-
Zelensky៖ G20 អសកម្ម ករណីរុស្ស៊ីប្រើអាវុធនុយក្លេអ៊ែរ

បរទេស៖ មេដឹកនាំអ៊ុយក្រែន លោក Zelensky បានចោទប្រកាន់ក្រុម G20 ពីភាពអសកម្ម បន្ទាប់ពីលោក Putin បន្ធូរបន្ថយច្បាប់ស្តីពីអាវុធនុយក្លេអ៊ែរ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចោទប្រកាន់មេដឹកនាំនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ ឬ G20 នៅក្នុងកិច្ចប្រជុំកំពូល ក្នុងប្រទេសប្រេស៊ីល កាលពីថ្ងៃអង្គារ ពីការខកខានក្នុងការធ្វើសកម្មភាព បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យបន្ធូរបន្ថយច្បាប់របស់ទីក្រុងម៉ូស្គូ សម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ លោក Zelensky បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មាន ដោយចោទប្រកាន់ G20 ថា «ថ្ងៃនេះ ប្រទេស G20 កំពុងអង្គុយ នៅក្នុងប្រទេសប្រេស៊ីល។ តើពួកគេនិយាយអ្វីទេ? គ្មានអ្វីទេ!»។ លោក Zelensky បាននិយាយដោយចោទប្រកាន់ G20 ពីការបរាជ័យ ក្នុងការបង្កើត «យុទ្ធសាស្ត្រខ្លាំង» ។ នៅក្រោមគោលនយោបាយថ្មី ដែលត្រូវបានធ្វើបច្ចុប្បន្នភាព ទីក្រុងម៉ូស្គូនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើត្រូវបានវាយប្រហារដោយរដ្ឋមិនមែននុយក្លេអ៊ែរ ដែលគាំទ្រដោយប្រទេស ដែលមានថាមពលនុយក្លេអ៊ែរ។ កិច្ចប្រជុំកំពូល…
-
Trump គ្រោងប្រើយោធាបណ្តេញជនចំណាកស្រុករាប់លាននាក់

បរទេស ៖ ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump កាលពីថ្ងៃចន្ទ បានបញ្ជាក់ថា លោកគ្រោងនឹងប្រកាសភាពអាសន្នជាតិ ស្តីពីសន្តិសុខតាមព្រំដែន និងប្រើប្រាស់យោធាសហរដ្ឋអាមេរិក ដើម្បីធ្វើការនិរទេសជនចំណាកស្រុកគ្មានឯកសារ រាប់លាននាក់។ លោក Trump បានត្រលប់មកគ្រងតំណែងប្រធានាធិបតីឡើងវិញ បន្ទាប់ពីបានផ្តួលគូប្រជែង លោកស្រី Kamala Harris អំឡុងការបោះឆ្នោត កាលពីថ្ងៃទី៥ខែ វិច្ឆិកា ។ អន្តោប្រវេសន៍ គឺជាបញ្ហាកំពូល នៅក្នុងយុទ្ធនាការបោះឆ្នោត ហើយលោក Trump បានសន្យាថា នឹងនិរទេសមនុស្សរាប់លាននាក់ និងរក្សាស្ថិរភាពព្រំដែន ជាមួយម៉ិកស៊ិក បន្ទាប់ពីចំនួនជនចំណាកស្រុកឆ្លងកាត់ខុសច្បាប់បានកើនឡើង ក្នុងអំឡុងពេលរដ្ឋបាល របស់ប្រធានាធិបតី Joe Biden ។ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social នាពេលថ្មីៗនេះ លោក Trump បានពង្រីកការបង្ហោះជាថ្មីម្តងទៀត ជុំវិញរឿងនេះ ដោយរំលេចពីសកម្មជនអភិរក្សនិយម ហើយបាននិយាយថា «ប្រធានាធិបតីជាប់ឆ្នោតត្រូវរៀបចំ ប្រកាសភាពអាសន្នជាតិ ហើយនឹងប្រើប្រាស់កម្លាំងយោធា ដើម្បីប្រឆាំងនឹងការឈ្លានពាន តាមរយៈកម្មវិធីនិរទេសដ៏ធំ» ។…
-
កិច្ចប្រជុំកំពូល G20 អំពាវនាវឱ្យបញ្ចប់សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា និងអ៊ុយក្រែន

បរទេស៖ មេដឹកនាំនៃបណ្តាប្រទេសសេដ្ឋកិច្ចធំៗទាំង២០ របស់ពិភពលោក ហៅកាត់ G20 កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យមានកិច្ចព្រមព្រៀងសកលមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន និង ជំនួយបន្ថែមទៀត សម្រាប់តំបន់ហ្គាហ្សា ដែលហែកហួរដោយសង្រ្គាម និងការបញ្ចប់អរិភាព នៅតំបន់មជ្ឈិមបូព៌ា ព្រមទាំង អ៊ុយក្រែន ដោយបានចេញសេចក្តីប្រកាសរួមមួយ ប៉ុន្តែខ្វះព័ត៌មានលម្អិត អំពីរបៀបសម្រេចគោលដៅ ទាំងនោះ។ សេចក្តីថ្លែងការណ៍រួមត្រូវបានគាំទ្រ ដោយសមាជិកក្រុម G20 ប៉ុន្តែ មិនមានការឯកភាពទាំងស្រុងនោះទេ ដោយ G20 បានប្រកាសថ្កោលទោសសង្គ្រាម ទាមទារសន្តិភាព តែ គ្មានការស្តីបន្ទោស។ សេចក្តីប្រកាសបានសំដៅទៅលើ «ស្ថានភាពមហន្តរាយមនុស្សធម៌នៅតំបន់ហ្គាហ្សា និងការកើនឡើងនៅក្នុងប្រទេសលីបង់» ដោយសង្កត់ធ្ងន់ លើតម្រូវការបន្ទាន់ ដើម្បីពង្រីកជំនួយមនុស្សធម៌ និងការពារជនស៊ីវិលឱ្យកាន់តែប្រសើរឡើង។ G20 បាននិយាយថា «ការបញ្ជាក់ពីសិទ្ធិរបស់ប៉ាឡេស្ទីន ក្នុងការសម្រេចចិត្តដោយខ្លួនឯង យើងសូមរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្តរបស់យើង ចំពោះចក្ខុវិស័យនៃដំណោះស្រាយរដ្ឋពីរ ដែលអ៊ីស្រាអែល និងរដ្ឋប៉ាឡេស្ទីន រស់នៅជាមួយគ្នា ដោយសន្តិភាព»។ ប៉ុន្តែ មិនបាននិយាយអំពីការរងទុក្ខរបស់អ៊ីស្រាអែល ឬ ចំណាប់ខ្មាំង១០០នាក់ ដែលនៅតែត្រូវបានក្រុមហាម៉ាស ចាប់ឃុំឃាំង…
-
ឥណ្ឌូណេស៊ីគ្រងតំណែងជាប្រទេសសប្បុរសបំផុតរបស់ពិភពលោក

បរទេស៖ ចំណាត់ថ្នាក់ថ្មីបានបង្ហាញថា ជនជាតិឥណ្ឌូនេស៊ី៩នាក់ ក្នុងចំណោម១០នាក់ បានបរិច្ចាគប្រាក់ ដល់អង្គការសប្បុរសធម៌ ហើយឥណ្ឌូនេស៊ី ៦ នាក់ ក្នុងចំណោម១០នាក់ បានលះបង់ពេលវេលារបស់ពួកគេ ដើម្បីជួយអ្នកដ៏ទៃ ដែលធ្វើឱ្យឥណ្ឌូនេស៊ី ក្លាយជាប្រទេសដែលមានចិត្តសប្បុរសបំផុត នៅក្នុងពិភពលោក នេះបើតាមកាសែត VNepxress ។ យោងតាមសន្ទស្សន៍ការផ្តល់ជំនួយពិភពលោក ហៅកាត់ WGI ប្រចាំឆ្នាំ២០២៤ របស់មូលនិធិសប្បុរសធម៌ CAF បង្ហាញថា ឥណ្ឌូនេស៊ីបានជាប់ចំណាត់ថ្នាក់លេខ១ រយៈពេល៧ឆ្នាំជាប់ៗគ្នា ដោយបានវ៉ាដាច់ប្រទេសមីយ៉ាន់ម៉ា ក្នុងឆ្នាំ២០១៧។ ការស្ទង់មតិ ដែលបានធ្វើឡើងក្នុងឆ្នាំ២០២៣ សំដៅលើការឆ្លើយតប ពីអ្នកចូលរួម ចំនួនប្រមាណ ១៤៥,៧០០ នាក់ នៅទូទាំង ១៤២ប្រទេស និងដែនដី។ អ្នកចូលរួមបានឆ្លើយសំណួរ អំពីសកម្មភាពរបស់ពួកគេ ជុំវិញការបរិច្ចាគប្រាក់ ទៅអង្គការសប្បុរសធម៌, ស្ម័គ្រចិត្តពេលវេលាទៅអង្គការសប្បុរសធម៌ ព្រមទាំង ថាតើអ្នកបានជួយមនុស្សចម្លែក ឬ នរណាម្នាក់ដែរឬទេ? ជាមធ្យម នៃការឆ្លើយតប ជាវិជ្ជមានត្រូវបានគណនាដើម្បីបង្កើតពិន្ទុសន្ទស្សន៍ សម្រាប់ប្រទេសនីមួយៗ ហើយ ពិន្ទុ មានចាប់ពី…
-
ឥណ្ឌាសាកល្បងមីស៊ីលលឿនជាងសំឡេងលើកដំបូង អាចហោះក្នុងល្បឿន ១,៥០០គីឡូម៉ែត្រ

ញូវដែលី ៖ រដ្ឋាភិបាលឥណ្ឌានិយាយថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលល្បឿនលឿនជាងសំឡេងរយៈចម្ងាយឆ្ងាយ ដែលផលិតក្នុងស្រុកជាលើកដំបូង។ មីស៊ីលល្បឿនលឿនជាងសំឡេងនេះ ផលិតដោយអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិ គ្រប់គ្រងដោយរដ្ឋ និងដៃគូឧស្សាហកម្មការពារជាតិរបស់ឥណ្ឌា ដើម្បីឱ្យកងកម្លាំងប្រដាប់អាវុធប្រើប្រាស់។ ហើយការធ្វើតេស្តមីស៊ីលលឿនជាងសំឡេងរបស់ឥណ្ឌានេះ កើតឡើងស្របពេលដែលសហរដ្ឋអាមេរិក រុស្ស៊ី ចិន និងប្រទេសដទៃទៀត កំពុងរត់ប្រណាំងការអភិវឌ្ឍយោធូបករណ៍សង្គ្រាមកាន់តែទំនើប។ ប្រភពបានឱ្យដឹងថា ឥណ្ឌាបានបាញ់សាកល្បងមីស៊ីលលឿនជាងសំឡេងនេះ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ចេញពីកោះមួយនៅឆ្នេរសមុទ្រ Odisha ភាគខាងកើតប្រទេសឥណ្ឌា។ ក្រសួងការពារជាតិឥណ្ឌាបានគូសបញ្ជាក់ថា មីស៊ីលនោះ អាចផ្ទុកក្បាលគ្រាប់ផ្សេងៗ រួមទាំងនុយក្លេអ៊ែរ ហើយអាចមានសមត្ថភាពហោះក្នុងល្បឿនជាង ១,៥០០គីឡូម៉ែត្រ។ យោងតាមសម្រង់ខ្លឹមសារនៅលើបណ្តាញសង្គម X រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh បានហៅការបាញ់សាកល្បងនេះថា ជា “ពេលវេលាប្រវត្តិសាស្ត្រ” ។ លោក Singh បន្ថែមថា សមិទ្ធិផលនេះ បានធ្វើឱ្យឥណ្ឌាក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសជឿនលឿនលើពិភពលោក មានបច្ចេកវិទ្យាយោធាទំនើបបំផុត។ «មីស៊ីលល្បឿនលឿនជាងសំឡេង» ឬ «Hypersonic missile» គឺជាប្រភេទមីស៊ីលមានល្បឿនលឿនជាងសំឡេង ៥ដង។ អាវុធប្រភទនេះអាចហោះបានក្នុងល្បឿនយ៉ាងហោចណាស់ ៦,២០០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយល្បឿនលឿនបែបនេះ…
-
ត្រីចម្លែក Doomsday ដ៏កម្រ បង្ហាញខ្លួនជាលើកទី ៣ នៅរដ្ឋកាលីហ្វ័រញ៉ា

កាលីហ្វ័រញ៉ា ៖ ត្រី Doomsday ឬ Oarfish ឬអាចហៅម្យ៉ាងទៀតថា ត្រីនាគដ៏កម្រមួយក្បាល ត្រូវបានគេរកឃើញជាលើកទី៣ក្នុងឆ្នាំនេះ បន្ទាប់ពីទឹករលកបោកបក់វាទៅទើរលើឆ្នេរសមុទ្រនៃទីក្រុង Encinitas រដ្ឋកាលីហ្វ័រញ៉ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។ ត្រី Oarfish នេះ មានប្រវែងជាង ២.៧ម៉ែត្រ ត្រូវបានប្រទះឃើញងាប់នៅឯច្រាំងសមុទ្រ Grandview Beach កាលពីថ្ងៃទី៦ ខែវិច្ឆិកាមកម្ល៉េះ ដោយលោក Alison Laferriere មកពីវិទ្យាស្ថាន Scripps Institution of Oceanography នៅឯសាកលវិទ្យាល័យកាលីហ្វ័រញ៉ាទីក្រុង San Diego។ បន្ទាប់មកសាកសពត្រីនេះ សមត្ថកិច្ចរដ្ឋបាលជលផលសមុទ្របានយកទៅរក្សាទុកនៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រជលផលភាគនិរតី។ ការធ្វើតេស្តលើសំណាកត្រីចម្លែកប្រភេទនេះ បានផ្តល់ឱ្យអ្នកវិទ្យាសាស្ត្រនូវឱកាសសិក្សាស្វែងយល់បន្ថែម អំពីពពួកសត្វអាថ៌កំបាំង និងវិធីរស់រានមានជីវិតរបស់ពួកវា នៅក្រោមបាតសមុទ្រដ៏ជ្រៅ។ អ្នកជីវវិទូសមុទ្រមួយរូបបាននិយាយថា ត្រី Doomsday បានបង្ហាញពីឱកាសដ៏កម្រមួយ ដើម្បីទទួលបានគំរូថ្មីៗសម្រាប់ការវិភាគហ្សែន ដែលអនុញ្ញាតឱ្យយើងអាចសិក្សា ថាតើហេតុអ្វីត្រីចម្លែកនេះអាចរស់នៅក្នុងបរិស្ថានទឹកជ្រៅបាន។ ត្រី Oarfish នេះ កម្រនឹងបង្ហាញខ្លួនខ្លាំងណាស់ ប៉ុន្តែវាស្រាប់តែបង្ហាញខ្លួននៅក្នុងរដ្ឋកាលីហ្វ័រញ៉ាជាលើកទី៣ ក្នុងរយៈពេល…
-
ឆ្នាំ ២០៤០ ជប៉ុនចង់ក្លាយជាប្រទេសប្រើថាមពលកកើតឡើងវិញធំបំផុត

តូក្យូ ៖ ក្រសួងសេដ្ឋកិច្ច និងឧស្សាហកម្មជប៉ុន កំពុងពិចារណាលើសេណារីយ៉ូចាត់ទុកថាមពលកកើតឡើងវិញ ជាប្រភពអគ្គិសនីធំបំផុតសម្រាប់ប្រទេសនៅត្រឹមឆ្នាំសារពើពន្ធ ២០៤០។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK។ ក្រុមប្រឹក្សានៃក្រសួងសេដ្ឋកិច្ចកំពុងពិនិត្យពិភាក្សាឡើងវិញ អំពីផែនការប្រើប្រាស់ថាមពលមូលដ្ឋានរបស់ប្រទេសជប៉ុន។ ការពិភាក្សានេះរៀបចំឡើងរៀងរាល់បីឆ្នាំម្តង។ ផែនការបច្ចុប្បន្នបានលើកឡើងថា ថាមពលកកើតឡើងវិញ រួមទាំងពន្លឺព្រះអាទិត្យ និងខ្យល់ នឹងមានចន្លោះពី៣៦ទៅ៣៨ភាគរយ នៃល្បាយថាមពលរបស់ប្រទេសជប៉ុន នៅត្រឹមឆ្នាំសារពើពន្ធ ២០៣០។ រីឯសេណារីយ៉ូសារពើពន្ធឆ្នាំ ២០៤០ ក្រសួងសេដ្ឋកិច្ចកំពុងពិចារណាលើការបង្កើនចំណែកថាមពលកកើតឡើងវិញថែមទៀត និងធ្វើឱ្យវាក្លាយជាប្រភពអគ្គិសនីធំបំផុតជំនួសឥន្ធនៈហ្វូស៊ីល។ ផែនការនេះទៀតសោត គឺស្របតាមគោលដៅរបស់រដ្ឋាភិបាលជប៉ុន ក្នុងការសម្រេចឱ្យបាននូវការបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យសុទ្ធត្រឹមឆ្នាំ ២០៥០៕ ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា
-
លោក Biden អត់បានថតរូបជុំគ្នានៃក្រុមមេដឹកនាំ G20

បរទេស៖ លោក Biden ប្រធានាធិបតីអាមេរិក ដែលផុតអាណត្តិ រៀបនឹងចាកចេញពីសេតវិមាននោះ បានខកខាន មិនបានថតរូបជុំគ្នា ជាមួយមេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ ឬ G20 កាលពីថ្ងៃចន្ទ ក្នុងប្រទេសប្រេស៊ីល។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់ របស់លោក Biden បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុង Rio de Janeiro ថា «ដោយសារតែបញ្ហា ផ្នែកដឹកជញ្ជូន ពួកគេបានថតរូប មុននឹងមេដឹកនាំទាំងអស់ មកដល់» ។ រូបភាពរបស់មេដឹកនាំពិភពលោកនេះ បានធ្វើឡើង បន្ទាប់ពីសម័យប្រជុំ ស្តីពីភាពអត់ឃ្លាន និងភាពក្រីក្រ ដែលប្រធានាធិបតីសហរដ្ឋអាមេរិក បានសន្យាផ្តល់ជំនួយថ្មី ចំនួន៤ពាន់លានដុល្លារ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ លោក Biden កំពុងចូលរួមកិច្ចប្រជុំកំពូល G20 ជាវេទិកាអន្តរជាតិចុងក្រោយ របស់លោក ក្នុងនាមជាប្រធានាធិបតី នៅសប្តាហ៍នេះ មុននឹងបញ្ចប់អាណត្តិ។ យ៉ាងណាមិញ នាយករដ្ឋមន្រ្តីអ៊ីតាលី លោកស្រី Giorgia Meloni ក៏បានខកខានការថតរូប ផងដែរ ។ សេតវិមានបាននិយាយថា…
-
លោក Macron ៖ G20 គ្មានបានដោះស្រាយបញ្ហាប្រឈមថ្មីៗ រួមទាំងសង្គ្រាម

បរទេស៖ ប្រធានាធិបតីបារាំង លោក Macron បានចោទប្រកាន់ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ ឬ G20 ថា មិនបានដោះស្រាយបញ្ហាប្រឈមថ្មីៗ និងធ្វើឱ្យពិភពលោកមានសុវត្ថិភាព ជាងមុន នោះទេ។ លោកបាននិយាយថា G20 គឺជាវេទិកាមួយ «មិនដំណើរការ» ហើយ បង្កើតសេចក្តីថ្លែងការណ៍ដែល «គ្មាននរណាម្នាក់អាន»។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយ ក្នុងអំឡុងសុន្ទរកថា នៅឯកិច្ចប្រជុំកំពូល G20 នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ថា «យើងមិនបានបង្ហាញសមត្ថភាពរបស់យើង ក្នុងការទប់ស្កាត់ ឬ ដោះស្រាយជម្លោះ នោះទេ។ នៅពេលដែលយើងនិយាយពីការមានជម្លោះ ចំនួន៥៧ នៅជុំវិញពិភពលោក»។ លោក Macron បានបន្ថែមថា «ប្រសិទ្ធភាពរបស់យើងមិនគ្រប់គ្រាន់ទេ ហើយការតំណាងរបស់យើង ក៏ខ្វះខាតដែរ»។ លោក Macron ស្នើឲ្យមាន «ក្រុមការងារ Rio-Johannesburg កម្រិតខ្ពស់» ក្នុងទិដ្ឋភាព នៃកិច្ចប្រជុំកំពូល…
-
គ្រាប់រ៉ុក្កែតបាញ់ពីលីបង់ វាយប្រហារតំបន់កណ្តាលអ៊ីស្រាអែល

បរទេស ៖ ក្រុមអ្នកឆ្លើយតបដំបូង បាននិយាយថា មនុស្ស៥នាក់បានរងរបួស កាលពីថ្ងៃច័ន្ទ នៅតំបន់ជាយក្រុង នៃរដ្ឋធានីពាណិជ្ជកម្មរបស់អ៊ីស្រាអែល គឺទីក្រុង Tel Aviv រួមទាំងស្ត្រីម្នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីមានការបាញ់គ្រាប់រ៉ុក្កែត លើតំបន់កណ្តាល ប្រទេសអ៊ីស្រាអែល។ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបាន «ស្ទាក់ចាប់កាំជ្រួចមួយគ្រាប់» ដែលឆ្លងកាត់ពីប្រទេសលីបង់ ខណៈដែលប៉ូលីសអ៊ីស្រាអែលបាននិយាយថា ពួកគេបានទទួលរបាយការណ៍អំពី កំទេចកំទី គ្រាប់រ៉ុក្កែតដែលបានធ្លាក់ នៅក្នុងតំបន់ Tel Aviv ។ នៅក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយ ខ្លួនបាននិយាយថា ការពិនិត្យឡើងវិញលើប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល បានបង្ហាញថា មីស៊ីលស្ទាក់ចាប់របស់អ៊ីស្រាអែល បានវាយប្រហារ បាញ់ចេញពីប្រទេសលីបង់ ក្នុងរយៈកម្ពស់ខ្ពស់។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រុមពន្លត់អគ្គីភ័យអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត បានសម្លាប់ស្ត្រីម្នាក់ នៅក្នុងទីក្រុង Shfaram ភាគខាងជើង នៃប្រទេសអ៊ីស្រាអែល។ យោធាបាននិយាយថា ចលនាប្រដាប់អាវុធលីបង់ Hezbollah ដែលត្រូវបានគាំទ្រដោយអ៊ីរ៉ង់ បានបាញ់កាំជ្រួចប្រហែល១០០គ្រាប់ ចេញពីប្រទេសលីបង់ឆ្ពោះ ទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃចន្ទ…