Category: ព័ត៌មានអន្តរជាតិ

  • អាមេរិក ៖ ទ័ពកូរ៉េខាងជើងនៅរុស្ស៊ីមានដល់១ម៉ឺននាក់

    អាមេរិក ៖ ទ័ពកូរ៉េខាងជើងនៅរុស្ស៊ីមានដល់១ម៉ឺននាក់

    បរទេស ៖ សហរដ្ឋអាមេរិកបានបង្កើនការប៉ាន់ស្មានរបស់ខ្លួន អំពីចំនួនកងទ័ពកូរ៉េខាងជើង មានវត្តមាននៅរុស្ស៊ី កើនឡើងបីដង បើធៀបនឹងលើកមុន ពោលគឺពីជាង៣,០០០នាក់ កើនដល់ ១០,០០០នាក់។ លោកស្រី Sabrina Singh អនុលេខាធិការផ្នែកសារព័ត៌មាន របស់មន្ទីរបញ្ចកោណបានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទថា «អាមេរិកជឿថា កូរ៉េខាងជើងបានបញ្ជូនទាហានសរុបប្រហែល១ម៉ឺននាក់ ទៅហ្វឹកហាត់ នៅភាគខាងកើតរុស្ស៊ី ដែលប្រហែលជានឹងបង្កើនកម្លាំងរុស្ស៊ី នៅក្បែរនឹងអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ខាងមុខនេះ» ។ ការណ៍នេះ នាំឲ្យទីក្រុងវ៉ាស៊ីនតោនបានជំរុញឱ្យសម្ព័ន្ធយោធាអន្តរជាតិណាតូ និងសហភាពអឺរ៉ុប ប្រុងប្រយ័ត្នអំពីភាពដ៏គ្រោះថ្នាក់នៃសង្រ្គាម នៅអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ធ្លាប់បានប៉ាន់ស្មានថា ទីក្រុងព្យុងយ៉ាង អាចនឹងដាក់ពង្រាយទាហានរបស់ខ្លួន រហូតដល់ ១២,០០០នាក់ ក្នុងពេលឆាប់ៗនេះ។ ក្រុងព្យុងយ៉ាង និង ក្រុងម៉ូស្គូធ្លាប់បានចុះហត្ថលេខា លើកតិកាសញ្ញាការពារគ្នា ទៅវិញទៅមក ហើយត្រូវបានគេជឿជាក់ យ៉ាងទូលំទូលាយថា កូរ៉េខាងជើងត្រូវផ្តល់អាវុធដល់រុស្ស៊ី ប៉ុន្តែ បើទាហានកូរ៉េខាងជើង នៅលើដីរុស្ស៊ីទៀតនោះ នឹងបង្ហាញពីភាពតានតឹងក្នុងជម្លោះ កាន់តែខ្លាំង។ យ៉ាងណាមិញ ទាំងកូរ៉េខាងជើង…

  • ប៉ាគីស្ថានបន្តផ្តល់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើងដល់កុមារចំនួន ៤៥លាននាក់

    ប៉ាគីស្ថានបន្តផ្តល់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើងដល់កុមារចំនួន ៤៥លាននាក់

