-
Biden ទៅដល់ព្រៃអាម៉ាហ្សូនជាប្រវត្តិសាស្ត្រ មុនចប់អាណត្តិ

បរទេស ៖ លោក ប្រធានាធិបតីអាមេរិក Joe Biden បានប្រើប្រាស់ «ការធ្វើដំណើរ ជាប្រវត្តិសាស្ត្រ» ទៅកាន់តំបន់ព្រៃ Amazon កាលពីថ្ងៃអាទិត្យ ដើម្បីគូសបញ្ជាក់ពីការផ្តល់ហិរញ្ញប្បទានអាកាសធាតុទ្វេភាគី របស់អាមេរិក ដែលបានកើនឡើងដល់ ១១ ពាន់លានដុល្លារ នៅឆ្នាំនេះ បំពេញតាមការសន្យា ដែលលោកធ្លាប់បានធ្វើ។ សេតវិមានបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ថា «ការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ គឺជាបុព្វហេតុកំណត់ នៃការដឹកនាំ របស់លោក Biden»។ លោកកំពុងជំរុញសកម្មភាពចុងក្រោយ តាមរយៈទស្សនកិច្ច នៅតំបន់អាមេរិកខាងត្បូង ពោលគឺបានទៅកាន់ព្រៃត្រូពិច ដ៏ធំល្វឹងល្វើយ មុនពេលប្រគល់តំណែងប្រធានាធិបតី ទៅឱ្យលោក Donald Trump ដែលជាអ្នកមិនប្រាកដ លើដំណោះស្រាយការប្រែប្រួលអាកាសធាតុ។ សេតវិមានបញ្ជាក់ថា ៦ដងមកហើយ ដែលអាណត្តិលោក Biden បានផ្តល់ហិរញ្ញប្បទានដោះស្រាយបញ្ហាអាកាសធាតុ តាំងពីឆ្នាំ២០២១។ យ៉ាងណាក៏ដោយ សហភាពអឺរ៉ុបនៅតែជាអ្នករួមចំណែកដ៏ធំបំផុត នៅលើពិភពលោក ក្នុងការផ្តល់ហិរញ្ញប្បទាន អាកាសធាតុ។ «អាកាសធាតុ» នឹងក្លាយជាប្រធានបទមួយ ក្នុងចំណោមប្រធានបទចម្បងៗ នៅលើតុ G20 នៅប្រេស៊ីល។…
-
លោក ស៊ី ជិនពីង ៖ ការប្រើសង្រ្គាមត្រជាក់គាបសង្កត់ចិននឹងបរាជ័យ

លីម៉ា ៖ ប្រធានាធិបតីចិន លោក Xi Jinping បានគូសបញ្ជាក់ថា សង្រ្គាមត្រជាក់ថ្មីមិនគួរត្រូវយកមកប្រើទេ ព្រោះវាមិនអាចឈ្នះបានទេ… ការគាបសង្កត់ប្រទេស ចិន គឺជារឿងមិន អាច ទទួល យក បាន ហើយ ត្រូវ បាន កំណត់ ថា នឹង បរាជ័យ។ ប៉ុន្តែអ្វីដែលជា រឿង សំខាន់ សម្រាប់ ប្រទេស ទាំងពីរ នោះគឺការ រាប់អាន គ្នា ដោយ ស្មើភាព។ នៅក្នុងជំនួបទល់មុខជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden នៅប៉េរូ លោក Xi បានដាក់ចេញដែនកំណត់ចំនួនបួន ដែលសហរដ្ឋអាមេរិកគួរតែគោរព ដើម្បីរក្សាទំនាក់ទំនងប្រកបដោយតុល្យភាព និងរឹងមាំរវាងប្រទេសទាំងពីរ។ ក្នុងនោះរួមមានបញ្ហាកោះតៃវ៉ាន់, លទ្ធិប្រជាធិបតេយ្យ, សិទ្ធិមនុស្ស និងសិទ្ធិក្នុងការអភិវឌ្ឍ ដែលទាំងនេះគឺជាដែនកំណត់ ឬក៏បន្ទាត់ក្រហមសម្រាប់ចិន ហើយមិនត្រូវរំលង ឬប្រឆាំងជាដាច់ខាត។ ជាមួយគ្នានោះ លោក…
-
អាមេរិកជះលុយជាង ១៨០ពាន់លានដុល្លារទៅក្នុងសង្គ្រាមអ៊ុយក្រែន

