Category: ព័ត៌មានអន្តរជាតិ

  • គ្រូបង្រៀនវៀតណាមបានចំណូលដល់១,២០០ដុល្លារក្នុង១ខែ បន្ទាប់ពីដំឡើង

    គ្រូបង្រៀនវៀតណាមបានចំណូលដល់១,២០០ដុល្លារក្នុង១ខែ បន្ទាប់ពីដំឡើង

    ហាណូយ៖ ប្រាក់បៀវត្សរ៍មូលដ្ឋានរបស់គ្រូបង្រៀនវៀតណាម បានកើនឡើង ៣០% ចាប់ពីខែកក្កដា ឆ្នាំ២០២៤ នាំឲ្យមានកំណើន ប្រាក់ចំណូលរបស់គ្រូជាប្រចាំខែ កើនដល់៣០លានដុង ឬ ១,២០៣ ដុល្លារអាមេរិក កើនឡើង៧លានដុង ធៀបនឹងកម្រិតប្រាក់ខែ កាលពីមុន នេះបើតាមកាសែត VNexpress។ លោក Vu Minh Duc ប្រធាននាយកដ្ឋានគ្រូបង្រៀន នៃក្រសួងអប់រំ កាលពីថ្ងៃទី ១១ ខែតុលា បាននិយាយថា ការកែសម្រួលប្រាក់បៀវត្សរ៍ បានជួយលើកកម្ពស់ជីវភាពរបស់គ្រូបង្រៀន ហើយនឹងបង្កើនថែមទៀត ដើម្បីទាក់ទាញអ្នកមានទេពកោសល្យកាន់តែច្រើន ចូលមកក្នុងវិស័យអប់រំ។ យ៉ាងណាមិញ VNexpress មិនបានបញ្ជាក់លម្អិតថាតើចំណូលប្រចាំខែរបស់គ្រូកម្រិត១,២០០ដុល្លារនេះ សម្រាប់គ្រូកម្រិតណា ឬ មានព័ត៌មានពិស្តារបន្ថែមផ្សេងទៀត នោះទេ។ ប៉ុន្តែ ប្រភពបានចុះផ្សាយថា គ្រូអនុវិទ្យាល័យ, គ្រូបឋម, មតេយ្យសិក្សា ជាដើម សុទ្ធតែទទួលបានប្រាក់ខែ នៅក្រោម ៤០០ដុល្លារ។ ការណ៍នេះ នាំឲ្យមានការត្អូញត្អែរពីសំណាក់គ្រូបង្រៀនថា មិនអាចដោះស្រាយជីវភាពល្អ នៅឡើយទេ៕ ប្រភពពី VNexpress ប្រែសម្រួល៖…

  • តម្លៃមាសហក់ឡើងថ្លៃ បំបែកកំណត់ត្រាថ្មី

    តម្លៃមាសហក់ឡើងថ្លៃ បំបែកកំណត់ត្រាថ្មី

    បរទេស៖ នៅថ្ងៃសុក្រនេះ តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុត ពោលគឺមានតម្លៃ លើសពី ២៧,០០ដុល្លារអាមេរិក ក្នុង១អោន រង្វាល់អន្តរជាតិ ឬ ស្មើនឹងជិតមួយតម្លឹងមាស។ ពាណិជ្ជករបានសម្រុកទៅរកទិញមាសស្តុកទុក ចំពេលដែលមានភាពមិនច្បាស់លាស់ ខាងភូមិសាស្ត្រនយោបាយ ដែលកើនឡើង រួមទាំងនៅមជ្ឈិមបូព៌ា ពោលគឺបន្ទាប់ពីអ៊ីស្រាអែលបាននិយាយថា ខ្លួនទើបបានសម្លាប់មេធំហាម៉ាស់ ឈ្មោះ Yahya Sinwar ដែលជាអ្នកធ្លាប់ដឹកនាំការវាយប្រហារ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ទៅលើអ៊ីស្រាអែល។ មាសដុំបានឡើងដល់កម្រិតខ្ពស់បំផុត ជាងពេលណាទាំងអស់ គឺជាង២,៧០៤ដុល្លារអាមេរិក នៅក្នុងការជួញដូរនៅអាស៊ីដំបូង ដែលបានកើនឡើងពីកំណត់ត្រាមុនរបស់ខ្លួន ដែលមានតម្លៃ ជាង ២,៦៦០ដុល្លារអាមេរិក កាលពីថ្ងៃព្រហស្បតិ៍។ ទីផ្សារមាសបានឈានមុខគេ ជុំវិញវិបត្តិនៅមជ្ឈិមបូព៌ា ខណៈដែលអ៊ីស្រាអែលប្រយុទ្ធនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ហើយ ថ្មីៗនេះ បន្តប្រយុទ្ធជាមួយក្រុមហេសបូឡា នៅភាគខាងត្បូង ប្រទេសលីបង់ ជាមួយនឹងការព្រួយបារម្ភអំពីសង្គ្រាមទូទាំងតំបន់ ដែលអាចកើតមានឡើងថែមទៀត នៅក្នុងប្រទេសអ៊ីរ៉ង់។ មាសបានឡើងថ្លៃប្រហែល ៣០% រួចមកហើយ ចាប់តាំងដើមឆ្នាំ២០២៤មក។ ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលនៃបណ្តាប្រទសនានា ជាពិសេស ធនាគារកណ្តាលអាមេរិក ក៏ជាហេតុផលនាំឲ្យគិតថា មាសបានក្លាយជាទ្រព្យសម្បត្តិដ៏គួរឱ្យទាក់ទាញ សម្រាប់អ្នកវិនិយោគ។ក្តីបារម្ភអំពីសង្គ្រាម…

  • Zelensky៖ កូរ៉េខាងជើងបណ្តុះទ័ព១០,០០០នាក់ជួយរុស្ស៊ី

    Zelensky៖ កូរ៉េខាងជើងបណ្តុះទ័ព១០,០០០នាក់ជួយរុស្ស៊ី

    បរទេស៖ មានព័ត៌មានសម្ងាត់បានចង្អុលបង្ហាញថា កូរ៉េខាងជើងកំពុងបណ្តុះបណ្តាលទាហាន ១០,០០០នាក់ ដើម្បីគាំទ្ររុស្ស៊ី ក្នុងការប្រយុទ្ធប្រឆាំងនឹងទីក្រុងគៀវ នេះបើតាមប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍។ លោក Zelensky បាននិយាយ នៅទីក្រុងប្រ៊ុចសែល បន្ទាប់ពីជួបជាមួយប្រធានសម្ព័ន្ធយោធា ណាតូ ថា «ពួកគេកំពុងរៀបចំនៅលើដី របស់ពួកគេ នូវទាហាន ១០,០០០នាក់ ប៉ុន្តែពួកគេមិនបានផ្លាស់ទី ទៅអ៊ុយក្រែន ឬ ទៅកាន់ប្រទេសរុស្ស៊ីទេ» ។ ប្រធានអង្គការណាតូ លោក Mark Rutte បានប្រាប់សន្និសីទសារព័ត៌មាន នាពេលនោះដែរថា សម្ព័ន្ធភាពណាតូ មិនមានភស្តុតាងដែលថា ទាហានកូរ៉េខាងជើងចូលរួមក្នុងការប្រយុទ្ធនោះទេ ប៉ុន្តែ «យើងដឹងថាកូរ៉េខាងជើងកំពុងគាំទ្ររុស្ស៊ី»។ មន្ត្រីលោកខាងលិចម្នាក់បានប្រាប់អ្នកយកព័ត៌មានថា «យើងកំពុងតាមដានលទ្ធភាពនៃការដាក់ពង្រាយទាហានកូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ី»។ កូរ៉េខាងជើង មួយរយៈចុងក្រោយនេះ បានផ្តល់អាវុធកាំភ្លើងធំសំខាន់ៗដល់រុស្ស៊ី ដើម្បីគាំទ្រសង្រ្គាម។ ទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង គឺជាសម្ព័ន្ធមិត្ត ចាប់តាំងពីការបង្កើតឡើងនូវ កូរ៉េខាងជើង ក្រោយសង្គ្រាមលោក លើកទីពីរ ហើយបានកាន់តែជិតស្និទ្ធ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន…

  • អ៊ីស្រាអែលសម្លាប់មេធំហាម៉ាស់នៅហ្គាហ្សា

    អ៊ីស្រាអែលសម្លាប់មេធំហាម៉ាស់នៅហ្គាហ្សា

    បរទេស៖ អ៊ីស្រាអែលបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ អំពីការសម្លាប់ប្រធានក្រុមហាម៉ាស់ លោក Yahya Sinwar ដែលជាមេដឹកនាំការវាយប្រហារថ្ងៃទី ៧ ខែតុលា ដោយអ៊ីស្រាអែលហៅការស្លាប់នេះថា ជា «ការវាយប្រហារយ៉ាងធ្ងន់ធ្ងរ» ដល់ក្រុមប៉ាឡេស្ទីន ដែលខ្លួនបានប្រយុទ្ធ អស់រយៈពេលជាងមួយឆ្នាំ។ យោធាអ៊ីស្រាអែលបាននិយាយថា បន្ទាប់ពីការប្រមាញ់ អស់រយៈពេលមួយឆ្នាំ កងទ័ពបានកម្ចាត់ Yahya Sinwar ដែលជាមេដឹកនាំនៃអង្គការភេរវករហាម៉ាស នៅក្នុងប្រតិបត្តិការមួយ នៅភាគខាងត្បូង តំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃពុធ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានសាទរចំពោះការសម្លាប់ លោក Yahya Sinwar ដោយនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «ថ្ងៃនេះ អំពើអាក្រក់បានទទួលរងនូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរ»។ លោកនិយាយថា ការស្លាប់របស់ Sinwar គឺជាសញ្ញាសម្គាល់ដ៏សំខាន់ នៅក្នុងការធ្លាក់ចុះ នៃការគ្រប់គ្រង ដ៏អាក្រក់របស់ពួក Hamas។ លោកបញ្ជាក់ទៀតថា ការសម្លាប់នេះ បង្ហាញពីចាប់ផ្តើម បញ្ចប់សង្គ្រាម នៅហ្គាហ្សាហើយ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • ជប៉ុន៖ មុនទិញឡានជិះ ត្រូវមានកន្លែងចតជាមុនសិន

    ជប៉ុន៖ មុនទិញឡានជិះ ត្រូវមានកន្លែងចតជាមុនសិន

    បរទេស៖ សម្រាប់ប្រទេសជប៉ុន ប្រសិនបើប្រជាជនចង់ទិញរថយន្តប្រើប្រាស់ គឺ ត្រូវតែបញ្ជាក់ជាមុនថា មានកន្លែងចតរថយន្តត្រឹមត្រូវ ហើយ កន្លែងចតរថយន្តនេះ ត្រូវតែស្ថិតនៅចម្ងាយ ២គីឡូម៉ែត្រពីផ្ទះ។ អូស្ត្រាលីកំពុងពិចារណាបង្កើតច្បាប់នេះ ដូចជប៉ុនផងដែរ ខណៈដែលមនុស្សនៅក្នុងក្រុងកាន់តែកើនឡើង។ ទីភ្នាក់ងារព័ត៌មាន Explorify ចេញផ្សាយ កាលពីសប្តាហ៍មុនថា បទប្បញ្ញត្តិនេះត្រូវបានគេស្គាល់ថា ជាច្បាប់ «ភស្តុតាងនៃការចតរថយន្ត» ឬ «Proof of Parking» ដែលត្រូវបានអនុវត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងការខ្វះខាតកន្លែងចតរថយន្ត នៅក្នុងតំបន់ទីក្រុង ដែលមានប្រជាជនច្រើន។ ច្បាប់នេះលើកទឹកចិត្តដល់ការប្រើប្រាស់ទីលំហ ឱ្យកាន់តែមានប្រសិទ្ធភាព និងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ដោយធានាថា មនុស្សមិនស្ទះផ្លូវ ដោយសារការចតរថយន្ត នៅក្នុងតំបន់ ដែលគ្មានការអនុញ្ញាត។ បើតាមគេហទំព័រ Drive ចេញផ្សាយបញ្ជាក់បន្ថែមថា ច្បាប់ Proof of Parking នេះ ត្រូវបានអនុវត្ត តាំងពីឆ្នាំ១៩៦២ ដែលតម្រូវឱ្យម្ចាស់រថយន្តទទួលបានអ្វីដែលហៅថា Shako Shomeisho ឬ «វិញ្ញាបនបត្រកន្លែងចតរថយន្ត»។ អ្នកស្រុកអាចបង់ថ្លៃតិចតួច ដាក់ពាក្យសុំ វិញ្ញាបនបត្រ Shako…

  • អ្នក IT នៅវៀតណាម ប្រាក់ខែមានលើស២,០០០ដុល្លារ

    អ្នក IT នៅវៀតណាម ប្រាក់ខែមានលើស២,០០០ដុល្លារ

    កាសែត VNexpress បានចេញផ្សាយ ថ្មីៗនេះថា អ្នកជំនាញ IT នៅប្រទេសវៀតណាម អាចមានប្រាក់ខែ លើសពី ២,០០០ដុល្លារ ប៉ុន្តែ ទាល់តែចេះជំនាញ AI ឬ បញ្ញាសិប្បនិម្មិត។ ប្រភពថា វិស្វករ AI ស្ថិតក្នុងចំណោមអ្នករកប្រាក់ចំណូល បានច្រើនជាងគេ ក្នុងឧស្សាហកម្ម IT របស់វៀតណាម ជាមួយនឹងប្រាក់ខែ ចន្លោះពី ១,១១០ដុល្លារ ទៅ ២,០៦០ដុល្លារអាមេរិក ក្នុងមួយខែ ដោយមិនរាប់បញ្ចូលប្រាក់បន្ថែម ឬ Bonus ប៉ុន្តែ មិនមានច្រើននាក់ទេ ដែលឡើងដល់កម្រិតប្រាក់ខែ បែបនេះ។ របាយការណ៍ទីផ្សារព័ត៌មានវិទ្យាវៀតណាម ឆ្នាំ២០២៤-២០២៥ បញ្ចេញក្នុងវេទិកាការងារ «IT TopDev» បានបង្ហាញថា សេវាកម្ម Clouding, សុវត្ថិភាពអ៊ីនធឺណិត, ទិន្នន័យ និងមុខតំណែងវិភាគ រួមទាំង AI ព្រមទាំង វិស្វករទិន្នន័យធំៗ សុទ្ធតែទទួលបានខ្ពស់បំផុត ធៀបនឹងឧស្សាហកម្ម ផ្សេងៗទៀត។ TopDev…

  • ផ្ទុះឡានដឹកប្រេងនីហ្សេរីយ៉ា ស្លាប់មនុស្សជិត១៥០នាក់

    ផ្ទុះឡានដឹកប្រេងនីហ្សេរីយ៉ា ស្លាប់មនុស្សជិត១៥០នាក់

    បរទេស៖ មន្ត្រីបាននិយាយ កាលពីថ្ងៃពុធថា មនុស្សយ៉ាងហោចណាស់ ចំនួន១៤៧នាក់ បានស្លាប់ ក្នុងហេតុការណ៍ឆេះរថយន្តដឹកសាំងមួយគ្រឿង នៅទីក្រុង Majiya ប្រទេសនីហ្សេរីយ៉ា។ ប៉ូលីសបាននិយាយថា ឡានដឹកប្រេងបានបើកគេច ពីរថយន្តផ្សេងទៀត ហើយក៏បានក្រឡាប់ នៅទីក្រុង Majiya រដ្ឋ Jigawa កាលពីល្ងាចថ្ងៃអង្គារ។ ក្រោយកើតហេតុ ប្រជាពលរដ្ឋបានចោមរោមមើលរថយន្តដឹកប្រេងដែលក្រឡាប់ ដើម្បីប្រមូលយកប្រេង ដែលលេចធ្លាយ ក៏បណ្តាលឲ្យឆេះស្លាប់មនុស្សច្រើនសន្ធឹកសន្ធាប់ ដ៏រន្ធត់។ រដ្ឋាភិបាលក្នុងតំបន់ បានប្រាប់ AFP ថា តួលេខនេះ គិតតែពីសាកសពដែលកប់ក្នុងផ្នូរដ៏ធំមួយប៉ុណ្ណោះ ហើយបានព្រមានថា ចំនួនអ្នកស្លាប់ទំនង ជាកើនឡើងជាងនេះ។ ខ្មោចជនរងគ្រោះរាប់សិបនាក់ ត្រូវបានដុតឆេះ មើលលែងស្គាល់។ ប្រេងឥន្ធនៈបានក្លាយទៅជាទំនិញដ៏មានតម្លៃ នៅក្នុងប្រទេសដែលកំពុងទទួលរងនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត ក្នុងពេលបច្ចុប្បន្ន។ ការផ្ទុះឡានប្រេង កើតមានញឹកញាប់ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុត នៅទ្វីបអាហ្រ្វិកមួយនេះ ហើយផ្លូវថ្នល់ មិនត្រូវបានថែទាំបានល្អ។ ចាប់តាំងលុបចោលការឧបត្ថម្ភធន កាលពីឆ្នាំមុន តម្លៃប្រេងសាំងបានកើនឡើង ៥ដង ហើយ ជារឿយៗ មានការខ្វះខាត នាំឲ្យមនុស្សចាត់ទុកសាំង សំខាន់ខ្លាំង៕…

  • មេដឹកនាំយោធាមីយ៉ាន់ម៉ានឹងហោះទៅចិនខែក្រោយ

    មេដឹកនាំយោធាមីយ៉ាន់ម៉ានឹងហោះទៅចិនខែក្រោយ

    ណៃពិដោ៖ ប្រភពពីរដែលស្និទ្ធនឹងរបបយោធាបានប្រាប់កាសែតបារាំង AFP កាលពីថ្ងៃពុធថា មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing នឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅខែក្រោយនេះ។ ក្នុងខែវិច្ឆិកា មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing នឹងធ្វើដំណើរទៅកាន់ប្រទេសសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួនគឺចិន។ នេះបើតាមប្រភពស្និទ្ធនឹងរបបយោធា។ នេះជាការបំពេញទស្សនកិច្ចលើកដំបូងនៅទីក្រុងប៉េកាំង ចាប់តាំងពីគាត់បានដឹកនាំរដ្ឋប្រហារនៅមីយ៉ាន់ម៉ាកាលពីឆ្នាំ ២០២១។ ប៉ុន្តែប្រភពមិនបានបង្ហើបឱ្យដឹងលំអិត អំពីកាលបរិច្ឆេតច្បាស់លាស់ទេ ហើយស្ថានទូតមីយ៉ាន់ម៉ា និងភាគីចិនក៏មិនបានផ្តល់ចម្លើយដែរ។ លោក Min Aung Hlaing ក៏ធ្លាប់បានទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្សី ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយផ្សេងទៀត និងជាអ្នកផ្គត់ផ្គង់សព្វាវុធ ជាច្រើនដង ចាប់តាំងពីរដ្ឋប្រហារ រួមទាំងកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្សី លោក Vladimir Putin ក្នុងឆ្នាំ ២០២២។ រីឯទីក្រុងប៉េកាំងគឺជាសម្ព័ន្ធមិត្តដ៏សំខាន់ និងជាអ្នកផ្គត់ផ្គង់សព្វាវុធរបស់របបយោធាដ៏ឯកោនៅលើឆាកអន្តរជាតិ ដែលកំពុងប្រយុទ្ធជាមួយគូប្រជែងនៅទូទាំងប្រទេសខ្លួន បន្ទាប់ពីរដ្ឋប្រហារនៅឆ្នាំ ២០២១។ អ្នកវិភាគនិយាយថា ចិនក៏រក្សាទំនាក់ទំនងជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា ដែលកាន់កាប់ទឹកដីនៅជិតព្រំដែនរបស់ខ្លួនផងដែរ។ ដោយសារតែរដ្ឋសាន របស់មីយ៉ាន់ម៉ា មានព្រំប្រទល់ជាប់ខេត្តយូណាន របស់ចិន ហើយជាផ្នែកដ៏សំខាន់នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់ទីក្រុងប៉េកាំង៕ ប្រភព៖…

  • អ៊ីស្រាអែលដណ្តើមបានទីតាំងរឹងមាំ របស់ក្រុមហេសបូឡា និងសម្លាប់ អភិបាលក្រុង

    អ៊ីស្រាអែលដណ្តើមបានទីតាំងរឹងមាំ របស់ក្រុមហេសបូឡា និងសម្លាប់ អភិបាលក្រុង

    បេរូត : អ៊ីស្រាអែលវាយប្រហារលើគោលដៅរាប់សិបទីតាំងរបស់ក្រុម ហេសបូឡាក្នុងប្រទេសលីបង់ កាលពីថ្ងៃពុធ ដោយបានសម្លាប់អភិបាលក្រុងមួយរូប។ គោលដៅរាប់សិបកន្លែងរបស់ក្រុមហេសបូឡាក្នុងប្រទេសលីបង់ រងការវាយប្រហារពីអ៊ីស្រាអែល ដោយបានសម្លាប់អភិបាលក្រុងមួយរូប កម្ទេចអគារ និងបង្កការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយនៅតំបន់ភាគខាងត្បូង។ ការវាយប្រហារចុងក្រោយនេះ កើតឡើងនៅពេលដែលអ៊ីស្រាអែលប្រឈមមុខនឹងសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើង បន្ទាប់ពីកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់បានរងរបួស និងវិបត្តិមនុស្សធម៌ដែលកំពុងកើនឡើងនៅក្នុងតំបន់ហ្គាហ្សា។ យោធាអ៊ីស្រាអែលនិយាយថា យន្តហោះចម្បាំងរបស់ខ្លួន បានវាយប្រហារលើគោលដៅរបស់ក្រុម ហេសបូឡា រាប់សិបកន្លែងនៅក្នុងទីក្រុង Nabatiyeh ភាគខាងត្បូងប្រទេសលីបង់ ជាទីដែលក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ និងសម្ព័ន្ធមិត្ត Amal កាន់កាប់។ ក្រសួងសុខាភិបាលលីបង់និយាយថា មនុស្ស ១៦នាក់បានស្លាប់ និង ៥២នាក់រងរបួស នៅក្នុងការវាយប្រហារលើអគារចំនួនពីរនៅក្នុងទីក្រុងនេះ។ យោងតាមក្រុមមន្ត្រី និងរបាយការណ៍បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៦នាក់បានស្លាប់នៅក្នុងការវាយប្រហារផ្សេងទៀត។ អភិបាលក្រុង Nabatiyeh ស្ថិតក្នុងចំណោមអ្នកស្លាប់។ ភ្លើងសង្គ្រាមបណ្តាលឲ្យមនុស្សយ៉ាងតិច ១.៣៧៣នាក់ស្លាប់ក្នុងប្រទេសលីបង់ នេះ បើយោងតាមតួលេខរបស់ក្រសួងសុខាភិបាលលីបង់ បើទោះជាចំនួនអ្នកស្លាប់ពិតប្រាកដ ទំនងជាខ្ពស់ជាងនេះក៏ដោយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • អ្នកចម្រៀងប៉ុប Liam Payne ធ្លាក់ពីសណ្ឋាគារស្លាប់

    អ្នកចម្រៀងប៉ុប Liam Payne ធ្លាក់ពីសណ្ឋាគារស្លាប់

    បរទេស៖ តារាចម្រៀងប៉ុបអង់គ្លេស Liam Payne អតីតសមាជិកក្រុម One Direction បានស្លាប់ក្នុងវ័យ៣១ឆ្នាំ ក្រោយពេលធ្លាក់បានចុះពីជាន់ទី៣ នៃសណ្ឋាគារមួយកន្លែង ក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។ មរណៈភាពលោក Liam Payne បានធ្វើឲ្យអ្នកគាំទ្រ ខកចិត្តជាខ្លាំង និងបានប្រមូលផ្តុំគ្នាកកកុញ នៅជិតកន្លែងកើតហេតុ។ សេចក្តីថ្លែងការណ៍របស់ប៉ូលីស បាននិយាយថា «លោក Liam Payne ជាអ្នកនិពន្ធបទភ្លេង និងអ្នកលេងហ្គីតា ព្រមទាំង ជាអតីតសមាជិកក្រុម One Direction បានទទួលមរណភាព បន្ទាប់ពីធ្លាក់ពីលើសណ្ឋាគារ ជាន់ទី៣»។ ក្រុមសង្គ្រោះបន្ទាន់ព្យាយាមជួយផងដែរ តែមិនមានលទ្ធភាពសង្គ្រោះជីវិតទាន់នោះទេ។ ប្រភពថា Payne ទំនងជាបាក់ឆ្អឹងក្បាល ក្រោយពេលធ្លាក់កម្ពស់ប្រហែល ១៣ ឬ ១៤ ម៉ែត្រ នៅវេលាល្ងាច ថ្ងៃអង្គារ។ ក្រុម One Direction បានផ្ទុះល្បីខ្លាំង ក្នុងឆ្នាំ២០១០ មានសមាជិកសុទ្ធតែជាយុវវ័យ ដោយពេលនោះ រួមមាន…