Category: ព័ត៌មានអន្តរជាតិ

  • ការបំផ្ទុះនៅអ៊ីរ៉ង់សម្លាប់កម្មករអណ្តូងរ៉ែជាង ៥០នាក់

    ការបំផ្ទុះនៅអ៊ីរ៉ង់សម្លាប់កម្មករអណ្តូងរ៉ែជាង ៥០នាក់

    បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយ កាលពីថ្ងៃអាទិត្យថា ការផ្ទុះនៅឯអណ្តូងរ៉ែធ្យូងថ្មមួយកន្លែង បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៥១នាក់ ជាឧបទ្ទវហេតុការងារដ៏ធ្ងន់ធ្ងរបំផុតមួយ របស់ប្រទេសអ៊ីរ៉ង់ មិនធ្លាប់មានក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយ។ ទីភ្នាក់ងារសារព័ត៌មាន IRNA បានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើង នៅក្នុងខេត្ត South Khorasan ភាគខាងកើត ប្រទេសអ៊ីរ៉ង់ កាលពីយប់ថ្ងៃសៅរ៍។ ក្រៅពីស្លាប់រាប់សិបនាក់ ក៏មានមនុស្ស ២០នាក់ផ្សេងទៀត រងរបួស ខណៈដែលគេដឹងថា មនុស្ស៧០នាក់ ស្ថិតក្នុងការដ្ឋានពេលកំពុងកើតហេតុ។ IRNA បាននិយាយថា ការលេចធ្លាយមេតាន នាំឱ្យមានការផ្ទុះនៅក្នុងប្លុកពីរ នៃអណ្តូងរ៉ែ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជនអ៊ីរ៉ង់ Madanjoo។ រដ្ឋមន្ត្រីមហាផ្ទៃ លោក Eskandar Momeni បាននិយាយថា «ការខាប់ឧស្ម័ន» ជាក់ស្តែងដែលឃើញនៅក្នុងអណ្តូងរ៉ែ ដែលមានជម្រៅ២៥០ម៉ែត្រ ត្រូវបានគេជឿថា ជាមូលហេតុនៃការផ្ទុះនេះ។ លោកបញ្ជាក់ទៀតថា រហូតមកដល់ថ្ងៃចន្ទ ប្រតិបត្តិការជួយសង្គ្រោះ នៅតែបន្តធ្វើ។ គួររម្លឹកថា កាលពីឆ្នាំមុន ការផ្ទុះនៅអណ្តូងរ៉ែធ្យូងថ្ម នៅភាគខាងជើងទីក្រុង Damghan ប្រទេសអ៊ីរ៉ង់ បានសម្លាប់មនុស្ស៦នាក់…

  • វៀតណាមបញ្ចេញទឹកពីទំនប់វារីអគ្គិសនីដ៏ធំនៅថ្ងៃនេះ

    វៀតណាមបញ្ចេញទឹកពីទំនប់វារីអគ្គិសនីដ៏ធំនៅថ្ងៃនេះ

    បរទេស៖ កាសែត VNexpress បានចេញផ្សាយថា នៅព្រឹកថ្ងៃចន្ទនេះ ទំនប់វារីអគ្គិសនីធំជាងគេ នៅភាគខាងត្បូង ប្រទេសវៀតណាម នឹងបញ្ចេញទឹកដើម្បីរំដោះ ខណៈទឹកជំនន់គំរាមកំហែងដល់ទីក្រុងហូជីមិញ ដែលជាតំបន់ជិតខាង។ ប្រភពបានឲ្យដឹងថា ទំនប់វារីអគ្គិសនី Tri An នឹងបញ្ចេញទឹក នៅម៉ោង ១០ព្រឹក ថ្ងៃចន្ទនេះ។ ក្រុមហ៊ុនបានប្រកាស កាលពីថ្ងៃអាទិត្យថា ទឹកត្រូវបង្ហូរចេញតាមខ្សែទឹក ក្នុងអត្រា ១០០០ ម៉ែត្រគុប ក្នុងមួយវិនាទី។ កម្ពស់ទឹកអាងស្តុកទឹកមួយនេះ បានឡើងដល់ ៦០,៤ ម៉ែត្រ ជិតដល់កម្រិតសុវត្ថិភាព អតិបរមា ៦២ ម៉ែត្រ។ ស្ថានីយឧតុនិយម និងជលសាស្ត្រ ខេត្ត Dong Nai បានរាយការណ៍ពីការកើនឡើងយ៉ាងឆាប់រហ័ស នៃកម្ពស់ទឹកទន្លេ Dong Nai ។ ស្ថានភាពនេះបង្កហានិភ័យនៃទឹកជំនន់ និងការបាក់ដីក្នុងតំបន់ជាច្រើន នៅតាមដងទន្លេ ក្នុងខេត្ត Dong Nai និង Binh Duong និងក្រុង ហូជីមិញ៕…

  • ចិននៅតែជាប្រទេសចម្បងដែលជំរុញវិសាលភាពនៃការប្រើប្រាស់ថាមពលខ្យល់ក្នុងពិភពលោក

    ចិននៅតែជាប្រទេសចម្បងដែលជំរុញវិសាលភាពនៃការប្រើប្រាស់ថាមពលខ្យល់ក្នុងពិភពលោក

    ជាក់ស្ដែង ចិននាំមុខគេលើក្នុងវិស័យថាមពលកកើតថ្មី ជាពិសេសការប្រើប្រាស់ថាមពលខ្យល់នេះ ដោយមានកម្លាំងម៉ាស៊ីនទួរប៊ីនខ្យល់ ៤៤១ ៨៩៥មេហ្គាវ៉ាត់ សើ្មជិតបីដងនៃអាមេរិក ដែលជាប់ចំណាត់ថ្នាក់ទីពីរ ដោយមានកម្លាំងត្រឹម ១៤៨ ០២០មេហ្គាវ៉ាត់ប៉ុណ្ណោះ – Visual Capitalist #ams1minute

  • ជប៉ុនចាយ ៤៨០លានដុល្លារ សង់នាវាល្បាតធំបំផុតក្នុងប្រវត្តិសាស្ត្រ

    ជប៉ុនចាយ ៤៨០លានដុល្លារ សង់នាវាល្បាតធំបំផុតក្នុងប្រវត្តិសាស្ត្រ

    តូក្យូ ៖ ជប៉ុនគ្រោងចំណាយប្រហែល ៤៨០លានដុល្លារ សាងសង់នាវាល្បាតពហុគោលបំណង ជាកន្លែងជួយសង្គ្រោះមនុស្សពេលមានគ្រោះពីរលកយក្សស៊ូណាមិផង ជាកន្លែងឱ្យមនុស្សស្នាក់នៅពេលមានអាសន្នផង  មន្ទីរពេទ្យផង និងសម្រាប់ការពារជាតិផង ហៅកាត់ថា (MPPV) ដែលវានឹងក្លាយជានាវាធំបំផុតក្នុងប្រវត្តិសាស្ត្រ នៃឆ្មាំសមុទ្រជប៉ុន (JCG)។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Naval News។ MPPV ជានាវា ល្បាត ដ៏ ធំ ពិសេស មួយ ដែល មាន ប្រវែង ១៩៩ម៉ែត្រ ជាមួយនឹង ទម្ងន់ សរុប ៣០,០០០តោន ។ វាអាចផ្ទុកមនុស្សបានរហូតដល់ ១,០០០នាក់នៅខាងក្នុង និងមានកន្លែងសម្រាប់ផ្ទុកយានជំនិះជាច្រើនគ្រឿង។ នាវានេះក៏មានកន្លែងហោះហើរធំមួយ នៅខាងក្រោយវា សម្រាប់ឧទ្ធម្ភាគចក្រពីរគ្រឿងធ្វើប្រតិបត្តិការក្នុងពេលដំណាលគ្នា រួមជាមួយឃ្លាំងដែលអាចដាក់ឧទ្ធម្ភាគចក្របីគ្រឿងបន្ថែម។ វាក៏មានផ្ទុកទូកតូចៗមួយចំនួនធំទៀតដែរ។ ប្រទេសជប៉ុនគ្រោងនឹងចាប់ផ្តើមសាងសង់ នាវា MMPV ក្នុងឆ្នាំសារពើពន្ធ ២០២៥ ហើយដាក់ឱ្យដំណើរការនៅឆ្នាំសារពើពន្ធ ២០២៩។ ប៉ុន្តែឆ្មាំសមុទ្រជប៉ុន មិនមានគម្រោងបំពាក់ប្រព័ន្ធអាវុធនៅលើនាវា MMPV នោះទេ៕ ប្រភព : Naval…

  • មេរោគម្យ៉ាងនឹងសម្លាប់មនុស្ស ៣៩លាននាក់នៅឆ្នាំ ២០៥០

    មេរោគម្យ៉ាងនឹងសម្លាប់មនុស្ស ៣៩លាននាក់នៅឆ្នាំ ២០៥០

    បរទេស ៖ ការឆ្លងមេរោគពីពពួកសត្វល្អិតចម្លងរោគ ឬហៅថា Superbugs ដែលធន់នឹងថ្នាំអង់ទីប៊ីយោទិច ត្រូវបានគេជឿជាក់ថា នឹងអាចសម្លាប់មនុស្សជាង ៣៩លាននាក់ក្នុងរយ:ពេល ២៥ឆ្នាំទៀត។ នេះបើយោងតាមការសិក្សាថ្មីមួយ ចេញផ្សាយដោយសារព័ត៌មាន Euronews។ ប្រភេទសត្វល្អិតចម្លងរោគទាំងនោះ គឺជាពពួកបាក់តេរី ឬភ្នាក់ងារបង្ករោគ ដែលធន់នឹងថ្នាំអង់ទីប៊ីយោទិច ដែលធ្វើឱ្យពួកវាពិបាកព្យាបាលខ្លាំងជាងមុន ហើយត្រូវបានគេទទួលស្គាល់ថា វាបង្កើនការគំរាមកំហែងដល់ពិភពលោក។ មានមនុស្សជាង ១លាននាក់បានស្លាប់ដោយសារសត្វល្អិតប្រភេទនេះ ដែលគេហៅម្យ៉ាងទៀតថា ពពួកសត្វល្អិតធន់នឹងថ្នាំសម្លាប់មេរោគ ឬ (AMR) ក្នុងមួយឆ្នាំនៅទូទាំងពិភពលោក នៅចន្លោះឆ្នាំ១៩៩០ និង២០២១ ហើយនឹងបន្តកើនឡើង បើពុំមានវិធានការទប់ស្កាត់។ ពពួក AMR នេះកើតឡើងនៅពេលដែលបាក់តេរី និងផ្សិតអភិវឌ្ឍសមត្ថភាពប្រឆាំងថ្នាំអង់ទីប៊ីយោទិច ដែលបង្កើតឡើងដើម្បីសម្លាប់វីរុស ធ្វើឱ្យការឆ្លងមេរោគកាន់តែពិបាកព្យាបាល។ ការស្រាវជ្រាវ បានបញ្ជាក់ថា វា ប៉ះពាល់ខ្លាំង គឺទៅលើកុមារ និងមនុស្សចាស់ ដែលងាយនឹងឆ្លងមេរោគ។ យ៉ាងណាមិញ ប្រសិនបើពិភពលោកកែលម្អការថែទាំលើការឆ្លងមេរោគធ្ងន់ធ្ងរ និងអភិវឌ្ឍបានថ្នាំប្រឆាំងមេរោគ នោះវាអាចជួយសង្គ្រោះជីវិតមនុស្សបានរហូតដល់ ៩២លាននាក់នៅឆ្នាំ២០៥០៕ ប្រភព : Euronews ប្រែសម្រួលដោយ : ឈឹម…

  • ព្យុះមួយទៀតអាចវាយលុកវៀតណាមក្នុងថ្ងៃនេះ

    ព្យុះមួយទៀតអាចវាយលុកវៀតណាមក្នុងថ្ងៃនេះ

    ហាណូយ៖ កាសែតវៀតណាម VNexpress បានចេញផ្សាយ កាលពីថ្ងៃអង្គារថា វៀតណាមកំពុងត្រៀមខ្លួនទប់ទល់នឹងព្យុះថ្មីមួយទៀត ដែលអាចកើតមាន នៅថ្ងៃពុធនេះ ខណៈដែលចំនួនមនុស្សស្លាប់ដោយសារព្យុះសង្ឃរា Yagi បានកើនដល់ជាង ២៩០នាក់ និង បាត់ខ្លួនជិត ៤០នាក់ទៀត ផ្សេងទៀត។ ផ្អែកតាមការព្យាករណ៍ បានបង្ហាញថា ខ្យល់ព្យុះនេះវិវឌ្ឍន៍ពីព្យុះត្រូពិក អាចនឹងវាយប្រហារខេត្តជាប់មាត់សមុទ្រ ហើយបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង នៅភាគកណ្តាលប្រទេសវៀតណាម ទាំងល្បឿន និងកម្លាំង គួរឲ្យព្រួយបារម្ភ។ វៀតណាមទើបបានធូរស្រាល ពីឥទ្ធិពលនៃព្យុះទីហ្វុង Yagi ដែលជាព្យុះខ្លាំងបំផុត វាយប្រហារតំបន់អាស៊ីក្នុងឆ្នាំនេះ ដោយបានបោកបក់ នៅឆ្នេរភាគឦសានរបស់ខ្លួន កាលពី១០ថ្ងៃមុន។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយ កាលពីថ្ងៃអង្គារថា ព្យុះទីហ្វុង និងទឹកជំនន់ និងការបាក់ដី ជាបន្តបន្ទាប់បានសម្លាប់មនុស្ស ២៩១នាក់, ៣៨នាក់ផ្សេងទៀតបាត់ខ្លួន និង ជិត២ពាន់នាក់ បានរងរបួស គិតត្រឹមថ្ងៃអង្គារ៕ ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

  • ថៃ ៖ ទឹកជំនន់ប៉ះពាល់សេដ្ឋកិច្ច ៨០០លានដុល្លារហើយ

    ថៃ ៖ ទឹកជំនន់ប៉ះពាល់សេដ្ឋកិច្ច ៨០០លានដុល្លារហើយ

    បាងកក៖ សហព័ន្ធឧស្សាហកម្មថៃ ហៅកាត់ F.T.I បានរាយការណ៍ថា ទឹកជំនន់នៅភាគខាងជើងប្រទេសថៃ បច្ចុប្បន្ននេះ មានសភាពធ្ងន់ធ្ងរបំផុតពុំធ្លាប់មាន ក្នុងរយៈពេល៨០ឆ្នាំចុងក្រោយនេះ ហើយបានប៉ះពាល់ដល់សេដ្ឋកិច្ច រហូតដល់ ២៧ពាន់លានបាត ឬ ៨១១លាន៩សែនដុល្លារអាមេរិក។ ប្រធាន F.T.I លោក Kriengkrai បាននិយាយថា សហព័ន្ធបានប៉ាន់ប្រមាណថា ទឹកជំនន់បានបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ច និងសហគ្រិន នៅក្នុងតំបន់ ចន្លោះពី ២៥ ទៅ ២៧ ពាន់លានបាត។ លោកក៏បានបង្ហាញថា សមាជិក F.T.I បានរងផលប៉ះពាល់ រួមទាំងការខូចខាតដល់រោងចក្រ ម៉ាស៊ីន រថយន្ត និងសម្ភារៈការិយាល័យ។ យ៉ាងណាមិញ លោកបានអះអាងថា សមាជិក F.T.I ដែលផលិតទំនិញប្រើប្រាស់ ត្រូវបានស្នើសុំឱ្យបង្កើនសមត្ថភាពផលិតកម្ម ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ចំពេលមានវិបត្តិទឹកជំនន់។ លោកបានបន្ថែមថា សមាជិកភាគច្រើននៅក្នុងខេត្តឈៀងរ៉ៃ គឺធ្វើការលើឧស្សាហកម្មកែច្នៃកសិកម្ម។ លោក Kriengkrai បានបញ្ជាក់ថា សហព័ន្ធបានរៀបចំវិធានការបន្ទាន់ ដើម្បីស្តារអាជីវកម្មឡើងវិញ សម្រាប់សមាជិក ដែលរងផលប៉ះពាល់ ដោយផ្ទាល់…

  • នាយករដ្ឋមន្ត្រីសិង្ហបុរីក្លាយជាមេដឹកនាំមានប្រាក់ខែខ្ពស់ជាងគេលើលោក

    នាយករដ្ឋមន្ត្រីសិង្ហបុរីក្លាយជាមេដឹកនាំមានប្រាក់ខែខ្ពស់ជាងគេលើលោក

    បរទេស៖ ជាការភ្ញាក់ផ្អើលដ៏ខ្លាំងសម្រាប់សិង្ហបុរី ដែលជាប្រទេសកោះតូចមួយ ប៉ុន្តែ លោក នាយករដ្ឋមន្ត្រី លោក Lawrence Wong បានវ៉ាដាច់មេដឹកនាំពិភពលោកទាំងអស់ ដែលទទួលបានប្រាក់ចំណូលប្រចាំឆ្នាំ ចំនួន២លាន២០ម៉ឺនដុល្លារអាមេរិក នេះបើយោងតាមទស្សនាវដ្តី Forbes ចុះផ្សាយដោយគេហទំព័រអាមេរិក Yahoo នៅថ្ងៃអង្គារនេះ។ ប្រភពបន្តឲ្យដឹងថា លោក Wong រកប្រាក់ចំណូលបានច្រើនជាងសមភាគីរបស់លោក នៅក្នុងប្រទេសស្វីស, អូស្ត្រាលី, សហរដ្ឋអាមេរិក និងអូទ្រីស ដែលប្រមូលផ្តុំដោយមេដឹកនាំកំពូលទាំង៥ រកចំណូលបានច្រើនជាងគេបង្អស់។ ប្រភពថា ប្រធានាធិបតីស្វីសរកបាន ៥៧ម៉ឺនដុល្លារ នៅក្នុងឆ្នាំ, នាយករដ្ឋមន្ត្រីអូស្ត្រាលី រកបានជាង៤១ម៉ឺនដុល្លារ ហើយប្រធានាធិបតីអាមេរិក Jo Biden រកបាន៤០ម៉ឺនដុល្លារ។ បើទោះបីជា Yahoo មិនបានបង្ហាញលម្អិត អំពីដើមចមនាំឲ្យមេដឹកនាំរូបនេះ ត្រូវបានបង្កើនប្រាក់បៀវត្សរ៍ ដល់ចំណុចកំពូលក៏ដោយ ក៏មានការចុះផ្សាយអំពីវិស័យពាណិជ្ជកម្មអេឡិចត្រូនិក របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នៅតែបន្តរីកចម្រើនខ្លាំង ដូចជា Shopee, Lazada និង Amazon ជាដើម ដែលសុទ្ធតែបានឈរនៅលើតារាងនៃគេហទំព័រ ដែលមានអ្នកចូលមើលច្រើនបំផុត ហើយបរិមាណទំនិញសរុបលើទីផ្សារមួយនេះ…

  • យោងតាមការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) សេដ្ឋកិច្ចឥណ្ឌូណេស៊ី

    យោងតាមការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) សេដ្ឋកិច្ចឥណ្ឌូណេស៊ី

    រពឹងនឹងកើនឡើងដល់ជាង ២ទ្រីលានដុល្លារនាឆ្នាំ២០២៨។ ឈរនៅលេខ២ គឺហ្វីលីពីនដែលរំពឹងនឹងមានទំហំសេដ្ឋកិច្ចជាង ៦៩៨ពាន់លានដុល្លារ ខណៈថៃលេខ៣ រំពឹងថានឹងមានទំហំសេដ្ឋកិច្ចសរុបជាង ៦៥៧ពាន់លានដុល្លារ។កម្ពុជា ឈរនៅលេខ៨ ដែលរំពឹងនឹងមានទំហំសេដ្ឋកិច្ចជាង ៤៥ពាន់លានដុល្លារ ដែលឈរលើព្រុយណេ ឡាវ និងទីម័រខាងកើត – Seasia #ams1minute

  • ឆេះ Tesla ១គ្រឿង ត្រូវការទឹក ១៩ម៉ឺនលីត្រពន្លត់

    ឆេះ Tesla ១គ្រឿង ត្រូវការទឹក ១៩ម៉ឺនលីត្រពន្លត់

    បរទេស៖ ភ្លើងឆេះឡានដឹកទំនិញពាក់កណ្តាល Tesla Semiមួយគ្រឿង មានការប្រើប្រាស់ទឹក អស់១៩ម៉ឺនលីត្រ ដើម្បីពន្លត់បាន នេះបើតាមទីភ្នាក់ងាររដ្ឋាភិបាលអាមេរិក និយាយ កាលពីពេលថ្មីៗនេះ។ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ ហៅកាត់ NTSB បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ក្រៅពីទឹកទំហំនេះ ដើម្បីធ្វើឱ្យអាគុយរថយន្តត្រជាក់ អ្នកពន្លត់អគ្គីភ័យប្រចាំរដ្ឋកាលីហ្វ័រញ៉ា ក៏បានប្រើយន្តហោះទម្លាក់ទឹក ត្រៀមទប់ស្កាត់ កុំឲ្យភ្លើងឆេះរាលដាល ទៅកាន់តំបន់ជុំវិញនោះ ទៀតផង។ NTSB បាននិយាយថា ការឆេះ Tesla Semi មួយគ្រឿងនេះ បានកើតឡើង ខណៈដែលរថយន្តបានជ្រុលទៅបុកដើមឈើមួយដើម មុនពេលចុះជម្រាល ទៅបុកដើមឈើជាច្រើនដើមទៀត នៅក្នុងខែកញ្ញានេះ ប៉ុន្តែអ្នកបើកបរមិនមានរបួសនោះទេ។ NTSB បានបញ្ជាក់ថា ប្រព័ន្ធអាគុយលីចូម-អ៊ីយ៉ុង របស់រថយន្តបានឆេះ ក្រោយការប៉ះទង្គិច។ ផ្លូវហាយវេ ត្រូវបានបិទអស់រយៈពេលប្រហែល ១៥ ម៉ោង ដើម្បីឲ្យអ្នកពន្លត់អគ្គីភ័យធានាបានថា អាគុយគឺស្ថិតនៅសីតុណ្ហភាព ដែលធានាពីសុវត្ថិភាព។ នាយកប្រតិបត្តិក្រុមហ៊ុន លោកមហាសេដ្ឋី Elon Musk បានបង្ហាញថា ការផលិតទ្រង់ទ្រាយធំនៃប្រភេទឡាន Tesla Semi…