Category: ព័ត៌មានអន្តរជាតិ

  • Zelensky រំពឹងថា Trump ជួយនាំសន្តិភាពនៅអ៊ុយក្រែន ឆាប់ៗ

    Zelensky រំពឹងថា Trump ជួយនាំសន្តិភាពនៅអ៊ុយក្រែន ឆាប់ៗ

    បរទេស៖ ក្រោយដឹងថា លោក Trump បានឈ្នះការបោះឆ្នោត ក្លាយជាប្រធានាធិបតីអាមេរិក ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Zelensky បានថ្លែងផង និងបង្ហោះលើបណ្តាញសង្គមផង អបអរសាទរដល់លោក Trump ដោយកត់សម្គាល់ការប្តេជ្ញាចិត្តចំពោះវិធីសាស្រ្ត «សន្តិភាព» របស់ លោក Trump នឹងអាចនាំឲ្យអ៊ុយក្រែនមានសន្តិភាព ឆាប់ៗនេះ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និយាយថា «សូមអបអរសាទរចំពោះ @realDonaldTrump ចំពោះជ័យជម្នះការបោះឆ្នោតដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់! ខ្ញុំនឹកចាំពីជំនួបដ៏អស្ចារ្យរបស់យើងជាមួយលោកប្រធានាធិបតី Trump កាលពីខែកញ្ញា នៅពេលដែលយើងបានពិភាក្សាលម្អិតអំពីអ៊ុយក្រែន-សហរដ្ឋអាមេរិក។ ភាពជាដៃគូយុទ្ធសាស្ត្រ ផែនការជ័យជំនះ និងវិធីដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន» នេះជាអ្វីដែលលោក Zelensky បានសរសេរនៅក្នុងការបង្ហោះនៅលើវេទិកាសង្គម X ។ លោកបានបន្ថែមថា លោកសូមកោតសរសើរចំពោះ «ការប្តេជ្ញាចិត្តរបស់លោក Trump ចំពោះវិធីសាស្រ្ត សន្តិភាពដ៏មានឥទ្ធិពល នៅក្នុងកិច្ចការ ពិភពលោក។ មេដឹកនាំអ៊ុយក្រែនរូបនេះបានបន្តថា «នេះជាគោលការណ៍ដែលអាចអនុវត្តបានសន្តិភាពនៅអ៊ុយក្រែន កាន់តែឆាប់»។ គួររម្លឹកថា លោក Trump បានជួបជាមួយ…

  • លោកស្រី Harris អបអរ Trump និងសន្យាប្រគល់អំណាចដោយសន្តិវិធី

    លោកស្រី Harris អបអរ Trump និងសន្យាប្រគល់អំណាចដោយសន្តិវិធី

    បរទេស៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក និងទើបចាញ់ការបោះឆ្នោត បេក្ខជនតំណាង គណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris បានអបអរសាទរ ដល់លោក Trupm ហើយ បានសន្យាថា នឹងផ្ទេរអំណាចដោយសន្តិវិធីទៅឱ្យលោក Donald Trump កាលពីថ្ងៃពុធ។ លោកស្រី Kamala Harris និយាយថា «យើងត្រូវតែទទួលយកលទ្ធផលនៃការបោះឆ្នោតនេះ។ ថ្ងៃនេះ ខ្ញុំបាននិយាយជាមួយប្រធានាធិបតីជាប់ឆ្នោត Trump ហើយបានអបអរសាទរលោក ចំពោះជ័យជំនះរបស់លោក» ។ លោកស្រីបន្តថា «ខ្ញុំក៏បានប្រាប់គាត់ថា យើងនឹងជួយគាត់ និងក្រុមរបស់គាត់ជាមួយនឹងការផ្លាស់ប្តូរនេះ ហើយថាយើងនឹងចូលរួមក្នុងការផ្ទេរអំណាចដោយសន្តិវិធី»។ លោកស្រី Harris បាននិយាយថា «ការផ្តល់កិត្តិយសដល់លទ្ធផលបោះឆ្នោតគឺជាអ្វី ដែលយើងត្រូវបែងចែកលទ្ធិប្រជាធិបតេយ្យ ពីរបបរាជានិយម ឬ របបផ្តាច់ការ។ អ្នកណាក៏ដោយដែលស្វែងរកការជឿទុកចិត្តពីសាធារណជនត្រូវតែគោរពលទ្ធផលនេះ»។ នៅចំពោះមុខហ្វូងអ្នកគាំទ្រ លោកស្រី Kamala Harris បានជំរុញឱ្យអ្នកគាំទ្របន្តតស៊ូមតិ ទោះបីជាចាញ់ឆ្នោតលោក Trump ដាច់ដ៏ដោយ។ លោកត្រាំទទួលបានអង្គបោះឆ្នោតតំណាង ចំនួន២៩១ ខណៈដែលលោកស្រី Harris ទទួលបាន…

  • ព្យុះសង្ឃរា Rafael បង្ខំមនុស្សជាង ៧ម៉ឺននាក់ចាកចោលផ្ទះនៅគុយបា

    ព្យុះសង្ឃរា Rafael បង្ខំមនុស្សជាង ៧ម៉ឺននាក់ចាកចោលផ្ទះនៅគុយបា

    ឡាហាវ៉ាន ៖ មនុស្សច្រើនជាង ៧០,០០០នាក់ បង្ខំចិត្តចាកចោលផ្ទះសម្បែងឆ្ពោះទៅកាន់ទីសុវត្ថិភាព ខណៈដែលគុយបាកំពុងត្រៀមខ្លួនទប់ទល់នឹងព្យុះសង្ឃរាថ្មីមួយទៀត មានឈ្មោះថា Rafael ដែលត្រូវបានគេរំពឹងថា នឹងបោកបក់មកដល់ឆាប់ៗនេះ។ គិតត្រឹមព្រឹកថ្ងៃពុធ ព្យុះសង្ឃរា Rafael កំពុងស្ថិតនៅចម្ងាយប្រហែល ២៦០គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីឡាហាវ៉ាន ជាមួយនឹងល្បឿនប្រហែល ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលធ្វើឱ្យវាក្លាយជាព្យុះសង្ឃរាប្រភេទទី២ ក្នុងចំណោម ប្រភេទ៥ នៅលើមាត្រដ្ឋាន Saffir-Simpson។ ប្រភេទទី៥ ខ្លាំងបំផុត។ ប៉ុន្តែបើតាមការអះអាងរបស់មជ្ឈមណ្ឌល ព្យុះសង្ឃរា Rafael អាចនឹងបង្កើនឥទ្ធិពលវិវត្តន៍ខ្លួនក្លាយជាព្យុះសង្ឃរាដ៏ធំ មុនពេលវាបោកបក់មកដល់ប្រទេសគុយបា នៅថ្ងៃនេះ។ ចំណែកឯវិទ្យាស្ថានឧតុនិយម (Insmet) របស់គុយបា ក៏បាននិយាយដែរថា ខ្លួនរំពឹងថា ព្យុះសង្ឃរា Rafael នឹងវិវត្តខ្លួនទៅជាប្រភេទទី៣ នៅពេលដែលវាទៅដល់ភាគខាងលិចនៃកោះនៅចន្លោះខេត្ត Pinar del Rio និង Artemisa។ ជាការឆ្លើយតប ខេត្តចំនួន៩ នៅភាគខាងលិច និងភាគកណ្តាលប្រទេសគុយបា រួមទាំងរដ្ឋធានីឡាហាវ៉ាន ត្រូវបានប្រកាសឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់៕ ប្រភព ៖ AFP ប្រែសម្រួល ៖…

  • INT . Toyota តេស្តតាក់ស៊ីហោះអគ្គិសនីដំបូងនៅជប៉ុន

    INT . Toyota តេស្តតាក់ស៊ីហោះអគ្គិសនីដំបូងនៅជប៉ុន

    តូក្យូ ៖ ក្រុមហ៊ុនជប៉ុន Toyota ចាប់ដៃគូជាមួយក្រុមហ៊ុនអាមេរិក Joby Aviation បង្កើតតាក់ស៊ីហោះអគ្គិសនីដឹកជញ្ជូនអ្នកដំណើរ ហើយថ្មីៗនេះបានធ្វើតេស្តហោះហើរវាលើកដំបូងដោយជោគជ័យ ក្នុងអំឡុងពិព័រណ៍អន្តរជាតិរបស់ Joby នៅប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន interesting engineering។ មូលហេតុដែល Toyota និង Joby សហការគ្នាបង្កើតតាក់ស៊ីហោះអគ្គិសនីនេះ គឺមានគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ កាត់បន្ថយផលប៉ះពាល់បរិស្ថាន និងផ្តល់ដំណោះស្រាយផ្នែកដឹកជញ្ជូនក្នុងទីក្រុង និងតំបន់ជនបទកាន់តែប្រសើរ ទាំងនៅប្រទេសជប៉ុន និងទូទាំងពិភពលោក។ តាក់ស៊ីហោះអគ្គិសនីរបស់ Joby រចនាឡើងមានកៅអីអង្គុយចំនួន៥ ក្នុងនោះមានអ្នកបើកម្នាក់ និងអ្នកដំណើរ ៤នាក់ ក្នុងល្បឿនជាង ៣២០គីឡូម៉ែត្រក្នុងមួយម៉ោង ព្រមជាមួយការបំពាក់បច្ចេកវិទ្យាបំភាយឧស្ម័នសូន្យ និងគ្មានសំឡេងរំខានដូចឧទ្ធម្ភាគចក្រ។ ការធ្វើតេស្តនេះទៀតសោត កើតឡើងប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន Toyota បានប្តេជ្ញាចិត្តបោះទុនវិនិយោគបន្ថែមចំនួន ៥០០លានដុល្លារទៅក្នុងក្រុមហ៊ុន Joby ដើម្បីគាំទ្រដល់ការចេញវិញ្ញាបនប័ត្រ និងការផលិតតាក់ស៊ីហោះអគ្គិសនីរបស់ក្រុមហ៊ុន។ មូលនិធិបន្ថែមនេះ ធ្វើឱ្យការវិនិយោគសរុបរបស់ Toyota នៅក្នុង Joby កើនឡើងដល់ ៨៩៤លានដុល្លារ៕ ប្រភព៖ interesting engineering…

  • ចិនត្រៀមបញ្ចេញយន្តហោះចម្បាំងបំបាំងកាយថ្មីប្រជែងអាមេរិក

    ចិនត្រៀមបញ្ចេញយន្តហោះចម្បាំងបំបាំងកាយថ្មីប្រជែងអាមេរិក

    ប៉េកាំង ៖ កងទ័ពអាកាសចិនឆាប់ៗនេះនឹងដាក់បង្ហាញយន្តហោះចម្បាំងបំបាំងកាយថ្មីរបស់ខ្លួន គឺ J-35A ជាផ្លូវការ នៅឯពិធីតាំងបង្ហាញយន្តហោះដ៏ធំមួយ នៅសប្តាហ៍ក្រោយ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Zhuhai ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។ ការបញ្ចេញយន្តហោះ J-35A របស់ចិន ត្រូវបានគេមើលឃើញថា ជាការត្រៀមខ្លួនប្រជែងនឹងយន្តហោះចម្បាំងបំបាំងកាយដទៃទៀត រួមទាំង F-22 និង F-35 របស់សហរដ្ឋអាមេរិក។ ការអភិវឌ្ឍន៍យន្តហោះរបស់ចិន គឺជាផ្នែកមួយនៃការដេញថ្លៃរបស់ទីក្រុងប៉េកាំង ដើម្បីផ្គូផ្គងសមត្ថភាពយន្តហោះចម្បាំងបំបាំងកាយរបស់សហរដ្ឋអាមេរិក ខណៈដែលចិនកំពុងជំរុញទំនើបកម្មកងកម្លាំងប្រដាប់អាវុធ និងពង្រីកឥទ្ធិពលកម្លាំងយោធារបស់ខ្លួននៅក្នុងតំបន់អាស៊ី។ យន្តហោះ J-35A ត្រូវបានរចនាឡើងផ្តោតចម្បង សម្រាប់ប្រតិបត្តិការប្រយុទ្ធតាមអាកាស ហើយក៏អាចធ្វើការវាយលុកពីអាកាសទៅដីផងដែរ នេះបើយោងតាមរបាយការណ៍ពីបណ្តាញទំនាក់ទំនងយោធាចិន។ ប្រសិនបើយន្តហោះនេះ ត្រូវបានដាក់ឱ្យដំណើរការ នោះវានឹងធ្វើឱ្យចិនក្លាយជាប្រទេសទីពីរ បន្ទាប់ពីសហរដ្ឋអាមេរិកដែលផលិតបានយន្តហោះចម្បាំងបំបាំងកាយពីរប្រភេទ នេះបើតាមការអះអាងរបស់អ្នកជំនាញ ដកស្រង់ចេញដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន។ យន្តហោះចម្បាំងបំបាំងកាយ J-20 របស់ប្រទេសចិនដំបូង បានចូលបម្រើការងារក្នុងឆ្នាំ ២០១៧។ កងទ័ពរំដោះប្រជាជនចិន ហៅកាត់ (PLA) នៅចន្លោះខែកក្កដា ឆ្នាំ ២០២៣ និងខែមិថុនាឆ្នាំនេះ បានដាក់ពង្រាយយន្តហោះ…

  • រុស្ស៊ីបាញ់ផ្កាយរណបម្តង៥៥គ្រឿង មានទាំងរបស់អ៊ីរ៉ង់២គ្រឿង

    រុស្ស៊ីបាញ់ផ្កាយរណបម្តង៥៥គ្រឿង មានទាំងរបស់អ៊ីរ៉ង់២គ្រឿង

    បរទេស៖ ក្នុងពេលស្ថានភាពតានតឹងរវាងអ៊ីរ៉ង់និងអ៊ីស្រាអែល និងសង្គ្រាមនៅអ៊ុយក្រែន ប្រទេសរុស្ស៊ីបានបាញ់បង្ហោះផ្កាយរណបចំនួន ៥៥ គ្រឿង ទៅកាន់គន្លងតារាវិថី កាលពីថ្ងៃអង្គារ រួមទាំងផ្កាយរណប ពីរគ្រឿងរបស់អ៊ីរ៉ង់ ចំពេលមានទំនាក់ទំនង កាន់តែស៊ីជម្រៅ រវាងទីក្រុងម៉ូស្គូ និងទីក្រុងតេអេរ៉ង់។ ទីភ្នាក់ងារអវកាស Roscosmos របស់រុស្ស៊ី បាននិយាយថា គ្រាប់រ៉ុក្កែត Soyuz បានបាញ់ចេញពី ស្ថានីយ Vostochny Cosmodrome ក្នុងតំបន់ Far East របស់ប្រទេសរុស្ស៊ី។ Roscosmos បាននិយាយថា ផ្កាយរណបរុស្ស៊ីមាន ៥១ គ្រឿង, ផ្កាយរណបរុស្ស៊ី-ចិន មួយគ្រឿង និង ផ្កាយរណបរុស្ស៊ី-ហ្ស៊ីមបាវ៉េ ត្រូវបានដាក់ចូលទៅក្នុងគន្លងតារាវិថី ព្រមទាំង ផ្កាយរណបអ៊ីរ៉ង់ ពីរគ្រឿង ផងដែរ។ប្រភពបាននិយាយថា ការបាញ់នេះគឺជាចំនួនកំណត់ត្រា នៃការបាញ់ផ្កាយរណបរុស្ស៊ី ក្នុងពេលដំណាលគ្នា ដ៏ច្រើនពុំធ្លាប់មាន។ ផ្កាយរណបរូបភាព និងទំនាក់ទំនងរបស់អ៊ីរ៉ង់ ពីរគ្រឿង គឺ Koswar និង Hodhod ត្រូវបានរចនា និងសាងសង់ដោយក្រុមហ៊ុន…

  • ឈ្នះឆ្នោតភ្លាម! Trump ថ្លែងកោតសរសើរ Elon Musk

    ឈ្នះឆ្នោតភ្លាម! Trump ថ្លែងកោតសរសើរ Elon Musk

    បរទេស៖ នៅថ្ងៃពុធនេះ ក្រោយដឹងថាបានឈ្នះការបោះឆ្នោត ក្លាយជាប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសជ័យជម្នះ នៅក្នុងការបោះឆ្នោតនេះ ដោយបានថ្លែងកោតសរសើរ លោក Elon Musk ដែលបានជួយគាំទ្រដល់រូបលោក និងថែមទាំងព្រលយពាក្យថា « Elon Musk ជាតារាថ្មី» នេះបើតាម CNBC។ លោក Trump បានប្រាប់អ្នកគាំទ្រ នៅឯរដ្ឋ Florida ជាកន្លែងដែលរូបលោក ត្រូវបានអមដោយសមាជិកគ្រួសារថា «ខ្ញុំចង់អរគុណប្រជាជនអាមេរិកសម្រាប់កិត្តិយសដ៏អស្ចារ្យ ..យើងនឹងជួយប្រទេសរបស់យើង ឱ្យប្រសើរឡើងវិញ យើងនឹងកែលម្អអ្វីៗទាំងអស់ អំពីប្រទេសរបស់យើង»។ លោកបានថ្លែងថា «យើងបានបង្កើតប្រវត្តិសាស្ត្រនេះនឹងក្លាយជាយុគសម័យមាស របស់អាមេរិក»។ ឆ្លៀតពេលនោះ លោក Trump ថែមទាំងកោតបានសរសើរ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk សម្រាប់ការគាំទ្រលោក នៅក្នុងយុទ្ធនាការ កន្លងមក។ លោកថា «យើងមានតារាថ្មី ផ្កាយមួយបានកើត នោះ គឺ Elon» ដែលគេស្គាល់ថា…

  • លោក Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកថ្មី ដោយទទួលបានអង្គបោះឆ្នោត ២៧៧ ខណៈលោកស្រី Harris ទទួលបាន ២២៤

    លោក Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកថ្មី ដោយទទួលបានអង្គបោះឆ្នោត ២៧៧ ខណៈលោកស្រី Harris ទទួលបាន ២២៤

    នេះជាការត្រឡប់មកដឹកនាំអាមេរិកសារជាថ្មី សម្រាប់អាណត្តិទី២ បន្ទាប់ពីលោកធ្លាប់កាន់តំណែងជា ប្រធានាធិបតីបានមួយអាណត្តិ កាលពីចន្លោះឆ្នាំ២០១៧-២០២១ – AP #ams1minute

  • លោក ហ្សេលេនស្គី ថា ត្រឹមមួយខែតុលា រុស្ស៊ីប្រើដ្រូនជាង ២ ពាន់គ្រឿងកម្ទេចអ៊ុយក្រែន

    លោក ហ្សេលេនស្គី ថា ត្រឹមមួយខែតុលា រុស្ស៊ីប្រើដ្រូនជាង ២ ពាន់គ្រឿងកម្ទេចអ៊ុយក្រែន

    គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អះអាងថា រុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬហៅថាដ្រូនជាង ២.០២៣គ្រឿង ក្នុងខែតុលា វាយប្រហារប្រឆាំងអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។ កាសែតជប៉ុន NHK បានរាយការណ៍ថា លោក ហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថាផ្សាយតាមកញ្ចក់ទូរទស្សន៍ថ្មីៗនេះថា រុស្ស៊ីបានប្រើប្រាស់យន្តហោះដ្រូនពិឃាតវាយលុកប្រឆាំងនឹងអ៊ុយក្រែនជារៀងរាល់ថ្ងៃ កាលពីខែតុលា។ មេដឹកនាំអ៊ុយក្រែនរូបនេះបន្ថែមថា យន្តហោះដ្រូនទាំងនោះ មានជាប់ពាក់ព័ន្ធនឹងសមាសធាតុជាង ១៧០,០០០គ្រឿង ដែលគួរតែមានវិធានការរារាំង ត្រូវបានផ្គត់ផ្គង់ទៅឱ្យប្រទេសរុស្ស៊ី។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ទៀតថា បញ្ហានេះកំពុងទាមទារឱ្យពិភពលោកធ្វើសកម្មភាពកាន់តែខ្លាំងឡើង ដើម្បីគ្រប់គ្រងការនាំចេញសមាសធាតុនិងធនធានពិសេសទៅដល់ដៃរុស្ស៊ី។ ហើយលោកក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ បង្កើនការដាក់ទណ្ឌកម្មលើរុស្ស៊ី ដើម្បីទប់ស្កាត់ប្រទេសនេះពីការផលិតយន្តហោះដ្រូនពិឃាតផងដែរ។ អាជ្ញាធរអ៊ុយក្រែនបានឱ្យដឹងថា កម្ទេចកម្ទីយន្តហោះដ្រូនរបស់រុស្ស៊ីដែលត្រូវបានស្ទាក់ចាប់ ឬបំផ្លាញបានធ្លាក់ក្នុងសង្កាត់ចំនួន៦ នៃរដ្ឋធានីគៀវ កាលពីពេលថ្មីៗនេះ បង្កឱ្យមានអគ្គិភ័យ និងបំផ្លិចបំផ្លាញបង្អួចនៅឯអគារលំនៅឋានជាច្រើនកន្លែង។ អ្នកសង្កេតការណ៍មួយចំនួននិយាយថា យោធារុស្ស៊ីប្រហែលជាកំពុងស្វែងរកការដាក់សម្ពាធលើអ៊ុយក្រែនឥតឈប់ឈរ ជាមួយនឹងការវាយប្រហារដោយយន្តហោះដ្រូន។ ជាការឆ្លើយតប អ៊ុយក្រែនកំពុងស្នើសុំឱ្យប្រទេសលោកខាងលិច បើកដៃឱ្យខ្លួនប្រើអាវុធរយៈចម្ងាយឆ្ងាយបាញ់ចូលកាន់តែជ្រៅ ដើម្បីឱ្យទីក្រុងគៀវអាចវាយប្រហារមូលដ្ឋានយោធានៅក្នុងទឹកដីរុស្ស៊ី និងទប់ស្កាត់ការវាយប្រហារដោយយន្តហោះដ្រូនរុស្ស៊ី៕ ប្រភព ៖ NHK ប្រែសម្រួល ៖…

  • Tesla ត្រៀមវាយលុកទីផ្សារកង់អគ្គិសនី ជាមួយតម្លៃថោកមិនគួរឱ្យជឿ

    Tesla ត្រៀមវាយលុកទីផ្សារកង់អគ្គិសនី ជាមួយតម្លៃថោកមិនគួរឱ្យជឿ

    វ៉ាស៊ីនតោន ៖ មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk មានបំណងផលិតកង់អគ្គិសនីដំបូងបង្អស់របស់ក្រុមហ៊ុន Tesla ដែលគ្រោងនឹងចេញលក់ក្នុងតម្លៃទាបគួរឱ្យភ្ញាក់ផ្អើលត្រឹមតែ ៦៩៩ដុល្លារ។ នេះបើតាមការចុះផ្សាយដោយគេហទំព័រ autopower។ ជាធម្មតា កង់អគ្គិសនីផលិតឡើងមានតម្លៃខ្ពស់លើសពីរាប់ពាន់ដុល្លារ ប៉ុន្តែខុសប្លែកពីក្រុមហ៊ុនដទៃ Tesla កំពុងធ្វើបដិវត្តន៍ឧស្សាហកម្មកង់អគ្គិសនី តាមរយៈផ្តល់នូវការរួមបញ្ចូលគ្នា ទាំងតម្លៃសមរម្យ ការការពារបរិស្ថាន និងបច្ចេកវិទ្យាទំនើប។ កង់អគ្គិសនីរបស់ Tesla ត្រូវបានប្រភពទម្លាយឱ្យដឹងថា នឹងបំពាក់ដោយបច្ចេកវិទ្យា និងមុខងារទំនើបៗ រួមបញ្ចូលទាំងថាមពលប្រើប្រាស់បានយូរ, មុខងារសុវត្ថិភាពកម្រិតខ្ពស់ និងបច្ចេកវិទ្យាបើកបរខ្លួនឯងនាពេលអនាគត។ យុទ្ធសាស្ត្រកំណត់តម្លៃកង់អគ្គិសនីថោកបែបនេះ ឆ្លុះបញ្ចាំងពីបេសកកម្មដ៏យូរអង្វែងរបស់លោក Musk ក្រៅពីឡានអគ្គិសនីប្រណីត កង់អគ្គិសនីក៏ជាជម្រើសដ៏ពេញនិយម ជាពិសេសមានតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ តាមរយៈការវាយលុកចូលទីផ្សារកង់អគ្គិសនីនេះទៀតសោត ក្រុមហ៊ុន Tesla ក៏កំពុងកំណត់គោលដៅស្រូបទាញអ្នកធ្វើដំណើរក្នុងទីក្រុង និងអ្នកជិះដែលមានការយល់ដឹងអំពីបរិស្ថាន ហើយស្វែងរកមធ្យោបាយធ្វើដំណើរដ៏រីករាយ និងសន្សំសំចៃ។ វាក៏ស្របតាមចក្ខុវិស័យដ៏ទូលំទូលាយរបស់លោក Musk សម្រាប់ការដឹកជញ្ជូនប្រកបដោយនិរន្តរភាព។ យ៉ាងណា មិនទាន់មានប្រភពបង្ហើបឱ្យដឹងថាតើពេលណា Tesla ចាប់ផ្តើមផលិត ឬចេញលក់កង់អគ្គិសនីរបស់ខ្លួននៅឡើយទេ៕ ប្រភព៖ Autopower ប្រែសម្រួល ៖ ឈឹម…