-
អេស្ប៉ាបញ្ចេញជំនួយ ១១ពាន់លានដុល្លារស្តារការខូចខាតក្រោយទឹកជំនន់

ម៉ាឌ្រីដ ៖ ប្រទេសអេស្ប៉ាញប្រកាសនឹងផ្តល់ថវិកាប្រហែល ១១ពាន់លានដុល្លារ ដើម្បីជួយស្ដារទីក្រុង Valencia ឡើងវិញ បន្ទាប់ពីទឹកជំនន់ភ្លាមៗបានវាយប្រហារក្រុងនេះកាលពីសប្តាហ៍មុន ប៉ុន្តែអាជ្ញាធរក្នុងតំបន់ចង់បានថវិកាលើសហ្នឹងបីដង។ សេវាសង្គ្រោះបន្ទាន់ក្នុងតំបន់បាននិយាយកាលពីថ្ងៃអង្គារថា ទឹកជំនន់ជាប្រវត្តិសាស្ត្រ និងមិនធ្លាប់មានក្នុងពេល ៥០ឆ្នាំ បង្កឡើងពីភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារទីក្រុង Valencia ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១១នាក់។ ទីភ្នាក់ងារឧតុនិយមរដ្ឋរបស់ប្រទេសអេស្ប៉ាញបាននិយាយកាលពីសប្តាហ៍មុនថា វាជាព្យុះភ្លៀងដ៏ខ្លាំងក្លាបំផុតសម្រាប់ទីក្រុង Valencia គិតចាប់តាំងពីឆ្នាំ ១៩៨៧។ កាលពីថ្ងៃសៅរ៍ សភាពាណិជ្ជកម្មទីក្រុង Valencia បានប៉ាន់ប្រមាណថា អាជីវកម្មរហូតដល់ ៤,៥០០ទីតាំងបានរងការខូចខាត ក្នុងនោះ ១,៨០០ទីតាំងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ បន្ថែមលើនេះ ទឹកជំនន់ក៏ បាន ប៉ះ ពាល់ ដល់ វិស័យ សេដ្ឋកិច្ច ជា ច្រើន ផ្សេងទៀត រួមមានទាំង កសិកម្ម ឧស្សាហកម្ម និង សេវាកម្ម ខណៈដែលការផលិតស្វ័យប្រវត្តិនៅតែជាឧស្សាហកម្មដ៏សំខាន់បំផុតរបស់ទីក្រុង Valencia។ យោងតាមរបាយការណ៍ពីមូលនិធិ Aon Spain ដែលជាមូលនិធិឯកជន ការពារ និងជួយដល់គ្រោះមហន្តរាយធម្មជាតិ…
-
ស៊ីមបាវ៉េហាមប៉ូលិសប្រើទូរស័ព្ទ ពេលបំពេញកាតព្វកិច្ច

ហារ៉ារ៉េ ៖ ច្បាប់របស់រដ្ឋាភិបាលស៊ីមបាវ៉េ ដែលហាមឃាត់ប៉ូលិសប្រើទូរស័ព្ទនៅពេលធ្វើការបានចូលជាធរមានភ្លាមៗ។ ច្បាប់នេះ នឹងបញ្ជាឱ្យមន្ត្រីប៉ូលីសឈប់ប្រើឧបករណ៍ទំនាក់ទំនងឯកជនរបស់ពួកគេ នៅពេលបំពេញកាតព្វកិច្ច។ មន្រ្តីទាំងអស់ត្រូវតែប្រគល់ទូរស័ព្ទដៃរបស់ពួកគេទៅឱ្យអ្នកគ្រប់គ្រង នៅពេលពួកគេទៅដល់ការិយាល័យធ្វើការរបស់ពួកគេ តែអាចប្រើវាបានតែក្នុងអំឡុងពេលសម្រាកប៉ុណ្ណោះ។ មិនមានហេតុផលណាមួយត្រូវបានលើកឡើងប្រឆាំងនឹងការហាមឃាត់នេះទេ ប៉ុន្តែវាត្រូវបានគេជឿថា ផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់អំពើពុករលួយក្នុងស្ថាប័នប៉ូលីស។ ច្បាប់នេះត្រូវបានដាក់ចេញប៉ុន្មានថ្ងៃបន្ទាប់ពីប៉ូលីសចរាចរណ៍ពីរនាក់ត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋធានី ហារ៉ារ៉េ បន្ទាប់ពីវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយ បានលាតត្រដាងទង្វើរបស់ពួកគេ ដែលបានទទួលយកសំណូកពីយានជំនិះសាធារណៈ។ ស្ថាប័នប៉ូលិសត្រូវបានគេមើលឃើញ ថា ស្ថិត ក្នុង ចំណោម ស្ថាប័ន ពុករលួយ បំផុត ក្នុង ប្រទេស ស៊ីមបាវ៉េ ដដោយសារតែប្រាក់ ខែ ទាប និង និងលក្ខខណ្ឌការងារមិនល្អ៕ ប្រភព ៖ BBC ប្រែសម្រួល : ឈឹម ទីណា
-
រុស្ស៊ីឆ្លៀតធ្វើសមយុទ្ធជាមួយឥណ្ឌូណេស៊ី ទោះជាប់ដៃធ្វើសង្រ្គាមនៅអ៊ុយក្រែន

ហ្សាការតា ៖ កងទ័ពជើងទឹកឥណ្ឌូណេស៊ី និងរុស្ស៊ីកំពុងតាមដានលើកិច្ចព្រមព្រៀងមួយ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី។ ពួកគេក៏កំពុង ធ្វើ សមយុទ្ធ រួមគ្នា ជា លើក ដំបូងផងដែរ ប៉ុន្តែ មន្ត្រី នៅ ទីក្រុង ហ្សាការតា បាន ទទូច ថា ននោះមិនមែន មាន ន័យ ថា ពួកគេពួកគេកំពុងចូលរួមជាមួយរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែននោះទេ។ ក្រសួងការពារជាតិឥណ្ឌូណេស៊ីនិយាយថា សមយុទ្ធយោធាជើងទឹកនេះ នឹងដំណើរការរហូតដល់ថ្ងៃសុក្រទី៨ ខែវិច្ឆិកា ក្នុងនោះក៏មាននាវាចម្បាំងចំនួន៧គ្រឿង។ មេបញ្ជាការកងនាវាចរឥណ្ឌូណេស៊ី លោក Denih Hendrata និយាយថា ប្រទេសរបស់លោកចង់ប្រកាសថា ឥណ្ឌូណេស៊ីនឹងមិននៅខាងនរណាម្នាក់ឡើយ ក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន។ សមយុទ្ធនេះកើតឡើងបន្ទាប់ពីប្រធានាធិបតី ឥណ្ឌូណេស៊ី លោក Prabowo Subianto បាន ធ្វើ ទស្សនកិច្ច នៅ រុស្ស៊ី កាលពី ខែកក្កដា មុន ចូលកាន់ តំណែង។ នាឱកាសនោះ បប្រធានាធិបតីឥណ្ឌូណេស៊ី…
-
មេដឹកនាំកំពូលៗលើពិភពលោក រួមទាំងប្រធានាធិបតីអ៊ុយក្រែន អ៉ីស្រាអែល និងអង់គ្លេស

-
គិតត្រឹមម៉ោង ៤៖៤៨នាទីរសៀលនេះ លោក Trump ទទួលបានអង្គបោះឆ្នោត ២៦៧ ខណៈលោកស្រី Harris ទទួលបាន ២២៤

-
គិតត្រឹមម៉ោង ៣៖២៨នាទីរសៀលនេះ លោក Trump ទទួលបានអង្គបោះឆ្នោត ២៦៧ ខណៈលោកស្រី Harris ទទួលបាន ២២៤

-
Trump ប្រកាសថាខ្លួនជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកថ្មី

-
សារព័ត៌មាន Fox News ព្យាករថា លោក Trump នឹងជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកថ្មី

-
គិតត្រឹមម៉ោង ២៖២៤នាទីរសៀលនេះ លោក Trump ទទួលបានអង្គបោះឆ្នោត ២៤៨ ខណៈលោកស្រី Harris ទទួលបាន ២១៤

-
គិតត្រឹមម៉ោង ១៖៤៤នាទីរសៀលនេះ លោក Trump ទទួលបានអង្គបោះឆ្នោត ២៤៧ ខណៈលោកស្រី Harris ទទួលបាន ២១៤
