-
អ៊ីស្រាអែលបាញ់ចំទីតាំងកងរក្សាសន្តិភាព UN

បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni កាលពីថ្ងៃសុក្រ បាននិយាយថា ការបាញ់របស់អ៊ីស្រាអែល លើក្រុមរក្សាសន្តិភាពអង្គការសហប្រជាជាតិ ហៅកាត់ UN នៅប្រទេសលីបង់ មិនអាចទទួលយកបានទេ។ លោកស្រី Giorgia Meloni បានថ្កោលទោសថា «ជាការមិនអាចទទួលយកបាន» ចំពោះការបាញ់របស់អ៊ីស្រាអែល ប្រឆាំងនឹងកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងប្រទេសលីបង់ ជាកន្លែងដែលអ៊ីតាលីមានទាហានច្រើនជាង១,០០០នាក់ នៅទីនោះ។ លោកស្រី Meloni បាននិយាយ នៅឯកិច្ចប្រជុំកំពូលអឺរ៉ុប និងមេឌីទែរ៉ាណេ ថា «ទីស្នាក់ការបេសកកម្ម UNIFIL និងមូលដ្ឋានទ័ពអ៊ីតាលីចំនួនពីរ ត្រូវបានវាយប្រហារដោយការបាញ់ប្រហារ របស់កងកម្លាំងអ៊ីស្រាអែល… វាមិនអាចទទួលយកបានទេ..វាបំពានលើអ្វី ដែលត្រូវបានបង្កើតឡើង ក្រោមដំណោះស្រាយ របស់អង្គការសហប្រជាជាតិ លេខ «1701»ដែលគ្រប់គ្រងវត្តមាន របស់កងរក្សាសន្តិភាព»។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីនៃប្រទេសលីបង់ លោក Najib Mikati ជំរុញឱ្យអង្គការសហប្រជាជាតិ អនុម័តដំណោះស្រាយមួយ ដោយអំពាវនាវឱ្យមានបទឈប់បាញ់ «ភ្លាមៗ» រវាងអ៊ីស្រាអែល និងក្រុម Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់ ក្នុងអំឡុងពេលថ្លែងសុន្ទរកថា…
-
៩ខែ! វៀតណាមបានចំណូល៧ពាន់លានដុល្លារពីការនាំចេញជលផល

ហាណូយ៖ សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម ហៅកាត់ VASEP បានរាយការណ៍ថា ការនាំចេញជលផលរបស់វៀតណាម បានឈានដល់ ៧,១៦ពាន់លានដុល្លារ ក្នុងរយៈពេល៩ខែ កន្លងមកនេះ កើនឡើង ៨,៥% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន នេះបើតាមកាសែត VNexpress ចុះផ្សាយថ្មីៗនេះ។ ប្រភពបន្តថា គ្រាន់តែក្នុងខែកញ្ញា ប្រទេសនេះរកចំណូលបាន ៨៦៦លានដុល្លារ ពីការនាំចេញជលផល។ បង្គា នៅតែជាទំនិញជលផល ផ្តល់ចំណូលច្រើនជាងគេ ដល់វៀតណាម មានតម្លៃប្រហែល ២.៨ពាន់លានដុល្លារ ក្នុងរយៈពេល៩ខែមកនេះ ដែលកើនឡើង ១០.៥%។ ក្រៅពីនេះ ត្រីត្រា ក៏មានកំណើនគួរកត់សម្គាល់ គឺមានតម្លៃ ១.៤៦ពាន់លានដុល្លារអាមេរិក។ រីឯការនាំចេញត្រីធូណា បានធ្លាក់ចុះទំហំនាំចេញ ចាប់តាំងពីខែសីហាមក ដោយសារកង្វះខាតវត្ថុធាតុដើម ប៉ុន្តែ នៅតែកើនឡើងតម្លៃ ១៦% ដែលមានជាង ៧០០លានដុល្លារ ចាប់ពីខែមករា ដល់ខែកញ្ញា មកនេះ។ ក្រៅពីនេះ ក៏មានក្តាម ដែលផ្តល់ចំណូល ប្រមាណ២២៧លានដុល្លារផងដែរ។ VASEP ព្យាករណ៍ថា…
-
ក្នុងកិច្ចកំពូលប្រជុំអាស៊ាន រុស្ស៊ីចោទអាមេរិកថាបង្កការបំផ្លិចបំផ្លាញនៅអាស៊ី

បរទេស៖ នៅថ្ងៃសុក្រនេះ ក្នុងកិច្ចកំពូលប្រជុំអាស៊ាន រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានហៅសកម្មភាពអាមេរិកនៅអាស៊ីថា ជាការធ្វើឲ្យខូចខាតធ្ងន់ធ្ងរ តាមរយៈជំរុញយោធាក្នុងតំបន់។ លោកបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា ជាអ្នកនៅពីក្រោយ «សកម្មភាពជំរុញយោធា» របស់ប្រទេសជប៉ុន និង ប៉ុនប៉ងបង្វែរប្រទេសផ្សេងទៀត ប្រឆាំងនឹងរុស្ស៊ី និងចិន នេះជាអ្វីដែលលោក Lavrov បានប្រាប់អ្នកយកព័ត៌មាន នៅឯកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ក្នុងប្រទេសឡាវ។ លោកបញ្ជាក់ថា «ចរិតបំផ្លិចបំផ្លាញនៃសកម្មភាពរបស់សហរដ្ឋអាមេរិក នៅក្នុងផ្នែក នៃពិភពលោកនេះ គឺឃើញជាក់ស្តែង»។ នៅពេលសួរអំពីសំណើរបស់ជប៉ុន សម្រាប់កតិកាសញ្ញាអាស៊ី បែប NATO លោក Lavrov បាននិយាយថា «គំនិតអំពីការបង្កើតប្លុកយោធា តែងតែមានហានិភ័យនៃការប្រឈមមុខដាក់គ្នា ដែលអាចកើនឡើង»។ លោក Lavrov ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង នូវែលហ្សេឡង់ និងអូស្ត្រាលី បានព្យាយាមធ្វើសេចក្តីថ្លែងការណ៍ចុងក្រោយនៃកិច្ចប្រជុំកំពូល «នយោបាយយ៉ាងស៊ីជម្រៅ» ដូច្នេះ «មិនអាចទទួលយកបាន»។ លោកបាននិយាយថា ប្រទេសលោកខាងលិចចង់កេងប្រវ័ញ្ចទំនាក់ទំនងរបស់ពួកគេ ជាមួយអាស៊ាន «ប្រឆាំងនឹងផលប្រយោជន៍ របស់រុស្ស៊ី…
-
Tesla បញ្ចេញឡានតាក់ស៊ីអគ្គិសនីបើកខ្លួនឯង គ្មានដៃចង្កូត ឬឈ្នាន់ហ្គ៊ែរ តម្លៃចាប់ពី៣ម៉ឺនដុល្លារ

វ៉ាស៊ីនតោន៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បញ្ចេញឡានតាក់ស៊ីអគ្គិសនីបើកខ្លួនឯង ឬ Robotaxi ដែលមានទ្វារពីរ តែគ្មានដៃចង្កូត ឬឈ្នាន់ជាន់ហ្គ៊ែរ ក្នុងអំឡុងព្រឹត្តិការណ៍ដ៏រំជើបរំជួលមួយ កាលពីថ្ងៃទី១០ ខែតុលា។ នេះបើតាមការចុះផ្សាយរបស់កាសែតរ៉យទ័រ។ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះនិយាយថា ការផលិតឡានតាក់ស៊ីអគ្គិសនីបើកខ្លួនឯងនេះ នឹងចាប់ផ្តើមនៅឆ្នាំ ២០២៦ ជាមួយនឹងតម្លៃចាប់ពី ៣០,០០០ដុល្លារក្នុងមួយគ្រឿង។ លោក Musk បានបញ្ជាក់យ៉ាងដូច្នេះថា អនាគតឡានតាក់ស៊ីអគ្គិសនីបើកខ្លួនឯង គឺនៅទីនេះ… យើងមានឡានប្រភេទនេះចំនួន៥០គ្រឿង… នៅទីនេះនៅយប់នេះ។ អ្នកនឹងឃើញឡានតាក់ស៊ីអគ្គិសនីម៉ូដែល Ys និង Cybercab ដែលមិនត្រូវការអ្នកបើកបរទាំងអស់នៅឆ្នាំ ២០២៦។ នៅក្នុងព្រឹត្តិការណ៍នេះដែរ លោក Musk ក៏បានបញ្ចេញឡានអគ្គិសនីបើកខ្លួនឯង មានទំហំធំជាងឡានទាំងពីរម៉ូដែល ដែលមានឈ្មោះថា Robovan អាចមានសមត្ថភាពផ្ទុកមនុស្សបានដល់ទៅ ២០នាក់ និងបានបង្ហាញមនុស្សយន្ត Optimus របស់ Tesla ផងដែរ៕ ប្រភព៖ រ៉យទ័រ ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ជាង ១/៣នៃពលរដ្ឋអាមេរិកវ័យ Gen Z ចំណាយពេលជាង ៤ ម៉ោងក្នុងមួយថ្ងៃនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម

-
អំពើហិង្សានៅហៃទី មនុស្សស្លាប់កើនជាង ១០០នាក់

ព័រអូប្រុំាង៖ មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បាននិយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់ក្រុមក្មេងទំនើងដ៏ឃោរឃៅកាលពីសប្តាហ៍មុន បានកើនឡើងដល់ ១០៩នាក់ និងប្រហែល ៤០នាក់ផ្សេងទៀតរងរបួស។ ការវាយប្រហាររបស់ក្រុមក្មេងទំនើងនៅក្នុងប្រទេសហៃទី កាលពីសប្តាហ៍មុន នាំឱ្យចំនួនអ្នកស្លាប់ស្ទុះឡើងដល់ ១០៩នាក់ និងរបួសប្រហែល ៤០នាក់។ ក្រៅពីការសម្លាប់មនុស្សរង្គាល ផ្ទះ និងរថយន្តជាច្រើនក៏ត្រូវបានដុតបំផ្លាញផងដែរ បន្ទាប់ពីក្រុមក្មេងទំនើងបានបើកការបាញ់ប្រហារកាលពីព្រឹកថ្ងៃអង្គារសប្តាហ៍មុន នៅក្នុងទីក្រុង Pont Sonde មានចម្ងាយប្រហែល ១០០គីឡូម៉ែត្រ ពីរដ្ឋធានី ព័រអូប្រុំាង។ រដ្ឋាភិបាលហៃទីបានថ្កោលទោសការសម្លាប់មនុស្សរង្គាលនៅទីក្រុងPont Sonde ថា ជា អំពើឃោរឃៅ ដែលមិនអាចទទួលយកបាន និងបានបញ្ជូនសមាជិកនៃកងកម្លាំងសន្តិសុខហៃទី និងកងកម្លាំងដឹកនាំដោយកេនយ៉ា ទៅការពារតំបន់នោះ។ កម្លាំងប៉ូលិសហៃទីបាននិយាយកាលពីថ្ងៃពុធថា ពួកគេកំពុងតាមប្រមាញ់ក្រុមក្មេងទំនើង Gran Grif ដែលនៅពីក្រោយការវាយប្រហារ និងដឹកនាំដោយ Luckson Elan ដែលជាប់ទណ្ឌកម្មរបស់អាមេរិកជុំវិញការរំលោភសិទ្ធិមនុស្ស។ យោងតាមការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា មនុស្សជាង ៣,៦០០នាក់ត្រូវបានសម្លាប់នៅហៃទីនៅឆ្នាំនេះ ដោយសារអំពើហិង្សារបស់ក្រុមក្មេងទំនើង។ ជាមួយគ្នានេះ រលកនៃអំពើហិង្សា និងវិបត្តិមនុស្សធម៌បានបង្ខំមនុស្សជាង 700,000 ៧០០,០០០នាក់ភៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេ ក្នុងនោះពាក់កណ្តាលនៃពួកគេ គឺជាកុមារ នេះបើយោងតាមទីភ្នាក់ងារចំណាកស្រុករបស់អង្គការសហប្រជាជាតិ៕…
-
តុលាការកំណត់ថ្ងៃកាត់ទោសតារាល្បី P.Diddy បំពានផ្លូវភេទ ១ទសវត្សរ៍

អាមេរិក៖ ចៅក្រមសហព័ន្ធ របស់អាមេរិក លោក Arun Subramanian បាននិយាយអំឡុងសវនាការ កាលពីថ្ងៃព្រហស្បតិ៍ថា មហាសេដ្ឋីតន្ត្រី Sean Combs ឬ P.Diddy នឹងត្រូវកាត់ទោសពីបទរំលោភសេពសន្ថវៈ និងការជួញដូរផ្លូវភេទ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ ក្រុមមេធាវីបាននិយាយថា មនុស្សជាង១០០នាក់ ដែលបានចោទ Combs ថា បានវាយដំ, កេងប្រវ័ញ្ចផ្លូវភេទ ដោយមានទាំងកុមារផងនោះ កំពុងរៀបចំផែនការសកម្មភាពផ្លូវច្បាប់ បន្ថែមទៀត។ P.Diddy នៅតែស្ថិតក្នុងពន្ធនាគារ បន្ទាប់ពីលោកត្រូវបានចោទប្រកាន់ កាលពីខែមុន លើបទល្មើសធំៗ រួមមាន រំលោភបំពានផ្លូវភេទស្ត្រី និងបង្ខិតបង្ខំគេឱ្យចូលរួមក្នុងពិធីជប់លៀងផ្លូវភេទ ដោយប្រើប្រាស់គ្រឿងញៀន គំរាមកំហែង និងអំពើហិង្សា ជាងមួយទសវត្សរ៍។ Combs ត្រូវបានបដិសេធ មិនឱ្យនៅក្រៅឃុំ ចំនួនពីរដង។ តែ លោកអះអាងថា មិនមានកំហុសចំពោះការចោទប្រកាន់ទាំងអស់។ តុលាការកំពុងរកភស្តុតាងបន្ថែម ដូចជា ការរកឃើញឧបករណ៍អេឡិចត្រូនិក ជិត១០០ឆុត និងសម្ភារៈផ្សេងៗទៀត នៅក្នុងផ្ទះរបស់ P.Diddy។ ម្ចាស់ជ័យលាភីពានរង្វាន់តន្ត្រី…
-
សិង្ហបុរីជាប់ជាទីក្រុងទេសចរណ៍ផាសុខភាព ល្អដាច់គេក្នុងលោក

បរទេស៖ ការស្ទង់មតិប្រចាំឆ្នាំ របស់ទស្សនាវដ្ដីអាមេរិក Condé Nast Traveler នាពេលថ្មីៗនេះ បានចាត់ចំណាក់ថ្នាក់ ទីក្រុងសិង្ហបុរី នៃប្រទេសសិង្ហបុរី ឲ្យជាប់ឈ្មោះជាទីក្រុងទេសចរណ៍មានផាសុខភាព, រួសរាយរាក់ទាក់ និងរីករាយបំផុតលើពិភពលោក ឬ The Friendliest City ខណៈដែលអ្នកទេសចរយល់ឃើញថា ប្រទេសជាកោះ ដែលល្បីល្បាញលើរឿងនេះ ដោយសារច្បាប់តឹងរឹង និងអត្រាឧក្រិដ្ឋកម្មទាប។ ទស្សនាវដ្ដីបានសរសេរថា «សិង្ហបុរីតែងតែមានកេរ្ដិ៍ឈ្មោះល្អ ប្លែកពីគេ»។ ទីក្រុងមួយនេះ ត្រូវបានគេស្គាល់ថា ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ, ផ្លូវដ៏ស្អាត, សន្តិសុខដ៏ល្អ ដែលមិនអាចប្រៀបផ្ទឹមបាន ហើយឥឡូវនេះ បានផ្តល់ជូននូវបដិសណ្ឋារកិច្ច លំដាប់កំពូល»។ លើសពីផ្លូវស្អាត និងប្រព័ន្ធដឹកជញ្ជូនដ៏ទំនើបរបស់ខ្លួន សិង្ហបុរីមានសុវត្ថិភាពពិសេស សម្រាប់អ្នកទេសចរ ដោយមាន «កាមេរ៉ាឃ្លាំមើល» ត្រូវបានដាក់យ៉ាងច្រើន នៅតាមទីប្រជុំជន និងការល្បាតរបស់ប៉ូលីស ជាញឹកញាប់ នៅកន្លែងទេសចរណ៍ ពេញនិយម។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ មានភ្ញៀវទេសចរណ៍ជាង១៣លាន៦សែននាក់ បានទៅលេងកម្សាន្ត នៅក្នុងប្រទេសសិង្ហបុរី។ មុនពេលកូវីដ១៩ ពោលគឺនៅឆ្នាំ២០១៩ មានរហូតដល់ ១៥លាន១សែននាក់…
-
មេធំ Toyota ថា អ្នកជំនាញគ្រឿងម៉ាស៊ីនឡានជប៉ុនប្រឈមដើរទាត់ខ្យល់

បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានក្រុមហ៊ុន Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយ នៅប្រទេសជប៉ុន បានព្រមានថា ការផ្លាស់ប្តូរទៅរក «អនាគតដែលមានតែរថយន្តអគ្គិសនី» ឬ EV នឹងធ្វើឱ្យបាត់បង់ការងារមនុស្សរាប់សែននាក់ ដែលជាអ្នកជំនាញខ្លាំង និងយូរអង្វែង លើឧស្សាហកម្មផលិតឡានប្រើម៉ាស៊ីន។ លោក Akio Toyoda ប្រធានក្រុមហ៊ុន Toyota Motor បាននិយាយថា «មនុស្សចំនួន ៥លាន៥សែននាក់បានចូលរួម ក្នុងឧស្សាហកម្មរថយន្ត នៅក្នុងប្រទេសជប៉ុន..ក្នុងចំណោមពួកគេ គឺជាអ្នកដែលធ្វើការ ទាក់ទងនឹងគ្រឿងម៉ាស៊ីនឡាន អស់រយៈពេលជាយូរមកហើយ ដូច្នេះ ប្រសិនបើរថយន្តអគ្គិសនីក្លាយជាជម្រើសតែមួយគត់ ការងាររបស់មនុស្សទាំងនោះ នឹងត្រូវបាត់បង់»។ គួររម្លឹកថា កាលពីខែមករា លោក Toyoda ធ្លាប់បានអះអាងថា រថយន្ត EVs នឹងមានចំណែកច្រើនបំផុត ពោលគឺគ្របដណ្តប់ ៣០ ភាគរយនៃទីផ្សាររថយន្តពិភពលោក ដោយមានទាំង រថយន្តកូនកាត់, រថយន្តប្រេងឥន្ធនៈអ៊ីដ្រូសែន ព្រមទាំង ប្រភេទផ្សេងៗទៀត ប៉ុន្តែ លោកមិនបានបញ្ជាក់ អំពីពេលវេលាជាក់លាក់ ថាតើឡានអគ្គិសនី នឹងគ្រប់ដណ្តប់កម្រិតបែបនេះ ក្នុងឆ្នាំណានោះទេ។…
-
វៀតណាមចូលជាង៤ពាន់លានដុល្លាពីការនាំចេញអង្ករ៩ខែ

ហាណូយ ៖ ការនាំចេញអង្ករវៀតណាម ក្នុងរយៈពេល៩ខែ មកនេះមានជាង៧លានតោន ដែលមានតម្លៃ ៤.៣៧ពាន់លានដុល្លារអាមេរិក នេះបើតាម VNexpress ចេញផ្សាយថ្មីៗនេះ។ ប្រភពថា បើប្រៀបធៀបនឹងរយៈពេល៩ខែដំបូងដូចគ្នា នៃឆ្នាំ២០២៣ តម្លៃនាំចេញបានកើនឡើង ២៣.៥%។ តម្លៃអង្ករនាំចេញ ជាមធ្យម មានតម្លៃ ៦២៤ ដុល្លារក្នុងមួយតោន កើនឡើង ១៣,១% នេះបើតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ ផ្អែកតាមប្រភពដដែល បើធៀបនឹងបរិមាណវិញ ចំនួនអង្ករនាំចេញកើនឡើង ៩.២ភាគរយ។ ថ្មីៗនេះ វៀតណាមបានឈ្នះការដេញថ្លៃ ដើម្បីផ្គត់ផ្គង់អង្ករជិត ៦ម៉ឺនតោនទៅកាន់ប្រទេសឥណ្ឌូនេស៊ីនៅក្នុងការដេញថ្លៃ ក្នុងខែកញ្ញា ជាមួយនឹងតម្លៃ ៥៤៨ដុល្លារ ក្នុងមួយតោន ប៉ុន្តែ ធ្លាក់ចុះ៣២ដុល្លារ ធៀបនឹងតម្លៃមុន។ ទោះបីជាមានការបញ្ចុះតម្លៃ ក្នុងការដេញថ្លៃក៏ដោយ តម្រូវការពីទីផ្សារសំខាន់ៗដូចជាហ្វីលីពីន និងម៉ាឡេស៊ី នៅតែមានកម្រិតខ្ពស់។ ក្រុមធុរកិច្ចបាននិយាយថា អង្ករវៀតណាមបានរក្សាជំហរប្រកួតប្រជែងរបស់ខ្លួននៅក្នុងទីផ្សារពិភពលោក។ ក្រុមហ៊ុននាំចេញ Co May បានឱ្យដឹងថា តម្លៃអង្ករ ST25 ទំនងជាមិនធ្លាក់ចុះទេ ហើយថែមទាំងអាចកើនឡើង ដោយសារតែកង្វះការផ្គត់ផ្គង់សកល…