-
មនុស្ស ៥៤ម៉ឺននាក់ភៀសខ្លួនពីលីបង់ទៅស៊ីរី ដោយសារសង្គ្រាមអ៊ីស្រាអែល និងហេសបូឡា

ហ្សឺណែវ ៖ មនុស្សប្រហែល ៥៤០.០០០នាក់បានបង្ខំចិត្តភៀសខ្លួនចេញពីប្រទេសលីបង់ ឆ្ពោះទៅកាន់ប្រទេសស៊ីរី ចាប់តាំងពីផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងកងជីវពលហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់។ នេះបើយោងតាមតួលេខរបស់អង្គការសហប្រជាជាតិចេញផ្សាយកាលពីពេលថ្មីៗ។ ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ (OCHA) បានរាយការណ៍ថា ប្រហែលពីរភាគបីនៃក្រុមជនភៀសខ្លួនមកពីលីបង់ គឺជាជនជាតិស៊ីរី ហើយប្រហែលមួយភាគបីជាពលរដ្ឋលីបង់។ យោងតាមតួលេខរបស់រដ្ឋាភិបាលបានឱ្យដឹងថា ជនភៀសខ្លួនស៊ីរីប្រហែល ១.៥លាននាក់កំពុងរស់នៅក្នុងប្រទេសលីបង់ មុនពេលផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងកងជីវពលហេសបូឡា។ ពួកគេភាគច្រើនបានរត់ភៀសខ្លួនមកជ្រកកោននៅប្រទេសលីបង់បន្ទាប់ពីឆ្នាំ ២០១១ ដោយសារតែសង្គ្រាមស៊ីវិលនៅក្នុងប្រទេសកំណើតរបស់ពួកគេ។ សរុបមក ប្រជាជនស៊ីរីប្រហែល ៦លាននាក់បានរស់នៅក្នុងទឹកដីប្រទេសលីបង់។ ក្រៅពីសង្គ្រាមនៅហ្គាហ្សាស្ទ្រីប អ៊ីស្រាអែលក៏កំពុងជាប់ដៃប្រយុទ្ធនឹងក្រុមហេសបូឡានៅលីបង់។ ក្រុមហេសបូឡាបានវាយប្រហារអ៊ីស្រាអែល ដើម្បីជាការគាំទ្រក្រុមអ៊ិស្លាមនិយម ហាម៉ាសនៅតំបន់ហ្គាហ្សា ដែលបានវាយប្រហារសម្លាប់រង្គាលនៅអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ដែលបានសម្លាប់មនុស្សប្រហែល ១.២០០នាក់។ ដំបូងឡើយ អ៊ីស្រាអែលបានសងសឹកចំពោះការបាញ់ផ្លោងរបស់ក្រុមហេសបូឡា ជាមួយនឹងការបាញ់ផ្លោងតបតវិញប៉ុណ្ណោះ ប៉ុន្តែចាប់តាំងពីខែកញ្ញាមក អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសដ៏ធំនៅក្នុងប្រទេសលីបង់ និងវាយលុកតាមផ្លូវគោកនៅភាគខាងត្បូងប្រទេសលីបង់៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-
Boeing បន្តកាត់បន្ថយបុគ្គលិកជាង ២.៥០០នាក់នៅសហរដ្ឋអាមេរិក

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Boeing នឹងបន្តបញ្ឈប់បុគ្គលិកជាង ២.៥០០នាក់នៅតាមបណ្តារដ្ឋ និងទីក្រុងធំៗមួយចំនួនរបស់សហរដ្ឋអាមេរិក នេះបើយោងតាមឯកសាររបស់សហព័ន្ធ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទសប្តាហ៍នេះ។ ការកាត់បន្ថយបុគ្គលិកដ៏ច្រើនបែបនេះ ជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុន Boeing ក្នុងបន្ធូរបន្ថយការជំពាក់បំណុលគេ និងស្ថិតក្រោមគោលដៅជម្រុះបុគ្គលិកចំនួន ១៧.០០០នាក់ ឬស្មើនឹង ១០% នៃកម្លាំងពលកម្មសកលរបស់ខ្លួន។ ការជូនដំណឹងអំពីការបញ្ឈប់បុគ្គលិកជិត ២.២០០នាក់បានទៅដល់ដៃបុគ្គលិកនៅរដ្ឋធានីវ៉ាស៊ីនតោន និង ២២០នាក់ទៀតនៅរដ្ឋ South Carolina។ ជាមួយគ្នានេះ ក្រុមហ៊ុន Boeing បានប្រាប់បុគ្គលិកដែលរងផលប៉ះពាល់កាលពីថ្ងៃពុធថា ពួកគេនឹងបន្តបើកប្រាក់ខែពី Boeing រហូតដល់ថ្ងៃទី១៧ ខែមករាឆ្នាំក្រោយ ដើម្បីអនុវត្តតាមលក្ខខណ្ឌរបស់សហព័ន្ធ ស្តីពីការជូនដំណឹងដល់បុគ្គលិកយ៉ាងហោចណាស់ ៦០ថ្ងៃ មុនពេលបញ្ចប់ការងាររបស់ពួកគេ។ ការជូនដំណឹងខាងលើនេះ បានកើតឡើងនៅពេលដែលក្រុមហ៊ុន Boeing ព្យាយាមចាប់ផ្តើមការផលិតឡើងវិញ នូវយន្តហោះ 737 MAX ដែលលក់ដាច់បំផុតរបស់ខ្លួន បន្ទាប់ពីកូដកម្មរយៈពេលមួយសប្តាហ៍របស់បុគ្គលិកជាង ៣៣.០០០នាក់នៅតំបន់ West Coast នាំឱ្យរាំងស្ទះដល់ការផលិតយន្តហោះពាណិជ្ជកម្មភាគច្រើនរបស់ខ្លួន៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម…
-
Elon Musk ប្រកាសរើសបុគ្គលិកធ្វើការពីផ្ទះ ប្រាក់ឈ្នួល ២៧ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

បរទេស៖ ធ្លាប់តែនិយាយចំៗថាស្អប់អ្នកធ្វើការងារពីផ្ទះ ប៉ុន្តែពេលនេះក្រុមហ៊ុន Tesla របស់លោកមហាសេដ្ឋី Elon Musk ប្រកាសជ្រើសរើសបុគ្គលិកជំនាញមកពីគ្រប់ទិសទីឲ្យបម្រើការងារពីផ្ទះ ដែលនឹងទទួលប្រាក់ឈ្នួលដល់ទៅ ២៧ ម៉ឺនដុល្លារក្នុងមួយឆ្នាំ ។ យោងតាមការចេញផ្សាយដោយគេហទំព័រ Tododisca បានឲ្យដឹងថា ជំនាញដែលក្រុមហ៊ុន Tesla កំពុងបើកទ្វារទទួលស្វាគមន៍បុគ្គលិកដែលមានទេពកោសល្យ និងផ្ដល់ឱកាសធ្វើការងារពីចម្ងាយនោះមានដូចជា វិស្វករជាន់ខ្ពស់ អ្នកបង្ហាត់បង្រៀនមនុស្សយន្ត និងជំនាញទាក់ទងនឹង AI ។ ពាក់ព័ន្ធនឹងការងារវិស្វករជាន់ខ្ពស់ ក្រុមហ៊ុន Tesla ត្រូវការបទពិសោធន៍ការងារយ៉ាងតិច ៥ ឆ្នាំ, ស្គាល់ច្បាស់ពីប្រព័ន្ធប្រតិបត្តិការ Windows និង Linux រួមជាមួយនឹងជំនាញក្នុងការប្រើប្រាស់ និងគ្រប់គ្រងឧបករណ៍ដូចជា Relays និង Ethernet Switches ជាដើម ។ ការងារនេះទទួលបានកម្រៃពី ៧៩,២០០ ដុល្លារទៅ ២៧ ម៉ឺនដុល្លារក្នុងមួយឆ្នាំ ។ ចំណែកផ្នែកបង្ហាត់បង្រៀនមនុស្សយន្ត និងជំនាញទាក់ទងនឹង AI គឺផ្ដោតលើការធ្វើតេស្ត និងកែកុនមនុស្សយន្តដែលដំណើរការដោយបច្ចេកវិទ្យា AI របស់ក្រុមហ៊ុន…
-
នៅវៀតណាមមានអ្នកបន្លំលក់សំបុត្រយន្តហោះក្លែងក្លាយលើអនឡាញ

