Category: ព័ត៌មានអន្តរជាតិ

  • លោក គីម ជុងអ៊ុន ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ ព្រោះជម្លោះអ៊ុយក្រែន

    លោក គីម ជុងអ៊ុន ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ ព្រោះជម្លោះអ៊ុយក្រែន

    ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសជាច្រើនកំពុងលូកដៃចូលក្នុងសង្គ្រាមអ៊ុយក្រែន ដោយលោកបានព្រមានថា ការព្រួយបារម្ភអំពីលទ្ធភាពផ្ទុះសង្គ្រាមលោកលើកទី៣ កំពុងកើនឡើង។ នេះបើតាមការចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េកាលពីថ្ងៃចន្ទ។ នៅក្នុងសន្ទរកថាថ្លែងទៅកាន់មេបញ្ជាការកងវរសេនាតូច និងមន្ត្រីយោធានៅទីក្រុងព្យុងយ៉ាង លោក គីម បានប្រើពាក្យសម្តីធ្ងន់ៗដាក់អាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ដោយបានចោទប្រកាន់ពួកគេ អំពីការចូលរួមក្នុងសង្គ្រាមអ៊ុយក្រែន ដើម្បីពង្រីកវិសាលភាពអន្តរាគមន៍យោធានៅទូទាំងពិភពលោក ។ ប្រព័ន្ធ ផ្សព្វផ្សាយ មិន បាន បញ្ជាក់ ថា តើ លោក គីម បាន និយាយ អំពី ការ បញ្ជូន ទាហាន កូរ៉េ ខាង ជើង ទៅ កាន់ ប្រទេស រុស្ស៊ី ឬ យ៉ាង ណា នោះ ទេ។ ប៉ុនប៉ុន្តែកងទ័ពកូរ៉េខាងជើងត្រូវបានគេជឿជាក់ថា បានចូលរួមក្នុងការប្រយុទ្ធ នឹង អ៊ុយក្រែន។ យ៉ាងណាមិញ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង…

  • ផ្សែងអ័ព្ទពុលបង្ខំឥណ្ឌាបិទសាលារៀន

    ផ្សែងអ័ព្ទពុលបង្ខំឥណ្ឌាបិទសាលារៀន

    ញូវដែលី៖ ឆ្លើយតបនឹងបញ្ហាផ្សែងអ័ព្ទពុល ដែលកាន់តែអាក្រក់ទៅៗនោះ រដ្ឋធានីញូវដែលីរបស់ប្រទេសឥណ្ឌា បានបង្ខំចិត្តបិទសាលារៀនទាំងអស់ ហើយប្តូរទៅរៀនអនឡាញវិញ គិតចាប់ពីថ្ងៃចន្ទ រហូតដល់មានការជូនដំណឹងថ្មី។ សាលាបឋមសិក្សាត្រូវបានបញ្ជារួចហើយឱ្យបញ្ឈប់ថ្នាក់រៀនផ្ទាល់ ខណៈដែលរដ្ឋាភិបាលបានជំរុញកុមារ និងមនុស្សចាស់ ក៏ដូចជាអ្នកដែលមានបញ្ហាសួត ឬបេះដូងស្នាក់នៅក្នុងផ្ទះឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ការរឹតបន្តឹងនេះ ត្រូវបានដាក់ចេញដោយអាជ្ញាធរទីក្រុង ក្នុងកិច្ចខិតខំប្រឹងប្រែងការពារការចុះខ្សោយបន្ថែមទៀត នៃគុណភាពខ្យល់។ កម្រិតនៃការបំពុល PM2.5 ដែលជាមីក្រូភាគល្អិតបង្កមហារីកដ៏គ្រោះថ្នាក់ ដែលចូលទៅក្នុងចរន្តឈាមតាមរយៈសួត ត្រូវបានកត់ត្រានៅ ៥៧ ដង លើសពីកម្រិតអតិបរមាប្រចាំថ្ងៃរបស់អង្គការសុខភាពពិភពលោក (WHO)។ រដ្ឋធានីញូវដែលី និងតំបន់ជុំវិញ ដែលមានប្រជាជនជាង ៣០លាននាក់ ជាប់ចំណាត់ថ្នាក់កំពូលពិភពលោក សម្រាប់ការបំពុលខ្យល់ក្នុងរដូវរងា។ ជាក់ស្តែង ទីក្រុងនេះបានគ្របដណ្ដប់ដោយផ្សែងអ័ព្ទយ៉ាងខ្លាំងជារៀងរាល់ឆ្នាំ ភាគច្រើនស្តីបន្ទោសលើការដុតកម្ទេចចោលដោយកសិករក្នុងតំបន់ជិតខាង ដើម្បីបោសសម្អាតវាលស្រែរបស់ប្រជាពលរដ្ឋសម្រាប់ការភ្ជួររាស់ ក៏ដូចជារោងចក្រ និងផ្សែងពីចរាចរ៕ ប្រភព៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • អ៊ីរ៉ង់ចោទអាមេរិកគាំទ្រអំពើភេរវកម្ម និង ទារលុយសំណងមួយពាន់លានដុល្លារ

    អ៊ីរ៉ង់ចោទអាមេរិកគាំទ្រអំពើភេរវកម្ម និង ទារលុយសំណងមួយពាន់លានដុល្លារ

    តេហេរ៉ង់ ៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយរូបនិយាយថា សហរដ្ឋអាមេរិកគួរតែឱ្យលុយអ៊ីរ៉ង់ចំនួនមួយពាន់ពាន់លានដុល្លារ ដោយសារតែទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនទសវត្សរ៍មកនេះ ហើយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា គាំទ្រអំពើភេរវកម្ម។ នៅក្នុងសុន្ទរកថាមួយកាលពីសប្តាហ៍មុន លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ លោក Ali Shamkhani បានចោទប្រកាន់ប្រទេសលោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិកថា “រណសិរ្សដ៏ក្រអឺតក្រទម” ដែលព្យាយាមប្រើល្បិចផ្សេងៗតាមទម្រង់របស់ពួកគេផ្ទាល់ ដើម្បីបង្កើតសង្គ្រាមកូនកាត់បំផ្លាញប្រទេសដទៃ។ លោក Shamkhani បានអះអាងថា ជនជាតិអាមេរិកខ្លួនឯងសារភាពដោយបើកចំហថា ពួកគេបានបង្កើតក្រុមភេរវករ ISIS និងអាល់កៃដា ក្នុងគោលបំណងបំបែកបំបាក់អ៊ីរ៉ង់ និងប្រទេសជិតខាង ក៏ដូចជាការពារសម្ព័ន្ធមិត្តរបស់ខ្លួន និងសត្រូវដ៏សំខាន់របស់ទីក្រុងតេហេរ៉ង់ គឺអ៊ីស្រាអែល។ លោក Shamkhani បាននិយាយយ៉ាងដូច្នេះថា ជនជាតិអាមេរិកគួរតែសងការខូចខាតមួយពាន់ពាន់លានដុល្លារដល់អ៊ីរ៉ង់ ពីព្រោះពួកគេបានដាក់សម្ពាធប្រទេសរបស់យើងអស់រយៈពេល ២៥ឆ្នាំហើយ។ អស់ជាច្រើនទសវត្សរ៍មកហើយ ចាប់តាំងពីបដិវត្តន៍ឥស្លាមឆ្នាំ១៩៧៩ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនលើកប្រឆាំងប្រទេសអ៊ីរ៉ង់ ហើយថែមទាំងបានចាត់តាំងអ៊ីរ៉ង់ថា ជា “រដ្ឋឧបត្ថម្ភអំពើភេរវកម្ម”។ ការអត្ថាធិប្បាយរបស់លោក Shamkhani ធ្វើឡើងបន្ទាប់ពីតុលាការអ៊ីរ៉ង់បានសម្រេចកាលពីខែធ្នូ ឆ្នាំ២០២៣ថា រដ្ឋាភិបាល, ក្រសួងការពារជាតិ និងប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក Donald Trump, អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo,…

  • ចិនផលិតបាននាវាខួងយករ៉ែក្នុងសមុទ្រជ្រៅបំផុតលើលោក

    ចិនផលិតបាននាវាខួងយករ៉ែក្នុងសមុទ្រជ្រៅបំផុតលើលោក

    ប៉េកាំង ៖ បន្ទាប់ពីចាយពេលសាងសង់ជិតពីរឆ្នាំ ទីបំផុតប្រទេសចិនផលិតបាន និងដាក់ឱ្យដំណើរការនាវាខួងយករ៉ែសមុទ្រទឹកជ្រៅដំបូងបង្អស់របស់ខ្លួន ហើយក៏នាវាខួងរ៉ែសមុទ្រមានជំរៅជ្រៅបំផុតក្នុងពិភពលោក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CGTN។ នាវានេះមានឈ្មោះថា Meng Xiang រចនា និងសាងសង់ដោយស្នាដៃចិនផ្ទាល់ ដែលអាចមានសមត្ថភាពខួងយករ៉ែក្នុងជំរៅទឹកសមុទ្រអតិបរមា ១១គីឡូម៉ែត្រ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងទីក្រុង Guangzhou ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ដែលនេះជាការបោះជំហានដ៏សំខាន់មួយ ទៅរុករកទីតាំងដែលមនុស្សជាតិមិនធ្លាប់ទៅដល់ពីមុនមក។ ក្នុងនាមជានាវាស្រាវជ្រាវវិទ្យាសាស្ត្រដ៏ធំបំផុតរបស់ប្រទេសចិន នាវា Meng Xiang មានប្រវែង ១៧៩.៨ម៉ែត្រ និងទទឹង ៣២.៨ម៉ែត្រ ហើយមានសមត្ថភាពផ្ទុកទម្ងន់ដល់ទៅ ៤២,៦០០តោន។ វាអាចធ្វើប្រតិបត្តិការរយៈពេល ១២០ថ្ងៃ និងធ្វើដំណើរក្នុងចម្ងាយជាង ២៤,១៤០គីឡូម៉ែត្រ ហើយអាចផ្ទុកមនុស្សរហូតដល់ ១៨០នាក់។ នាវានេះក៏មានបន្ទប់ពិសោធន៍កម្រិតខ្ពស់ចំនួន៩ផងដែរ ដែលគ្របដណ្តប់ផ្នែកភូមិសាស្ត្រ ភូគព្ភសាស្ត្រ មីក្រូជីវវិទ្យា វិទ្យាសាស្ត្រមហាសមុទ្រ និងបច្ចេកវិទ្យាខួងយករ៉ែ។ វាក៏រួមបញ្ចូលផងដែរនូវប្រព័ន្ធផ្ទុកគំរូស្នូលដោយស្វ័យប្រវត្តិដំបូងគេបង្អស់ក្នុងពិភពលោក ដែលគាំទ្រការស្រាវជ្រាវតាមសមុទ្រ។ អ្វីដែលកាន់តែពិសេសទៀតនោះ នាវានេះរចនាឡើងតាមស្តង់ដារសុវត្ថិភាពខ្ពស់ អាចទប់ទល់នឹងព្យុះទីហ្វុងធំៗ ហើយវាអាចដំណើរការជាធម្មតា ទោះបីស្ថិតក្នុងស្ថានភាពលំបាកៗ។ នាវា Meng Xiang បង្កើតឡើងដោយក្រុមហ៊ុនស្ទាបស្ទង់ភូមិសាស្ត្រចិន…

  • បំណុលជាតិអាមេរិកហក់ឡើងលើស ៣៦ ពាន់ពាន់លានដុល្លារមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត

    បំណុលជាតិអាមេរិកហក់ឡើងលើស ៣៦ ពាន់ពាន់លានដុល្លារមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត

    វ៉ាស៊ីនតោន ៖ នាឡិកាបំណុលអាមេរិក ដែលជាគេហទំព័រតាមដានស្ថានភាពហិរញ្ញវត្ថុក្នុងស្រុក បានរាយការណ៍ថ្មីៗនេះថា បំណុលជាតិរបស់សហរដ្ឋអាមេរិកបានកើនឡើងលើស ៣៦ពាន់ពាន់លានដុល្លារជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT។ តួលេខនេះ បានស្ទុះឡើងជិត ៦% គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ពោលគឺកើនឡើងដល់ទៅ ១ពាន់ពាន់លានដុល្លារក្នុងរយៈពេលតិចជាង ៤ខែប៉ុណ្ណោះ។ កាលពីចុងខែកក្កដា ក្រសួងហិរញ្ញវត្ថុអាមេរិកក៏បានប្រកាសឱ្យដឹងផងដែរថា បំណុលជាតិរបស់សហរដ្ឋអាមេរិកបានកើនឡើងលើសពីចំនួន ៣៥ ពាន់ពាន់លានដុល្លារហើយ។ អត្រានៃការប្រមូលផ្តុំហាក់ដូចជាកំពុងកើនឡើងព្រោះវាមានចំនួន 34 ពាន់ពាន់លានដុល្លារនៅដើមខែមករា ហើយបន្ទាប់មកបានកើនឡើងចំនួន 1 ពាន់ពាន់លានដុល្លារក្នុងរយៈពេលតិចជាងប្រាំមួយខែ។ រតនាគារសហរដ្ឋអាមេរិកមិនទាន់បានបញ្ជាក់ជាផ្លូវការនូវទិន្នន័យថ្មីនេះនៅឡើយទេ។ កាលពីខែសីហា ការិយាល័យថវិកាសភាបាននិយាយនៅក្នុងរបាយការណ៍មួយថា ខ្លួនរំពឹងថា បំណុលជាតិនឹងឈានដល់កម្រិតកំណត់ត្រា ហក់ឡើងលើសពី ១០៦% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២៧ ហើយទីបំផុតនឹងស្ទុះឡើងដល់ទៅ ១២២% នៅឆ្នាំ ២០៣៤។ ទន្ទឹមនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ (IMF) បានគូររូបភាពកាន់តែអាក្រក់នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចអាមេរិកនៅក្នុងខែកក្កដា។ IMF បានបញ្ជាក់នៅពេលនោះថា ស្ថិតក្រោមគោលនយោបាយបច្ចុប្បន្ន បំណុលរបស់រដ្ឋាភិបាលអាមេរិក ត្រូវបានរំពឹងថា នឹងកើនឡើងជាលំដាប់ ពោលគឺនឹងហក់ឡើងលើសពី…

  • អ្នកវិទ្យាសាស្ត្ររកឃើញថា ផ្នែកឆ្ងាយនៃឋានព្រះចន្ទ ធ្លាប់មានផ្ទុះភ្នំភ្លើង

    អ្នកវិទ្យាសាស្ត្ររកឃើញថា ផ្នែកឆ្ងាយនៃឋានព្រះចន្ទ ធ្លាប់មានផ្ទុះភ្នំភ្លើង

    បរទេស៖ អ្នកស្រាវជ្រាវអាមេរិក និងចិនបានរកឃើញថា ភ្នំភ្លើងធ្លាប់បានផ្ទុះ នៅផ្នែកឆ្ងាយ ដ៏អាថ៌កំបាំង នៃព្រះច័ន្ទ កាលពីរាប់ពាន់លានឆ្នាំមុន នេះបើតាម BBC ចេញផ្សាយ កាលពីថ្ងៃអាទិត្យ។ ប្រភពថា ការវិភាគលើសំណាកដែលប្រមូលបាន ដោយបេសកកម្មរបស់ចិន បានរកឃើញបំណែក Basalt ឬ ថ្មភ្នំភ្លើងដែលបង្កើតឡើងបន្ទាប់ពីការផ្ទុះដែលមានអាយុកាលជាង ៤.២ ពាន់លានឆ្នាំ។ ការរកឃើញនេះត្រូវបានចុះផ្សាយក្នុងទស្សនាវដ្ដី Nature and Science កាលពីថ្ងៃសុក្រ។ សំណាកថ្ម និងធូលីដំបូងគេ ត្រូវបានទាញយកពីផ្នែកឆ្ងាយនៃព្រះច័ន្ទ ដែលប្រមូលដោយយានអវកាស Chang’e-6 របស់ចិន បន្ទាប់ពីបេសកកម្មជិតពីរខែ ដែលពោរពេញដោយហានិភ័យ។ ដឹកនាំដោយអ្នកជំនាញមកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន អ្នកស្រាវជ្រាវបានប្រើការណាត់ជួបវិទ្យុសកម្ម ដើម្បីកំណត់អាយុនៃថ្មភ្នំភ្លើង។ការវិភាគរបស់ពួកគេក៏បានបង្ហាញពីការផ្ទុះគួរឱ្យភ្ញាក់ផ្អើល បានកើតឡើងប្រហែល ជិត៣ពាន់លានឆ្នាំមុន ដែលជាអ្វីដែលមិនដែរត្រូវបានរកឃើញ នៅលើចំហៀងជិត នៃព្រះច័ន្ទ។ សាស្ត្រាចារ្យ Qiuli Li មកពីវិទ្យាស្ថានភូគព្ភសាស្ត្រ និងភូគព្ភសាស្ត្រ បានសរសេរថា «នេះគឺជាការសិក្សា ដ៏គួរឱ្យរំភើប មិនគួរឱ្យជឿ…វាគឺជាការសិក្សាភូគព្ភសាស្ត្រដំបូងគេ ដែលបានមកពីគំរូ Chang’e-6 ហើយនឹងមានសារៈសំខាន់យ៉ាងសម្បើម ចំពោះសហគមន៍វិទ្យាសាស្ត្រ…

