-
Honda ប្រមូលឡាន CR-V កូនកាត់នៅវៀតណាម សេរ៊ីឆ្នាំ ២០២៣ ឡើងទៅចូលរោងចក្រវិញ

ហាណូយ ៖ ក្រុមហ៊ុន Honda នឹងចាប់ផ្ដើមប្រមូលឡាន CRV Hybrid ចំនួន ២,៦៩៥ គ្រឿងនៅប្រទេសវៀតណាមចូលមកក្នុងរោងចក្រវិញនៅថ្ងៃទី២៥ ខែវិច្ឆិកា ដើម្បីពិនិត្យ និងប្ដូរម៉ូទ័របូមសាំងដែលមានបញ្ហា ។ ឡាន CR-V Hybrid ដែលក្រុមហ៊ុន Honda នាំចូល និងចែកចាយលក់នៅក្នុងទីផ្សារប្រទេសវៀតណាម និងមានបញ្ហាម៉ូទ័របូមសាំង សុទ្ធតែផលិតនៅក្នុងប្រទេសថៃ ចន្លោះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ និងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ខណៈក្នុងមួយគ្រឿងៗមានតម្លៃជិត ៥ ម៉ឺនដុល្លារ ។ ក្រុមហ៊ុន Honda បានជំរុញឱ្យម្ចាស់ឡានដែលមានបញ្ហា នាំយកយានជំនិះរបស់ពួកគេទៅកាន់ក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណ ដើម្បីត្រួតពិនិត្យ ជួសជុល ឬប្ដូរគ្រឿងបន្លាស់ ខណៈដំណើរការជួសជុលនេះ នឹងប្រើពេលប្រហែល ៣០ នាទីក្នុងមួយគ្រឿង ឯថ្លៃចំណាយគឺខាងក្រុមហ៊ុនជាអ្នករ៉ាប់រងទាំងអស់ ។ ទោះមិនទាន់មានបញ្ហាគ្រោះថ្នាក់ កើតចេញពីម៉ូទ័របូមសាំងនៅក្នុងទីផ្សារប្រទេសវៀតណាមក៏ដោយ ប៉ុន្តែក្រុមហ៊ុន Honda បានអះអាងថា ដើម្បីសុវត្ថិភាពរបស់អតិថិជន និងអ្នកដំណើរទូទៅ អតិថិជនគួរតែប្រញាប់នាំយកឡានរបស់ពួកគេទៅកាន់ក្រុមហ៊ុន ដើម្បីត្រួតពិនិត្យជាបន្ទាន់…
-
លោក ពូទីន ព្រមានសងសឹកប្រទេសផ្តល់អាវុធឱ្យអ៊ុយក្រែនវាយប្រហាររុស្ស៊ី

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្គូនឹងរក្សាសិទ្ធិវាយលុកទីតាំងយោធានៃប្រទេស ដែលអនុញ្ញាតឱ្យអ៊ុយក្រែនប្រើអាវុធរបស់ពួកគេប្រឆាំងនឹងទឹកដីរុស្ស៊ី ហើយសន្យាថា នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការឈ្លានពានណាមួយ។ មេដឹកនាំរុស្ស៊ីរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា យើងនឹងកំណត់គោលដៅ ក្នុងអំឡុងពេលធ្វើតេស្តប្រព័ន្ធមីស៊ីលថ្មីបំផុតរបស់យើងបន្ថែមទៀត ដោយផ្អែកលើការគំរាមកំហែងដល់សន្តិសុខរបស់សហព័ន្ធរុស្ស៊ី។ លោក ពូទីន បន្ថែម ថា យើង ជឿជាក់ ថា យើង មាន សិទ្ធិ ប្រើប្រាស់ អាវុធ របស់ យើង ប្រឆាំង នឹង ទីតាំង យោធា នៃ ប្រទេស ទាំងឡាយ ដែលដែលអនុញ្ញាតឱ្យអ៊ុយក្រែនប្រើ អាវុធ របស់ ពួកគេ ប្រឆាំង នឹង ទឹកដីរបស់ យើង ។ ការអត្ថាធិប្បាយរបស់លោក ពូទីនធ្វើឡើងបន្ទាប់ពីយោធាអ៊ុយក្រែនបានបាញ់មីស៊ីល Storm Shadow ដែលផលិតដោយអង់គ្លេស និង HIMARS ផលិតដោយសហរដ្ឋអាមេរិក…
-
ប្រទេសអាស៊ានពីរចែកលុយឲ្យប្រជាជន ដោះស្រាយជីវភាព

