Category: ព័ត៌មានអន្តរជាតិ

  • អង្គការ WHO ព្រមានថា ស្តុកវ៉ាក់សាំងជំងឺអាសន្នរោគបណ្តក់តាមមាត់អស់ហើយ

    អង្គការ WHO ព្រមានថា ស្តុកវ៉ាក់សាំងជំងឺអាសន្នរោគបណ្តក់តាមមាត់អស់ហើយ

    ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្រ ប្រកាសថា វ៉ាក់សាំងការពារជំងឺអាសន្នរោគបណ្តក់តាមមាត់ ដែលនៅសេសសល់ក្នុងស្តុកសកល នៅពេលនេះបានអស់ហើយ។ អង្គការសុខភាពពិភពលោក (WHO) ប្រកាសថា វ៉ាក់សាំងការពារជំងឺអាសន្នរោគបណ្តក់តាមមាត់ ដែលនៅសេសសល់ក្នុងស្តុកសកល បានអស់ហើយ ដូច្នេះវានឹងរាំងស្ទះដល់ការងារបញ្ឈប់ការរីករាលដាលនៃជំងឺនេះ។ ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិបាននិយាយនៅក្នុងរបាយការណ៍ស្ថានភាពប្រចាំខែរបស់ខ្លួនថា ការផលិតវ៉ាក់សាំងបង្ការជំងឺអាសន្នរោគសកល កំពុងដំណើរការពេញសមត្ថភាព ប៉ុន្តែតម្រូវការ គឺលើសពីការផ្គត់ផ្គង់។ បើតាមអង្គការសុខភាពពិភពលោក (WHO) គិតត្រឹមថ្ងៃទី១៤ ខែតុលានេះ ស្តុកជាសកលនៃវ៉ាក់សាំងការពារជំងឺអាសន្នរោគបណ្តក់តាមមាត់បានប្រើប្រាស់អស់ហើយ មិនមាននៅសេសសល់ទៀតទេ។ បញ្ហាកង្វះវ៉ាក់សាំងនេះ ត្រូវបានរំពឹងថា នឹងបង្កបញ្ហាប្រឈមដ៏ធំដល់ការឆ្លើយតប និងរារាំងដល់កិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងការរីករាលដាលជំងឺអាសន្នរោគ។ យោងតាមអង្គការសុខភាពពិភពលោក (WHO) មានករណីជំងឺអាសន្នរោគចំនួន ៤៣៩,៧២៤ករណី និងករណីស្លាប់ចំនួន ៣,៤៣២នាក់ ត្រូវបានរាយការណ៍នៅឆ្នាំ ២០២៤នេះ គិតមកទល់ថ្ងៃទី ២៩ ខែកញ្ញា។ កាលពីខែមេសា សម្ព័ន្ធវ៉ាក់សាំង Gavi និងទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ UNICEF និយាយថា ក្រុមហ៊ុនកូរ៉េខាងត្បូង EuBiologics បច្ចុប្បន្នគឺជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងជំងឺអាសន្នរោគបណ្តក់តាមមាត់តែមួយគត់ទៅកាន់ស្តុកសកល ទោះបីជាក្រុមហ៊ុនផលិតផ្សេងទៀតត្រូវបានរំពឹងថា នឹងផលិតវ៉ាក់សាំងប្រភេទនេះក្នុងពេលប៉ុន្មានឆ្នាំខាងមុខ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖…

