Category: ព័ត៌មានអន្តរជាតិ

  • ប្រធានាធិបតីអាមេរិក Joe Biden មានបំណងលុបចោលបំណុលរបស់អ៊ុយក្រែនប្រមាណ ៤,៦ពាន់លានដុល្លារអាមេរិក

    ប្រធានាធិបតីអាមេរិក Joe Biden មានបំណងលុបចោលបំណុលរបស់អ៊ុយក្រែនប្រមាណ ៤,៦ពាន់លានដុល្លារអាមេរិក

    🎥 Politico 360 #ams1minute

  • ភ្លើងឆេះបំផ្លាញផ្ទះ ១,០០០ខ្នង ក្នុងតំបន់អនាធិបតេយ្យរបស់ហ្វីលីពីន

    ភ្លើងឆេះបំផ្លាញផ្ទះ ១,០០០ខ្នង ក្នុងតំបន់អនាធិបតេយ្យរបស់ហ្វីលីពីន

    បរទេស៖ អាជ្ញាធរបាននិយាយថា ផ្ទះប្រហែល ១,០០០ខ្នង ត្រូវបានឆេះ នៅក្នុងគ្រោះអគ្គិភ័យ ដែលបានចាប់ផ្តើមឆាបឆេះ នៅជាន់ទីពីរ នៃផ្ទះមួយខ្នង ក្នុងចំណោមផ្ទះដែលស្ថិតនៅតំបន់អនាធិបតេយ្យ ទាំងនេះ។ អាជ្ញាធរទប់ស្កាត់គ្រោះអគ្គិភ័យ Manila Fire District បាននិយាយថា ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃអាទិត្យ ដោយអណ្តាតភ្លើង និងផ្សែងខ្មៅ យ៉ាងក្រាស់ បានបក់ទៅលើមេឃ។ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗ អំពីមនុស្សស្លាប់ ឬ អ្នករងរបួស នោះទេ គិតត្រឹមយប់ថ្ងៃអាទិត្យ។ យោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យ បានឱ្យដឹងថា សំណង់ទាំងនោះ មានប្រជាជនរស់នៅ ប្រហែល ២,០០០គ្រួសារ។ សេវាពន្លត់អគ្គីភ័យ និងគ្រោះមហន្តរាយ បានដាក់ពង្រាយរថយន្តចំនួន ៣៦ គ្រឿង រួមនឹងទូកពន្លត់អគ្គិភ័យចំនួន ៤ គ្រឿង ខណៈដែលកងកម្លាំងអាកាស ក៏បានបញ្ជូនឧទ្ធម្ភាគចក្រចំនួន ២គ្រឿង ទៅជួយពន្លត់ភ្លើងផងដែរ។ វីដេអូចែកចាយដោយទីភ្នាក់ងារគ្រោះមហន្តរាយរបស់ទីក្រុង បានបង្ហាញថា ផ្ទះទាំងនេះស្ថិតនៅក្នុងភូមិ Isla Puting Bato នៃទីក្រុងម៉ានីល។ អ្នកភូមិឈ្មោះ Leonila…

  • អូស្ត្រាលីទាត់ចោលផែនការពិន័យក្រុមហ៊ុនបណ្ដាញសង្គមរឿងសាយភាយព័ត៌មានមិនពិត

    អូស្ត្រាលីទាត់ចោលផែនការពិន័យក្រុមហ៊ុនបណ្ដាញសង្គមរឿងសាយភាយព័ត៌មានមិនពិត

    កង់បេរ៉ា ៖ រដ្ឋាភិបាល និងអ្នកនយោបាយអូស្ត្រាលីបានច្រានចោលផែនការដាក់ពិន័យក្រុមហ៊ុនបណ្ដាញសង្គម ទាក់ទិននឹងបញ្ហាអសមត្ថភាពទប់ស្កាត់ការរីករាលដាលព័ត៌មានមិនពិត។ សេចក្ដីព្រាងច្បាប់មួយ រដ្ឋាភិបាលអូស្ត្រាលីមានបំណងផាកពិន័យក្រុមហ៊ុនបណ្ដាញសង្គមរហូតដល់ ៥ភាគរយនៃប្រាក់ចំណូលសកលរបស់ពួកគេ ក្នុងករណីខកខានទប់ស្កាត់ការរីករាលដាលព័ត៌មានមិនពិតតាមអ៊ីនធឺណិត។ ទោះបីជាយ៉ាងណា រដ្ឋមន្ត្រីគមនាគមន៍អូស្ត្រាលី លោកស្រី Michelle Rowland បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រីបានសម្រេចចិត្តលុបចោលសេចក្តីព្រាងច្បាប់នេះ បន្ទាប់ពីមានការប្រឆាំងយ៉ាងខ្លាំងនៅក្នុងព្រឹទ្ធសភា។ គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់អូស្ត្រាលី ក្នុងការដោះស្រាយបញ្ហាកើនឡើងព័ត៌មានមិនពិតយ៉ាងឆាប់រហ័សនៅលើប្រព័ន្ធបណ្ដាញសង្គម៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • ហ្វីលីពីន ៖ អនុប្រធានាធិបតីគំរាមធ្វើឃាតប្រធានាធិបតី

    ហ្វីលីពីន ៖ អនុប្រធានាធិបតីគំរាមធ្វើឃាតប្រធានាធិបតី

    ម៉ានីល ៖ អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte បានថ្លែងគំរាមធ្វើឃាតប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ប្រសិនបើលោកស្រីត្រូវបានគេសម្លាប់។ លោកស្រី Sara បានប្រាប់សន្និសីទកាសែតមួយនាពេលថ្មីៗនេះថា លោកស្រីបាននិយាយទៅកាន់ឃាតករម្នាក់ និង បានណែនាំឱ្យសម្លាប់លោកប្រធានាធិបតី, លោកជំទាវទី១របស់គាត់ និង ប្រធានសភាតំណាងរាស្រ្តដែលជាសាច់ញាតិរបស់ប្រធានាធិបតី។ លោកស្រីបន្ថែមថា រឿងនេះនឹងកើតឡើង ក្នុងករណីលោកស្រីខ្លួនឯងត្រូវគេធ្វើឃាត។ ទោះបីជាយ៉ាងណា អនុប្រធានាធិបតីហ្វីលីពីនរូបនេះ មិនបានបញ្ជាក់លំអិត អំពីការប៉ុនប៉ងធ្វើឃាតលោកស្រីទេ។ ឆ្លើយតបនឹងសារគំរាមរបស់លោកស្រី Sara ក្រុមសន្តិសុខប្រធានាធិបតីហ្វីលីពីននិយាយថា ខ្លួនបានពង្រឹងសន្តិសុខ ហើយកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារអនុវត្តច្បាប់នានា ដើម្បីរារាំង និងការពារប្រឆាំងការគំរាមកំហែងណាមួយ ចំពោះអាយុជីវិតប្រធានាធិបតី និងគ្រួសាររបស់គាត់។ សូមបញ្ជាក់ថា លោកស្រី Sara បានលាលែងពីគណៈរដ្ឋមន្ត្រីក្នុងខែមិថុនា ដែលនេះបង្ហាញពីការដួលរលំសម្ព័ន្ធភាពនយោបាយក្នុងប្រទេសហ្វីលីពីន។ លោកស្រី Sara និងលោក Marcos Jr មេដឹកនាំផ្តាច់ការហ្វីលីពីន ទទួលបានជ័យជម្នះការបោះឆ្នោតឆ្នាំ ២០២២។ ប៉ុន្តែគ្រួសារទាំងពីរមានជម្លោះលើគោលនយោបាយការបរទេស និងសង្រ្គាមប្រឆាំងគ្រឿងញៀន៕ ប្រភព ៖ AFP ប្រែសម្រួល…

  • BBC ៖ បារាំងបើកភ្លើងខៀវឱ្យអ៊ុយក្រែនបាញ់មីស៊ីលរបស់បារាំងចូលទឹកដីរុស្ស៊ី

    BBC ៖ បារាំងបើកភ្លើងខៀវឱ្យអ៊ុយក្រែនបាញ់មីស៊ីលរបស់បារាំងចូលទឹកដីរុស្ស៊ី

    ប៉ារីស ៖ ទូរទស្សន៍ BBC របស់ចក្រភពអង់គ្លេសកាលពីថ្ងៃសៅរ៍ បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot ដែលបាននិយាយនៅក្នុងបទសម្ភាសន៍មួយថា អ៊ុយក្រែនអាចបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់បារាំងចូលទៅក្នុងប្រទេសរុស្ស៊ី ដើម្បីជាការការពារខ្លួន។ ប៉ុន្តែលោក Barrot មិនបញ្ជាក់ថាតើមីស៊ីលរបស់បារាំងត្រូវបានប្រើប្រាស់នៅអ៊ុយក្រែនរួចហើយឬអត់នោះទេ។ បារាំង បាន ផ្គត់ផ្គង់ ដល់ អ៊ុយក្រែន នូវ មីស៊ីល SCALP ដែលអាចបាញ់ដល់គោលដៅក្នុងចម្ងាយ ជាង ២៥០គីឡូម៉ែត្រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC។ ការប្រកាសបែបនេះរបស់លោក Barrot កើតឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ប្រទេសរបស់លោកបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមថ្មី ទៅកាន់ភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ លោក ពូទីន បានគូសបញ្ជាក់ថា ទង្វើនេះគឺជាការសងសឹកចំពោះការវាយប្រហារមកលើទឹកដីរបស់រុស្ស៊ី ដោយមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលផ្តល់ដោយសហរដ្ឋអាមេរិក និងអង់គ្លេស៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • រុស្ស៊ីចង់បានជនចំណាកស្រុកជាច្រើននាក់ ឲ្យធ្វើការងារក្នុងប្រទេស

    រុស្ស៊ីចង់បានជនចំណាកស្រុកជាច្រើននាក់ ឲ្យធ្វើការងារក្នុងប្រទេស

    បរទេស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយ នៅក្នុងបទសម្ភាសន៍មួយថា ប្រទេសរុស្ស៊ីត្រូវការជនចំណាកស្រុក ដើម្បីអភិវឌ្ឍជាតិ ដោយសារតែកម្លាំងពលកម្ម ក្នុងស្រុកកំពុងធ្លាក់ចុះ។ លោក Peskov បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ RIA Novosti កាលពីថ្ងៃសុក្រ ថា «ជនចំណាកស្រុកគឺជាតម្រូវការចាំបាច់»។ លោកបន្តថា «យើងមានស្ថានភាពប្រជាសាស្ត្រដ៏តានតឹង យើងរស់នៅក្នុងប្រទេសដ៏ធំបំផុត នៅលើពិភពលោក ប៉ុន្តែ មិនមានរុស្ស៊ី ច្រើនទេ»។ លោក Peskov បន្ថែមថា «យើងត្រូវការកម្លាំងពលកម្ម ដើម្បីឱ្យមានការអភិវឌ្ឍ យ៉ាងស្វាហាប់ និងអនុវត្តគម្រោងអភិវឌ្ឍន៍ទាំងអស់ របស់យើង… អាជ្ញាធររុស្ស៊ីស្វាគមន៍ការធ្វើចំណាកស្រុក»។ កាលពីដើមសប្តាហ៍នេះ សភារុស្ស៊ីបានអនុម័តច្បាប់ហាមប្រាម «ការឃោសនាគ្មានកូន» ដោយមានប្រសិទ្ធភាពហាមឃាត់បុគ្គល ឬ អង្គការណាមួយ ពីការលើកទឹកចិត្តអ្នកដទៃ មិនឱ្យមានកូន។ វាគឺជាវិធានការដែលបង្កើតឡើង ដើម្បីជួយដោះស្រាយវិបត្តិប្រជាសាស្រ្ត ដែលទទួលមរតក ពីសម័យសូវៀត ហើយដែលកាន់តែអាក្រក់ទៅៗ ចាប់តាំងពីជម្លោះ នៅអ៊ុយក្រែន។ តួលេខស្ថិតិជាតិ Rosstat បង្ហាញថា ទារកចំនួន…

  • Biden ចង់លុបបំណុល៤.៦ពាន់លានដុល្លារពីអ៊ុយក្រែន

    Biden ចង់លុបបំណុល៤.៦ពាន់លានដុល្លារពីអ៊ុយក្រែន

    បរទេស ៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden កំពុងស្វែងរកការលុបចោលបំណុល ៤.៦ពាន់លានដុល្លារអាមេរិក ពីប្រទេសអ៊ុយក្រែន នេះបើតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ កាលពីពេលថ្មីៗនេះ។ ប្រភពបានចុះផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអាមេរិក Joe Biden គ្រោងនឹងលុបចោលផ្នែកខ្លះ នៃបំណុលរបស់អ៊ុយក្រែន នេះបើតាមលិខិតមួយ ផ្ញើទៅកាន់សភាជាតិអាមេរិក ចេញពីក្រសួងការបរទេស។ លិខិតនោះបញ្ជាក់ថា ការលើកលែងបំណុលចំនួន ៤.៦៥ពាន់លានដុល្លារ ដែលជំពាក់ដោយអ៊ុយក្រែន នឹងជួយឲ្យក្រុង Kiev មានជ័យជំនះ ដែលស្របតាមផលប្រយោជន៍ របស់សហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួន នៅអឺរ៉ុប, G7 និង NATO។ យោងតាមក្រុមប្រឹក្សាសហរដ្ឋអាមេរិកស្តីពីទំនាក់ទំនងបរទេស (CFR) បានបង្ហាញថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ សមាជិកសភាអាមេរិកបានអនុម័តច្បាប់ចំនួន៥ ដែលផ្តល់ប្រាក់ សរុបចំនួន ១៧៥ពាន់លានដុល្លារ ដល់អ៊ុយក្រែន ក្នុងនោះ ក្រុង គៀវត្រូវបានផ្តល់ជំនួយផ្ទាល់ ជាង១០០ពាន់លានដុល្លារ រួមទាំង ៣៣.៣ ពាន់លានដុល្លារ ដើម្បីពង្រឹងថវិការបស់ខ្លួន និង…

  • KFC បិទហាង​ បញ្ឈប់បុគ្គលិក២,០០០នាក់ នៅឥណ្ឌូណេស៊ី

    KFC បិទហាង​ បញ្ឈប់បុគ្គលិក២,០០០នាក់ នៅឥណ្ឌូណេស៊ី

    MC. បរទេស ៖ ហាងលក់អាហាររហ័ស KFC នៅប្រទសឥណ្ឌូនេស៊ី បានរាយការណ៍ពីការខាតបង់សុទ្ធ ចំនួន ជាង៣៦លានដុល្លារអាមេរិក គិតត្រឹមត្រីមាសទី៣ នៃឆ្នាំនេះ ខណៈដែលក្រុមហ៊ុនបានបិទហាងចំនួន៤៧ និងបញ្ឈប់បុគ្គលិក ចំនួន២,២៧៤នាក់ នេះបើតាមការចេញផ្សាយ របស់កាសែត VNexpress ថ្មីៗនេះ។ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ហាង KFC Indonesia ដែលចំណុះឲ្យក្រុមហ៊ុនធំ PT Fast Food Indonesia Tbk ឬ ក្រុមហ៊ុន FAST បានលាតត្រដាងថា គ្រាន់តែរយៈពេល៩ខែដំបូង នៃឆ្នាំនេះ ក្រុមហ៊ុនបានកាត់បន្ថយបុគ្គលិក ៧១៥នាក់ ធៀបនឹងតួលេខឆ្នាំ២០២៣ មាន៧៦២នាក់។ កម្លាំងការងាររបស់ខ្លួនក៏បានថយចុះគួរឱ្យកត់សម្គាល់ផងដែរ ដែលឥឡូវនេះ នៅមានបុគ្គលិកជាង ១៣,៧០០ នាក់ បើធៀបនឹងពីមុន មានរហូតដល់ជិត១៦,០០០នាក់។ ប្រភពថា កត្តាដ៏សំខាន់បំផុត នៅក្នុងការធ្លាក់ចុះ នៃប្រាក់ចំណូល គឺការធ្លាក់ចុះយ៉ាងខ្លាំង នៃការលក់អាហារ និងភេសជ្ជៈសរុប ដោយគិតត្រឹមត្រីមាសទី៣ ថយចុះ២២.៤ភាគរយ។ មេដឹកនាំរបស់ក្រុមហ៊ុន…

  • ចេកទុំ១ផ្លែ លក់បានតម្លៃជាង៦លានដុល្លារអាមេរិក

    ចេកទុំ១ផ្លែ លក់បានតម្លៃជាង៦លានដុល្លារអាមេរិក

    បរទេស ៖ ចេកទុំ១ផ្លែបិទជាប់នឹងជញ្ជាំងពណ៌ស ដែលគេចាត់ទុកថា ជាស្នាដៃសិល្បៈអស្ចារ្យមួយ ត្រូវបានលក់ នៅក្នុងការដេញថ្លៃ នៅក្រុមហ៊ុនអង់គ្លេស Sotheby’s មានទីស្នាក់ការ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងតម្លៃ ៦លាន២៤ម៉ឺនដុល្លារអាមេរិក ដោយផ្តើមតម្លៃដំបូង ចេញពី៨០ម៉ឺនដុល្លារ។ សិល្បករអ៊ីតាលី លោក Maurizio Cattelan ដែលជាអ្នកច្នៃ បានដាក់ឈ្មោះថា ចេក «Comedian» ឬ ជាភាសាខ្មែរ «តារាកប្លែង» ដោយគ្រាន់តែ ជាចេកមួយផ្លែ ត្រូវបានផ្អិបជាប់នឹងជញ្ជាំង ជាមួយនឹងបន្ទះក្រដាសពណ៌ប្រាក់ ប្រវែង ១៦០ សង់ទីម៉ែត្រ ពីរជាន់។ លោក David Galperin ប្រធានផ្នែកសិល្បៈសហសម័យរបស់ Sotheby’s ប្រចាំទ្វីបអាមេរិក បាននិយាយថា «វាគឺជាពិព័រណ៍សិល្បៈដំបូងបង្អស់ ដែលលោក Cattelan បានច្នៃចេញ ក្នុងរយៈពេល១៥ឆ្នាំ ទាក់ទាញចំណាប់អារម្មណ៍ពិភពលោកភ្លាមៗ។ បើតាម Sotheby’s បានបង្ហាញថា លោក Justin Sun ជាអ្នកចូលចិត្តប្រមូលស្នាដៃសិល្បៈ…

  • ១០ ខែមកនេះ វៀតណាមកើបលុយជាង ៣ពាន់លានដុល្លារពីការនាំចេញបង្គា

    ១០ ខែមកនេះ វៀតណាមកើបលុយជាង ៣ពាន់លានដុល្លារពីការនាំចេញបង្គា

    ហាណូយ ៖ ក្នុងរយៈពេល ១០ ខែនៃឆ្នាំ ២០២៤ នេះ ប្រទេសវៀតណាមកើបលុយបានចំនួន ៣ ពាន់ ២០០ លានដុល្លារពីការនាំចេញបង្គា កើនឡើង ១៣ ភាគរយ ។ ទីផ្សារធំបំផុតសម្រាប់ការនាំចេញបង្គារបស់វៀតណាមគឺទោកាន់ប្រទេសចិន និងទីក្រុងហុងកុង ដែលមានទឹកប្រាក់សរុបរហូតដល់ ៦៧៦ លានដុល្លារ កើនឡើង ៣១ ភាគរយ ខណៈអាមេរិកជាទីផ្សារបន្ទាប់លើនាំចូលបង្គាវៀតណាម មានតម្លៃ ៦៤៦ លានដុល្លារ កើនឡើង ១០ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ។ ចំណែក ការនាំចេញបង្គារបស់វៀតណាមទៅកាន់សហភាពអឺរ៉ុបវិញ មានទឹកទំហំប្រាក់ចំនួន ៤០៨ លានដុល្លារ កើនឡើង ៣២ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ។ សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម បានឱ្យដឹងថា គ្រាន់តែក្នុងមួយខែតុលា វៀតណាមអាចរកចំណូលបានពីការនាំចេញបង្គារហូតដល់ ៣៩៤ លានដុល្លារ ពោលកើនឡើង ២៤ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ។…