-
Boeing កាត់បន្ថយបុគ្គលិក ១៧,០០០នាក់

បរទេស៖ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ Boeing ដែលជាក្រុមហ៊ុនផលិតយន្តហោះអាមេរិក គ្រោងនឹងកាត់បន្ថយបុគ្គលិក ១០ភាគរយ ស្មើនឹង ១៧,០០០នាក់ ទូទាំងពិភពលោក រួមមានទាំង អ្នកគ្រប់គ្រង ព្រមទាំង ពន្យាពេលផ្គត់ផ្គង់យន្តហោះ ក្រោយពេលមានកូដកម្មរបស់បុគ្គលិក រយៈពេល១ខែ ជុំវិញការទាមទារដំឡើងប្រាក់ឈ្នួល, ស្តារប្រាក់សោធននិវត្តន៍ ចំពេលមានអតិផរណា។ ក្រុមហ៊ុនបានបញ្ជាក់ថា ព្រោះកូដកម្ម នាំឲ្យយន្តហោះប្រភេទ 777X ត្រូវផ្អាកការចែកចាយ ជាលើកដំបូង ដោយពន្យាពេល ពីឆ្នាំ២០២៥ ទៅ ឆ្នាំ២០២៦។ កូដកម្មបានបណ្តាលឲ្យក្រុមហ៊ុនខាតបង់ ៥ពាន់លានដុល្លារ ក្នុងត្រីមាសទី៣ ហើយភាគហ៊ុនរបស់ Boeing ក៏បានធ្លាក់ចុះ ១.១ភាគរយ។ លោក Kelly Ortberg នាយកប្រតិបត្តិ Boeing បាននិយាយថា ការកាត់បន្ថយការងារ ក្នុងទំហំនេះ គឺស្របទៅតាមស្ថានភាពហិរញ្ញវត្ថុ បន្ទាប់ពីបុគ្គលិក ៣៣,០០០នាក់ នៅរោងចក្រ West Coast មិនព្រមចូលធ្វើការ។ លោក Ortberg បាននិយាយថា ជាការសម្រេចចិត្តប្រកបដោយយុទ្ធសាស្រ្ត សម្រាប់អនាគត…
-
ទិដ្ឋភាពមនុស្សរត់គេចពេលអ៊ីស្រាអែលស្ទាក់ចាប់មីស៊ីល

បរទេស៖ ក្រុមមនុស្សម្នាបានរត់ដើម្បីគេចខ្លួន រកកន្លែងមានសុវត្ថិភាព ក្នុងពេលដែលមានការស្ទាក់ចាប់ ការបាញ់មីស៊ីល របស់ពួកហេសបូឡា ដោយប្រព័ន្ធការពារមីស៊ីល នៅជុំវិញទីក្រុង ហៃហ្វា (Haifa) របស់អ៊ីស្រាអែល។ សំឡេងស៊ីរ៉ែនត្រូវបានបន្លឺឡើង ខណៈដែលប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែល ដំណើរការស្ទាក់ចាប់ការបាញ់មីស៊ីល របស់ពួកសកម្មប្រយុទ្ធ ចូលទៅលើតំបន់កំពង់ផែ ហៃហ្វា (Haifa)។ មេទ័ពអ៊ីស្រាអែលបាននិយាយ នៅថ្ងៃចន្ទនេះថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន របស់ក្រុមហេសបូឡា លើមូលដ្ឋានហ្វឹកហ្វឺនយោធា បានសម្លាប់ទាហាន យ៉ាងហោចណាស់ បួននាក់ កាលពីចុងសប្តាហ៍ ហើយវាគឺជារឿងដ៏អាក្រក់ និង ឈឺចាប់។ អំឡុងពេលទស្សនកិច្ច ទៅកាន់មូលដ្ឋានហ្វឹកហ្វឺនកងពលតូច ហ្គូឡានី (Golani) ដែលត្រូវបានវាយប្រហារ កាលពីយប់ថ្ងៃអាទិត្យ លោកឧត្តមសេនីយ៍ឯក ហឺហ្ស៊ី ហាឡេវី (Herzi Halevi) បានប្រាប់ទាហានថា «យើងកំពុងមានសង្រ្គាម ហើយការវាយប្រហារលើមូលដ្ឋានហ្វឹកហ្វឺន នៅផ្នែកខាងមុខ គឺជារឿងពិបាក ហើយលទ្ធផលគឺឈឺចាប់ ដែលសំដៅលើតំបន់ ប៊ីនយ៉ាមីណា (Binyamina) ភាគខាងត្បូងនៃទីក្រុង ហៃហ្វា (Haifa)…
-
ហាង 7-Eleven បិទទ្វារជាង ៤០០ទីតាំងនៅអាមេរិកខាងជើង

បរទេស : ជារឿងមួយគួរឱ្យភ្ញាក់ ហាងលក់ទំនិញដ៏ល្បី 7-Eleven បានប្រកាសថ្មីៗនេះថា ទីតាំងរាប់រយកន្លែងនៅទូទាំងអាមេរិកខាងជើងកំពុងបិទ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។ ក្រុមហ៊ុន Seven & I Holdings ដែលជាមេធំរបស់ 7-Eleven នៅប្រទេសជប៉ុន បានឱ្យដឹងនៅក្នុងរបាយការណ៍ប្រាក់ចំណូលថា ទីតាំងចំនួន ៤៤៤ របស់ 7-Eleven កំពុងបិទទ្វារ។ ហេតុផលដែលនាំឱ្យ 7-Eleven បិទហាងរាប់រយទីតាំងបែបនេះ គឺដោយសារតែខ្លួនប្រឈមនឹងបញ្ហាជាច្រើន ក្នុងនោះមូលហេតុចម្បង មានដូចជាការលក់ធ្លាក់ចុះខ្លាំង និងសម្ពាធអតិផរណា។ Seven & I និយាយថា ស្របពេលដែលសេដ្ឋកិច្ចអាមេរិកខាងជើងហាក់ទន់ខ្សោយ ការសម្រេចចិត្តនេះ ជាវិធីសាស្រ្តប្រុងប្រយ័ត្ន ពីហានិភ័យអតិផរណាជាប់លាប់ អត្រាការប្រាក់ខ្ពស់ និង បរិយាកាសការងារយ៉ាប់យឺន។ ទោះបីជាយ៉ាងណា 7-Eleven មានហាងច្រើនជាង ១៣,០០០ទីតាំងនៅទូទាំងសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ដូច្នេះការបិទហាងទាំងនេះ មានចំនួនប្រហែល ៣%ប៉ុណ្ណោះ៕ ប្រភព : CNN ប្រែសម្រួលដោយ :…
-
អ៊ុយក្រែនអះអាងថាកូរ៉េខាងជើងបញ្ជូនកងទ័ពទៅរុស្ស៊ី

បរទេស៖ ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky បានចោទប្រកាន់កូរ៉េខាងជើងថា បានបញ្ជូនកងទ័ព ឲ្យទៅជួយដល់កម្លាំងយោធានៅប្រទេសរុស្ស៊ី។ នៅក្នុងការថ្លែងជាទៀងទាត់ កាលពីថ្ងៃអាទិត្យ លោក Zelensky បាននិយាយថា «យើងឃើញការបង្កើនសម្ព័ន្ធភាព រវាងប្រទេសរុស្ស៊ី និងរបបនានា ដូចជា នៅក្នុងប្រទេសកូរ៉េខាងជើង»។ លោកបានបន្តថា «វាមិនមែនគ្រាន់តែជាការផ្ទេរសព្វាវុធទេ តាមពិតទៅ គឺនិយាយអំពីការផ្ទេរមនុស្សពីកូរ៉េខាងជើង ទៅចូលរួមជាមួយកងកម្លាំងយោធារុស្ស៊ី»។ ការអត្ថាធិប្បាយរបស់លោក Zelensky បែបនេះ បានកើតមានឡើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីលោកបានទៅទស្សនកិច្ច នៅបណ្តារដ្ឋមួយចំនួននៅអឺរ៉ុប ដើម្បីស្វែងរកជំនួយផ្នែកយោធា និងហិរញ្ញវត្ថុ បន្ថែមទៀត នៅក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពាន របស់កងកម្លាំងរុស្ស៊ី។ ប្រភពមួយ នៅក្នុងប្រទេសអ៊ុយក្រែន បានប្រាប់កាសែត The Guardian ថា «មានជនជាតិកូរ៉េខាងជើងរាប់សិបនាក់ នៅពីក្រោយកងទ័ពរុស្ស៊ី នៅក្នុងក្រុមដែលជួយផ្នែកប្រព័ន្ធបាញ់មីស៊ីល KN-23»។ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង កាលពីឆ្នាំមុន បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ខណៈដែល លោក គីម និងលោក…
-
ហេសបូឡាសប្រើដ្រូនវាយបកសងសឹកលើអ៊ីស្រាអែល

បរទេស៖ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក របស់ក្រុមសកម្មប្រយុទ្ធ Hezbollah បានសម្លាប់មនុស្ស ៤នាក់ និងរបួសរាប់សិបនាក់ នៅមូលដ្ឋានអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ។ យោធាអ៊ីស្រាអែលបាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់ពួក Hezbollah បានសម្លាប់ទាហានបួននាក់ នៅឯមូលដ្ឋានភាគខាងជើងរបស់ខ្លួន ខណៈដែលខ្លួនបានពង្រីកការទម្លាក់គ្រាប់បែកនៅក្នុងប្រទេសលីបង់ ហើយកងទ័ពបានប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធ ឆ្លងព្រំដែន។ ការវាយប្រហារលើជំរុំហ្វឹកហ្វឺនយោធា នៅទីក្រុង Binyamina ក្បែរទីក្រុង Haifa គឺជាការវាយប្រហារដ៏សាហាវបំផុត លើមូលដ្ឋានអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ២៣ ខែកញ្ញា ដោយពេលនោះ អ៊ីស្រាអែលបានបង្កើនការវាយប្រហារលើក្រុម Hezbollah ក្នុងប្រទេសលីបង់។ សេវាសង្គ្រោះបន្ទាន់បានរាយការណ៍ថា មនុស្សជាង ៦០នាក់បានរងរបួស។ ក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់បាននិយាយថា ខ្លួនពិតជាបានបាញ់បង្ហោះ «កងយន្តហោះគ្មានមនុស្សបើក» វាយប្រហារ នៅឯជំរុំមួយនៅចម្ងាយប្រហែល ៣០ គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុងធំ Haifa។ ការវាយប្រហារនេះឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ សម្លាប់មនុស្ស យ៉ាងតិច ២២នាក់ នៅកណ្តាលទីក្រុងបេរូត ប្រទេសលីបង់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
សេដ្ឋីអារ៉ាប់ម្នាក់ទិញកោះឯកជន ឲ្យប្រពន្ធស្រួលស្លៀកបីគីនី

បរទេស៖ លោក Jamal Al Nadak អ្នកជំនួញ នៅទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាត់ អារ៉ាប់រួម បានទិញកោះឯកជនមួយ តម្លៃ៥០លានដុល្លារ ដើម្បីសុវត្ថិភាព នៃការស្លៀកឈុតប៊ីគីនី របស់ប្រពន្ធ ឈ្មោះ នាង Soudi។ បើយោងតាមសារព័ត៌មាន The Independent បង្ហាញថា នាង Soudi ដែលជាអ្នកមានឥទ្ធិពល ជនជាតិអង់គ្លេស និងជាស្ត្រីមេផ្ទះ បានបង្ហាញពីការទិញកោះនេះ នៅលើគណនី Instagram របស់នាងផ្ទាល់ នាពេលថ្មីៗនេះ។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានឥណ្ឌា Hindustan Times នាង Soudi បានលាតត្រដាងថា «ការទទួលបានកោះមួយនេះគឺជាការរឿងដែលបានគ្រោងទុក ជាមួយស្វាមីរបស់នាង ផងដែរ។ នាងបានបញ្ជាក់បន្ថែមថា «សម្រាប់ហេតុផលឯកជនភាព យើងមិនបង្ហាញពីទីតាំងពិតប្រាកដទេ ប៉ុន្តែ វាស្ថិតនៅអាស៊ី ហើយតម្លៃគឺ ៥០ លានដុល្លារអាមេរិក»។ នាង Soudi និង លោក Jamal បានស្គាល់គ្នាកំឡុងពេលសិក្សា នៅឌូបៃ…
-
បារាំង-វៀតណាមក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

បរទេស៖ ប្រធានរដ្ឋវៀតណាម លោក To Lam និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសពីការលើកកម្ពស់ទំនាក់ទំនង ប្រទេសទាំងពីរ ឲ្យទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាហេតុនាំឲ្យបារាំងបានក្លាយជាប្រទេសដំបូងគេ នៅសហភាពអឺរ៉ុប ដែលបានបង្កើតភាពជាដៃគូបែបនេះ ជាមួយវៀតណាម នេះបើតាមកាសែត VNexpress។ អំឡុងជួបពិភាក្សាទ្វេភាគី នៅបារាំង ថ្មីៗនេះ ភាគីទាំងពីរដាក់ចេញទិសដៅ និងវិធានការសំខាន់ៗ ដើម្បីធានាភាពជាដៃគូនេះ ឱ្យកាន់តែស៊ីជម្រៅ និងក្លាយជាការអនុវត្តជាក់ស្តែងបន្ថែមទៀត ដែលសមស្របនឹងបរិបទថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី នេះបើតាមប្រភពដដែល។ ក្នុងពេលនោះ ក៏មានការចុះហត្ថលេខាលើឯកសារមួយចំនួន លើវិស័យអប់រំ និងអាកាសចរណ៍ ទៀតផង នេះបើតាមកាសែត AFP។ VNexpress បានចេញផ្សាយថា ក៏មានការពង្រឹងវិស័យលំហអាកាស, វិទ្យាសាស្ត្របច្ចេកវិទ្យា, ថាមពលកកើតឡើងវិញ និងថាមពលអ៊ីដ្រូសែន, បញ្ញាសិប្បនិមិត្ត បណ្តុះបណ្តាលធនធានមនុស្ស និង វិស័យកសិកម្មផងដែរ។ ប្រទេសទាំងពីរបានក្លាយជាដៃគូយុទ្ធសាស្ត្រ ក្នុងឆ្នាំ២០១៣។ បារាំងគឺជាដៃគូពាណិជ្ជកម្មធំទី៥ របស់វៀតណាម នៅអឺរ៉ុប ដោយទំហំពាណិជ្ជកម្ម ទ្វេភាគីមាន ៤.៨ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ធ្លាក់ចុះ…
-
នាង Kim Yo Jong ព្រមានឆ្លើយតបខ្លាំងក្លាចំពោះដ្រូនកូរ៉េខាងត្បូង

បរទេស៖ នាង Kim Yo Jong ប្អូនស្រីដ៏មានឥទ្ធិពល របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមាន កាលពីថ្ងៃសៅរ៍ថា កូរ៉េខាងត្បូងនឹងប្រឈមមុខនឹង «គ្រោះមហន្តរាយដ៏អាក្រក់» ប្រសិនបើយន្តហោះគ្មានមនុស្សបើក បានទៅដល់ទីក្រុងព្យុងយ៉ាង ម្តងទៀត។ កូរ៉េខាងជើង កាលពីថ្ងៃសុក្រ បាននិយាយថា ក្រុងសេអ៊ូលបានបញ្ជូនយន្តហោះគ្មានមនុស្សបើក ដឹកខិត្តប័ណ្ណ ចូលទៅក្នុងដែនអាកាសរបស់ទីក្រុងព្យុងយ៉ាង នៅថ្ងៃទី៣ ខែតុលា ហើយក៏កើតមាន ម្តងទៀត នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។ បើទោះបីជាកូរ៉េខាងត្បូងបដិសេធចំពោះការចោទប្រកាន់នេះក្តី ក៏នាង Kim Yo Jong អ្នកនាំពាក្យកូរ៉េខាងជើង បាននិយាយថា យន្តហោះគ្មានមនុស្សបើក ត្រូវបានបញ្ជូនដោយ «ក្រុមក្មេងទំនើងយោធា» ដែលសំដៅទៅលើកងកម្លាំងរបស់ទីក្រុងសេអ៊ូល។ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA បានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើកដែលត្រូវបានបញ្ជូនដោយកូរ៉េខាងត្បូងបានទម្លាក់ខិត្តប័ណ្ណឃោសនាប្រឆាំង ដែលត្រូវបានចាត់ទុកថា «ពាក្យចចាមអារ៉ាម និងសំរាម» ។ KCNA បានពណ៌នាឧបទ្ទវហេតុនេះថា ជា «ការបំពានច្បាប់អន្តរជាតិ និងជាការវាយប្រហារយោធា យ៉ាងធ្ងន់ធ្ងរ»។…
-
អ៊ីស្រាអែលផ្តើមវាយលុកចូលដីលីបង់

បរទេស៖ ខុសពីរាល់ដង ដែលតែងតែវាយប្រហារតាមផ្លូវអាកាស អ៊ីស្រាអែលបានអះអាង កាលពីថ្ងៃសៅរ៍ថា ទាហានរបស់ខ្លួនបានវាយលុកចូលដីប្រទេសលីបង់ ហើយបូកសរុបទាំងការវាយលុកចូលដីនៅហ្គាហ្សា មានប្រហែ២៨០លើក នៅចុងសប្តាហ៍នេះ។ យោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារគោលដៅភេរវករ អំឡុងប្រតិបត្តិការប្រយុទ្ធ នៅក្នុងប្រទេសលីបង់ និងហ្គាហ្សា។ ប្រភពបន្តថា «ក្នុងចំណោមគោលដៅទាំងនេះ មានទីតាំងហេដ្ឋារចនាសម្ព័ន្ធភេរវកម្មក្រោមដី, កន្លែងផ្ទុកអាវុធ, មជ្ឈមណ្ឌលបញ្ជាការយោធា, កោសិកាភេរវករ និងទីតាំងហេដ្ឋារចនាសម្ព័ន្ធភេរវករបន្ថែម»។ អស់ជាច្រើនសប្តាហ៍មកហើយ ដែលអ៊ីស្រាអែលបាននិងកំពុងបង្កើនការប្រយុទ្ធរបស់ខ្លួន ប្រឆាំងនឹងក្រុមហេសបូឡា នៅតាមបណ្តោយព្រំដែន ភាគខាងជើង ខណៈដែលកំពុងវាយលុកទីតាំងរឹងមាំរបស់ក្រុមហេសបូឡា ជាមួយនឹងការវាយប្រហារតាមអាកាស នៅជាយក្រុង ភាគខាងត្បូង នៃទីក្រុងបេរូត។ ក្នុងពេលជាមួយគ្នានោះ កងកម្លាំងរបស់ខ្លួននៅតែបន្តធ្វើប្រតិបត្តិការប្រយុទ្ធ នៅតំបន់ហ្គាហ្សាស្ទ្រីប។ សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ចាប់តាំងពីថ្ងៃទី២៣ ខែកញ្ញា បានសម្លាប់មនុស្សជាង ១,២០០នាក់ហើយ នៅក្នុងប្រទេសលីបង់ នេះបើយោងតាមតួលេខក្រសួងសុខាភិបាលលីបង់ ហើយបានបង្ខំមនុស្សជាងមួយលាននាក់ ឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។ រីឯនៅហ្គាហ្សាវិញ ស្លាប់មនុស្ស ជាង៤ម៉ឺន២ពាន់នាក់ហើយ ក្នុងពេលជាង១ឆ្នាំមកនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
ថៃលើកទឹកចិត្តពលករទៅធ្វើការក្រៅប្រទេស

បរទេស៖ ក្រសួងការងារបានរាយការណ៍ថា ប្រទេសថៃបានបញ្ជូនពលករជាង៥៥,០០០នាក់ ទៅធ្វើការនៅក្រៅប្រទេស ក្នុងកំឡុងឆ្នាំសារពើពន្ធ២០២៤ ដែលបង្កើតបានប្រាក់ចំណូល ចំនួន២៧០ពាន់លានបាត ឬជាង៨ពាន់ដុល្លារអាមេរិក ផ្គត់ផ្គង់ដល់គ្រួសាររបស់ពួកគេ។ រដ្ឋមន្ត្រីក្រសួងការងារ លោក Phiphat បាននិយាយបែបនេះ កាលពីថ្ងៃសុក្រ អំឡុងការសាកសួរសុខទុក្ខ និងផ្តល់ពាក្យលើកទឹកចិត្ត ដល់ពលករ ជាង៣៦០នាក់ ដែលកំពុងចូលរួមវគ្គបណ្តុះបណ្តាល មុនចេញដំណើរ ទៅធ្វើការនៅតៃវ៉ាន់ អ៊ីស្រាអែល និងជប៉ុន។ ពួកគេបំពេញមុខតំណែង ក្នុងផ្នែកផលិតគ្រឿងអេឡិចត្រូនិក, ជាងដែក, ជាងសំណង់, ជាងឈើ និងក្រឡាក្បឿង ព្រមទាំង តួនាទីថែទាំ នៅប្រទេសទាំងនោះ។ ពលករត្រូវបញ្ជូនទៅក្រៅប្រទេស តាមរយៈទីភ្នាក់ងារការងារ។ លោក Phiphat បានលើកទឹកចិត្តដល់កម្មករ កម្មការិនី ឱ្យបំពេញភារកិច្ច ដោយការទទួលខុសត្រូវ អនុវត្តតាមច្បាប់ និងទំនៀមទម្លាប់ របស់ប្រទេសទាំងនោះ ព្រមទាំង រៀបចំផែនការសន្សំប្រាក់ ដើម្បីធានាបាននូវសុវត្ថិភាពហិរញ្ញវត្ថុ។ បើតាមរដ្ឋមន្ត្រីរូបនេះ ថៃគ្រោងបញ្ជូនពលករទៅក្រៅប្រទេសឲ្យកើនដល់១០ម៉ឺននាក់ នៅក្នុងឆ្នាំសារពើពន្ធ ២០២៥៕ ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត