-
មេធំយូអិនអំពាវនាវឱ្យពន្លត់ភ្លើងសង្គ្រាមហ្គាហ្សា និងលីបង់

វ៉ាស៊ីនតោន៖ ប្រមុខអង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុន បានធ្វើការអំពាវនាវសារជាថ្មីម្តងទៀត ឱ្យបញ្ឈប់សង្គ្រាមនៅតំបន់ហ្គាហ្សា និងលីបង់ជាបន្ទាន់។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសក្រុមហាម៉ាស និងបានទទូចឱ្យបញ្ឈប់ “អំពើហិង្សា និងការបង្ហូរឈាម” នៅក្នុងតំបន់ហ្គាហ្សា និងលីបង់ជាបន្ទាន់។ លោក Guterres បាននិយាយថា សង្រ្គាមកាលពីមួយឆ្នាំមុន នៅតែបន្តបំផ្លាញជីវិតមនុស្ស និងបង្កការឈឺចាប់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ហើយឥឡូវនេះ ធ្លាក់លើប្រជាជនលីបង់។ លោក Guterres ក៏បានសម្តែងការព្រួយបារម្ភផងដែរ អំពីជម្លោះដែលរីករាលដាលដល់ប្រទេសលីបង់ ជាកន្លែងដែលអ៊ីស្រាអែលក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានវាយលុកក្រុមសម្ព័ន្ធមិត្តហាម៉ាស គឺក្រុមហេសបូឡា ដោយបានសម្លាប់មនុស្សជាងមួយពាន់នាក់ និងបង្ខំឱ្យមនុស្សជាងមួយលាននាក់ទៀតភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។ លោក Guterres បានបញ្ជាក់យ៉ាងដូច្នេះថា វាដល់ពេលហើយ សម្រាប់ការដោះលែងចំណាប់ខ្មាំង… ដល់ពេលទម្លាក់អាវុធ… ដល់ពេលបញ្ឈប់ការឈឺចាប់… ហើយក៏ដល់ពេលស្វែងរកសន្តិភាព ច្បាប់អន្តរជាតិ និងយុត្តិធម៌។ គួរបញ្ជាក់ថា ថ្ងៃចន្ទនេះ គឺជាខួបមួយឆ្នាំចាប់តាំងពីក្រុមហាម៉ាសបានកាប់សម្លាប់ និងចាប់ជំរិតមនុស្សនៅក្នុងទឹកដីអ៊ីស្រាអែល ដែលបានបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្គាហ្សា។ ហើយឥឡូវនេះ ប្រទេសលីបង់ក៏បានទាញចូលទៅក្នុងភាពច្របូកច្របល់ផងដែរ ខណៈមេដឹកនាំពិភពលោកបានព្រមានអំពីវិបត្តិក្នុងតំបន់ដែលអាចកើតមាន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម…
-
អ៊ីស្រាអែលសម្លាប់សមាជិកក្រុមហេសបូឡាជាង ៤០០នាក់ក្នុងសង្គ្រាមលីបង់

បេរូត៖ កាលពីដើមខែនេះ កងកម្លាំងអ៊ីស្រាអែលបានសម្លាប់សមាជិកក្រុមហេសបូឡាចំនួន ៤៤០នាក់។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) អះអាងថា ខ្លួនបានសម្លាប់សមាជិកក្រុមហេសបូឡាចំនួន ៤៤០នាក់ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាជើងគោកនៅប្រទេសលីបង់កាលពីដើមខែតុលានេះ។ ឧត្តមសេនីយទោ Daniel Hagri អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុនថា យើងកំពុងកម្ទេចក្រុមហេសបូឡានៅលីបង់។ លោកបន្តថា ចាប់តាំងពីផ្តើមប្រតិបត្តិការយោធាជើងគោក អ៊ីស្រាអែលបានសម្លាប់ពួកភេរវករហេសបូឡាប្រហែល ៤៤០នាក់ ក្នុងនោះមាន ៣០នាក់ជាមេបញ្ជាការ។ អ៊ីស្រាអែល និងក្រុមហេសបូឡា បានបាញ់ប្រហារគ្នាជាប្រចាំ ចាប់តាំងពីការចាប់ផ្តើមជម្លោះនៅតំបន់ហ្គាហ្សា ដែលបានផ្ទុះឡើងកាលពីមួយឆ្នាំមុន បន្ទាប់ពីការវាយឆ្មក់របស់ពួកហាម៉ាសយ៉ាងសាហាវចូលទៅក្នុងទឹកដីអ៊ីស្រាអែល។ ក្រុមប្រដាប់អាវុធលីបង់បានប្តេជ្ញាបន្តវាយប្រហារអ៊ីស្រាអែល រហូតដល់បទឈប់បាញ់នៅតំបន់ហ្គាហ្សាកើតឡើង។ ក្រសួងសុខាភិបាលលីបង់បាននិយាយកាលពីពេលថ្មីៗនេះថា មនុស្សជាង ២,០០០នាក់ត្រូវបានសម្លាប់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់ ដើម្បីប្រឆាំងនឹងក្រុមហេសបូឡា ចាប់តាំងពីខែតុលាឆ្នាំមុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ប្រជាជនអាមេរិក ទទួលទានស្ករជាមធ្យម ៧១ ក្រាម ក្នុងមួយថ្ងៃ

ដែលបរិមាណនេះច្រើនជាងការណែនាំដោយវេជ្ជបណ្ឌិតទ្វេដង។ ជាទូទៅ បរិមាណស្ករក្នុងអាហារដែលសមស្របគឺ ២៥ ក្រាម សម្រាប់ស្ត្រី និង ៣៨ ក្រាម សម្រាប់បុរស។ ភេសជ្ជៈកូកាកូឡា មានជាតិស្ករ ៣៩ ក្រាមក្នុងមួយកំប៉ុង ខណៈ Pepsi មាន ៤១ ក្រាម។ Red Bull មានជាតិស្ករ ៣៧ ក្រាម ក្នុងមួយកំប៉ុង ខណៈ កាហ្វេ Starbucks Pumpkin Spice Latte មានជាតិស្ករ ៥០ ក្រាម – Virtual Capitalist #ams1minute
-
ផ្ទុះគ្រាប់បែកនៅព្រលាយន្តហោះជប៉ុន មនុស្ស៣,៤០០នាក់ខកដំណើរ

បរទេស៖ នៅអាកាសយានដ្ឋាន Miyazaki ភាគនិរតីនៃប្រទេសជប៉ុន មានករណីផ្ទុះគ្រាប់បែកមួយគ្រាប់ បណ្តាលឲ្យមានការលុបចោលជើងហោះហើរ ជាង៨០លើក មនុស្សជាង៣,៤០០នាក់ខកខានមិនបានធ្វើដំណើរការ ប៉ុន្តែ ពុំទាន់មានការរាយការណ៍ អំពីចំនួនមនុស្សរបួស ឬ ស្លាប់ ក្នុងហេតុការណ៍នេះនោះទេ។ កាសែត BBC បានចុះផ្សាយថា ជាគ្រាប់បែកមិនទាន់ផ្ទុះ ទម្ងន់ជាង២២០គីឡូក្រាម ដែលធ្លាប់ត្រូវបានអាមេរិកទម្លាក់ កំឡុងសង្គ្រាមលោកលើកទី២ ហើយបានកប់នៅចំណុចមួយ នៃអាកាសយានដ្ឋាន កាលពីថ្ងៃពុធ។ ការផ្ទុះ បានបន្សល់ទុករណ្តៅលាតសន្ធឹង៧ម៉ែត្រ ប៉ុន្តែមិនមានយន្តហោះ នៅក្បែរនោះទេ ពេលកើតហេតុ។ យ៉ាងណាមិញ ព្រលានយន្តហោះ ត្រូវបានបើកដំណើរការឡើងវិញ នៅថ្ងៃព្រហស្បតិ៍។ ដោយស្ថិតនៅចុងភាគអាគ្នេយ៍ នៃកោះ Kyushu អាកាសយានដ្ឋាន Miyazaki ត្រូវបានសាងសង់ ក្នុងឆ្នាំ១៩៤៣។ គ្រាប់មិនទាន់ផ្ទុះផ្សេងៗទៀតត្រូវបានគេរាយការណ៍ថា រកឃើញនៅការដ្ឋានសំណង់ក្បែរនោះ ក្នុងឆ្នាំ២០០៩ និង ២០១១។ គ្រាប់បែកសរុបចំនួន ២,៣៤៨ គ្រាប់ ទម្ងន់សរុប៤១តោន ត្រូវបានកម្ទេចចោល នៅក្នុងប្រទេសជប៉ុន កាលពីឆ្នាំ២០២៣៕ ប្រភពពី BBC ប្រែសម្រួល៖…
-
នាវាអង់គ្លេសត្រូវបានវាយប្រហារលើសមុទ្រ ក្នុងពេលលីបង់-អ៊ីស្រាអែលតានតឹង

បរទេស៖ ទូរទស្សន៍ Al-Masirah ដែលគ្រប់គ្រងដោយពួកឧទ្ទាម Huthi បានបង្ហាញពីកប៉ាល់ប្រេងអង់គ្លេស ដែលត្រូវបានពួកគេ វាយប្រហារ នៅសមុទ្រក្រហម កាលពីពេលថ្មីៗនេះ ពោលក្នុងពេលដែលលីបង់-អ៊ីស្រាអែល ឡើងកម្តៅខ្លាំង។ ពួក Huthis បានកំណត់គោលដៅវាយប្រហារកប៉ាល់ នៅសមុទ្រក្រហម និងឈូងសមុទ្រ Aden តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ ជាអ្វីដែលពួកគេពិពណ៌នាថា ដើម្បីគាំទ្រប៉ាឡេស្ទីន អំឡុងសង្គ្រាម រវាងអ៊ីស្រាអែល និងហាម៉ាស។ ប៉ុន្តែ ថ្មីៗនេះ ពួកគេបានអះអាងថា នឹងបង្កើនព្យុះភ្លៀងថែមទៀត ជាការគាំទ្រដល់លីបង់ ដែលកំពុងតានតឹងខ្លាំង ជាមួយអ៊ីស្រាអែល។ តាមរយៈសេចក្តីថ្លែងការណ៍មួយ ឧទ្ទាម Huthi នៅប្រទេសយេម៉ែន ដែលគាំទ្រដោយអ៊ីរ៉ង់ បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនាវាពីរគ្រឿង ឈ្មោះ Cordelia Moon និង Marathopolis ។ ទីភ្នាក់ងារដែនសមុទ្រអង់គ្លេស UKMTO បាននិយាយថា នាវាទាំងពីរគ្រឿង ត្រូវបានខូចខាត នៅក្នុងការវាយប្រហារ ដាច់ដោយឡែកពីគ្នា កាលពីថ្ងៃអង្គារ។ ប្រភពបញ្ជាក់ថា មួយគ្រឿង…
-
វៀតណាមជាប់ចំណាត់ថ្នាក់លេខមួយជាប្រទេសដែលមានការចំណាយសមរម្យបំផុតសម្រាប់ជនបរទេសរស់នៅ

-
ក្រោយឆេះឡានក្រុងដ៏រន្ធត់ ថៃព្យួរអាជ្ញាប័ណ្ណប្រតិបត្តិកររថយន្តក្រុង, ផ្អាកទស្សនកិច្ចសិក្សា

បាងកក៖ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកថៃ ហៅកាត់ DLT នៅថ្ងៃពុធនេះ បានផ្អាកជាបណ្តោះអាសន្ននូវអាជ្ញាប័ណ្ណដឹកជញ្ជូនសាធារណៈរបស់ប្រតិបត្តិកររថយន្តក្រុង ដែលបានឆេះ ក្នុងពេលដឹកជញ្ជូនសិស្ស និងគ្រូកាលពីពេលថ្មីៗនេះ។ រដ្ឋមន្ត្រីអប់រំបានប្រកាសផ្អាកទស្សនកិច្ចសិក្សាទាំងអស់ ក្រោយពេលមានការជជែកគ្នាដេញដោល ពីសុវត្ថិភាព។ គ្រោះថ្នាក់នេះបានបណ្តាលឲ្យសិស្ស២០នាក់ និងគ្រូ៣នាក់ ស្លាប់ ខណៈដែលឡានមួយគ្រឿងនេះបានផ្ទុកសិស្សសរុបចំនួន ៣៩នាក់ និងគ្រូ ចំនួន៦នាក់ កាលពីថ្ងៃអង្គារ។ ឡានក្រុងនេះត្រូវបានជួលដោយសាលា Wat Khao Phaya Sangkharam នៅខេត្ត Uthai Thani ដើម្បីដឹកសិស្សបឋមសិក្សា និងគ្រូ ក្នុងដំណើរទស្សនកិច្ចសិក្សាមួយ ទៅកាន់ខេត្ត Ayutthaya។ លោក Jirut Wisaljit អគ្គនាយកក្រុមហ៊ុន DLT បាននិយាយថា រថយន្តក្រុងដែលមានស្លាកលេខ 30-0423 Sing Buri ត្រូវបានចុះបញ្ជីដោយបុគ្គលម្នាក់ឈ្មោះ Panisara Shinbutr ដែលអាជ្ញាប័ណ្ណរបស់លោក ឥឡូវនេះ ត្រូវបានព្យួរ។ លោកបានបន្តថា ក្រុមជំនាញរបស់នាយកដ្ឋាននឹងស៊ើបអង្កេតរថយន្ត និងឧបករណ៍សុវត្ថិភាពរបស់ឡាន ឱ្យបានហ្មត់ចត់ដើម្បីកំណត់ពីមូលហេតុនៃគ្រោះថ្នាក់នេះ។ លោកបានបន្ថែមថា អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់…
-
អ្នកទេសចរអត់ពាក់អាវ អេស្ប៉ាញផាក ៨០០ដុល្លារអាមេរិក

បរទេស៖ អ្នកទេសចរនៅទីក្រុង Malaga ដែលជាគោលដៅពេញនិយមបំផុតមួយ របស់ប្រទេសអេស្ប៉ាញ ប្រឈមនឹងការផាកពិន័យ ៨០០ដុល្លារ ប្រសិនបើត្រូវបានគេរកឃើញថា មិនពាក់អាវ ឬស្លៀកតែខោក្នុង នៅទីសាធារណៈ ក្រោមបទប្បញ្ញត្តិថ្មី ដែលបានចាប់ផ្តើម នៅក្នុងខែកញ្ញា។ ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីការត្អូញត្អែរពីអ្នកស្រុកដែលមិនសប្បាយចិត្តនឹងជនបរទេស ដើរជុំវិញទីក្រុង ក្នុងឈុតប៊ីគីនី ឬ ខោខ្លីៗ។ បន្ថែមពីលើសំលៀកបំពាក់ អាជ្ញាធរក្រុងកំពុងជំរុញអ្នកទស្សនា ឱ្យជៀសវាងនូវអាកប្បកិរិយារំខាន ដូចជា បង្កការរំខាន ការស្រែកច្រៀង ឬ ការលេងភ្លេងខ្លាំងៗ ទៀតផង។ សារព័ត៌មាន Daily Express បានរាយការណ៍ថា អ្នកទេសចរក៏ត្រូវបានលើកទឹកចិត្តឱ្យគោរពទម្លាប់ប្រចាំថ្ងៃ របស់អ្នកស្រុក ជាពិសេស មនុស្សចាស់ កុមារ សិស្ស កម្មករសំខាន់ៗ និងអ្នកជំងឺ ដោយត្រូវមានកម្រិតសំឡេងរំខាន ក្នុងអំឡុងពេលម៉ោងសំខាន់ៗ។ ក្រុង Malaga ល្បីល្បាញដោយសារឆ្នេរដ៏ស្រស់ស្អាត វប្បធម៌រស់រវើក និងកន្លែងធ្វើម្ហូប បានទទួលភ្ញៀវទេសចរណ៍ប្រហែល ១៤លាននាក់ កាលពីឆ្នាំ២០២៣៕ ប្រភពពី VNexpress ប្រែសម្រួល៖…
-
អ្នកវិទ្យាស្រ្តបានរកឃើញបំណែកប្លាស្ទិកតូចៗបំផុតក្នុងខួរក្បាលមនុស្ស

បរទេស៖ បំណែកប្លាស្ទិកនិងសរសៃតូចៗបំផុតរបស់វា ត្រូវបានរកឃើញ នៅក្នុងជាលិកាដែលច្រមុះរបស់មនុស្ស ដកដង្ហើមចូលក្នុងខ្លួនមនុស្ស និងបានជ្រាបចូលទៅដល់ខួរក្បាល។ បើយោងទៅតាមការសិក្សាថ្មីមួយ ចុះផ្សាយនៅ CNN អ្នកវិទ្យាសាស្រ្តបានអះអាងថា វាបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាពរបស់មនុស្ស។ ប្រភពដដែលបានបញ្ជាក់ថា សរសៃនិងបំណែកមីក្រូប្លាស្ទិក ត្រូវបានគេរកឃើញនៅក្នុងខួរក្បាលមនុស្ស តាមរយៈការដកដង្ហើមពីការបំពុលដោយប្លាស្ទិក និងដែលនាំក្លិន ទៅដល់មូលដ្ឋាននៃខួរក្បាល។ លោក Amato-Lourenço អ្នកស្រាវជ្រាវផ្នែកមីក្រូប្លាស្ទិក កម្រិតក្រោយថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Free of Berlin បានឲ្យដឹងតាមរយៈអ៊ីមែលថា «ការមានវត្តមាន បំណែកប្លាស្ទិក និងសរសៃតូចៗរបស់វា នៅក្នុងប្រព័ន្ធដកដង្ហើម ចូលដល់តំបន់ផ្សេងទៀត នៃខួរក្បាល..ការចល័តនៃសារធាតុមីក្រូប្លាស្ទិក អាចរត់ទៅបណ្តុំនៃខួក្បាលមនុស្ស អាស្រ័យទៅលើកត្តាជាច្រើន រួមទាំង រូបរាង និងទំហំរបស់ភាគល្អិត ជាសរសៃ ឬ បំណែក ជាដើម»។ លោក Amato-Lourenço បានបន្ថែមថា ដោយសារទំហំ និងរូបរាងតូចខ្លាំង ដូច្នេះ ភាគល្អិតឬសរសៃ ឆ្លងកាត់កោសិកា Microglia ចូលទៅឈាមខួរក្បាល ដែលជាភ្នាសការពារខួរក្បាល និងខួរឆ្អឹងខ្នងទៀតផង។ លោកស្រី Phoebe…
-
ដំណាំ «គ្រាប់រីករាយ»នៅអេស្ប៉ាញ លូតលាស់បានល្អ

បរទេស៖ គ្រោះរាំងស្ងួតបាននិងកំពុងផ្តល់អំណោយផលដល់ការដាំដុះគ្រាប់រីករាយ Pistachio នៅក្នុងប្រទេសអេស្ប៉ាញ ខណៈដែលការដាំដុះដំណាំប្រភេទនេះកើនខ្លាំង នៅប៉ុន្មានឆ្នាំចុងក្រោយ។ ពីរទសវត្សរ៍មុន លោក Garcia បានប្រមូលផលទំពាំងបាយជូ និងគ្រាប់ធញ្ញជាតិ នៅក្នុងកសិដ្ឋានរបស់លោក ស្ថិតនៅកណ្តាលប្រទេសអេស្ប៉ាញ ដូចឪពុក និងជីតាដែរ។ ឥឡូវនេះ លោកបានដាំគ្រាប់រីករាយ Pistachios ដែលជាដំណាំរកចំណូលបានល្អប្រសើរ អាចទប់ទល់នឹងគ្រោះរាំងស្ងួត ដែលកើតមានកាន់តែញឹកញាប់ និងខ្លាំង នៅក្នុងប្រទេសអេស្ប៉ាញ។ លោក Garcia ប្រមូលផលគ្រាប់ពណ៌បៃតង ប្រភេទនេះ ពី ១០ ទៅ ២០តោន ជារៀងរាល់ឆ្នាំ នៅឯកសិដ្ឋានរបស់លោក ដែលមានទំហំ ២៦ហិកតា នៅតំបន់ Manzanares។ តម្លៃអាចមានដល់ ជាង១២ដុល្លារ ក្នុងគីឡូក្រាម សម្រាប់នៅអឺរ៉ុប។ លោក Garcia បាននិយាយថា ដើមឈើ Pistachio ដែលមានដើមកំណើត នៅមជ្ឈិមបូព៌ា គឺ «ធន់» និង «សម្របខ្លួនទៅនឹងអាកាសធាតុក្តៅស្ងួត និង ត្រជាក់ក្នុងរដូវរងារ ផងដែរ»។…