-
ឆ្នាំ២០៣០ អ៊ីស្លង់នឹងក្លាយជាប្រទេសដំបូងក្នុងពិភពលោកប្រើថាមពលពន្លឺព្រះអាទិត្យនៅលំហអាកាស

រ៉ៃក្យាវិក ៖ ក្រុមហ៊ុនផលិតថាមពលពន្លឺព្រះអាទិត្យ Space Solar របស់ចក្រភពអង់គ្លេស ថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ជាមួយក្រុមហ៊ុន Reykjavik Energy ដើម្បីធ្វើឱ្យអ៊ីស្លង់ក្លាយជាប្រទេសដំបូងបង្អស់ក្នុងពិភពលោក ដែលទទួលបានថាមពលពីរោងចក្រថាមពលពន្លឺព្រះអាទិត្យ មានមូលដ្ឋាននៅលើលំហអាកាស។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ New Atlas។ ស្ថិតក្រោមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំងពីរ អ៊ីស្លង់នឹងទទួលបានថាមពលទំហំ ៣០ម៉េហ្គាវ៉ាត់នៅឆ្នាំ ២០៣០។ ប៉ុន្តែក្រុមហ៊ុន Space Solar បានអះអាងថា ខ្លួនមានគំរោងបង្កើនទំហំចែកចាយថាមពលនៅឆ្នាំ ២០៣៦ ពីម៉េហ្គាវ៉ាត់ទៅជីហ្គាវ៉ាត់ ហើយក្រុមហ៊ុនក៏កំពុងស្វែងរកទីតាំងទទួលថាមពលបន្ថែមនៅអ៊ីស្លង់ កាណាដា និងភាគខាងជើងប្រទេសជប៉ុនផងដែរ។ សហនាយកប្រតិបត្តិនៃក្រុមហ៊ុន Space Solar លោក Martin Soltau បានគូសបញ្ជាក់ថា ថាមពលពន្លឺព្រះអាទិត្យមានមូលដ្ឋាននៅលំហអាកាស បានផ្តល់អត្ថប្រយោជន៍មិនអាចប្រៀបផ្ទឹមបាន ជាមួយនឹងតម្លៃថាមពលដែលមានការប្រកួតប្រជែង និងការផ្តល់សេវាកម្ម ២៤ម៉ោងក្នុងមួយសប្តាហ៍។ សហនាយកប្រតិបត្តិរូបនេះបន្ថែមថា ការទទួលស្គាល់របស់ក្រុមហ៊ុន Reykjavik Energy អំពីសក្ដានុពលនៃថាមពលពន្លឺព្រះអាទិត្យមានមូលដ្ឋាននៅលំហរអាកាស ដើម្បីជំរុញការផ្លាស់ប្តូរថាមពលនៅផែនដី គឺជារឿងដ៏គួរឱ្យរំភើបមួយ ហើយយើងរីករាយធ្វើការជាមួយគ្នា ក្នុងភាពជាដៃគូឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាព៕ ប្រភព ៖ News Atlas…
-
កូរ៉េខាងត្បូង ជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមាននារីមានសម្ជស្សស្រស់ស្អាតជាងគេក្នុងអាស៊ី

-
អាមេរិកសល់ ៦ពាន់លានដុល្លារឲ្យអ៊ុយក្រែន មុនពេល Trump ចូលមកគ្រប់គ្រង

បរទេស៖ សហរដ្ឋអាមេរិកនិយាយថា នឹងចំណាយ ៦ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន មុនពេលដែលលោក Donald Trump ប្រធានាធិបតីជាប់ឆ្នោតថ្មី ចូលមកគ្រប់គ្រង់សេតវិមាន នៅខែមករា។ លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិ បាននិយាយ កាលពីថ្ងៃអាទិត្យថា សេតវិមាននឹងចំណាយថវិកាចំនួន៦ ពាន់លានដុល្លារ ដែលនៅសេសសល់ សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន នៅមុនពេលចូលកាន់តំណែងប្រធានាធិបតី របស់លោក Donald Trump នៅខែមករា។ លោកក៏បានព្រមានអំពីហានិភ័យជាសកលនៃការបញ្ចប់ការគាំទ្រ របស់សហរដ្ឋអាមេរិក សម្រាប់ទីក្រុង Kyiv ផងដែរ។ យ៉ាងណាមិញ លោក Sullivan បាននិយាយថា លោកប្រធានាធិបតី Joe Biden គ្រោងនឹងពិភាក្សាលើបញ្ហាគោលនយោបាយការបរទេសពេលជួបជាមួយប្រធានាធិបតីជាប់ឆ្នោត Trump នៅថ្ងៃពុធ សប្តាហ៍នេះ។ លោក Biden បានដឹកនាំសម្ព័ន្ធអន្តរជាតិគាំទ្រអ៊ុយក្រែន ខណៈដែលខ្លួនប្រយុទ្ធប្រឆាំងនឹងការលុកលុយដោយទីក្រុងមូស្គូ។ ទន្ទឹមនឹងនេះ លោក Trump បានទទូចថា លោកអាចបញ្ចប់សង្រ្គាមនៅក្នុង «មួយថ្ងៃ» សូម្បីតែមុនពេលចូលកាន់តំណែង ដោយសន្មតថា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម គឺតម្រូវឱ្យទីក្រុង…
-
ជប៉ុន ៖ លោក Shigeru Ishiba បន្តជាប់ជានាយករដ្ឋមន្រ្តី

បរទេស៖ លោក Shigeru Ishiba នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន នៅបន្តរក្សាតំណែងជានាយករដ្ឋមន្រ្តីដដែល ក្នុងការបោះឆ្នោតនៅសភា កាលពីថ្ងៃចន្ទ បើទោះបីគណបក្សកាន់អំណាច ទទួលបានលទ្ធផលមិនល្អខ្លាំងក៏ដោយ ក្នុងការបោះឆ្នោតសកល កាលពីពេលកន្លងទៅនេះ។ ក្នុងការបោះឆ្នោតនាថ្ងៃចន្ទនេះ លោក Ishiba ទទួលបានការគាំទ្រចំនួន២២១សំឡេង ខណៈគូប្រជែងគឺលោក Yoshihiko Noda ប្រធានគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញ (CDP) ដែលជាបក្សប្រឆាំងធំជាងគេនៅក្នុងប្រទេសជប៉ុន ទទួលបានត្រឹម១៦០សំឡេង។ គួរបញ្ជាក់ថា លោក Shigeru Ishiba បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីជប៉ុន កាលពី៦សប្តាហ៍មុន បន្ទាប់ពីលោក Fumio Kishida សម្រេចចិត្តចុះចេញពីតំណែង ស្របពេលរដ្ឋាភិបាលលោក បានធ្លាក់ចុះប្រជាប្រិយភាពខ្លាំង ក្រោយរឿងអាស្រូវពាក់ព័ន្ធអ្នកនយោបាយ នៃគណបក្សកាន់អំណាច។ រម្លឹកថា អំឡុងការបោះឆ្នោតសកល កាលពីថ្ងៃទី២៧ ខែតុលា គណបក្សប្រជាធិបតេយ្យសេរី LDP និងបក្ស Komeito ដែលជាដៃគូក្នុងក្រុមចម្រុះកំពុងកាន់អំណាច នៅតែមានអាសនៈសរុបច្រើនជាងគេក្នុងសភា ទោះពុំដល់២៣៣អាសនៈ ដែលជាចំនួនចាំបាច់ ក្នុងការគ្រប់គ្រងសំឡេងភាគច្រើនក៏ដោយ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
ប្រធានគោលនយោបាយការបរទេសរបស់អឺរ៉ុបទៅជួបលោក Zelensky

