-
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងហៅកូរ៉េខាងត្បូង និងអ៊ុយក្រែន ជា “មនុស្សឆ្កួត”

ព្យុងយ៉ាង៖ លោកស្រី គីម យ៉ូជុង ជាមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង និងជាប្អូនស្រីបង្កើតមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរិះគន់ និងហៅកូរ៉េខាងត្បូង និងអ៊ុយក្រែនថា ជា “មនុស្សឆ្កួត” ដែលហ៊ានគំរាមកំហែងប្រទេសមានអាវុធនុយក្លេអ៊ែរ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើង កាលពីថ្ងៃអង្គារ បានស្រង់សម្តីលោកស្រី គីម យ៉ូជុង ចេញផ្សាយថា ការកត់សម្គាល់ដែលមិនប្រុងប្រយ័ត្នរបស់ពួកគេ ដែលសំដៅលើកូរ៉េខាងត្បូង និងអ៊ុយក្រែន ហាក់ដូចជាលក្ខណៈទូទៅនៃសត្វឆ្កែអាក្រក់ចិញ្ចឹមដោយសហរដ្ឋអាមេរិក។ ការអត្ថាធិប្បាយរបស់លោកស្រី គីម នេះកើតឡើងបន្ទាប់ពីមន្ត្រីអ៊ុយក្រែនអះអាងថា ទាហានកូរ៉េខាងជើងត្រូវបានដាក់ពង្រាយនៅខាងរុស្ស៊ី ក្នុងសង្គ្រាមអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថាសំខាន់មួយកាលពីសប្តាហ៍មុនថា ទីក្រុងគៀវ ឥឡូវនេះកំពុងប្រយុទ្ធជាមួយកូរ៉េខាងជើង និងអ៊ីរ៉ង់ បន្ថែមពីលើរុស្ស៊ី។ រីឯកូរ៉េខាងត្បូងក៏បានអះអាងស្រដៀងគ្នានេះកាលពីសប្តាហ៍មុនដែរថា កូរ៉េខាងជើងមានបំណងបញ្ជូនកងពលតូចចំនួនបួន ដែលមានទាហានសរុបចំនួន ១២,០០០នាក់ រួមទាំងកងកម្លាំងពិសេសទៅជួយរុស្ស៊ី។ នេះបើយោងតាមការវាយតម្លៃ បានមកពីសេវាស៊ើបការណ៍សម្ងាត់ជាតិ (NIS)។ ទោះបីជាយ៉ាងណា ទាំងរុស្ស៊ី និងកូរ៉េខាងជើង បានប្រកាសច្រានចោលការចោទប្រកាន់នេះ ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក…
-
ចាយពេលត្រឹម១នាទី បញ្ចប់នីតិវិធីចូលនៅព្រលាន្តយន្តហោះ Changi របស់សិង្ហបុរី

បរទេស៖ កាសែតវៀតណាម VNexpress បានចេញផ្សាយ នាពេលថ្មីៗនេះ ដោយបានដកស្រង់សម្តី របស់ជនជាតិវៀតណាម ដែលបាននិយាយថា នៅទីក្រុងហូជីមិញ គេបានចំណាយពេលជាង១ម៉ោង ដើម្បីបំពេញនីតិវិធីចូលចំណតអាកាសយានដ្ឋាន ប៉ុន្តែ នៅព្រលាន្តយន្ហហោះ Changi របស់សិង្ហបុរីវិញ ចាយពេលត្រឹម ១នាទី ជាការស្រេច។ ផ្អែកតាមប្រភព អ្នករស់នៅទីក្រុងហូជីមិញ មិនបញ្ចេញឈ្មោះ រូបនេះ បានរៀបរាប់ថា កាលពីដើមតុលា ខ្លួនបានទៅដល់ព្រលានយន្តហោះ Tan Son Nhat ក្នុងទីក្រុងហូជីមិញ បានរង់ចាំជាងមួយម៉ោង ដើម្បីបញ្ចប់ដំណើរការចេញដំណើរ និងការត្រួតពិនិត្យសុវត្ថិភាព មុនពេលបានជិះយន្តហោះទៅសិង្ហបុរី។ ផ្ទុយមកវិញ ពេលយន្តហោះ ចុះចតនៅអាកាសយានដ្ឋាន Changi រូបគេថា មានការភ្ញាក់ផ្អើល ចំពោះបញ្ជរឆែកឆេរចូលដោយស្វ័យប្រវត្តិ។ បន្ទាប់ពីស្កែនលិខិតឆ្លងដែន ធ្វើតាមការណែនាំរបស់ប្រព័ន្ធ បញ្ចប់ដំណើរការចូល ដែលចំណាយពេលតិចជាង ១នាទី។ បុគ្គលិកសន្តិសុខអាកាសយានដ្ឋាន រង់ចាំជួយ ចំពោះអ្នកជួបការលំបាកជាមួយប្រព័ន្ធស្វ័យប្រវត្តិ ហើយចំណាយពេលត្រឹមតែ ៣០វិនាទី ដើម្បីប្រមូលអីវ៉ាន់របស់គេ។ ព្រលាន្តយន្តហោះ Changi ថ្មីៗនេះ ត្រូវបានបោះឆ្នោតជ្រើសរើស…
-
Elon Musk ចាប់អារម្មណ៍លើឡានឈើ Cybertruck

បរទេស៖ ថ្មីៗនេះ មហាសេដ្ឋីពិភព លោក Elon Musk មេធំក្រុមហ៊ុនឡានអគ្គិសនី Tesla បានឆ្លើយតបទៅនឹងអ្នកចូលចិត្តរថយន្តម្នាក់ ដែលបានផលិតរថយន្ត Cybertruck មានមុខងារពេញលេញ ធ្វើពីឈើ ដោយលោកបានឆ្លើយតបជាមួយនឹងអត្ថន័យកោតសរសើរខ្លាំង នេះបើតាម The Truth International កាលពីថ្ងៃពុធ។ កាលពីដើមឆ្នាំនេះ អ្នកបង្កើតមាតិកា YouTube ឈ្មោះ ND-WoodArt បានបង្ហោះវីដេអូអំពីស្នាដៃផលិតរថយន្ត Cybertruck ធ្វើពីឈើ ដោយបានចំណាយ១៥,០០០ដុល្លារអាមេរិក ចាយពេល ១០០ថ្ងៃ លើសិល្បៈហត្ថកម្ម ដ៏ប្រណិតនេះ។ ក្រោយមក ND-WoodArt តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម បានផ្ញើលិខិតចំហមួយទៅកាន់លោក Musk នៅលើវេទិកា X ។ ក្នុងសារ បានបង្ហាញពីចំណង់ចំណូលចិត្តរបស់ពួកគេ ចំពោះរថយន្តឈើ និងការកោតសរសើររបស់ពួកគេ ចំពោះលោក Musk និង Tesla ។ គេបានបន្ថែមថា «ខ្ញុំមានទំនុកចិត្តថា យានជំនិះដ៏អស្ចារ្យនេះនឹងទទួលបានជោគជ័យ នៅទីបំផុត»។ ជាការឆ្លើយតបនឹងសារនេះ លោក…
-
មុនថ្ងៃបោះឆ្នោតមកដល់ លោក Trump កើនទ្រព្យ ហក់ចូលក្នុងក្រុមអ្នកមានបំផុតលើលោក

បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានវិលត្រឡប់មកក្នុងបញ្ជីអ្នកមានបំផុតចំនួន៥០០នាក់ នៅលើពិភពលោក ឡើងវិញ ខណៈដែលភាគហ៊ុន ក្រុមហ៊ុនរបស់លោក បានកើនឡើង ពីរសប្តាហ៍ ពោលគឺមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក មកដល់នៅខែវិច្ឆិកា។ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Trump បានកើនឡើង ១១២% នៅឆ្នាំនេះ ពោលគឺរហូតដល់ ៦.៥ពាន់លានដុល្លារ គិតត្រឹមថ្ងៃពុធ ដែលធ្វើអោយគាត់ក្លាយជាអ្នកមានបំផុតទី៤៨១ នៅក្នុងសន្ទស្សន៍មហាសេដ្ឋី Bloomberg ឬ Bloomberg Billionaires Index ។ លើកចុងក្រោយ ដែលលោកស្ថិតនៅក្នុងបញ្ជីនេះ គឺ ១១សប្តាហ៍មុន។ ទ្រព្យសម្បត្តិរបស់លោក Trump គឺបានមកពីភាពជាម្ចាស់ លើអង្គភាព Trump ដែលជាក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ និង អាជីវកម្ម ផ្តល់អាជ្ញាប័ណ្ណ។ ជាការកត់សម្គាល់ ទ្រព្យសម្បត្តិរបស់គាត់បានកើនឡើង នៅពេលដែលក្រុមហ៊ុន Trump Media & Technology Group Corp មានតម្លៃហ៊ុនកើនជិតបីដង ចាប់តាំងពីចុងខែមុន។ ថ្មីៗនេះ…
-
ផ្នូរបុរាណចិនមានអាយុកាល ៥,០០០ឆ្នាំ រកឃើញរូបសំណាកនាគត្បូងថ្មធំបំផុតមិនធ្លាប់មាន

ប៉េកាំង ៖ អ្នកបុរាណវត្ថុវិទូរកឃើញរូបសំណាកនាគត្បូងថ្មដ៏ធំបំផុតមិនធ្លាប់មាន ដែលបង្កើតឡើងដោយអ្នកស្រុកជំនាន់វប្បធម៌ Hongshan របស់ចិន នៃយុគថ្មរំលីង នៅក្នុងផ្នូរបុរាណមានអាយុកាលចន្លោះពី ៥,០០០ ទៅ ៥,១០០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Sun។ វត្ថុបុរាណនេះ មានទំហំប៉ុនបាតដៃ ប្រវែងជាង ១៥សង់ទីម៉ែត្រ ទទឹងប្រហែល ១០សង់ទីម៉ែត្រ និងកម្រាស់ប្រហែល ២សង់ទីម៉ែត្រ។ វាត្រូវបានគេរកឃើញនៅក្នុងផ្នូរបុរាណមួយ មានទីតាំងនៅទីក្រុង Chifeng ក្នុងតំបន់ស្វយ័តម៉ុងហ្គោលី ភាគខាងជើងប្រទេសចិន។ វាគឺជារូបសំណាកនាគត្បូងថ្មមានវ័យដ៏ចំណាស់មួយ ក្នុងចំណោមត្បូងថ្មបុរាណចំនួន១០០ប្រភេទ និងធំជាងគេបំផុតមិនធ្លាប់មានពីមុនក្នុងប្រវត្តិសាស្រ្តប្រទេសចិន។ចំនុចពិសេសរបស់នាគត្បូងថ្មបុរាណនេះ មានលក្ខណៈខុសគ្នាខ្លាំងពីនាគត្បូងថ្មសម័យទំនើប ហើយត្រូវបានពណ៌នាថា ជាត្បូងនាគ «ក្បាលជ្រូក» ដោយសារព័ត៌មានចិន China Daily។ ការជីកកកាយនៅផ្នូរបុរាណដ៏ពិសេសមួយនៅទីតាំងបុរាណវត្ថុ Yuanbaoshan ក៏បានរកឃើញប្រាសាទបុរាណ, អដ្ឋិធាតុមនុស្សសម័យមុន និងគ្រឿងស្មូន ដែលមានទំនាក់ទំនងនឹងវប្បធម៌ Hongshan នេះបើតាមការបញ្ជាក់របស់មន្ត្រីចិន។ សារព័ត៌មាន Daily Mail បានចេញផ្សាយថា Hongshan គឺជាវប្បធម៌យុគថ្មរំលីងនៅភាគឦសាននៃប្រទេសចិន។ វប្បធម៌នេះ ត្រូវបានគេស្គាល់ដោយសាររូបចម្លាក់នាគ រូបចម្លាក់សត្វ និងរូបចម្លាក់មនុស្ស។…
-
បាក់តេរីវាយលុកហែមប៊ឺហ្គឺ McDonald’s គ្រោះថ្នាក់មនុស្សជាច្រើនក្នុងរដ្ឋចំនួន១០

វ៉ាស៊ីនតោន ៖ មន្ត្រីសុខាភិបាលសហព័ន្ធ នៅថ្ងៃអង្គារនិយាយថា ករណីពុលអាហារបង្កឡើងពីបាក់តេរី Escherichia coli ឬ ហៅកាត់ e. coli បង្កប់ខ្លួននៅក្នុងនំហែមប៊ឺហ្គឺរបស់ហាង McDonald’s បណ្តាលឱ្យមនុស្សចំនួន ៤៩នាក់ធ្លាក់ខ្លួនឈឺនៅក្នុងរដ្ឋចំនួន១០ រួមទាំងមនុស្សម្នាក់ស្លាប់ និង ១០នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AP។ ករណីពុលអាហារបង្កឡើងពីបាក់តេរី e. coli ត្រូវបានគេរាយការណ៍នៅចន្លោះថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា នៅក្នុងរដ្ឋចំនួន១០ ក្នុងនោះរដ្ឋ Colorado មានករណីឆ្លងច្រើនជាងគេ ពោលគឺរហូតដល់ ២៦ករណី បន្ទាប់មកគឺរដ្ឋ Nebraska មាន ៩ករណី។ បច្ចុប្បន្ន នាយកដ្ឋានកសិកម្មអាមេរិក, រដ្ឋបាលចំណីអាហារ និងឱសថ រួមទាំងមន្ត្រីសុខាភិបាលរដ្ឋបាននឹងកំពុងស៊ើបអង្កេតរឿងនេះ។អ្នកស៊ើបអង្កេតនឹងផ្តោតលើខ្ទឹមបារាំង និងសាច់គោ ដែលជាធាតុផ្សំសំខាន់របស់នំហែមប៊ឺហ្គឺ។ ការស៊ើបអង្កេតបឋមរបស់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក ហៅកាត់ (FDA) បង្ហាញថា ខ្ទឹមបារាំង slivered ដែលប្រើនៅក្នុងនំហែមប៊ឺហ្គឺ ទំនងជាប្រភពនៃការចម្លងរោគ។ យ៉ាងណាមិញ USDA…
-
ព្យុះត្រូពិច Trami វាយលុកហ្វីលីពីន មនុស្សជាង ៣ម៉ឺននាក់បង្ខំចិត្តរត់ចោលផ្ទះសម្បែង

ម៉ានីល ៖ គិតត្រឹមថ្ងៃពុធនេះ យ៉ាងហោចណាស់មនុស្ស ៣២,០០០នាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅភាគខាងជើងប្រទេសហ្វីលីពីន ក្រោយព្យុះត្រូពិកនេះបានបោកបក់មកដល់កោះ Luzon។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AFP។ ទីភ្នាក់ងារឧតុនិយមហ្វីលីពីននិយាយថា ព្យុះត្រូពិក Trami ស្ថិតនៅចម្ងាយ ៣១០គីឡូម៉ែត្រភាគខាងកើតនៃខេត្ត Aurora ជាមួយនឹងកម្លាំងខ្យល់អតិបរមា ៨៥គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ូលីសបានព្រមានពលរដ្ឋដែលមិនទាន់ចាកចេញឲ្យប្រញាប់ជម្លៀសខ្លួន និងស្វែងរកទីសុវត្ថិភាពជាបន្ទាន់។ អាជ្ញាធរហ្វីលីពីននិយាយថា ភ្លៀងធ្លាក់ខ្លាំងបង្កឡើងពីព្យុះនេះ បានប្រែក្លាយផ្លូវទៅជាទន្លេ និងជន់លិចភូមិ ហើយថែមទាំងបណ្តាលឱ្យតំបន់សំខាន់ៗជាច្រើនរបស់ហ្វីលីពីន ត្រូវទឹកជន់លិចយ៉ាងខ្លាំងក្លា។ កាសែតបារាំង AFP បានរាយការណ៍ថា ក្រុមអ្នកជួយសង្រ្គោះបាននឹងកំពុងប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់តំបន់រងគ្រោះ ដើម្បីជួយពលរដ្ឋរាប់ម៉ឺននាក់ពីគ្រោះទឹកជំនន់។ ប៉ូលីសហ្វីលីពីននិយាយថា នៅក្នុងតំបន់ Bicol មានចម្ងាយប្រហែល ៤០០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋធានីម៉ានីល ទឹកជំនន់មានការកើនឡើងជាខ្លាំង បង្កជាបញ្ហាដល់ក្រុមអ្នកជួយសង្រ្គោះ។ គួរបញ្ជាក់ថា ខ្យល់ព្យុះ និងព្យុះទីហ្វុងធំៗចំនួន២០ បានវាយប្រហារលើប្រទេសហ្វីលីពីន និងតំបន់ដែនទឹកជុំវិញប្រទេសរបស់ខ្លួនជារៀងរាល់ឆ្នាំ ដោយពួកវាបានបផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាបានសម្លាប់មនុស្សរាប់សិបនាក់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
មេធំ Apple ហោះទៅចិនជាលើកទីពីរ ចំពេលការលក់ iPhone ធ្លាក់ចុះខ្លាំង

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីឧស្សាហកម្មចិន លោក Jin Zhuanglong ប្រាប់នាយកប្រតិបត្តិ Apple លោក Tim Cook ក្នុងទីក្រុងប៉េកាំង នៅថ្ងៃពុធនេះថា លោកសង្ឃឹមថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកនេះ នឹងបន្តរក្សាវត្តមានកាន់តែរឹងមាំនៅក្នុងប្រទេសចិន។ នេះបើតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ ចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរបស់ពួកលោក។ លោក Jin បានប្រាប់លោក Cook ទៀតថា គាត់ជឿជាក់ថា Apple នឹងបង្កើនការវិនិយោគលើការច្នៃប្រឌិត ដើម្បីចាប់ដៃរីកចម្រើនជាមួយក្រុមហ៊ុនចិន ហើយចែករំលែកភាគលាភនៃការវិនិយោគប្រកបដោយគុណភាពខ្ពស់។លោក Jin បន្ថែមថា ចិននឹងបន្តពង្រីកការបើកចំហរកម្រិតខ្ពស់ ហើយខិតខំផ្តល់បរិយាកាសកាន់តែប្រសើរ សម្រាប់វិនិយោគិនពិភពលោក។ មេធំ Apple កំពុងធ្វើទស្សនកិច្ចនៅប្រទេសចិនជាលើកទីពីរនៅឆ្នាំនេះ។ ចិនគឺជាទីផ្សារដ៏សំខាន់របស់ Apple ប៉ុន្តែប៉ុន្មានឆ្នាំថ្មីៗនេះ បានជួបប្រទះការលក់ធ្លាក់ចុះយ៉ាងគំហុក ចំពេលប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំង នៅក្នុងវិស័យស្មាតហ្វូនពីគូប្រជែងក្នុងស្រុករបស់ចិន។ ទោះបីជាយ៉ាងណា ទូរស័ព្ទ iPhone នៅតែមានប្រជាប្រិយភាព ក្នុងចំណោមអ្នកប្រើប្រាស់ចិន ប៉ុន្តែការលក់របស់វាបានទទួលរងសម្ពាធនៅក្នុងប្រទេសចិននាពេលថ្មីៗនេះ ពីដៃគូប្រកួតប្រជែងក្នុងស្រុក រួមទាំងក្រុមហ៊ុន Huawei។ តួយ៉ាង Apple បានធ្លាក់មកលេខ៦ នៅក្នុងចំណាត់ថ្នាក់អ្នកលក់ស្មាតហ្វូនកំពូលនៅក្នុងទីផ្សារប្រទេសចិន ក្នុងអំឡុងត្រីមាសទីពីរនៃឆ្នាំនេះ…
-
មេធំកូរ៉េខាងជើងត្រួតពិនិត្យមូលដ្ឋានអាវុធបាញ់ឆ្លងទ្វីប

បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹង នៅថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យមូលដ្ឋានមីស៊ីលយុទ្ធសាស្ត្រ ដោយបានមើលការដឹកជញ្ជូន និងការបាញ់បង្ហោះយានសម្រាប់អាវុធអន្តរទ្វីបដ៏ធំ និងមានឥទ្ធិពលបំផុត របស់កូរ៉េខាងជើង។ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ KCNA បានរាយការណ៍ថា លោក គីម បានពាក់អាវស្បែកពណ៌ខ្មៅ តាមទម្លាប់ ហើយឈរនៅពីមុខកាំជ្រួចមីស៊ីលអន្តរទ្វីប Hwasong-18 ដ៏ធំសម្បើម។លោកត្រូវបានថតជាប់នឹងកាំជ្រួច រយៈចម្ងាយមធ្យម និង រយៈចម្ងាយឆ្ងាយ ផងដែរ។ ទីភ្នាក់ងារ KCNA បាននិយាយថា លោក Kim បានត្រួតពិនិត្យ «មុខងារ និងសមត្ថភាពសំខាន់ៗ នៃគ្រឿងបរិក្ខារទាក់ទងនឹងការបាញ់បង្ហោះ នៅក្នុងមូលដ្ឋានមីស៊ីល»។ លោក Kim បានសាទរចំពោះកម្លាំងមីស៊ីលសម្រាប់ «តួនាទីសំខាន់» របស់ខ្លួន ក្នុងការទប់ស្កាត់សង្គ្រាម ដោយនិយាយថា ជាកិច្ចការអាទិភាពកំពូល។ ដំណើរទស្សនកិច្ចរបស់លោក Kim នៅទីនោះ បានធ្វើឡើងនៅប៉ុន្មានថ្ងៃ បន្ទាប់ពីទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូង បាននិយាយថា ទីក្រុងព្យុងយ៉ាងបានបញ្ជូនកងទ័ព «ទ្រង់ទ្រាយធំ»…
-
ថៃគ្រោងចុះកម្មសិទ្ធិបញ្ញាបុណ្យសង្ក្រាន្ត

បាងកក៖ កាសែតថៃ The Nation បានចេញផ្សាយ កាលពីថ្ងៃអង្គារថា គណៈកម្មាធិការជំនាញកំពុងពិចារណាលើការចុះបញ្ជី ពិធីបុណ្យសង្ក្រាន្ត ជាកម្មសិទ្ធិបញ្ញា ឬ IP ដើម្បីការពារការប្រើប្រាស់ នៅក្នុងប្រទេសផ្សេងៗ។ ប្រភពថា សកម្មភាពនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង យ៉ាងទូលំទូលាយ ក្នុងការធ្វើប្រព័ន្ធបេតិកភណ្ឌវប្បធម៌អរូបី របស់ប្រទេសថៃ និងលើកកម្ពស់ថាមពលទន់ របស់ខ្លួនជាសកល។ លោកស្រី Chadatip Chutrakul នាយកប្រតិបត្តិនៃក្រុមហ៊ុន Siam Piwat Group និងជាសមាជិក គណៈកម្មាធិការយុទ្ធសាស្ត្រថាមពលទន់ជាតិ បានប្រកាសផែនការនេះ នៅក្នុងវេទិកា Daily News Talk 2024 កាលពីថ្ងៃចន្ទ។ លោកស្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់ប្រពៃណីរបស់ថៃ និងកំណត់ទីតាំងប្រទេសថៃ ជាទិសដៅពិធីបុណ្យពិភពលោក ឈានមុខគេ។ លោកស្រីបញ្ជាក់ថា «តាមរយៈការចុះឈ្មោះ Songkran ជា IP យើងអាចធានាថា អត្តសញ្ញាណតែមួយគត់ និងសារៈសំខាន់វប្បធម៌របស់ Songkran ត្រូវបានការពារ។ នេះក៏នឹងអនុញ្ញាតឱ្យប្រទេសថៃ ទទួលបានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ ពីប្រជាប្រិយភាពនៃពិធីបុណ្យនេះ ផងដែរ»។ គណៈកម្មាធិការមួយនេះក៏កំពុងធ្វើការដើម្បីបង្កើតប្រព័ន្ធអេកូ…