-
រុស្ស៊ីបង្ហាញគ្រាប់មីស៊ីលអាមេរិក នៅក្នុងតំបន់ Kursk

បរទេស៖ រូបភាពពីក្រសួងការពារជាតិរុស្ស៊ី ដែលបង្ហាញនូវគ្រាប់មីស៊ីលរបស់អាមេរិក នៅក្នុងតំបន់ Kursk ត្រូវបានបញ្ចេញជាសាធារណៈ ហើយទីក្រុងមូស្គូអះអាងថា ការសងសឹក កំពុងត្រៀមរួចហើយ។ ក្រសួងការពារជាតិរុស្សីបានបញ្ចេញរូបភាពនូវអ្វីដែលខ្លួនហៅថា ជាសំណល់នៃមីស៊ីល ATACMS រយៈចម្ងាយឆ្ងាយរបស់អាមេរិក ដែលត្រូវបានប្រើប្រាស់ដោយប្រទេសអ៊ុយក្រែន ដើម្បីវាយប្រហារទីតាំងយោធារុស្ស៊ី និងទីលានអាកាសយោធានៅក្នុងតំបន់ Kursk ។ យោធារបស់ទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ បានសន្យាឆ្លើយតបទៅនឹងការវាយប្រហារ តាមផ្លូវអាកាស របស់អ៊ុយក្រែន ថ្មីៗ នៅក្នុងប្រទេសរុស្ស៊ី ដោយប្រើកាំជ្រួច ATACMS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។ អ៊ុយក្រែនបានបាញ់មីស៊ីល រយៈចម្ងាយឆ្ងាយ ចូលរុស្ស៊ី ជាលើកដំបូង កាលពីសប្តាហ៍មុន ដែលបានជំរុញឲ្យមានប្រតិកម្មខឹងសម្បារខ្លាំង ពីទីក្រុងមូស្គូ។ ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃអង្គារ បាននិយាយថា អ៊ុយក្រែនបានធ្វើការវាយប្រហារថ្មីៗ នៅថ្ងៃទី២៣ និង ២៥ ខែវិច្ឆិកា ដោយប្រើមីស៊ីល ATACMS ។ ក្រសួងនិយាយ នៅក្នុងការបង្ហោះនៅលើ Telegram ដោយមិនបានបញ្ជាក់លម្អិតថា «សកម្មភាពសងសឹក កំពុងត្រូវបានរៀបចំ»។ សហរដ្ឋអាមេរិកបានផ្តល់ការអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់សព្វាវុធទាំងនេះ វាយប្រហារលើទឹកដីរុស្ស៊ី…
-
ហុងកុងខ្វះកម្លាំងពលកម្ម, ថៃចាត់ទុកថា ជាឱកាសល្អ

បរទេស៖ កាសែត The Nation បានចេញផ្សាយថា នៅឆ្នាំ២០២៤ ទីក្រុងហុងកុងនៃប្រទេសចិន ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់នៅអាស៊ី កំពុងត្រូវការកម្លាំងពលកម្ម កើនដល់ ១ម៉ឺននាក់ អាយុក្រោម៣៥ឆ្នាំ មិនតម្រូវឲ្យមានការអប់រំ ខណៈដែលថៃចាត់ទុកថា ឱកាសមាស សម្រាប់ខ្លួន។ ប្រភពបានចេញផ្សាយថា ហុងកុងកំពុងប្រឈមមុខនឹងការខ្វះខាតកម្លាំងពលកម្មដ៏ធំ ដោយសារតែចំនួនប្រជាជនវ័យចំណាស់ កើនយ៉ាងឆាប់រហ័ស។ យោងតាមកាសែត South China Morning Post បានឱ្យដឹងថា ទីក្រុងហុងកុង អាចនឹងត្រូវកម្លាំងពលកម្ម រហូតដល់ចំនួន ១៨០,០០០នាក់ រហូតដល់ឆ្នាំ២០២៨ ដែលជាការកើនឡើងយ៉ាងខ្លាំង ពោលគឺកើន ២៦០% ធៀបពីឆ្នាំ២០២៣។ កាសែត The Nation បានចេញផ្សាយទៀតថា កង្វះខាតនេះបង្ហាញពីឱកាសមាស សម្រាប់ពលករថៃ ដែលមានជំនាញ។ ប្រភពថា នៅហុងកុង ឧស្សាហកម្ម ដែលរងផលប៉ះពាល់ខ្លាំងជាងគេ រួមមានសំណង់ វិស័យបច្ចេកទេស ដូចជា មេកានិចជណ្តើរយន្ត វិស័យសេវាកម្ម និងការងារទូទៅ។ យ៉ាងណាក៏ដោយ បញ្ហាប្រឈមនៅតែមាន ជុំវិញតម្លៃរស់នៅខ្ពស់…
-
បុរសបង់ក្លាដេសម្នាក់ដើរដោយថ្មើរជើងជុំវិញពិភពលោក