  • Zelensky ៖ សង្រ្គាមចប់កាន់តែលឿន ពេល Trump ចូលកាន់តំណែងប្រធានាធិបតី

    Zelensky ៖ សង្រ្គាមចប់កាន់តែលឿន ពេល Trump ចូលកាន់តំណែងប្រធានាធិបតី

    បរទេស៖ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky មានប្រសាសន៍ថា លោកប្រាកដណាស់ថា សង្រ្គាមជាមួយរុស្ស៊ី នឹង «បញ្ចប់ឆាប់ៗ» ពេលដែលលោក Donald Trump ចូលកាន់តំណែង ប្រធានាធិបតីអាមេរិក ជាផ្លូវការ។ លោក Zelensky បាននិយាយថា លោកមានការផ្លាស់ប្តូរយោបល់ ក្នុងន័យស្ថាបនា ជាច្រើន ជាមួយ Trump ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទ ពោលគឺបន្ទាប់ពីជ័យជំនះ របស់ Trump នៅក្នុងការបោះឆ្នោតប្រធានាធិបតី សហរដ្ឋអាមេរិក។ យ៉ាងណាមិញ លោក Zelensky មិនបាននិយាយថា តើលោក Trump បានធ្វើការទាមទារណាមួយ ទាក់ទងនឹងកិច្ចចរចា ដែលអាចធ្វើទៅបាន ជាមួយរុស្ស៊ី ទេ ក៏ប៉ុន្តែ បាននិយាយថា លោកមិនបានឮអ្វី ពីលោក Trump ដែលផ្ទុយនឹងជំហររបស់អ៊ុយក្រែន នោះទេ។ លោក Trump តែងតែនិយាយថា អាទិភាពរបស់លោក គឺការបញ្ចប់សង្រ្គាម…

  • ភូមិបន្លែវៀតណាម Tra Que ជាប់ជាភូមិទេសចរណ៍ល្អបំផុត ក្នុងពិភពលោក

    ភូមិបន្លែវៀតណាម Tra Que ជាប់ជាភូមិទេសចរណ៍ល្អបំផុត ក្នុងពិភពលោក

    ហាណូយ៖ ភូមិបន្លែ Tra Que ស្ថិតនៅទីក្រុង Hội An ប្រទេសវៀតណាម ត្រូវបានផ្តល់ពានរង្វាន់ ជា «ភូមិទេសចរណ៍ល្អបំផុត នៅលើពិភពលោកឆ្នាំ ២០២៤» ផ្តល់ដោយអង្គការទេសចរណ៍ពិភពលោក របស់អង្គការសហប្រជាជាតិ ហៅកាត់ UNWTO នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Seasia.co កាលពីថ្ងៃអាទិត្យ។ ទីភ្នាក់ងារ Vietnamnet បានចេញផ្សាយថា ភូមិដែលមានអាយុកាល រាប់សតវត្សនេះ មានទីតាំងនៅជិតសមុទ្រ និងសម្បូរដោយដីមានជីជាតិ ល្បីល្បាញខាងកសិកម្មបន្លែសរីរាង្គ លើផ្ទៃដី ១៨ ហិកតាដែលទ្រទ្រង់គ្រួសារចំនួន ២០២គ្រួសារ និងផ្តល់ការងារដល់មនុស្សជាង ៣០០នាក់។ ភូមិនេះត្រូវបានទទួលស្គាល់ សម្រាប់ការអភិរក្សប្រពៃណីវប្បធម៌ ជីវចម្រុះ ហើយត្រូវបានត្រូវបានទទួលស្គាល់ ពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព និងយុត្តិធម៌សង្គម ស្របតាមគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ។ ពានរង្វាន់នេះនឹងត្រូវបានបង្ហាញជាផ្លូវការ នៅក្នុង “សន្និសីទទេសចរណ៍ជនបទអន្តរជាតិ” នាពេលខាងមុខ ដែលបង្ហាញពីការបោះជំហានរបស់វៀតណាម ក្នុងវិស័យទេសចរណ៍បៃតង និងការអភិរក្សវប្បធម៌។ Vietnamnet បន្តថា…

  • ទ្វីបអាស៊ីមានប្រជាជនរស់នៅជាង ៤,៨ពាន់លាននាក់ ដែលធ្វើអោយទ្វីបនេះក្លាយជាទ្វីបដែលមានប្រជាជនច្រើនជាងគេ

    ទ្វីបអាស៊ីមានប្រជាជនរស់នៅជាង ៤,៨ពាន់លាននាក់ ដែលធ្វើអោយទ្វីបនេះក្លាយជាទ្វីបដែលមានប្រជាជនច្រើនជាងគេ

    លើសទ្វីបអាហ្រ្វិក ដែលជាទ្វីបទី២ ដោយមានប្រជាជនរស់នៅប្រមាណ ១,៥ពាន់លាននាក់។ ចំនួនប្រជាជនដ៏ច្រើនក្នុងទ្វីបអាស៊ីនេះ បានជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើបញ្ហាផ្សេងៗក្នុងពិភពលោក សេដ្ឋកិច្ច ក៏ដូចជាវប្បធម៌ – Seasia #ams1minute

  • រុស្ស៊ីបាញ់កាំជ្រួចចំអគារលំនៅដ្ឋានអ៊ុយក្រែនស្លាប់មនុស្សជិត១០នាក់ មានទាំងកុមារ

    រុស្ស៊ីបាញ់កាំជ្រួចចំអគារលំនៅដ្ឋានអ៊ុយក្រែនស្លាប់មនុស្សជិត១០នាក់ មានទាំងកុមារ

    បរទេស ៖ ការវាយប្រហាររបស់រុស្ស៊ី ដោយការបាញ់កាំជ្រួច ចំលើអគារលំនៅដ្ឋាន បានសម្លាប់មនុស្សជិត១០នាក់ នៅតំបន់ភាគឦសាន នៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ នេះបើតាមរដ្ឋអាជ្ញា អ៊ុយក្រែន។ ការិយាល័យរដ្ឋអាជ្ញា ក្នុងតំបន់បាននិយាយថា ការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ី បានសម្លាប់មនុស្ស ៨នាក់ រួមទាំង កុមារផងដែរ នៅទីក្រុង ​Sumy ភាគឦសាន នៃប្រទេសអ៊ុយក្រែន ពោលគឺ បន្ទាប់ពីប្រទេសនេះ បានរងការវាយប្រហារដ៏ធំ កាលពីយប់មុន។ ការិយាល័យបាននិយាយថា អ្នកស្រុក១០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារ ដែលបានបំផ្លាញអគារកម្ពស់ប្រមាណ១០ជាន់ នៅក្នុងតំបន់លំនៅដ្ឋាន។ សេវាសង្គ្រោះបន្ទាន់រដ្ឋ នៃអ៊ុយក្រែន បានអះអាងតាមរយៈបណ្តាញសង្គម Telegram ថា អ្នកជួយសង្គ្រោះ និងសេវាកម្មចាំបាច់ទាំងអស់ បានបន្តធ្វើការ នៅកន្លែងកើតហេតុ ផ្តល់ជំនួយដល់អ្នកដែលរងផលប៉ះពាល់។ សេវាកម្មនេះបានបញ្ជាក់ថា មនុស្សជាង៤០០នាក់ ត្រូវបានជម្លៀស ចេញពីអគារ។ ការវាយប្រហារនេះ បានកើតឡើង ក្រោយពេលមួយថ្ងៃ ដែលកងទ័ពរបស់ លោក វ្ល៉ាឌីមៀ ពូទីន បានវាយលុកបណ្តាញថាមពលរបស់អ៊ុយក្រែន ក្នុងការវាយប្រហារ ដ៏សាហាវមួយ…