-
ព្យុះសង្ឃរាបិសាច Milton បោកបក់មកលើឆ្នេរអាមេរិក

បរទេស ៖ ព្យុះសង្ឃរាបិសាច Milton បានបោកបក់លើឆ្នេរសមុទ្រ ក្នុងរដ្ឋ Florida កាលពីយប់ថ្ងៃពុធ ជាមួយនឹងខ្យល់បក់បោកខ្លាំង ខណៈភ្លៀងគំរាមកំហែង ដល់អាយុជីវិតមនុស្ស។ ជាការកើតមានឡើង បន្ទាប់ពីព្យុះសង្ឃរាកាលពីពីរសប្តាហ៍មុន វាយប្រហារសហរដ្ឋអាមេរិក ស្លាប់មនុស្សជាង២៣០នាក់។ មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិ របស់អាមេរិក ហៅកាត់ NHC បានចាត់ទុកថា ជាព្យុះប្រភេទទី៣ ដ៏គ្រោះថ្នាក់ខ្លាំង ដែលធ្វើឱ្យមានការបាក់ដី នៅជិតប្លុក Siesta Key នៅក្នុងតំបន់ ដែលមានប្រជាជនរស់នៅយ៉ាងច្រើន នៅលើឆ្នេរសមុទ្រភាគខាងលិច របស់រដ្ឋមួយនេះ។ អភិបាលរដ្ឋ Florida បានប្រាប់សន្និសីទសារព័ត៌មានមួយ មុនពេលនៃការមកដល់របស់ព្យុះ Milton ថា ព្យុះនេះគំរាមកំហែងដល់អាយុជីវិត ជាមួយនឹងទឹកជំនន់ភ្លាមៗ ឬ Flash Flood ដែលត្រូវជន់លិច នៅភាគខាងលិចនៃរដ្ឋផ្លរីដា។ បន្ទាប់រដ្ឋមួយនេះ ព្យុះ Milton ត្រូវបានគេព្យាករណ៍ថា នឹងឆ្លងកាត់តំបន់ដីគោក ទៅកាន់មហាសមុទ្រអាត្លង់ទិក រួមទំាង មជ្ឈមណ្ឌលទេសចរណ៍ Orlando នេះបើតាម NHC ដដែល។…
-
ប្រមុខការទូតអ៊ីរ៉ង់ហោះទៅអារ៉ាប៊ីសាអូឌីតជជែកពីសង្គ្រាមហ្គាហ្សា និងលីបង់

តេហេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅថ្ងៃពុធ ធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់កិច្ចពិភាក្សាស្តីពីសង្រ្គាមនៅហ្គាហ្សា និងលីបង់។ ប្រមុខការទូតអ៊ីរ៉ង់ លោក Abbas Araghchi ធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ស្ថិតក្នុងគោលបំណងជជែកពីកិច្ចខិតខំប្រឹងប្រែងបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆប្រឆាំងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា និងក្រុមហេសបូឡាក្នុងប្រទេសលីបង់។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បានបង្ហោះសារនៅលើបណ្ដាញសង្គម X ថា ការធ្វើដំណើរទស្សនកិច្ចរបស់លោក Araghchi នឹងផ្តោតសំខាន់បញ្ឈប់អំពើប្រល័យពូជសាសន៍ និងការឈ្លានពានរបស់អ៊ីស្រាអែល ក៏ដូចជាកាត់បន្ថយការរងទុក្ខវេទនារបស់ប្រជាជននៅហ្គាហ្សា និងលីបង់។ អ៊ីរ៉ង់បានចោទអ៊ីស្រាអែលដែលជាសត្រូវរបស់ខ្លួនម្តងហើយម្តងទៀត ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្រ្គាម ចាប់តាំងពីសង្រ្គាមនៅតំបន់ហ្គាហ្សាចាប់ផ្តើម។ យ៉ាងណាមិញ បន្ទាប់ពីជម្លោះរីករាលដាលដល់ប្រទេសលីបង់ លោក Araghchi បាននិយាយថា ទីក្រុងតេហេរ៉ង់ គាំទ្រកិច្ចខិតខំប្រឹងប្រែងបង្កើតបទឈប់បាញ់ដំណាលគ្នា ទាំងនៅក្នុងប្រទេសលីបង់ និងទឹកដីប៉ាឡេស្ទីន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
យន្តហោះអូស្ត្រាលីចាក់ភាពយន្តមានឆុតឆាកស្នេហាស្រើបស្រាល ឲ្យអ្នកដំណើរមើល

បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ Qantas Airways របស់ប្រទេសអូស្ត្រាលី បានសុំទោសចំពោះការចាក់ផ្សាយខ្សែភាពយន្តមានឆុតឆាកស្នេហាស្រើបស្រាលដល់អ្នកដំណើរ នៅលើជើងហោះហើរ រវាងទីក្រុង Sydney ទៅទីក្រុង Tokyo ប្រទេសជប៉ុន កាលពីពេលសប្តាហ៍មុន។ ខ្សែភាពយន្ត ដែលមានចំណងជើងថា «Daddio» និងសម្តែងដោយនាង Dakota Johnson និង លោក Sean Penn ត្រូវបានចាក់ផ្សាយ ទៅកាន់កាប៊ីនកន្លែងអង្គុយទាំងមូល នេះបើតាមសេចក្តីរាយការណ៍ របស់កាសែតអាមេរិក NBC News។ កាសែត The New York Times បានរាយការណ៍ថា ភាពយន្តដែលមានការខ្លឹមសារផ្លូវភេទ និងរូបភាពអាក្រាតកាយ ខ្លីៗ បានចាក់រយៈពេលជិតមួយម៉ោង ហើយមិនអាចផ្អាក ឬ បិទបានទេ នេះបើតាមសម្តីរបស់អ្នកដំណើរម្នាក់ ដែលបានរាយការណ៍។ ប្រភពបាននិយាយថា «វាជារឿងមិនល្អ សម្រាប់អ្នករាល់គ្នា ជាពិសេស ជាមួយក្រុមគ្រួសារ និងកុមារ នៅលើយន្តហោះ»។ ក្រុមហ៊ុន Qantas Airways បានសុំទោសចំពោះឧបទ្ទវហេតុ…
-
ចិនបំបែកកំណត់ត្រាកើបទាំងប្រាក់ចំណូល និងភ្ញៀវទេសចរ ថ្ងៃសម្រាក “សប្តាហ៍មាស”

ប៉េកាំង ៖ ប្រទេសចិនបានបង្កើតកំណត់ត្រាថ្មី ក្នុងការស្រូបទាញទាំងភ្ញៀវទេសចរ និង ប្រាក់ចំណូលសរុបពីវិស័យទេសចរណ៍ ក្នុងអំឡុងថ្ងៃឈប់សម្រាក “សប្តាហ៍មាស” ឬ “Golden Week” ចាប់ពីថ្ងៃទី ១ដល់៧ ខែតុលា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន China daily។ ទិន្នន័យពីការិយាល័យវប្បធម៌ និងទេសចរណ៍ក្រុងប៉េកាំង បានបង្ហាញថា ក្នុងអំឡុងថ្ងៃបុណ្យជាតិ រដ្ឋធានីប៉េកាំងរបស់ប្រទេសចិនទទួលបានភ្ញៀវទេសចរចំនួន ២១.៦លាននាក់ កើនឡើងរហូតដល់ ១៨.៣៥ភាគរយ។ ជាមួយគ្នានេះ ប្រទេសចិនក៏បានកត់ត្រាពីចំណូលទទួលបានពីវិស័យទេសចរណ៍សរុបចំនួន ២៦.៩ពាន់លានយន់ ឬប្រហែល ៣.៨ពាន់លានដុល្លារ កើនឡើងដល់ ១១.៦៧ភាគរយ បើធៀបនឹងឆ្នាំមុន។ ក្នុងនាមជាមជ្ឈមណ្ឌលវប្បធម៌ដ៏រស់រវើក ដែលជាកន្លែងសម្រាប់ទីតាំងប្រវត្តិសាស្ត្រល្បីៗ ដូចជាព្រះបរមរាជវាំងហាមឃាត់ ឬ Forbidden City និងមហាកំផែង ព្រមទាំងការលាយបញ្ចូលគ្នានៃប្រពៃណីបុរាណ និងសម័យរបស់រដ្ឋធានីប៉េកាំង បានធ្វើឱ្យប្រទេសចិនក្លាយជាគោលដៅទេសចរដ៏គួរឱ្យចាប់អារម្មណ៍មួយ សម្រាប់ភ្ញៀវទេសចរ។ ក្នុងអំឡុងពេលវិស្សមកាល តំបន់ជនបទនៃទីក្រុងប៉េកាំងបានស្វាគមន៍ភ្ញៀវទេសចរសរុបចំនួន ៤.៥លាននាក់ កើនឡើងចំនួន ១៣.៦ភាគរយ ជាមួយនឹងប្រាក់ចំណូលប្រតិបត្តិការឈានដល់ជាង ៨៥លានដុល្លារ កើនឡើងចំនួន ៤.៥ភាគរយ បើធៀបនឹងថ្ងៃឈប់សម្រាកបុណ្យជាតិឆ្នាំមុន។ ក្នុងអំឡុងថ្ងៃឈប់សម្រាកពេញមួយសប្តាហ៍នេះទៀតសោត…
-
អ៊ីស្រាអែល វាយប្រហារប្រទេសស៊ីរី ស្លាប់ជនស៊ីវិល ៧នាក់

បរទេស៖ រដ្ឋាភិបាលស៊ីរីបាននិយាយថា ជនស៊ីវិល៧នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅទីក្រុងដាម៉ាស ប្រទេសស៊ីរី កាលពីថ្ងៃអង្គារ។ អ្នកឃ្លាំមើលសង្គ្រាមបាននិយាយថា អ៊ីស្រាអែលបានកំណត់គោលដៅវាយប្រហារលើអគារ ដែលប្រើប្រាស់ដោយឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងក្រុមហេសបូឡា នៅប្រទេសលីបង់។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេសបាននិយាយថា «អ៊ីស្រាអែលបានកំណត់គោលដៅលើអគារ ដែលជាញឹកញាប់ គ្រប់គ្រងដោយឆ្មាំបដិវត្តន៍ជាន់ខ្ពស់ និងប្រតិបត្តិករហេសបូឡា ក៏ដូចជា រថយន្ត ដែលចតនៅមុខអគារ»។ ប៉ុន្តែ ក្រសួងការពារជាតិស៊ីរីបាននិយាយថា ស្ត្រី និងកុមារស្ថិតក្នុងចំណោមអ្នកស្លាប់ នៅក្នុងការវាយប្រហារលើអគារលំនៅដ្ឋាន និងពាណិជ្ជកម្ម ស្ថិតក្នុងសង្កាត់ Mazzeh នៃរដ្ឋធានី ដាម៉ាស ដែលជាប្លុករបស់ស្ថានទូត និងទីស្នាក់ការសន្តិសុខ។ ក្រសួងការបរទេសស៊ីរីបានថ្កោលទោស «នៅក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុត» ចំពោះឧក្រិដ្ឋកម្មដ៏ឃោរឃៅនេះប្រឆាំងនឹងជនស៊ីវិល។ ខ្លួនបានអំពាវនាវឱ្យមាន «វិធានការជាបន្ទាន់» ដើម្បីបញ្ឈប់អ៊ីស្រាអែល ពីការអូសទាញតំបន់នេះ ធ្លាក់ចូលទៅក្នុងការប្រឈមមុខគ្នា ដែលនឹងផ្តល់ផលវិបាកដ៏មហន្តរាយ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
មាសវៀតណាមឡើងថ្លៃ ទោះតម្លៃជាសកលធ្លាក់ចុះ

បរទេស៖ កាសែត VNexpress បានចេញផ្សាយថាតម្លៃមាសរបស់វៀតណាមបានកើនឡើង បើទោះបីជាតម្លៃមាសពិភពលោកធ្លាក់ចុះក៏ដោយ ក្នុងនោះ គិតត្រឹមថ្ងៃអង្គារ ដើមសប្តាហ៍នេះតម្លៃដុំមាសរបស់វៀតណាមបានកើនឡើង ១.១៩% នាំឲ្យមួយតម្លឹងឡើងថ្លៃដល់ ជាង៣,៤២0ដុល្លារអាមេរិក ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីចុងខែឧសភា។ បើតាមកាសែត រ៉យទ័រ បានរាយការណ៍ថា តម្លៃមាសនៅទូទាំងពិភពលោកបានធ្លាក់ចុះទាប កាលពីថ្ងៃអង្គារ ដោយសារតែប្រាក់ដុល្លារកាន់តែរឹងមាំ ខណៈពេលដែលអ្នកចូលរួមទីផ្សារមាស កំពុងតាមដាន លទ្ធផលកិច្ចប្រជុំចុងក្រោយរបស់ធនាគារកណ្តាលអាមេរិក ជុំវិញអត្រាការប្រាក់។ ប្រភពបន្តថា ហាងឆេងមាស Spot Gold បានធ្លាក់ចុះ ០.២% មកនៅត្រឹម ជាង២,៦៣៩ដុល្លារ ក្នុងមួយអោន ជារង្វាល់អន្តរជាតិ ដែលស្មើនឹងជិតមួយតម្លឹងមាស។ លោក Tim Waterer ប្រធានអ្នកវិភាគទីផ្សារនៅក្រុមហ៊ុន KCM Trade បាននិយាយថា មាសបានបាត់បង់សន្ទុះមួយចំនួន ដោយសារតែការកើនឡើងនៃប្រាក់ដុល្លារអាមេរិក ប៉ុន្តែ អាចឡើងថ្លៃវិញ ព្រោះជម្លោះជាសកល ខណៈដែលពេលមានសង្គ្រាម មាសជាទ្រព្យសម្បត្តិមានសុវត្ថិភាពជាងគេ៕ ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត
-
លីបង់ប្រឈមនឹងការវិនាសដូចហ្គាហ្សា

បរទេស៖ មន្ត្រីអង្គការសហប្រជាជាតិ ហៅកាត់ UN បានព្រមាន កាលពីថ្ងៃពុធថា ប្រទេសលីបង់អាចប្រឈមមុខនឹង «វង់នៃសេចក្តីវិនាស» ដូចគ្នានឹងតំបន់ Gaza ដែលកំពុងមានសង្គ្រាម រវាងអ៊ីស្រាអែលនិងហាម៉ាស់។ លោក Matthew Hollingworth នាយកកម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសលីបង់បានអំពាវនាវឱ្យមានសកម្មភាពជាបន្ទាន់ ដើម្បីបញ្ឈប់ជម្លោះដែលកំពុងកើនឡើងនៅក្នុងប្រទេសលីបង់ ពីការរីករាលដាល ទៅជាទិដ្ឋភាពនៃការបំផ្លិចបំផ្លាញស្រដៀងគ្នាដូចដែលបានឃើញ នៅក្នុងតំបន់ហ្គាហ្សា។ លោក Matthew បានលើកឡើងថា «យើងអាចចូលទៅក្នុងប្រភេទនៃសេចក្តីវិនាសដូចគ្នា» ដោយលោកបន្ថែមថា «យើងត្រូវធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីបញ្ឈប់វា កុំឲ្យកើតឡើង ដូចហ្គាហ្សាទៀត»។ គួរបញ្ជាក់ថា មនុស្សជាង៤ម៉ឺននាក់បានស្លាប់ ក្នុងសង្គ្រាមប្រមាណ១ឆ្នាំ នៅហ្គាហ្សា។ រីឯ ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល លើប្រទេសលីបង់ បានសម្លាប់មនុស្សជាង ១,១០០ នាក់ និងបានជម្លៀសមនុស្សលើសពីមួយលាននាក់ ក្នុងរយៈពេលតិចជាងពីរសប្តាហ៍៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
ហាណូយវ៉ាដាច់បាងកក,សិង្ហបុរី ក្លាយជាទីក្រុងធ្វើម្ហូបដ៏ល្អបំផុតប្រចាំអាស៊ី

បរទេស៖ ទីក្រុងហាណូយនៅប្រទេសវៀតណាមបានវ៉ាដាច់ទីក្រុងបាងកក ប្រទេសថៃ និងទីក្រុងនៅប្រទេសសឹង្ហបុរី, ហុងកុង, សេអ៊ូល និងតូក្យូ ក្លាយជាគោលដៅធ្វើម្ហូបដ៏ល្អបំផុតរបស់អាស៊ី ប្រចាំឆ្នាំ២០២៤ នៅក្នុងកម្មវិធីពានរង្វាន់សកល World Culinary Awards។ ថ្មីៗនេះ ទីក្រុងហាណូយបានលេចចេញជារូបរាង នូវភោជនីយដ្ឋានចំនួន៣ នៅលើផែនទីទេសចរណ៍ពិភពលោក រួមមាន Hibana by Koki, Tam Vi និង Gia ដែលសុទ្ធតែទទួលបានផ្កាយ Michelin ដំបូង នៅក្នុងពានរង្វាន់ Michelin Guide ឆ្នាំ២០២៣ ហើយរក្សាបានដោយជោគជ័យ នូវតំណែងកំពូលនេះ នៅឆ្នាំ២០២៤។ បូករួមទាំង៣នេះទៀត ភោជនីយដ្ឋានលំដាប់ផ្កាយ Michelin នៅក្នុងទីក្រុងហាណូយ មានសរុបចំនួន៧។ មុខម្ហូបល្បីៗរបស់ទីក្រុងហាណូយ មានដូចជា pho ឬ ហ្វឺ , bun cha ឬ បាយដំណើបជាមួយសាច់ជ្រូកដុត និងរុក្ខជាតិក្លិនក្រអូប។ ក្រៅពីនេះ មានមុខម្ហូប cha ca…
-
មីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកដំបូង តាំងពីមានរដ្ឋប្រហារយោធា

បរទេស៖ ប្រទេសមីយ៉ាន់ម៉ានឹងបញ្ជូនតំណាងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ជាលើកដំបូង តាំងពីមានរដ្ឋប្រហារយោធា កាលពីបីឆ្នាំមុន នេះបើតាមប្រភពពីមន្ត្រីការទូតមួយរូប បានប្រាប់កាសែត AFP នៅថ្ងៃអង្គារនេះ។ មេដឹកនាំមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ អាស៊ាន គ្រោងនឹងជួបប្រជុំជាមួយគ្នា នៅប្រទេសឡាវ នាថ្ងៃពុធ សប្តាហ៍នេះ ខណៈ វិបត្តិនៅមីយ៉ាន់ម៉ា គឺជារបៀបវារៈកម្រិតខ្ពស់។ បញ្ហាជម្លោះប្រដាប់អាវុធ នៅមីយ៉ាន់ម៉ា នាំឲ្យអាស៊ានបានរារាំងមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា មិនឲ្យចូលរួមកិច្ចប្រជុំកំពូល ពោលគឺបន្ទាប់ពីមានរដ្ឋប្រហារ កាលពីខែកុម្ភៈ ឆ្នាំ ២០២១។ អាស៊ានឲ្យតំណាងមីយ៉ាន់ម៉ា ដែលមិនមែនជាតំណាងនយោបាយចូលរួមដែរ ប៉ុន្តែ ឧត្តមសេនីយ៍ ដែលបានដឹកនាំរដ្ឋប្រហារ បានបដិសេធ មិនបញ្ជូនឲ្យចូលរួមទេ នាពេលកន្លងមក។ យ៉ាងណាមិញ មីយ៉ាន់ម៉ា ដែលជារដ្ឋសមាជិកអាស៊ានមួយដែរ បានសម្រេចបញ្ជូនមន្ត្រីក្រសួងការបរទេសជាន់ខ្ពស់មួយរូប ជាអ្នកតំណាងរបស់ខ្លួន ទៅកិច្ចប្រជុំ រយៈពេលបីថ្ងៃ នៅទីក្រុងវៀងចន្ទន៍ ក្នុងសប្តាហ៍នេះ នេះបើតាមអ្នកការទូតនៅអាស៊ីអាគ្នេយ៍ម្នាក់ ដែលចូលរួមក្នុងកិច្ចប្រជុំ បានប្រាប់ AFP។ អ្នកកាសែត AFP បានមើលឃើញថា លោក Aung Kyaw Moe…
-
តំបន់អាស៊ីនាំមុខគេក្នុងការបរិភោគមីកញ្ចប់

ដោយប្រទេសចិនជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជីដែលមានការបរិភោគមីកញ្ចប់ជាអាហារដែលពេញនិយមខ្លាំងក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាក់ស្ដែង ប្រជាជនចិនបរិភោគមីកញ្ចប់ប្រមាណ ៤២ ពាន់លានកញ្ចប់ក្នុងឆ្នាំ ២០២៣។ ដោយឡែក នៅខាងក្រៅអាស៊ី ប្រជាជនអាមេរិកបរិភោគមីកញ្ចប់ប្រមាណ ៥,១ពាន់លានកញ្ចប់។ នៅទ្វីបអាហ្រ្វិក ប្រជាជនក្នុងប្រទេសនីហ្សេរីយ៉ា បរិភោគមីកញ្ចប់សរុប ១ ពាន់លានកញ្ចប់ – Seasia #ams1minute