បរទេស៖ ប្រធានគោលនយោបាយការបរទេសរបស់អឺរ៉ុប លោក Josep Borrell បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ក្នុងទីក្រុង Kyiv កាលពីថ្ងៃចន្ទ។ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានទៅដល់ទីក្រុង Kyiv ដើម្បីធានាដល់អ៊ុយក្រែន នូវការគាំទ្ររបស់អឺរ៉ុប នៅក្នុងដំណើរទស្សនកិច្ចលើកដំបូង ដោយមន្ត្រីកំពូល មកពីទីក្រុងព្រុចសែល បន្ទាប់ពីការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដោយលោក Donald Trump បាន ឈ្នះ។ ជ័យជម្នះរបស់គណបក្សសាធារណរដ្ឋ ដឹកនាំដោយលោកត្រាំ មានការប្រែប្រួលស្ថានការណ៍ ដោយបានធ្វើឲ្យមានការព្រួយបារម្ភ នៅអ៊ុយក្រែន និងអឺរ៉ុប ក្នុងនោះ លោក Trump អាចបញ្ចប់ការគាំទ្ររបស់ក្រុងវ៉ាស៊ីនតោនសម្រាប់ការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ទីក្រុង Kyiv របស់រុស្ស៊ី។ យ៉ាងណាមិញ លោក Josep Borrell បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន Zelensky ថា «យើងមកពី សហភាពអឺរ៉ុប យើងបានព្យាយាមគាំទ្រអ្នក ឬ គាំទ្រអ្នកតាមដែលអាចធ្វើបាន»៕ ប្រភពពី AFP ប្រែសម្រួល៖…
-
រជ្ជទាយាទអារ៉ាប៊ីសាអូឌីតទាមទារឱ្យមានបទឈប់បាញ់នៅហ្គាហ្សា និងលីបង់

រីយ៉ាដ ៖ មេដឹកនាំអារ៉ាប៊ីសាអូឌីតបានអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗ នៅក្នុងតំបន់ហ្គាហ្សា និងលីបង់ នៅឯកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់រួម និងអង្គការនៃកិច្ចសហប្រតិបត្តិការអ៊ីស្លាម ដែលនឹងបន្តការអំពាវនាវឱ្យទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ មេដឹកនាំអារ៉ាប់ និងមូស្លីមបានប្រមូលផ្តុំគ្នានៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ពោលគឺជាងមួយឆ្នាំក្នុងសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស។ ថ្លែងបើកកិច្ចប្រជុំកំពូលនេះ ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman និយាយថា សហគមន៍អន្តរជាតិត្រូវតែបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពរបស់អ៊ីស្រាអែល ប្រឆាំងនឹងបងប្អូនរបស់យើងនៅប៉ាឡេស្ទីន និងលីបង់ ដោយថ្កោលទោសយុទ្ធនាការរបស់អ៊ីស្រាអែលនៅហ្គាហ្សាថា ជា “អំពើប្រល័យពូជសាសន៍”។ ព្រះអង្គម្ចាស់ bin Salman បន្តថា អារ៉ាប៊ីសាអូឌីតគាំទ្របងប្អូននៅប៉ាឡេស្ទីន និងលីបង់ ដើម្បីយកឈ្នះលើផលវិបាកផ្នែកមនុស្សធម៌ដ៏មហន្តរាយ បណ្តាលមកពីការឈ្លានពានរបស់អ៊ីស្រាអែលដែលកំពុងបន្ត។ សេចក្តីព្រាងដំណោះស្រាយសម្រាប់កិច្ចប្រជុំកំពូលនេះ បានសង្កត់ធ្ងន់លើការគាំទ្រយ៉ាងម៉ឺងម៉ាត់ ដល់សិទ្ធិសេរីភាពរបស់ប្រជាជនប៉ាឡេស្ទីន និងចំពោះរដ្ឋឯករាជ្យ និងអធិបតេយ្យភាព។ ព្រះអង្គម្ចាស់ Mohammed ក៏បានអំពាវនាវដល់អ៊ីស្រាអែល កុំឱ្យ វាយប្រហារអ៊ីរ៉ង់ផងដែរ៕ ប្រភព ៖ ប្រែសម្រួល ឈឹម ទីណា
-
រដ្ឋធានីឥណ្ឌាប្រើយន្តហោះដ្រូនពិសេសកម្ចាត់ផ្សែងអ័ព្ទពុល

ញូវដេលី ៖ រដ្ឋធានីរបស់ប្រទេសឥណ្ឌ ថ្មីៗនេះបានបង្ហាញផែនការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬដ្រូនពិសេស ដើម្បីសម្អាតផ្សែងអ័ព្ទពុលនៅលើផ្ទៃមេឃ ដែលនេះជាផែនការមួយដោះស្រាយវិបត្តិសុខភាពសាធារណៈ។ នេះបើតាមការចុះផ្សាយរបស់កាសែតបារាំង AFP។ ផែនការនេះ ចាប់ផ្តើមឡើងដោយការសាកល្បងបញ្ជាយន្តហោះដ្រូនពិសេស ហោះហើរជុំវិញចំណុចបំពុលនានាក្នុងទីក្រុង ដើម្បីបាញ់ទឹកកម្ចាត់ផ្សែងអ័ព្ទពុល ដែលនេះជាកិច្ចខិតខំប្រឹងប្រែងសម្អាតធូលី និងភាគល្អិតតូចៗបង្កគ្រោះថ្នាក់ចេញពីផ្ទៃអាកាស។ អ្នកបច្ចេកទេសនៅកន្លែងនោះ បានប្រាប់កាសែតបារាំង AFP ថា យន្តហោះដ្រូនបានផ្ទុកទឹកអតិបរមា ១៦លីត្រ ហើយអាចដំណើរការបានតែប៉ុន្មាននាទីប៉ុណ្ណោះក្នុងមួយលើក មុនពេលពួកគេត្រូវការបំពេញបន្ថែម។ រដ្ឋមន្ត្រីបរិស្ថានទីក្រុងញូវដេលី លោក Gopal Rai បាននិយាយបន្ទាប់ពីចាប់ផ្តើមគំនិតផ្តួចផ្តើមគំនិតនេះថា ការប្រើប្រាស់យន្តហោះដ្រូនពិសេស គឺជាផ្នែកមួយនៃគម្រោងសាកល្បងរបស់រដ្ឋាភិបាល តែយើងនឹងសិក្សាបន្ថែម ហើយប្រសិនបើវាជោគជ័យ នោះយើងនឹងបន្តដំណើរទៅមុខទៀត។ លោក Rai បន្ថែមថា នៅពេលបញ្ចប់ការសាកល្បង រដ្ឋាភិបាលទីក្រុងញូវដេលី នឹងដេញថ្លៃទិញយន្តហោះដ្រូនចំនួនពីរគ្រឿងបន្ថែមទៀត សរុបទាំងអស់បីគ្រឿង ដើម្បីប្រើកាត់បន្ថយការបំពុលខ្យល់នៅទូទាំងរដ្ឋធានី ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ១,៥០០គីឡូម៉ែត្រការ៉េ ឬមានទំហំប៉ុនទីក្រុងឡុងដ៍ របស់ចក្រភពអង់គ្លេស។ រដ្ឋធានីញូវដេលី និងតំបន់ជុំវិញមានប្រជាជនជាង ៣០លាននាក់ បានជាប់ចំណាត់ថ្នាក់កំពូលលើពិភពលោក ជុំវិញការបំពុលខ្យល់ក្នុងរដូវរងា។ ផ្សែងអ័ព្ទត្រូវបានស្តីបន្ទោស ចំពោះការសម្លាប់មនុស្សមុនអាយុរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ និងជាប្រភពទុក្ខវេទនាប្រចាំឆ្នាំសម្រាប់អ្នករស់នៅទីក្រុងនេះ ដោយសារតែគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលកន្លងមក បានបរាជ័យដោះស្រាយបញ្ហានេះ៕…
-
សិង្ហបុរីនៅតែជាមជ្ឈមណ្ឌលពាណិជ្ជកម្មលេចធ្លោមួយនៅក្នុងសហគមន៍អាស៊ាន

ដោយទំហំនៃការនាំចេញមានចំនួនសរុប ១៣១,៦ ពាន់លានដុល្លារ។ ទំហំពាណិជ្ជកម្មដ៏ធំនេះ ឆ្លុះបញ្ចាំងពីទីតាំងយុទ្ធសាស្ត្រដែលជាច្រកទ្វារដ៏សំខាន់សម្រាប់ពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក។ ម៉ាឡេស៊ីតាមពីក្រោយយ៉ាងជិតស្និទ្ធជាមួយនឹងទំហំនាំចេញសរុប ៩២,២ ពាន់លានដុល្លារអាមេរិក ខណៈថៃមានការនាំចេញចំនួន ៦៦,៨ ពាន់លានដុល្លារ។ កម្ពុជា មានទំហំនាំចេញក្នុងតំបន់អាស៊ាន សរុប ២,៨ពាន់លានដុល្លារ – Seasia #ams1minute
-
បាញ់ប្រហារក្នុងបារសម្លាប់មនុស្ស ១០នាក់នៅម៉ិកស៊ិក

បរទេស ៖ ខ្មាន់កាំភ្លើងបានបាញ់ប្រហារ ទៅក្នុងបារមួយកន្លែង នៅតំបន់កណ្តាល ប្រទេសម៉ិកស៊ិក បណ្តាលឲ្យស្លាប់មនុស្ស ចំនួន១០នាក់ របួសមនុស្ស មួយចំនួនទៀត។ ហេតុការណ៍នេះបានកើតឡើង កាលពីចុងសប្តាហ៍ ស្ថិតក្នុងទីក្រុង Queretaro បានបង្កការភ្ញាក់ផ្អើល និងក្តីសង្វេគយ៉ាងខ្លាំង នៅក្នុងប្រទេស ដែលកំពុងតែប្រឈមមុខនឹងបញ្ហាអំពើហិង្សា និងឧក្រិដ្ឋកម្ម។ ប៉ូលីសបាននិយាយថា ក្រុមខ្មាន់កាំភ្លើង ៤នាក់ បានបើកការបាញ់ប្រហារនេះ ហើយ អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យម្នាក់ ដោយកំពុងបន្តការស៊ើបអង្កេត ដើម្បីតាមចាប់ជនល្មើស ដែលនៅសេសសល់។ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia បានសន្យាថា នឹងបង្ក្រាបឧក្រិដ្ឋកម្ម និងពង្រឹងសន្តិសុខ តាមរយៈការអនុវត្តផែនការសន្តិសុខថ្មី ដែលផ្តោតលើការបង្កើនឱកាសសម្រាប់យុវជន ការពង្រឹងការចែករំលែកព័ត៌មានសម្ងាត់ និងពង្រាយកងកម្លាំងឆ្មាំជាតិ។ នៅទូទាំងប្រទេសម៉ិកស៊ិក អំពើហឹង្សាកើនឡើង ដែលភាគច្រើន ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន និងក្រុមក្មេងទំនើង ដោយគេបានដឹងថា មនុស្សជាង ៤៥ម៉ឺននាក់ ត្រូវបានសម្លាប់ ចាប់តាំងពីឆ្នាំ២០០៦។ ការដោះស្រាយបញ្ហាឃាតកម្ម និងការចាប់ជំរិត ដែលកើតមាន ជារៀងរាល់ថ្ងៃ គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយ ដែលលោកស្រីប្រធានាធិបតី Claudiaកំពុងប្រឈមមុខ៕…
-
Joe Biden និង Donald Trump នឹងជួបគ្នា នៅថ្ងៃពុធ

បរទេស៖ លោកប្រធានាធិបតីអាមេរិក Joe Biden បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងជួបប្រធានាធិបតីជាប់ឆ្នោត Donald Trump នៅសេតវិមាន នៅថ្ងៃពុធ សប្តាហ៍នេះ។ លោក Joe Biden បានប្រាប់បែបនេះ ក្នុងពេលដែលលោកបានដើរចាកចេញពីព្រះវិហារមួយកន្លែង នៅឆ្នេរ Rehoboth រដ្ឋ Delaware កាលពីថ្ងៃអាទិត្យ។ បើតាម CNN ដែលបានដកស្រង់សម្តី របស់លេខាធិការសារព័ត៌មាន សេតវិមាន Karine Jean-Pierre តាមរយៈសេចក្តីថ្លែងការណ៍មួយ បង្ហាញថា អ្នកទាំងពីរនឹងជួបគ្នា នៅម៉ោង ១១ព្រឹក តាមការអញ្ជើញរបស់ Biden ដោយបន្ថែមថា ព័ត៌មានលម្អិត អំពីកិច្ចប្រជុំ នឹងត្រូវចេញផ្សាយ។ លោកស្រី Melania Trump ក៏ត្រូវបានអញ្ជើញ ទៅកាន់សេតវិមានផងដែរ ដើម្បីជួបជាមួយស្ត្រីទីមួយ Jill Biden នេះបើតាមមន្ត្រីនៅ East Wing បានប្រាប់ CNN បន្ថែម។ មន្ត្រីរដ្ឋបាលម្នាក់បាននិយាយថា លោក…