-
ផ្ទុះការឆ្លងជំងឺអេដស៍លើក្រុមជនចំណាកស្រុក

បរទេស៖ មន្ត្រីអង្គការសហប្រជាជាតិ ហៅកាត់ UN បានព្រមានថា ការឆ្លងមេរោគអេដស៍ថ្មីៗ ភាគច្រើន នៅតំបន់អាមេរិកឡាទីន បានរីករាលដាល ក្នុងចំណោមជនចំណាកស្រុក។ លោកស្រី Luisa Cabal នាយកប្រចាំតំបន់ របស់UNAIDS ប្រចាំនៅតំបន់អាមេរិកឡាទីន និងការាបៀន បាននិយាយ នៅក្នុងបទសម្ភាសន៍ ជាមួយ AFP នៅប្រទេសអាហ្សង់ទីន កាលពីពេលថ្មីៗនេះថា «ជនចំណាកស្រុកមានអត្រាប្រេវ៉ាឡង់ នៃមេរោគអេដស៍ខ្ពស់ ជាងប្រជាជនទូទៅ»។ អាមេរិកឡាទីនបានកត់ត្រាការឆ្លងថ្មីៗ ចំនួន ១២០,០០០នាក់ ក្នុងឆ្នាំ ២០២៣ ដែលជាការកើនឡើងពី ១១០,០០០ ក្នុងឆ្នាំ ២០២២ នេះបើយោងតាមទិន្នន័យពីទីភ្នាក់ងារ UNAIDS របស់អង្គការសហប្រជាជាតិ។ លោកស្រី Cabal បានបន្ថែមថា ភាគច្រើននៃការឆ្លងមេរោគថ្មីនៅអាមេរិកឡាទីន គឺស្ថិតក្នុងចំណោម «ប្រជាជនដែលងាយរងគ្រោះបំផុត ឬ ក្រុមសហគមន៍ដែលជួបប្រទះការរើសអើង និងការមិនរាប់បញ្ចូល ក្នុង សង្គម នយោបាយ សេដ្ឋកិច្ច និងវប្បធម៌»៕ ប្រភពពី AFP ប្រែសម្រួល៖…
-
ថៃ ៖ ឡានក្រុងឆេះស្លាប់សិស្ស២០នាក់,គ្រូ៣នាក់ ប្រើឧស្ម័នធម្មជាតិ

បាងកក៖ រដ្ឋមន្ត្រីដឹកជញ្ជូនថៃបានឲ្យដឹងថា រថយន្តក្រុងដែលឆេះបណ្តាលឲ្យស្លាប់សិស្សចំនួន២០នាក់ និងគ្រូចំនួន៣នាក់ ត្រូវបានបំពាក់និងដំណើរការដោយឧស្ម័នធម្មជាតិ ប្រកបដោយគ្រោះថ្នាក់ខ្លាំង នេះបើតាមការចេញផ្សាយរបស់កាសែត BBC។ លោក Suriya បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅកន្លែងកើតហេតុថា «នេះគឺជាឧបទ្ទវហេតុដ៏សោកសៅបំផុត»។ លោករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា «ក្រសួងត្រូវតែរកវិធានការ… បើអាច សម្រាប់រថយន្តដឹកអ្នកដំណើរបែបនេះ ត្រូវហាមមិនឲ្យប្រើប្រាស់ឧស្ម័នធម្មជាតិប្រភេទនេះ ព្រោះវាមានហានិភ័យខ្លាំងណាស់»។ ប្រភពព័ត៌មានបានរៀបរាប់ថា ឡានក្រុងមួយគ្រឿងនេះ ត្រឡប់ទៅបាងកកវិញ បន្ទាប់ពីធ្វើដំណើរទៅសាលា នៅភាគខាងជើងប្រទេស។ វីដេអូពីកន្លែងកើតហេតុបានបង្ហាញពីអណ្តាតភ្លើង បានឆាបឆេះរថយន្តក្រុង ក្រោមស្ពានអាកាស ជាមួយនឹងផ្សែងខ្មៅយ៉ាងក្រាស់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា អ្នកបើកបរបានប្រគល់ខ្លួនទៅឱ្យប៉ូលីស ប៉ុន្តែ លោកបានព្យាយាមពន្លត់ភ្លើងឆេះនេះដែរ។ សាក្សីបាននិយាយថា រថយន្តក្រុងបានបុករបាំងបេតុង ពុះចែកផ្លូវ បន្ទាប់ពីផ្ទុះកង់មុខ។ ឡានក្រុងត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ហើយអ្នកជិះជាច្រើននាក់ មិនអាចចេញមកក្រៅបាន។ មូលហេតុនៃការឆេះនេះនៅមិនទាន់ដឹង នៅឡើយទេ។ ប្រភពបន្ថែមថា កុមារចំនួន ១៩នាក់ និងគ្រូបង្រៀន ៣នាក់ត្រូវបានរាយការណ៍ថា បានរួចផុតពីការស្លាប់ហើយ១៦នាក់ក្នុងចំណោមពួកគេ កំពុងត្រូវបានព្យាបាល នៅក្នុងមន្ទីរពេទ្យ។ មន្ត្រីជំនាញអះអាងថា វាពិបាកក្នុងការកំណត់អត្តសញ្ញាណសាកសព ដោយសារតែត្រូវបានដុតយ៉ាងធ្ងន់ធ្ងរ រកឃើញបំណែកតូចៗខ្លាំង។ បើតាមសភាវគតិរបស់កុមារ គឺរត់ទៅផ្នែកខាងក្រោយ…
-
បើនិយាយពីអគារខ្ពស់ៗ ប្រទេសចិនជាប្រទេសឈានមុខគេ

-
អ៊ីស្រាអែលបន្តវាយឆ្មក់ទីតាំងហេសបូឡា ក្រោយស្លាប់មេធំHassan Nasrallah

បរទេស៖ នៅថ្ងៃអាទិត្យនេះ អ៊ីស្រាអែលបានបន្តបើកការវាយឆ្មក់ លើទីតាំងរបស់ពួកសកម្មប្រយុទ្ធ ហេសបូឡា រាប់សិបកន្លែង បន្ថែមទៀត នៅក្នុងប្រទេសលីបង់ នេះបើតាមកងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់ថា IDF។ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានធ្វើការវាយចំគោលដៅរបស់ក្រុមហេសបូឡាហ៍ បន្ថែមទៀតនេះ បានកើតមានឡើង ក្រោយរយៈពេលពីរថ្ងៃ ដែលខ្លួនបានវាយប្រហារតាមអាកាស សម្លាប់មេក្រុមហេសបូឡាគឺលោក Hassan Nasrallah នេះបើតាមសេចក្តីថ្លែងការណ៍មួយ នៅលើ Telegram របស់ IDF។ គួរបញ្ជាក់ថា Hezbollah គឺជាក្រុមដ៏មានឥទ្ធិពលបំផុត នៅក្នុងប្រទេសលីបង់ អស់រយៈពេលជាច្រើនទស្សវត្សមកហើយ។ ប៉ុន្តែ បន្ទាប់ពីជិតមួយឆ្នាំនៃការប្រយុទ្ធគ្នាឆ្លងព្រំដែនដែលមានត្រឹមកម្រិតទាប អ៊ីស្រាអែលបានផ្លាស់ប្តូរការផ្តោតអារម្មណ៍នៃប្រតិបត្តិការរបស់ខ្លួនចេញពីហ្គាហ្សា ទៅកាន់ប្រទេសលីបង់វិញ ជាកន្លែងដែលមានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង។ ចាប់តាំងពីថ្ងៃចន្ទមក បានសម្លាប់មនុស្សរាប់រយនាក់ និងបានជម្លៀសខ្លួនប្រហែល ជាង១១ម៉ឺននាក់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
វៀតណាមលួចលក់សាច់ឆ្កែនិងឆ្មានៅហុងកុង

MC. បរទេស៖ ជនជាតិវៀតណាមបីនាក់ ត្រូវបានចាប់ដាក់គុក ១៧ខែ និង២សប្តាហ៍ នៅទីក្រុងហុងកុង ពីបទបើកភោជនីយដ្ឋាន គ្មានអាជ្ញាប័ណ្ណ លក់សាច់ឆ្កែ និងឆ្មា នេះបើតាមកាសែត VNexpress កាលពីថ្ងៃសៅរ៍។ ទីភ្នាក់ងារព័ត៌មានចិន SCMP បានរាយការណ៍ថា លោក Tran Quang Tan អាយុ ៥១ឆ្នាំ រួមជាមួយនឹងប្រពន្ធ ឈ្មោះ Le Thi Oanh អាយុ៤៤ឆ្នាំ និងកូនឈ្មោះ Nguyen Manh Dat អាយុ២៦ឆ្នាំ ត្រូវបានគេរកឃើញថា មានពិរុទ្ធ ជុំវិញការបើកភោជនីយដ្ឋាននៅតំបន់ Mong Kok កាលពីដើមឆ្នាំនេះ។ អ្នកទាំងបី ដែលក៏ជាជនអន្តោប្រវេសន៍ខុសច្បាប់ផងនោះ បានសារភាពថា ពិតបានលក់សាច់ឆ្កែ និងឆ្មា នៅភោជនីយដ្ឋានមួយនេះពិតមែន អំឡុងការកាត់ក្តី កាលពីថ្ងៃសុក្រ។ គួររម្លឹកថា អាជ្ញាធរបានឆ្មក់ចូលទីតាំងនេះ ក្នុងខែកុម្ភៈ បន្ទាប់ពីមានការផ្តល់ព័ត៌មាន ពីមន្ត្រីសម្ងាត់ម្នាក់។ការលក់សាច់ឆ្កែ និងឆ្មា ត្រូវបានហាមឃាត់…
-
IMF អនុម័តថវិកាទំហំ ៧ពាន់លានដុល្លារ ពង្រឹងសេដ្ឋកិច្ចប៉ាគីស្ថាន

អ៊ីស្លាម៉ាបាដ : អាជ្ញាធរប៉ាគីស្ថានបាននិយាយកាលពីថ្ងៃពុធថា ក្រុមប្រឹក្សាប្រតិបត្តិនៃមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានអនុម័តផ្តល់ប្រាក់កម្ចីថ្មីចំនួន ៧ពាន់លានដុល្លារសម្រាប់ប្រទេសប៉ាគីស្ថាន។ ក្រុមប្រឹក្សាប្រតិបត្តិនៃមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានអនុម័តផ្តល់ប្រាក់កម្ចីថ្មីចំនួន ៧ពាន់លានដុល្លារសម្រាប់ប្រទេសប៉ាគីស្ថានដែលជាប់គាំងសាច់ប្រាក់ជាងពីរខែ។ មន្ត្រីប៉ាគីស្ថានបន្តថា ប្រាក់កម្ចីរបស់ IMF ដែលទីក្រុងអ៊ីស្លាម៉ាបាដ នឹងទទួលបានជាបន្តបន្ទាប់ក្នុងរយៈពេលជាង ៣៧ខែនេះ គឺមានគោលបំណងជំរុញសេដ្ឋកិច្ចប៉ាគីស្ថានដែលកំពុងទន់ខ្សោយ។ ប៉ាគីស្ថានរំពឹងថា នឹងទទួលបានប្រាក់កម្ចីលើកដំបូងក្នុងពេលឆាប់ៗនេះ ទោះបីជាកាលបរិច្ឆេទពិតប្រាកដរបស់វា មិនត្រូវបានទម្លាយឱ្យដឹងភ្លាមៗក៏ដោយ។ យ៉ាងណាមិញ ការអនុម័តផ្តល់ប្រាក់កម្ចីនេះកើតឡើងជាងពីរខែបន្ទាប់ពី IMF បានឈានដល់កិច្ចព្រមព្រៀងកម្រិតបុគ្គលិកជាមួយប៉ាគីស្ថានសម្រាប់ប្រាក់កម្ចីថ្មី។ ហើយវាក៏បានកើតឡើងមួយថ្ងៃបន្ទាប់ពីមន្រ្តីបាននិយាយថា ក្រុមប្រឹក្សាប្រតិបត្តិរបស់អ្នកផ្តល់ប្រាក់កម្ចីសកល គឺ IMF នឹងអនុម័តប្រាក់កម្ចីនៅថ្ងៃពុធសប្តាហ៍នេះ ហើយថា ប៉ាគីស្ថានបានបានបំពេញគ្រប់លក្ខខណ្ឌទាំងអស់ ដែលបានកំណត់ដោយអ្នកឱ្យខ្ចី។ ប្រទេសប៉ាគីស្ថានអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ បានពឹងផ្អែកខ្លាំងលើប្រាក់កម្ចីរបស់ IMF ដើម្បីបំពេញតម្រូវការសេដ្ឋកិច្ចរបស់ខ្លួន៕ ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា
-
អាមេរិក និងសម្ព័ន្ធមិត្ត ទទូចឱ្យមានបទឈប់បាញ់ជាង ២០ថ្ងៃនៅលីបង់

វ៉ាស៊ីនតោន : អាមេរិក និងសម្ព័ន្ធមិត្តបានជំរុញឱ្យមានបទឈប់បាញ់រយៈពេល ២១ថ្ងៃនៅប្រទេសលីបង់ ចំពេលផ្ទុះការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។ ស្របពេលដែលជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាកាន់តែឡើងកំដៅនោះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានអំពាវនាវឱ្យមានបទឈប់បាញ់រយៈពេល ២១ថ្ងៃនៅលីបង់។ សេចក្តីថ្លែងការណ៍រួមរបស់ប្រធានាធិបតីអាមេរិក និងសមភាគីបារាំង រួមទាំងសម្ព័ន្ធមិត្តផ្សេងទៀត បានបញ្ជាក់ថា ស្ថានភាពនៅក្នុងប្រទេសលីបង់ បានក្លាយទៅជារឿងមិនអាចអត់ឱនបាន ហើយវាក៏គ្មានផលប្រយោជន៍សម្រាប់នរណាម្នាក់ដែរ ទាំងប្រជាជនអ៊ីស្រាអែល និងប្រជាជនលីបង់។ សេចក្តីថ្លែងការណ៍រួមបន្ថែមថា យើងអំពាវនាវឱ្យមានបទឈប់បាញ់ ២១ថ្ងៃជាបន្ទាន់នៅទូទាំងព្រំដែនលីបង់-អ៊ីស្រាអែល ដើម្បីផ្តល់កន្លែងសម្រាប់ផ្នែកការទូត ឆ្ពោះទៅរកការបញ្ចប់សង្គ្រាមដោយដំណោះស្រាយការទូត។ ជាមួយគ្នានេះ អ៊ីស្រាអែលបាននិយាយថា ខ្លួនស្វាគមន៍ដំណោះស្រាយផ្លូវការទូតនៅប្រទេសលីបង់ ប៉ុន្តែមិនបានធានាចំពោះបទឈប់បាញ់នោះទេ និងបានប្តេជ្ញាបន្តគោលដៅរបស់ខ្លួន ក្នុងការកម្ទេចក្រុមហេសបូឡា។ យោងតាមអង្គការសហប្រជាជាតិ អំពើហឹង្សាចុងក្រោយនេះ បានបង្កឱ្យមានការជម្លៀសមនុស្សប្រហែល ៩០,០០០នាក់ចេញពីផ្ទះសម្បែងរបស់ពួកគេ ទៅកាន់តំបន់មានសុវត្ថិភាព។ សម្រាប់មនុស្សជាច្រើននៅសងខាងព្រំដែនលីបង់-អ៊ីស្រាអែល, អំពើហិង្សាបានបង្កឱ្យមានការចងចាំដ៏ជូរចត់នៃសង្រ្គាមឆ្នាំ ២០០៦ ដែលបានសម្លាប់មនុស្ស ១,២០០នាក់នៅក្នុងប្រទេសលីបង់ ដែលភាគច្រើនជាជនស៊ីវិល និង ១៦០នាក់ជាជនជាតិអ៊ីស្រាអែល ដែលភាគច្រើនជាទាហាន៕ ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា
-
តាលីបង់ប្រឈមការកាត់ទោស រឿងបំបិទសិទ្ធិស្ត្រី និងក្មេងស្រី

កាប៊ុល : មន្ត្រីរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលតាលីបង់របស់អាហ្វហ្គានីស្ថាន អាចប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់ពហុជាតិ ទាក់ទិនការរំលោភសិទ្ធិស្ត្រី និងកុមារី។ រដ្ឋាភិបាលតាលីបង់របស់អាហ្វហ្គានីស្ថានត្រូវបានគេរំពឹងថា នឹងប្រឈមមុខនូវចំណាត់ការផ្លូវច្បាប់ពហុជាតិ នៅឯតុលាការកំពូលរបស់អង្គការសហប្រជាជាតិ ជុំវិញការមើលងាយ និងរំលោភសិទ្ធិស្ត្រី និងក្មេងស្រី។ ប្រទេសអូស្ត្រាលី កាណាដា អាល្លឺម៉ង់ និងហូឡង់បានប្រកាសនៅទីក្រុងញូវយ៉កថា មកទល់ពេលនេះ ពួកគេកំពុងចាប់ផ្តើមដំណើរការនីតិវិធី ដែលអាចនាំខ្លួនក្រុមតាលីបង់ទៅកាន់សវនាការនៅតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ ជាមួយគ្នានេះ ប្រទេសជាង២០ ក៏បានចេញសេចក្តីថ្លែងការណ៍មួយនៅទីក្រុងញូវយ៉ក គាំទ្រចំណាត់ការផ្លូវច្បាប់របស់ប្រទេសទាំងបួន ប្រឆាំងក្រុមតាលីបង់អាហ្វហ្គានីស្ថាន សម្រាប់ការរំលោភយ៉ាងធ្ងន់ធ្ងរ និងការគាបសង្កត់ជាប្រព័ន្ធដែលកំពុងបន្តការរើសអើងប្រឆាំងស្ត្រី និងក្មេងស្រី។ អាជ្ញាធរតាលីបង់បានអនុវត្តច្បាប់ឥស្លាមយ៉ាងម៉ឺងម៉ាត់ ចាប់តាំងពីការវិលត្រឡប់មកកាន់អំណាចវិញនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងខែសីហា ឆ្នាំ២០២១ បន្ទាប់ពីការដកទ័ពដែលដឹកនាំដោយសហរដ្ឋអាមេរិក។ ស្ត្រី និងកុមារីបានទទួលរងការរឹតត្បិត និងគាបសង្កត់យ៉ាងខ្លាំង សូម្បីតែចេញទៅលេងកំសាន្តនៅតាមសួនសាធារណៈ, ការសិក្សានៅសាកលវិទ្យាល័យ និងការច្រៀងរាំនៅទីសាធារណៈជាដើម ដែលទង្វើនេះ ត្រូវបានអង្គការសហប្រជាជាតិពិពណ៌នាថា ជា “ការរើសអើងភេទ”៕ ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា
-
ហុងឌូរ៉ាស់ដុតបំផ្លាញគ្រឿងញៀនកូកាអ៊ីនជាង ៤តោន

តេហ្គូស៊ីហ្គាល់ប៉ា ៖ អាជ្ញាធរហុងឌូរ៉ាស បានដុតបំផ្លាញគ្រឿងញៀនប្រភេទកូកាអ៊ីនជាង ៤,១តោន ដែលរឹបអូសបាននៅក្នុងប្រតិបត្តិការរួមគ្នាមួយរវាងកងទ័ពជើងទឹក និងកងទ័ពអាកាស។ Read. គ្រឿងញៀនប្រភេទកូកាអ៊ីនរហូតដល់ ៤,១តោន ដែលរឹបអូសបាននៅក្នុងប្រតិបត្តិការរួមគ្នាដោយកងទ័ពជើងទឹក និងកងទ័ពអាកាស ត្រូវបានអាជ្ញាធរហុងឌូរ៉ាសដុតបំផ្លាញចោល។ អ្នកនាំពាក្យនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្ម នៃការិយាល័យអគ្គមេធាវីហុងឌូរ៉ាស បាននិយាយថា នៅក្នុងប្រតិបត្តិការនេះ បានចាប់ខ្លួនជនសង្ស័យ ៤នាក់ ក្នុងនោះម្នាក់ជាជនជាតិហុងឌូរ៉ាស និង ៣នាក់ជាជនជាតិវ៉េណេស៊ុយអេឡា ហើយកំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារ ពីបទជួញដូរគ្រឿងញៀន។ ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃប៉ូលីសយោធាហុងឌូរ៉ាស លោក Jose Coello បានបញ្ជាក់ថា វាគឺជាប្រតិបត្តិការរួមគ្នាមួយ ដែលបានរកឃើញគ្រឿងញៀនដ៏ច្រើននៅនឹងកន្លែង។ យើងកំពុងនិយាយអំពីប្រតិបត្តិការនៅឆ្នេរសមុទ្រអាត្លង់ទិក និងនៅឈូងសមុទ្រមានចម្ងាយឆ្ងាយៗ តាមរយៈប្រតិបត្តិការរបស់កងកម្លាំងជើងទឹកហុងឌូរ៉ាស ដោយមានការគាំទ្រផងដែរពីឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសហុងឌូរ៉ាស៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ឧស្សាហកម្មរកស៊ីផ្លូវភេទ សេដ្ឋកិច្ចលាក់បាំងរបស់ថៃ

បរទេស៖ កាសែត The Nation បានចេញផ្សាយ កាលពីថ្ងៃពុធ ដោយបានដាក់ចំណងជើងថា «ឧស្សាហកម្មរកស៊ីផ្លូវភេទ ៖ សេដ្ឋកិច្ចលាក់បាំងរបស់ថៃ»។ ប្រភពបានបន្ថែមថា ជាមួយនឹងការកើនឡើង នៃវេទិកាអ៊ិនធឺណិត ការងាររកស៊ីផ្លូវភេទក៏បានបានផ្លាស់ប្តូរទៅរកវិធីតាមរយៈអនឡាញ កាន់តែខ្លាំងឡើង ដែលជាប្រតិបត្តិការមានភាពងាយស្រួល និង ប្រកបដោយការប្រុងប្រយ័ត្ន។ កាសែតថៃមួយនេះបានចុះផ្សាយទៀតថា នៅក្នុងខែមិថុនា ឆ្នាំ២០២០ របាយការណ៍របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ហៅកាត់ UNAIDS បានប៉ាន់ប្រមាណថា មានអ្នករកស៊ីផ្លូវភេទប្រហែល ១៤ម៉ឺន៥ពាន់នាក់ នៅក្នុងប្រទេសថៃ។ ទោះយ៉ាងណាក៏ដោយ អ្នកជំនាញខ្លះបានអះអាងថា ចំនួនពិតប្រាកដអាចមានពី ៨០ម៉ឺន ទៅ ២លាន៨សែននាក់។ ការងារផ្លូវភេទនៅតែបន្តទទួលការមាក់ងាយក្នុងសង្គមថៃ ខណៈដែលមនុស្សជាច្រើន នៅតែចាត់ទុកវិជ្ជាជីវៈនេះថា មិនគួរឲ្យគោរព ធ្វើឲ្យខូចមុខមាត់ប្រទេស។ អ្នករកស៊ីផ្លូវភេទត្រូវបានចាត់ទុកថា ជាក្រុមដែលងាយរងគ្រោះ ខ្វះការការពារពីរដ្ឋាភិបាល ជាពិសេស ទាក់ទងនឹងអត្ថប្រយោជន៍សុខភាព និងសន្តិសុខសង្គម។ ប៉ុន្តែ ក្រុមអ្នកតស៊ូមតិទាមទារឱ្យមានភាពស្របច្បាប់នៃការងារផ្លូវភេទ ដើម្បីធានាសិទ្ធិ និងការទទួលបានសេវាសង្គម ស្រដៀងនឹងឧស្សាហកម្មសេវាកម្មផ្សេងទៀត នេះបើតាមកាសែត The Nation ដដែល។ ការងារផ្លូវភេទត្រូវបានស្របច្បាប់ក្នុងប្រទេសថៃ…