បរទេស៖ ដើម្បីផ្តល់សារពីសារៈសំខាន់នៃការដើរ ដើម្បីសុខភាព និង ដើរដើម្បីការពារភពផែនដីពីបញ្ហាប្រែប្រួលអាកាសធាតុ លោក Saiful Islam Shanto ជាអ្នកឡើងភ្នំដ៏ងប់ងល់ មកពីស្រុក Comilla ប្រទេសបង់ក្លាដែស កំពុងធ្វើដំណើរជុំវិញពិភពលោក ដោយថ្មើរជើង។ ដំណើររបស់ Shanto ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីមជ្ឈដ្ឋានអន្តរជាតិ តាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ នេះបើតាម The Nation។ បើតាមប្រភព លោក Shanto បានចាប់ផ្តើមដំណើរ ដែលលោកហៅថា «ការធ្វើដំណើរជុំវិញពិភពលោក ដោយថ្មើរជើង» ចាប់ផ្តើមពីថ្ងៃទី២២ ខែមីនា ចេញពីរដ្ឋធានី Dhaka ប្រទេសបង់ក្លាដែស។ ប្រភពថា បច្ចុប្បន្ននេះ លោកស្ថិតនៅក្នុងប្រទេសថៃ ដែលជាប្រទេសទី៦របស់លោក បន្ទាប់ពីបញ្ចប់នៅបង់ក្លាដែស ឥណ្ឌា អ៊ូសបេគីស្ថាន តាហ្ស៊ីគីស្ថាន និងនេប៉ាល់។ លោកគ្រោងនឹងបន្តដំណើរនៅអាស៊ីអាគ្នេយ៍ផ្សេងៗទៀត ដូចជា ឡាវ វៀតណាម កម្ពុជា ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូនេស៊ី។ ក្រៅពីអាស៊ី លោកមានបំណងធ្វើដំណើរឆ្លងកាត់ទ្វីបផ្សេងៗទៀត ដោយមានមហិច្ឆតាចង់ទៅទស្សនាប្រទេសទាំង…
-
អត្រានៃមនុស្សលើសទម្ងន់ មានកម្រិតខ្ពស់ក្នុងសហរដ្ឋអាមេរិក

-
រុស្ស៊ីប្រើយុទ្ធសាស្ត្រលុបចោលបំណុល ដើម្បីកែនទ័ពទៅប្រយុទ្ធនៅអ៊ុយក្រែន

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានចុះហត្ថលេខាលើច្បាប់ថ្មីមួយ ដែលនឹងលុបចោលបំណុលចំពោះជនទាំងឡាយណា ដែលចុះឈ្មោះចូលបម្រើកងទ័ព ដើម្បីទៅប្រយុទ្ធនៅអ៊ុយក្រែន។ ច្បាប់ថ្មីនេះ នឹងអនុវត្តចំពោះអ្នកដែលចុះឈ្មោះចូលបម្រើក្នុងជួរកងទ័ព ជាមួយកិច្ចសន្យា១ឆ្នាំ ឬច្រើនជាងនេះ ហើយវានឹងលុបចោលបំណុលអ្នកដែលជំពាក់គេក្រោម ៩៦,០០០ដុល្លារ។ យុទ្ធសាស្ត្រនេះបានអនុញ្ញាតឱ្យយោធាបង្កើនកម្លាំងរបស់ខ្លួននៅក្នុងតំបន់ជម្លោះ ខណៈជៀសវាងការបញ្ជាឱ្យកេណ្ឌទ័ពផ្សេងទៀត។ ការកេណ្ឌទ័ពដោយផ្នែកនៅក្នុងខែកញ្ញា ឆ្នាំ ២០២២ បានបង្កឱ្យបុរសជនជាតិរុស្ស៊ីរាប់ម៉ឺននាក់ ភៀសខ្លួនចេញពីប្រទេស ដើម្បីចៀសវាងការចុះឈ្មោះចូលបម្រើការងារក្នុងកងទ័ព។ យ៉ាងណាមិញ សង្គ្រាមដ៏តានតឹង និង អូសបន្លាយបានធ្វើឱ្យធនធានរុស្ស៊ីកាន់តែតានតឹង។ លោក ពូទីន កាលពីខែកញ្ញា បានអំពាវនាវឱ្យយោធាបង្កើនកងទ័ពរបស់ខ្លួនចំនួន ១៨០.០០០នាក់។ ចាប់តាំងពីសង្គ្រាមផ្ទុះឡើង រុស្ស៊ីបាត់បង់ពលទាហានដល់ទៅជាង ៧២៩,០០០នាក់។ នេះបើតាមក្រសួងការពារជាតិអ៊ុយក្រែន បានចែករំលែកតួលេខពីអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ យោងតាមអគ្គលេខាធិកាអង្គការណាតូ លោក ម៉ាក រូត បានឱ្យដឹងកាលពីចុងខែតុលាថា ចាប់តាំងពីរុស្ស៊ីបើកការវាយលុកពេញទំហឹងក្នុងខែកុម្ភៈ ឆ្នាំ២០២២មក កងកម្លាំងរុស្ស៊ីបានស្លាប់ឬរងរបួសជាង ៦០០,០០០នាក់៕ ប្រភព ៖ Business Insider ប្រែសម្រួល ៖ ឈឹម ទីណា
-
មេធំអ៊ីរ៉ង់ទទូចឱ្យកាត់ទោសប្រហារជីវិតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល

បរទេស៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់បានអំពាវនាវឱ្យមានការកាត់ទោសប្រហារជីវិតសម្រាប់លោក Benjamin Netanyahu នាយករដ្ឋមន្រ្ដី នៃប្រទេសអ៊ីស្រាអ៊ែល ដែលជាមនុស្សខ្ពើមរអើមនឹងអ៊ីរ៉ង់ ដោយនិយាយថា ដីកាចាប់ខ្លួន ICC សម្រាប់មេដឹកនាំអ៊ីស្រាអែលរូបនេះ គឺ «មិនគ្រប់គ្រាន់ទេ»។ លោក Ayatollah Ali Khamenei មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានប្រាប់ក្រុមគណៈប្រតិភូ ដែលធ្វើទស្សនកិច្ច នៅមូលដ្ឋាន Basij ដែលជាកងកម្លាំងប្រដាប់អាវុធមានទំនាក់ទំនងជាមួយឆ្មាំបដិវត្តន៍របស់ប្រទេសនេះថា «ពួកគេបានចេញដីកាចាប់ខ្លួនលោក Netanyahu វាមិនគ្រប់គ្រាន់ទេ ..ការកាត់ទោសប្រហារជីវិតលើលោក Netanyahu ត្រូវតែដាក់ចេញ» ។ ការលើកឡើងនេះ បានធ្វើឡើង ក្រោយប៉ុន្មានថ្ងៃដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ ICC បានចេញដីកាចាប់ខ្លួន ដោយបានអះអាងថា លោក នាយករដ្ឋមន្ត្រី និង អតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល មួយរូបទៀត ត្រូវបានចោទប្រកាន់ ពីបទ «ឧក្រិដ្ឋកម្មសង្គ្រាម» និង «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» សម្រាប់សកម្មភាពរបស់អ៊ីស្រាអែល នៅហ្គាហ្សា ដែលស្លាប់មនុស្ស ប្រមាណ៤ម៉ឺន៤ពាន់នាក់ហើយ ជាង១ឆ្នាំមកនេះ៕ ប្រភពពី AFP ប្រែសម្រួល៖…
-
ឡានក្រុងដឹកសិស្ស និងគ្រូធ្លាក់ច្រាំងថ្ម ស្លាប់ និងរបួសជិត ៣០នាក់

