-
វៀតណាម៖ ជិត៣០%នៃយានជំនិះនឹងប្រើអគ្គិសនី នៅឆ្នាំ២០៣០

បរទេស ៖ ក្រសួងដឹកជញ្ជូនវៀតណាមបានកំណត់គោលដៅថា រថយន្ត ៣០% និងម៉ូតូ ២២% នឹងដំណើរការ ដោយថាមពលអគ្គិសនី នៅឆ្នាំ២០៣០ នេះបើតាម VNexpress នៅថ្ងៃចន្ទនេះ។ ក្រសួងថា នេះគឺជាដំណោះស្រាយមួយ ក្នុងចំណោមដំណោះស្រាយនានា ដើម្បីសម្រេចបាននូវគោលដៅ កាត់បន្ថយ ៥.៩% នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ក្នុងវិស័យដឹកជញ្ជូន ក្រោមផែនការរបស់ក្រសួង ដែលបានដាក់ចេញ នាពេលថ្មីៗនេះ។ ក្រសួងនឹងបង្កើតសារាចរណែនាំ ស្តីពីការចាត់ថ្នាក់យានយន្ត តាមដងផ្លូវ, ផ្លាកសញ្ញាសម្គាល់យានជំនិះ ដែលប្រើប្រាស់ថាមពលស្អាត, បៃតង រួមនឹង បទប្បញ្ញត្តិ ស្តីពីស្ថានីយសាកថ្ម ផងដែរ។ នៅក្រោមផែនការនេះ ក្រសួងក៏បានកំណត់គោលដៅថា នឹងមានឡានក្រុងប្រើឧស្ម័នធម្មជាតិ ចំនួន ៦២៣គ្រឿង នៅឆ្នាំ២០៣០ ក្នុងនោះ នៅទីក្រុងហូជីមិញ ចំនួន ៤២៣ គ្រឿង និងនៅទីក្រុងហាណូយ ចំនួន២០០គ្រឿង៕ ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត
-
Trump បាត់បង់ ២ពាន់លានដុល្លារ មុនការបោះឆ្នោត

បរទេស ៖ ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម របស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងធ្លាក់ចុះ នៅមុនការបោះឆ្នោត ដោយបានកាត់បន្ថយយ៉ាងខ្លាំង នូវទ្រព្យសម្បត្តិសុទ្ធ របស់លោក ក្នុងនោះ បានធ្លាក់ចុះជាង ២ពាន់លានដុល្លារអាមេរិក នេះបើតាម CNN។ បន្ទាប់ពីការកើនឡើង មិនសមហេតុផល ក្នុងរយៈពេល៥សប្តាហ៍ កន្លងមកនេះ ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោក Trump បានធ្លាក់ចុះវិញ។ ឥឡូវនេះ វាបានបាត់បង់តម្លៃ ប្រហែល៤១% ក្នុងរយៈពេលត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ។ តម្លៃភាគហ៊ុន Trump Media & Technology Group របស់ Truth Social បានធ្លាក់ចុះ ១៤% ទៀត កាលពីថ្ងៃសុក្រ បន្ទាប់ពីធ្លាក់ចុះ ១២% កាលពីថ្ងៃព្រហស្បតិ៍ និង ២២% កាលពីថ្ងៃពុធ ដែលជាការខាតបង់មួយថ្ងៃ ដ៏អាក្រក់បំផុតរបស់ Trump Media…
-
ប៉ាគីស្ថានរងការបំពុលខ្យល់ខ្ពស់បំផុតមិនធ្លាប់មាន

អ៊ីស្លាម៉ាបាដ : ទិន្នន័យពីស្ថាប័ន IQAir ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាគុណភាពខ្យល់ បានបង្ហាញថា ការបំពុលខ្យល់នៅក្នុងទីក្រុងធំទីពីររបស់ប្រទេសប៉ាគីស្ថាន គឺ ឡាហ័រ បានកើនឡើងខ្លាំងមិនធ្លាប់មានកាលពីថ្ងៃសៅរ៍ ពោលគឺប្រហែល ៤០ដងច្រើនជាងកម្រិតអាចទទួលយកបានដោយអង្គការសុខភាពពិភពលោក (WHO)។ កម្រិតនៃការបំពុល PM2.5 ដែលជាភាគល្អិតរសាត់នៅក្នុងខ្យល់បង្កគ្រោះថ្នាក់ដល់សុខភាពបំផុតនោះ បានឈានដល់កម្រិត៦១០ កើនលើសកម្រិតធម្មតាចំនួន ១៥ដង ក្នុងរយៈពេល ២៤ម៉ោង ខណៈអង្គការសុខភាពពិភពលោកចាត់ទុកថា ជាកម្រិតមិនល្អ។ សន្ទស្សន៍គុណភាពខ្យល់ដែលវាស់ស្ទង់កម្រិតនៃការបំពុលខ្យល់ក៏បានកើនឡើងដល់ ១,០៦៧ផងដែរ។ មន្ត្រីជាន់ខ្ពស់ការពារបរិស្ថាននៅទីក្រុងឡាហ័រ លោក ចាហានហ្គូ អាន់វ៉ា និយាយថា យើងមិនដែលឈានដល់កម្រិត ១,០០០ពីមុននោះទេ។ ជាច្រើនថ្ងៃមកហើយ ទីក្រុងឡាហ័រ ត្រូវបានហ៊ុំព័ទ្ធដោយផ្សែងអ័ព្ទពុល និងការបំពុលខ្យល់ ដែលបណ្តាលមកពីផ្សែងម៉ាស៊ូតកម្រិតទាប, ផ្សែងដុតដីព្រៃធ្វើកសិកម្មតាមរដូវកាល និងការចុះត្រជាក់ក្នុងរដូវរងា។ កាលពីថ្ងៃពុធសប្តាហ៍នេះ ទីភ្នាក់ងារការពារបរិស្ថានខេត្ត ក៏បានប្រកាសពីការរឹតបន្តឹងថ្មីនៅក្នុង “ចំណុចក្តៅ” ចំនួនបួននៅក្នុងទីក្រុងឡាហ័រ ផងដែរ។ក្នុងនោះអាជ្ញាធរបានហាមឃាត់ការចរាចរណ៍ម៉ូតូកង់បីប្រើម៉ាស៊ីនម៉ាស៊ូត ខណៈដែលការិយាល័យរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន នឹងតម្រូវឱ្យបុគ្គលិកពាក់កណ្តាលធ្វើការពីផ្ទះចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយ។ រីឯការងារសំណង់ក៏ត្រូវផ្អាកផងដែរ ហើយអ្នកលក់ដូរតាមដងផ្លូវ និងអាហារ ដែលតែងតែចម្អិនដោយការដុតភ្លើងចំហរ ត្រូវបិទនៅត្រឹមម៉ោង ៨យប់។ ផ្សែងអ័ព្ទពុលតែងតែគ្របដណ្តប់លើប្រទេសប៉ាគីស្ថាន…
-
អេស្ប៉ាញបញ្ចេញទាហាន និងប៉ូលិស ១ម៉ឺននាក់ ជួយតំបន់រងគ្រោះទឹកជំនន់

ម៉ាឌ្រីដ : នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ផេត្រូ សាន់ឆេស បានបញ្ជាឱ្យទាហានចំនួន ៥,០០០នាក់ រួមទាំងប៉ូលិស និងឆ្មាំស៊ីវិលចំនួន ៥,០០០នាក់ទៅកាន់តំបន់វ៉ាលែនសៀ ខណៈដែលអ្នកស្រុករិះគន់អាជ្ញាធរក្នុងតំបន់ ជុំវិញការឆ្លើយតបយឺតយ៉ាវរបស់ពួកគេ ចំពោះគ្រោះទឹកជំនន់ដ៏មហន្តរាយ។ លោក សាន់ឆេស បន្តថា ការដាក់ពង្រាយនេះ គឺធំជាងគេបំផុតសម្រាប់អេស្ប៉ាញ នៅក្នុងពេលប្រទេសជាតិមានសន្តិភាព ដើម្បីឆ្លើយតបទៅនឹងទឹកជំនន់ដ៏អាក្រក់បំផុតមួយនៅក្នុងទ្វីបអឺរ៉ុបក្នុងសតវត្សរ៍នេះ។ លោក សាន់ឆេស និយាយថា មនុស្សចំនួន ២១១នាក់ហើយបានស្លាប់ ហើយតួលេខនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត។ លោក សាន់ឆេស ប្តេជ្ញាថា រដ្ឋាភិបាលរបស់គាត់នឹងធ្វើការដោយមិនចេះនឿយហត់ រហូតជំនួយទៅដល់ដៃមនុស្សគ្រប់គ្នា ហើយជីវិតរបស់ប្រជាជនវិលទៅរកភាពប្រក្រតីវិញ ដោយលោកបានអំពាវនាវឱ្យមានឯកភាពជាតិ។ បើតាមនាយករដ្ឋមន្ត្រីអេស្ប៉ាញរូបនេះ អាជ្ញាធរបានស្ដារចរន្តអគ្គិសនីដល់ផ្ទះជាង ៩០%ហើយ ហើយក៏បានតភ្ជាប់ខ្សែទូរស័ព្ទជិតពាក់កណ្ដាលឡើងវិញផងដែរ។ យ៉ាងណា អាជ្ញាធរមូលដ្ឋានកំពុងប្រឈមមុខនឹងការរិះគន់ ជុំវិញល្បឿន ឆ្លើយតប និង កង្វះការប្រុងប្រយ័ត្ន មុនពេលកើតមានទឹកជំនន់។ ភ្លៀងធ្លាក់ខ្លាំងដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទបណ្តាលឱ្យមានទឹកជំនន់ដ៏អាក្រក់ក្នុងពេល ៥០ឆ្នាំ ដែលបានបំផ្លាញស្ពាន និងគ្របដណ្តប់ទីក្រុងដោយដីភក់ កាត់ផ្តាច់សហគមន៍ និងធ្វើឱ្យអ្នកស្រុកគ្មានទឹក ស្បៀងអាហារ ឬអគ្គិសនី។…
-
ករណីសម្លាប់អ្នកកាសែតទូទាំងពិភពលោកកើនឡើងក្នុងឆ្នាំ ២០២២-២០២៣

ប៉ារីស : ស្ថាប័នវប្បធម៌របស់អង្គការសហប្រជាជាតិ ហៅកាត់ UNESCO បាននិយាយនៅក្នុងរបាយការណ៍មួយនៅថ្ងៃសៅរ៍នេះថា ការសម្លាប់អ្នកកាសែតទូទាំងពិភពលោកបានកើនឡើងក្នុងឆ្នាំ ២០២២-២៣ បើធៀបនឹងរយៈពេលពីរឆ្នាំមុន។ របាយការណ៍នេះរកឃើញថា អ្នកកាសែតចំនួន ១៦២នាក់ត្រូវបានសម្លាប់ពេលកំពុងធ្វើការ កើនឡើង ៣៨ភាគរយ ដែលនេះជារឿងគួរឱ្យព្រួយបារម្ភ។ អគ្គនាយក UNESCO លោកស្រី Audrey Azoulay បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងឆ្នាំ ២០២២ និង ២០២៣ អ្នកកាសែតម្នាក់ត្រូវបានសម្លាប់រៀងរាល់ ៤ថ្ងៃម្តង ដោយសារការធ្វើការងារសំខាន់របស់ពួកគេ ដើម្បីស្វែងរកការពិតបង្ហាញសាធារណៈជន។ ជាមួយគ្នានេះ លោកស្រី Azoulay បបានជបានជំរុញប្រទេសនានាធ្វើសកម្មភាពឱ្យ បាន ច្រើន បន្ថែមទៀត ដើម្បី ធានា ថា ឧក្រិដ្ឋកម្ម ទាំងនេះ នឹងមិនអាចជៀសផុតពីសំណាញ់ច្បាប់បានឡើយ។ ករណីសម្លាប់អ្នកកាសែតច្រើនជាងគេ គឺនៅតំបន់អាមេរិកឡាទីន និងការ៉ាបៀន ដែលមានចំនួន ៦១នាក់ក្នុងរយៈពេល ២ឆ្នាំ ខណៈដែលតំបន់លើពិភពលោកមានការស្លាប់តិចតួចបំផុត គឺនៅអាមេរិកខាងជើង និងអឺរ៉ុបខាងលិចមដែលមានការសម្លាប់ចំនួន ៦នាក់។ របាយការណ៍ក៏បានរកឃើញដែរថា អ្នកកាសែតដែលត្រូវបានសម្លាប់ភាគច្រើននៅក្នុងតំបន់ជម្លោះក្នុងឆ្នាំ ២០២៣…
-
ម៉ាឡេស៊ីប្ដេជ្ញាទាញប្រទេសចេញពីទីតាំងឃ្លាំងសំរាមរបស់ពិភពលោក

គូឡាឡាំពួរ : រដ្ឋាភិបាលម៉ាឡេស៊ីសន្យារារាំងប្រទេសខ្លួនមិនឱ្យក្លាយជាទីតាំងបោះចោលសំរាម ពិភពលោកតទៅទៀត បើទោះបីជាប្រទេសអាស៊ានមួយនេះ នៅតែជាអ្នកនាំចូលកាកសំណល់ប្លាស្ទីកធំជាងគេទីពីរពីសហភាពអឺរ៉ុប។ នេះបើតាមចុះផ្សាយរបស់សារព័ត៌មាន DW។ រដ្ឋអាស៊ីអាគ្នេយ៍បាននាំចូលកាកសំណល់លោហៈធាតុ ក្រដាស និងប្លាស្ទិកជាង ១០០លានតោនក្នុងមួយឆ្នាំ ដែលមានតម្លៃជាង ៥១ពាន់លានដុល្លារនៅចន្លោះឆ្នាំ ២០១៧ និង ២០២១ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយក្នុងឆ្នាំ ២០២៤។ នៅពេលចិនហាមឃាត់ការនាំចូលកាកសំណល់ប្លាស្ទិក និងសម្ភារៈផ្សេងទៀតចាប់ពីឆ្នាំ ២០១៨មក ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនបានជួបប្រទះនឹងការកើនឡើងនៃការនាំចូល។ តួយ៉ាង នៅឆ្នាំ ២០២១ ម៉ាឡេស៊ីបានក្លាយជាប្រទេសនាំចូលកាកសំណល់ប្លាស្ទិកដ៏ធំមួយរបស់ពិភពលោក។ យ៉ាងណា រដ្ឋាភិបាលម៉ាឡេស៊ីបានបញ្ជាក់ជាច្រើនឆ្នាំមកហើយថា ខ្លួនចង់កាត់បន្ថយការនាំចូលកាកសំណល់ ប៉ុន្តែមិនបានហាមឃាត់ជាផ្លូវការ មិនដូចប្រទេសជិតខាងមួយចំនួននោះទេ។ យោងតាមទិន្នន័យរបស់ស្ថាប័ន Eurostat បានឱ្យដឹងថា ចំនួនកាកសំណល់ប្លាស្ទិកដែលនាំចូលពីសហភាពអឺរ៉ុបបានកើនឡើង ៣៥% កាលពីឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំ ២០២២។ សហភាពអឺរ៉ុបក៏បាននាំចេញក្រដាស ប្លាស្ទិក និងកញ្ចក់ចំនួន ៨.៥លានតោនក្នុងឆ្នាំ ២០២៣ ហើយច្រើនជាង១ភាគ៥បានកំណត់គោលដៅចោលសំរាមទាំងនោះទៅកាន់ប្រទេសម៉ាឡេស៊ី។ ប្រទេសឥណ្ឌូនេស៊ី និងវៀតណាមក៏ជាប្រទេសនាំចូលកាកសំណល់ដ៏ធំរបស់អឺរ៉ុបផងដែរ។ ស្របពេលដែល ៩០%នៃកាកសំណល់របស់អឺរ៉ុបត្រូវបានគេមើលឃើញថា អាចយកកែច្នៃឡើងវិញបាន ដូច្នេះហើយការនាំចេញបានកើនឡើងដល់ទៅ ៧២% ចាប់តាំងពីឆ្នាំ…
-
ឆ្នាំក្រោយ ក្រុមហ៊ុនរកស៊ីផ្លូវអាកាសរបស់ពិភពលោកអាចធ្លាក់ប្រាក់ចំណូល

ប៉ារីស : ការកើនឡើងតម្លៃខ្សែសង្វាក់ផ្គត់ផ្គង់នៅតែរារាំងឧស្សាហកម្មអាកាសចរណ៍ ពីការស្រូបទាញប្រាក់ចំណូល បើទោះបីជាក្រុមហ៊ុនអាកាសចរណ៍សមតែចំណេញច្រើន ចំពេលតម្លៃប្រេងចុះថោករហូតដល់ឆ្នាំក្រោយក៏ដោយ។ នេះបើតាមការបញ្ជាក់របស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ ហៅកាត់ (IATA) ដកស្រង់ចេញផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។ អនុប្រធានជាន់ខ្ពស់ផ្នែកនិរន្តរភាព និងជាប្រធានសេដ្ឋវិទូរបស់ IATA លោកស្រី Marie Owens Thomsen និយាយថា ប្រាក់ចំណេញរបស់ក្រុមហ៊ុនអាកាសចរណ៍នៅឆ្នាំក្រោយគួរតែប្រសើរឡើង ដោយសារតម្លៃប្រេង និងប្រេងយន្តហោះធ្លាក់ចុះ។ លោកស្រី Thomsen បន្ថែមថា តម្លៃប្រេងពិភពលោកបានធ្លាក់ចុះខ្លាំងមកនៅត្រឹមតិចជាង ៨០ដុល្លារក្នុងមួយបារ៉ែល ដែលនេះជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចពិភពលោក ក៏ដូចជាក្រុមហ៊ុនរកស៊ីផ្លូវអាកាស។ ទីផ្សារប្រេងស្ថិតក្នុងចំណោមទីផ្សារដ៏រសើបបំផុតរបស់ពិភពលោក ហើយមានភាពប្រែប្រួលខ្លាំង ដោយសារតែកត្តាជម្លោះភូមិសាស្ត្រនយោបាយ និងការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដែលជាកត្តាចម្បងទាញទម្លាក់តម្លៃ និងកាត់បន្ថយការផលិតប្រេងពិភពលោក។ សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ព្យាករណ៍ថា ប្រាក់ចំណេញសុទ្ធជាមធ្យមរបស់ក្រុមហ៊ុនអាកាសចរណ៍ពិភពលោកក្នុងឆ្នាំ ២០២៤នេះ ស្ថិតនៅកម្រិត ៣.១% ឬ ៦.១៤ដុល្លារសម្រាប់អ្នកដំណើរម្នាក់។ តួលេខនេះ កើនលើសពីកម្រិតក្នុងឆ្នាំ ២០១៩ ដែលប្រាក់ចំណេញសុទ្ធមានចំនួន ៣.១% ឬ ៥.៨០ដុល្លារសម្រាប់អ្នកដំណើរម្នាក់។ ប្រាក់ចំណេញសុទ្ធអតិបរមាដែលឧស្សាហកម្មអាកាសចរណ៍រកបានពីមុន គឺចន្លោះពី ៥ដល់៦%។ យ៉ាងណា បច្ចុប្បន្នឧស្សាហកម្មអាកាសចរណ៍កំពុងប្រឈមមុខនឹងការឡើងថ្លៃផ្សេងទៀតជំនួសវិញ…
-
អាមេរិកដាក់ពង្រាយយោធាបន្ថែមនៅមជ្ឈិមបូព៌ា ដើម្បីព្រមាន អ៊ីរ៉ង់

វ៉ាស៊ីនតោន : សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃសុក្រ អំពីការដាក់ពង្រាយកម្លាំងយោធាបន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា ចំពេលភាពតានតឹងកើនឡើងខ្លាំងរវាងអ៊ីស្រាអែល អ៊ីរ៉ង់។ សារព័ត៌មាន AFP បានរាយការណ៍ថា ដាក់ពង្រាយនេះ រួមមានទាំងនាវាពិឃាតការពារមីស៊ីលផ្លោង និងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ B-52 ដែលនេះជាការព្រមានខ្លាំងៗដល់អ៊ីរ៉ង់។ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន លោកឧត្តមសេនីយ៍ Pat Ryder បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រសិនបើអ៊ីរ៉ង់ និងដៃជើង ឬអ្នកតំណាងរបស់ខ្លួនប្រើប្រាស់ពេលវេលានេះដើម្បីកំណត់គោលដៅវាយប្រហារបុគ្គលិក ឬផលប្រយោជន៍របស់អាមេរិកនៅក្នុងតំបន់ នោះទីក្រុងវ៉ាស៊ីនតោននឹងចាត់វិធានការចាំបាច់នានា ដើម្បីការពារប្រជាជនរបស់យើង។ លោក Ryder បន្ថែមថា ការដាក់ពង្រាយកម្លាំងយោធាថ្មីនេះ នឹងចាប់ផ្តើមមកដល់ក្នុងពេលប៉ុន្មានខែខាងមុខនេះ។ សូមរម្លឹកថា អ៊ីស្រាអែលបានបើកការវាយប្រហារយ៉ាងសំខាន់ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៦ ខែតុលា ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ីរ៉ង។ អអ៊ីរ៉ង់បានវាយប្រហារធំៗចំនួនពីរលើក ប្រឆាំង នឹង អ៊ីស្រាអែល ក្នុង ឆ្នាំ ២០២៤នេះ ដែលលើកដំបូងនៅ ខែ មេសា បន្ទាប់ ពី ការ វាយ ប្រហារ លើ ស្ថាន កុងស៊ុល របស់ ខ្លួន…
-
អាមេរិក៖ ទ័ពកូរ៉េខាងជើង៨,០០០នាក់ត្រៀមចូលសមរភូមិរុស្ស៊ី ប្រយុទ្ធតទល់នឹងអ៊ុយក្រែន ប៉ុន្មានថ្ងៃខាងមុខ

បរទេស៖ សហរដ្ឋអាមេរិកបានអះអាង នៅថ្ងៃព្រហស្បតិ៍ថា ទាហានកូរ៉េខាងជើង ចំនួន ៨,០០០នាក់នឹងចូលប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខ ពោលគឺស្ថិតនៅក្នុងតំបន់ Kursk របស់រុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយ ជាមួយរដ្ឋមន្ត្រីការពារជាតិ Lloyd Austin និង រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង នៅក្នុងទីក្រុងវ៉ាស៊ីនតោន ថា កងទ័ព ត្រូវបានបណ្តុះបណ្តាល «នៅក្នុងក្រុមកាំភ្លើងធំ UAVs, ប្រតិបត្តិការថ្មើរជើងជាមូលដ្ឋាន រួមទាំង ការបោសសំអាតលេណដ្ឋាន ដែលបង្ហាញថា ពួកគេមានបំណងប្រើប្រាស់កម្លាំងទាំងនេះ យ៉ាងពេញលេញ នៅក្នុងប្រតិបត្តិការ ជួរមុខ»។ ជាមួយគ្នានេះដែរ លោក Blinken បាននិយាយថា សហរដ្ឋអាមេរិកនឹងប្រកាសពីការគាំទ្រផ្នែកយោធាបន្ថែមទៀតដល់អ៊ុយក្រែន នៅប៉ុន្មានថ្ងៃ ខាងមុខនេះ។ សហរដ្ឋអាមេរិកធ្លាប់បានអះអាងថា ទាហានកូរ៉េខាងជើងមានវត្តមាននៅរុស្ស៊ី មានដល់ចំនួន ១ម៉ឺននាក់៕ ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត
-
សត្វឆ្កែទទួលមរតក១០០លានដុល្លារពីម្ចាស់

បរទេស ៖ បន្ទាប់ទទួលមរណៈភាព នាពេលថ្មីៗនេះ មហាសេដ្ឋីឥណ្ឌា លោក Ratan Tata បានបន្សល់ទុកមរតក ជាង១០០លានដុល្លារ ឱ្យសត្វឆ្កែ របស់លោក។ អ្នកជំនួញលើវិស័យឧស្សាហ៍កម្មរូបនេះ បានទទួលមរណភាព ក្នុងអាយុ៨៦ឆ្នាំ ដោយបន្សល់ទុក អចលនទ្រព្យភាគច្រើន តម្លៃ១១៨លានដុល្លារអាមេរិក ដើម្បីផ្តល់ជា «ការថែទាំ គ្មានដែនកំណត់» សម្រាប់សត្វឆ្កែអាល្លឺម៉ង់ Shepherd ឈ្មោះ Tito ។ លោកក៏បានទុកប្រាក់ដ៏ច្រើន សម្រាប់ជំនួយការ និងចុងភៅផ្ទាល់ខ្លួន ដែលត្រូវទទួលខុសត្រូវ ចំពោះការថែទាំ ឆ្កែTito ទៀតផង។ យោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា អតីតប្រធានក្រុមហ៊ុន Tata Group ដែលមិនរៀបការរូបនេះ បានបន្សល់ទុកត្រឹមតែ មួយផ្នែកតូចប៉ុណ្ណោះ ដល់បងប្អូនបង្កើត របស់លោក។ លោក Tata ត្រូវបានស្គាល់ថា ជាមនុស្សស្រឡាញ់សត្វ។ លោក ថែមទាំងធ្លាប់បានដាក់ចេញនូវច្បាប់ នៅកន្លែងធ្វើការ ណែនាំបុគ្គលិកសន្តិសុខ កុំឲ្យដេញសត្វដែលវង្វេង ចេញពីទៀតផង។…