-
លោក Donald Trump ក្លាយជាអ្នកលក់អាហារតាមហាង

បរទេស៖ លោក Trump បានរុញច្រាន អាហារដ្ឋាន McDonald’s ចូលទៅក្នុងឆាកនយោបាយ អំឡុងរដូវកាលចុងក្រោយ នៃយុទ្ធនាការរបស់ខ្លួន តាមរយៈធ្វើជាអ្នកលក់នំ ក៏ដូចជា បម្រើភេសជ្ជៈ នៅក្នុងហាងល្បីមួយនេះ។ កាលពីថ្ងៃអាទិត្យ អតីតប្រធានាធិបតីរូបនេះ បានទៅហាងអាហាររហ័ស ឬ Fast Food នៅហាងMcDonald’s ស្ថិតក្នុងរដ្ឋ Pennsylvania ហើយលោកបានប្តូរអាវធំចេញ ពាក់អាវផាយ ដើម្បីធ្វើការ ជាអ្នកបម្រើអាហារ។ លោកបានផ្តល់អាហារដល់អតិថិជនតាមបង្អួច នៅភោជនីយដ្ឋាន ហើយបានប្រាប់ថា លោកជាអ្នកធ្វើ ដោយផ្ទាល់ដៃ។ បុរសដែលត្រូវបានទស្សនាវដ្តី Forbes ចុះផ្សាយថា មានលុយជាង៥ពាន់លានដុល្លាររូបនេះ បាននិយាយ ទៅកាន់ម្ចាស់ហាង McDonald’s ថា «ខ្ញុំកំពុងស្វែងរកការងារធ្វើ..ហើយខ្ញុំតែងតែចង់ធ្វើការនៅ McDonald’s ប៉ុន្តែ ខ្ញុំមិនដែលធ្វើនោះទេ»។ បេក្ខភាពប្រធានាធិបតីនៃបក្សសាធារណរដ្ឋ រូបនេះ ថែមទាំងបានចោទប្រកាន់ លោកស្រី Harris ដែលជាគូប្រជែងថា បង្កើតព័ត៌មានមិនពិតដែលថា ធ្លាប់ធ្វើការ នៅភោជនីយដ្ឋាន ដោយលោកអះអាងថា «គ្មានភស្តុតាង»។ មន្ត្រីយុទ្ធនាការម្នាក់បានប្រាប់…
-
វៀតណាម ៖ អ្នកលោតឆ័ត្រយោងម្នាក់ទើរជាប់ខ្សែភ្លើង ដាច់អគ្គិសនី១ឃុំ

បរទេស៖ អ្នកលោតឆ័ត្រយោងម្នាក់បានធ្លាក់ជាប់ទើរនឹងខ្សែភ្លើង បង្ខំឲ្យមានការកាត់ផ្តាច់ ចរន្តអគ្គិសនី នៅឃុំ Quang Tien នៃខេត្ត Hoa Binh ភាគខាងជើង ប្រទេសវៀតណាម។ កាសែត VNepxress បានចេញផ្សាយថា អ្នកលោតឆ័ត្រយោងម្នាក់ បានប៉ុនប៉ងលោត ដោយគ្មានការអនុញ្ញាត ហើយបានជាប់ទើរលើខ្សែភ្លើង កាលពីថ្ងៃអាទិត្យ ដោយបង្ខំឱ្យដាច់ចរន្តអគ្គិសនី សម្រាប់ឃុំទាំងមូល ដើម្បីជួយសង្គ្រោះបុរសរូបនេះ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ ពោលគឺក្នុងពេលដែលបុរសនោះ បានលោតពីលើភ្នំ ដែលមានកំពស់ ៦៥០ម៉ែត្រ។ ក្នុងពេលរៀបចំ ចុះចត លោកបានជាប់ទើរនឹងខ្សែភ្លើង កម្លាំង ៣៥គីឡូវ៉ុល នៅកម្ពស់ប្រហែល ២០ម៉ែត្រ ពីលើដី។ អ្នកស្រុកបានជូនដំណឹងភ្លាមៗ ដល់អាជ្ញាធរ ដោយជំរុញឱ្យមានការផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅទូទាំងឃុំ ដើម្បីធានាបាននូវការសង្គ្រោះ។ ប៉ុន្មានម៉ោងក្រោយមក បុរសនេះត្រូវបានគេនាំចុះមកក្រោម ដោយសុវត្ថិភាព ហើយចរន្តអគ្គិសនីត្រូវបានប្រើប្រាស់ឡើងវិញ។ យោងតាមមន្ត្រីនាយកដ្ឋានវប្បធម៌ និងព័ត៌មានខេត្ត Hoa Binh បានឲ្យដឹងថា បុរសនោះមិនបានទទួលការយល់ព្រមជាផ្លូវការ សម្រាប់ការលោតនេះទេ។ ក៏ប៉ុន្តែ…
-
អូស្ត្រាលីបង្កើតកែវភ្នែកឲ្យអ្នកពិការដំបូងគេលើលោក

