-
Elon Musk កើនទ្រព្យយ៉ាងគំហុក បន្ទាប់ពីជ័យជម្នះ Trump

បរទេស៖ មហាសេដ្ឋីពិភពលោក លោក Elon Musk ត្រូវបានគេមើលឃើញពីការកើនឡើងទ្រព្យសម្បត្តិ ២៦.៥ពាន់លានដុល្លារ នៅថ្ងៃដែល Donald Trump ឈ្នះការបោះឆ្នោត ប្រធានាធិបតីអាមេរិក។ ភាគហ៊ុននៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានកើនឡើង ១៤.៧% ដល់កម្រិតខ្ពស់បំផុត ពុំធ្លាប់មាន ក្នុងរយៈពេល ២ឆ្នាំ កាលពីថ្ងៃពុធ ដោយបានបន្ថែម ១១.៦% ដល់ទ្រព្យសម្បត្តិរបស់ CEO រូបនេះ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ។ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ២៩០ពាន់លានដុល្លារ លោក Musk នៅតែជាបុគ្គលដែលមានជាងគេបំផុត នៅលើពិភពលោក។ Tesla ត្រូវបានគេជឿថា នឹងទទួលបានអត្ថប្រយោជន៍ ពីតំណែងប្រធានាធិបតី របស់លោក Trump ខណៈដែលប្រធានាធិបតីជាប់ឆ្នោតបានសន្យាថា នឹងធ្វើឱ្យ Musk ជាប្រធានគណៈកម្មការខាងចំណាយ ចំណូល របស់រដ្ឋាភិបាល។ លោក Musk បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះយុទ្ធនាការរបស់លោក Trump នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ហើយបានចំណាយប្រាក់ជាង ១៣០…
-
Biden ថានឹងផ្ទេរអំណាចឲ្យ Trump ដោយសន្តិវិធី និងរបៀបរៀបរយ

បរទេស៖ លោកប្រធានាធិបតីអាមេរិករៀបនឹងចប់អាណត្តិ Joe Biden បាននិយាយថា ការផ្ទេរអំណាចទៅឱ្យលោក Donald Trump នឹងដំណើរការដោយ «សន្តិភាព និងមានរបៀបរៀបរយ»។ ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ បានស្នើឱ្យអ្នកគាំទ្ររបស់ លោកស្រី Kamala Harris សូមកុំចុះចាញ់ បន្ទាប់ពីការបរាជ័យ ខណៈដែលលោកបានសន្យាពី «ការផ្លាស់ប្តូរដោយសន្តិភាព និងរបៀបរៀបរយ» នៃអំណាច ទៅកាន់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ។ លោក Biden បាននិយាយ ក្នុងសុន្ទរកថាសាធារណៈដំបូងរបស់លោក ចាប់តាំងពីការចាញ់ឆ្នោតថ្នាក់ជាតិ ដ៏គួរឲ្យភ្ញាក់ផ្អើល សម្រាប់គណបក្សប្រជាធិបតេយ្យរបស់លោកថា «កាលពីម្សិលមិញ ខ្ញុំបាននិយាយជាមួយប្រធានាធិបតីជាប់ឆ្នោត លោក Trump ដើម្បីអបអរសាទរគាត់ ចំពោះជ័យជម្នះរបស់គាត់ ហើយខ្ញុំធានាដល់គាត់ថា ខ្ញុំដឹកនាំរដ្ឋបាលទាំងមូលរបស់ខ្ញុំ ឱ្យធ្វើការជាមួយក្រុមរបស់គាត់ ដើម្បីធានាឱ្យមានការផ្លាស់ប្តូរ ដោយសន្តិភាព និងរបៀបរៀបរយ» ។ លោក Biden ក៏បានធានាដល់ប្រទេសប្រកបដោយសុចរិតភាព នៃប្រព័ន្ធបោះឆ្នោត…
-
អាមេរិកលុបបំណុល ប្រទេសសូម៉ាលី ជាង១ពាន់លានដុល្លារ

