Category: ព័ត៌មានអន្តរជាតិ

  • ច្បាប់ថ្មីវៀតណាម បើកឡានបំពានភ្លើងក្រហម ផាក៤៣០ដុល្លារ, ម៉ូតូអស់២៣០ដុល្លារ

    ច្បាប់ថ្មីវៀតណាម បើកឡានបំពានភ្លើងក្រហម ផាក៤៣០ដុល្លារ, ម៉ូតូអស់២៣០ដុល្លារ

    ហាណូយ៖ ផ្អែកតាមសេចក្តីព្រាងក្រឹត្យថ្មី របស់ក្រសួងសន្តិសុខសាធារណៈវៀតណាម នឹងមានការបង្កើនទំហំផាកពិន័យ ដល់អ្នកបើកឡានដែលបំពានភ្លើងក្រហម ចំនួន៦ដង មានរហូតដល់៤៣០លានដុល្លារអាមេរិក ខណៈដែលអ្នកជិះម៉ូតូវិញ អាចផាកដល់ជាង២៣០ដុល្លារ នេះបើតាមកាសែត VNexpress។ យោងតាមនាយកដ្ឋាននគរបាលចរាចរណ៍របស់ក្រសួង បានបង្ហាញថា ការបើកបរបំពានភ្លើងក្រហម គឺជាបទល្មើស ដែលកើតមានញឹកញាប់ ជាពិសេស នៅទីក្រុងហាណូយ និងតំបន់ផ្សេងទៀត។ នាយកដ្ឋានបានកត់សម្គាល់ថា អាកប្បកិរិយានេះច្រើនកើតឡើង នៅពេលព្រឹកព្រលឹម និងយប់នៅតាមដងផ្លូវ ដែលមិនមានប៉ូលិសចរាចរណ៍។ សេចក្តីព្រាងក្រឹត្យថ្មី តម្រូវឲ្យផាកអ្នកបើកបររថយន្តបំពាន ចន្លោះពី ៩លានដុង ឬ ជាង៣៥០ដុល្លារ ទៅដល់ ១១លានដុង ឬ ជាង៤៣០ដុល្លារអាមេរិក។ អ្នកជិះម៉ូតូដែលបើកភ្លើងឆ្លងភ្លើងក្រហម អាចប្រឈមនឹងការផាកពិន័យរហូតដល់ទៅ ៦លានដុង ឬ ២៣៦ ដុល្លារ សុទ្ធតែកើនឡើង ៦ដង ទាំងម៉ូតូ និងឡាន បើធៀបនឹងការផាកពិន័យ បច្ចុប្បន្ន។ ជាងនេះទៅទៀត ក្រសួងក៏ស្នើឲ្យចាប់ឃាត់ម៉ូតូ ពីអ្នកបើកបរ ដែលជិះប្រលែងដៃ ឬអត់កាន់ចង្កូតឡានជាដើម។ ម៉ូតូដែលត្រូវបានគេរកឃើញថា មានការកែប្រែមិនត្រឹមត្រូវ ក៏ត្រូវរឹបអូស ដូចអ្នកប្រើប្រាស់ប័ណ្ណក្លែងក្លាយផងដែរ…

  • បើ Trump ឈ្នះឆ្នោត Elon Muck អាចនឹងប្រើ AI កែប្រែរដ្ឋាភិបាល

    បើ Trump ឈ្នះឆ្នោត Elon Muck អាចនឹងប្រើ AI កែប្រែរដ្ឋាភិបាល

    បរទេស៖ ខណៈពេលកំពុងធ្វើយុទ្ធនាការគាំទ្រ អតីតប្រធានាធិបតី លោក Donald Trump ឲ្យឈ្នះការបោះឆ្នោត នាខែវិច្ឆិកាខាងមុខនេះ លោកមហាសេដ្ឋី Elon Musk បាននិយាយថា លោកនឹងកែលម្អរដ្ឋាភិបាលអាមេរិក ក្រោមការដឹកនាំរបស់លោក Trump ដោយយកគំរូដឹកនាំអាជីវកម្មរបស់ខ្លួន និងយកបច្ចេកវិទ្យា AI មកប្រើ។ លោក Musk និង Trump បានពិភាក្សាជាសាធារណៈ អំពីតួនាទីមួយចំនួន ក្នុងជួររដ្ឋាភិបាល សម្រាប់នាយកប្រតិបត្តិ Tesla និង SpaceX រូបនេះ ប្រសិនបើ Trump ឈ្នះតំណែងជាប្រធានាធិបតី។ ប៉ុន្តែទាំង Musk និង Trump មិនបានផ្តល់នូវភាពជាក់លាក់ណាមួយនោះទេ។ ប៉ុន្តែ កាលពីសប្តាហ៍មុន លោក Trump បាននិយាយប្រាប់ Fox News ថាលោក Musk អាចបម្រើជា “ប្រធានទីភ្នាក់ងារទទួលបន្ទុកការកាត់បន្ថយការចំណាយ” ដែលជាស្ថានប័នពុំមានវត្តមាន ក្នុងជួររដ្ឋាភិបាលអាមេរិក នាពេលបច្ចុប្បន្ននេះទេ”។ បើតាម CNN…

  • ជំងឺឯកោសម្លាប់ពលរដ្ឋកូរ៉េរាប់ពាន់នាក់មួយៗឆ្នាំ រដ្ឋាភិបាលចាយ ៣០០លានដុល្លារទប់ស្កាត់

    ជំងឺឯកោសម្លាប់ពលរដ្ឋកូរ៉េរាប់ពាន់នាក់មួយៗឆ្នាំ រដ្ឋាភិបាលចាយ ៣០០លានដុល្លារទប់ស្កាត់

    សេអ៊ូល ៖ ជំងឺឯកោ ឬ Loneliness កំពុងក្លាយជាឃាតករឈាមត្រជាក់ សម្លាប់ជីវិតប្រជាជនកូរ៉េខាងត្បូងរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ដែលភាគច្រើនជាបុរសវ័យកណ្តាល។ ជួនកាល ត្រូវចំណាយពេលច្រើនថ្ងៃ ឬច្រើនសប្តាហ៍ មុនពេលសាកសពជនរងគ្រោះត្រូវបានរកឃើញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។ ករណីស្លាប់ទាំងនោះ គេឱ្យឈ្មោះថា “ការស្លាប់ដ៏ឯកោ” ឬ ភាសាកូរ៉េហៅថា Godoksa។ ជំងឺឯកោដែលធ្វើឱ្យមនុស្សឈានដល់ការបញ្ចប់ជីវិតខ្លួនឯងនេះ ទំនងជាមានជាប់ពាក់ព័ន្ធនឹងបញ្ហាមួយចំនួន មានដូចជាការបាក់ទឹកចិត្ត, គម្លាតសង្គម, តម្លៃរស់នៅខ្ពស់ គ្មានគោលដៅ រិះគន់ខ្លួនខ្លាំងពេក និងខ្លាចការបរាជ័យជាដើម។ ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរក្រុងសេអ៊ូលបានប្រកាសចំណាយប្រាក់ជិត ៣២៧លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីបង្កើតទីក្រុងដែលគ្មាននរណាឯកកោ និងគម្រោងផ្តល់សេវាកម្មផ្លូវចិត្ត។គំនិតផ្តួចផ្តើមថ្មីនេះ រួមមានអ្នកផ្តល់ប្រឹក្សាអំពីភាពឯកកោតាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍២៤ម៉ោងក្នុងមួយសប្តាហ៍ ការចាត់វិធានការតាមដាន និងការចុះទៅជួបផ្ទាល់ ព្រមទាំងការពិគ្រោះយោបល់។ ជាពិសេសលើកទឹកចិត្តជនមានវិបត្តិផ្លូវចិត្តទាំងនោះ ងាកមកផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកដ៏ទៃក្នុងសង្គមវិញ មានដូចជាការដើរលេងកំសាន្តតាមសួនច្បារ លេងកីឡា អានសៀវភៅ និងសកម្មភាពជាច្រើនផ្សេងទៀត។ នេះបើ តាមការបញ្ជាក់របស់រដ្ឋាភិបាលក្រុងសេអ៊ូល។ ចំនួនអ្នកស្លាប់ដោយសារភាពឯកកោនៅកូរ៉េខាងត្បូង បានកើនឡើងយ៉ាងគំហុកដល់ ៣,៦៦១នាក់កាលពីឆ្នាំ២០២៣, ៣,៥៥៩នាក់ក្នុងឆ្នាំ២០២២ និង ៣,៣៧៨នាក់ក្នុងឆ្នាំ២០២១ នេះបើយោងតាមតួលេខចុងក្រោយរបស់ក្រសួងសុខាភិបាល និងសុខុមាលភាពកូរ៉េខាងត្បូង ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។…

  • នូវែល សេឡង់៖ ​«​​ឱបលា​គ្នា» នៅព្រលានយន្តហោះ មិនឲ្យលើស៣នាទី

    នូវែល សេឡង់៖ ​«​​ឱបលា​គ្នា» នៅព្រលានយន្តហោះ មិនឲ្យលើស៣នាទី

    បរទេស៖ អាកាសយានដ្ឋាន នៅប្រទេស នូវែល សេឡង់ បានដាក់កំហិត រយៈពេលត្រឹម៣នាទី លើការឱបលាគ្នា ដែលបង្កឱ្យមានការជជែកដេញដោលគ្នា។ លោក Daniel De Bono នាយកប្រតិបត្តិ ព្រលានយន្តហោះអន្តរជាតិ ក្នុងទីក្រុង Dunedin ភាគខាងត្បូង បាននិយាយថា «ដើម្បីដំណើរការដោយរលូន យើងបានដំឡើងផ្លាកសញ្ញាថ្មី រួមទាំងសញ្ញា Max hug time 3 minutes ឬ «សូមឱបលា ត្រឹមតែ៣នាទី»។ លោកបានបន្តថា «នីតិវិធីរបស់យើងមានលក្ខណៈចម្លែកបន្តិច ហើយរំឭកប្រជាជនថា តំបន់ទម្លាក់អីវ៉ាន់ សម្រាប់ការលាគ្នា ត្រូវតែធ្វើយ៉ាងឆាប់រហ័ស»។ លោកថា បើចង់ឱបយូរ អាចរកកន្លែងចតរថយន្តសិន។ ការរឹតបន្តឹង​ឱបបែបនេះ បានធ្វើឱ្យមានការជជែកវែកញែកគ្នា តាមប្រព័ន្ធអ៊ីនធឺណិត។ ស្ត្រីម្នាក់បានបញ្ចេញមតិ នៅលើទំព័រហ្វេសប៊ុក របស់អាកាសយានដ្ឋានថា «ខ្ញុំរីករាយ បើមានពេលអោបគ្នា ឲ្យបានច្រើន»។ ​ម្នាក់បង្ហោះទៀត បានរៀបរាប់ថា «ឱបប៉ូលីសមែន! នេះជារឿងចម្លែក! ការឱបត្រូវបានគេបង្ហាញឱ្យឃើញថា មានអត្ថប្រយោជន៍ជាច្រើន មិនសំដៅតែលើសុខភាពផ្លូវចិត្ត…

  • ប្រាក់ខែទាប និងសម្ពាធការងារជំរុញគ្រូពេទ្យកូរ៉េចង់ទៅធ្វើការក្រៅប្រទេស

    ប្រាក់ខែទាប និងសម្ពាធការងារជំរុញគ្រូពេទ្យកូរ៉េចង់ទៅធ្វើការក្រៅប្រទេស

    សេអ៊ូល ៖ ផ្អែកតាមការចេញផ្សាយដោយសារព័ត៌មាន VNExpress វេជ្ជបណ្ឌិតកូរ៉េខាងត្បូងមានជំនាញផ្សេងៗគ្នា ដែលមិនសប្បាយចិត្តនឹងលក្ខខណ្ឌការងារក្នុងស្រុក កំពុងដាក់ពាក្យសុំធ្វើការងារនៅប្រទេសវៀតណាមក្នុងឆ្នាំ ២០២៤នេះ។ កាសែតកូរ៉េខាងត្បូង The Chosun Daily រាយការណ៍ថា វេជ្ជបណ្ឌិតជាង ៣០នាក់ ក្នុងចំណោមពួកគេបានធ្វើតេស្តសុខភាពរួចរាល់កាលពីចុងខែមុន ហើយឥឡូវនេះកំពុងត្រៀមប្រឡងភាសាអង់គ្លេសនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថស្ថានទីក្រុងហូជីមីង (HCMC) ក្នុងរយៈពេលពីរខែទៀត។ វេជ្ជបណ្ឌិតបរទេសមកពីប្រទេសមានប្រព័ន្ធថែទាំសុខភាពកម្រិតខ្ពស់ មិនតម្រូវឱ្យឆ្លងកាត់ការប្រឡងសញ្ញាបត្រក្នុងស្រុក ដើម្បីធ្វើការនៅប្រទេសវៀតណាមនោះទេ ប៉ុន្តែត្រូវផ្តល់អាជ្ញាប័ណ្ណវិជ្ជាជីវៈដែលចេញដោយប្រទេសកំណើតរបស់ពួកគេ និងឆ្លងកាត់ការត្រួតពិនិត្យសុខភាព ក៏ដូចជាការធ្វើតេស្តភាសាអង់គ្លេស។ តំណាងក្រុមហ៊ុនដែលជួយបកប្រែ និងកត់ត្រាឯកសារសម្រាប់វេជ្ជបណ្ឌិតបរទេសនិយាយថា គ្រូពេទ្យវះកាត់កែសម្ផស្ស គ្រូពេទ្យជំនាញជំងឺសើស្បែក ទន្តពេទ្យ និងអ្នកឯកទេសផ្នែកសង្គ្រោះបន្ទាន់ជាច្រើនរបស់កូរ៉េខាងត្បូង ចាប់អារម្មណ៍ធ្វើការនៅវៀតណាម។ មន្ទីរពេទ្យឯកជនមួយនៅទីក្រុងហាណូយ បានផ្តល់ការងាររយៈពេល ៤៤ម៉ោងក្នុងមួយសប្តាហ៍ ហើយហ៊ានឱ្យប្រាក់បៀវត្សរ៍ប្រចាំខែដល់ទៅ ២២,០០០ដុល្លារ និង ៨០០ដុល្លារសម្រាប់ការងារពិនិត្យសុខភាពដល់ផ្ទះ សម្រាប់ក្រុមគ្រូពេទ្យកូរ៉េខាងត្បូង។ មូលហេតុដែលគ្រូពេទ្យកូរ៉េខាងត្បូងសម្រេចចិត្តធ្វើបែបនេះ គឺដោយសារពួកគេភាគច្រើនមិនពេញចិត្តនឹងលក្ខខណ្ឌការងារនៅតាមគ្លីនិចក្នុងស្រុក ជាពិសេសផែនការរបស់រដ្ឋាភិបាល ក្នុងការបង្កើនចំនួនសិស្សប្រឡងចូលសាលាពេទ្យ ដើម្បីដោះស្រាយការខ្វះខាតគ្រូពេទ្យនៅក្នុងប្រទេស។ ប៉ុន្តែផែនការនេះ ត្រូវបានក្រុមគ្រូពេទ្យកម្មសិក្សាយល់ឃើញថា ពួកគេជាជនរងគ្រោះនៃប្រព័ន្ធសុខាភិបាលសព្វថ្ងៃ ដែលមានលក្ខខណ្ឌការងារដ៏លំបាក និងទទួលបានប្រាក់ខែទាប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AFP៕ ប្រភព៖ VNExpress…

  • ចាយពេល ៣៥០ឆ្នាំ ទើបហ្គាហ្សាអាចត្រឡប់ដូចពេលគ្មានសង្គ្រាម

    ចាយពេល ៣៥០ឆ្នាំ ទើបហ្គាហ្សាអាចត្រឡប់ដូចពេលគ្មានសង្គ្រាម

    ហ្គាហ្សា ៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិព្យាករថា ការកសាងតំបន់ហ្គាហ្សាឡើងវិញ អាចនឹងត្រូវចាយពេលដល់ទៅរាប់ទសវត្សរ៍ឯណោះ បើសិនសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលជាជម្លោះធំបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២ បិទបញ្ចប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AP។ យោងតាមរបាយការណ៍របស់សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ បានបញ្ជាក់ថា ប្រសិនបើនិន្នាការកំណើនសេដ្ឋកិច្ចកាលពីឆ្នាំ ២០០៧-២០២២ វិលត្រឡប់មកវិញជាមួយនឹងអត្រាកំណើនជាមធ្យម ០.៤ភាគរយ នោះតំបន់ហ្គាហ្សានឹងចំណាយពេល ៣៥០ឆ្នាំ ដើម្បីស្តារកម្រិតផលិតផលក្នុងស្រុកសរុប (GDP) ដូចឆ្នាំ២០២២។ សារព័ត៌មាន AP បានរាយការណ៍ថា ៣៥០ឆ្នាំគឺជាពេលវេលាមួយដ៏យូរ… វាហាក់ដូចជាអង់គ្លេស និងហូឡង់ទើបតែបានងើបឡើងវិញ ពីសង្គ្រាមដែលពួកគេបានប្រយុទ្ធគ្នាកាលពីចុងទសវត្សរ៍ឆ្នាំ១៦០០។ ការវាយតម្លៃរបស់អង្គការសហប្រជាជាតិក្នុងខែកញ្ញា ដោយផ្អែកលើរូបភាពផ្កាយរណប បានប៉ាន់ប្រមាណថា ប្រហែលមួយភាគបួននៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅតំបន់ហ្គាហ្សាត្រូវបានបំផ្លាញ ឬខូចខាតយ៉ាងធ្ងន់ធ្ងរ។ កាលពីចុងខែមករា ធនាគារពិភពលោក (WB) ក៏បានព្យាករផងដែរថា ការខូចខាតអាចហក់ដល់ ១៨.៥ពាន់លានដុល្លារ ពោលគឺស្ទើរតែជាទិន្នផលសេដ្ឋកិច្ចរួមបញ្ចូលគ្នារវាងតំបន់ West Bank និង Gaza ក្នុងឆ្នាំ២០២២។ យ៉ាងណាមិញ របាយការណ៍ដាច់ដោយឡែកមួយដែលចេញផ្សាយកាលពីថ្ងៃអង្គារ ដោយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ រំពឹងថា បើសិនមានការវិនិយោគធំៗ និងដកការរឹតបន្តឹងសេដ្ឋកិច្ច នោះសេដ្ឋកិច្ចប៉ាឡេស្ទីនទាំងមូល…

  • ចិន ជាមហាអំណាចដែនអាកាសទី១ នៅតំបន់អាស៊ី ជាមួយនឹងយន្តហោះចម្បាំងសរុប ១ ៥០០គ្រឿង

    ចិន ជាមហាអំណាចដែនអាកាសទី១ នៅតំបន់អាស៊ី ជាមួយនឹងយន្តហោះចម្បាំងសរុប ១ ៥០០គ្រឿង

    ការណ៍នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ចិនក្នុងការ ពង្រឹងសមត្ថភាពផ្លូវអាកាសរបស់ខ្លួន។ ឥណ្ឌា ជាមហាអំណាចដែនអាកាសទី២ ដែលមានយន្តហោះចម្បាំង ៨០០គ្រឿង។ ដោយឡែក​ កូរ៉េខាងត្បូងមានយន្តហោះចម្បាំង ៤០០គ្រឿង និងកំពុងផ្ដោតសំខាន់លើការពង្រឹងកម្លាំងយោធា​ នៅចំពោះមុខភាពតានតឹងជាមួយកូរ៉េខាងជើង – Seasia #ams1minute

  • Zelensky ៖ ទ័ពកូរ៉េខាងជើងនៅរុស្ស៊ី ជាជំហានដំបូងទៅរកសង្គ្រាមលោក

    Zelensky ៖ ទ័ពកូរ៉េខាងជើងនៅរុស្ស៊ី ជាជំហានដំបូងទៅរកសង្គ្រាមលោក

    បរទេស៖ មេដឹកនាំអ៊ុយក្រែន លោក Zelensky បានលើកឡើង កាលពីពេលថ្មីៗនេះថា វត្តមានទាហានកូរ៉េខាងជើងនៅប្រទេសរុស្ស៊ី គឺជាជំហានដំបូង ឆ្ពោះទៅកាន់សង្រ្គាមលោក។ ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky ព្រមានថា ការចូលរួមរបស់ទាហានកូរ៉េខាងជើង ប្រយុទ្ធដើម្បីរុស្ស៊ី នឹងក្លាយជា «ជំហានដំបូងនៃសង្គ្រាមលោក»។ ទីភ្នាក់ងារចារកម្មរបស់ទីក្រុងសេអ៊ូល បាននិយាយ កាលពីថ្ងៃសុក្រថា ទាហានកងកម្លាំងពិសេសកូរ៉េខាងជើង ប្រហែល ១,៥០០ នាក់ កំពុងស្ថិតនៅក្នុងប្រទេសរុស្សីរួចហើយ ដែលទំនងជានឹងឆ្ពោះទៅកាន់ជួរមុខ ក្នុងពេលឆាប់ៗនេះ ជាមួយនឹងកងទ័ពរាប់ពាន់នាក់ទៀត គ្រោងនឹងចាកចេញ ក្នុងពេលឆាប់ៗនេះ ដែលជាការដាក់ពង្រាយ ជាលើកដំបូងនៅក្រៅប្រទេស របស់ទីក្រុងព្យុងយ៉ាង ។ រីឯ អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្តិសុខជាតិ នៃសហរដ្ឋអាមេរិក លោក John Kirby ទើបបាននិយាយ កាលពីថ្ងៃពុធថា អាមេរិកមានភស្តុតាង បង្ហាញថា ទាហានកូរ៉េខាងជើង យ៉ាងហោចណាស់ ៣,០០០ នាក់ កំពុងស្ថិតនៅក្នុងប្រទេសរុស្ស៊ី ដែលបានទទួលការបណ្តុះបណ្តាល និងការអភិវឌ្ឍជំនាញ។ ប៉ុន្តែ…

