Category: ព័ត៌មានអន្តរជាតិ

  • សាលាមួយបដិសេធមិនឲ្យកូនៗរបស់ Cristiano Ronaldo ចុះឈ្មោះចូលរៀន

    សាលាមួយបដិសេធមិនឲ្យកូនៗរបស់ Cristiano Ronaldo ចុះឈ្មោះចូលរៀន

    បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយនានានៅប្រទេសព័រទុយហ្គាល់ បានរាយការណ៍ថា កីឡាករបាល់ទាត់ល្បីឈ្មោះ Cristiano Ronaldo បានព្យាយាមចុះឈ្មោះកូនៗទាំង៥នាក់ ឲ្យរៀននៅសាលា St. Julian’s School ដ៏ល្បីល្បាញ ប៉ុន្តែ ត្រូវបានបដិសេធ ព្រោះមិនចង់ឲ្យមានព័ត៌មានចុះផ្សាយច្រើន នៅសាលា។ យោងតាមប្រភពព័ត៌មាន AS បានឱ្យដឹងថា Ronaldo គ្រោងនឹងត្រលប់ទៅព័រទុយហ្គាល់ ដែលជាប្រទេសកំណើត ជាមួយគ្រួសារ ខណៈដែលវិមានដ៏ធំរបស់លោក នៅទីក្រុង Lisbon សាងសង់ ជិតរួចរាល់។ ប្រភពព័ត៌មាន V+Fama បានឲ្យដឹងថា «ភាពឯកជន» គឺជាហេតុផលចម្បង ដែលសាលា St. Julian មិនចង់ឱ្យកូនរបស់ Ronaldo រៀន ព្រោះ ពួកគេចង់ការពារសិស្សដទៃទៀត ដោយចាត់ទុកថា សាលាមិនអាចក្លាយជាប្រភពព័ត៌មាន ឥតឈប់ឈរនោះទេ ខណៈដែល Ronaldo គឺជាបុគ្គលល្បី លើពិភពលោក។ Ronaldo និងប្រពន្ធ ឈ្មោះ Rodriguez រួមជាមួយកូនប្រាំនាក់របស់ពួកគេ កំពុងរស់នៅប្រទេសអារ៉ាប៊ី សាអូឌីត…

  • Biden ជួប Zelensky ជជែកពីការបន្តជួយអ៊ុយក្រែនឈ្នះសង្គ្រាម

    Biden ជួប Zelensky ជជែកពីការបន្តជួយអ៊ុយក្រែនឈ្នះសង្គ្រាម

    បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky បានទទួលជួបជាមួយលោក Joe Biden នៅសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ និងបង្ហាញពីផែនការជ័យជំនះសង្រ្គាម របស់អ៊ុយក្រែន លើរុស្ស៊ី។ ជំនួបនេះបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសផ្តល់ជំនួយយោធាចំនួន ៨ពាន់លានដុល្លារ សម្រាប់ការប្រយុទ្ធរបស់ទីក្រុង Kyiv ប្រឆាំងនឹងប្រទេសរុស្ស៊ី។ លោក Biden បានប្រាប់លោក Zelensky ថា «យើងត្រូវតែពង្រឹងជំហររបស់អ៊ុយក្រែន នៅលើសមរភូមិ ហើយនោះហើយ ជាមូលហេតុដែល ថ្ងៃនេះ ខ្ញុំមានមោទនភាព ក្នុងការប្រកាសកញ្ចប់ជំនួយសន្តិសុខថ្មី »។ លោក Biden បន្តថា «ខ្ញុំបានដឹកនាំមន្ទីរបញ្ចកោណ ឱ្យបែងចែកមូលនិធិជំនួយផ្នែកសន្តិសុខដែលនៅសេសសល់ទាំងអស់ ដែលសមស្របនឹងប្រទេសអ៊ុយក្រែន.. នៅចុងបញ្ចប់នៃអាណត្តិរបស់ខ្ញុំ ដែលជាថ្ងៃទី២០ ខែមករា»។ នៅមុនមានជំនួបនេះ លោក Biden សន្យាថា នឹងផ្តល់ជំនួយយោធាជិត ៨ពាន់លានដុល្លារ ដល់ប្រទេសអ៊ុយក្រែន ដើម្បី «ឈ្នះសង្រ្គាមនេះ»៕ ប្រភពពី…

  • ទូតអ៊ីស្រាអែលចាត់ទុកអង្គការសហប្រជាជាតិជាស្ថាប័នក្បត់

    ទូតអ៊ីស្រាអែលចាត់ទុកអង្គការសហប្រជាជាតិជាស្ថាប័នក្បត់

    បរទេស៖ ឯកអគ្គរដ្ឋទូតថ្មីរបស់អ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ បានចោទប្រកាន់អង្គការសហប្រជាជាតិថា បានធ្វើឱ្យប្រទេសជាតិរបស់ខ្លួន រងការរិះគន់ដោយអយុត្តិធម៌ និងមិនសមាមាត្រ ចាប់តាំងពីការវាយលុក កាលពីថ្ងៃទី ៧ ខែតុលា ជាហេតុនាំឱ្យអ៊ីស្រាអែលត្រូវបានស្ថាប័នពិភពលោកមួយនេះក្បត់។ ក្នុងបទសម្ភាសន៍មួយ កាលពីពេលថ្មីៗនេះ លោក Daniel Meron បានចោទប្រកាន់ស្ថាប័នជាច្រើនរបស់អង្គការសហប្រជាជាតិថា មានភាពលម្អៀងប្រឆាំងនឹងប្រទេសរបស់លោក។ «យើងមានអារម្មណ៍ថា UN បានក្បត់អ៊ីស្រាអែល» ជាការលើកឡើង ខណៈដែលការប្រយុទ្ធគ្នារវាងអ៊ីស្រាអែលជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា និងក្រុមហេសបូឡា នៅលីបង់ បានបង្កើនការភ័យខ្លាចនៃជម្លោះមជ្ឈិមបូព៌ា កាន់តែទូលំទូលាយ។ តុលាការ, ក្រុមប្រឹក្សា, ទីភ្នាក់ងារ និងបុគ្គល ក្រោមឆ័ត្រអង្គការសហប្រជាជាតិបានចោទប្រកាន់អ៊ីស្រាអែលថា បានប្រើប្រាស់កម្លាំងមិនសមាមាត្រ នៅក្នុងប្រតិបត្តិការសងសឹករបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សា រួមទាំងការចោទប្រកាន់ពីបទ «ឧក្រិដ្ឋកម្មសង្គ្រាម» និង «អំពើប្រល័យពូជសាសន៍»។ លោក Meron បាននិយាយថា «យើងបានខិតខំជាយូរណាស់មកហើយ ដើម្បីស្វែងរកវិធីធ្វើការជាមួយអង្គការសហប្រជាជាតិ ទោះបីជាមានការរិះគន់ជាបន្តបន្ទាប់ មកលើយើងក៏ដោយ»។ លោកបានមានប្រសាសន៍ថា «យើងចង់បន្ត ប៉ុន្តែឥឡូវនេះ យើងមិនមានការទុកចិត្តទៀតទេ ចំពោះអង្គការសហប្រជាជាតិ»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • ប្រទេសអាស៊ាន ៣ មានប្រាក់ខែគោលទាបបំផុតលើលោក

    ប្រទេសអាស៊ាន ៣ មានប្រាក់ខែគោលទាបបំផុតលើលោក

    បរទេស៖ ហ្វីលីពីន ឥណ្ឌូនេស៊ី និងវៀតណាម ដែលសុទ្ធតែជាប្រទេសនៅប្លុកអាស៊ាន បានស្ថិតក្នុងចំណោមប្រទេសកំពូលទាំង១០ដែលមានប្រាក់ឈ្នួលអប្បបរមា ឬប្រាក់ខែគោលរបស់កម្មករ និយោជិក ទាបបំផុត នៅលើពិភពលោកនៅក្នុងឆ្នាំ២០២៤ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Seasia Stats ដែលតែងតែផ្តោតការស្រាវជ្រាវលើតំបន់អាស៊ីអាគ្នេយ៍ ឬ អាស៊ាន។ ប្រភពបានឲ្យដឹងកាលពីថ្ងៃអង្គារថា បើយោងតាមទីភ្នាក់ងារស្រាវជ្រាវការងារពិភពលោក Velocity Global 2024 ចង្អុលបង្ហាញថា ប្រទេសហ្វីលីពីនបានជាប់ចំណាត់ថ្នាក់លេខ៥ លើពិភពលោក ដែលមានប្រាក់ឈ្នួលអប្បបរមា ១២៨ដុល្លារ នៅក្នុងមួយខែ។ តាមពីក្រោយដោយឥណ្ឌូនេស៊ីដែលជាប់លេខ៦ មានចំនួន១៣០ដុល្លារ ក្នុងមួយខែ ហើយវៀតណាមបានជាប់លេខ៧ មាន១៤០ដុល្លារ ក្នុងមួយខែ។ បើតាមប្រភពដដែល ប្រទេសដែលមានប្រាក់ឈ្នួលអប្បរមាតិចជាងគេ នៅក្នុងពិភពលោក គឺប្រទេសឥណ្ឌា មានត្រឹមតែ៤៥ដុល្លារ ក្នុងមួយខែ, លេខ២ គឺប្រទេសនីហ្សេរីយ៉ា ៧៦ដុល្លារ, លេខបី គឺ អ៊ូសបេគីស្ថាន មាន៨០ដុល្លារ, លេខ៤ គឺប៉ាគីស្ថាន មាន១១៤ដុល្លារ, លេខ៨ គឺប្រទេសអ៊ុយក្រែន មាន១៧៧ដុល្លារ, លេខ៩ គឺប្រទេស អាមេនី…

  • ថៃបង្ហាញគន្លះគ្រប់គ្រងទឹកជំនន់ដោយជោគជ័យ

    ថៃបង្ហាញគន្លះគ្រប់គ្រងទឹកជំនន់ដោយជោគជ័យ

    បរទេស៖ ខេត្តឈៀងម៉ៃ នៅប្រទេសថៃ បានអះអាងថា ក្នុងចំណោមស្រុកចំនួន១៥ ដែលបានជន់លិច នៅសល់តែស្រុកមួយប៉ុណ្ណោះ នៅជួបបញ្ហាលិចទឹក ជាហេតុនាំឲ្យខេត្តមួយនេះគិតថា ជាជោគជ័យនៃការគ្រប់គ្រងទឹកជំនន់ ដែលបង្កឡើងដោយសារទឹកភ្លៀង នៅរយៈពេលប៉ុន្មានថ្ងៃមកនេះ។ ផ្អែកតាមការចេញផ្សាយរបស់កាសែត The Nation កាលពីថ្ងៃទីអង្គារអភិបាលខេត្តឈៀងម៉ៃ លោក Nirat Pongsitthaworn បាននិយាយថា ស្ថានភាពទឹកជំនន់ក្នុងខេត្តរបស់លោក ត្រូវបានគ្រប់គ្រង។ លោកថា ភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានបណ្តាលឲ្យស្រុកចំនួន១៥ ក្នុងចំណោម ២៥ ស្រុក ក្នុងខេត្តឈៀងម៉ៃ ជួបប្រទះនឹងទឹកជំនន់។ យ៉ាងណាក៏ដោយ ស្ថានភាពនៅស្រុកចំនួន ១៤ ឥឡូវត្រូវបានដោះស្រាយរួចហើយ ដោយបន្សល់ទុកតែស្រុក Mae Rim ដែលស្ថិតនៅក្រោមទឹក។ អភិបាលខេត្តឈៀងម៉ៃបានបង្ហាញពីគន្លះសំខាន់ៗ ដែលខេត្តបានអនុវត្ត មានដូចជា លោកបានបញ្ជាឱ្យអាជ្ញាធរជម្លៀសប្រជាជន អ្នកជំងឺដែលងាយរងគ្រោះ សត្វចិញ្ចឹម និងសត្វពាហនៈ។ រហូតមកដល់ពេលនេះ មិនមាននរណាម្នាក់រងរបួសឬស្លាប់ទេ។ មួយវិញទៀត មន្ត្រីមូលដ្ឋានបាននិយាយថា សកម្មភាពគ្រប់គ្រងទឹកនៅទន្លេ Ping បានដំណើរការយ៉ាងរលូន។ លោក Nirat បាននិយាយថា…

  • ថៃចែកលុយ ៣០០ដុល្លារ ដល់ប្រជាជន

    ថៃចែកលុយ ៣០០ដុល្លារ ដល់ប្រជាជន

    បាងកក៖ ថ្ងៃពុធម្សិលមិញគឺជាថ្ងៃដំបូង ដែលក្រុមងាយរងគ្រោះទទួល បានលុយ ១០,០០០បាត ឬ ជាង៣០០ដុល្លារអាមេរិក ពីគម្រោងកាបូបឌីជីថល ដោយគេដឹងថា ប្រជាជនថៃរាប់សិបលាននាក់បានចុះឈ្មោះទទួលប្រាក់ពីគម្រោង របស់រដ្ឋាភិបាលមួយនេះ។ កាសែត The Nation បានឲ្យដឹងថា ក្រុមដែលងាយរងគ្រោះ រួមមានអ្នកកាន់ប័ណ្ណសុខុមាលភាពរដ្ឋ និងជនពិការ ដែលទទួលបានជាសាច់ប្រាក់ ឬ តាមរយៈគណនីធនាគារ របស់ពួកគេ ចាប់ពីថ្ងៃទី ២៥ ដល់ ៣០ ខែកញ្ញា។ ប្រភពថា ប្រជាពលរដ្ឋខ្លះ បានធ្វើដំណើរទៅកាន់ធនាគារកសិកម្ម និងសហករណ៍កសិកម្ម ដើម្បីទទួលប្រាក់។ ប្រជាពលរដ្ឋភាគច្រើន ដែលធ្វើដំណើរទៅកាន់ធនាគារផ្ទាល់ គឺជាអ្នកដែលគ្មានកាតអេធីអឹម។ នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra ដែលប្រកាសចាប់ផ្តើមកម្មវិធីនេះ នៅវិមានរដ្ឋាភិបាល បាននិយាយថា នេះគឺជាក្រុមអ្នកទទួលដំបូង។ លោកស្រីបានសន្យាថា នឹងរៀបចំដំណាក់កាលទី២ និងទី៣ ក្នុងពេលឆាប់ៗនេះ៕ ប្រភពពី The Nation, ប្រែសម្រួល៖ សារ៉ាត

  • លោក Donald Trump អះអាងថាអ៊ីរ៉ង់ចង់សម្លាប់រូបលោក

    លោក Donald Trump អះអាងថាអ៊ីរ៉ង់ចង់សម្លាប់រូបលោក

    បរទេស៖ កាលពីថ្ងៃពុធ បេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានអះអាងថា ប្រទេស អ៊ីរ៉ង់មានបំណង ចង់ធ្វើឃាតរូបលោក។ តាមរយៈវេទិកាបណ្តាញទំនាក់ទំនងសង្គម Truth Social លោក Trump បានសរសេរ «ជាការគំរាមកំហែងដ៏ធំលើជីវិតរបស់ខ្ញុំ ដោយប្រទេសអ៊ីរ៉ង់។ យោធាអាមេរិកទាំងមូលកំពុងតាមដានដិតដល់»។ លោកបានបន្ថែមទៀតថា «អ៊ីរ៉ង់ធ្លាប់ធ្វើរួចហើយ ដែលមិនបានសម្រេច ប៉ុន្តែ ពួកគេនឹងព្យាយាមម្តងទៀត ..ខ្ញុំត្រូវបានហ៊ុព័ទ្ធដោយមនុស្ស កាំភ្លើងនិងអាវុធដ៏ច្រើន ពុំធ្លាប់មាន នាពេលកន្លងមក»។ យ៉ាងណាមិញ រដ្ឋាភិបាលអ៊ីរ៉ង់មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយ របស់កាសែត BBC នោះទេ ប៉ុន្តែ កន្លងមក ទីក្រុងតេអេរ៉ង់បានបដិសេធលើការអះអាងរបស់សហរដ្ឋអាមេរិក ដែលថាខ្លួនជ្រៀតជ្រែក ក្នុងកិច្ចការអាមេរិក។ ការលើករបស់លោក Trump បែបនេះ បានធ្វើឡើង បន្ទាប់ពីលោក Trump បានរួចរស់ជីវិត ពីការប៉ុនប៉ងធ្វើឃាត កាលពីថ្ងៃទី ១៣ ខែកក្កដា អំឡុងការបាញ់ប្រហារស្លាប់មនុស្ស នៅឯការជួបជុំមួយ ក្នុងរដ្ឋ Pennsylvania ។…

  • រដ្ឋធានីរបស់អេក្វាទ័ររងការគំរាមកំហែងពីភ្លើងឆេះព្រៃដ៏កំណាច

    រដ្ឋធានីរបស់អេក្វាទ័ររងការគំរាមកំហែងពីភ្លើងឆេះព្រៃដ៏កំណាច

    គីតូ ៖ រដ្ឋាភិបាលអេក្វាទ័របានឱ្យដឹងថា រដ្ឋធានីគីតូ កាលពីថ្ងៃអង្គារ បានគ្របដណ្តប់ដោយផេះ និងផ្សែងចេញពីភ្លើងឆេះព្រៃចំនួន៥ ក្នុងពេលដំណាលគ្នា។ ភ្លើងឆេះព្រៃចំនួន៥ ដែលកើតឡើងក្នុងពេលដំណាលគ្នា បានវាយប្រហារទីក្រុងគីតូដោយបង្កឱ្យផេះ និងផ្សែងបង្កហានិភ័យហោះអណ្តែតពាសពេញរដ្ឋធានីរបស់ប្រទេសអេក្វាទ័រមួយនេះ។ តាមរយៈបណ្តាញសង្គម X អភិបាលក្រុងគីតូ លោក Pabel Munoz បានពណ៌នាអំពីស្ថានភាពភ្លើងឆេះព្រៃថា “កាន់តែធ្ងន់ធ្ងរនៅពេលនេះ” ហើយថា មានភ្លើងឆេះព្រៃយ៉ាងហោចណាស់ចំនួន៥។ លោកបន្តថា ការ ប្រយុទ្ធ ប្រឆាំង នឹង អណ្តាតភ្លើង នឹង មិន បញ្ចប់ នៅ ប៉ុន្មាន ម៉ោង ខាង មុខ ទៀត ទេ វា នឹង បន្ត ពេញ មួយ យប់។ សាលាក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាង ១០០គ្រួសារត្រូវបានជម្លៀសទៅតំបន់មានាុវត្ថិភាព ដែលនេះជាវិធានការប្រុងប្រយ័ត្ន ខណៈដែលក្រសួងអប់រំបានសម្រេចបិទសាលារៀនក្នុងតំបន់នៃទីប្រជុំជន គីតូ។ ប្រធានាធិបតីអេក្វាទ័រ លោក Daniel Noboa បាន…

  • ប្រជាជនលីបង់កន្លះលាននាក់ផ្លាស់ទីលំនៅ

    ប្រជាជនលីបង់កន្លះលាននាក់ផ្លាស់ទីលំនៅ

    បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសលីបង់ លោក Bou Habib បានអះអាង កាលពីថ្ងៃអង្គារថា ចាប់តាំងពីអ៊ីស្រាអែលប្រកាសបង្កើនយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមហេបូឡាហ៍មក មានប្រជាជនលីបង់ជិត៥០ម៉ឺននាក់ បានបង្ខំចិត្តផ្លាស់ទីលំនៅ។ កាលពីប៉ុន្មានថ្ងៃមកនេះ អ៊ីស្រាអែលបានអំពាវនាវដល់ប្រជាជនលីបង់ទាំងអស់ ត្រូវនៅឲ្យឆ្ងាយពីតំបន់ពួកហេបូឡាហ៍ យ៉ាងហោចណាស់ ១០០០ម៉ែត្រ ខណៈដែលខ្លួនបង្កើនការវាយប្រហារ តាមអាកាសលើក្រុមនេះ។ ថ្លែងក្នុងពេលកំពុងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅសហរដ្ឋអាមេរិក លោករដ្ឋមន្ត្រីការបរទេស Bou Habib បាននិយាយថា «ឥឡូវនេះ ជនភៀសខ្លួនប្រហែលជាជិតកន្លះលានហើយ»។ ការបាញ់គ្នាឥតឈប់ឈររវាងអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍នៅលីបង់ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បានធ្វើឱ្យមានការភ័យខ្លាចថា សត្រូវដ៏យូរអង្វែងគ្នាទាំងពីរនេះ កំពុងឆ្ពោះទៅរកសង្រ្គាមដ៏រ៉ាំរ៉ៃ បើទោះបីជាមានការអំពាវនាវពីអន្តរជាតិ ឱ្យមានការអត់ធ្មត់ក៏ដោយ។ បណ្តាប្រទេសនានា ដែលមានពលរដ្ឋខ្លួន នៅប្រទេសលីបង់បានប្រាប់ឲ្យចាកចេញពីប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ ជាបន្ទាន់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • គ្រោះរញ្ជួយដីក្នុងកម្រិត ៥.៩រ៉ិកទ័រ បង្ករលកយក្សស៊ូណាមិនៅជប៉ុន

    គ្រោះរញ្ជួយដីក្នុងកម្រិត ៥.៩រ៉ិកទ័រ បង្ករលកយក្សស៊ូណាមិនៅជប៉ុន

    តូក្យូ ៖ កោះដាច់ស្រយាល Izu នៅភាគខាងត្បូងនៃទីក្រុងតូក្យូ បានទទួលរងការវាយប្រហារពីគ្រោះរញ្ជួយដីក្នុងកម្រិត ៥.៩រ៉ិកទ័រ នៅថ្ងៃអង្គារទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន CNA។ គ្រោះរញ្ជួយដីនេះ បានបណ្តាលឱ្យមានជារលកយក្សស៊ូណាមិ ប៉ុន្តែទូរទស្សន៍រដ្ឋជប៉ុន NHK បានចុះផ្សាយថា ភ្លាមៗមិនមានរបាយការណ៍អំពីការខូចខាត ឬមនុស្សរងរបួសនោះទេ។ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថា រលកយក្សស៊ូណាមិមានកម្ពស់កន្លះម៉ែត្រ បានវាយប្រហារលើកោះ Hachijo ដែលជាកោះមួយក្នុងចំណោមប្រជុំកោះ Izu ប្រហែល ៤០នាទីបន្ទាប់ពីកើតមានគ្រោះរញ្ជួយដី។ មុនពេលកើតមានគ្រោះធម្មជាតិនេះ ទីភ្នាក់ងារឧតុនិយមជប៉ុនបានអំពាវនាវឱ្យអ្នកស្រុកនៅលើកោះ Izu និងកោះ Ogasawara ត្រូវតែត្រៀមខ្លួនទប់ទល់នឹងរលកយក្សស៊ូណាមិ ដែលអាចមានកម្ពស់រហូតដល់ ១ម៉ែត្រវាយប្រហារឆ្នេរសមុទ្រ។ កោះ Izu និងកោះ Ogasawara ដែលជាកោះដាច់ស្រយាល នៅភាគខាងត្បូងនៃទីក្រុងតូក្យូ មានប្រជាជនរស់នៅសរុបប្រហែល ២៤,០០០នាក់ គិតត្រឹមឆ្នាំ ២០២៣ នេះបើយោងតាមប្រភពពីរដ្ឋាភិបាលជប៉ុន ដែលគ្រប់គ្រងកោះទាំងនេះ៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា