Category: ព័ត៌មានអន្តរជាតិ

  • ត្រឹម ៩ខែ ជប៉ុននាំចេញរថយន្តទៅរុស្ស៊ីស្ទុះឡើងជាង ១៣២ភាគរយ

    ត្រឹម ៩ខែ ជប៉ុននាំចេញរថយន្តទៅរុស្ស៊ីស្ទុះឡើងជាង ១៣២ភាគរយ

    តូក្យូ ៖ ជប៉ុននាំចេញរថយន្តដឹកអ្នកដំណើរច្រើនជាង ១៣២.២% ទៅកាន់ប្រទេសរុស្ស៊ី ក្នុងខែកញ្ញា ឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីជាទីក្រុងតូក្យូសន្យាថា នឹងរឹតត្បិតលើការលក់រថយន្តទៅឱ្យប្រទេសដែលរងទណ្ឌកម្មរបស់លោកខាងលិចក៏ដោយ នេះបើតាមទិន្នន័យចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុរុស្ស៊ី។ ទន្ទឹមគ្នា ជប៉ុនក៏បានជំរុញការនាំចេញសមាសធាតុ និងគ្រឿងបន្លាស់រថយន្តទៅកាន់ប្រទេសរុស្ស៊ីចំនួន ២១.៣% ផងដែរ នៅក្នុងខែកញ្ញា នេះបើយោងតាមតួលេខចុងក្រោយ។ ការកើនឡើងនេះកើតឡើងបន្ទាប់ពីជប៉ុនបានកាត់បន្ថយការនាំចេញរថយន្តដឹកអ្នកដំណើរទៅកាន់រុស្ស៊ីចំនួន ១១.៣% ក្នុងខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះ ចំណូលពាណិជ្ជកម្មសរុបរវាងរុស្ស៊ី និងជប៉ុន ក៏កំពុងមើលឃើញពីការកើនឡើងក្នុងរយៈពេលពីរខែចុងក្រោយនេះជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០២២។ ជាក់ស្តែង ទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុរុស្ស៊ីបានបង្ហាញថា នៅក្នុងខែសីហា ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរបានកើនឡើង ២៣.៨% ដល់ ៧៤៣លានដុល្លារ ហើយនៅក្នុងខែកញ្ញា ទំហំពាណិជ្ជកម្មទៅវិញទៅមកបានកើនឡើង ២២.៧% ដល់ ៦៥៩លានដុល្លារ។ លើសពីនេះ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនក៏បានកើនឡើងផងដែរ ខណៈចរាចរណ៍ទេសចរណ៍ពីរុស្ស៊ីទៅកាន់ជប៉ុន បានកើនឡើងជាងពីរដងកាលពីឆ្នាំមុន។ តួយ៉ាង ក្នុងរយៈពេល៩ខែដំបូងឆ្នាំនេះ ភ្ញៀវទេសចររុស្ស៊ីចំនួន ៦៣,៩០០នាក់បានទៅទស្សនាប្រទេសជប៉ុន កើនឡើងដល់ ១៣៦.១% ច្រើនជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមអង្គការទេសចរណ៍ជាតិជប៉ុន៕…

  • នៅឆ្នាំ២០២៤ បណ្តាប្រទេសអាស៊ីអាគ្នេយ៍បានបោះជំហានគួរឱ្យកត់សម្គាល់ក្នុងបច្ចេកវិទ្យាអវកាស

    នៅឆ្នាំ២០២៤ បណ្តាប្រទេសអាស៊ីអាគ្នេយ៍បានបោះជំហានគួរឱ្យកត់សម្គាល់ក្នុងបច្ចេកវិទ្យាអវកាស

    ជាក់ស្ដែង ឥណ្ឌូណេស៊ី បានបង្ហោះផ្កាយរណបជាច្រើនក្នុងគន្លង ពោលរហូតដល់ចំនួន ១៩គ្រឿង។ ឈរនៅលេខ២ គឺសិង្ហបុរី ដែលមានផ្កាយរណបចំនួន ១៨គ្រឿង។ ថៃ ដែលមានផ្កាយរណបចំនួន ១២គ្រឿង បន្តឈានទៅមុខក្នុងការរុករកអវកាសដោយផ្តោតលើវិស័យដូចជា ការត្រួតពិនិត្យបរិស្ថាន និងការគ្រប់គ្រងកសិកម្ម – Seasia #ams1minute

  • អត្រាគ្មានការងារធ្វើនៅរុស្ស៊ី ស្ថិតក្នុងកម្រិតទាបបំផុត

    អត្រាគ្មានការងារធ្វើនៅរុស្ស៊ី ស្ថិតក្នុងកម្រិតទាបបំផុត

    ម៉ូស្គូ : ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយក្នុងកិច្ចប្រជុំរដ្ឋាភិបាល ស្តីពីបញ្ហាសេដ្ឋកិច្ច នាពេលថ្មីៗនេះថា អត្រាគ្មានការងារធ្វើនៅក្នុងប្រទេសរុស្ស៊ី នៅតែស្ថិតក្នុងកម្រិតទាបបំផុត ពោលគឺចំនួន ២.៤% ក្នុងរយៈពេល៣ខែជាប់ៗគ្នានៅក្នុងខែសីហា។ បុរសខ្លាំងរុស្ស៊ីរូបនេះបន្តថា អត្រាគ្មានការងារធ្វើក្នុងចំណោមយុវជន អាយុក្រោម ២៥ឆ្នាំ បានបន្តធ្លាក់ចុះយ៉ាងឆាប់រហ័ស។ លោកថា ឥឡូវនេះវាតិចជាង ៩% បន្ទាប់ពីបានធ្លាក់ចុះច្រើនជាង ១ភាគរយក្នុងមួយឆ្នាំ ខណៈកាលពីឆ្នាំមុន វាមានចំនួន ១១.៦%។ ទីភ្នាក់ងារស្ថិតិរដ្ឋ Rosstat បានឱ្យដឹងក្នុងខែនេះថា អត្រាគ្មានការងារធ្វើនៅក្នុងប្រទេសរុស្ស៊ីក្នុងខែសីហា នៅតែស្ថិតក្នុងកម្រិតទាបក្នុងខែទី៣ ជាប់ៗគ្នា។ កម្រិតអប្បបរមាជាប្រវត្តិសាស្ត្រ គឺ២.៤% ត្រូវបានឈានដល់ក្នុងខែមិថុនា ឆ្នាំ ២០២៤។ បើតាមទីភ្នាក់ងារស្ថិតិរដ្ឋ Rosstat មនុស្ស ១.៨លាននាក់ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ ត្រូវបានចាត់ថ្នាក់ជាអ្នកគ្មានការងារធ្វើ គិតត្រឹមខែសីហាឆ្នាំនេះ។ លោក ពូទីន បាននិយាយដោយដកស្រង់ការព្យាករណ៍ថា នៅចុងឆ្នាំ២០២៤នេះ GDP របស់រុស្ស៊ីនឹងកើនឡើងចំនួន ៣.៩% ដែលខ្ពស់ជាងមធ្យមភាគសកល។ ប្រធានាធិបតីរុស្ស៊ីរូបនេះបានចង្អុលបង្ហាញថា IMF…

  • រដ្ឋមន្ត្រីការពារជាតិអាមេរិកទទូចឲ្យកូរ៉េខាងជើងដកទ័ពចេញពីរុស្ស៊ី

    រដ្ឋមន្ត្រីការពារជាតិអាមេរិកទទូចឲ្យកូរ៉េខាងជើងដកទ័ពចេញពីរុស្ស៊ី

    បរទេស៖ ប្រមុខការពារជាតិអាមេរិក និងកូរ៉េខាងត្បូង កាលពីថ្ងៃពុធ បានអំពាវនាវ ឱ្យកូរ៉េខាងជើង ដកទ័ពរបស់ខ្លួន ចេញពីប្រទេសរុស្ស៊ី ដោយទីក្រុងវ៉ាស៊ីនតោនអះអាងថា ទាហានកូរ៉េខាងជើងប្រហែល១ម៉ឺននាក់ ត្រូវបានដាក់ពង្រាយ នៅទីនោះ ប្រឆាំងនឹងកងកម្លាំងប្រទេសអ៊ុយក្រែន។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយ នៅឯមន្ទីរបញ្ចកោណ ដោយមានទាំងវត្តមានរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងផងដែរ ថា «ខ្ញុំអំពាវនាវឱ្យកូរ៉េខាងជើង ដកកងទ័ពរបស់ពួកគេ ចេញពីប្រទេសរុស្ស៊ី»។ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Kim Yong-hyun វិញ បាននិយាយបន្ថែមថា «ដកទ័ពជាបន្ទាន់» ដែលជាកងកម្លាំងរបស់ទីក្រុងព្យុងយ៉ាង។ លោក ​Austin​ បាននិយាយថា សហរដ្ឋអាមេរិកនឹង «បន្តធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូ ដើម្បីបង្អាក់រុស្ស៊ី ពីការប្រើប្រាស់កងទ័ពទាំងនេះ ក្នុងការប្រយុទ្ធ»។ អ្នកជំនាញបាននិយាយថា ជាថ្នូរនឹងកម្លាំងទាំងនេះ កូរ៉េខាងជើងទំនងជាមានបំណង ចង់ទទួលបានបច្ចេកវិទ្យាយោធា រាប់ចាប់ពីផ្កាយរណបឃ្លាំមើល រហូតដល់នាវាមុជទឹក បូករួម ទាំងការធានាសន្តិសុខ ពីសំណាក់ ទីក្រុងម៉ូស្គូ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • ទឹកជំនន់ភ្លាមៗផ្តាច់ជីវិតអេស្ប៉ាញជិត ១០០នាក់

    ទឹកជំនន់ភ្លាមៗផ្តាច់ជីវិតអេស្ប៉ាញជិត ១០០នាក់

    បរទេស៖ ប្រទេសអេស្ប៉ាញកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីមនុស្ស ៩៥នាក់បានស្លាប់ ដោយសារទឹកជំនន់ភ្លាមៗ ដែលបានធ្វើឲ្យមានទឹកភក់ ឆ្លងកាត់ទីប្រជុំជន, ឡានក្រឡាប់ពេញផ្លូវ និងបង្កគ្រោះថ្នាក់ ដល់ការដឹកជញ្ជូន។ ក្រុមអ្នកជួយសង្គ្រោះជឿថា នឹងរកឃើញសាកសពបន្ថែមទៀត នៅក្នុងគ្រោះទឹកជំនន់ ដ៏សាហាវបំផុត ពុំធ្លាប់មាន ក្នុងពេល៥០ឆ្នាំ របស់ប្រទេសអ៊ឺរ៉ុប មួយនេះ។ ការកាន់ទុក្ខ ជាផ្លូវការ រយៈពេលបីថ្ងៃ ត្រូវចាប់ផ្តើម នៅថ្ងៃព្រហស្បតិ៍នេះ។ ភ្លៀងធ្លាក់ខ្លាំង និងខ្យល់ខ្លាំង បានបោកបក់លើប្រទេសអេស្ប៉ាញ ចាប់តាំងពីដើមសប្តាហ៍នេះ បន្ទាប់ពីកើតមានព្យុះ នៅលើសមុទ្រមេឌីទែរ៉ាណេ ជាមួយនឹងភ្លៀងធ្លាក់ រយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ជន់លិចតំបន់ មួយចំនួន។ ការខូចខាតបណ្តាញទូរស័ព្ទ និងផ្លូវដែលជន់លិច រារាំងកិច្ចខិតខំប្រឹងប្រែង មិនអាចឲ្យទៅដល់សហគមន៍ដែលរងគ្រោះ នៅក្នុងតំបន់ Valencia។ ផ្ទះចំនួន ១៥៥,០០០ គ្មានអគ្គិសនីប្រើប្រាស់ នៅក្នុងតំបន់ Valencia ដោយសារតែព្យុះ។ ក្រុមហ៊ុនថាមពល Iberdrola បាននិយាយថា ខ្លួនបានបញ្ជូនកម្មករចំនួន ៥០០នាក់ ទៅស្តារថាមពលអគ្គិសនីឡើងវិញ នៅទីនោះ។ រដ្ឋមន្ត្រីការពារជាតិ បានប្រាប់អ្នកយកព័ត៌មានថា ទាហានជាង…

  • មេហេបូឡាសថ្មីព្រមានបញ្ជូន Drone ចូលដល់បន្ទប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល

    មេហេបូឡាសថ្មីព្រមានបញ្ជូន Drone ចូលដល់បន្ទប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល

    បរទេស៖ លោក Naim Qassem ដែលទើបត្រូវបានតែងតាំង ជាមេដឹកនាំថ្មី របស់ក្រុមសកម្មប្រយុទ្ធ ហេបូឡាស បាននិយាយថា ក្រុមរបស់ខ្លួនកំពុងងើបឡើងវិញ ក្រោយពីការវាយប្រហារ ជាបន្តបន្ទាប់ របស់អ៊ីស្រាអែល រួមទាំង ការសម្លាប់អតីតមេដឹកនាំមុន គឺលោក Hasan Nasrallah ក្នុងនោះ បានព្រមានថា យន្តហោះគ្មានមនុស្សបើក ឬ Drone អាចហោះចូលទៅដល់បន្ទប់ នាយករដ្ឋមន្រី្តអ៊ីស្រាអែល តែម្តង។ លោក Naim Qassem បាននិយាយ នៅក្នុងសុន្ទរកថាលើកដំបូង បន្ទាប់ពីឡើងកាន់តំណែងថ្មីនេះ កាលពីថ្ងៃពុធថា ក្រុមហេសបូឡា បានចាប់ផ្តើមងើបឡើងវិញ ដោយការបំពេញចន្លោះប្រហោង និង ចាប់ផ្តើមការងារ រៀបចំអ្វីៗគ្រប់យ៉ាង ក្រោយការធ្វើព្យុះភ្លៀងបន្តបន្ទាប់ ពីសំណាក់អ៊ីស្រាអែល។ លោក Qassem បាននិយាយថា «ពួកសត្រូវ! ត្រូវតែដឹងថា ការទម្លាក់គ្រាប់បែករបស់អ្នក ទៅលើភូមិ និងទីក្រុងរបស់យើង នឹងមិនធ្វើឱ្យយើង ដកថយទេ ហើយការតស៊ូ គឺកាន់តែខ្លាំង ហើយអាចបញ្ជូនយន្តហោះគ្មានមនុស្សបើក ទៅកាន់បន្ទប់…

  • NASA កំណត់យកតំបន់សក្តានុពលចំនួន៩ ស្រាវជ្រាវនៅភពព្រះចន្ទក្នុងឆ្នាំ ២០២៦

    NASA កំណត់យកតំបន់សក្តានុពលចំនួន៩ ស្រាវជ្រាវនៅភពព្រះចន្ទក្នុងឆ្នាំ ២០២៦

    វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានជ្រើសរើសតំបន់សក្តានុពលចំនួន៩ ដែលនឹងបញ្ជូនក្រុមអវកាសយានិកទៅចុះចតនៅភពព្រះចន្ទនៅឆ្នាំ ២០២៦។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK។ ការចុះចតនៅតំបន់សក្តានុពលចំនួន៩នេះ ត្រូវបានកំណត់គោលដៅធ្វើឡើងនៅខែកញ្ញា ឆ្នាំ ២០២៦ ស្ថិតក្រោមបេសកកម្ម Artemis ដែលជាគម្រោងរុករកភពព្រះចន្ទអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក។ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសពីតំបន់ទាំង៩នេះ កាលពីថ្ងៃចន្ទ ដោយពួកវាទាំងអស់ គឺស្ថិតនៅជិតប៉ូលខាងត្បូងភពព្រះចន្ទ។ NASA និយាយថា ទីតាំងទាំងនោះត្រូវបានជ្រើសរើសដោយផ្អែកលើសក្តានុពលរបស់ពួកវា សម្រាប់ការរុករកឃើញធនធាន និងលទ្ធភាពនៃការចុះចតប្រកបដោយសុវត្ថិភាពរបស់អវកាសយានិក។ អ្នកវិទ្យាសាស្ត្រនិយាយថា ទឹកអាចមានទម្រង់ជាទឹកកកនៅជិតប៉ូលខាងត្បូងភពព្រះចន្ទ។ ហើយប្រសិនបើវត្តមានទឹកត្រូវបានបញ្ជាក់មែននោះ អវកាសយានិកនឹងសិក្សាថាតើវាអាចប្រើជាឥន្ធនៈ ឬទឹកសម្រាប់បរិភោគបានដែរឬទេ។ ប្រទេសជប៉ុនជាសមាជិកនៃកម្មវិធី Artemis។ ពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកកាលពីខែមេសា ដែលរួមបញ្ចូលទាំងការផ្តល់ឱកាសឱ្យអវកាសយានិកជប៉ុនទៅជាន់ដីភពព្រះចន្ទ។ ស្ថិតក្រោមបេសកកម្ម Artemis ការរុករកនៅភពព្រះចន្ទ នឹងបន្តលើសពីឆ្នាំ ២០២៦ ដោយសម្លឹងមើលដំណើរឆ្ពោះទៅកាន់ភពអង្គារនាពេលអនាគត៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • Hyundai បញ្ចេញរថក្រោះចម្បាំងដើរដោយថាមពលអ៊ីដ្រូសែនដំបូងគេលើពិភពលោក

    Hyundai បញ្ចេញរថក្រោះចម្បាំងដើរដោយថាមពលអ៊ីដ្រូសែនដំបូងគេលើពិភពលោក

    សេអ៊ូល ៖ ក្រុមហ៊ុន Hyundai Rotem របស់កូរ៉េខាងត្បូង បានបញ្ចេញចក្ខុវិស័យសម្រាប់ថ្ងៃអនាគតរបស់ខ្លួន នោះគឺការផលិតរថក្រោះចម្បាំងដើរដោយថាមពលអ៊ីដ្រូសែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន interesting engineering។ រថក្រោះចម្បាំង K-series ជំនាន់បន្ទាប់របស់កូរ៉េខាងត្បូងនេះ មានឈ្មោះថា K3 នឹងបំពាក់ដោយកោសិកាឥន្ធនៈអ៊ីដ្រូសែន និងបច្ចេកវិទ្យាទំនើបផ្សេងៗទៀត ដើម្បីធ្វើឱ្យវាក្លាយជារថក្រោះចម្បាំងដ៏ទំនើបបំផុតមួយរបស់ពិភពលោក។ រថក្រោះចម្បាំង K3 ដើរដោយថាមពលអ៊ីដ្រូសែនថ្មីនេះ បង្កើតឡើងក្រោមកិច្ចសហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍ការពារជាតិកូរ៉េខាងត្បូង និងស្ថាប័នស្រាវជ្រាវបច្ចេកវិទ្យាជាតិផ្សេងទៀត។ រថក្រោះចម្បាំងនេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមការផលិតឆាប់បំផុតនៅត្រឹមឆ្នាំ ២០៤០ ហើយកោសិកាឥន្ធនៈអ៊ីដ្រូសែននឹងជំនួសម៉ាស៊ីនម៉ាស៊ូតត្រកូលរថក្រោះចម្បាំង K-series។ ប្រការនេះនឹងក្លាយជាជំហានដំបូង ត្រួសត្រាយផ្លូវឆ្ពោះទៅរកការផលិតម៉ាស៊ីនកូនកាត់អ៊ីដ្រូសែន និងម៉ាស៊ូត។ ការធ្វើបច្ចុប្បន្នភាពរថក្រោះចម្បាំងរបស់កូរ៉េខាងត្បូង មានគោលបំណងចម្បងគឺផ្លាស់ប្តូរម៉ាស៊ីនសង្រ្គាមរបស់ខ្លួន ឱ្យស្ថិតនៅឆ្ងាយពីម៉ាស៊ីនចំហេះ ដែលប៉ះពាល់បរិយាកាស និងបង្កើនកំដៅភពផែនដី៕ ប្រភព៖ interesting engineering ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ម្ចាស់ឡាន៖ ស្វ័យបើកបរ Tesla ឃើញក្តាន់ហើយ នៅតែបើកបុក

    ម្ចាស់ឡាន៖ ស្វ័យបើកបរ Tesla ឃើញក្តាន់ហើយ នៅតែបើកបុក

    បរទេស៖ គេហទំព័រ The Drive បានចេញផ្សាយ កាលពីថ្ងៃអង្គារ ដោយបានដកស្រង់ប្រភព ពីម្ចាស់ឡាន Tesla Model 3 រៀបរាប់ពីប្រព័ន្ធស្វ័យបើកបរ ឬ Full Self-Driving ដែលបានសម្គាល់ថា មានសត្វក្តាន់មួយក្បាលរត់នៅលើដងផ្លូវ តែមិនបើកគេច ហើយបើកបុកមិនឈប់ថែមទៀតផង។ អ្នកប្រើប្រាស់បណ្តាញសង្គម X ឈ្មោះ Paul S បានបង្ហោះវីដេអូមួយ ថតបានពីកាមេរ៉ាមុខ នៃឡាន Tesla Model 3 របស់លោក ដោយបង្ហាញថា ឡានរបស់ខ្លួនបានបុកសត្វក្តាន់មួយក្បាល ក្នុងពេលប្រើប្រព័ន្ធស្វ័យបើកបរ ឬ Full Self-Driving។ លោក Paul បានសារភាពថា នៅពេលយប់ ប្រព័ន្ធជំនួយអ្នកបើកបរ អាចពិបាក ក្នុងការមើលផ្លូវ ព្រោះមិនមានពន្លឺល្អ។ យ៉ាងណាក៏ដោយ ផ្លូវ និងសត្វក្តាន់ ហាក់ដូចជាមានពន្លឺជះគ្រប់គ្រាន់ ពីចង្កៀងមុខឡានរបស់លោក ប៉ុន្តែ Tesla របស់លោក នៅតែបើកទៅបុក គ្មានការចាប់ហ្វ្រាំង,…

  • ភ្នំ Fuji ជប៉ុន គ្មានព្រិលលើកដំបូងក្នុងពេល១៣០ឆ្នាំ

    ភ្នំ Fuji ជប៉ុន គ្មានព្រិលលើកដំបូងក្នុងពេល១៣០ឆ្នាំ

    បរទេស៖ កំពូលភ្នំខ្ពស់បំផុត របស់ប្រទេសជប៉ុន ឈ្មោះ Fuji ជាធម្មតា ត្រូវបានគ្របដណ្តប់ដោយព្រិល នៅចាប់ពីដើមខែតុលា ប៉ុន្តែរហូតមកដល់ចុងខែតុលាឆ្នាំនេះ ភ្នំ Fuji ដ៏ល្បីល្បាញ របស់ប្រទេសជប៉ុន នៅតែមិនមានព្រិលធ្លាក់ ជាហេតុនាំឲ្យភ្នំជានិម្មិតរូបរបស់ជប៉ុនមួយនេះ អត់ព្រិលជាលើកដំបូង ក្នុងរយៈពេលជិត ១៣០ឆ្នាំ។ គិតត្រឹមថ្ងៃអង្គារ សប្តាហ៍នេះ កំពូលភ្នំនៅតែគ្មានព្រិល ខុសពីរាល់ឆ្នាំដែល ផ្ទាំងទឹកកកចាប់ផ្តើមមាននៅលើភ្នំ Fuji នៅថ្ងៃទី ២ ខែតុលា។ កាលពីឆ្នាំមុន គេកត់សម្គាល់ថាមានផ្ទាំងទឹកកកចាប់ផ្តើមកើតនៅថ្ងៃទី ៥ ខែតុលា យឺតជាងធម្មតា៣ថ្ងៃ។ ទីភ្នាក់ងារឧតុនិយមបាននិយាយកាលពីខែកញ្ញាថា រដូវក្តៅឆ្នាំនេះ បានបំបែកកំណត់ត្រាឆ្នាំ ១៨៩៨ ដែលជាឆ្នាំក្តៅបំផុតរបស់ជប៉ន។ យោងតាមការវិភាគពីក្រុមស្រាវជ្រាវ Climate Central បានឱ្យដឹងថា ជប៉ុននៅតែក្តៅខុសពីធម្មតា ដោយមានទីក្រុងចំនួន ៧៤ កត់ត្រាពីសីតុណ្ហភាព ៣០អង្សាសេ ឬខ្ពស់ជាងនេះ នៅក្នុងសប្តាហ៍ដំបូងនៃខែតុលា។ ស្ថានភាពបែបនេះ អាចជាសញ្ញាដ៏គួរឱ្យព្រួយបារម្ភមួយ ចំពោះកន្លែងពេញនិយមរបស់ពិភពលោកមួយនេះ។ ភ្នំ Fuji ដែលមានកម្ពស់ ៣,៧៧៦ម៉ែត្រ…