  • តារាសិចអាមេរិកជំរុញឱ្យបុរសបោះឆ្នោតប្រឆាំងលោក ដូណាល់ ត្រាំ

    តារាសិចអាមេរិកជំរុញឱ្យបុរសបោះឆ្នោតប្រឆាំងលោក ដូណាល់ ត្រាំ

    វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ត្រូវបានរំពឹងថា ប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតី គាត់អាចព្យាយាមបិទឧស្សាហកម្មសិចទាំងមូលនៅអាមេរិក ខណៈដែលតារាភាពយន្តអាសអាភាសកំពុងជំរុញឱ្យយុវជនបោះឆ្នោតប្រឆាំងនឹងគណបក្សសាធារណរដ្ឋនៅខែក្រោយ។ យុទ្ធនាការ #HandsOffMyPorn បានចំណាយប្រាក់ ២០០,០០០ដុល្លារ លើការផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រមនុស្សពេញវ័យ ដោយព្រមានអ្នកមើលឱ្យនាំគ្នាបោះឆ្នោតប្រឆាំងនឹងលោក ដូណាល់ ត្រាំ ដែលមានបំណងចង់បិទឧស្សាហកម្មសិចនៅសហរដ្ឋអាមេរិក។ យុទ្ធនាការនេះ កំពុងដំណើរការនៅក្នុងរដ្ឋសមរភូមិធំៗមួយចំនួន មានដូចជា Pennsylvania, Arizona និង Georgia។ យុទ្ធនាការនេះ មានគោលបំណងជាចម្បងទៅលើបុរស ដែលចូលចិត្ត្តមើលរឿងអាសអាភាសច្រលនជាងស្ត្រី ៤ដង នេះបើយោងតាមវិទ្យាស្ថានសម្រាប់ការសិក្សាគ្រួសារ។ គំនិតផ្តួចផ្តើមខាងលើ ធ្វើឡើងឆ្លើយតបទៅនឹងគម្រោងឆ្នាំ២០២៥ ដែលជាផែនការមេ សម្រាប់ការរៀបចំរដ្ឋាភិបាលសហព័ន្ធឡើងវិញ ប្រសិនបើលោក ត្រាំ ដែលជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋឈ្នះការបោះឆ្នោត។ ទំព័រទី៥ នៃច្បាប់ដើមមានចំនួន ៩០០ទំព័ររបស់ Tome ចែងថា “រឿងអាសអាភាសគួរតែនៅក្រៅច្បាប់។ អ្នកដែលផលិត និងចែកចាយគួរតែត្រូវជាប់គុក”។ ប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតនៅសហរដ្ឋអាមេរិក អ្នកស្ទង់មតិបានរាយការណ៍ពីការបែងចែកយេនឌ័រដ៏ធំ ក្នុងចំណោមអ្នកបោះឆ្នោត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • អាមេរិកថាទ័ពកូរ៉េខាងជើង៣,០០០នាក់មាននៅរុស្ស៊ី

    អាមេរិកថាទ័ពកូរ៉េខាងជើង៣,០០០នាក់មាននៅរុស្ស៊ី

    បរទេស៖ អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្តិសុខជាតិ នៃសហរដ្ឋអាមេរិកបាននិយាយ កាលពីថ្ងៃពុធថា អាមេរិកមានភស្តុតាង បង្ហាញថា ទាហានកូរ៉េខាងជើង យ៉ាងហោចណាស់ ៣,០០០ នាក់ កំពុងស្ថិតនៅក្នុងប្រទេសរុស្ស៊ី ដែលបានទទួលការបណ្តុះបណ្តាល និងការអភិវឌ្ឍជំនាញ។ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ បានប្រាប់អ្នកយកព័ត៌មាន នៅសេតវិមាន បន្ថែមថា «អាចមានផលប៉ះពាល់ជាសកល» និងធ្វើឱ្យកងទ័ពទាំងនោះ ក្លាយជាគោលដៅវាយប្រហារយោធាដោយស្របច្បាប់ សម្រាប់ប្រទេសអ៊ុយក្រែន ប្រសិនបើពួកគេហក់ចូលទៅក្នុងសង្រ្គាម ដែលកំពុងបន្តមាន នៅទីនោះ។ ការលាតត្រដាងពីមន្ត្រីបែបនេះ គឺផ្អែកទៅលើព័ត៌មានស៊ើបការណ៍សម្ងាត់ របស់សហរដ្ឋអាមេរិក ជាមួយនឹងការប្រកាសស្រដៀងគ្នា ក្នុងប៉ុន្មានថ្ងៃ ថ្មីៗនេះ ពីសំណាក់រដ្ឋាភិបាលអ៊ុយក្រែន និងកូរ៉េខាងត្បូង។ លោក John Kirby បានសង្កត់ធ្ងន់ ម្តងហើយម្តងទៀតថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមិនទាន់ដឹងច្បាស់ថា មានទាហានកូរ៉េខាងជើងណាម្នាក់ នឹងចូលរួមក្នុងការប្រយុទ្ធ នៅអ៊ុយក្រែននោះទេ ។ យ៉ាងណាមិញ ទីក្រុងម៉ូស្គូ ឬ រុស្ស៊ី និងក្រុងព្យុងយ៉ាង ឬកូរ៉េខាងជើង បានបដិសេធម្តងហើយម្តងទៀតថា មិនមានការដាក់ពង្រាយនោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី…