-
គិតត្រឹមម៉ោង ១៖១០នាទីរសៀលនេះ លោក Trump ទទួលបានអង្គបោះឆ្នោត ២៤៧ ខណៈលោកស្រី Harris ទទួលបាន ២១០

-
គិតត្រឹមម៉ោង ១១៖៥៩នាទីព្រឹកនេះ លោក Trump ទទួលបានអង្គបោះឆ្នោត ២៣០ ខណៈលោកស្រី Harris ទទួលបាន ២០៥

-
គិតត្រឹមម៉ោង ១១៖២៤នាទីព្រឹកនេះ លោក Trump ទទួលបានអង្គបោះឆ្នោត ២៣០ ខណៈលោកស្រី Harris ទទួលបាន ១៨៧

-
ការគម្រាមបំផ្ទុះគ្រាប់បែករំខានដល់ការបោះឆ្នោតនៅអាមេរិក

បរទេស ៖ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកត្រូវបានរំខាន នៅក្នុងរដ្ឋសមរភូមិ ជាច្រើន ដោយសារតែការគម្រាមកំហែងគ្រាប់បែក ជាបន្តបន្ទាប់ នេះបើតាម AP។ ការគម្រាមបំផ្ទុះគ្រាប់បែកនៅផ្នែកខ្លះនៃរដ្ឋ Arizona, រដ្ឋ Georgia និង Pennsylvania បានក្លាយជាការបោកបញ្ឆោត ប៉ុន្តែ ការជម្លៀសដោយបង្ខំ នៅកន្លែងបោះឆ្នោតមួយចំនួន នាំឲ្យមានការអូសបន្លាយពេលវេលា។ ការគម្រាមកំហែងនេះត្រូវបានគេរាយការណ៍ថា ក៏បានកើតមាននៅទីតាំងបោះឆ្នោត ក្នុងសង្កាត់ដែលមានផ្លូវរថភ្លើងក្រោមដី ឬ Metro ចំនួនបី នៅក្នុងទីក្រុង Atlanta រដ្ឋ Georgia ដែលមានអ្នកបោះឆ្នោតគាំទ្រខាងបក្សប្រជាធិបតេយ្យ យ៉ាងច្រើន។ ក្រៅពីនេះ ក៏មានគំរាម នៅការិយាល័យបោះឆ្នោត នៅក្នុងរដ្ឋ Pennsylvania ផងដែរ ។ អភិបាលរដ្ឋ Pennsylvania លោក Josh Shapiro បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានថា ការបោកបញ្ឆោត មិនបង្កគ្រោះថ្នាក់ដល់សាធារណជន ឬ ដល់ការបោះឆ្នោតនោះទេ។ FBI និយាយថា ការគំរាមកំហែងគ្រាប់បែកបោកបញ្ឆោតជាច្រើន នៅក្នុងរដ្ឋជាច្រើន ហាក់ដូចជាមានប្រភពចេញពីដែនអ៊ីមែល…
-
គិតត្រឹមម៉ោង ១០៖៣០នាទីព្រឹកនេះ លោក Trump ទទួលបានអង្គបោះឆ្នោត ១៩៨ ខណៈលោកស្រី Harris ទទួលបាន ១១២

-
គិតត្រឹមម៉ោង ៩៖៣០នាទីព្រឹកនេះ លោក Trump ទទួលបានអង្គបោះឆ្នោត ១៧៧ ខណៈលោកស្រី Harris ទទួលបាន ៩៩

-
Trump ៖ លួចបន្លំសន្លឹកឆ្នោតដ៏ធំនៅក្នុងរដ្ឋ Pennsylvania

បរទេស៖ នៅក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social លោក Donald Trump បានចោទប្រកាន់ថា មានការនិយាយអំពី «ការបោកប្រាស់ដ៏ធំ» នៅទីក្រុង Philadelphia នៃរដ្ឋ Pennsylvania ហើយអះអាងទៀតថា «ការអនុវត្តច្បាប់ កំពុងដំណើរការ«។ វាមិនច្បាស់ថាលោក Trump សំដៅទៅលើអ្វីទេ ហើយលោកមិនបានបង្ហាញភស្តុតាង ឬ បរិបទផ្សេងទៀតទេ។ ក្រុមយុទ្ធនាការ Trump មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ ប៉ុន្តែ មិនមានអ្វីភ្ញាក់ផ្អើលទេ បើលោក Trump ចោទប្រកាន់ថា បានក្លែងបន្លំ សូម្បី តែមុនការរាប់សន្លឹកឆ្នោតចុងក្រោយ ក៏ដោយ។ កាលពីព្រឹកថ្ងៃអង្គារ លោកបាននិយាយថា លោកនឹងទទួលយក «ប្រសិនបើ វាជាការបោះឆ្នោតដោយយុត្តិធម៌» ប៉ុន្តែ ឥឡូវនេះ លោកហាក់ដូចជា បង្ហាញពីការគ្មានជំនឿថា ជាការបោះឆ្នោតនោះទេ។ មេធាវី នៅក្រុង Philadelphia លោក Larry Krasner បាននិយាយ តាមរយៈអ្នកនាំពាក្យម្នាក់ថា មិនមានមូលដ្ឋានជាក់ស្តែងណាមួយ…
-
គិតត្រឹមម៉ោង ២៖៣៧នាទីរសៀលនេះ លោក Trump ទទួលបានអង្គបោះឆ្នោត ២៦៧ ខណៈលោកស្រី Harris ទទួលបាន ២១៤

-
ចៅក្រមអាមេរិកបណ្តោយឲ្យលោក Musk បន្តផ្តល់លុយដល់អ្នកបោះឆ្នោត

បរទេស៖ ចៅក្រម នៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានបដិសេធ មិនរារាំងការផ្តល់រង្វាន់បោះឆ្នោត១លានដុល្លាររបស់លោកមហាសេដ្ឋី Elon Musk នៅក្នុងរដ្ឋសមរភូមិបោះឆ្នោតសហរដ្ឋអាមេរិក។ លោក Larry Krasner មេធាវីពីខាងបក្សប្រជាធិបតេយ្យ បានប្តឹងលោក Musk និងគណៈកម្មាធិការសកម្មភាពនយោបាយគាំទ្រលោក Trump ដែលមានឈ្មោះថា America PAC កាលពីសប្តាហ៍មុន ដោយហៅ រង្វាន់១លានដុល្លារអាមេរិកនេះ ថា «ជាគម្រោងឆ្នោតខុសច្បាប់»។ លោក Krasner បានស្នើសុំឱ្យបិទការផ្តល់រង្វាន់ប្រចាំថ្ងៃ ប៉ុន្តែ លោក Angelo Foglietta ចៅក្រមតុលាការ បានបដិសេធមិនធ្វើដូច្នេះទេ បន្ទាប់ពីសវនាការពេញមួយថ្ងៃ កាលពីថ្ងៃចន្ទ ដែលមានទាំងវត្តមានរបស់មេធាវី និងរដ្ឋអាជ្ញារបស់ លោក Musk ផងដែរ។ លោក Foglietta មិនបានផ្តល់ហេតុផលភ្លាមៗសម្រាប់ការសម្រេចចិត្តរបស់លោកទេ។ លោក Musk នាយកប្រតិបត្តិ ក្រុមហ៊ុន Tesla និង SpaceX បានសន្យា កាលពីខែមុនថា…
-
ជប៉ុនបាញ់ផ្កាយរណបឈើ ដំបូងគេលើលោក ទៅទីអវកាស

បរទេស៖ នៅថ្ងៃអង្គារនេះ ផ្កាយរណបធ្វើពីឈើដំបូងគេ របស់ពិភពលោក ដែលសាងសង់ឡើង ដោយក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុន ត្រូវបានបាញ់បង្ហោះ ទៅកាន់ទីអវកាស ក្នុងការសាកល្បងដំបូង នៃការប្រើប្រាស់ឈើ ក្នុងការរុករក តាមច័ន្ទគតិ និងភពអង្គារ។ ផ្កាយរណប LignoSat ធ្វើពីប្រភេទឈើ Honoki បង្កើតឡើងដោយសាកលវិទ្យាល័យក្យូតូ និងក្រុមហ៊ុនសាងសង់ផ្ទះ Sumitomo Forestry ត្រូវហោះហើរ ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ក្នុងបេសកកម្ម SpaceX ហើយ ក្រោយមក ត្រូវបានបញ្ចេញទៅក្នុងគន្លង ប្រហែល៤០០គីឡូម៉ែត្រ លើផែនដី។ អ្នកស្រាវជ្រាវបានរកឃើញថា ឈើ Honoki គឺស័ក្តិសមបំផុត សម្រាប់យានអវកាស បន្ទាប់ពីធ្វើការពិសោធន៍ រយៈពេល១០ ខែនៅលើស្ថានីយ៍អវកាសអន្តរជាតិ។ ផ្កាយរណប LignoSat ប្រើបច្ចេកទេសសិប្បកម្មបែបប្រពៃណី របស់ជប៉ុន ដោយគ្មានវីស ឬកាវ។ ផ្កាយរណបមានទំហំប៉ុនបាតដៃនេះ បង្ហាញពីសក្តានុពលលោហធាតុ នៃសម្ភារៈកកើតឡើងវិញ នៅពេលដែលមនុស្សស្វែងរកការរស់ នៅក្នុងលំហអាកាស។ លោក Takao Doi អវកាសយានិកប្រចាំ នៅសាកលវិទ្យាល័យ Kyoto…