកញ្ញា មិនត្រូវបានអនុញ្ញាតសម្រាប់លក់ក្នុងស្រុកទេ ដោយសារតែក្រុមហ៊ុន PT Apple Indonesia មិនទាន់បានបំពេញតម្រូវការរបស់ប្រទេស ជុំវិញប៉ាតង់ ក្នុងស្រុក ៤០% សម្រាប់ ស្មាតហ្វូន និងថេប្លេត។ យោងតាមគេហទំព័រ Jakarta Globe បានឲ្យដឹងថា អ្នកធ្វើដំណើរម្នាក់ៗ អាចនាំយក iPhone 16 ចំនួនពីរគ្រឿង ទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ ទិន្នន័យពីក្រសួងបង្ហាញថា នៅចន្លោះខែសីហា និងខែតុលា ទូរស័ព្ទ iPhone 16 ប្រហែល ៩,០០០ គ្រឿង ត្រូវបាននាំយកទៅប្រទេសឥណ្ឌូនេស៊ី ជារបស់ផ្ទាល់ខ្លួន…
-
សង្ស័យ Elon Musk ធ្លាប់ជាជនអន្តោប្រវេសន៍ធ្វើការខុសច្បាប់

បរទេស ៖ ជារឿងកម្រនឹងឮ លោក Elon Musk ពិភាក្សាអំពីព័ត៌មានលម្អិត នៃការធ្វើអន្តោប្រវេសន៍ផ្ទាល់ខ្លួន របស់លោក ប៉ុន្តែ កាលពីចុងសប្តាហ៍ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ បានបង្ហាញខ្លះៗ ក្រោយមានការសង្ស័យថា លោកធ្លាប់ធ្វើការខុសច្បាប់ ក្នុងនាមជាជនអន្តោប្រវេសន៍ នេះបើតាម CNN។ នៅក្នុងការប្រកាស ជាបន្តបន្ទាប់ នៅលើវេទិកា X បន្ទាប់ពីកាសែត Washington Post បានរាយការណ៍ថា លោក Musk បានចាប់ផ្តើមអាជីពរបស់ខ្លួន ធ្វើការដោយខុសច្បាប់ នៅសហរដ្ឋអាមេរិក នៅពេលដែលលោកមានវត្តមាន នៅតំបន់ Silicon Valley ជាការចាប់ផ្តើម នៅទសវត្សរ៍ ឆ្នាំ១៩៩០។ កាសែតនេះ បានលើកឡើងអំពីកំណត់ត្រារបស់តុលាការ ឯកសារក្រុមហ៊ុន និងអតីតសហការីអាជីវកម្ម រួមទាំង អតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុននានា ដោយអះអាងថា អ្នកវិនិយោគមានការព្រួយបារម្ភថា Musk អាចត្រូវនិរទេស។ Musk មិនបានឆ្លើយតប ទៅនឹងសំណើរបស់ CNN សម្រាប់ការធ្វើអត្ថាធិប្បាយ លើរបាយការណ៍នេះទេ។ លោកក៏មិនបានឆ្លើយតបទៅនឹងសំណើរបស់…
-
អ៊ីរ៉ង់ងាកទៅបង្កើនថវិកាយោធាបីដង ចំពេលមានភាពតានតឹង

បរទេស៖ មន្ត្រីមួយរូបបាននិយាយ កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលរបស់ប្រទេសអ៊ីរ៉ង់ បានស្នើឱ្យបង្កើនការចំណាយយោធា របស់ខ្លួនបីដង ខណៈដែលភាពតានតឹង ជាមួយប្រទេសអ៊ីស្រាអែល ដែលជាគូប្រជែងបានកើនឡើង បន្ទាប់ពីការវាយប្រហារដោយមីស៊ីល ទៅវិញទៅមក នាពេលថ្មីៗនេះ។ អ្នកនាំពាក្យរដ្ឋាភិបាល លោកស្រី Fatemeh Mohajerani បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរនេះ នឹងឃើញពីការកើនឡើងគួរឱ្យកត់សម្គាល់ ពោលគឺជាង២០០ភាគរយ នៅក្នុងថវិកាយោធារបស់ប្រទេស។ ជាការថ្លែង នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុង Tehran ដោយមិនបានបញ្ជាក់លម្អិត។ លោកស្រី Mohajerani គ្រាន់តែនិយាយថា «កិច្ចខិតខំប្រឹងប្រែងទាំងអស់ត្រូវបានធ្វើឡើង ដើម្បីបំពេញតម្រូវការការពារជាតិរបស់ប្រទេស»។ ទីក្រុងតេអេរ៉ង់ មិនបានបង្ហាញតួលេខ ជាក់លាក់ណាមួយឡើយ ប៉ុន្តែ យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm ហៅកាត់ SIPRI បានឲ្យដឹងថា ការចំណាយលើផ្នែកយោធារបស់អ៊ីរ៉ង់ ក្នុងឆ្នាំ២០២៣ មានប្រហែល ១០.៣ ពាន់លានដុល្លារ។ គម្រោងថវិកាដែលបានស្នើ នឹងត្រូវពិភាក្សា ដោយសមាជិកសភា ហើយត្រូវបានរំពឹងថា នឹងបញ្ចប់រួចរាល់ នៅខែមីនា។ ផែនការនេះត្រូវបានបង្ហើបឲ្យដឹង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាស លើទីតាំងយោធា…
-
ថៃចុះត្រជាក់ខ្លាំងអាចដល់១អង្សាសេ

បាងកក៖ កាសែត Bangkok Post បានចុះផ្សាយថា នៅថ្ងៃអង្គារនេះ រដូវរងាបានចាប់ផ្តើមមាន នៅក្នុងប្រទេសថៃ ជាមួយនឹងការមកដល់ នៃប្រព័ន្ធសម្ពាធខ្ពស់ ពីប្រទេសចិន ហើយរដូវត្រជាក់ ទំនងជានឹងបន្ត រយៈពេលប្រហែល ៤ខែ រហូតដល់ខែកុម្ភៈ ដោយតំបន់ខ្លះ អាចចុះដល់ ១អង្សាសេ ក៏មាន នេះបើយោងតាមនាយកដ្ឋានឧតុនិយម។ ប្រភពថា សីតុណ្ហភាពត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះចន្លោះពី ២ ដល់ ៤អង្សាសេ នៅភាគឦសាន និង តំបន់ខ្ពស់រាប ចន្លោះពី១ ដល់៣អង្សាសេ នៅតំបន់ទំនាបកណ្តាល និងភាគខាងត្បូងផ្នែកខាងលើ ចាប់ពីសប្តាហ៍នេះ រហូតដល់ថ្ងៃអាទិត្យ។ ព្យុះ ផ្គរ រន្ទះ និងខ្យល់បក់ខ្លាំង អាចកើតមាន នៅផ្នែកខ្លះ នៃតំបន់ទាំងនេះ។ ទឹកភ្លៀងត្រូវបានព្យាករណ៍ថា នឹងកើនឡើងនៅតាមឆ្នេរសមុទ្រ ដែលនាំមកដោយខ្យល់ត្រជាក់ នៅលើឈូងសមុទ្រ៕ ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត
-
កាសែតល្បីអាមេរិក ៖ លោក Musk និង Putin ទាក់ទងគ្នាទៀងទាត់ តាំងពីឆ្នាំមានសង្គ្រាម

បរទេស៖ អ្នកនយោបាយ និងជាអ្នកគ្រប់គ្រង ទីភ្នាក់ងារអវកាសអាមេរិក NASA លោក Bill Nelson បានអំពាវនាវឱ្យមានការស៊ើបអង្កេត លើរបាយការណ៍របស់កាសែតល្បីអាមេរិក Wall Street Journal ដែលបង្ហាញថា ស្ថាបនិក ក្រុមហ៊ុន SpaceX លោក Elon Musk និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មាន «ទំនាក់ទំនងជាទៀងទាត់» ជាមួយគ្នា ចាប់តាំងពីចុងឆ្នាំ២០២២ ដែលជាឆ្នាំផ្ទុះសង្គ្រាមនៅប្រទេស អ៊ុយក្រែន។ របាយការណ៍និយាយថា លោក នាយកប្រតិបត្តិ ក្រុមហ៊ុនឡានអគ្គិសនី Tesla រូបនេះ បានពិភាក្សាលើ ប្រធានបទផ្ទាល់ខ្លួន, ធុរកិច្ច និងភាពតានតឹងភូមិសាស្ត្រនយោបាយ ជាមួយមេដឹកនាំរុស្សី ធ្វើឱ្យមានការព្រួយបារម្ភអំពីសន្តិសុខជាតិ ខណៈដែលទំនាក់ទំនងរបស់ SpaceX ជាមួយ NASA និង យោធាអាមេរិក ប្រហែលជាបានផ្តល់សិទ្ធិ ឱ្យ លោក Musk អាចចូលទៅកាន់ ព័ត៌មានរសើប របស់រដ្ឋាភិបាល…
-
បុរសម្នាក់ជិះកង់ចម្ងាយ ១៣,០០០គីឡូម៉ែត្រពីចិន ទៅជួប Cristiano Ronaldo នៅអារ៉ាប៊ីសាអូឌីត

រីយ៉ាដ : យុវជនចិនម្នាក់ជិះកង់រយៈពេល៧ខែ ពីប្រទេសចិនទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីទៅជួបវីរបុរសរបស់គាត់ គឺកំពូលកីឡាករបាល់ទាត់ Cristiano Ronaldo។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Star។ បុរសវ័យ ២៤ឆ្នាំត្រកូល Gong មកពីខេត្ត Anhui ភាគខាងកើតប្រទេសចិន បានចាប់ផ្តើមធ្វើដំណើរចាកចេញពីផ្ទះរបស់គាត់ កាលពីថ្ងៃទី១៨ ខែមីនា ឆ្ពោះទៅភាគខាងជើងទីក្រុងប៉េកាំង មុនពេលបន្តដំណើរទៅភាគខាងលិច។ បន្ទាប់មករូបគេទៅកាន់ប្រទេសកាហ្សាក់ស្ថាន ហើយឆ្លងកាត់ប្រទេសចំនួន៦ផ្សេងទៀត រួមមានហ្សកហ្ស៊ី អ៊ីរ៉ង់ និងកាតា មុនពេលទៅដល់រដ្ឋធានីរីយ៉ាដ របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាកន្លែងកីឡាករបាល់ទាត់ដែលគាត់ស្រលាញ់ស្នាក់នៅ។ ការតស៊ូនេះមិនឥតប្រយោជន៍ទេ ពីព្រោះនៅទីបំផុត យុវជន Gong បានជួប Ronaldo នៅមុខក្លឹបបាល់ទាត់ Al Nassr កាលពីថ្ងៃទី២០ ខែតុលា ដោយបានបំពេញក្តីសុបិន្តដែលគាត់មានតាំងពីគាត់នៅតូចម្ល៉េះ។ យុវជន Gong បានរៀបរាប់ថា ខ្លួនរំភើបណាស់ដែលបានជួបបងប្រុស Ronaldo របស់គាត់ផ្ទាល់។ រូបគេមានគំនិតចង់ជិះកង់ទៅជួបអាយឌលរបស់ខ្លួន បន្ទាប់ពី Ronaldo បានលុបចោលដំណើរកម្សាន្តនៅប្រទេសចិនរបស់គាត់ ដោយសារតែរបួសកាលពីខែកុម្ភៈ។ បន្ទាប់ពីជួប Ronaldo…
-
គម្រោងផ្លូវដែកធំបំផុតក្នុងពេល ១០០ឆ្នាំ តម្លៃ ៦ពាន់លានដុល្លារ នឹងតភ្ជាប់ប្រទេសប៉ាល់ទិកចំនួន៥

វ៉ាសូវី ៖ គម្រោងសាងសង់ផ្លូវរថភ្លើងដ៏ធំមួយ មានតម្លៃជិត ៦ពាន់លានដុល្លារ នឹងលាតសន្ធឹងក្នុងចម្ងាយផ្លូវមិនគួរឱ្យជឿ គឺដល់ទៅជាង ៨៦៩គីឡូម៉ែត្រឯណោះ ដែលវានឹងតភ្ជាប់ប្រទេសប៉ាល់ទិកចំនួន៥។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Express។ គំនិតផ្តួចផ្តើមខ្នាតយក្សនេះ មានឈ្មោះថា Rail Baltica នឹងតភ្ជាប់ពីទីក្រុងវ៉ាសូវី នៃប្រទេសប៉ូឡូញ ទៅកាន់ទីក្រុងតាលិន នៃប្រទេសអេស្តូនី ដោយឆ្លងកាត់ប្រទេសឡេតូនី, លីទុយអានី និងហ្វាំងឡង់។ បច្ចុប្បន្នគម្រោងផ្លូវដែកដែលកំពុងស្ថិតក្រោមដំណើរការសាងសង់នៅប្រទេសលីទុយអានីនេះ គ្រោងនឹងបើកដំណើរការមួយផ្នែកនៅឆ្នាំ២០២៨ ហើយចាប់ផ្តើមផ្តល់សេវាកម្មដឹកអ្នកដំណើរ និងដឹកជញ្ជូនទំនិញពេញលេញនៅឆ្នាំ២០៣០។ គម្រោង Rail Baltica បង្កើតឡើងក្នុងគោលបំណងរួមបញ្ចូលបណ្តាញផ្លូវដែករបស់រដ្ឋបាល់ទិក ទៅក្នុងបណ្តាញសហភាពអឺរ៉ុបដ៏ធំទូលាយ ហើយនឹងក្លាយជាផ្លូវរថភ្លើងស្តង់ដារខ្នាតធំដំបូងគេនៅក្នុងតំបន់នេះ។ គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះទៀតសោត ត្រូវបានគេរំពឹងថា នឹងជួយជំរុញវិស័យទេសចរណ៍ ក៏ដូចជាធ្វើឱ្យទំនាក់ទំនងឆ្លងកាត់ព្រំដែនកាន់តែប្រសើរឡើង ពីព្រោះវាគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់បាល់ទិកដ៏ធំបំផុតក្នុងរយៈពេល ១០០ឆ្នាំចុងក្រោយនេះ៕ ប្រភព៖ Daily Express ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
Toyota ចាប់ដៃ NTT ជះលុយជាង ៣ពាន់លានដុល្លារ ស្រាវជ្រាវបច្ចេកវិទ្យាឡានបើកបរខ្លួនឯងដោយប្រើ AI

តូក្យូ : កាសែត Nikkei Asia នៅថ្ងៃអង្គារនេះ បានចេញផ្សាយថា ក្រុមហ៊ុន Toyota Motor និងក្រុមហ៊ុន Nippon Telegraph and Telephone (NTT) ចាប់ដៃគ្នាបោះទុនប្រហែល ៣,២៦ពាន់លានដុល្លារ ទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍បច្ចេកវិទ្យាឡានបើកបរខ្លួនឯងដោយប្រើ AI។ ក្រុមហ៊ុនផលិតឡាន និងក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្សរបស់ជប៉ុននេះ គ្រោងបង្កើតកម្មវិធីអភិវឌ្ឍឡានដែលនឹងប្រើ AI ប្រមើលមើលគ្រោះថ្នាក់ និងគ្រប់គ្រងឡាន ហើយបានកំណត់គោលដៅអភិវឌ្ឍបច្ចេកវិទ្យានេះឱ្យរួចរាល់នៅឆ្នាំ ២០២៨ និងអាចលក់ឱ្យក្រុមហ៊ុនផលិតឡានផ្សេងៗទៀត។ កិច្ចសហការរវាងក្រុមហ៊ុន Toyota និង NTT កើតឡើងចំពេលដែលក្រុមហ៊ុនផលិតឡានជប៉ុនជាច្រើន មានគោលបំណងវាយលុកចូលទីផ្សារឡានបើកបរដោយស្វ័យប្រវត្តិកម្រិតខ្ពស់ដែលកំពុងរីកចម្រើន។ បច្ចុប្បន្នវិស័យឡានប្រភេទនេះ គ្របដណ្តប់ដោយឡានរបស់ក្រុមហ៊ុនអាមេរិក Tesla និងក្រុមហ៊ុនចិនផ្សេងៗទៀត។ កាលពីឆ្នាំ ២០១៧ Toyota និង NTT ក៏បានចាប់ដៃគ្នាផងដែរ ដើម្បីបង្កើតបច្ចេកវិទ្យាសម្រាប់ឡានដែលភ្ជាប់បណ្តាញ 5G ជាផ្នែកមួយនៃគម្រោងទីក្រុងឆ្លាតវៃក្នុងឆ្នាំ ២០២០។ បើតាមការអះអាងរបស់ក្រុមហ៊ុន Toyota បាននិយាយថា ខ្លួននឹងបន្តសហការជាមួយក្រុមហ៊ុន NTT…