វ៉ាស៊ីនតោន ៖ សភាអាមេរិកបានបែងចែកថវិកាចំនួន ១៨២ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីប្រតិបត្តិការយោធារបស់រុស្ស៊ីចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ នេះបើយោងតាមរបាយការណ៍ពីអគ្គអធិការនៃមន្ទីរបញ្ចកោណ ដកស្រង់ចេញផ្សាយថ្មីៗនេះដោយសារព័ត៌មាន RT។ ក្នុងចំណោមថវិកាសរុប ក្នុងនោះជាង ១៣១ពាន់លានដុល្លារសម្រាប់គាំទ្រដល់សកម្មភាពទាក់ទងនឹងសន្តិសុខ។ តួលេខនេះរាប់បញ្ចូលទាំងថវិកាជាង ៤៦ពាន់លានដុល្លារ ដែលត្រូវបានបម្រុងទុកសម្រាប់ការបង្កើនវត្តមានយោធាអាមេរិកនៅក្នុងទ្វីបអឺរ៉ុប និងជាង ៤៥ពាន់លានដុល្លារសម្រាប់ការជំនួសអាវុធដែលផ្គត់ផ្គង់ដល់អ៊ុយក្រែន។ ចំណែកថវិកាជាង ៤៣ពាន់លានដុល្លារត្រូវបានបែងចែកសម្រាប់កម្មវិធីអភិបាលកិច្ច ដែលរាប់បញ្ចូលទាំងប្រាក់បៀវត្សរ៍សម្រាប់មន្ត្រីសាធារណៈអ៊ុយក្រែន និងជាង ៤ពាន់លានដុល្លារទៀតសម្រាប់ជំនួយមនុស្សធម៌។ ក្រៅពីលុយ អអាមេរិកក៏បាន ផ្តល់ សម្ភារៈ យោធា ជាច្រើន ដល់ អ៊ុយក្រែនផងដែរ មានដូចជារថក្រោះ គ្រាប់រំសេវ អាវុធ និងកាំភ្លើងធំ។ កញ្ចប់ជំនួយនោះក៏រួមបញ្ចូលជាពិសេសទាំងរថក្រោះចម្បាំង Bradley ដែលកងទ័ពអ៊ុយក្រែនចូលចិត្តជាងរថក្រោះ Abrams ដោយសារតែល្បឿន និងភាពរហ័សរហួនរបស់ពួកវានៅលើសមរភូមិ។ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden បានរក្សាការប្តេជ្ញាចិត្តផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាដល់អ៊ុយក្រែនដរាបណាពួកគេត្រូវការ។ យ៉ាងណាមិញ កាលពីដើមសប្តាហ៍មុន លោក Trump បាននិយាយថា រដ្ឋបាលរបស់គាត់នឹងព្យាយាមដោះស្រាយសង្គ្រាមរុស្ស៊ី-អ៊យក្រែនឱ្យបានលឿនបំផុត ដោយសង្កត់ធ្ងន់លើតម្រូវការការពារការបង្ហូរឈាមគ្នាបន្ថែមទៀត៕ ប្រភព…
-
អ៊ីរ៉ង់ប្រាប់អាមេរិកថា ខ្លួនគ្មានគំនិតចង់សម្លាប់លោក ត្រាំ ទេ

តេហេរ៉ង់ ៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាច្រើនបានរាយការណ៍ថ្មីៗនេះថា ប្រទេសអ៊ីរ៉ង់បានបញ្ជូនការធានាជាលាយលក្ខណ៍អក្សរទៅកាន់ទីក្រុងវ៉ាស៊ីនតោន មុនការបោះឆ្នោតអាមេរិកថា ខ្លួនគ្មានគម្រោងធ្វើឃាតប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump នោះទេ។ យោងតាមកាសែត Wall Street Journal បានចេញផ្សាយថា អ៊ីរ៉ង់បានបញ្ជូនសារទៅកាន់អាមេរិក កាលពីពាក់កណ្តាលខែតុលាកន្លងទៅ ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងដែលកំពុងកើនឡើង និងជាការឆ្លើយតបចំពោះការព្រមានជាលាយលក្ខណ៍អក្សរ ដែលទីក្រុងវ៉ាស៊ីនតោនបានធ្វើកាលពីខែកញ្ញា។ សារព័ត៌មាន CBS News បានរាយការណ៍នៅពេលនោះថា សហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ៗទៅកាន់ប្រទេសអ៊ីរ៉ង់ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងចាត់ទុកការធ្វើឃាតអតីតប្រធានាធិបតី ឬមន្ត្រីជាន់ខ្ពស់អាមេរិកថា ជា “សកម្មភាពនៃសង្គ្រាម”។ របាយការណ៍អំពីសាររបស់អ៊ីរ៉ង់ខាងលើនេះ កើតឡើងបន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិក (DOJ) បានអះអាងកាលពីសប្តាហ៍មុនថា មន្ត្រីអ៊ីរ៉ង់បានអំពាវនាវឱ្យជនជាតិអាហ្វហ្គានីស្ថាន ផ្តល់ផែនការដើម្បីសម្លាប់លោក Trump។ សូមរម្លឹកថា ក្នុងឆ្នាំ ២០២០ លោក Trump បានអនុញ្ញាតឱ្យវាយប្រហារសម្លាប់លោក Qassem Soleimani ដែលជាប្រធានកងកម្លាំង Quds របស់អ៊ីរ៉ង់ និងជាឥស្សរជនដ៏មានប្រជាប្រិយរបស់អ៊ីរ៉ង់។ យ៉ាងណាមិញ កាសែត New…
-
«ចានទទេ» តំណាងអ្នកអត់ឃ្លាន ៧០០លាននាក់ រៀបលើឆ្នេរអំឡុងកិច្ចប្រជុំ G20 នៅប្រេស៊ីល

បរទេស ៖ «ចានទទេ» ជាង៧៣០ចាន តំណាងឲ្យមនុស្សស្រែកឃ្លាន ជាង៧៣០លាននាក់ ត្រូវបានដាក់បង្ហាញ នៅលើឆ្នេរសមុទ្រ ប្រទេសប្រេស៊ីល កាលពីថ្ងៃអាទិត្យ ដើម្បីជំរុញឱ្យមេដឹកនាំនៃប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ ឬ G20 ដោះស្រាយភាពអត់ឃ្លានសកល។ សកម្មជនមកពីក្រុមសិទ្ធិមនុស្ស «Rio de Paz» បានបង្ហាញចានទទេ ចំនួន៧៣៣ នៅលើឆ្នេរ Copacabana ស្ថិតក្នុងទីក្រុង Rio de Janeiro នៅមុនកិច្ចប្រជុំកំពូល G20 ដើម្បីជំរុញឱ្យមេដឹកនាំដោះស្រាយភាពអត់ឃ្លាន។ ប្រធានអង្គការក្រៅរដ្ឋាភិបាល លោក Antônio Carlos Costa បានពន្យល់ថា «ចានទទេ តំណាងឱ្យសេចក្តីស្លាប់។ ទាំងអស់នេះ គឺដោយសារតែ កាលពីឆ្នាំមុន យោងទៅតាមទិន្នន័យរបស់អង្គការសហប្រជាជាតិមនុស្ស បង្ហាញថា មនុស្សចំនួន៧៣៣លាននាក់ បានទទួលរងគ្រោះ ពីភាពអត់ឃ្លាន»។ លោកបានបន្ថែមថា «យើងអាចដោះស្រាយបញ្ហាបាន។ អ្វីដែលខ្វះខាតនោះ គឺឆន្ទៈនយោបាយ»។ ប្រទេស G20 បានយល់ព្រមចំពោះសម្ព័ន្ធភាពសកល ប្រឆាំងនឹងភាពអត់ឃ្លាន និងភាពក្រីក្រដែលបានបង្ហាញដោយប្រេស៊ីល កាលពីខែកក្កដា…
-
Donald Trump បង្ហាញមុខនៅសង្វៀនប្រដាល់

បរទេស៖ ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump រួមទាំង សហគ្រិនមានទ្រព្យមហាសាល លោក Elon Musk បានបង្ហាញវត្តមាន នៅសង្វៀនប្រកួតប្រដាល់ដ៏ល្បី UFC នៅទីក្រុងញូវយ៉ក កាលពីថ្ងៃសៅរ៍។ លោក Donald ត្រូវបានស្វាគមន៍ ដោយការស្រែកយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ ខណៈលោកបានចូលរួមទស្សនា ការប្រកួតទម្ងន់ធ្ងន់ Ultimate Fighting Championship ឬ ហៅកាត់ UFC នៅសង្វៀន Madison Square Garden។ សម្ព័ន្ធមិត្តនយោបាយ ជាច្រើន របស់លោក Trump ក៏បានចូលរួមផងដែរ រួមទាំង លោក Vivek Ramaswamy ដែលត្រូវបានស្នើដោយ លោក Trump ឱ្យដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយ ភាពគ្មានប្រសិទ្ធភាព របស់រដ្ឋាភិបាល។ លោក Robert F. Kennedy Jr. ដែលត្រូវបានលោក…
-
ព្យុះទី៦! ប្រជាជនហ្វីលីពីន ២៥ម៉ឺននាក់ភៀសខ្លួនបន្ទាន់

បរទេស៖ អាជ្ញាធរហ្វីលីពីនបាននិយាយ កាលពីថ្ងៃសុក្រថា មនុស្សប្រហែល ២៥ម៉ឺន៥ពាន់នាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ នៅក្នុងតំបន់ ដែលងាយរងគ្រោះ ពីការបាក់ដី, ទឹកជំនន់ ដែលអាចបង្កឡើង ពីព្យុះទី៦ ដ៏កំណាច។ ព្យុះទីហ្វុង Man-yi កាន់តែខិតជិត ទៅដល់ប្រទេសហ្វីលីពីន ខណៈដែលប្រជាជនបានជម្លៀស ទៅកាន់ទីជម្រក នៅតំបន់ Bicol ដោយក្រុមអ្នកព្យាករណ៍បានចង្អុលបង្ហាញថា ព្យុះ Man-yi នឹងកាន់តែមានអំណាចខ្លាំង។ Man-yi នឹងក្លាយជាព្យុះទី៦ដ៏ធំ ដែលវាយលុកប្រទេសហ្វីលីពីន តាំងពីខែមុន ដោយព្យុះថ្មីៗនេះ បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១៦៣នាក់ ហើយបានធ្វើឱ្យមនុស្សរាប់ពាន់នាក់ គ្មានផ្ទះសម្បែង ជាមួយនឹងការបំផ្លិចបំផ្លាញផលដំណាំ និងសត្វចិញ្ចឹម យ៉ាងច្រើនសន្ធឹកសន្ធាប់ រួចមកហើយ។ ជាមួយនឹងខ្យល់បក់បោកខ្លាំង រហូតដល់ល្បឿន ២១៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង ព្យុះសង្ឃរា Man-yi កំពុងស្ថិតនៅលើផ្លូវ វាយលុកចូល ទៅក្នុងខេត្តនៃកោះ Catanduanes ដែលមានប្រជាជនតិច នៅថ្ងៃសៅរ៍នេះ ឬនៅព្រឹកថ្ងៃអាទិត្យ។ អាជ្ញាធរហ្វីលីពីនបានបញ្ជាឱ្យនាវា លើសមុទ្រទាំងអស់ ត្រឡប់ទៅច្រាំងវិញជាបន្ទាន់…
-
ថៃបង្ហោះគោមរាប់ពាន់ប្រារព្ធបុណ្យព្រះច័ន្ទពេញវង់

បរទេស៖ ចង្កៀងគោមរាប់ពាន់ត្រូវបានបង្ហោះ និងបំភ្លឺ លើផ្ទៃមេឃ នៃតំបន់ទេសចរណ៍ថៃ ឈៀងម៉ៃ ខណៈតំបន់ភាគខាងជើងមួយនេះ ប្រារព្ធពិធីបុណ្យព្រះច័ន្ទពេញវង់ តាមបែបប្រពៃណី ឈ្មោះថា Yi Peng កាលពីថ្ងៃសុក្រ។ អ្នកទេសចរជនជាតិអាល្លឺម៉ង់ម្នាក់និយាយថា «ការបញ្ចេញគោមព្រមគ្នា ពិតជាស្រស់ស្អាតខ្លាំងណាស់»។ ប្រជាជនជឿថា ការបង្ហោះចង្កៀងគោមនឹងកម្ចាត់សំណាងអាក្រក់ចេញពីជីវិត នៅពេលដែលរដូវវស្សាបានបញ្ចប់។ កាសែត The Nation បានចេញផ្សាយថា ពិធីបុណ្យ Yi Peng រួមជាមួយនឹងកម្មវិធីបុណ្យផ្សេងៗ ក្រៅពីបង្ហោះគោម តែងតែត្រូវបានប្រារព្ធឡើង ជាប្រពៃណី ផ្តល់ឱកាសឱ្យអ្នកទស្សនា រួមទាំង ទេសចរ រីករាយជាមួយនឹងការតាំងបង្ហាញ ដ៏វិសេសវិសាលនៃសិល្បៈ និងបេតិកភណ្ឌវប្បធម៌ពិសេស របស់ខេត្ត ឈៀងម៉ៃ ភាគខាងជើង ប្រទេសមួយនេះ ហើយដែលគេស្គាល់ថា ជាចំណុចលេចធ្លោ នៃការទាក់ទាញទេសចរណ៍ ក្នុងតំបន់។ ដោយសង្កត់ធ្ងន់លើសុវត្ថិភាព ព្រឹត្តិការណ៍នេះបានអញ្ជើញអ្នកស្រុក និងអ្នកទេសចរ មកទទួលយកភាពស្រស់ស្អាត និងប្រពៃណីដ៏សម្បូរបែប នៃវប្បធម៌ ដែលប្រារព្ធឡើង ក្រោមប្រធានបទ «ភាពទាក់ទាញរបស់ស្រុក Mae Rim,…
-
Vietnam Airlines គ្រោងទិញយន្តហោះបន្ថែម ៥០គ្រឿងទៀតនៅឆ្នាំក្រោយ

ហាណូយ ៖ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Vietnam Airlines បាននិយាយថ្មីៗនេះថា ក្រុមហ៊ុនខ្លួននឹងបញ្ជូនសំណើទៅកាន់ក្រុមហ៊ុនផលិតយន្តហោះនៅឆ្នាំក្រោយនេះ ដើម្បីទិញយន្តហោះដឹកអ្នកដំណើរធុនតូចចំនួន ៥០គ្រឿងបន្ថែមទៀត។ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines កាលពីឆ្នាំមុន ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំណាក់កាលដំបូង ជាមួយក្រុមហ៊ុន Boeing ដើម្បីទិញយន្តហោះធុន 737 MAX ចំនួន ៥០គ្រឿង ដែលមិនទាន់ត្រូវបានបញ្ចប់នៅឡើយដែរ។ នាយកប្រតិបត្តិក្រុមហ៊ុន Vietnam Airlines លោក Le Hong Ha បាននិយាយនៅខាងក្រៅព្រឹត្តិការណ៍សមាគមអាកាសចរណ៍អាស៊ីប៉ាស៊ីហ្វិកថា នៅក្នុងប្រទេសវៀតណាម យើងត្រូវឆ្លងកាត់ដំណើរការដេញថ្លៃ… យើងត្រូវបើកឱកាសឱ្យអ្នកផ្សេងដែរ… ទ្វារនៅតែបើកចំហសម្រាប់មនុស្សគ្រប់គ្នា។ លោកថា ក្រុមហ៊ុន Boeing គឺជាជម្រើសមួយ ពួកគេមានការផ្តល់ជូនដ៏ល្អសម្រាប់ពួកយើង។ បើតាមការបញ្ជាក់របស់លោក Le Hong Ha ក្រុមហ៊ុនអាកាសចរណ៍វៀតណាម នឹងត្រូវការយន្តហោះថ្មីចំនួន ១៧០គ្រឿងនៅឆ្នាំ ២០៣៥។ Airbus និង Boeing គឺជាក្រុមហ៊ុនផលិតយន្តហោះដ៏ធំនៅលើពិភពលោក ដោយសារតែភាពល្បីល្បាញនៃយន្តហោះ A320neo របស់ Airbus…
-
មេដឹកនាំកូរ៉េខាងជើងបញ្ជាឱ្យផលិតយន្តដ្រូនពិឃាតទ្រង់ទ្រាយធំ

ព្យុងយ៉ាង ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េ បានចេញផ្សាយកាលពីថ្ងៃសុក្រថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានដឹកនាំការធ្វើតេស្តយន្តហោះដ្រូនអត្តឃាត និងបានបញ្ជាឱ្យផលិតពួកវាបន្ថែមទៀតជាលក្ខណៈទ្រង់ទ្រាយធំ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានឱ្យដឹងថា លោក Kim បានគូសបញ្ជាក់ថា ការប្រកួតប្រជែងប្រើប្រាស់យន្តហោះដ្រូនពិឃាត សម្រាប់គោលបំណងយោធា កំពុងបង្កើនល្បឿននៅជុំវិញពិភពលោក។ ហើយយោធាក៏ទំនងជាទទួលស្គាល់ពីភាពជោគជ័យរបស់ពួកវានៅក្នុងជម្លោះក្នុងទំហំផ្សេងៗផងដែរ។ កន្លងមក លោក Kim ក៏ធ្លាប់បានត្រួតពិនិត្យការធ្វើតេស្តយន្តហោះដ្រូនអត្តឃាតកាលពីដើមឆ្នាំនេះផងដែរ ចំពេលមានកិច្ចសហប្រតិបត្តិការយោធា ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សជាមួយរុស្ស៊ី។ ជាក់ស្តែង ថ្មីៗនេះ កូរ៉េខាងជើង និងរុស្ស៊ីបានផ្តល់សច្ចាប័នលើភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដែលមេដឹកនាំរបស់ពួកគេបានចុះហត្ថលេខាកាលពីខែមិថុនា ដែលរួមមានកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក។ យន្តហោះដ្រូនរបស់កូរ៉េខាងជើង ត្រូវបានអ្នកវិភាគសង្ស័យថា ទំនងជាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងសង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជានៅមជ្ឈិមបូព៌ាផងដែរ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា