-
អស់ពី Yagi! ព្យុះសង្ឃរា ២ទៀតនឹងវាយប្រហារវៀតណាម

ហាណូយ៖ ក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាមបាននិយាយ កាលពីថ្ងៃអាទិត្យថា ភាគខាងជើង និង ខាងជើងកណ្តាល ប្រទេស អាចនឹងប្រឈមមុខនឹងព្យុះទីហ្វុង មួយ ឬ ពីរ បន្ថែមទៀត នៅមុនដំណាច់ ខែកញ្ញានេះ។ ក្រសួងក៏បានព្រមានអំពីហានិភ័យទឹកជំនន់ ដែលកើនឡើង នាភាគកណ្តាល នៅក្នុងខែតុលា និងវិច្ឆិកា។ ទីភ្នាក់ងារឧតុនិយមជាតិបានព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ខ្លាំង ពាសពេញប្រទេស នាប៉ុន្មានសប្តាហ៍ខាងមុខ។ ប្រភពបានបន្ថែមទៀតថា រដូវវស្សាត្រូវបានគេព្យាករណ៍ថា នឹងចាប់ផ្តើម នៅតំបន់កណ្តាល នាពាក់កណ្តាលខែកញ្ញា ដោយក្នុងនោះ តំបន់ភាគខាងជើង អាចមានភ្លៀងធ្លាក់ច្រើន ជាងមធ្យមភាគតាមរដូវ រហូតដល់៤០%។ ភ្លៀងធ្លាក់នៅតំបន់ភាគកណ្តាល អាចមានលើស ៣០% បើធៀបនឹងកម្រិតទឹកភ្លៀង ក្នុងពេលដូចគ្នា កាលពីឆ្នាំមុន។ គួររម្លឹកថា ព្យុះទីហ្វុង Yagi កាលពីថ្ងៃទី ៧ ខែកញ្ញា បានបង្កជាទឹកជំនន់ និងការបាក់ដី សម្លាប់មនុស្សយ៉ាងហោចណាស់ ២៩២នាក់ ហើយ ៣៨ នាក់ទៀតបាត់ខ្លួននៅឡើយ គិតត្រឹមថ្ងៃចន្ទ។ ក្រៅពីនេះ…
-
ផ្លូវថ្មើរជើងពេញនិយមរបស់ឆេកក្លាយជាទន្លេ

បរទេស៖ កាលពីថ្ងៃអាទិត្យ មនុស្សរាប់សិបនាក់បានសម្រុកទៅពិនិត្យមើលស្ថានភាពទន្លេ អូប៉ាវ៉ា (Opava) នៅភាគឦសាន នៃសាធារណរដ្ឋឆេក ដែលបានហក់ឡើងហៀរច្រាំង ចំពេលមានទឹកជំនន់ខ្លាំងក្លា ដោយគេដឹងថា ផ្លូវថ្មើរជើងនេះធ្លាប់ជាកន្លែងដើរកម្សាន្តពេញនិយម។ តំបន់នេះ គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុត ដោយសារទឹកជំនន់ បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ដែលបានចាប់ផ្តើមធ្លាក់ កាលពីថ្ងៃសុក្រ ហើយទើបតែបានផ្អាកធ្លាក់ នៅព្រឹកថ្ងៃអាទិត្យប៉ុណ្ណោះ។ ទន្លេ Opava បានឡើងដល់កំពូល នៅម៉ោង៥ល្ងាច ថ្ងៃអាទិត្យ ដោយបានធ្វើឱ្យស្ពានផ្លូវធំមួយ មានហានិភ័យធ្ងន់ធ្ងរ នៃការដួលរលំ។ នៅកន្លែងផ្សេងទៀត ក្នុងសាធារណរដ្ឋឆេក ទឹកជំនន់បានរំខានចរាចរណ៍ផ្លូវថ្នល់ និងផ្លូវដែក។ មនុស្សបួននាក់ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួន រហូតមកដល់ពេលនេះ។ មនុស្សជាង១ម៉ឺននាក់ត្រូវបានជម្លៀស ហើយជាង២៥ម៉ឺនផ្ទះ ដាច់ចរន្តអគ្គិសនី។ ទឹកជំនន់ក៏បានវាយលុកបណ្តាប្រទេសអឺរ៉ុបកណ្តាលផ្សេងទៀតផងដែរ រួមមាន អូទ្រីស ហុងគ្រី ប៉ូឡូញ រូម៉ានី និងស្លូវ៉ាគី៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
មានប្រទេសតែ៦ ប៉ុណ្ណោះក្នុងពិភពលោក ដែលមាននាវាមុជទឹកនុយក្លេអ៊ែរប្រើប្រាស់

-
លោកស្រី ហារីស ថ្កោលទោសការប៉ុនប៉ងធ្វើឃាតលោក ត្រាំ ជាលើកទីពីរ

វ៉ាស៊ីនតោន : លោកស្រី ខាម៉ាឡា ហារីស កាលពីថ្ងៃអាទិត្យម្សិលមិញ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការប៉ុនប៉ងផ្តាច់យកជីវិតលោក ដូណាល់ ត្រាំ ជាលើកទីពីរ។ អនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស បានថ្កោលទោសអំពើហិង្សានយោបាយ បន្ទាប់ពីមានករណីលបលួចបាញ់ប្រហារផ្តាច់ជីវិតលោក ដូណាល់ ត្រាំ ដែលជាគូប្រជែងគណបក្សសាធារណរដ្ឋរបស់លោកស្រី នៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា។ លោកស្រី ហារីស បាននិយាយយ៉ាងដូច្នេះថា ខ្ញុំត្រូវបានគេរាយការណ៍ខ្លីៗ អំពីរបាយការណ៍នៃការបាញ់ប្រហារនៅជិតលោកអតីតប្រធានាធិបតី ត្រាំ នៅក្នុងរដ្ឋ ផ្លរីដ ហើយខ្ញុំរីករាយដែលគាត់មានសុវត្ថិភាព និងថា អំពើហិង្សាមិនអាចជ្រកកោននៅអាមេរិកបានទេ។ លោក ដូណាល់ ត្រាំ ត្រូវខ្មាន់កាំភ្លើងប៉ងធ្វើឃាតជាថ្មី ដោយហេតុការណ៍លើកនេះ កើតឡើងនាវេលាម៉ោង ១:៣០នាទីរសៀល នៅឯទីលានវាលកូនហ្គោលអន្តរជាតិរបស់គាត់ ក្នុងទីក្រុង West Palm Beach នៃរដ្ឋ ហ្វ្លរីដា កាលពីទី១៥ ខែកញ្ញា ឆ្នាំ២០២៤។ ជាសំណាងល្អ លោក ត្រាំ មិនមានរបួសអ្វីទេ ហើយត្រូវជម្លៀសទៅកាន់កន្លែងសុវត្ថិភាព ខណៈដែលជនសង្ស័យឈ្មោះ Ryan Wesley Routh ត្រូវនាំទៅឃុំឃាំង។ បច្ចុប្បន្ន គេមិនទាន់ដឹងច្បាស់អំពីមូលហេតុដែលជនសង្ស័យប៉ងធ្វើឃាតលោក ត្រាំ នោះទេ ខណៈ FBI កំពុងបើកការស៊ើបអង្កេត៕ ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា
-
ប្រមាណ ១១%ប៉ុណ្ណោះនៃជនជាតិអាមេរិកដែលចូលចិត្តអានសៀវភៅ

-
ទឹកជំនន់! ថៃស្លាប់កើនដល់ជិត៣០នាក់

បាងកក៖ យោងតាមមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ របស់ប្រទេសថៃ បានឲ្យដឹងថា ព្យុះទីហ្វុង យ៉ាជី (Yagi) បានឆក់យកជីវិតមនុស្ស៤នាក់ នៅភាគខាងជើង នាំឲ្យចំនួនមនុស្សស្លាប់ ដោយសារគ្រោះមហន្តរាយ ទាក់ទងនឹងភ្លៀងមូសុងប្រចាំឆ្នាំ ដែលធ្លាក់ខ្លាំងក្លា បង្កជាទឹកជំនន់ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បានកើនដល់ ចំនួន២៩នាក់ហើយ។ រដ្ឋាភិបាលបាននិយាយ កាលពីថ្ងៃពុធថា ទឹកជំនន់ និងការបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ពីព្យុះ Yagi បានជន់លិចផ្ទះរាប់ពាន់ខ្នង ខណៈដែលមានការចល័តកងទ័ព ដើម្បីជួយគ្រួសារ ដែលរងផលប៉ះពាល់។ នាយកដ្ឋានឧតុនិយមថៃបានព្រមានថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត រហូតដល់ថ្ងៃទី ១៧ ខែកញ្ញា ដែលនាំមកនូវហានិភ័យនៃទឹកជំនន់ភ្លាមៗ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែកញ្ញា សូមប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ ដែលអាចបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
ឥណ្ឌាមានប្រជាជនប្រើប្រាស់ ChatGPT ច្រើនជាងគេលើពិភពលោករហូតដល់ ៤៥%

-
អាមេរិក និងចិន គឺជាគោលដៅនាំចេញចម្បងសម្រាប់ប្រទេស G20 ក្នុងឆ្នាំ ២០២២

ប្រទេសអាស៊ីភាគច្រើន ដូចជាឥណ្ឌូណេស៊ី និងកូរ៉េខាងត្បូង នាំចេញទៅកាន់ប្រទេសចិន ខណៈប្រទេសក្នុងតំបន់អឺរ៉ុប និងអាមេរិកខាងជើង នាំចេញទៅកាន់អាមេរិក។ សម្រាប់ប្រទេសចិនខ្លួនឯង អាមេរិកគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់។ ការនាំចេញរបស់ចិនទៅអាមេរិកមានទំហំ៥៥១ពាន់លានដុល្លារ ឬ១៥%នៃការនាំចេញសរុប។ ប៉ុន្តែសម្រាប់អាមេរិកវិញ ចិនឈរនៅលេខ៣ ដោយមានទំហំការនាំចេញប្រមាណជាង ១៩៥ពាន់លានដុល្លារ ឬ៨%នៃការនាំចេញសរុប – Visual Capitalist #ams1minute
-
សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ ” រាជរដ្ឋាភិបាលគ្រប់អាណត្តិ

មិនដែលព្រងើយកន្តើយចំពោះវិស័យកសិកម្មនោះឡើយ ហើយសម្រាប់រាជរដ្ឋាភិបាលអាណត្តិ ទី៧ នេះក៏បានដាក់ចេញនូវកម្មវិធីគោលនយោបាយាអាទិភាពចំនួន ៣ សម្រាប់វិស័យកសិកម្មគឺ៖ ១. ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និង រក្សាលំនឹងថ្លៃផលិតផល តាមរយៈកម្មវិធីហិរញ្ញប្បទាន ២. ការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាម ឃុំ-សង្កាត់ ៣. ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ កម្មវិធីគោលនយោបាយទាំងបីនេះ បាន និងកំពុងអនុវត្តយ៉ាងសកម្ម ដែលក្នុងនោះមានកម្មវិធីហិរញ្ញប្បទានចំនួន ១០០ លានដុល្លារ សម្រាប់រក្សាលំនឹងតម្លៃស្រូវ ការបញ្ជូនមន្ត្រីកសិកម្មទៅតាមឃុំ-សង្កាត់ ២៥០នាក់រួចមកហើយ និងគ្រោងប្រឡងជ្រេីសបន្ថែមចំនួន១០០០នាក់នៅឆ្នាំក្រោយ ។ ចំពោះការអភិវឌ្ឍកសិកម្មទំនើប ក៏បានបង្កើតសហគមន៍ចំនួន ៨ ដែលគ្របដណ្តប់លើផ្ទៃដីចំនួនជិត ២ ០០០ ហិកតា”។ #ams1minute
-
មេធំ SpaceX នឹងបញ្ជូនយានអវកាសទៅភពអង្គារនៅឆ្នាំ ២០២៦

វ៉ាស៊ីនតោន ៖ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X នាពេលថ្មីៗនេះថា SpaceX នឹងចាប់ផ្តើមដំណើរការបញ្ជូនយានអវកាស Starships ទៅកាន់ភពព្រះអង្គារនៅឆ្នាំ ២០២៦ មុនពេលចិនធ្វើបានសម្រេចនៅឆ្នាំ ២០២៨។ លោក Musk បានបញ្ជាក់យ៉ាងដូច្នេះថា ការបញ្ចូនយានគ្មានអវកាសយានិកនេះ ជាការសាកល្បងចុះចតនៅលើភពព្រះអង្គារ និងថា ប្រសិនបើការចុះចត នោះដំណើរការរលូន ក្រុមហ៊ុនអវកាសរបស់គាត់នឹងចាប់ផ្តើមការហោះហើរយានមានផ្ទុកអវកាសយានិកលើកដំបូងទៅកាន់ភពអង្គារក្នុងរយៈពេល ៤ឆ្នាំខាងមុខទៀតនេះ។ មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា ការធ្វើដំណើរទៅកាន់ភពអង្គារនឹងកើនឡើងជាលំដាប់ ជាមួយនឹងគោលដៅបង្កើតទីក្រុងនៅទីនោះដែលគ្រោងនឹងចំណាយពេលប្រហែល ២០ឆ្នាំ។ លោក Musk ដែលជាស្ថាបនិកក្រុមហ៊ុន SpaceX ក្នុងឆ្នាំ ២០០២ កំពុងពឹងផ្អែកលើយានអវកាស Starship ដើម្បីសម្រេចក្តីសុបិន្តរបស់ខ្លួន ក្នុងការផលិតយានអវកាសជំនាន់ក្រោយដ៏ធំ និងពហុបំណង ដែលអាចមានសមត្ថភាពបញ្ជូនមនុស្ស និងទំនិញទៅកាន់ឋានព្រះចន្ទ នៅចុងទស្សវត្សរ៍នេះ ហើយបន្ទាប់មក នឹងបន្តហោះហើរទៅកាន់ភពអង្គារ៕ប្រភព៖ VNExpress ប្រែសម្រួលដោយ៖ ឈឹម ទីណា