  • លោក ត្រាំ ថា ប្រធានាធិបតីអ៊ុយក្រែនចាញ់សង្គ្រាមរួចហើយ

    លោក ត្រាំ ថា ប្រធានាធិបតីអ៊ុយក្រែនចាញ់សង្គ្រាមរួចហើយ

    វ៉ាស៊ីនតោន៖ បេក្ខជនគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ប្រកាសថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចាញ់សង្គ្រាមជាមួយរុស្ស៊ីរួចទៅហើយ។ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសថា មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចាញ់សង្គ្រាមជាមួយរុស្ស៊ីរួចទៅហើយ។ បេក្ខជនគណបក្សសាធារណរដ្ឋរូបនេះ ក៏បានចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថា បានបង្កការប្រយុទ្ធគ្នានេះតាំងពីដំបូងមកម្ល៉េះ។ លោក ត្រាំ បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយ PBD Podcast កាលពីថ្ងៃព្រហស្បតិ៍ ដោយរិះគន់លោក ហ្សេលេនស្គី ថា ជា “អ្នកជួញដូរដ៏អស្ចារ្យ” ដែលបានធានាម្តងហើយម្តងទៀត ក្នុងការទទួលបានជំនួយរាប់ពាន់លានដុល្លាររបស់សហរដ្ឋអាមេរិក ទាំងដែលមិនអាចទទួលបានជ័យជំនះ។ លោក ត្រាំ បានសង្កត់ធ្ងន់ទៀតថា សង្គ្រាមនេះអាចជៀសវាងបាន ប្រសិនបើលោកបន្តកាន់តំណែងប្រធានាធិបតីអាមេរិក បន្ទាប់ពីការបោះឆ្នោតឆ្នាំ ២០២០។ លោក ត្រាំ ក៏បានបង្ហាញការជឿជាក់ដែរថា លោកអាចដោះស្រាយបញ្ហាបានយ៉ាងឆាប់រហ័សប្រសិនបើលោកត្រឡប់ទៅកាន់តំណែងនៅសេតវិមានវិញ នៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកា។ បេក្ខជនគណបក្សសាធារណរដ្ឋរូបនេះ…

  • INT. ចិនប្តឹងអាមេរិករឿងដាក់ក្រុមហ៊ុនផលិតយន្តហោះដ្រូនខ្លួនក្នុងបញ្ជីខ្មៅ

    INT. ចិនប្តឹងអាមេរិករឿងដាក់ក្រុមហ៊ុនផលិតយន្តហោះដ្រូនខ្លួនក្នុងបញ្ជីខ្មៅ

    ប៉េកាំង៖ ក្រុមហ៊ុនចិន DJI ថ្មីៗនេះ ប្រកាសប្តឹងក្រសួងការពារជាតិអាមេរិកនៅតុលាការសហព័ន្ធ ឆ្លើយតបការដាក់បញ្ចូលក្រុមហ៊ុនខ្លួនទៅក្នុងបញ្ជីខ្មៅ ឬជាក្រុមហ៊ុនយោធា។ ក្រុមហ៊ុនបច្ចេកវិទ្យាចិន DJI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃទី១៨ ខែតុលា ក្រុមហ៊ុន DJI បានដាក់ពាក្យប្តឹងក្រសួងការពារជាតិអាមេរិក (DoD) ជុំវិញការសម្រេចចិត្តខុស ដែលដាក់ DJI ទៅក្នុងបញ្ជីខ្មៅ ឬជាក្រុមហ៊ុនយោធាចិន។ សហរដ្ឋអាមេរិកបានដាក់បញ្ចូលក្រុមហ៊ុនបច្ចេកវិទ្យា DJI របស់ចិន ទៅក្នុងបញ្ជីក្រុមហ៊ុនយោធាដំបូងនៅក្នុងឆ្នាំ២០២២ ហើយបន្តស្ថិតក្នុងបញ្ជីនេះរហូតដល់ខែមករា ឆ្នាំ២០២៤។ ក្រុមហ៊ុន DJI និយាយថា ខ្លួនបានព្យាយាមផ្សះផ្សារជាមួយក្រសួងការពារជាតិអាមេរិក អស់រយៈពេលជាង១៦ខែ ហើយឥឡូវនេះ បានកំណត់ថា ខ្លួនគ្មានជម្រើសផ្សេងក្រៅពីស្វែងរកការសង្គ្រោះនៅក្នុងតុលាការសហព័ន្ធ។ យោងតាមចម្លើយការពារខ្លួន ក្រុមហ៊ុន DJI និយាយថា ក្រុមហ៊ុនខ្លួនមិនមានម្ចាស់ ឬគ្រប់គ្រងដោយយោធាចិនឡើយ ពោលគឺក្រុមហ៊ុន DJI ផលិតយន្តហោះដ្រូនពាណិជ្ជកម្ម និងស៊ីវិលតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា ក្រុមហ៊ុន DJI បានប្រឈមមុខនឹងការឃ្លាំមើលពីទីក្រុងវ៉ាស៊ីនតោនក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសយន្តហោះដ្រូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិននេះ ត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់យ៉ាងទូលំទូលាយដោយភាគីទាំងពីរនៅក្នុងសង្គ្រាមអ៊ុយក្រែន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖…

  • លោក ណេតាន់យ៉ាហ៊ូ អះអាថា ក្រុមហេសបូឡាប៉ន់ប៉ងធ្វើឃាតលោក

    លោក ណេតាន់យ៉ាហ៊ូ អះអាថា ក្រុមហេសបូឡាប៉ន់ប៉ងធ្វើឃាតលោក

    ហ៊្សេរុយសាឡឹម៖ មេដឹកនាំអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ចោទប្រកាន់ក្រុមហេសបូឡា មានអ៊ីរ៉ង់ជាខ្នងបង្អែកថា បានព្យាយាមសម្លាប់គាត់ ខណៈដែលភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាកាន់តែពុះកញ្ជ្រោល បន្ទាប់ពីអ៊ីស្រាអែលប្តេជ្ញាសងសឹកអ៊ីរ៉ង់វិញ។ ការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលនិយាយថា យន្តហោះដ្រូនមួយគ្រឿងបានបាញ់សំដៅទៅកាន់លំនៅដ្ឋានរបស់លោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ នៅកណ្តាលទីក្រុង កាសារៀ ប៉ុន្តែគាត់ និងប្រពន្ធរបស់គាត់មិននៅផ្ទះនោះទេ ហើយក៏មិនមានអ្នកស្លាប់ ឬរងរបួសក្នុងហេតុការណ៍នេះដែរ។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប៉ុនប៉ងរបស់ក្រុមហេសបូឡា ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក ដើម្បីធ្វើឃាតខ្ញុំ និងប្រពន្ធរបស់ខ្ញុំនៅថ្ងៃនេះ គឺជាកំហុសដ៏ធ្ងន់ធ្ងរ។ លោក ណេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ទៀតថា អ្នកណាក៏ដោយ ដែលព្យាយាមធ្វើបាបពលរដ្ឋអ៊ីស្រាអែល នឹងត្រូវបង់ខាតយ៉ាងធ្ងន់ធ្ងរ។ ទោះបីជាយ៉ាងណា ក្រុមហេសបូឡានៅលីបង់ ដែលទទួលបានទាំងអាវុធ និងផ្តល់ហិរញ្ញប្បទានពីអ៊ីរ៉ង់ មិនបានប្រកាសទទួលស្គាល់ការវាយប្រហារនេះទេ ប៉ុន្តែកាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ បេសកកម្មអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ ក្រុមហេសបូឡា គឺជាអ្នកពីក្រោយការវាយប្រហារដោយយន្តហោះដ្រូនលើផ្ទះរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ។ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីចុងខែកញ្ញាមក យ៉ាងហោចណាស់មនុស្ស ១,៤៥៤នាក់ហើយត្រូវបានសម្លាប់នៅក្នុងប្រទេសលីបង់ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលលីបង់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • គុយបាដាច់ភ្លើងទូទាំងប្រទេស ប្រជាជនជិត ១១លាននាក់រស់ក្នុងភាពងងឹត