បរទេស៖ ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី បានបង្កើតកែវភ្នែក បំពាក់ឲ្យអ្នកពិការដំបូងគេបង្អស់ នៅក្នុងពិភពលោក ដែលត្រូវបានគេស្គាល់ថា «Gennaris Bionic Vision System» នេះបើតាមគេហទំព័រ Times of India បានចេញផ្សាយ ថ្មីៗនេះ។ ប្រភពបានឲ្យដឹងថា ច្ចេកវិទ្យាច្នៃប្រឌិតថ្មីនេះ ផ្តល់ក្តីសង្ឃឹមដល់មនុស្សរាប់លាននាក់ ដែលទទួលរងគ្រោះ ពីភាពពិការភ្នែក តាមរយៈការឆ្លងកាត់សរសៃប្រសាទដែលខូច និងបញ្ជូនសញ្ញាដែលមើលឃើញ ដោយផ្ទាល់ទៅកាន់បណ្តុំចក្ខុ របស់ខួរក្បាល ជាមួយកាមេរ៉ាខ្នាតតូចៗវិភាគទិន្នន័យដែលមើលឃើញ។ ប្រភពបានបន្ថែមទៀតថា បន្ទាប់ពីទទួលបានលទ្ធផលជោគជ័យ ក្នុងការសិក្សាលើសត្វ ការសាកល្បងលើមនុស្ស ត្រូវបានកំណត់ឱ្យចាប់ផ្តើម នៅទីក្រុងមែលប៊ន ដែលជាជំហានដ៏សំខាន់មួយ។ ជាមួយគ្នានេះ ផេក Tech Explorers បានចេញផ្សាយ កាលពីចុងសប្តាហ៍ផងដែរថា ការផ្សាំទាំងនេះជំរុញកោសិកាខួរក្បាល ដែលអាចឱ្យអ្នកប្រើប្រាស់ យល់ដឹងទិដ្ឋភាព ១០០ដឺក្រេ ដែលផ្តល់នូវបទពិសោធន៍មើលឃើញ ច្រើនជាងបច្ចេកវិទ្យាមុនៗ។ បើតាមគេហទំព័ររបស់សកវិទ្យាល័យ Monash បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវ Monash Vision Group…
-
ឥណ្ឌូណេស៊ី ជាប្រទេសទី២ នៅអាស៊ី និងទី៤ ក្នុងពិភពលោក

-
ពូទីនអរគុណ អេមីរ៉ាត់ អារ៉ាប់រួម ដែលជួយសម្រួលជាមួយអ៊ុយក្រែន

បរទេស៖ មេដឹកនាំរុស្ស៊ី លោក ពូទីន បានអរគុណប្រធានាធិបតី ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម សម្រាប់ការសម្របសម្រួលរបស់ប្រទេសអារ៉ាប់ មួយនេះ ជាមួយនឹងអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអរគុណប្រធានាធិបតី ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម លោក Mohamed bin Zayed bin Sultan al-Nahyan សម្រាប់តួនាទី ជាអ្នកសម្រុះសម្រួល ក្នុងការផ្លាស់ប្តូរអ្នកទោសសង្គ្រាម ជាមួយប្រទេសអ៊ុយក្រែន។ រុស្ស៊ី និងអ៊ុយក្រែន បានប្រកាស កាលពីថ្ងៃសុក្រថា ពួកគេបានផ្លាស់ប្តូរអ្នកទោសសង្គ្រាមចំនួន ៩៥នាក់ ពីភាគីនីមួយៗ សរុប១៩០នាក់ បន្ទាប់ពីមានការចរចារដែលធ្វើឡើង ក្រោមការសម្របសម្រួល របស់ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបញ្ជាក់ នៅលើបណ្តាញ Telegram ថា «ប្រជាជនរបស់យើងចំនួន ៩៥នាក់បានត្រលប់មកផ្ទះវិញ។ ជាក្រុមទាហានដែលបានការពារ Mariupol Azovstal, Donetsk,…
-
វៀតណាមចាប់ផ្តើមជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃនេះ

បរទេស៖ មន្ត្រីជាន់ខ្ពស់មួយរូប បាននិយាយថា សភាជាតិរបស់ប្រទេសវៀតណាមចាប់ផ្តើមដំណើរការជ្រើសរើសប្រធានាធិបតី នៅថ្ងៃទី២១ ខែតុលានេះ បន្ទាប់ពីការផ្លាស់ប្តូរអ្នកដឹកនាំ ជាបន្តបន្ទាប់ ដែលបានធ្វើឱ្យរដ្ឋកុម្មុយនិស្ត មួយនេះ ធ្លាក់ចូលទៅក្នុងរយៈពេលមិនធម្មតា នៃចលាចលនយោបាយ។ អស់ជាច្រើនទស្សវត្សរ៍ នៅវៀតណាម ការផ្លាស់ប្តូរទាំងអស់ ត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្ន ដោយសង្កត់ធ្ងន់លើស្ថិរភាព។ ប៉ុន្តែ ការបោសសម្អាត ប្រឆាំងអំពើពុករលួយដ៏សំខាន់ ចាប់តាំងពីឆ្នាំ២០២១ បានធ្វើឱ្យប៉ះពាល់តំណែងឥស្សរជនកម្រិតខ្ពស់មួយចំនួន រួមទាំង ប្រធានាធិបតី ពីររូប និងឧបនាយករដ្ឋមន្ត្រីបីរូប ផងដែរ។ ប្រធានាធិបតីបច្ចុប្បន្ន លោក To Lam ត្រូវបានតែងតាំងជាអគ្គលេខាធិការបក្សកុម្មុយនិស្ត ដែលជាមេដឹកនាំកំពូលរបស់វៀតណាម កាលពីខែសីហា បន្ទាប់ពីមរណភាព លោក Nguyen Phu Trong។ លោក Trong បានកាន់តំណែងទាំងពីរ ក្នុងពេលតែមួយ ចន្លោះពីខែតុលា ឆ្នាំ២០១៨ ដល់ខែមេសា ឆ្នាំ ២០២១។ ចំពោះ លោក To Lam នៅមិនទាន់ដឹងថា នឹងកាន់តំណែងកំពូលនេះ ទាំងពីរ…
-
រថភ្លើង “Zombie” នៅជប៉ុន ធ្វើឱ្យអ្នកដំណើរភ័យស្លន់ស្លោ

តូក្យូ៖ ប្រទេសជប៉ុនរៀបចំព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នោះគឺការសម្តែងជាខ្មោចឆៅ ឬ Zombies នៅលើរថភ្លើង។ តិចជាងពីរសប្តាហ៍មុនថ្ងៃបុណ្យ Halloween មកដល់ ប្រទេសជប៉ុនបានបង្កើតរឿងដ៏ព្រឺព្រួចមួយ សម្រាប់អ្នកដំណើរនៅលើរថភ្លើង ដោយហៅវាថា ជា “បទពិសោធន៍ផ្ទះខ្មោចដំបូងបង្អស់របស់ពិភពលោកនៅលើរថភ្លើង shinkansen”។ ព្រឹត្តិការណ៍ដ៏រំជើបរំជួលនេះ មានតួអង្គតុបតែងខ្លួនធ្វើជាខ្មោចឆៅ ឬ Zombies ដើរលងបន្លាចអ្នកដំណើរនៅលើរថភ្លើង មានគោលដៅធ្វើដំណើរនៅចន្លោះទីក្រុងតូក្យូ និងទីក្រុងភាគខាងលិចនៃទីក្រុងអូសាកា។ បទពិសោធន៍ដ៏គួរឱ្យរន្ធត់នេះ ត្រូវបានបំផុសគំនិតចេញពីខ្សែភាពយន្តបែបរន្ធត់ឆ្នាំ ២០១៦ របស់កូរ៉េខាងត្បូង មានចំណងជើងថា “Train to Busan” ដែលក្នុងសាច់រឿងនោះ ឪពុក និងកូនស្រីបានជាប់នៅលើរថភ្លើង ដែលកំពុងតែប្រយុទ្ធនឹងខ្មោចឆៅដែលស្រេកឃ្លានសាច់មនុស្ស។ ដើម្បីបន្ថូរបន្ថយភាពភ័យរន្ធត់របស់ភ្ញៀវ ដំណើរកម្សាន្តតាមរថភ្លើងរយៈពេលពីរម៉ោងកន្លះនេះ ក៏មានទាំងការសម្តែងដ៏រីករាយ ពីក្រុមរាំខ្មោច Zombies អ្នកលេងសៀក និងអ្នកកំប្លែង រួមទាំងការបញ្ចេញក្បាច់រាំរបស់កំពូលតារាចម្រៀង POP របស់លោក Michael Jackson ផងដែរ។ គួរបញ្ជាក់ថា បន្ទាប់ពីតម្រូវការសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយបានធ្លាក់ចុះក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 ប្រតិបត្តិករផ្លូវដែកបានចាប់ផ្តើមជួលបន្ទប់រថភ្លើង សម្រាប់រៀបចំព្រឹត្តិការណ៍ពិសេសដើម្បីធ្វើពិពិធកម្មអាជីវកម្មរបស់ខ្លួន។ ភោជនីយដ្ឋានស៊ូស៊ី បារ និងសូម្បីតែការប្រកួតកីឡាចំបាប់ត្រូវបានរៀបចំឡើងនៅលើរថភ្លើងល្បឿនលឿន…
-
អាមេរិកផ្តល់រង្វាន់ ១០លានដុល្លារដល់អ្នករកឃើញព័ត៌មានរុស្ស៊ីជ្រៀតជ្រែកការបោះឆ្នោត

វ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាមេរិកប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់ ១០លានដុល្លារ សម្រាប់ជនបរទេស ឬអង្គភាពទាំងឡាយណាដែលអាចរកឃើញថា រុស្ស៊ីបានជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោតអាមេរិក។ សហរដ្ឋអាមេរិកនឹងផ្តល់ប្រាក់រង្វាន់ ១០លានដុល្លារ សម្រាប់ជនបរទេស ឬអង្គភាពទាំងឡាយណា ដែលដឹងថា រុស្ស៊ីជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោតអាមេរិក ដែលគ្រោងនឹងដំណើរការនៅខែវិច្ឆិកាខាងមុខនេះ។ ទន្ទឹមនឹងការប្រកាសនេះ សហរដ្ឋអាមេរិកបានចោទប្រកាន់អង្គភាពសារព័ត៌មានរុស្ស៊ី Rybar LLC ថា បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម បង្កើតភាពមិនចុះសម្រុងគ្នា, លើកកម្ពស់ការបែកបាក់សង្គម, បង្កជម្លោះបក្សពួក និងការរើសអើងពូជសាសន៍ ក៏ដូចជាលើកទឹកចិត្តឱ្យមានការស្អប់ និងអំពើហិង្សានៅក្នុងសហរដ្ឋអាមេរិក។ ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា Rybar បានបង្កើតប៉ុស្តិ៍មួយនៅលើវេទិកា X ដែលមានឈ្មោះថា “TexasvsUSA” ហើយបានប្រើវាមុនពេលការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដើម្បីកេងប្រវ័ញ្ចលើបញ្ហាជនអន្តោប្រវេសន៍ ដែលគ្មានឯកសារឆ្លងកាត់ព្រំដែនរដ្ឋតិចសាស់។ ក្រសួងការបរទេសអាមេរិកបន្ថែមថា Rybar ក៏បានប្រើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម #HOLDTHELINE និង #STANDWTHTEXAS ដើម្បីផ្សព្វផ្សាយការឃោសនាគាំទ្ររុស្ស៊ីផងដែរ។ Rybar ត្រូវបានគេរាយការណ៍ថា ទទួលបានមូលនិធិពីអង្គការឧស្សាហកម្មការពារជាតិរុស្ស៊ី Rostec ដែលក្រសួងហិរញ្ញវត្ថុអាមេរិកបានដាក់ទណ្ឌកម្មនៅឆ្នាំ ២០២២។ ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនៅពុំទាន់មានប្រតិកម្មពី Rybar ឬអាជ្ញាធររុស្ស៊ីនៅឡើយទេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម…
-
ព្យុះកំបុតត្បូង Oscar វាយលុកគុយបា ចំពេលដាច់ភ្លើងទូទាំងប្រទេស

ឡាហាវ៉ាន៖ ខ្យល់ព្យុះកំបុតត្បូងមួយ កាលពីថ្ងៃអាទិត្យម្សិលមិញ កំពុងធ្វើដំណើរទៅវាយប្រហារគុយបា ចំពេលដែលប្រជាជាតិដីកោះនេះ កំពុងដាច់ចរន្តអគ្គិសនីទូទាំងប្រទេស។ ខ្យល់ព្យុះកំបុតត្បូងថ្មីមួយ មានឈ្មោះថា Oscar កំពុងហោះបោះពួយសំដៅទៅវាយប្រហារប្រទេសគុយបា។ ការមកដល់របស់ព្យុះកំបុតត្បូងនេះ កើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរោងចក្រថាមពលដ៏ធំបំផុតរបស់គុយបាគាំងដំណើរការ។ បញ្ហានេះធ្វើឱ្យខូចបណ្តាញអគ្គិសនីជាតិ ដាក់សម្ពាធបន្ថែមលើប្រទេសដីកោះ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងអតិផរណាដ៏ខ្ពស់ កង្វះស្បៀងអាហារអាហារ ឱសថ ប្រេងឥន្ធនៈ និងទឹក។ ប្រធានាធិបតីគុយបា លោក មីហ្គែល ឌីយ៉ាស់ កាណែល បានបញ្ជាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសៅរ៍ថា អាជ្ញាធរនៅភាគខាងកើតនៃកោះនេះ កំពុងធ្វើការយ៉ាងលំបាកដើម្បីការពារប្រជាជន និងធនធានសេដ្ឋកិច្ច ដោយសារការមកដល់នៃខ្យល់ព្យុះ Oscar។ យោងតាមមជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិក បានឱ្យដឹងថា ជាមួយនឹងកម្លាំងខ្យល់បោកបក់ក្នុងល្បឿន ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះ Oscar ត្រូវបានព្យាករណ៍ថា បានទៅដល់ភាគខាងកើតប្រទេសគុយបា កាលពីថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) ដោយពាំនាំភ្លៀងធ្លាក់ខ្លាំង។ ប្រទេសគុយបាកំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីការដួលរលំនៃសម្ព័ន្ធមិត្តសំខាន់ គឺសហភាពសូវៀតនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០។ យោងតាមមន្ត្រីអាមេរិកបានឱ្យដឹងថា ប្រជាជនគុយបាជាង ៧០០,០០០នាក់បានធ្វើចំណាកស្រុកចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិក នៅចន្លោះខែមករា ឆ្នាំ ២០២២ ដល់ខែសីហា ឆ្នាំ ២០២៤។ នៅឆ្នាំ…