បរទេស៖ សហរដ្ឋអាមេរិក និងសូម៉ាលីបានឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពីការលុបចោលបំណុល ជាង ១ពាន់លានដុល្លារ ដែលត្រូវបានចុះហត្ថលេខា នៅក្នុងសប្តាហ៍នេះ។ សូម៉ាលីជាប្រទេសក្រីក្របំផុតមួយ លើពិភពលោក បានស៊ូទ្រាំនឹងសង្គ្រាមស៊ីវិល រាប់ទសវត្សរ៍, ការបះបោរបង្ហូរឈាម ដោយក្រុមអាល់កៃដា ដែលមានទំនាក់ទំនងជាមួយក្រុមជីហាដ Al-Shabaab និងគ្រោះមហន្តរាយអាកាសធាតុ ជាញឹកញាប់។ កិច្ចព្រមព្រៀង កាលពីថ្ងៃអង្គារ ត្រូវបានចុះហត្ថលេខា ដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុសូម៉ាលី លោក Bihi Egeh និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ នៅទីក្រុង Mogadishu លោក Richard Riley ដែលបានពណ៌នាថា វាជា «ថ្ងៃដ៏អស្ចារ្យ»។ លោ Riley បាននិយាយថា កិច្ចព្រមព្រៀងទ្វេភាគីបានលើកលែងបំណុលចំនួន ១.១៤ ពាន់លានដុល្លារ របស់សូម៉ាលី។ នេះគឺជាផ្នែកមួយ នៃបំណុលសរុបចំនួន ៤.៥ ពាន់លានដុល្លារ ដែលខ្លួនជំពាក់ប្រទេសជាច្រើនហើយទទួលបានការអនុគ្រោះ ក្រោមកិច្ចព្រមព្រៀង ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ និង ធនាគារពិភពលោក នៅក្នុងខែធ្នូ។ លោកបានបន្ថែមថា «សូម៉ាលី ដោយមានជំនួយពីសហរដ្ឋអាមេរិក និងដៃគូអន្តរជាតិ…
-
អូស្ត្រាលីគ្រោងហាមក្មេងអាយុក្រោម១៦ឆ្នាំមិនឲ្យលេង Facebook

បរទេស៖ រដ្ឋាភិបាលអូស្ត្រាលីនិយាយថា ខ្លួននឹងបង្កើតច្បាប់ «ឈានមុខគេ» លើពិភពលោក ដើម្បីហាមប្រាមកុមារ អាយុក្រោម ១៦ ឆ្នាំ ពីប្រព័ន្ធផ្សព្វផ្សាយសង្គម រួមមាន ដូចជា Facebook ជាដើម។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយថា ច្បាប់ដែលបានស្នើឡើងនេះ ហើយគ្រោងនឹងត្រូវដាក់ក្នុងសភា នៅសប្តាហ៍ក្រោយ គឺមានគោលបំណងកាត់បន្ថយ «គ្រោះថ្នាក់» ពីប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលកំពុងរំលោភបំពាន លើកុមារអូស្ត្រាលី។ លោកបាននិយាយថា «នេះគឺសម្រាប់អ្នកម្តាយ និងលោកប៉ា… ពួកគេ ដូចជាខ្ញុំ ជាដើម សុទ្ធតែបារម្ភពីសុវត្ថិភាពកូនៗរបស់យើង តាមអ៊ីនធឺណិត។ ខ្ញុំចង់ឱ្យគ្រួសារអូស្ត្រាលីដឹងថា រដ្ឋាភិបាល ជាខ្នងបង្អែករបស់អ្នក»។ យ៉ាងណាមិញ លោក Albanese បាននិយាយថា នឹងមិនមានការផាកពិន័យ សម្រាប់អ្នកប្រើប្រាស់នោះទេ ហើយវានឹងអាស្រ័យលើនិយតករអនឡាញអូស្ត្រាលី eSafety Commissioner ដើម្បីអនុវត្តច្បាប់។ ច្បាប់នេះនឹងចូលជាធរមាន រយៈពេល១២ខែ បន្ទាប់ពីត្រូវបានអនុម័តរួច ប៉ុន្តែ នឹងត្រូវពិនិត្យមើលការអនុវត្តឡើងវិញ បន្ទាប់ពីចូលជាធរមាន។ យ៉ាងណាមិញ…
-
Starbucks នឹងបើកសាខានៅជិតព្រំដែនកូរ៉េខាងជើង

បរទេស ៖ ហាងកាហ្វេ Starbucks គ្រោងនឹងបើកទីតាំងថ្មី នៅជិតព្រំដែនរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅថ្ងៃទី ២៧ ខែវិច្ឆិកា ពោលគឺនៅជាន់ទីពីរនៃកន្លែងសង្កេតការណ៍ Jogang ក្នុងទីក្រុង Gimpo ខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូង ចម្ងាយប្រហែល ជាង១គីឡូម៉ែត្រ ពីព្រំដែនជាមួយកូរ៉េខាងជើង នេះបើយោងតាមសារព័ត៌មាន South China Morning Post ។ ហាងទំហំ១៣៦ ម៉ែត្រការ៉េ នឹងផ្តល់ឱ្យអតិថិជន នូវទិដ្ឋភាពនៃតំបន់ Kaepung ក្នុងខេត្ត North Hwanghae របស់ប្រទេសកូរ៉េខាងជើង។ ក្រៅពីនេះ ក៏មានឧទ្យាន Aegibong Peace Eco ដែលព័ទ្ធជុំវិញកន្លែងសង្កេតនោះ ហើយត្រូវបានទទួលស្គាល់ ជាតំបន់អភិរក្សបរិស្ថាននិងជាកន្លែងបង្កាត់ពូជសម្រាប់ប្រភេទសត្វ ដែលជិតផុតពូជទៀតផង។ គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងមានហាង Starbucks ប្រមាណ ១៩០០កន្លែង គិតត្រឹមឆ្នាំ ២០២៣ ដែលជាចំនួនច្រើនបំផុត លំដាប់ទីបួន ធៀបនឹងហាងកាហ្វេនានា នៅទូទាំងពិភពលោក…
-
មេធំ 7-Eleven សាកល្បងប្រើរទេះយន្តដឹកជញ្ជូនទំនិញបើកខ្លួនឯង

តូក្យូ ៖ ក្រុមហ៊ុនជប៉ុន Seven & i Holdings ដែលជាមេធំហាងលក់ទំនិញ 7-Eleven មានបំណងដំណើរការសាកល្បងរទេះយន្តដឹកជញ្ជូនទំនិញបើកខ្លួនឯង នៅតាមផ្លូវសាធារណៈក្នុងទីក្រុងតូក្យូ នៅឆ្នាំ ២០២៥។ នេះបើតាមការចុះផ្សាយរបស់កាសែតជប៉ុន NHK។ មូលហេតុដែលមេធំហាងលក់ទំនិញ 7-Eleven មានគម្រោងដំណើរការសេវាកម្មនេះ គឺក្នុងគោលបំណងផ្តល់ភាពងាយស្រួលដល់មនុស្សចាស់ និងអតិថិជន ដែលមិនអាចទៅទិញទំនិញផ្ទាល់នៅហាងបាន។ រទេះយន្តដឹកជញ្ជូនទំនិញបើកខ្លួនឯងនេះ អាចធ្វើដំណើរក្នុងល្បឿនប្រហែល ៦គីឡូម៉ែត្រក្នុងមួយម៉ោង បំពាក់ដោយឧបករណ៍ចាប់សញ្ញាដើម្បីរុករកទីតាំងអតិថិជន និងចាប់សញ្ញាភ្លើងចរាចរណ៍។ ដើម្បីទទួលបានទំនិញ អតិថិជនគ្រាន់តែប្រើកម្មវិធីនៅក្នុងទូរស័ព្ទដៃបើករទេះយន្តនេះ នៅពេលវាមកដល់។ ក្រុមហ៊ុននិយាយថា ខ្លួននឹងតាមដានមតិរបស់អតិថិជន ចំពោះសេវាកម្មថ្មីនេះ មុនពេលដាក់ឱ្យប្រើប្រាស់រទេះយន្តនេះនៅក្នុងតំបន់ ឬទីក្រុងផ្សេងៗទៀត។ យ៉ាងណា ក្រុមហ៊ុន Seven & i Holdings បាននឹងកំពុងរង់ចាំការយល់ព្រមពីអាជ្ញាធរ ដើម្បីចាប់ផ្តើមដំណើរការសាកល្បងពួកវានៅក្នុងខែនេះ នៅហាងចំនួនពីរនៅភាគខាងលិចទីក្រុងតូក្យូ។ អ្នកគ្រប់គ្រងហាង Seven-Eleven Japan លោក Nagao Hiroyuki និយាយថា យើងចង់ផ្តល់ជូនសេវាកម្មកាន់តែងាយស្រួល និងទាក់ទាញសម្រាប់អតិថិជនដែលពិបាកមកទិញទំនិញផ្ទាល់នៅហាង។ ហើយ Seven &…
-
ហ្វីលីពីនបំបែកកំណត់ត្រាពិភពលោក សង់សណ្ឋាគាររាងមាន់គោកធំបំផុតក្នុងពិភពលោក

ម៉ានីល ៖ សណ្ឋាគារមួយក្នុងប្រទេសហ្វីលីពីន បានបំបែកកំណត់ត្រាពិភពលោក Guinness World record ក្នុងនាមជាអគាររាងមាន់គោកធំបំផុតក្នុងពិភពលោក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន The Star។ សណ្ឋាគារចម្លែកនេះ គឺជាការបន្ថែមរសអារម្មណ៍ថ្មីមួយទៀតនៅក្នុងរមណីយដ្ឋាន Campuestohan Highland ជាកន្លែងទាក់ទាញភ្ញៀវទេសចរក្នុងតំបន់នៅភាគកណ្តាលនៃខេត្ត Negros Occidental។ មានទីតាំងនៅទីក្រុង Talisay រមណីយដ្ឋាននេះបានបើកដំណើរការតាំងពីឆ្នាំ ២០១២ ក្នុងនោះមានអាងហែលទឹក កន្លែងលក់ម្ហូបអាហារ និងកន្លែងស្នាក់នៅផ្សេងទៀត រួមទាំងខ្ទម bonita និងកាប៊ីនឈើ។ចំណែកឯសណ្ឋាគាររាងមាន់គោកខ្នាតយក្សនេះ មានទទឹង ១២ម៉ែត្រ បណ្តោយ ២៨ម៉ែត្រ និងកំពស់ ៣៥ម៉ែត្រ។ កម្ពស់នេះ គឺប្រហែលនឹងអាផាតមិនកម្ពស់ ១៣ជាន់ នៅក្នុងប្លុក Housing Board ដែលជាន់នីមួយៗមានកម្ពស់ប្រហែល ២.៦ម៉ែត្រ។សណ្ឋាគារដ៏អស្ចារ្យនេះ គឺជាគំនិតច្នៃប្រឌិតរបស់អ្នកជំនួញក្នុងស្រុកហ្វីលីពីន លោក Ricardo Tan ហៅឈ្មោះក្រៅ “Cano”។ វាមានបន្ទប់ម៉ាស៊ីនត្រជាក់ចំនួន១៥ បំពាក់ដោយទូរទស្សន៍ និងគ្រែធំ ដែលអនុញ្ញាតឱ្យភ្ញៀវអាចសម្រាកជាលក្ខណៈគ្រួសារ ឬមិត្តភក្តិបាន។ វាក៏មានតុអង្គុយសម្រាប់ភ្ញៀវទទួលបានបទពិសោធន៍ ពីការគយគន់ទេសភាពជុំវិញ…
-
ឡានដំបូងគេផលិតក្នុងសម័យសូវៀតតាំងពី ៧៣ឆ្នាំមុន បង្អួតរាងនៅប៉ូឡូញ

វ៉ាសូវី ៖ ឡានដំបូងគេផលិតនៅប៉ូឡូញនៅសេសសល់ពីសម័យសូវៀត ក្រោយសង្គ្រាមលោកលើកទី២ ត្រូវបានគេដាក់តាំងបង្ហាញបង្អួតរាងនៅជិតរដ្ឋធានីវ៉ាសូវី បន្ទាប់ពីប៉ូឡូញចាយពេលស្វែងរករាប់ទសវត្សរ៍ និងការចរចាយកត្រឡប់មកប្រទេសកំណើតវិញជាច្រើនឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AP។ ឡានម៉ូដែល Warszawa M-20 ស៊េរីឆ្នាំ ១៩៥១ មានលេខកូដ 000001 ផលិតនៅរោងចក្រ FSO Passenger Car Factory ក្នុងរដ្ឋធានីវ៉ាសូវី នៅថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំនោះ ពោលគឺកាលពី ៧៣ឆ្នាំមុន។ រោងចក្រ FSO ដែលត្រូវបានសាងសង់ឡើងដំបូងនៅចុងទសវត្សរ៍ឆ្នាំ ១៩៤០នេះ បានឈប់ដំណើរការហើយ ហើយឥឡូវនេះបានស្វែងរកគំរូដើមក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ ដោយសង្ឃឹមថា នឹងប្រើប្រាស់ឡានបុរាណដែលខ្លួនផលិតដើម្បីប្រារព្ធខួប។ សហស្ថាបនិកនៃសារមន្ទីរឯកជនមួយនៅភូមិ Otrebusy លោក Zbigniew Mikiciuk និយាយថា យើងមានមោទនភាពខ្លាំងណាស់ ព្រោះពេលនេះយើងស្ថិតក្នុងចំណោមមនុស្សតិចតួចបំផុតនៅលើពិភពលោក ដែលនៅសេសសល់យានជំនិះស៊េរីដំបូងបង្អស់ផលិតនៅក្នុងប្រទេស។ លោក Mikiciuk បន្ថែមថា យើងបានបង្កើតសារមន្ទីរអស់រយៈពេលជាង ៥០ឆ្នាំមកហើយ ហើយយើងមិនប្រមូលឡានដែលរកឃើញនៅតាមចិញ្ចើមផ្លូវទេ ប៉ុន្តែជាឡានដែលមានប្រវត្តិច្បាស់លាស់ ដួងព្រលឹង និងរឿងព្រេងពិតៗរបស់ពួកវា។ ឡាន Warszawa…
-
រុស្ស៊ីថា នឹងឈរចាំមើល តើលោក ត្រាំ អាចបញ្ចប់សង្គ្រាមអ៊ុយក្រែនបានទេ

មូស្គូ ៖ វិមានក្រឹមឡាំងនិយាយថា ខ្លួននឹងតាមឃ្លាំមើលសកម្មភាពរបស់លោក Donald Trump ដែលបានប្តេជ្ញាបញ្ចប់ជម្លោះអ៊ុយក្រែនយ៉ាងឆាប់រហ័ស បើសិនគាត់ក្លាយជាប្រធានាធិបតីអាមេរិកអាណត្តិថ្មី។ កន្លងមក លោក Trump ធ្លាប់បាននិយាយច្រើនលើកច្រើនសារថា គាត់នឹងបញ្ចប់ជម្លោះដែលបានចាប់ផ្តើមដោយវិមានក្រឹមឡាំងក្នុងខែកុម្ភៈ ឆ្នាំ២០២២ ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។ យ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយយ៉ាងដូច្នេះថា យើងនឹងធ្វើការសន្និដ្ឋានដោយផ្អែកលើជំហានជាក់ស្តែង និងពាក្យសម្តីច្បាស់លាស់។ លោក Peskov បន្ថែម ថា លោក Putin នៅមិនទាន់មានផែនការផ្ញើសារ អបអរសាទរ លោក Trump ទេ ដោយសារ តែ សហរដ្ឋ អាមេរិក ត្រូវបានរុស្ស៊ីចាត់ទុកជា ប្រទេស មិន រួសរាយ រាក់ទាក់ ដែលកំពុងមានជម្លោះជាមួយ រុស្ស៊ី។ បើតាមការអះអាងរបស់រដ្ឋាភិបាលរុស្ស៊ី ខ្លួន នឹង ទទួល យក ការ ដោះស្រាយ ជម្លោះ…
-
អ៊ីស្រាអែលបន្តវាយប្រហារលីបង់ ក្រោយការបោះឆ្នោតអាមេរិក

បរទេស៖ នៅក្រោយពេល១ថ្ងៃ ដែលសហរដ្ឋអាមេរិករៀបចំការបោះឆ្នោតប្រធានាធិបតី ការវាយប្រហារថ្មីៗ នៅភាគខាងត្បូង ទីក្រុង Beirut បានកើតមានឡើង ពោលគឺបន្ទាប់ពីការព្រមានឲ្យជនស៊ីវិលជម្លៀស ពីសំណាក់អ៊ីស្រាអែល។ ការវាយប្រហារ កាលពីថ្ងៃព្រហស្បតិ៍ បានកើតនៅឡើង នៅប្រហែលមួយម៉ោង បន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានអំពាវនាវឱ្យអ្នកស្រុក ក្បែរនឹងបន្ទាយ Hezbollah ចាកចេញ រួមទាំង ការចាកចេញពីទីតាំង នៅជិតអាកាសយានដ្ឋានអន្តរជាតិ របស់ប្រទេសលីបង់ ទៀតផង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល ចំនួន៩លើក នៅភាគខាងត្បូង ទីក្រុង Beirut ដោយបានកំណត់គោលដៅ ទៅលើអ្វីដែលយោធាអ៊ីស្រាអែលបានចាត់ទុកថា ជាហេដ្ឋារចនាសម្ព័ន្ធរបស់ពួក ហេសបូឡា រួមទាំង មជ្ឈមណ្ឌលបញ្ជាការ និងឃ្លាំងអាវុធ ទៀតផង។ ក្រុម ហេសបូឡា បានចាប់ផ្តើមការវាយប្រហារឆ្លងព្រំដែន កម្រិតទាប លើអ៊ីស្រាអែល ដើម្បីគាំទ្រក្រុមហាម៉ាស់ ដែលជាសម្ព័ន្ធមិត្តប៉ាឡេស្ទីនរបស់ខ្លួន បន្ទាប់ពីការវាយប្រហារ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣។ ប៉ុន្តែ បានវិវឌ្ឍន៍ទៅជាសង្រ្គាម កាលពីខែកញ្ញា បានសម្លាប់មនុស្ស យ៉ាងហោចណាស់…