បរទេស៖ អាជ្ញាធរវៀតណាមបានព្រមានថា ជនអនាមិកកំពុងឆ្លៀតឱកាសប្រើប្រាស់គេហទំព័រក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ក្លែងក្លាយ ទាញយកផលប្រយោជន៍ពីអតិថិជន តាមរយៈការលក់សំបុត្រយន្តហោះខុសច្បាប់នៅលើអ៊ីនធឺណិត ស្របពេលដែលរដូវកាលដើរលេងកម្សាន្តកាន់តែខិតជិតមកដល់ ។ បើតាមអាជ្ញាធរសន្តិសុខព័ត៌មានរបស់ក្រសួងព័ត៌មាន និងទំនាក់ទំនងវៀតណាមបានឲ្យដឹងថា អ្នកក្លែងបន្លំប្រើឈ្មោះអាសយដ្ឋាដូចជា Vietnam Airslines ដែលមានបន្ថែមអក្សរ “S” នៅខាងក្រោយអក្សរ “R” និងឈ្មោះ Vietnam Aairlines ដែលមានអក្សរ A ពីរដងក្នុងពាក្យ Aairlines ដោយមើលមួយភ្លែតនឹងច្រឡំជាមួយឈ្មោះអាស័យដ្ឋានក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ពិតប្រាកដ ។ អតិថិជនត្រូវបានជូនដំណឹងថា ជើងហោះហើរដែលត្រូវបានជ្រើសរើស គឺពេញអស់ហើយ ប៉ុន្តែអតិថិជនអាចទាក់ទងអ្នកលក់សំបុត្រតាមរយៈលេខទូរស័ព្ទ ។ បន្ទាប់មក អ្នកក្លែងបន្លំសុំឲ្យអតិថិជនធ្វើការទូទាត់សាច់ប្រាក់ភ្លាមៗ ដើម្បីទទួលបានសំបុត្រយន្តហោះ ។ ក្រោយទូទាត់លុយហើយ អតិថិជននឹងទទួលបានលេខកូដកក់ ដែលស្រដៀងគ្នាទៅនឹងជើងហោះហើរស្របច្បាប់របស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ប៉ុន្តែការកក់នេះនឹងត្រូវបានលុបចោលវិញភ្លាមៗដោយស្វ័យប្រវត្តិ ដោយសារតែខាងក្រុមហ៊ុនស្របច្បាប់បញ្ជាក់ថា តម្លៃសំបុត្រមិនទាន់ត្រូវបានបង់នៅឡើយទេ ។ អាជ្ញាធរបាននិយាយថា «ប្រតិបត្តិការទាំងអស់ត្រូវបានអនុវត្ត តាមអ៊ីនធឺណិត។ បន្ទាប់ពីទទួលបានប្រាក់ហើយ អ្នកបោកប្រាស់នឹងឈប់ទំនាក់ទំនងជាមួយជនរងគ្រោះទាំងអស់» ។…
-
Trump និង Paetongtarn ជួបតាមទូរស័ព្ទសន្យាជួយរដ្ឋាភិបាលគ្នា ទៅវិញទៅមក

បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានជួបនិយាយគ្នា តាមទូរស័ព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតថ្មី របស់សហរដ្ឋអាមេរិក លោក Donald Trump ដោយភាគីទាំងពីរបានបញ្ជាក់ប្រាប់គ្នា ទៅវិញទៅមកថា នឹងជួយគាំទ្ររដ្ឋាភិបាលគ្នា ទៅវិញទៅមក នេះបើតាមការចេញផ្សាយរបស់កាសែត Yahoo កាលពីថ្ងៃអង្គារ។ បើតាមប្រភពដដែល ខុទ្ទកាល័យរបស់លោកស្រី Paetongtarn បានប្រាប់ថា លោកស្រី នាយករដ្ឋមន្រ្តី ទើបតែបានជួបសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតី លោក Donald Trump ហើយក្នុងអំឡុងពេលសន្ទនា ទាំងលោកស្រី Paetongtarn និង លោក Trump បានសន្យាថា នឹងគាំទ្រដល់រដ្ឋបាល របស់គ្នា ទៅវិញទៅមក។ លោកស្រី Paetongtarn ដែលចូលកាន់តំណែង កាលពីខែកញ្ញា និងជានាយករដ្ឋមន្ត្រីក្មេងជាងគេរបស់ប្រទេសថៃ បានរំលឹកឡើងវិញ នូវការត្រៀមខ្លួនរបស់ប្រទេសថៃ ក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក ដោយលោកស្រីបញ្ជាក់ថា លោក Trump បានសរសើរការងារ របស់លោកស្រី។ លោក Trump បាននិយាយថា…
-
ប្រទេសធំៗត្រៀមសម្ងែងសព្វាវុធទំនើបៗក្នុងពិព័រណ៌ការពារជាតិវៀតណាម

ហាណូយ ៖ ក្រសួងការពារជាតិវៀតណាមបានប្រកាសកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនផលិតសព្វាវុធធំៗមកពីប្រទេសអ៊ីរ៉ង់ អ៊ីស្រាអែល ចិន រុស្ស៊ី និងអាមេរិក ត្រៀមសម្ងែងយោធូបករណ៍ទំនើបៗរបស់ពួកគេ នៅក្នុងពិព័រណ៍ការពារជាតិនៅទីក្រុងហាណូយ នៅចុងខែធ្នូ ដែលនេះជាករណីដ៏កម្រដែលគូប្រជែងភូមិសាស្ត្រនយោបាយដាក់តាំងអាវុធរួមគ្នា។ នេះបើតាមការចេញផ្សាយដោយកាសែតរ៉យទ័រ។ ក្រសួងការពារជាតិវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពិព័រណ៍ការពារជាតិដ៏ធំនឹងប្រារព្ធឡើងនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី១៩ដល់២២ ខែធ្នូ ខណៈក្រុមហ៊ុនជិត ២០០ មកពី ២៧ប្រទេសបានកក់ស្តង់រួចហើយ ក្នុងនោះមានទាំងក្រុមហ៊ុនមកពីចិន និងអ៊ីរ៉ង់ ដែលខកខានមិនបានចូលរួមជាលើកដំបូងកាលពីឆ្នាំ ២០២២។ យ៉ាងណា ក្រសួងការពារជាតិវៀតណាមនៅមិនទាន់បញ្ចេញបញ្ជីឈ្មោះក្រុមហ៊ុនចូលរួមជាផ្លូវការនៅឡើយទេ ហើយខ្លួនក៏មិនទាន់ដឹងច្បាស់ ថាតើអាវុធប្រភេទណាខ្លះ ដែលក្រុមហ៊ុនទាំងនោះ នឹងត្រូវយកមកដាក់តាំងបង្ហាញ។ បើតាមក្រសួងការពារជាតិវៀតណាមបានឱ្យដឹងថា មូលហេតុដែលវៀតណាមបង្កើតព្រឹត្តិការណ៍ពិព័រណ៌យោធាអន្តរជាតិនេះ គឺក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេស ដើម្បីជំរុញឧស្សាហកម្មផលិតសព្វាវុធក្នុងស្រុក ដែលកំពុងរីកចម្រើន ជាមួយនឹងការផ្ទេរបច្ចេកវិទ្យា និង ស្វែងរកឱកាសនាំចេញទៅក្រៅប្រទេស។ តួយ៉ាង កាលពីពិព័រណ៍ក្នុងឆ្នាំ ២០២២ វៀតណាមបានចុះហត្ថលេខាលើកិច្ចសន្យាចំនួន ៥ ជាមួយក្រុមហ៊ុនការពារជាតិបរទេស។ នេះបើតាមការបញ្ជាក់របស់លោក Le Quang Tuyen អនុប្រធាននាយកដ្ឋានឧស្សាហកម្មការពារជាតិនៃក្រសួងការពារជាតិវៀតណាម។ សូមបញ្ជាក់ថា វៀតណាមដែលគ្រប់គ្រងដោយរបបដឹកនាំកុម្មុយនិស្តជាច្រើនឆ្នាំមកនេះ បានស្វែងរកការធ្វើពិពិធកម្មការផ្គត់ផ្គង់ឧបករណ៍យោធា ដើម្បីកាត់បន្ថយការពឹងផ្អែកជាងមួយទសវត្សរ៍តែទៅលើរុស្ស៊ី និងបានពិភាក្សាអំពីកិច្ចព្រមព្រៀងលទ្ធកម្មដ៏មានសក្តានុពលជាមួយបណ្តាប្រទេសជាច្រើន…
-
លោក Musk ដឹកដៃលោក Trump គយគន់ការបាញ់សាកល្បងរ៉ុក្តែតយក្សរបស់ SpaceX លើកទី៦

តិចសាស់ ៖ រ៉ុក្តែតយក្ស Starship របស់ក្រុមហ៊ុន SpaceX បានហោះបោះពួយសំដៅទៅកាន់ទីអវកាស ក្រោមក្រសែភ្នែកទាំងគូររបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ និងមហាសេដ្ឋីបច្ចេកវិទ្យា លោក អេឡុន ម៉ាស។ នេះបើតាមការចុះផ្សាយរបស់កាសែតរ៉យទ័រ។ មុនពេលធ្វើតេស្តលើកទី៦ លោក ម៉ាស បានអញ្ជើញលោក ត្រាំ និងសមាជិកសភាធ្វើទស្សនកិច្ចបន្ទប់បញ្ជា (Starbase) របស់ក្រុមហ៊ុន SpaceX។ បន្ទាប់មកការបាញ់បង្ហោះសាកល្បងរ៉ុក្តែត Starship ត្រូវបានធ្វើឡើងកាលពីរសៀលម៉ោង៤ថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) នៅឯទីស្នាក់ការក្រុមហ៊ុន SpaceX ក្នុងទីក្រុង Boca Chica នៃរដ្ឋតិចសាស់។ ប្រភពបានឱ្យដឹងថា ការធ្វើតេស្តលើកចុងក្រោយនេះ មិនបានទទួលជោគជ័យដូចការរំពឹងទុកទេ ដោយសារតែរ៉ុក្តែត Starship មិនអាចចូលចតនៅទីតាំងជើងទម្របាញ់បង្ហោះវិញបាន ហើយវាបែរជាធ្លាក់នៅឯឈូងសមុទ្រម៉ិកស៊ិក។ Starship ដែលជាប្រព័ន្ធរ៉ុក្កែតជំនាន់ក្រោយរបស់ក្រុមហ៊ុន SpaceX ជាផ្នែកមួយនៃផែនការប្រកបដោយមហិច្ឆិតារបស់លោក ម៉ាស ក្នុងការបញ្ជូនមនុស្ស និងទំនិញទៅកាន់ភពអង្គារនៅឆ្នាំ ២០២៦។ អង្គការ NASA ក៏គ្រោងនឹងប្រើប្រាស់រ៉ុក្តែត Starship ដើម្បីចុះចតអវកាសយានិកនៅលើភពព្រះចន្ទក្នុងទសវត្សរ៍នេះផងដែរ…
-
អ៊ុយក្រែនចាប់ផ្តើមបាញ់មីស៊ីលផ្គត់ផ្គង់ដោយអាមេរិកចូលទឹកដីរុស្ស៊ី

មូស្គូ ៖ មន្ត្រីរុស្ស៊ីនិយាយថា កងកម្លាំងអ៊ុយក្រែនបានវាយប្រហារតំបន់ភាគខាងលិចរបស់ប្រទេសខ្លួន ដោយប្រើមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។ ការវាយប្រហារនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Joe Biden តាមសេចក្តីរាយការណ៍ បានអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់ពួកវា ដើម្បីវាយប្រហារលើគោលដៅនានានៅក្នុងទឹកដីរុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ីប្រកាសថា មីស៊ីលចំនួន៦គ្រាប់បានបាញ់ចូលទៅក្នុងតំបន់ Bryansk ជាប់ព្រំដែនអ៊ុយក្រែនកាលពីថ្ងៃអង្គារ។ ក្នុងចំណោមមីស៊ីលទាំងអស់ មាន៥គ្រាប់ត្រូវបានបាញ់ទម្លាក់ ប៉ុន្តែមួយគ្រាប់ទៀតបានធ្លាក់ចំបរិវេណទីតាំងយោធា បណ្តាលឱ្យមានអគ្គីភ័យ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ភ្លើងបានរលត់ទៅវិញយ៉ាងឆាប់រហ័ស ហើយមិនមានអ្នករងរបួសនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍ថា វាជាលើកទីមួយហើយ ដែលទីក្រុងកៀវបានប្រើមីស៊ីលអាមេរិក ATACMS វាយប្រហារចូលទៅក្នុង ប្រទេសរុស្ស៊ី។ ឥឡូវនេះការយកចិត្តទុកដាក់ នោះគឺផ្តោតលើរបៀបដែលរុស្ស៊ីនឹងមានប្រតិកម្ម ចំពោះការវាយប្រហារចុងក្រោយរបស់អ៊ុយក្រែន។ សូមរម្លឹកថា កាលពីខែកញ្ញា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា ប្រសិនបើប្រទេសលោកខាងលិច អនុញ្ញាតឱ្យអ៊ុយក្រែន វាយលុកចូលទឹកដីរុស្ស៊ី ដោយប្រើមីស៊ីលរយៈចម្ងាយឆ្ងាយ នោះមានន័យថា បណ្តាប្រទេសណាតូកំពុងប្រយុទ្ធជាមួយរុស្ស៊ីដោយផ្ទាល់៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម…
-
អ៊ីស្រាអែលឲ្យរង្វាន់ដល់អ្នកជួយរំដោះចំណាប់ខ្មាំង ម្នាក់៥លានដុល្លារ

បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu និយាយថា អ៊ីស្រាអែលប្រកាសផ្តល់រង្វាន់ ៥ លានដុល្លារ សម្រាប់ចំណាប់ខ្មាំង Gaza ម្នាក់ៗ ដែលត្រូវបានដោះលែង។ លោក នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយ កាលពីថ្ងៃអង្គារថា អ៊ីស្រាអែលកំពុងផ្តល់រង្វាន់ចំនួន៥លានដុល្លារដល់នរណាម្នាក់ ដែលជួយរំដោះចំណាប់ខ្មាំង ដែលត្រូវបានឃុំខ្លួន នៅហ្គាហ្សា។ លោក Netanyahu បាននិយាយ ក្នុងវីដេអូដែលថតនៅក្នុងទឹកដីប៉ាឡេស្ទីនថា «អ្នកណា ដែលនាំចំណាប់ខ្មាំងចេញ នឹងរកឃើញវិធីសុវត្ថិភាពមួយ សម្រាប់ពួកគេ ក្នុងការចាកចេញពីតំបន់ Gaza យើងនឹងផ្តល់រង្វាន់ ដល់ពួកគេចំនួន ៥លានដុល្លារ សម្រាប់ចំណាប់ខ្មាំងម្នាក់ៗ»។ លោកបន្តថា «យើងក៏កំពុងខិតខំប្រឹងប្រែងស្វែងរកចំណាប់ខ្មាំង និងនាំយកពួកគេ មកផ្ទះវិញដែរ។ យើងនឹងមិនចុះចាញ់ឡើយ។ យើងនឹងបន្តរហូតដល់យើងរកឃើញពួកគេទាំងអស់ នៅរស់ ឬ ក៏ស្លាប់»។ ដោយពាក់មួកសុវត្ថិភាព និងអាវការពារគ្រាប់កាំភ្លើងផងនោះ លោក Netanyahu បាននិយាយថា គោលដៅសង្គ្រាមមួយដដែល របស់អ៊ីស្រាអែល គឺ «ហាម៉ាសមិនត្រូវគ្រប់គ្រង នៅតំបន់ហ្គាហ្សា»។…
-
អ៊ុយក្រែនប្រារព្ធខួប១,០០០ថ្ងៃនៃសង្គ្រាម

បរទេស៖ ទីក្រុង Kyiv របស់អ៊ុយក្រែន បានប្រារព្ធខួប ១,០០០ ថ្ងៃ នៃសង្គ្រាម ជាមួយ នឹងការគោរព ដោយមានភ្លើងទៀន នៅសារមន្ទីរសង្គ្រាម កាលពីថ្ងៃអង្គារ។ សារមន្ទីរសង្គ្រាម «Kiev» បានរៀបចំពិធី «ដុតភ្លើង» ដើម្បីប្រារព្ធខួប ១,០០០ថ្ងៃ នៃការលុកលុយពេញលេញ របស់រុស្ស៊ី។ ទៀនមួយពាន់ដើម ត្រូវបានអុជ នៅរូបសំណាក «មាតុភូមិ» អមដោយការបួងសួង ដល់បព្វជិតយោធា និងការសម្តែងដោយវង់តន្រ្តី របស់កងកម្លាំងប្រដាប់អាវុធ។ ចាប់តាំងពីការឈ្លានពាន បានចាប់ផ្តើមមក ជនស៊ីវិលជាង១១,៧០០ នាក់បានស្លាប់ និង ២៤,៦០០ នាក់បានរងរបួស នេះបើយោងតាមទិន្នន័យ របស់អង្គការសហប្រជាជាតិ។ លោកស្រី Anastasiya Yevhlevska ដែលធ្វើការ នៅសារមន្ទីរសង្គ្រាមជាតិ និយាយថា «ជារៀងរាល់ថ្ងៃ យើងបង្ហាញថា យើងមានភាពសក្ដិសម ក្នុងការរស់នៅ លើទឹកដីនេះ ហើយសត្រូវរបស់យើងត្រូវតែ ត្រូវបានបញ្ឈប់»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត