Category: ព័ត៌មានអន្តរជាតិ

  • វៀតណាមចាយ ៣៧ម៉ឺនដុល្លារ ជួសជុលស្ពានបាក់ប្រើប្រាស់ឡើងវិញ

    វៀតណាមចាយ ៣៧ម៉ឺនដុល្លារ ជួសជុលស្ពានបាក់ប្រើប្រាស់ឡើងវិញ

    ហាណូយ៖ រដ្ឋាភិបាលវៀតណាមបានកំណត់ចំណាយថវិកាចំនួនជាង៣៧ម៉ឺនដុល្លារអាមេរិក ដើម្បីជួសជុលស្ពានដែលបានបាក់ កាលពីពីរសប្តាហ៍មុន នៅក្នុងខេត្ត Phu Tho ដោយសារព្យុះទីហ្វុងសង្ឃរា Yagi នេះបើតាមកាសែត VNexpress។ ស្ពាន Phong Chau ត្រូវបានសាងសង់នៅលើផ្លូវជាតិលេខ 32C ក្នុងឆ្នាំ ១៩៩៥ តភ្ជាប់រវាងស្រុក Lam Thao និង Tam Nong។ វាបានបាក់ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ដោយកំណាត់ទី៦ និងទី៧ បានធ្លាក់ចូលទឹកទន្លេ។ រថយន្ត១០គ្រឿង និងម៉ូតូ២គ្រឿង បានធ្លាក់ចូលទឹកទន្លេ ស្លាប់មនុស្សមួយចំនួន។ ក្រោយគ្រោះមហន្តរាយ ខេត្ត Phu Tho បានស្នើសុំការយល់ព្រមពីរដ្ឋាភិបាល ក្នុងការសាងសង់ស្ពានថ្មី ក្នុងតំលៃ ជាង៣៥លានដុល្លារអាមេរិក ដើម្បីជំនួសស្ពានចាស់នេះ។ ព្យុះទីហ្វុង Yagi មានកម្លាំងខ្យល់បក់ឡើងដល់ ២០១ គីឡូម៉ែត្រ ក្នុងមួយម៉ោង ផ្តើមវាយប្រហារវៀតណាម កាលពីថ្ងៃទី ៣ ខែកញ្ញា។ ព្យុះនេះបានឆក់យកជីវិតមនុស្ស ២៩៩នាក់…

  • បុគ្គលល្បី IShowSpeed ត្រូវបានហាមនៅសិង្ហបុរី

    បុគ្គលល្បី  IShowSpeed ត្រូវបានហាមនៅសិង្ហបុរី

    បរទេស៖ ខុសពីធម្មតា អ្នកបង្កើតមាតិកាយូបធូបដ៏មានឥទ្ធិពល ក្នុងបណ្តាញសង្គមល្បីឈ្មោះ លោក IShowSpeed បានបញ្ចប់ការផ្សាយផ្ទាល់ភ្លាមៗ ក្នុងពេលមានវត្តមាន នៅប្រទេសសិង្ហបុរី កាលពីពេលថ្មីៗនេះ។ ការផ្សាយបន្តផ្ទាល់ផ្លូវការ របស់លោក IShowSpeed បានចាប់ផ្តើម នៅជិតសកលវិទ្យា Universal Studios Singapore នៅម៉ោងប្រហែល ៣.៣០ រសៀល កាលពីថ្ងៃអាទិត្យ។ ប៉ុន្តែ បានបញ្ចប់វិញភ្លាមៗ បន្ទាប់ពីដំណើរការ បានប្រហែលមួយម៉ោង។ នៅពេលកំពុងដើរនៅទីនោះ បុរសមានទ្រព្យសរុប ១០លានដុល្លារអាមេរិក ត្រឹមវ័យ១៩ឆ្នាំរូបនេះ ត្រូវបានបុគ្គលិកនៅទីនោះប្រាប់ លោកមិនត្រូវបានអនុញ្ញាតឱ្យធ្វើការផ្សាយបន្តផ្ទាល់ណាមួយ នៅលើកន្លែងទាក់ទាញឡើយ។ បន្ទាប់មក អេក្រង់ប្រែជាខ្មៅ យ៉ាងហោចណាស់ ១០ នាទី មុនពេលបញ្ចប់ការឡាយ។ អ្នកបង្កើតមាតិការបស់សិង្ហបុរីបាន ឈ្មោះ Jianhao Tan ដែលជួយ Speed ក្នុងការផ្សាយផ្ទាល់ ត្រូវបានរិះគន់ផងដែរ ជុំវិញការចោទថា គ្មានផែនការត្រឹមត្រូវ ចំពោះវត្តមានរបស់ Speed ។ យ៉ាងណាមិញ លោក Tan…