    អ៊ីស្លាម៉ាបាដ ៖ ប៉ាគីស្ថានបន្តចាប់ផ្តើមយុទ្ធនាការផ្តល់វ៉ាក់សាំងនៅទូទាំងប្រទេស កាលពីថ្ងៃចន្ទម្សិលមិញ ដើម្បីការពារកុមារចំនួន ៤៥លាននាក់ពីជំងឺស្វិតដៃជើង ដែលនេះជាកិច្ចខិតខំប្រឹងប្រែងរារាំងករណីឆ្លងថ្មីៗបន្ថែមទៀត។ ប៉ាគីស្ថានតែងតែចាប់ផ្តើមយុទ្ធនាការបែបនេះ ប៉ុន្តែអំពើហិង្សាដែលសំដៅលើបុគ្គលិកសុខាភិបាល និងប៉ូលីស តែងតែកើតជារឿយៗ ដោយសាតែក្រុមសកម្មប្រយុទ្ធបានអះអាងថា យុទ្ធនាការផ្តល់ថ្នាំបង្ការនេះ គឺជាការឃុបឃិតជាមួយប្រទេសលោកខាងលិច ដើម្បីធ្វើឱ្យកុមារធំឡើងមិនអាចបន្តពូជបាន។ ទីប្រឹក្សានាយករដ្ឋមន្ត្រីប៉ាគីស្ថាន ទទួលបន្ទុកកម្មវិធីលុបបំបាត់ជំងឺស្វិតដៃជើង លោកស្រី Ayesha Raza Farooq និយាយថា យុទ្ធនាការនេះគឺជាលើកទីបីហើយនៅឆ្នាំនេះ ហើយនឹងបន្តរហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍ ដើម្បីឆ្លើយតបនឹងការកើនឡើងគួរឲ្យព្រួយបារម្ភ នៃករណីឆ្លងជំងឺស្វិតដៃជើង។ បើតាមការបញ្ជាក់របស់លោកស្រី Farooqយុទ្ធនាការនេះនឹងចែកចាយវ៉ាក់សាំងពីផ្ទះមួយទៅផ្ទះមួយ ផ្តល់ឱ្យកុមារដែលមានអាយុក្រោម ៥ឆ្នាំ និងថ្នាំគ្រាប់វីតាមីន A ដើម្បីបង្កើនភាពស៊ាំរបស់ពួកគេ ដែលនេះជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺស្វិតដៃជើង។ គិតមកទល់ពេលនេះ ប៉ាគីស្ថានបានកត់ត្រាករណីឆ្លងជំងឺស្វិតដៃជើងចំនួន៤១ នៅទូទាំង ៧១ស្រុក ក្នុងឆ្នាំ២០២៤។ ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន គឺជាប្រទេសតែពីរគត់ក្នុងពិភពលោក ដែលមិនទាន់អាចលុបបំបាត់ការរាតត្បាតជំងឺស្វិតដៃជើង។ វាគឺជាជំងឺឆ្លងមួយក្នុងចំណោមជំងឺឆ្លងអាក្រក់បំផុតរបស់ពិភពលោក ដូច្នេះវានៅតែបន្តរីករាលដាលគ្រប់ទីកន្លែង បើសិនកុមារមិនទទួលបានវ៉ាក់សាំងការពារពេញលេញ។ ក្នុងករណីធ្ងន់ធ្ងរ ជំងឺស្វិតដៃជើងអាចបណ្តាលឱ្យកុមារពិការអស់មួយជីវិត និងអាចស្លាប់៕ ប្រភព៖ AP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • លោក ពូទីន ព្រមានសងសឹក បើសិនលោកខាងលិចជួយអ៊ុយក្រែនវាយលុកជ្រៅលើរុស្ស៊ី

    លោក ពូទីន ព្រមានសងសឹក បើសិនលោកខាងលិចជួយអ៊ុយក្រែនវាយលុកជ្រៅលើរុស្ស៊ី

    មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថ្មីៗនេះនិយាយថា ក្រសួងការពារជាតិរុស្ស៊ី កំពុងគិតគូរពីមធ្យោបាយសងសឹកផ្សេងៗ ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ លូកដៃជួយអ៊ុយក្រែន វាយលុកចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់លោកខាងលិច។ លោក ពូទីន បានប្រាប់អ្នកសារព័ត៌មានដ៏ល្បីរបស់ទូរទស្សន៍រដ្ឋរុស្ស៊ី លោក Pavel Zarubin ថា ក្រសួងការពារជាតិរុស្ស៊ីកំពុងគិតគូរ អំពីរបៀបសងសឹកការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយដែលអាចកើតមាននៅលើទឹកដីរុស្ស៊ី ហើយរឿងនោះ នឹងទទួលបាននូវការឆ្លើយតបជាច្រើន។ លោក ពូទីន បានបញ្ជាក់យ៉ាងដូច្នេះថា មានតែមន្ត្រីណាតូទេ ដែលអាចបាញ់អាវុធបែបនេះចូលទៅក្នុងប្រទេសរុស្ស៊ី ដោយប្រើប្រាស់ទិន្នន័យពីផ្កាយរណបលោកខាងលិច ដើម្បីកំណត់គោលដៅ ដូច្នេះសំណួរគឺថាតើពួកគេនឹងអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារជ្រៅទៅក្នុងទឹកដីរុស្ស៊ីឬអត់។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេនលេនស្គី បានស្នើសុំរាប់ខែពីសម្ព័ន្ធមិត្តលោកខាងលិចរបស់គាត់ សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយប្រឆាំងនឹងគោលដៅដែលជ្រៅនៅក្នុងទឹកដីរុស្ស៊ី។ សហរដ្ឋអាមេរិក និងអង់គ្លេសបានផ្តល់សញ្ញាថាការសម្រេចចិត្តលើបញ្ហានេះជិតមកដល់ហើយកាលពីខែមុន ប៉ុន្តែក្រោយមកបានពន្យារពេលវិញ បន្ទាប់ពីលោក ពូទីន ព្រមានថា ប្រទេសទាំងពីរកំពុងប្រថុយអូសទាញអង្គការណាតូ ឱ្យធ្វើសង្រ្គាមដោយផ្ទាល់ជាមួយទីក្រុងមូស្គូ៕ ប្រភព៖ China Daily ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • អាស៊ាន ៤ ប្រទេស ក្លាយជាដៃគូ BRICS

    អាស៊ាន ៤ ប្រទេស ក្លាយជាដៃគូ BRICS

    បរទេស៖ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម និងថៃ ដែលសុទ្ធសឹងតែជាប្រទេសអាស៊ីអាគ្នេយ៍ បានក្លាយជាប្រទេសដៃគូ របស់រដ្ឋ BRICS ដែលត្រូវបានបង្កើតឡើង តាំងពីឆ្នាំ២០០៦ ហើយត្រូវបានដឹងថា ចិន និងរុស្ស៊ី ជារដ្ឋចូលរួមបង្កើតព្រមទាំង មាននិន្នាកា ទប់ទល់នឹងក្រុមប្រទេស លោកខាងលិច។ អ្នកវិភាគនិយាយថា ប្រទេសទាំងបួន ទំនងជាចង់ធ្វើពិពិធកម្ម «ពាណិជ្ជកម្ម និងទំនាក់ទំនងបរទេស»។ ទំហំសេដ្ឋកិច្ចរបស់ BRICS តំណាងឱ្យជាង ២៨.៥ ពាន់ពាន់លានដុល្លារអាមេរិក ឬ ប្រហែល២៨ភាគរយ នៃសេដ្ឋកិច្ចពិភពលោកសរុប។ នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X កាលពីពេលថ្មីៗនេះ គណនី @BRICSInfo បានរៀបរាប់ថា ប្រទេសចំនួន១៣ថ្មីៗ ត្រូវបានបញ្ចូល ទៅក្នុងសម្ព័ន្ធភាព ជាប្រទេស ដៃគូ។ ប្រទេស៩ផ្សេងទៀត ក្រៅពីប្រទេសអាស៊ានទាំង៤នេះ រួមមានប្រទេស អាល់ហ្សេរី, បេឡារុស្ស, បូលីវី, គុយបា, កាហ្សាក់ស្ថាន, នីហ្សេរីយ៉ា ,តួកគី, អ៊ូហ្គង់ដា និង អ៊ូសបេគីស្ថាន។…

  • ព្យុះ «ត្រាមី» វាយលុកវៀតណាម​

    ព្យុះ «ត្រាមី» វាយលុកវៀតណាម​

    បរទេស៖ កាសែត VNexpress បានចេញផ្សាយថា សិស្សានុសិស្ស ១០ម៉ឺននាក់ត្រូវបានបង្ខំចិត្ត ឲ្យស្នាក់នៅផ្ទះ ខកខានមិនបានចូលរៀន ខណៈដែលទឹកជំនន់បង្កឡើងដោយព្យុះ Trami បានវាយលុកភាគកណ្តាល ប្រទេសវៀតណាម។ គួររម្លឹកថា កាលពីខែកញ្ញា ព្យុះ Yagi បានសម្លាប់វៀតណាម ប្រមាណ៣០០នាក់ ខាតបង់សេដ្ឋកិច្ច ជាង៣ពាន់លានដុល្លារ នេះបើតាម VNexpress ដដែល។ កាលពីថ្ងៃចន្ទ សិស្ស១០ម៉ឺន នាក់នៅក្នុងខេត្ត Quang Binh និង Quang Tri ត្រូវបានប្រាប់ឲ្យនៅតែក្នុងផ្ទះ ខណៈដែលទឹកជំនន់ធ្ងន់ធ្ងរ លិចលង់សាលារៀន និងកាត់ផ្តាច់ផ្លូវនានា ទៅកាន់តំបន់សាលាជាច្រើន កន្លែង ក្នុងខេត្តទាំងពីរ រួមមានទាំងវិទ្យាល័យផងដែរ។ ប្រធានការិយាល័យនៃមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត Quang Binh បាននិយាយថា សិស្សទាំងអស់ នៅក្នុងស្រុក Le Thuy និង Quang Ninh ត្រូវបានណែនាំឱ្យស្នាក់នៅផ្ទះ ក្រោមហេតុផល «សុវត្ថិភាព»។ គួររម្លឹកថា…

  • ប្រេះកញ្ចក់យន្តហោះប៊ូអ៊ីងដឹកមនុស្ស២៥០នាក់

    ប្រេះកញ្ចក់យន្តហោះប៊ូអ៊ីងដឹកមនុស្ស២៥០នាក់

    បរទេស៖ នៅថ្ងៃចន្ទនេះ យន្តហោះ ប្រភេទ Boeing 777-300ER នៃ ជើងហោះហើរ SQ636 របស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ហៅកាត់ SIA ដែលប៉ុងឆ្ពោះទៅកាន់ទីក្រុងតូក្យូ បានបង្វែរទិស ទៅចុះចតបន្ទាន់ ទៅទីក្រុងតៃប៉ិ វិញ ដោយសារតែកញ្ចក់យន្តហោះបានប្រេះ នៅពាក់កណ្តាលផ្លូវ។ អ្នកនាំពាក្យ SIA បានឲ្យដឹងថា អ្នកដំណើរ ២៤៩នាក់ និង បុគ្គលិកបម្រើសេវា ១៧ នាក់ មានវត្តមាន នៅលើយន្តហោះ ដែលបានហោះចាកចេញពីអាកាសយានដ្ឋាន Changi នៅម៉ោងជាង១១យប់ថ្ងៃអាទិត្យ ហើយគ្រោងនឹងចុះចត នៅអាកាសយានដ្ឋាន Haneda របស់ជប៉ុន នៅម៉ោង ៦.២០នាទី ព្រឹកថ្ងៃចន្ទនេះ។ ប៉ុន្តែ កញ្ចក់បានប្រេះ បង្ខំចិត្តត្រូវបង្វែរ ទៅអាកាសយានដ្ឋានអន្តរជាតិ Taoyuan នៅទីកុ្រងតៃប៉ិ ដោយបានបានចុះចត ដោយចៃដន្យ នៅម៉ោងប្រហែល៤ព្រឹក។ ជើងហោះហើរត្រូវបានប្តូរ ទៅជើងហោះហើរផ្សេង ហើយគ្រោងនឹងទៅដល់ជប៉ុន នៅថ្ងៃអង្គារនេះ…

  • អ្នកវិទ្យាសាស្រ្តរកឃើញត្រីឆ្លាមមានអាយុវែងបំផុតលើពិភពលោកជាង ៥០០ឆ្នាំ

    អ្នកវិទ្យាសាស្រ្តរកឃើញត្រីឆ្លាមមានអាយុវែងបំផុតលើពិភពលោកជាង ៥០០ឆ្នាំ

    កូប៉ិនហាក ៖ អ្នកជីវវិទូសមុទ្ររកឃើញត្រីឆ្លាម Greenland មានអាយុកាលជាង ៥០០ឆ្នាំ នៅសមុទ្រអាត្លង់ទិកខាងជើង ខណៈការឃើញនេះបានបំបែកកំណត់ត្រាពីមុន ដែលកាន់កាប់ដោយត្រីបាឡែន Bowhead ដែលមានអាយុកាល ២១១ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន the brighter side។ ការរកឃើញនេះ ធ្វើឱ្យត្រីឆ្លាម Greenland មានប្រវែងជិត ៥ម៉ែត្រ ក្លាយជាប្រភេទសត្វឆ្អឹងកងដែលរស់នៅបានយូរជាងគេបំផុតនៅលើពិភពលោក។ លោក Julius Nielsen ជាអ្នកជីវវិទូសមុទ្រនៅសកលវិទ្យាល័យកូប៉ិនហាក ប្រទេសដាណាម៉ាក បានដឹកនាំក្រុមស្រាវជ្រាវ ដែលបង្កើតការរកឃើញដ៏អស្ចារ្យនេះ។ ផ្អែកតាមមធ្យោបាយបែបវិទ្យាសាស្ត្រមួយ អ្នកជីវវិទូសមុទ្របានប្រើប្រាស់បច្ចេកវិទ្យា “radiocarbon dating” ឬ “carbon-24 dating” ដើម្បីវាស់ស្ទង់អាយុកាលរបស់ត្រីឆ្លាម Greenland ហើយរកឃើញថា វាពិតជាមានអាយុកាលចន្លោះពី ២៧១ឆ្នាំដល់ជាង ៥០០ឆ្នាំ។ សម្រាប់បច្ចេកវិទ្យានេះ ត្រូវបានអ្នកជំនាញអះអាងថា អាចវាស់ស្ទង់អាយុត្រីឆ្លាមបានប្រាកដរហូតដល់ទៅ ៩៥ភាគរយឯណោះ និងធ្លាប់ត្រូវបានគេយកមកពិសោធន៍លើត្រីឆ្លាមដទៃទៀតរាប់សិបក្បាលមកហើយ។ ត្រីឆ្លាម Greenland ជាប្រភេទសត្វមានឆ្អឹងកង ដែលមានអាយុរស់រានយូរជាងគេ ក្នុងចំណោមសត្វមានឆ្អឹងកងដទៃទៀត រួមមានអំបូរមនុស្សជាដើម។ សាច់របស់វា ត្រូវបានគេនិយមយកមកបរិភោគនៅប្រទេសអ៊ីស្លង់…

  • BYD បើកសារមន្ទីរតាំងបង្ហាញឡានថាមពលថ្មីដំបូងនៅចិន

    BYD បើកសារមន្ទីរតាំងបង្ហាញឡានថាមពលថ្មីដំបូងនៅចិន

    ប៉េកាំង ៖ ក្រុមហ៊ុនផលិតឡានចិន BYD ថ្មីៗនេះបានប្រកាសបើកសម្ពោធសារមន្ទីរវិទ្យាសាស្ត្រថាមពលថ្មីជាផ្លូវការ ដែលមានឈ្មោះថា Di Space ស្ថិតនៅក្នុងទីក្រុងចេងចូវ ខេត្តហឺណាន ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន car news china។ BYD មិនបានបញ្ជាក់ពីការចំណាយទេ តែសារមន្ទីរនេះ នឹងតាំងបង្ហាញឡានម៉ូដែល NEV ដែលជាឡានថាមពលថ្មីដំបូងគេនៅក្នុងប្រទេសចិន ហើយវាត្រូវបានរចនាឡើងបញ្ចូលគ្នារវាងវប្បធម៌ និងបច្ចេកវិទ្យាឡាន ដែលផ្តល់នូវបទពិសោធន៍សិក្សាដ៏ទូលំទូលាយសម្រាប់អ្នកទស្សនា។ ផ្ទាំងផ្សាយពាណិជ្ជកម្មរបស់សារមន្ទីរ Di Space មានទំហំ ១៥,០០០ម៉ែត្រការ៉េ ហើយចែកចេញជា៤ជាន់ ដែលជាន់នីមួយៗត្រូវបានកែច្នៃដោយផ្ដោតលើផ្នែកខុសៗគ្នាមានដូចជា៖ ជាន់ទី១ បង្ហាញពីប្រវត្តិនៃឧស្សាហកម្ម NEV ក្នុងប្រទេសចិន។ ជាន់ទី២ បង្ហាញដំណើរការផលិត និងវិស្វកម្មឡាន BYD។ ជាន់ទី៣ តាំងបង្ហាញបច្ចេកវិទ្យា Blade Battery និង DM-i ជំនាន់ទី៥។ ជាន់ទី៤ ជាតំបន់អន្តរកម្មដែលអនុញ្ញាតឱ្យសិស្សអាចសិក្សា និងអនុវត្តបាន។ សារមន្ទីរ Di Space មានផ្លាហ្សា ឬបរិវេនខាងក្រៅអគារចំនួនមួយ ដែលមានទំហំ…

  • ថៃ មានអត្រាកំណើតធ្លាក់ចុះខ្លាំងបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ និងទី៣ នៅអាស៊ី

    ថៃ មានអត្រាកំណើតធ្លាក់ចុះខ្លាំងបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ និងទី៣ នៅអាស៊ី

    នេះបើយោងតាមការព្យាករចំនួនប្រជាជនពិភពលោកឆ្នាំ២០២២ របស់អង្គការសហប្រជាជាតិ។ ចាប់ពីឆ្នាំ ១៩៥០ ដល់ឆ្នាំ២០២១ ថៃ ជួបប្រទះនឹងការថយចុះអត្រាកំណើតប្រមាណ ៧៩%។ កន្លង ៧០ឆ្នាំមកនេះ ប្រទេសនានារួមទាំងចិន និងកូរ៉េខាងត្បូង បានមើលឃើញពីការថយចុះយ៉ាងខ្លាំងនៃអត្រាកំណើត ជាមួយនឹងអត្រាថយចុះលើសពី ៨០% – Seasia #ams1minute

  • ប្រធានាធិបតីអ៊ីរ៉ង់ ថាមិនចង់ធ្វើសង្គ្រាមជាមួយអ៊ីស្រាអែលទេ តែប្តេជ្ញាសងសឹក

    ប្រធានាធិបតីអ៊ីរ៉ង់ ថាមិនចង់ធ្វើសង្គ្រាមជាមួយអ៊ីស្រាអែលទេ តែប្តេជ្ញាសងសឹក

    បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយ កាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់មិនស្វែងរកការធ្វើសង្រ្គាម ជាមួយអ៊ីស្រាអែលទេ ប៉ុន្តែ បានត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ «ការឆ្លើយតបដ៏សមស្រប» ចំពោះការវាយប្រហារ លើទីតាំងយោធាអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍។ លោក Pezeshkian បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា «យើងមិនចង់ធ្វើសង្គ្រាមទេ ប៉ុន្តែយើងនឹងការពារសិទ្ធិរបស់ប្រទេស និងប្រទេសយើង» ដោយបន្ថែមថា អ៊ីរ៉ង់ «នឹងផ្តល់ការឆ្លើយតបសមស្របទៅនឹងការឈ្លានពានរបស់របប Zionist» ដែលលោកចង់សំដៅលើអ៊ីស្រាអែលនោះ។ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបាននិយាយថា «ប្រសិនបើការឈ្លានពាននៃរបប Zionist និងឧក្រិដ្ឋកម្មរបស់វា នៅតែបន្ត ភាពតានតឹង នឹងរីករាលដាល» ។ លោក Pezeshkian បានបន្ថែមថា «សហរដ្ឋអាមេរិកបានសន្យាថា នឹងបញ្ចប់សង្រ្គាម ជាថ្នូរនឹងការអត់ធ្មត់របស់យើង ប៉ុន្តែពួកគេមិនបានរក្សាការសន្យារបស់ពួកគេទេ»។ ការវាយប្រហាររបស់អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ គឺជាការសងសឹកចំពោះការវាយប្រហារ កាលពីថ្ងៃទី ១ ខែតុលា បង្កឡើងដោយអ៊ីរ៉ង់ ដោយពេលនោះ ទីក្រុងតេអេរ៉ង់បានបាញ់កាំជ្រួចប្រហែល ២០០ គ្រាប់ ទៅកាន់អ៊ីស្រាអែល ទោះបីជាភាគច្រើន ត្រូវបានស្ទាក់ចាប់…