បរទេស៖ ប្រទេសថៃ និងប្រទេសសិង្ហបុរី ដែលសុទ្ធតែជាប្រទេសនៃប្រជាជាតិអាស៊ាន បានប្រកាសពីការចែកលុយដល់ប្រជាជន ដើម្បីដោះស្រាយជីវិភាព។ កាសែត VNexpress បានចេញផ្សាយថា ពលរដ្ឋថៃ វ័យចំណាស់ចំនួន ៤លាននាក់ នឹងទទួលបានប្រាក់១ម៉ឺនបាត ឬ ជិត៣០០ដុល្លារអាមេរិក ជាសាច់ប្រាក់ នៅចុងខែមករា ពោលគឺត្រូវផ្តល់ជូនឲ្យរួចរាល់ មុនពេលបុណ្យចូលឆ្នាំថ្មី។ យ៉ាងណាមិញ នេះគឺជាផ្នែកនៃគម្រោងចែកកាបូបឌីជីថល របស់ប្រទេសថៃ ដែលធ្លាប់មានក្នុងដំណាក់កាលទី១ម្តងរួចមកហើយ តាំងពីខែកញ្ញា។ នេះគឺជាកម្មវិធីជំរុញទឹកចិត្តរបស់រដ្ឋាភិបាល ដែលមានតម្លៃ ១៤ ពាន់លានដុល្លារអាមេរិក ដើម្បីផ្តល់ប្រាក់ ដល់ប្រជាជនប្រហែល ៤៥លាននាក់ ។ ក្រុមមន្ត្រីបាននិយាយ កាលពីថ្ងៃអង្គារថា នេះគឺជាដំណាក់កាលទីពីរ នៃកម្មវិធី ហើយចែកចាយលុយ សរុបដល់ ៤០ពាន់លានបាត ក្នុងចំណោមមនុស្ស ៤លាននាក់។ សម្រាប់ប្រទេសសិង្ហបុរីវិញ ត្រូវបានទីភ្នាក់ងារព័ត៌មាន The Straits Times ចុះថា មនុស្សពេញវ័យ ក្នុងប្រទេសមួយនេះ ប្រហែលជិត ៣លាននាក់ នឹងទទួលបានសាច់ប្រាក់ ចន្លោះពីប្រមាណ ១៥០ ដុល្លារអាមេរិក…
-
ច្បាប់ថ្មី! អូស្ត្រាលីផាក៣០លានដុល្លារ ដល់ក្រុមហ៊ុនបណ្តាញសង្គម បើក្មេងក្រោម១៦ឆ្នាំចូលលេង

បរទេស៖ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម អាចនឹងត្រូវផាកពិន័យ ជាង៣០លានដុល្លារអាមេរិក ប្រសិនបើពួកគេខកខានមិនឱ្យកុមារ ចេញពីវេទិកាបណ្តាញសង្គម នេះបើយោងតាមច្បាប់ថ្មី ដែលត្រូវបានដាក់ជូន នៅចំពោះមុខសភា របស់ប្រទេសអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍នេះ។ ច្បាប់នេះនឹងបង្ខំឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ចាត់វិធានការ ដើម្បីទប់ស្កាត់អ្នកដែលមានអាយុក្រោម ១៦ ឆ្នាំ មិនឲ្យចូលទៅប្រើប្រាស់វេទិកាបណ្តាញសង្គម ដូចជា X, TikTok, Facebook និង Instagram ជាដើម ។ ផ្ទុយមកវិញ បើមិនធ្វើដូច្នេះទេ ក្រុមហ៊ុននឹងត្រូវផាកពិន័យ រហូតដល់ ៥០លានដុល្លារអូស្ត្រាលី ឬ ៣២,៥ លានដុល្លារអាមេរិក។ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអូស្ត្រាលី លោកស្រី Michelle Rowland បាននិយាយថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ត្រូវមានទំនួលខុសត្រូវចំពោះ «សុវត្ថិភាព និងសុខភាពផ្លូវចិត្ត» របស់ប្រជាជនអូស្ត្រាលី។ ប្រសិនបើច្បាប់ត្រូវបានអនុម័ត វេទិកាបច្ចេកវិទ្យាទាំងនេះ នឹងត្រូវបានផ្តល់រយៈពេលអនុគ្រោះមួយឆ្នាំ ដើម្បីស្វែងយល់ពីរបៀបអនុវត្ត និងអនុវត្តការហាមឃាត់នេះ។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម បាននិយាយថា ពួកគេនឹងអនុវត្តតាមច្បាប់ថ្មីនេះ ប៉ុន្តែ ទទូចដល់ដល់រដ្ឋាភិបាល កុំឱ្យធ្វើសកម្មភាពលឿនពេក និងខ្វះការពិគ្រោះយោបល់គ្រប់គ្រាន់។…
-
កូរ៉េខាងជើងបន្តដឹកជញ្ជូនសព្វាវុធធន់ធ្ងន់ទៅឲ្យរុស្ស៊ី នេះបើតាមចារកម្ម

បរទេស៖ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បានប្រាប់សភា កាលពីថ្ងៃពុធថា ទីក្រុងព្យុងយ៉ាងបាននាំចេញកាំភ្លើងធំបាញ់ដោយខ្លួនឯង ប្រភេទ ១៧០មីលីម៉ែត្រ និង ប្រព័ន្ធបាញ់រ៉ុក្កែតច្រើនទៀត រួមទាំង ប្រភេទ២៤០មីលីម៉ែត្រ បន្ថែមទៀត ទៅកាន់ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ។ ការដឹកជញ្ជូនសព្វាវុធធន់ធ្ងន់ថ្មីៗនេះ គឺដើម្បីជួយដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមសមាជិកសភា លោក Lee Seong-kweun ដែលមានវត្តមានចូលរួម នាពេលនោះដែរ។ លោក Lee បាននិយាយថា យោធារុស្ស៊ីមិនដំណើរការប្រព័ន្ធកាំភ្លើងធំ ប្រភេទនេះ ដោយផ្ទាល់ទេ ដូច្នេះ កូរ៉េខាងជើងទំនងជាបានបញ្ជូន អ្នកហ្វឹកហ្វឺន ទៅជាមួយ។ ការអះអាងចុងក្រោយរបស់ទីក្រុងសេអ៊ូល អំពីការជាប់ពាក់ព័ន្ធរបស់ទីក្រុងព្យុងយ៉ាង ក្នុងសង្គ្រាមអ៊ុយក្រែន បានកើតឡើង ត្រឹមតែមួយសប្តាហ៍ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់រុស្ស៊ី បានផ្សព្វផ្សាយរូបភាពដែលបង្ហាញពីកាំភ្លើងស្វ័យប្រវត្ថិ ១៧០មីលីម៉ែត្រ របស់កូរ៉េខាងជើង ឈ្មោះ Koksan ទៅដល់ប្រទេសនេះ តាមរយៈផ្លូវដែក។ លោក Lee ក៏បាននិយាយផងដែរថា មានទាហានកូរ៉េខាងជើង ប្រហែល ១០,៩០០ នាក់ នៅក្នុងទីក្រុងព្រំដែន Kursk…
-
Elon Musk បង្ហាញផែនការធ្វើដំណើរតាមអាកាសដ៏លឿន ហោះពីទីក្រុងឡុងដ៍ទៅញូវយ៉ក ចាយពេលត្រឹម៣០នាទី

បរទេស៖ ក្រុមហ៊ុន Space X របស់លោកមហាសេដ្ឋី Elon Musk បានបង្ហាញពីផែនការនៃធ្វើដំណើរតាមផ្លូវអាកាសដ៏លឿន ជំនួសយន្តហោះ ក្នុងនោះ ទីក្រុងឡុងដ៍ របស់អង់គ្លេស ទៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចំណាយពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ ដោយគេដឹងថា ជិះយន្តហោះ ជាធម្មតា ចាយពេល ៧ម៉ោង ឯណោះ នេះបើតាមការចេញផ្សារបស់គេហទំព័រ Express ថ្មីៗនេះ។ ផ្អែកតាមប្រភព លោក នាយកប្រតិបត្តិក្រុមហ៊ុន SpaceX និង Tesla ដែលថ្មីៗនេះ ត្រូវបានតែងតាំង ជាសហប្រធាន នៃក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយប្រធានាធិបតីជាប់ឆ្នោត Donald Trump បានបង្ហាញពីក្តីសង្ឃឹមថា នឹងដឹកជញ្ជូនពាណិជ្ជករ និងអ្នកដើរលេងកម្សាន្ត ពីទីក្រុងឡុងដ៍ ទៅញូវយ៉ក ក្នុងរយៈពេលត្រឹមតែ៣០នាទីប៉ុណ្ណោះ តាមរយៈអ្វីដែលលោកហៅថា រ៉ុក្កែតលំដាប់ Starship របស់លោក។ យ៉ាងណាមិញ ផែនការសម្រាប់ផ្លូវល្បឿនលឿន តាមអាកាសនេះ ធ្លាប់ត្រូវបានបង្ហាញ ជាលើកដំបូង កាលពីជិតមួយទសវត្សរ៍មុន ដោយក្រុមហ៊ុន…
-
ហ្គាតេម៉ាឡារឹបអូសកូកាអ៊ីនជិត៤តោនបំបែកកំណត់ត្រា

បរទេស៖ យោធាបាននិយាយថា ឆ្មាំឆ្នេរសមុទ្រនៃប្រទេស ហ្គាតេម៉ាឡា បានបំបែកកំណត់ត្រាថ្មី រឹបអូសបាននូវ សារធាតុញៀន កូកាអ៊ីន ជិត៤តោន ដែលត្រូវបានដឹកជញ្ជូន តាមកប៉ាល់។ អ្នកនាំពាក្យកងទ័ព លោកស្រី Ann Marie Argueta បានប្រាប់ថា កងកម្លាំងល្បាតបានប្រទះឃើញនាវានេះ នៅលើសមុទ្រ ថ្មីៗនេះ ជាហេតុនាំឱ្យក្រុមឈ្នួញដឹង ហើយបានបង្កើនល្បឿនបើកគេចខ្លួន យ៉ាងណាក៏ដោយ ទូកនោះបានជាប់គាំង នៅឆ្នេរ ការាបៀន។ យ៉ាងណាមិញ នាវិកលើកប៉ាល់ បានរត់គេចខ្លួនបាត់។ លោកស្រីបានប្រាប់អ្នកយកព័ត៌មានទៀតថា នៅលើនាវានោះ មន្រ្តីបានរកឃើញកាបួបចំនួន១៥៧ ដែលមានផ្ទុកសារធាតុ កូកាអ៊ីន សរុបចំនួន ៣,៩០៥ តោន ដោយមួយកញ្ចប់ៗ មានទម្ងន់ ១គីឡូក្រាម។ យោងតាមទិន្នន័យផ្លូវការ បានឱ្យដឹងថា យោធាហ្គាតេម៉ាឡា បានរឹបអូស កូកាអ៊ីនចំនួន១១តោនហើយនៅឆ្នាំ២០២៤ ដែលជាការកើនឡើងយ៉ាងខ្លាំង ពីចំនួនបីតោន ដែលរឹបអូស ក្នុងឆ្នាំ២០២៣។ សហរដ្ឋអាមេរិកធ្លាប់បាននិយាយថា ប្រហែល ៩០ភាគរយនៃកូកាអ៊ីន ដែលចូលក្នុងដីសហរដ្ឋអាមេរិក គឺតាម ប្រទេសស្ថិតនៅតំបន់អាមេរិកកណ្តាលមួយនេះ…
-
លោក Zelensky ភ័យអាមេរិកផ្តាច់ជំនួយ ចាញ់សង្គ្រាម

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រាប់ Fox News កាលពីពេលថ្មីៗនេះថា អ៊ុយក្រែន «នឹងចាញ់» សង្គ្រាមប្រឆាំងនឹងរុស្ស៊ី ប្រសិនបើសហរដ្ឋអាមេរិក កាត់បន្ថយការផ្តល់មូលនិធិយោធា ដល់ទីក្រុង Kyiv ដោយគេដឹងថា អាមេរិកនឹងប្តូរដ្ឋបាលថ្មី ក្រោមការដឹកនាំរបស់ Trump។ លោក Zelensky បាននិយាយ នៅក្នុងបទសម្ភាសន៍ ជាមួយបណ្តាញទូរទស្សន៍អាមេរិកមួយនេះថា «ប្រសិនបើពួកគេកាត់ ខ្ញុំគិតថា យើងនឹងចាញ់..យើងនឹងប្រយុទ្ធ តាមលទ្ធភាព ប៉ុន្តែ វាមិនគ្រប់គ្រាន់ដើម្បីយកឈ្នះទេ ហើយខ្ញុំគិតថា មិនគ្រប់គ្រាន់ ដើម្បីរស់នោះទេ»។ ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump ត្រូវបានគេសង្ស័យយ៉ាងខ្លាំង ចំពោះជោគវាសនាប្រាក់រាប់ពាន់លាន ដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានផ្តល់ឱ្យអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ផ្តើមនៅឆ្នាំ២០២២។ លោក Trump បានសន្យា ម្តងហើយម្តងទៀតថា នឹងបញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័ស ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិត អំពីរបៀបដែលលោកនឹងធ្វើនោះទេ។ លោក…
-
Hezbollah ប្រយ័ត្ននឹងបទឈប់បាញ់ រៀបចំដោយអាមេរិក

បរទេស៖ មេធំពួក Hezbollah បាននិយាយថា ក្រុមរបស់ខ្លួនបានដាក់ការកត់សម្គាល់ ដោយការប្រយ័តុ្ន លើផែនការបទឈប់បាញ់ របស់សហរដ្ឋអាមេរិក ដើម្បីឈានដល់ការបញ្ចប់សង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ ទាំងនេះ។ លោក Naim Qassem បាននិយាយ នៅក្នុងសុន្ទរកថា កាលពីថ្ងៃពុធ ថា «ឥឡូវនេះ ពួកគេកំពុងនិយាយថា មានឯកសារសម្រាប់ការចរចា។ យើងបានទទួលក្រដាសនេះ អានវាដោយប្រុងប្រយ័ត្ន និងធ្វើការកត់សម្គាល់មួយចំនួន»។ មេដឹកនាំក្រុម Hezbollah បាននិយាយថា អ៊ីស្រាអែលមិនអាចដាក់លក្ខខណ្ឌ សម្រាប់បទឈប់បាញ់ នៅក្នុងប្រទេសលីបង់បានទេ ខណៈដែលបេសកជនអាមេរិក លោក Amos Hochstein បំពេញទស្សនកិច្ច ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីព្យាយាមចរចា បញ្ចប់សង្គ្រាម។ លោក Naim Qassem បាននិយាយថា «អ៊ីស្រាអែលមិនអាចយកឈ្នះយើង និងមិនអាចដាក់លក្ខខណ្ឌរបស់ខ្លួន មកលើយើង នោះទេ»។ លោក Qassem បានបន្ថែមថា ក្រុមប្រដាប់អាវុធរបស់លោក បានស្វែងរក «ការបញ្ចប់ពេញលេញ និងទូលំទូលាយ ចំពោះការឈ្លានពាន»…
-
មេយោធាបណ្តេញនាយករដ្ឋមន្ត្រីប្រទេសម៉ាលី

បរទេស៖ ប្រមុខរបបយោធារបស់ប្រទេសម៉ាលី កាលពីថ្ងៃពុធ បានបណ្តេញនាយករដ្ឋមន្ត្រីស៊ីវិល លោក Choguel Kokalla Maiga និងរដ្ឋាភិបាល ចេញពីមុខតំណែង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីលោក Maiga បានចេញការរិះគន់ដ៏កម្រមួយ ចំពោះមេដឹកនាំយោធា។ លោកវរសេនីយ៍ឯក Assimi Goita បានអានក្រឹត្យ ដែលចេញផ្សាយតាមស្ថានីយទូរទស្សន៍រដ្ឋ ORTM ដោយបាននិយាយថា «ភារកិច្ចរបស់នាយករដ្ឋមន្ត្រី និងសមាជិករដ្ឋាភិបាល ត្រូវបានបញ្ចប់»។ គួរបញ្ជាក់ថា ប្រទេសអាហ្រ្វិកខាងលិច ដែលញាំញីដោយក្រុមជីហាដ និងអំពើហឹង្សាបំបែកខ្លួន មួយនេះ ត្រូវបានដឹកនាំដោយយោធា ចាប់តាំងពីមានរដ្ឋប្រហារ ត្រឡប់មកវិញ ក្នុងឆ្នាំ ២០២០ និង ២០២១។ នៅក្នុងខែមិថុនា ឆ្នាំ២០២២ របបយោធាបានសន្យាថា នឹងរៀបចំការបោះឆ្នោត និងប្រគល់អំណាច ឱ្យជនស៊ីវិល នៅចុងខែមីនា ឆ្នាំ២០២៤ ប៉ុន្តែ ក្រោយមក បានពន្យារពេលការបោះឆ្នោត ដោយគ្មានកំណត់។ លោក Maiga ត្រូវបានគេមើលឃើញថា ឯកោក្នុងតំណែង ជានាយករដ្ឋមន្ត្រី ដោយមានកិច្ចការតិចតួច…