  • វៀតណាមស្នើ Boeing ផលិតគ្រឿងបន្លាស់យន្តហោះ ក្នុងប្រទេស

    វៀតណាមស្នើ Boeing ផលិតគ្រឿងបន្លាស់យន្តហោះ ក្នុងប្រទេស

    បរទេស៖ ក្នុងពេលមានវត្តមាននៅអាមេរិក ប្រធានរដ្ឋវៀតណាម លោកTo Lam បានស្វែងរកការវិនិយោគរបស់ក្រុមហ៊ុន Boeing ក្នុងការបង្កើតរោងចក្រផលិតគ្រឿងបន្លាស់យន្តហោះ នៅលើកទឹកដី ប្រទេសវៀតណាម ខណៈដែលភាគីក្រុមហ៊ុនអាមេរិកមួយនេះកំពុងពិចារណា នេះបើតាមការចេញផ្សាយ របស់កាសែត VNepxress ថ្មីៗនេះ។ ក្នុងពេលជួបលោក Brendan Nelson អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Boeing និងជាប្រធានក្រុមហ៊ុន Boeing Global នៅទីក្រុងញូវយ៉ក កាលពីចុងសប្តាហ៍ លោក To Lam អំពាវនាវឱ្យក្រុមហ៊ុន សាងសង់រោងចក្រផលិតគ្រឿងបន្លាស់ ព្រមទាំង មជ្ឈមណ្ឌលថែទាំម៉ាស៊ីនយន្តហោះ នៅវៀតណាម។ ជាការឆ្លើយតប លោក Nelson បាននិយាយថា ក្រុមហ៊ុន Boeing បានជួបប្រជុំជាច្រើនជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងពិភាក្សា ជុំវិញរឿងនេះ។ Boeing នឹងគាំទ្រការអភិវឌ្ឍន៍របស់វៀតណាម ដោយផ្តោតលើការបណ្តុះបណ្តាលបុគ្គលិក និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា អាកាសយានដ្ឋាន និងកន្លែងថែទាំយន្តហោះ ជាដើម នេះបើតាម VNexpress ដដែល។ លោក…

  • បណ្ណបើកបរក្នុងប្រទេសសិង្ហបុរី និងវៀតណាម មានសុពលភាពមួយជីវិត

    បណ្ណបើកបរក្នុងប្រទេសសិង្ហបុរី និងវៀតណាម មានសុពលភាពមួយជីវិត

    ម៉ាឡេស៊ី កម្ពុជា និងហ្វីលីពីន មានសុពលភាព១០ឆ្នាំ។ ឥណ្ឌូណេស៊ី ឡាវ និងថៃ មានសុពលភាព៥ឆ្នាំ ។ មីយ៉ាន់ម៉ា មានសុពលភាព ៣ឆ្នាំខណៈតិចជាងគេនោះ គឺប្រទេសប្រ៊ុយណេដែលមានសុពលភាពត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ – Seasia #ams1minute

  • Texas Chicken នឹងបិទហាងទាំងអស់នៅថៃ ក្រោយចាយពេលរកស៊ីអស់ ៩ឆ្នាំ

    Texas Chicken នឹងបិទហាងទាំងអស់នៅថៃ ក្រោយចាយពេលរកស៊ីអស់ ៩ឆ្នាំ

    បាងកក ៖ ភោជនីយដ្ឋាន Fast Food ដ៏ល្បីរបស់អាមេរិក Texas Chicken បានប្រកាសថ្មីៗនេះថា ខ្លួននឹងបិទហាងទាំងអស់នៅក្នុងប្រទេសថៃ នៅត្រឹមចុងខែកញ្ញានេះ ក្រោយចំណាយពេលរកស៊ីអស់ ៩ឆ្នាំ។ ហាង Texas Chicken Thailand បានបង្ហោះសេចក្តីប្រកាសនៅលើផេក Facebook ផ្លូវការកាលពីថ្ងៃទី១៦ ខែកញ្ញាថា សាខាទាំងអស់របស់ខ្លួននឹងនៅតែបើកដំណើរការ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៤។ យ៉ាងណាមិញ ហាង Texas Chicken មិនបានបញ្ជាក់ហេតុផលជាក់លាក់ណាមួយ ពាក់ព័ន្ធនឹងការសម្រេចចិត្តចាកចេញពីទីផ្សារប្រទេសថៃនោះទេ។ បន្ទាប់ពីការប្រកាសនេះ អ្នកគាំទ្រហាង Texas Chicken ជាច្រើននៅទូទាំងប្រទេសថៃ បានបង្ហោះសារលើបណ្តាញសង្គម ដើម្បីបង្ហាញពីការខកចិត្ត និងការសោកស្តាយរបស់ពួកគេ។ គិតត្រឹមខែមិថុនាឆ្នាំនេះ ចំនួនហាង Texas Chicken នៅក្នុងប្រទេសថៃ បានធ្លាក់ចុះពី ១០០ហាង មកត្រឹម ៩៧ហាង នេះបើយោងតាមរបាយការណ៍របស់កាសែត Nation Thailand។ ទីផ្សារមាន់បំពងក្នុងប្រទេសថៃ ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃ…

  • យុវជនកូរ៉េត្រូវចាយពេល ៨៦ឆ្នាំ ទើបមានលទ្ធភាពទិញផ្ទះនៅទីក្រុងសេអ៊ូល

    យុវជនកូរ៉េត្រូវចាយពេល ៨៦ឆ្នាំ ទើបមានលទ្ធភាពទិញផ្ទះនៅទីក្រុងសេអ៊ូល

    សេអ៊ូល : ការស្រាវជ្រាវថ្មីរបស់វិទ្យាស្ថានការងារ នៃសហភាពសហជីពកូរ៉េ បានរកឃើញថា បុគ្គលិកក្នុងវ័យ ២០ឆ្នាំ នឹងត្រូវការពេលជាង ៨៦ឆ្នាំ ទើបអាចមានលទ្ធភាពទិញអាផាតមិនរស់នៅក្នុងទីក្រុងសេអ៊ូល បើគិតពីកម្រិតប្រាក់ខែបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន VNExpress។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េ Yonhap បានឱ្យដឹងថា ការសិក្សាដែលចេញផ្សាយនេះ គឺផ្អែកលើស្ថិតិផ្លូវការស្តីពីហិរញ្ញវត្ថុគ្រួសារ និងទិន្នន័យអចលនទ្រព្យនៅលើទីផ្សារ។ យោងតាមលទ្ធផលស្រាវជ្រាវបានបង្ហាញថា ការសន្សំប្រាក់ជាមធ្យមរបស់មនុស្សមានវ័យចន្លោះពី ២០ទៅ២៩ឆ្នាំនៅកូរ៉េខាងត្បូង កាលពីឆ្នាំ២០២៣ ឈរនៅតួលេខ ១០,០០០ដុល្លារអាមេរិក។ ប៉ុន្តែសម្រាប់តម្លៃជាមធ្យមនៃអាផាតមិនក្នុងទីក្រុងសេអ៊ូល គឺមានតម្លៃរហូតដល់ ៨៧៣,០០០ដុល្លារអាមេរិក។ ដូច្នេះ បុគ្គលិក ឬកម្មករជនជាតិកូរ៉េម្នាក់ៗស្ថិតក្នុងវ័យ ២០ឆ្នាំ ត្រូវការចំណាយពេលសន្សំប្រាក់ជាង ៨៦ឆ្នាំ ដើម្បីអាចមានលទ្ធភាពទិញអាផាតមិនរស់នៅក្នុងទីក្រុងសេអ៊ូល។ តួលេខនេះ ខ្ពស់ជាងពីរដងធៀបនឹងឆ្នាំ ២០១៤ ដោយសារការកើនឡើងខ្លាំង នៃតម្លៃអចលនទ្រព្យក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕ ប្រភព៖ VNExpress ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ខ្សែកពេជ្រសតវត្សរ៍ទី១៨ ដាក់លក់ដេញថ្លៃ

    ខ្សែកពេជ្រសតវត្សរ៍ទី១៨ ដាក់លក់ដេញថ្លៃ

    បរទេស៖ ខ្សែកពេជ្រ «កម្រពិសេស» សល់ពីសតវត្សទី១៨ ត្រូវបានដាក់តាំងបង្ហាញ នៅសាជីវកម្មពហុជាតិ Sotheby’s ស្ថិតក្នុងទីក្រុងឡុងដ៍ ត្រៀមសម្រាប់ការដាក់លក់ដេញថ្លៃ នៅប្រទេសស្វីស នៅថ្ងៃទី១១ខែវិច្ឆិកា ខាងមុខនេះ។ ប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងដែលដាក់ដេញថ្លៃនៅទីក្រុងស្វីស ត្រូវបានគេប៉ាន់ប្រមាណថា អាចទទួលបានតម្លៃ ចន្លោះពី១.៨លានដុល្លារ ដល់ទៅ២.៨លានដុល្លារអាមេរិក សម្រាប់ខ្សែកពេជ្រ ដែលមានដុំពេជ្របញ្ជូលគ្នាប្រមាណ៥០០ដុំ មួយនេះ។ ខ្សែកពេជ្រមួយនេះ មានភ្ជាប់ទៅនឹងរឿងអាស្រូវ «Affair of the Necklace» ជំនាន់បដិវត្តន៍បារាំង និង ការសោយទីវង្គត របស់ម្ចាស់ក្សត្រី Marie-Antoinette ។ យ៉ាងណាមិញ សាជីវកម្មពហុជាតិ Sotheby’s មិនអាចបញ្ជាក់លម្អិតពីរឿងនេះបានទេ។ ប៉ុន្តែ ប្រធានផ្នែកគ្រឿងអលង្ការ លោក Andres White Correal កោតសរសើរខ្សែកនេះ ថា «មានសារៈសំខាន់ខ្លាំង»។ ខ្សែកនេះនឹងត្រូវបន្តដាក់តាំងបង្ហាញ ជាសាធារណៈ នៅចក្រភពអង់គ្លេស ចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃពុធ សប្តាហ៍នេះ មុនពេលត្រូវចាប់ផ្តើមដំណើរទេសចរណ៍ដែលនឹងនាំវា ទៅកាន់ទីក្រុងហុងកុង ញូវយ៉ក…

  • លោក ហ្សេលេនស្គី ទៅអាមេរិកពន្យល់ពីផែនការសង្គ្រាមដល់លោក បៃដិន

    លោក ហ្សេលេនស្គី ទៅអាមេរិកពន្យល់ពីផែនការសង្គ្រាមដល់លោក បៃដិន

    វ៉ាស៊ីនតោន : មេដឹកនាំអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ បានមកដល់សហរដ្ឋអាមេរិកហើយ ដើម្បីបំពេញទស្សនកិច្ចដ៏សំខាន់មួយ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យ បានមកដល់សហរដ្ឋអាមេរិកហើយ ស្ថិតក្នុងគោលបំណងបង្ហាញពីផែនការរបស់អ៊ុយក្រែន ក្នុងការបញ្ចប់សង្គ្រាមរយៈពេលពីរឆ្នាំកន្លះជាមួយរុស្ស៊ី។ លោក ហ្សេលេនស្គី នឹងបង្ហាញពីគម្រោងរបស់គាត់ ដែលលោកហៅវាថា ជា “ផែនការជ័យជំនះ” ទៅដល់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏ដូចជាលោកស្រី ខាម៉ាឡា ហារីស និងលោក ដូណាល់ត្រាំ។ លោក ហ្សេលេនស្គី បាននិយាយថា លោក បៃដិន នឹងក្លាយជាមេដឹកនាំបរទេសដំបូងគេ ដែលឃើញផែនការនេះពេញលេញ ហើយថា វាក៏នឹងត្រូវបង្ហាញដល់មេដឹកនាំទាំងអស់ នៃប្រទេសដៃគូរបស់យើងផងដែរ។ លោក ហ្សេលេនស្គី បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ប៉ុន្មានសប្តាហ៍ខាងមុខនេះ នឹងសម្រេចថាតើការប្រយុទ្ធជាង ៣០ខែ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់នឹងត្រូវបញ្ចប់។ ដំណើរទស្សនកិច្ចនេះ កើតឡើងបន្ទាប់ពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាមួយនារដូវក្តៅ ដោយរុស្ស៊ីបានរុលទៅមុខយ៉ាងលឿននៅភាគខាងកើតអ៊ុយក្រែន ហើយអ៊ុយក្រែនវិញ បន្តកាន់កាប់តំបន់ Kursk របស់រុស្ស៊ី។ វាក៏កើតឡើងផងដែរ នៅពេលដែលអ៊ុយក្រែនបានសង្កត់កលោកខាងលិចអស់រយៈពេលជាច្រើនសប្តាហ៍…

  • មេដឹកនាំរងក្រុម Hezbollah ប្តេជ្ញាប្រយុទ្ធជាមួយអ៊ីស្រាអែល

    មេដឹកនាំរងក្រុម Hezbollah ប្តេជ្ញាប្រយុទ្ធជាមួយអ៊ីស្រាអែល

    បេរូត : អនុប្រធានក្រុម Hezbollah លោក Naim Qassem បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមរបស់គាត់នឹងប្តេជ្ញាបន្តប្រយុទ្ធ ខណៈកំពុងស្ថិតក្នុង “ដំណាក់កាលថ្មី” នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីស្រាអែល។ អនុប្រធានក្រុម Hezbollah លោក Naim Qassem បានអះអាងថា ក្រុមរបស់គាត់កំពុងស្ថិតក្នុង “ដំណាក់កាលថ្មី” នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីស្រាអែល ដែលខ្លួនបានវាយលុកឆ្លងកាត់ព្រំដែនលីបង់ ចាប់តាំងពីសង្រ្គាមនៅហ្គាហ្សាបានផ្ទុះឡើង។ លោក Qassem បាននិយាយនៅឯពិធីបុណ្យសពរបស់មេបញ្ជាការជាន់ខ្ពស់ Hezbollah ដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃសុក្រថា យើងបានឈានចូលដំណាក់កាលថ្មីមួយ ពោលគឺការគិតគូរពីការប្រយុទ្ធដោយបើកចំហជាមួយអ៊ីស្រាអែល។ លោកបន្តថា ការគំរាមកំហែងនឹងមិនបញ្ឈប់យើងទេ… យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឈមមុខនឹងលទ្ធភាពយោធាទាំងអស់។ លោក Qassem បាននិយាយម្តងទៀតថា មានតែបទឈប់បាញ់នៅហ្គាហ្សាប៉ុណ្ណោះ ដែលនឹងបញ្ឈប់ការវាយប្រហារឆ្លងព្រំដែនរបស់ក្រុមលោក។ ប៉ុន្តែលោកបានព្រមានថា ដំណោះស្រាយយោធាអ៊ីស្រាអែល នឹងកាន់តែបង្កើនការលំបាកសម្រាប់អ៊ីស្រាអែលខ្លួនឯងផ្ទាល់ និងប្រជាជននៅភាគខាងជើងនៃប្រទេសអ៊ីស្រាអែលផងដែរ។ គួរបញ្ជាក់ថា អំពើហិង្សាបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយអ៊ីស្រាអែល និងក្រុម Hezbollah បានបើកការវាយប្រហារទៅវិញទៅមកយ៉ាងខ្លាំងក្លាកាលពីចុងសប្តាហ៍ កន្លងទៅ ដោយបង្កើនការភ័យខ្លាចពីការផ្ទុះសង្គ្រាមកាន់តែរីកធំឡើង៕ ប្រភព : AFP…

  • ទ្រាំលែងបាន! ជនជាតិដើមភាគតិចប្រេស៊ីលលើកគ្នាតវ៉ាជំរុញទប់ស្កាត់ភ្លើងឆេះព្រៃ

    ទ្រាំលែងបាន! ជនជាតិដើមភាគតិចប្រេស៊ីលលើកគ្នាតវ៉ាជំរុញទប់ស្កាត់ភ្លើងឆេះព្រៃ

    ប្រាស៊ីលីយ៉ា៖ ប្រជាជនប្រេស៊ីល និងជនជាតិដើមភាគតិច បានប្រមូលផ្តុំគ្នាដើរដង្ហែរក្បួនរកយុត្តិធម៌អាកាសធាតុ ព្រមទាំងជំរុញទប់ស្កាត់ប្រឆាំងនឹងភ្លើងឆេះព្រៃ ដែលប៉ះពាល់ដល់ប្រទេសទាំងមូល។ ទីក្រុងសៅប៉ូឡូ បានក្លាយជាទីលានតវ៉ាដ៏ក្តៅគគុក បន្ទាប់ពីប្រជាជនប្រេស៊ីលរាប់រយនាក់ រួមទាំងសមាជិកសហគមន៍ជនជាតិដើមភាគតិច បាននាំគ្នាដើរដង្ហែរក្បួនរកយុត្តិធម៌អាកាសធាតុ ក៏ដូចជាប្រឆាំងនឹងភ្លើងឆេះព្រៃ ដែលប៉ះពាល់ដល់ប្រទេសទាំងមូល។ អ្នកចូលរួមតវ៉ាម្នាក់បាននិយាយថា យើងចង់បានការស៊ើបអង្កេត និងទំនួលខុសត្រូវ ចំពោះអ្នកបង្កអគ្គីភ័យដោយចេតនា ដែលបណ្តាលឱ្យមានការដួលរលំបរិស្ថានដ៏មហន្តរាយនៅក្នុងប្រទេសប្រេស៊ីល។ អ្នកតវ៉ាម្នាក់ទៀតបានបន្ថែមថា ស្ថានការណ៍បានចាប់ផ្តើមកាន់តែអាក្រក់ទៅៗ… យើងបានព្រមានអំពីបញ្ហាអាកាសធាតុទាំងនេះ ប៉ុន្តែប្រជាជនមិនចង់ស្តាប់យើងទេ។ ឥឡូវនេះ ពួកគេកំពុងព្យាយាមទប់ស្កាត់ ប៉ុន្តែវាយឺតពេលទៅហើយ។ អ្នកតវ៉ាមួយរូបទៀតបានអះអាងថា ខ្ញុំកាន់តែមានការព្រួយបារម្ភក្នុងពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ពីព្រោះខ្ញុំនឹងមិនអាចដកដង្ហើមបានទេ ដោយសារតែផ្សែងបង្កឡើងពីភ្លើងឆេះ អណ្តែតពាសពេញផ្ទៃមេឃ។ សូមបញ្ជាក់ថា ភ្លើងឆេះព្រៃបានឆាបឆេះអស់រយៈពេលជាច្រើនសប្តាហ៍នៅក្នុងប្រទេសប្រេស៊ីល ជាពិសេសនៅក្នុងតំបន់ព្រៃអាម៉ាហ្សូន នៅភាគខាងជើង និងក្នុងតំបន់ Pantanal ដែលជាតំបន់ដីសើមដ៏ធំបំផុតរបស់ពិភពលោក ដែលគ្របដណ្តប់ដោយព្រៃឈើរាប់លានហិកតា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា