-
ចាប់ខ្លួនអតីត CEO ហាងខោវអាវ Abercrombie And Fitch ចោទប្រកាន់ពីបទជួញដូរផ្លូវភេទតារាម៉ូដែល

បរទេស ៖ មេធាវីអាមេរិក លោក Breon Peace បាននិយាយ កាលពីថ្ងៃអង្គារថា អតីតនាយកប្រតិបត្តិនៃចក្រភពសម្លៀកបំពាក់ Abercrombie And Fitch ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទជួញដូរតារាម៉ូដែលប្រុស សម្រាប់ពិធីជប់លៀងផ្លូវភេទ ជុំវិញពិភពលោក។ ក្នុងនាមជានាយកប្រតិបត្តិ អស់រយៈពេលជាង ២ទសវត្សរ៍ លោក Jeffries បានផ្លាស់ប្តូរ Abercrombie And Fitch ទៅជាម៉ាកយីហោល្បីជាលក្ខណៈសកល សម្រាប់ម៉ូដយុវវ័យ។ អតីត CEO លោក Mike Jeffries ព្រមទាំង ដៃគូរបស់លោក ឈ្មោះ Matthew Smith និង James Jacobson ត្រូវបានគេចោទប្រកាន់ថា បានប្រើ “មុខតំណែង” ដើម្បីល្បួងបុរសៗ ដែលប្រាថ្នាចង់ធ្វើជាតារាម៉ូដែល ត្រូវចូលរួមក្នុងពិធីជប់លៀងផ្លូវភេទ ដែលជនរងគ្រោះត្រូវប្រើប្រាស់គ្រឿងស្រវឹង និងថ្នាំញៀន។ មេធាវីសហរដ្ឋអាមេរិក Breon Peace បានប្រាប់សន្និសីទសារព័ត៌មានថា «ថ្ងៃនេះ យើងមកទីនេះ ដើម្បីប្រកាសពីការចាប់ខ្លួន…
-
វៀតណាម ៖ អាប់ដេត iPhone ចុងក្រោយបង្អស់រាល់ឆ្នាំ ចំណាយតិចជាងការទិញតែទឹកដោះគោប្រចាំថ្ងៃ

បរទេស៖ នៅថ្ងៃអង្គារនេះ កាសែត VNexpress បានចេញផ្សាយ ដោយបានដកស្រង់ ប្រភពពីជនជាតិវៀតណាម ដែលមានលទ្ធភាពតាមទិញ iPhone អាប់ដេតចុងក្រោយបង្អស់ ជារៀងរាល់ឆ្នាំ តែការចំណាយវិញ គឺតិចជាងការទិញ តែទឹកដោះគោ ប្រចាំថ្ងៃ។ ប្រភពបានរៀបរាប់ថា ការអាប់ដេតទៅរក iPhone 16 Pro Max ចុងក្រោយបំផុត ចំណាយត្រឹមតែ២៥,០០០ដុង ឬ ប្រហែល ១ដុល្លារអាមេរិក ក្នុងមួយថ្ងៃ តិចជាងអ្វីដែលមនុស្សមួយចំនួន ចំណាយលើកាហ្វេ ឬ តែទឹកដោះគោ។ ប្រភពបានលើកឡើងថា នៅឆ្នាំ២០១៨ គេបានទិញ iPhone 8 Plus ក្នុងតម្លៃ ១៨ លានដុង ឬ ជាង៧០០ដុល្លារ ហើយជូនម្តាយរបស់គេ នៅតែប្រើវា។ ក្នុងរយៈពេល ៦ឆ្នាំនេះ បើគិតជាលុយ គឺត្រឹមតែ ៨,០០០ ដុង ឬ ០.៣២សេនដុល្លារ ក្នុងមួយថ្ងៃ ក្នុងការប្រើប្រាស់ទូរស័ព្ទនេះ។ មួយវិញទៀត…
-
អ៊ីស្រាអែលផ្តើមវាយលុកជិតមន្ទីរពេទ្យលីបង់ នឹកដល់មហន្តរាយសុខាភិបាលនៅហ្គាហ្សា

បរទេស៖ ទីភ្នាក់ងារព័ត៌មាន CNN បានចេញផ្សាយ នៅថ្ងៃអង្គារនេះថា អ៊ីស្រាអែលបានវាយលុកក្បែរមន្ទីរពេទ្យដ៏ធំបំផុត របស់ប្រទេសលីបង់ នាំឲ្យមានការនឹកឃើញដល់ការវាយប្រហារ លើពេទ្យនៅហ្គាហ្សា ដែលវិនាស ដល់សព្វថ្ងៃ។ ប្រភពបានឲ្យដឹងថា នៅរដ្ឋធានី Beirut បានរងការវាយប្រហាររបស់អ៊ីស្រាអែល នៅខាងក្រៅមន្ទីរពេទ្យសាធារណៈដ៏ធំបំផុតរបស់ប្រទេសលីបង់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤ នាក់ រួមទាំងកុមារម្នាក់ផងដែរ នេះបើតាមក្រសួងសុខាភិបាល។ ការវិភាគរបស់ CNN បានរកឃើញថា ការវាយប្រហារនៅមន្ទីរពេទ្យសាកលវិទ្យាល័យ Rafik Hariri មិនស្ថិតនៅក្នុងតំបន់ដែលអ៊ីស្រាអែលប្រាប់ឲ្យពលរដ្ឋលីបង់ជម្លៀសចេញ នោះទេ។ យោធារបស់អ៊ីស្រាអែលបានចោទប្រកាន់ថា លេនដ្ឋានរបស់ ពួក ហេសបូឡាហ៍ លាក់នៅក្រោមមន្ទីរពេទ្យក្នុងទីក្រុង Beirut ប៉ុន្តែ មន្ត្រីនៅទីនោះ បាននិយាយថា ការអះអាងនេះគឺ «គ្មានមូលដ្ឋាន» ហើយថា អ៊ីស្រាអែលបានធ្វើការចោទប្រកាន់ស្រដៀងគ្នា នៅហ្គាហ្សា។ ដោយពេលនោះ ដំបូងឡើយ ចោទថា ពួកហាម៉ាស់លាក់ខ្លួន រួចយកលេស កំណត់គោលដៅ វាយប្រហារលើកន្លែងព្យាបាល នាំឲ្យសុខាភិបាលនៅហ្គាហ្សា ធ្លាក់ក្នុងមហន្តរាយធ្ងន់ធ្ងរ ដល់សព្វថ្ងៃ។ គួររម្លឹកថា កាលពីថ្ងៃទី…
-
អាចម៍ផ្កាយប៉ុនអគារ Eiffel Tower ហោះបោះពួយមកជិតផែនដីនៅឆ្នាំ ២០២៩

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) កំពុងរៀបចំផែនការទប់ទល់នឹងអាចម៍ផ្កាយដ៏ធំមួយ មានឈ្មោះថា Apophis ដែលកំពុងហោះបោះពួយសំដៅមកជិតផែនដីនៅឆ្នាំ ២០២៩។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Space។ ដើម្បីត្រៀមខ្លួនទុកមុន ថ្មីៗនេះទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ទើបបានចុះហត្ថលេខាលើកិច្ចសន្យាមានតម្លៃ ៦៨លានដុល្លារជាមួយ OHB Italia ដែលជាក្រុមហ៊ុនអវកាសអន្តរជាតិ ហៅកាត់ថា (IAC) ក្នុងគោលបំណងបង្កើតបេសកកម្មការពារភពផែនដីមួយ មានឈ្មោះថា Ramses។ បេសកកម្ម Ramses ដែលនឹងរត់ប្រណាំងពេលវេលានេះ នឹងត្រូវបើកដំណើរការនៅដើមឆ្នាំ២០២៨ ដើម្បីសិក្សាពីអាចម៍ផ្កាយ Apophis ឱ្យបានដិតដល់បំផុត នៅពេលដែលវាឆ្លងកាត់ផែនដីនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៩។ សារព័ត៌មាន The Economic Times បានឱ្យដឹងថា Apophis គឺជាថ្មអវកាសរាងដូចសណ្តែកដី ដែលលាតសន្ធឹងប្រវែង ៣៧៥ម៉ែត្រ ឬអាចប្រៀបធៀបទៅនឹងអគារ Eiffel Tower ដ៏ល្បីរបស់ប្រទេសបារាំង។ ទោះបីជាអាចម៍ផ្កាយនេះ មិនត្រូវបានគេចាត់ទុកថា ជា “ឃាតករភពផែនដី” ក៏ដោយ តែវាមានទំហំធំល្មមអាចបំផ្លាញទីក្រុងធំមួយ និងបង្កផលប៉ះពាល់ដល់អាកាសធាតុទូទាំងភពផែនដី ប្រសិនបើការវាយប្រហារវាកើតឡើង។…
-
ប្រទេសធំ ៣ រួមគ្នាអភិវឌ្ឍយន្តហោះចម្បាំងបំបាំងកាយ ជំនួសF-2 និងEurofighter Typhoons

តូក្យូ ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន អង់គ្លេស និងអ៊ីតាលី ព្រមព្រៀងពន្លឿនការអភិវឌ្ឍន៍យន្តហោះចម្បាំងជំនាន់ក្រោយរួមគ្នា ហើយបានប្រកាសថា អង្គភាពរដ្ឋាភិបាលត្រីភាគី នឹងត្រូវបង្កើតឡើងនៅចុងឆ្នាំ២០២៤ ដើម្បីធ្វើការជាមួយភាគីផលិតយន្តហោះជប៉ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AP។ យន្តហោះចម្បាំងបំបាំងកាយជំនាន់ក្រោយនេះ នឹងចូលខ្លួនមកជំនួសយន្តហោះចូលនិវត្តន៍ F-2 របស់ជប៉ុន ដែលខ្លួនបានបង្កើតរួមគ្នាជាមួយសហរដ្ឋអាមេរិក និងយន្តហោះចម្បាំង Eurofighter Typhoons ដែលចាប់ដៃផលិតជាមួយអង់គ្លេស អ៊ីតាលី អេស្ប៉ាញ និងអាល្លឺម៉ង់។ ប្រទេសយក្សទាំងបីបានព្រមព្រៀងគ្នាក្នុងឆ្នាំ២០២២ ដើម្បីរួមគ្នាផលិតយន្តហោះចម្បាំងថ្មី ដែលនឹងត្រៀមដាក់ពង្រាយនៅឆ្នាំ២០៣៥ ស្ថិតក្រោមកម្មវិធី Global Combat Air Program ឬ GCAP សំដៅពង្រឹងកិច្ចសហប្រតិបត្តិការ ចំពេលប្រឈមមុខនឹងការគំរាមកំហែងខ្លាំងឡើងពីប្រទេសចិន រុស្ស៊ី និងកូរ៉េខាងជើង។ ដើម្បីទប់ទល់ការគំរាមកំហែងពីកូរ៉េខាងជើង និងចិន ប្រទេសជប៉ុនកំពុងពង្រីកភាពជាដៃគូការពារជាតិជាមួយបណ្តាប្រទេសនៅអឺរ៉ុប អាស៊ីអាគ្នេយ៍ និងឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងអូស្ត្រាលីផងដែរ។បន្ថែមលើនេះ ជប៉ុនក៏បានចេញផ្សាយយុទ្ធសាស្ត្រសន្តិសុខជាតិកាលពីខែធ្នូឆ្នាំមុន ដែលនឹងបង្កើនការចំណាយលើវិស័យការពារជាតិទ្វេដងក្នុងរយៈពេល ៥ឆ្នាំ ដែលនេះជាការបំបែកខ្លួនចេញពីគោលការណ៍ស្វ័យការពារក្រោយសង្គ្រាមរបស់ខ្លួន៕ ប្រភព៖ AP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ប្រទេសដែលមានមាសជាទុនបម្រុងច្រើន មានឥទ្ធិពលក្នុងវិស័យហិរញ្ញវត្ថុ

-
Paetongtarn មិនបារម្ភពីការស៊ើបអង្កេតលើបក្សភឿថៃ

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បាននិយាយថា លោកស្រីមិនព្រួយបារម្ភអំពីគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ EC ស៊ើបអង្កេតគណបក្សភឿថៃ និងដៃគូចម្រុះ ចំនួន៦ របស់ខ្លួន ជុំវិញការចោទប្រកាន់ដែលថា ឪពុករបស់លោកស្រី «គ្រប់គ្រង» រដ្ឋាភិបាល នេះបើតាមកាសែត The Nation កាលពីថ្ងៃចន្ទ។ លោកស្រី Paetongtarn គឺជាមេដឹកនាំគណបក្សភឿថៃ និងជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់។ លោកស្រីបានបាននិយាយ ពេលដែលមានការសួរសំណួរ អំពីការស៊ើបអង្កេតដែលមិនទាន់សម្រេចថា «នាងខ្ញុំមិនបារម្ភទេ» នេះបើតាមប្រភពពី The Nation ដដែល។ កាលពីថ្ងៃសុក្រ ស្ថាប័ន EC បានសម្រេចចិត្ត បង្កើតគណៈកម្មាធិការស៊ើបអង្កេតមួយ បន្ទាប់ពីខ្លួនបានពិនិត្យញត្តិចំនួន ៦ ដែលស្វែងរកការរំលាយគណបក្សភឿថៃ និង ដៃគូចម្រុះរបស់ភឿថៃ ជុំវិញការចោទប្រកាន់ ដែលលើកឡើងថា មានការអនុញ្ញាតឱ្យលោក ថាក់ស៊ីន ណែនាំ និងមានឥទ្ធិពល លើការសម្រេចចិត្ត របស់ពួកគេ…
-
អ៊ីស្រាអែលចេញមុខសុំទោសភ្លាមៗ ក្រោយជ្រុលដៃសម្លាប់ទាហានលីបង់ ៣នាក់

ហ៊្សេរុយសាឡឹម៖ យោធាអ៊ីស្រាអែល នៅថ្ងៃចន្ទ បានទទួលស្គាល់កំហុស និងប្រកាសសុំទោសភ្លាមៗ បន្ទាប់ពីការវាយប្រហារជ្រុលដៃសម្លាប់ទាហានបីនាក់នៅភាគខាងត្បូងប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AP។ យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានវាយប្រហារឡានដឹកទំនិញមួយគ្រឿង កាលពីថ្ងៃអាទិត្យម្សិលមិញ ដែលបើកចូលក្នុងតំបន់ ដែលពីមុន ខ្លួនធ្លាប់បានកំណត់គោលដៅវាយប្រហារលើឡានដឹកទំនិញក្រុមហេសបូឡា ដែលដឹកជញ្ជូនគ្រាប់ផ្លោង និងមីស៊ីល។ យោធាអ៊ីស្រាអែលបន្ថែមថា ការវាយប្រហារនៅពេលនោះ ពួកគេពិតជាមិន បាន ដឹង ថា ឡានដឹក ទំនិញ ទី២ ជា របស់ កងទ័ព លីបង់ ទេ ហើយអ៊ីស្រាអែលក៏មិនមានបំណងប្រឆាំងនឹងកងទ័ពលីបង់ដែរ ដូច្នេះហើយអ៊ីស្រាអែលសុំការអភ័យទោសចំពោះកំហុសបង្កឡើងដោយអចេតនានេះ។ គិតមកទល់ពេលនេះ ខាងភាគីលីបង់នៅពុំទាន់បញ្ចេញប្រតិកម្មណាមួយនៅឡើយ។ កងកម្លាំងអ៊ីស្រាអែលបានលុកលុយភាគខាងត្បូងប្រទេសលីបង់ ចាប់តាំងពីដើមខែតុលាកន្លងមកនេះ។ ការវាយប្រហារតាមដែនអាកាសរបស់អ៊ីស្រាអែល បានវាយលុកតំបន់ធំៗនៃប្រទេសលីបង់ ដោយផ្តោតលើអ្វីដែលអ៊ីស្រាអែលនិយាយថា ជាទីតាំងឈរជើងរបស់ក្រុមហេសបូឡា។ ការវាយប្រហារនេះកើតឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធបានបាញ់រ៉ុក្កែត និងមីស៊ីល រួមទាំងប្រើយន្តហោះដ្រូនពិឃាតរាប់ពាន់គ្រឿង វាយលុកចូលទៅក្នុងទឹកដីអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៣ មួយថ្ងៃបន្ទាប់ពីក្រុមហាម៉ាស់ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយប្រឆាំងអ៊ីស្រាអែល ដែលបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្គាហ្សាសព្វថ្ងៃនេះ៕ ប្រភព ៖ AP ប្រែសម្រួលដោយ…
-
របកគំឃើញថ្មី អ្នកវិទ្យាសាស្ត្រជោគជ័យធ្វើឱ្យមនុស្សអាចទាក់ទងគ្នាក្នុងសុបិន

បរទេស៖ ក្រុមហ៊ុន REMspace ប្រកាសទទួលជោគជ័យការពិសោធន៍ថ្មីមួយ នោះគឺការធ្វើឱ្យមនុស្សពីរនាក់អាចទាក់ទងគ្នា តាមរយៈសុបិនរបស់ពួកគេ កាលពីថ្ងៃទី២៤ ខែកញ្ញា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន indiatoday។ សារព័ត៌មាន Daily Mail បានរាយការណ៍ថា REMspace ដែលជាក្រុមហ៊ុនធុរកិច្ចថ្មីឯកទេសខាងបច្ចេកវិទ្យាជំនួយការគេង និងការស្រមើស្រមៃ បានផ្លាស់ប្តូរសារក្នុងសុបិន្តរវាងមនុស្សពីរនាក់ ដែលត្រូវបានជ្រើសរើសសម្រាប់ការពិសោធន៍ នៅពេលពួកគេកំពុងដេកលក់។ នៅពេលអ្នកចូលរួមដេកនៅលើគ្រែ ពួកគេត្រូវបានបំពាក់ដោយឧបករណ៍រចនាឡើងយ៉ាងពិសេស ដែលអាចតាមដានរលកខួរក្បាលរបស់ពួកគេ និងទិន្នន័យ polysomnographic ផ្សេងទៀតពីចម្ងាយ។ ឧបករណ៍ទាំងនេះត្រូវបានភ្ជាប់ទៅម៉ាស៊ីនមេកណ្តាល ដែលជាបេះដូងនៃប្រព័ន្ធ REMspace ដែលប្រើត្រួតពិនិត្យលំនាំនៃការគេងរបស់អ្នកចូលរួម។ការពិសោធន៍បានចាប់ផ្តើម នៅពេលដែលបុគ្គលម្នាក់បានរសាត់ចូលទៅក្នុងសុបិន។ បន្ទាប់ពីបញ្ចប់ការពិសោធន៍ អ្នកចូលរួមទាំងពីរនាក់អះអាងថា ពួកគេពិតជាអាចទាក់ទងគ្នាបាននៅក្នុងសុបិន្តរបស់ពួកគេ។ យោងតាមសារព័ត៌មាន The Sun ក្រុមហ៊ុន REMspace និយាយថា ខ្លួនបានប្រើប្រាស់ឧបករណ៍រចនាឡើងជាពិសេស មានដូចជាម៉ាស៊ីនមេ ឧបករណ៍ Wi-Fi និងឧបករណ៍ចាប់សញ្ញា ប៉ុន្តែមិនបានបញ្ជាក់លំអិតពីបច្ចេកវិទ្យាអ្វីដែលខ្លួនប្រើនោះទេ។ហើយបច្ចេកវិទ្យានេះ ក៏មិនទាន់ត្រូវបានទទួលស្គាល់ ឬចម្លងដោយអ្នកវិទ្យាសាស្ត្រផ្សេងទៀតដែរ។ ប៉ុន្តែប្រសិនបើការពិសោធន៍នេះ ត្រូវបានទទួលស្គាល់ពីអ្នកវិទ្យាសាស្រ្តអន្តរជាតិ នោះវានឹងក្លាយជាពិសោធន៍សំខាន់មួយ សម្រាប់ការស្រាវជ្រាវអំពីការគេងរបស់មនុស្ស ដែលនឹងមានប្រយោជន៍សម្រាប់វិស័យសុខាភិបាល មានដូចជាការព្យាបាលសុខភាពផ្លូវចិត្ត, ការបណ្តុះបណ្តាលជំនាញ…
-
អង្គការសុខភាពពិភពលោក ៖ អេហ្ស៊ីបលែងមានជំងឺគ្រុនចាញ់ទៀតហើយ

គែរ៖ ទីបំផុត អង្គការសុខភាពពិភពលោក (WHO) ប្រកាសទទួលស្គាល់ថា អេហ្ស៊ីបអាចលុបបំបាត់ជំងឺគ្រុនចាញ់បានទាំងស្រុងហើយ។ អង្គការសុខភាពពិភពលោក (WHO) ប្រកាសអបអរសាទរ និងចាត់ទុកថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បន្ទាប់ពីអេហ្ស៊ីបអាចលុបបំបាត់ជំងឺគ្រុនចាញ់បានទាំងស្រុង។ អាជ្ញាធរអេហ្ស៊ីបបានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងជាលើកដំបូងរបស់ពួកគេ ដើម្បីកំចាត់ជំងឺគ្រុនចាញ់ ដែលចម្លងដោយសត្វមូសដ៏សាហាវចាយពេលជិត ១០០ឆ្នាំមកហើយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ អង្គការសុខភាពពិភពលោក (WHO) បានសរសើររដ្ឋាភិបាល និងប្រជាជនអេហ្ស៊ីប ដែលខិតខំប្រឹងប្រែងបញ្ចប់ជំងឺដែលមានវត្តមាននៅក្នុងប្រទេសតាំងពីបុរាណកាលមក។ WHO និយាយថា អេហ្ស៊ីបគឺជាប្រទេសទីបីហើយ នៅក្នុងតំបន់មេឌីទែរ៉ាណេខាងកើត ដែលទទួលបានវិញ្ញាបនប័ត្រលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង ពីអង្គការសុខភាពពិភពលោក បន្ទាប់ពីអេមីរ៉ាតអារ៉ាប់រួម និងម៉ារ៉ុក។ ប៉ុន្តែ WHO និយាយថា វិញ្ញាបនប័ត្រនេះ គឺគ្រាន់តែជាការចាប់ផ្តើមដំណាក់កាលថ្មីមួយប៉ុណ្ណោះ ដោយអង្គការនេះ បានជំរុញឱ្យអេហ្ស៊ីប ត្រូវមានការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីរក្សាស្ថានភាពគ្មានជំងឺគ្រុនចាញ់។ ដើម្បីទទួលបានវិញ្ញាបនបត្ររបស់អង្គការសុខភាពពិភពលោកនេះ ប្រទេសមួយត្រូវតែបង្ហាញពីសមត្ថភាពទប់ស្កាត់ការកើតឡើងវិញនៃការឆ្លងជំងឺ ដែលយ៉ាងហោចណាស់ ៣ឆ្នាំជាប់ៗគ្នា។ នៅទូទាំងពិភពលោក ប្រទេសចំនួន៤៤ និងដែនដីមួយទៀតបានឈានដល់ការលុបបំបាត់ជំងឺគ្រុងចាញ់ទាំងស្រុង។ ជំងឺគ្រុនចាញ់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦០០,០០០នាក់ជារៀងរាល់ឆ្នាំ ដែលស្ទើរតែទាំងអស់នៃពួកគេនៅទ្វីបអាហ្វ្រិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា