-
ប្រជាជនកូរ៉េខាងជើង១លាននាក់សម្រុកចូលធ្វើជាកងទ័ព

នៅថ្ងៃពុធនេះ កូរ៉េខាងជើងបានអះអាងថា យុវជនជាង១លាននាក់ទូទាំងប្រទេស រួមមានទាំងសិស្សានុសិស្ស នាសប្តាហ៍នេះ បានសម្រុកស្ម័គ្រចិត្ត ចូលធ្វើជាកងទ័ព ខណៈដែលស្ថានការណ៍អរិភាពរវាងកូរ៉េខាងត្បូង និងខាងជើងបានឡើងកម្តៅខ្លាំងឡើងវិញ នេះបើតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមរបស់កូរ៉េខាងជើង KCNA។ ប្រភពបានបញ្ជាក់ថា មន្ត្រី យុវជន និងសិស្ស ជាង១លាន៤សែននាក់ នៅទូទាំងប្រទេស បានស្ម័គ្រចិត្តចូលរួមជាមួយកងទ័ពប្រជាជនកូរ៉េ នៅថ្ងៃទី១៤ និង១៥ ខែតុលា។ ជាការសម្រុកចូលរួម បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានចោទប្រកាន់យោធាកូរ៉េខាងត្បូងថា បានបញ្ជូនយន្តហោះគ្មានមនុស្សបើក ឬ Drone ចូលទៅក្នុងដែនអាកាសរបស់ខ្លួន ជាបន្តបន្ទាប់។ កាលពីថ្ងៃអង្គារ កូរ៉េខាងជើង ថែមទាំងបានបំផ្ទុះផ្លូវ និងផ្លូវដែកជានិមិត្តរូបដ៏សំខាន់ ដែលតភ្ជាប់ប្រទេសកូរ៉េទាំងពីរ បន្ទាប់ពីកើតហេតុ Drone នេះ ដោយរដ្ឋបាលក្រុងព្យុងយ៉ាងចាត់ទុកថា ជាការប្រកាសសង្គ្រាម ហើយបានបញ្ជាឱ្យទាហាន នៅតាមព្រំដែន ត្រៀមបាញ់ជានិច្ច។ ទោះបីទីក្រុងសេអ៊ូលបដិសេធលើរឿងនេះ កូរ៉េខាងជើងបានអះអាងថា ខ្លួនមានភស្តុតាងច្បាស់លាស់ថា ខិត្តប័ណ្ណឃោសនាប្រឆាំង ត្រូវបាន Drone ដឹកមកទម្លាក់ចោលរាយប៉ាយពាសពេញរដ្ឋធានី របស់កូរ៉េខាងជើង។ គួរបញ្ជាក់ថា កូរ៉េខាងជើងមានគោលការណ៍បំពេញកាតព្វកិច្ចយោធា សម្រាប់បុរសទាំងអស់ ជាពិសេស រាល់ពេលដែលស្ថានភាពតានតឹងតែងខ្លាំង…
-
វេណេស៊ុយអេឡាចោទលោក Elon Musk ជះលុយ ១ពាន់លានដុល្លារធ្វើរដ្ឋប្រហារ

ការ៉ាកាស់ ៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ចោទប្រកាន់មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិក លោក Elon Musk បានជះលុយយ៉ាងហោចណាស់ ១ពាន់លានដុល្លារ ញុះញង់ឱ្យមានអំពើហិង្សានៅក្នុងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីកាលពីដើមឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT។ លោក Maduro បានចោទប្រកាន់លោក Musk នៅក្នុងកម្មវិធីផ្សាយតាមកញ្ចក់ទូរទស្សន៍ប្រចាំសប្តាហ៍ថា មានប្រភពទម្លាយថា មេធំ SpaceX ដែលបានចូលរួមនៅក្នុងជម្លោះសាធារណៈដ៏យូរអង្វែងរូបនេះ បានចំណាយមិនតិចជាង ១ពាន់លានដុល្លារលើការប៉ុនប៉ងធ្វើរដ្ឋប្រហារ។ ជាពិសេស ការផ្ទុះឡើងនៃពួកហ្វាស៊ីស ដែលបង្កអំពើហឹង្សាប្រឆាំងនឹងដំណើរការបោះឆ្នោតនៅវ៉េណេស៊ុយអេឡា។ លោក Maduro ត្រូវបានប្រកាសថា ជាអ្នកឈ្នះការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ដោយអាជ្ញាធររៀបចំការបោះឆ្នោតជាតិ បើទោះបីជាសហរដ្ឋអាមេរិកអះអាងថា ជ័យជំនះនេះត្រូវបានលួចពីបេក្ខភាពគណបក្សប្រឆាំង លោក Edmundo Gonzalez ក៏ដោយ។ បន្ទាប់ពីការបោះឆ្នោតកាលពីខែកក្កដា លោក Musk បានចោទប្រកាន់លោក Maduro ពីការក្លែងបន្លំការបោះឆ្នោត ខណៈប្រធានាធិបតីវេណេស៊ុយអេឡារូបនេះប្រកាសថា មហាសេដ្ឋីមានដើមកំណើតនៅអាហ្វ្រិកខាងត្បូងរូបនេះ ជាសត្រូវរបស់គាត់ ដែលគ្រប់គ្រងការពិតបែបប្រឌិតបង្កើតឡើងដោយប្រព័ន្ធផ្សព្វផ្សាយសង្គម។ ទោះបីជាយ៉ាងណា អ្នកទាំងពីរបានយល់ព្រមដោះស្រាយការខ្វែងគំនិតគ្នា បន្ទាប់ពីការប៉ះទង្គិចគ្នាដែលមិនធ្លាប់កើតមានពីមុនមក៕…
-
ឥណ្ឌូណេស៊ី មានចំនួនអាកាសយានដ្ឋានសរុប ៥១៣ទីតាំង ដែលជាចំនួនច្រើនជាងគេលំដាប់ទីពីរនៅក្នុងអាស៊ី បន្ទាប់ពីចិន

-
លោកស្រី Meloni នឹងក្លាយជាមេដឹកនាំដំបូងគេទៅលីបង់

បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni នឹងក្លាយជាប្រមុខរដ្ឋ ឬ រដ្ឋាភិបាលដំបូងគេ ដែលនឹងធ្វើទស្សនកិច្ចនៅប្រទេសលីបង់ ចាប់តាំងពីមានការកើនឡើង នូវសង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ Hezbollah កាលពីថ្ងៃទី២៣ ខែកញ្ញា។ នៅចំពោះមុខសមាជិកសភាជាន់ទាប កាលពីថ្ងៃអង្គារ លោកស្រីបានបញ្ជាក់ថា ទស្សនកិច្ចនេះនឹងធ្វើឡើង នៅថ្ងៃសុក្រ សប្តាហ៍នេះ។ លោកស្រីថែមទាំងបានប្រកាសប្រឆាំង «ការចង់ឲ្យដកកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ» ចេញពីលីបង់ តាមសំណើឯកតោភាគី របស់អ៊ីស្រាអែល ទៀតផង។ លោកស្រីបាននិយាយថា «ការដកខ្លួន ដោយផ្អែកលើសំណើឯកតោភាគីរបស់អ៊ីស្រាអែល នឹងក្លាយជាកំហុសដ៏ធ្ងន់ធ្ងរ នឹងធ្វើឱ្យខូចដល់ភាពជឿជាក់នៃបេសកកម្មរបស់អង្គការសហប្រជាជាតិ»។ យ៉ាងហោចណាស់ មានកងរក្សាសន្តិភាព ចំនួន៥នាក់ បានរងរបួស ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ ខណៈដែលអ៊ីស្រាអែលបានកំណត់គោលដៅ វាយប្រហារទៅលើក្រុមហេសបូឡា នៅភាគខាងត្បូង ប្រទេសលីបង់។ ទាហានអ៊ីតាលីគឺជាផ្នែកមួយនៃបេសកកម្មរបស់ UN នៅភាគខាងត្បូងលីបង់។ គួរបញ្ជាក់ថា កងកម្លាំងរក្សាសន្តិភាពហៅកាត់ UNIFIL ដែលជាបេសកកម្មរបស់អង្គការសហប្រជាជាតិ មានកងទ័ពប្រហែល៩,៥០០នាក់ ជម្រុះជាតិសាសន៍នៅលីបង់៕ ប្រភពពី AFP ប្រែសម្រួល៖…
-
Baby ត្រីបាឡែនខ្នាតធំងាប់លើឆ្នេរអាហ្វ្រិកខាងត្បូង

បរទេស៖ សាកសពកូនតូចរបស់ត្រីបាឡែនខ្នាតធំ Humpback មួយក្បាល ត្រូវបានបោកមកលើច្រាំងក្បែរនឹងក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង។ ត្រីបាឡែនប្រភេទនេះត្រូវបានគេដឹងថា អាចមានប្រវែង រហូតដល់ជិត២០ម៉ែត្រ និងមានទម្ងន់រហូតដល់ជាង៥០តោន។ សព Baby បាឡែនមួយក្បាលនេះ ត្រូវបានគេប្រទះឃើញ អណ្តែតលើឆ្នេរខ្សាច់មួយកន្លែង ក្នុងទីក្រុង Simon’s Town ដែលមានចម្ងាយប្រហែល ៣៥គីឡូម៉ែត្រ ពីទីក្រុង Cape Town។ យោងតាមមន្ត្រីបានឱ្យដឹងថា មូលហេតុនៃការងាប់របស់ត្រីបាឡែននេះ មិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែអ្នកគ្រប់គ្រងឆ្នេររបស់ទីក្រុង Cape Town បាននិយាយថា «វាជារឿងធម្មតាទេ ដែលត្រីបាឡែន ត្រូវបោក មកលើឆ្នេរសមុទ្របែបនេះ»។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គ្មានរបួសស្នាមនៅលើកូនត្រីបាឡែនតូច មួយក្បាលនេះទេ។ សាកសពត្រូវបានគេរកឃើញ នៅព្រឹកថ្ងៃអង្គារ ហើយត្រូវបានយកចេញ នៅពេលរសៀល ដឹកយកទៅបោះចោល នៅកន្លែងចាក់សំរាម។ ត្រីបាឡែន Humpback ត្រូវបានគេប្រទះឃើញ ជាញឹកញាប់ នៅឆ្នេរសមុទ្រ Cape ចន្លោះខែមិថុនា និងខែធ្នូ ខណៈដែលពួកវាធ្វើដំណើរ ហែលចាកចេញពីទីកន្លែងកំណើតរបស់ពួកវា…
-
ចិនប្រាប់អ៊ីស្រាអែលឱ្យបញ្ចប់គ្រោះមហន្តរាយមនុស្សធម៌នៅហ្គាហ្សា

ប៉េកាំង : ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានចេញផ្សាយថា ប្រមុខការទូតចិន កាលពីថ្ងៃចន្ទ បានប្រាប់សមភាគីអ៊ីស្រាអែលថា គ្រោះមហន្តរាយមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សាគួរតែបញ្ចប់។ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់សមភាគីអ៊ីស្រាអែល លោក Israel Katz ថា គ្រោះមហន្តរាយមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សាគួរតែបញ្ចប់។ អំឡុងការសន្ទនាគ្នាតាមទូរស័ព្ទ លោក Wang បានប្រាប់លោក Katz យ៉ាងដូច្នេះថា គ្រោះមហន្តរាយមនុស្សធម៌នៅតំបន់ហ្គាហ្សាមិនគួរបន្តទៀតទេ ហើយការប្រឆាំងអំពើហិង្សាដោយអំពើហឹង្សា គឺមិនអាចដោះស្រាយកង្វល់ស្របច្បាប់របស់គ្រប់ភាគីទាំងអស់បានទេ។ លោក Wang បន្ថែមថា ទីក្រុងប៉េកាំងសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់ នឹងធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន ដើម្បីជៀសវាងការធ្លាក់ចូលជ្រៅទៅក្នុងស្ថានភាពមិនអាចស្រោចស្រង់បាន ចំពេលមានភាពតានតឹងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ ជាមួយគ្នានេះ លោក Wang ក៏បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ពេញលេញ និងជាអចិន្ត្រៃយ៍នៅតំបន់ហ្គាហ្សា ព្រមទាំងការដោះលែងចំណាប់ខ្មាំងទាំងអស់ផងដែរ។ យោងតាមក្រសួងសុខាភិបាលនៅក្នុងទឹកដីដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឱ្យដឹងថា ភ្លើងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានសម្លាប់មនុស្សកើនឡើងដល់ ៤២,២៨៩នាក់ហើយ ដែលភាគច្រើនជាជនស៊ីវិល។ អង្គការសហប្រជាជាតិក៏បានទទួលស្គាល់តួលេខនេះផងដែរ និងថា អាចទុកចិត្តបាន៕ ប្រភព : AFP…
-
ចិន និងរុស្ស៊ីសន្យាពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី

ប៉េកាំង : ប្រមុខការពារជាតិចិន និងរុស្ស៊ីសន្យាកាលពីថ្ងៃចន្ទថា នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការយោធាប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត។ រដ្ឋមន្ត្រីការពារជាតិចិន និងរុស្ស៊ីសន្យាថា នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការយោធាប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត ខណៈដែលពួកគេបានជួបគ្នានៅរដ្ឋធានីប៉េកាំង។ អំឡុងជំនួបនេះ រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun និងសមភាគីរុស្ស៊ី លោក Andrei Belousov បានអំពាវនាវឱ្យភាគីទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ និង បន្តជំរុញទំនាក់ទំនងយោធា។ បើតាមក្រសួងការពារជាតិចិន លោក Dong បាននិយាយថា ស្ថិតក្រោមការដឹកនាំដ៏រឹងមាំរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទំនាក់ទំនងចិន-រុស្ស៊ីបានឈានដល់កម្រិតខ្ពស់គ្រប់ពេលវេលា។ លោក Belousov ក៏បានអះអាងដែរថា ទំនាក់ទំនងមិត្តភាពរវាងមេដឹកនាំទាំងពីរ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្រ្ត។ នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី។ លោក Belousov បន្ថែមថា កិច្ចសហប្រតិបត្តិការយោធារវាងចិន និងរុស្ស៊ីបានដើរតួនាទីយ៉ាងសំខាន់ ដើម្បីរក្សាស្ថិរភាពពិភពលោក និងក្នុងតំបន់។ ហើយលោកសង្ឃឹមថា កិច្ចពិភាក្សារបស់គាត់នៅទីក្រុងប៉េកាំងនេះ នឹងជួយពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងរុស្ស៊ី-ចិន ក្នុងវិស័យការពារជាតិ។ ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បានពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធ…
-
Donald Trump គំរាមប្រើយោធាកំចាត់ផ្ទៃក្នុង

បរទេស៖ លោកស្រី Harris បានថ្កោលទោស លោក Trump ជុំវិញការគំរាមកំហែងយោធា លើអ្វីដែលលោកហៅថា «សត្រូវពីខាងក្នុង» ដែលលោកចោទថា គ្រោះថ្នាក់ជាងប្រទេសផ្សេង ទៅទៀត។ អនុប្រធានាធិបតីសហរដ្ឋអាមេរិក និងជាបេក្ខជនប្រធានាធិបតីតំណាងគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris បានជំរុញដោយទទូច ដល់អ្នកបោះឆ្នោតអាមេរិក ប្រឆាំងនឹងអាណត្តិទីពីរ របស់ Trump ដោយលើកឡើងពីការគំរាមកំហែងរបស់លោក ក្នុងការប្រើប្រាស់យោធាអាមេរិក ប្រឆាំងនឹង «សត្រូវខាងក្នុង» រួមទាំង ក្រុមដែលលោកហៅថា ពួកឆ្វេងនិយម ផងដែរ។ លោកស្រី Harris បាននិយាយ អំឡុងការប្រមូលផ្តុំធ្វើយុទ្ធនាការ នៅតំបន់ Erie នៃ រដ្ឋ Pennsylvania ដែលជារដ្ឋសំខាន់មួយសង្ឃឹមឈ្នះការបោះឆ្នោត កាលពីថ្ងៃចន្ទថា «ខ្ញុំជឿជាក់យ៉ាងខ្លាំងថា អាណត្តិទីពីររបស់ Trump នឹងក្លាយជាហានិភ័យដ៏ធំ សម្រាប់អាមេរិក និងគ្រោះថ្នាក់»។ នៅពេលសួរសំណួរដោយ Fox News ថាតើថ្ងៃបោះឆ្នោតនឹងមានសន្តិភាព ឬ យ៉ាងណានោះ លោក Trump…
-
វៀតណាមទាក់ចិត្តសេដ្ឋីៗ២០០នាក់ទៅឈូងសមុទ្រ

បរទេស៖ មហាសេដ្ឋីអឺរ៉ុបជាង២០០នាក់ នឹងទៅទស្សនាឈូងសមុទ្រ Ha Long នៅវៀតណាម តាមរយៈកម្មវិធីបុណ្យអន្តរជាតិមួយ ទាក់ទងនឹងការជិះនាវាទំនើបៗ រយៈពេល១សប្តាហ៍។ បើតាមកាសែត VNpress ចេញផ្សាយកាលពីថ្ងៃចន្ទ អាជ្ញាធរខេត្ត Quang Ninh បាននិយាយថា មហាសេដ្ឋីទាំងជាង២០០នាក់ នឹងទៅចូលរួមមហោស្រព «សិល្បៈដើម្បីអាកាសធាតុ ឈូងសមុទ្រ Ha Long» ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៥។ មន្ត្រីខេត្តបានបង្ហាញផែនការ កំណត់កោះ និងឆ្នេរស្ងប់ស្ងាត់ចំនួន៧ ត្រៀមសម្រាប់ដល់មហាសេដ្ឋីអន្តរជាតិ និងភ្ញៀវទេសចរ ដែលចំណាយខ្ពស់ផ្សេងទៀត។ បើតាម VNexpress ដដែល ក្នុងរយៈពេល៩ខែដំបូង នៃឆ្នាំ២០២៤ ខេត្តមួយនេះទទួលបានភ្ញៀវទេសចរចំនួន ១៦លាន៦សែននាក់ កើនឡើង២០ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០២៣។ ចំនួននេះ ផ្តល់ចំណូលប្រមាណ ១.៥ពាន់លានដុល្លារ។ ភ្ញៀវភាគច្រើនមកពីចិន កូរ៉េខាងត្បូង ឥណ្ឌា និងបារាំង។ ឈូងសមុទ្រ Ha Long ធ្លាប់បានជ្រើសរើស…
-
Elon Musk បញ្ចេញផ្ទះលក់តម្លៃ១២,០០០ដុល្លារ

បរទេស៖ លោកមហាសេដ្ឋីពិភពលោក Elon Musk បានអះអាងថា ក្រុមហ៊ុន Tesla របស់លោកនឹងសង់ផ្ទះលក់តម្លៃ១២,០០០ដុល្លារអាមេរិក នៅឆ្នាំ២០២៥ នេះបើតាមការចេញផ្សាយ របស់គេហទំព័រ Reportultra កាលពីចុងសប្តាហ៍។ លោក Elon Musk ដែលត្រូវបានព្យាករណ៍ថា នឹងក្លាយជាមហាសេដ្ឋីដំបូងគេ មានទ្រព្យ១ទ្រីលានដុល្លារអាមេរិកនៅឆ្នាំ២០២៧ខាងមុខ រូបនេះ បានអះអាងថា ផ្ទះតូច «Tesla» គឺជាគំនិតថ្មី ដែលធ្វើបដិវត្តន៍ ក្នុងលំនៅដ្ឋាន ប្រកបដោយនិរន្តរភាព និងតម្លៃសមរម្យ។ ផ្ទះនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុន Tesla ផ្ទាល់ ហើយ មានម៉ូឌុលសន្សំសំចៃថាមពល និងអាចផ្គុំបាន ក្នុងរយៈពេល តិចជាងមួយម៉ោង។ ម្ចាស់បណ្តាញសង្គម X និង ក្រុមហ៊ុនអវកាស SpaceX រូបនេះ បានបន្តថា ផ្ទះ «Tesla» ត្រូវបានរចនាឡើង ដើម្បីអាចដឹកជញ្ជូនបាន និងប្រមូលផ្តុំគ្រប់ទីកន្លែង ក្នុងពិភពលោក។ ផ្ទះនេះជាជម្រើសល្អសម្រាប់អ្នកដែលកំពុងស្វែងរកលំនៅដ្ឋាន ដែលមានតម្លៃសមរម្យ និងអាចចល័តបាន។ លំនៅដ្ឋានបែបនេះ ក៏ជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់រស់ នៅក្រៅបណ្តាញ…