-
ហាម៉ាសប្តេជ្ញាធ្វើសង្គ្រាមជាមួយអ៊ីស្រាអែល ក្នុងថ្ងៃខួប១ឆ្នាំ

បរទេស៖ ក្រុមប្រដាប់អាវុធហាម៉ាសបានប្តេជ្ញាថា នឹងមានសង្គ្រាមដ៏យូរអង្វែងប្រឆាំងនឹងអ៊ីស្រាអែល កាលពីថ្ងៃចន្ទ ជាថ្ងៃរម្លឹកខួប១ឆ្នាំ នៃការវាយប្រហារថ្ងៃទី៧ ខែតុលា ដែលនាំឲ្យមានសង្គ្រាម មកដល់បច្ចុប្បន្ន។ លោក Abu Obeida អ្នកនាំពាក្យ កងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាសបានពិពណ៌នាថា ជា «សង្រ្គាមដ៏យូរអង្វែង», «យើងជ្រើសរើសបន្តការប្រយុទ្ធនៅក្នុងសង្គ្រាមដ៏យូរអង្វែង ដែលជាការឈឺចុកចាប់»។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានសច្ចាថា «ខ្ញុំនឹងមិនចុះចាញ់ឡើយ ដរាបណាពលរដ្ឋរបស់យើងមិនត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ដោយសុវត្ថិភាព យើងនឹងបន្តប្រយុទ្ធ»។ នៅតំបន់ហ្កាហ្សា មានស្លាប់មនុស្សចំនួន ៤១,៩០៩នាក់ ហើយ ចាប់តាំងពីសង្គ្រាមចាប់ផ្តើម ១ឆ្នាំមកនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
២៣ខេត្តនៅថៃលិចលង់ ប៉ះពាល់ ៦៦,០០០គ្រួសារ

បរទេស៖ អគ្គនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ កាលពីថ្ងៃចន្ទ បានរាយការណ៍ពីទឹកជំនន់កំពុងកើតមាននៅក្នុងខេត្តចំនួន២៣ ដែលភាគច្រើននៅភាគខាងជើង និង ភាគឦសាន ប៉ះពាល់ដល់គ្រួសារជាង ៦៦,០០០គ្រួសារ នេះបើតាមកាសែត Bangkok Post។ យោងតាមអគ្គនាយកដ្ឋានមួយនេះបានឲ្យដឹងថា ទឹកជំនន់បានបន្តមាននៅក្នុងខេត្តភាគខាងជើង ចំនួន៩ រួមមានទាំងខេត្ត Chiang Mai និង Chiang Rai ផងដែរ។ នៅភាគឦសាន ខេត្តចំនួន៧ ត្រូវបានជន់លិច រួមមានទាំង ខេត្ត Buri Ram និង ខេត្ត Chaiyaphum ផងដែរ។ នៅតំបន់ទំនាបកណ្តាល មានទឹកជំនន់នៅក្នុងខេត្តចំនួន៥ រួមមានទាំង ខេត្ត Ang Thong និង Ayutthaya ផងដែរ។ នៅភាគខាងត្បូង គ្រោះទឹកជំនន់បានប៉ះពាល់ដល់ខេត្តចំនួនពីរ គឺខេត្ត Nakhon Si Thammarat និងខេត្ត Songkhla ។ អគ្គនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ បានរាយការណ៍ផងដែរថា…
-
អ្នកជំនាញនៅប្រទេសអភិវឌ្ឍព្រមានឱ្យហាមសិស្សកុំឱ្យប្រើទូរស័ព្ទក្នុងសាលា

បរទេស៖ ការសិក្សាស្រាវជ្រាវអន្តរជាតិចំនួន៥ នាពេលថ្មីៗនេះបង្ហាញថា ការហាមឃាត់ប្រើប្រាស់ទូរស័ព្ទនៅក្នុងសាលារៀន បានបង្កើនសុខុមាលភាពសង្គមរបស់សិស្ស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Star។ ដោយបោះពុម្ភផ្សាយនៅក្នុងទិនានុប្បវត្តិ Education Sciences ដែលមានមូលដ្ឋាននៅប្រទេសស្វីស ការវិភាគនេះផ្តោតសំខាន់លើការសិក្សានៅប្រទេសន័រវេស ស៊ុយអែត អេស្ប៉ាញ អង់គ្លេស និងឆេក។ លោក Klaus Zierer ដែលជាសហអ្នកនិពន្ធនៃការវិភាគ និងជាសាស្ត្រាចារ្យផ្នែកគរុកោសល្យនៅសាកលវិទ្យាល័យ Augsburg ប្រទេសអាល្លឺម៉ង់ បាននិយាយថា ផ្អែកតាមការសិក្សានេះ ការហាមឃាត់ប្រើស្មាតហ្វូនបានជួយកុមារមានអារម្មណ៍ធូរស្រាល និងរីករាយច្រើនជាងមុន ក្នុងការទៅសិក្សានៅសាលារៀន។ លោក Zierer បានគូសបញ្ជាក់ថា ការហាមឃាត់សិស្សប្រើស្មាតហ្វូន ក៏ធ្វើឱ្យសាលារៀនមានសុវត្ថិភាពជាងមុន ប្រឆាំងនឹងការគំរាមកំហែងតាមអ៊ីនធឺណិត និង ជះឥទ្ធិពលជាវិជ្ជមានទៅលើដំណើរការសិក្សារបស់សិស្សផងដែរ។ ទោះបីជាយ៉ាងណា លោក Zierer បានកត់សម្គាល់ថា ការហាមប្រើស្មាតហ្វូនតែមួយមុខ នឹងមិនជួយឱ្យការរៀនសូត្ររបស់សិស្សបានប្រសើរឡើងទេ ប៉ុន្តែយ៉ាងហោចណាស់វាអាចកម្ចាត់ផលរំខាន ដល់ការផ្តោតអារម្មណ៍រៀនសូត្ររបស់សិស្ស។ លោក Zierer ជឿជាក់ថា ការប្រើប្រាស់ស្មាតហ្វូនគួរតែត្រូវបានហាមឃាត់នៅក្នុងសាលារៀនទាំងអស់ ធ្វើដូច្នេះកុមារនឹងមានចរិតចាស់ទុំជាងមុន និងកាន់តែមានទំនួលខុសត្រូវផ្ទាល់ខ្លួន។ បើតាមការស្រាវជ្រាវរបស់អ្នកជំនាញបានឱ្យដឹងថា ការញៀនទូរស័ព្ទមានទំនាក់ទំនងទៅនឹងជំងឺបាក់ទឹកចិត្ត ជំងឺថប់បារម្ភ និងការទទួលអារម្មណ៍ឯកោ…
-
ស្ថាបនិក Facebook ក្លាយជាមហាសេដ្ឋីមានបំផុតទីពីររបស់ពិភពលោក

វ៉ាស៊ីនតោន៖ លោក Mark Zuckerberg បានក្លាយជាមហាសេដ្ឋីទីពីររបស់ពិភពលោកជាលើកដំបូង វ៉ាដាច់មេធំ Amazon លោក Jeff Bezos។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg។ ការវិនិយោគរបស់លោក Zuckerberg ទៅលើពិភពបច្ចេកវិទ្យា metaverse បានជំរុញឱ្យទ្រព្យសម្បត្តិសុទ្ធរបស់គាត់ កើនឡើងដល់ ២០៦.២ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី៣ ខែតុលា កើនលើសទ្រព្យសម្បត្តិសុទ្ធ ២០៥.១ពាន់លានដុល្លាររបស់មេធំក្រុមហ៊ុន Amazon លោក Jeff Bezos។ នេះបើយោងតាម Bloomberg Billionaires Index។ បច្ចុប្បន្ន លោក Zuckerberg កំពុងតាមពីក្រោយមេធំក្រុមហ៊ុន Tesla, X និងSpaceX លោក Elon Musk មហាសេដ្ឋីមានបំផុតទី១របស់ពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធប្រមាណ ២៥៦ពាន់លានដុល្លារ ពោលគឺមហាសេដ្ឋីបច្ចេកវិទ្យាទាំងពីរមានទ្រព្យសម្បតិ្តលើសគ្នាត្រឹមតែ ៥០ពាន់លានដុល្លារប៉ុណ្ណោះ។ មូលហេតុធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់ស្ថាបនិក Facebook កើនឡើង គឺដោយសារតែតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Meta បានស្ទុះឡើងគួរឲ្យកត់សម្គាល់ ពោលគឺកើនឡើងចំនួន ៦៨% ចាប់តាំងពីខែមករាដើមឆ្នាំនេះ។…
-
ខួបមួយឆ្នាំនៃសង្គ្រាមហ្គាហ្សា ក្រុមហេសបូឡាបាញ់ស្រោចមីស៊ីលលើអ៊ីស្រាអែល

បេរូត៖ នៅព្រឹកថ្ងៃចន្ទនេះ ក្រុមហេសបូឡាបានបាញ់ស្រោចគ្រាប់រ៉ុក្កែតលើទីក្រុង Haifa ដែលជាទីក្រុងធំទី៣របស់អ៊ីស្រាអែល ដែលនេះជាការវាយប្រហារដោយផ្ទាល់លើកដំបូងក្នុងតំបន់ភាគខាងជើង បណ្តាលឱ្យមនុស្ស ១០នាក់របួស។ នេះបើតាមការចុះផ្សាយរបស់កាសែតរ៉យទ័រ។ ក្រុមហេសបូឡា បាននិយាយថា ខ្លួនបានកំណត់គោលដៅវាយប្រហារលើមូលដ្ឋានយោធាមួយ នៅភាគខាងត្បូងទីក្រុង Haifa ដោយប្រើមីស៊ីល Fadi 1។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា គ្រាប់រ៉ុក្កែត២គ្រាប់បានវាយប្រហារទីក្រុង Haifa ដែលស្ថិតនៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេរបស់អ៊ីស្រាអែល រីឯ៥គ្រាប់ទៀតវាយប្រហារទីក្រុង Tiberias ដែលនៅចម្ងាយ ៦៥គីឡូម៉ែត្រ។ ប៉ូលិសក្រុង Haifa បានរាយការណ៍ថា អគារ និងទ្រព្យសម្បត្តិមួយចំនួនត្រូវរងការខូចខាត ហើយមានរបាយការណ៍ច្រើនពីអ្នករបួសស្រាល ខណៈដែលភាគច្រើននៃពួកគេ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងតំបន់។ ប៉ុន្មានម៉ោងចុងក្រោយនេះ យោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារតាមអាកាសរបស់ខ្លួននៅលីបង់ ដែលកំណត់គោលដៅលើក្រុមហេសបូឡា បានធ្វើឱ្យខូចខាតឃ្លាំងស្តុកអាវុធនៅក្នុងទីក្រុងបេរូត។ ការវាយប្រហារដ៏កក្រើករវាងអ៊ីស្រាអែល និងក្រុមហេសបូឡានេះកើតឡើងចំពេលខួបមួយឆ្នាំនៃការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ របស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែល។ បើតាមតួលេខរបស់កាសែតបារាំង AFP ការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែលកាលពីឆ្នាំមុន បានសម្លាប់មនុស្ស ១,២០៥នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល។ អ៊ីស្រាអែលបានសងសឹកដោយការទម្លាក់គ្រាប់បែក និងវាយលុកតាមជើងគោកចូលតំបន់ហ្គាហ្សាស្ទ្រីប ដោយសម្លាប់មនុស្សយ៉ាងហោច ៤១,៨៧០នាក់ ភាគច្រើនជាជនស៊ីវិល៕ ប្រភព៖…
-
ព្រលានយន្តហោះអារ៉ាប់បំពាក់សូឡាច្រើនបំផុតក្នុងលោក

បរទេស៖ ជាគម្រោងដ៏ធំបំផុត ពុំធ្លាប់មាន នៅលើពិភពលោក បន្ទះស្រូបពន្លឺព្រះអាទិត្យ ឬ សូឡា ប្រមាណ៦៣០០០បន្ទះ ដែលអាចបង្កើតថាមពលកកើតឡើងវិញ បានជាង៦ម៉ឺនមេហ្គាវ៉ាត់ម៉ោង (MWh) ជារៀងរាល់ឆ្នាំ នឹងត្រូវបំពាក់ នៅលើដំបូលអាកាសយានដ្ឋាន នៅក្នុងទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម។ ក្រុមហ៊ុន Dubai Airports បានចាប់ដៃគូជាមួយក្រុមហ៊ុន Etihad Clean Energy Development ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អាជ្ញាធរទឹកនិងអគ្គិសនីឌូបៃ ហៅកាត់ DEWA ក្នុងគម្រោងដ៏ធំមួយនេះ ហើយត្រូវបានគេរំពឹងថា នឹងដំណើរការពេញលេញ នៅឆ្នាំ២០២៦ គ្របដណ្តប់លើអាកាសយានដ្ឋានអន្តរជាតិ DXB និង អាកាសយានដ្ឋានអន្តរជាតិ Dubai World Central – Al Maktoum ហៅកាត់ DWC។ បន្ទះសូឡាទាំងនេះ ត្រូវបានគេជឿថា នឹងកាត់បន្ថយកាបូនឌីអុកស៊ីត CO2 នៅអាកាសយានដ្ឋានប្រមាណ ២៣,០០០តោន ជារៀងរាល់ឆ្នាំ ដែលស្មើនឹងការដករថយន្តចំនួន ៥,០០០គ្រឿង ចេញពីផ្លូវថ្នល់ ឬ…
-
ថៃឆេះឡានជាថ្មីទៀត បន្ទាប់ពីឆេះស្លាប់គ្រូនិងសិស្សបាន៤ថ្ងៃ

បាងកក ៖ កាសែតថៃ Bangkok Post បានចេញផ្សាយថា មនុស្ស៥នាក់បានរងរបួស ក្នុងហេតុការណ៍ឆេះឡានតាក់ស៊ី កែច្នៃប្រើហ្គាស មួយគ្រឿង នៅបាងកក។ ហេតុការណ៍នេះបានកើតឡើង ក្រោយពេល៤ថ្ងៃ ដែលមានករណីឆេះឡានក្រុងស្លាប់គ្រូ និងសិស្ស២៣នាក់ ដោយគេដឹងថា ឡានមួយគ្រឿងនេះ បានកែច្នៃ ប្រើឧស្ម័នធម្មជាតិ ឬ ហ្គាស LPG ដូចគ្នា។ Bangkok Post បានរៀបរាប់ថា ឡានតាក់ស៊ីមួយគ្រឿងនេះ បានឆាបឆេះនៅផ្លូវ Rama IX កាលពីព្រឹកថ្ងៃសៅរ៍ ដែលបានបណ្តាលឲ្យរងរបួស ទាំងអ្នកដំណើរ និងអ្នកបើកបរ។ ភ្លើងបានឆាបឆេះ នៅម៉ោង៨និង១០នាទីព្រឹក ហើយប្រើពេល១៥នាទី ទើបរលត់ទៅវិញ។ តាមការសន្និដ្ឋានបឋមអំពីមូលហេតុនៃការឆេះ គឺបណ្តាលមកពីគ្រោះថ្នាក់ ក្នុងនោះ រថយន្តតាក់ស៊ីមួយគ្រឿងនេះ បានបើកទៅបុករបាំងថ្ម នៅចំណុចផ្លូវកោង ហើយក្រឡាប់ផ្ងារជើង។ រថយន្តតាក់ស៊ីមួយគ្រឿងនេះ បានប្រើសាំងផង និងហ្គាស LPG ផង ប៉ុន្តែ មិនមានការបញ្ជាក់ច្បាស់ថា នេះគឺជាកត្តាបង្កឲ្យឆេះនោះទេ ខណៈដែលការស៊ើបអង្កេតរបស់ប៉ូលីស កំពុងបន្តធ្វើបន្ថែមទៀត។…
-
៩ខែ! វៀតណាមកើបលុយពីក្តាម ២២៧លានដុល្លារ

បរទេស៖ កាសែត VNexpress បានចេញផ្សាយថា វៀតណាមរកចំណូលបាន២២៧លានដុល្លារអាមេរិក ពីការនាំចេញក្តាម ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៤ បានកើនឡើង ៦៦% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ហើយត្រូវបានចាត់ទុកថា ជាកំណើនខ្លាំងបំផុតដែលត្រូវបានកត់ត្រា ក្នុងចំណោមផលិតផលនេសាទសំខាន់ៗ។ ផ្អែកតាមប្រភពដដែល សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម ហៅកាត់ VASEP បាននិយាយនៅក្នុងរបាយការណ៍មួយថា ការកើនឡើងខ្លាំងបែបនេះជំរុញ ជាពិសេស ដោយទីផ្សារប្រទេសចិន ដែលមានកំណើនតម្រូវការ។ ប្រទេសជប៉ុន ក៏ជាទីផ្សារដ៏សំខាន់ផងដែរ ខណៈដែលគុណភាពក្តាមវៀតណាម កាន់តែអាចប្រកួតប្រជែង នៅទីនោះ។ វៀតណាមបានដាក់ក្តីរំពឹងថា ការនាំចេញក្តាមនឹងឈានដល់ តម្លៃសរុប ៣០០លានដុល្លារអាមេរិក សម្រាប់រយៈពេល ពេញមួយឆ្នាំ២០២៤នេះ។ សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម ក៏បានព្យាករណ៍ដែរថា ការនាំចេញអាហារសមុទ្រសរុប របស់វៀតណាម នៅឆ្នាំ២០២៤ អាចកើនឡើង ៧% ពោលគឺនឹងមានតម្លៃរហូតដល់ ៩.៥ពាន់លានដុល្លារ៕ ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត
-
ដំរីពីរក្បាលលង់ទឹកងាប់នៅទីតាំងទេសចរណ៍ថៃ

បរទេស៖ សត្វដំរីពីរក្បាលបានលង់ទឹកងាប់ អំឡុងពេលទឹកជំនន់ភ្លាមៗ នៅតំបន់ទេសចរណ៍ដ៏ពេញនិយម នៃខេត្ត Chiang Mai ប្រទេសថៃ ខណៈដែលអាជ្ញាធរក្នុងតំបន់បានជម្លៀសអ្នកទេសចរ ចេញពីសណ្ឋាគារ និងហាងនានា ដែលត្រូវបិទទ្វារ។ កាសែត The Nation បានចេញផ្សាយថា ដំរីញីទាំងពីរក្បាលនេះ មានឈ្មោះ Fah Sai និង Ploy Thon នៅក្នុងសួន Elephant Nature Park នៃខេត្ត Chiang Mai ហើយនៅទីនោះ ទឹកបានជន់លិចភ្លាមៗ កាលពីថ្ងៃសុក្រ។ ប្រភពបន្តថា ដំរី Fah Sai និង Ploy Thong ត្រូវបានទឹកហូរនាំទៅបាត់ ហើយក្រោយមក សាកសពរបស់ពួកវាត្រូវបានប្រទះឃើញ នៅលើដីរមណីយដ្ឋានមួយកន្លែង ក្បែរទន្លេ Mae Taeng កាលពីថ្ងៃសៅរ៍។ ប្រភពបន្តថា សាកសពដំរីទាំងពីរក្បាលត្រូវបានរៀបចំពិធីបញ្ចុះ ឬ កប់ នៅទីនោះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សត្វដំរីជាង…
-
លោក ស៊ី សន្យាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើង

ប៉េកាំង៖ មេដឹកនាំចិន កាលពីថ្ងៃអាទិត្យ បានប្រាប់សមភាគីកូរ៉េខាងជើងថា ទីក្រុងប៉េកាំងនឹងពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងព្យុងយ៉ាងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ប្រធានាធិបតីចិន លោក Xi Jinping បានប្រាប់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ថា ទីក្រុងប៉េកាំងសង្ឃឹមថា នឹងពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងព្យុងយ៉ាងឱ្យរឹតតែខ្លាំងក្លាថែមទៀត។ ការថ្លែងបែបនេះរបស់លោក Xi ត្រូវបានធ្វើឡើងខណៈដែលមេដឹកនាំទាំងពីរបានផ្លាស់ប្តូរសារអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន-កូរ៉េខាងជើង។ ប្រទេសចិន និងកូរ៉េខាងជើង គឺជាសម្ព័ន្ធមិត្តសង្គមនិយមប្រពៃណី ហើយទីក្រុងប៉េកាំងបានផ្តល់ការគាំទ្រយ៉ាងសំខាន់ សម្រាប់រដ្ឋាភិបាលឯកោខាងការទូតរបស់ទីក្រុងព្យុងយ៉ាងជាយូរមកហើយ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួរ បានឱ្យដឹងថា លោក Xi បាននិយាយថា ចិនមានឆន្ទៈធ្វើការជាមួយភាគីកូរ៉េខាងជើង។ លោកថា ទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង បានធ្វើការយ៉ាងជិតស្និទ្ធដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ព្រមទាំងលើកកម្ពស់ភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ។ រីឯទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោក Kim បាននិយាយថា ទីក្រុងព្យុងយ៉ាងនឹងខិតខំយ៉ាងខ្ជាប់ខ្ជួន ក្នុងការបង្រួបបង្រួម និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងចិន។ អ្នកវិភាគនិយាយថា ទីក្រុងព្យុងយ៉ាងពឹងផ្អែកខ្លាំងលើក្រុមហ៊ុន និងធនាគាររបស់ចិន…