    គុយបាដាច់ភ្លើងទូទាំងប្រទេស ប្រជាជនជិត ១១លាននាក់រស់ក្នុងភាពងងឹត

    ឡាហាវ៉ាន៖ គុយបាជួបប្រទះការដាច់ភ្លើងដ៏ធំ កាលពីថ្ងៃសុក្រ ដោយប្រទេសដីកោះទាំងមូលនេះ បានធ្លាក់ចូលទៅក្នុងភាពងងឹតពាសពេញប្រទេសតែម្តង។ Read. ប្រជាជនគុយបាទូទាំងប្រទេសតែម្តង គ្មានអគ្គិសនីប្រើប្រាស់ឡើយ ដោយសារតែការដាច់ភ្លើងដ៏ធំមិនធ្លាប់មាន ដែលធ្វើឱ្យប្រទេសដីកោះមួយនេះទាំងមូល ធ្លាក់ចូលទៅក្នុងភាពងងឹតសូន្យសុង បន្ទាប់ពីរោងចក្រថាមពលមួយកន្លែងរបស់ខ្លួនផ្អាកដំណើរការ។ វីដេអូ និងរូបថតជាច្រើនដែលផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត បានបង្ហាញពីជីវិតរស់នៅរបស់ប្រជាជន និងសកម្មភាពប្រកបអាជីវកម្មតូច-ធំទូទាំងប្រទេសគុយបា ត្រូវជួបប្រទះការលំបាក និងផ្អាកដំណើរការជាបណ្តោះអាន្ន ដោយសារតែការដាច់ភ្លើងដ៏ធំ។ ប្រធានាធិបតីគុយបា លោក មីហ្គែល ឌីយ៉ាស់ ខាណែល និយាយថា ការផ្គត់ផ្គង់បណ្តាញអ៊ីនធឺណេតឡើងវិញ គឺជាអាទិភាពកំពូលសម្រាប់អាជ្ញាធរនាពេលនេះ ហើយថា រដ្ឋាភិបាលរបស់លោកនឹងមិនសម្រាកទេ ដរាបណាអគ្គិសនីត្រូវបានស្តារឡើងវិញ។ ការដាច់ចរន្តអគ្គិសនីបានចាប់ផ្តើមនៅទូទាំងប្រទេស ចាប់តាំងល្ងាចថ្ងៃព្រហស្បតិ៍ ដោយនាយករដ្ឋមន្ត្រីគុយបា លោក ម៉ានូអែល ម៉ារ៉េរ៉ូ បានស្តីបន្ទោសវិបត្តិថាមពល ដែលបង្កឡើងពីសង្រ្គាមសេដ្ឋកិច្ច និងការបៀតបៀនហិរញ្ញវត្ថុ និងថាមពលដោយសហរដ្ឋអាមេរិក។ ការអះអាងរបស់លោក ម៉ារ៉េរ៉ូ ចង់សំដៅដល់ការរឹតបន្តឹងរបស់អាមេរិក ដែលរារាំងការនាំចូលឥន្ធនៈ និងរំខានដល់លំហូរនៃធនធានផ្សេងទៀត ដើម្បីរក្សាដំណើរការឧស្សាហកម្មអគ្គិសនី។ ប្រជាជនគុយបាបានស៊ូទ្រាំនឹងបញ្ហាផ្គត់ផ្គង់ថាមពលអស់រយៈពេលជាយូរមកហើយ ដោយសារតែការដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេសដីកោះនេះ អស់ពេលជាច្រើនខែ។ បញ្ហាទាំងនេះបណ្តាលមកពីហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលមានវ័យចំណាស់ និងការផ្គត់ផ្គង់ប្រេងឥន្ធនៈពីខាងក្រៅធ្លាក់ចុះ។ បន្ថែមលើនេះ ភ្លើងឆេះកាលពីឆ្នាំ ២០២២…

  • ម៉ិកស៊ិករឹបអូសគ្រឿងញៀនបានច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត

    ម៉ិកស៊ិករឹបអូសគ្រឿងញៀនបានច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត

    ម៉ិកស៊ិក៖ អាជ្ញាធរម៉ិកស៊ិក កាលពីថ្ងៃសុក្រនិយាយថា ខ្លួនបានរឹបអូសថ្នាំញៀនមានទម្ងន់ជាង ៨,៣តោននៅឯមហាសមុទ្រប៉ាស៊ីហ្វិក។ កងទ័ពជើងទឹកម៉ិកស៊ិកប្រកាសរឹបអូសបានថ្នាំញៀនមានទម្ងន់ជាង ៨,៣តោននៅឯមហាសមុទ្រប៉ាស៊ីហ្វិក ដែលនេះជាកំណត់ត្រាសម្រាប់ប្រតិបត្តិការប្រមាញ់គ្រឿងញៀនតាមដែនសមុទ្រ។ សេចក្តីថ្លែងការណ៍របស់ក្រសួងកងទ័ពជើងទឹកម៉ិកស៊ិក បានបញ្ជាក់ថា មន្រ្តីរឹបអូសបានគ្រឿងញៀនខុសច្បាប់មានទម្ងន់ ៨,៣៦១គីឡូក្រាម។ តួលេខនេះ តំណាងឱ្យការរឹបអូសថ្នាំញៀនដ៏ធំបំផុត នៅក្នុងប្រតិបត្តិការដែនសមុទ្រ ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រ។ យ៉ាងណាមិញ អាជ្ញាធរម៉ិកស៊ិកមិនបានបញ្ជាក់លំអិតថាតើវាជាថ្នាំញៀនប្រភេទអ្វីនោះទេ ប៉ុន្តែពួកគេបាននិយាយថា វាមានតម្លៃដល់ទៅ ១០៥ លានដុល្លារឯណោះ។ ដោយឡែកមនុស្ស ២៣នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលចេញប្រតិបត្តិការបង្ក្រាបគ្រឿងញៀនតាមដែនសមុទ្រ ស្ថិតនៅភាគនិរតីនៃកំពង់ផែ ឡាហ្សារ៉ូ កាដេណា។ ការរឹបអូសគ្រឿងញៀនធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសម៉ិកស៊ិកលើកដំបូង គឺជាគ្រឿងញៀនប្រភេទកូកាអ៊ីនមានទម្ងន់ចំនួន ២៣តោនក្នុងខែវិច្ឆិកា ឆ្នាំ ២០០៧។ ម៉ិកស៊ិក អស់រយៈពេលជាច្រើនទស្សវត្សមកហើយ គឺជាមជ្ឈមណ្ឌលនៃការជួញដូរគ្រឿងញៀនទៅកាន់សហរដ្ឋអាមេរិក ដោយសារតែក្រុមជួញដូរគ្រឿងញៀនមួយចំនួនធំ កំពុងគ្រប់គ្រងពាណិជ្ជកម្មខុសច្បាប់នេះ។ នៅទូទាំងប្រទេសម៉ិកស៊ិក មនុស្សជាង ៤៥០,០០០នាក់ត្រូវបានសម្លាប់ និងរាប់ម៉ឺននាក់ទៀតបាត់ខ្លួន នៅក្នុងអំពើហិង្សាជាបន្តបន្ទាប់ចាប់តាំងពីរដ្ឋាភិបាលបានដាក់ពង្រាយកងទ័ពដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនក្នុងឆ្នាំ ២០០៦៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ផ្ទះនាយករដ្ឋមន្រ្តីអ៊ីស្រាអែលត្រូវយន្តហោះដ្រូនវាយប្រហារ

    ផ្ទះនាយករដ្ឋមន្រ្តីអ៊ីស្រាអែលត្រូវយន្តហោះដ្រូនវាយប្រហារ

    ហ៊្សេរុយសាឡឹម៖ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះដ្រូនមួយគ្រឿងបានបាញ់សំដៅទៅកាន់លំនៅដ្ឋានរបស់លោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ នៅទីក្រុង Caesarea ក្នុងថ្ងៃសៅរ៍នេះ។ អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលនិយាយថា យន្តហោះដ្រូនមួយគ្រឿង បានវាយប្រហារទៅលើលំនៅដ្ឋានរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅទីក្រុង Caesarea ភាគខាងជើងប្រទេសអ៊ីស្រាអែល នៅក្នុងថ្ងៃសៅរ៍ ប៉ុន្តែជាសំណាងល្អ លោកនាយករដ្ឋមន្ត្រីមិនស្ថិតនៅក្បែរនោះទេ ហើយក៏មិនមានអ្នកស្លាប់ ឬរងរបួសក្នុងហេតុការណ៍នេះដែរ។ យោងតាមសេវារថយន្តសង្គ្រោះរបស់អ៊ីស្រាអែល និងប៉ូលីស បានឱ្យដឹងថា ការផ្ទុះត្រូវបានគេលឺនៅក្នុងទីក្រុង Caesarea ជាក្រុងឆ្នេរសមុទ្រ ដែលលោក ណេតាន់យ៉ាហ៊ូ មានផ្ទះវិស្សមកាលនៅទីនោះ។ ពាក់ព័ន្ធនឹងការវាយប្រហារដោយយន្តហោះដ្រូននេះ ភ្លាមៗនៅពុំទាន់មានការអះអាងទទួលខុសត្រូវ ពីសំណាក់ក្រុមហេសបូឡានៅប្រទេសលីបង់ ឬក្រុមសកម្មប្រយុទ្ធណាមួយផ្សេងទៀតនៅឡើយទេ។ មុននេះ យោធាអ៊ីស្រាអែលបានរាយការណ៍ថា យន្តហោះដ្រូនមួយគ្រឿងត្រូវបានហោះចេញពីប្រទេសលីបង់ ប៉ុន្តែវាបានហោះបុកអគារមួយកន្លែង។ យោធាអ៊ីស្រាអែលបន្ថែមថា យន្តហោះដ្រូនពីរគ្រឿងទៀត ដែលបានឆ្លងចូលទៅក្នុងទឹកដីអ៊ីស្រាអែល ក៏ត្រូវបានស្ទាក់ចាប់ផងដែរ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ សន្យាថា នឹងបន្តសង្រ្គាមនៅហ្គាហ្សា និងលីបង់ ទោះបីជាមានក្តីសង្ឃឹមថា ការស្លាប់របស់មេដឹកនាំហាម៉ាស់ លោក Yahya Sinwar អាចនាំមកនូវសន្តិភាពក៏ដោយ…

  • ក្រុមហាម៉ាស់ថា សង្គ្រាមបញ្ចប់សិន ទើបដោះលែងចំណាប់ខ្មាំងក្រោយ

    ក្រុមហាម៉ាស់ថា សង្គ្រាមបញ្ចប់សិន ទើបដោះលែងចំណាប់ខ្មាំងក្រោយ

    ហ្ស៊េរុយសាឡឹម៖ ក្រុមហាម៉ាស់បានប្តេជ្ញាកាលពីថ្ងៃសុក្រថា ពួកគេនឹងមិនដោះលែងចំណាប់ខ្មាំងដែលខ្លួនបានចាប់ ក្នុងអំឡុងពេលវាយប្រហារថ្ងៃទី៧ ខែតុលាទៅលើអ៊ីស្រាអែលទេ រហូតដល់សង្រ្គាមហ្គាហ្សាបញ្ចប់។ Read. អំឡុងពេលកាន់ទុក្ខមេដឹកនាំរបស់ខ្លួន លោក Yahya Sinwar ក្រុមហាម៉ាស់បានប្តេជ្ញាថា នឹងមិនដោះលែងចំណាប់ខ្មាំងឡើយ បើសិនភ្លើងសង្គ្រាមក្នុងតំបន់ហ្គាហ្សានៅតែមិនរលត់។ ការសម្លាប់លោក Sinwar ដែលជាមេដឹកនាំក្រុមហាម៉ាស់ បានផ្តល់ក្តីសង្ឃឹមឈានដល់ចំណុចរបត់មួយនៅក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ រួមទាំងគ្រួសារចំណាប់ខ្មាំងអ៊ីស្រាអែល និងប្រជាជនហ្គាហ្សាដែលស៊ូទ្រាំនឹងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។ ប៉ុន្តែអ្វីៗផ្ទុយស្រឡះ មន្ត្រីក្រុមហាម៉ាស់មានមូលដ្ឋាននៅកាតា លោក Khalil al-Hayya បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូមួយ ដោយបានរំលឹកឡើងវិញពីគោលជំហររបស់ក្រុមខ្លួនថា គ្មានឡើយការដោះលែងចំណាប់ខ្មាំង លុះត្រាតែការឈ្លានពានប្រឆាំងនឹងប្រជាជនរបស់យើងនៅហ្គាហ្សាបញ្ចប់ជាមុនសិន។ ការអះអាងបែបនេះរបស់លោក មន្រ្តីហាម៉ាស់ កើតឡើងបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានវាយលុកតំបន់ហ្គាហ្សាពេញមួយថ្ងៃ ជាមួយនឹងការវាយប្រហារនៅជិតទីក្រុង Jabalia កាលពីយប់ថ្ងៃសុក្រ ដែលបណ្តាលឱ្យមនុស្ស ៣៣នាក់ស្លាប់ និងរាប់សិបនាក់រងរបួស នេះបើយោងតាមអ្នកនាំពាក្យទីភ្នាក់ងារការពារជនស៊ីវិលហ្គាហ្សា លោក Mahmud Bassal។ ទីភ្នាក់ងារនេះបន្ថែមថា នៅព្រឹកថ្ងៃសុក្រដដែល ក្រុមជួយសង្គ្រោះបានស្រង់សាកសពកុមារប៉ាឡេស្ទីនចំនួនបីនាក់ ចេញពីគំនរបាក់បែកក្នុងផ្ទះរបស់ពួកគេ នៅភាគខាងជើងនៃតំបន់ហ្គាហ្សា។ អ្នកនាំពាក្យទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNICEF លោក James Elder និយាយថា…

  • បុរសម្នាក់គប់គ្រាប់បែកសាំងនៅមុខទីស្នាក់ការគណបក្សកាន់អំណាចនៅជប៉ុន

    បុរសម្នាក់គប់គ្រាប់បែកសាំងនៅមុខទីស្នាក់ការគណបក្សកាន់អំណាចនៅជប៉ុន

    តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនរាយការណ៍ថា បុរសម្នាក់ត្រូវចាប់ខ្លួននៅក្នុងទីក្រុងតូក្យូ ក្រោយគប់គ្រាប់បែកសាំងជាច្រើនគ្រាប់នៅឯទីស្នាក់ការកណ្តាលរបស់គណបក្សកាន់អំណាច នៅព្រឹកថ្ងៃសៅរ៍នេះ ពោលគឺជាងមួយសប្តាហ៍មុនការបោះឆ្នោតនាយករដ្ឋមន្រ្តីថ្មីមកដល់។ Read. ទូរទស្សន៍រដ្ឋជប៉ុន NHK ចេញផ្សាយថា ប៉ូលីសនៅទីក្រុងតូក្យូនិយាយថា បុរសម្នាក់បានគប់អ្វីម្យ៉ាង ដែលមើលទៅដូចជាស្រាក្រឡុក Molotov នៅមុខទីស្នាក់ការកណ្តាលនៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចនៅព្រឹកថ្ងៃសៅរ៍នេះ។ ប៉ូលិសជប៉ុននិយាយថា មុនពេលកើតហេតុ បុរសជាជនសង្ស័យបានបើកឡានឈប់នៅមុខទីស្នាក់ការកណ្តាលរបស់គណបក្ស LDP នៅម៉ោងប្រហែល ៦ព្រឹកថ្ងៃសៅរ៍នេះ ហើយបានគប់គ្រាប់បែកសាំងពី ៥ ទៅ ៦គ្រាប់ ប៉ុន្តែជាសំណាងល្អ ភ្លើងត្រូវបានពន្លត់ភ្លាមៗ។ សមត្ថកិច្ចជប៉ុនបានធ្វើការចាប់ខ្លួនជនសង្ស័យអាយុ ៤៩ឆ្នាំនៅនឹងកន្លែងកើតហេតុ ដោយចោទប្រកាន់ពីបទធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ ហើយហេតុការណ៍នេះ មិនបានបណ្តាលឱ្យនរណាម្នាក់រងរបួសទេ។គិតមកទល់ពេលនេះ គេនៅពុំទាន់ដឹងពីមូលហេតុដែលនាំឱ្យជនសង្ស័យសម្រេចចិត្តធ្វើបែបនេះនៅឡើយទេ ខណៈដែលការស៊ើបអង្កេតកំពុងដំណើរការ។ ឧក្រិដ្ឋកម្មហិង្សា គឺជារឿងកម្រកើតមាននៅជប៉ុន ដែលជាប្រទេសមានច្បាប់គ្រប់គ្រងកាំភ្លើងយ៉ាងតឹងរ៉ឹង។ ប៉ុន្តែប្រទេសអាស៊ីនេះបានជួបភាពចលាចលនៅឆ្នាំ ២០២២ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ក្នុងអំឡុងយុទ្ធនាការបោះឆ្នោត។ គួរបញ្ជាក់ថា ករណីគប់គ្រាប់បែកសាំងខាងលើនេះ កើតឡើងតែជាងមួយសប្តាហ៍មុនពេលប្រទេសជប៉ុនរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី២៧ ខែតុលា ដែលនេះជាការសាកល្បងមួយ សម្រាប់នាយករដ្ឋមន្ត្រីថ្មី លោក Shigeru…

  • Ferrari បញ្ចេញឡានស្ព័រទំនើបបំផុត តម្លៃជិត ៤លានដុល្លារ ផលិតតែ ៧៩៩គ្រឿងប៉ុណ្ណោះ

    Ferrari បញ្ចេញឡានស្ព័រទំនើបបំផុត តម្លៃជិត ៤លានដុល្លារ ផលិតតែ ៧៩៩គ្រឿងប៉ុណ្ណោះ

    រ៉ូម៖ ក្រុមហ៊ុនផលិតឡានទំនើបអ៊ីតាលី Ferrari បានបញ្ចេញកំពូលឡានស្ព័រជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការ មានឈ្មោះថា F80 limited-edition ជាប្រភេទឡានស្ព័រ Hypercar ដំបូងបំផុតក្នុងរយៈពេល ១១ឆ្នាំ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ បន្ទាប់ពីការប្រកាសបង្ហាញរូបរាងជាផ្លូវការ ភាគហ៊ុនរបស់ Ferrari បានហក់ឡើងខ្ពស់ជាងមុនភ្លាមៗដល់ ២,១៩ភាគរយ។ ឡានស្ព័រជំនាន់ថ្មីរបស់ Ferrari នេះ បង្កើតឡើងបំពាក់ម៉ាស៊ីនកូនកាត់ Hybrid V6 អាចបើកបរក្នុងល្បឿនប្រហែល ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង និងរចនារូបរាងយកលំនាំតាមឡានស្ព័រម៉ូដែលមុនៗដែរ គឺ LaFerrari ឆ្នាំ២០២៣, Enzo, F50 និងF40។ ក្រុមហ៊ុន Ferrari និយាយថា ឡានស្ព័រ F80 នឹងផលិតឡើងតែ ៧៩៩គ្រឿងប៉ុណ្ណោះ មួយគ្រឿងមានតម្លៃ ៣.៩លានដុល្លារ ហើយគិតមកទល់ពេលនេះ វាបានទទួលការបញ្ជាទិញអស់ហើយពីអតិថិជន។ ការចែកចាយឡានស្ព័រ F80 ជាបន្តបន្ទាប់ទៅកាន់អ្នកកម្ម៉ង់ទុកមុន នឹងចាប់ផ្តើមនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ ហើយការផលិតរំពឹងថា នឹងដំណើរការរហូតដល់ចុងឆ្នាំ២០២៧ ដែលជាឆ្នាំគម្រប់ខួប ៨០ឆ្នាំរបស់ Ferrari។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៣…