លីម៉ា ៖ អាជ្ញាធរប៉េរូបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស ១១នាក់បានស្លាប់ និង១៨នាក់របួស បន្ទាប់ពីឡានក្រុងដឹកសិស្ស និងគ្រូបង្រៀន រួមទាំងអាណាព្យាបាលមួយគ្រឿង បានជួបគ្រោះថ្នាក់ធ្លាក់ច្រាំងថ្មចោទ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Andina របស់ប្រទេសប៉េរូ បានឲ្យដឹងថា ឡានក្រុងដឹកមនុស្ស ៥៧នាក់មួយគ្រឿង បានបើកបុកគ្នាជាមួយឡានមួយគ្រឿងទៀត មុនពេលក្រឡាប់ធ្លាក់ច្រាំងថ្មកាលពីថ្ងៃសៅរ៍។ នាយកប្រចាំតំបន់នៃទីក្រុង San Martin លោក Jorge Sanchez បានប្រាប់កាសែត AFP ថាសោកនាដកម្មនេះ បណ្តាលអោយមនុស្សចំនួន ១១នាក់បាត់បង់ជីវិត។ ក្នុងចំណោមពួកគេ មានសិស្សសាលាអាយុ ១៧ឆ្នាំចំនួន ៥នាក់ និងកុមារអាយុ ២ឆ្នាំម្នាក់។ អាជ្ញាធរបាននិយាយថា មនុស្ស ១៨នាក់ទៀតបានរងរបួស។ ឡានក្រុងនោះ បានជួបគ្រោះនៅពេលដឹកសិស្សសាលាមួយក្រុម ព្រមទាំងគ្រួសារ និងគ្រូបង្រៀន ធ្វើដំណើរពីទីក្រុង Piura ភាគខាងជើងរបស់ប្រទេសប៉េរូ ទៅកាន់នាយកដ្ឋាន Amazonian នៃតំបន់ San Martin។ គួរបញ្ជាក់ថា ឧបទ្ទវហេតុពាក់ព័ន្ធនឹងឡានក្រុងនៅក្នុងប្រទេសប៉េរូ មានអ្នកស្លាប់ចំនួន ៣,១៣៨នាក់ ត្រូវបានកត់ត្រានៅក្នុងគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ…
-
Biden នឹងចូលរួមពិធីចូលកាន់តំណែង ទោះបី Trump មិនចូលរួមពិធីខ្លួននៅឆ្នាំ២០២១

បរទេស ៖ បើទោះបីជា Trump ធ្លាប់មិនចូលរួមពិធីចូលកាន់តំណែងរបស់ខ្លួនក៏ដោយ ក៏លោក Joe Biden នឹងចូលរួមក្នុងពិធីចូលកាន់តំណែងប្រធានាធិបតីរបស់ លោក Trump នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នេះបើតាមសេតវិមាន បញ្ជាក់ប្រាប់ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Cbs News កាលពីថ្ងៃចន្ទ។ សេតវិមានបាននិយាយថា ប្រធានាធិបតី Biden និងស្ត្រីទីមួយ លោកស្រី Jill Biden នឹងចូលរួមពិធី របស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump នៅថ្ងៃនោះ។ មុនការបោះឆ្នោត លោក Biden បាននិយាយថា លោកនឹងចូលរួម ដោយមិនគិតពីអ្នកណាឈ្នះ នោះទេ។ យ៉ាងណាមិញ លោក Trump មិនបានចូលរួមក្នុងពិធីចូលកាន់តំណែងរបស់ Biden កាលពីឆ្នាំ២០២១នោះទេ ។ Trump គឺជាប្រធានាធិបតីដំបូងគេ ក្នុងរយៈពេលជាង ១៥០ ឆ្នាំ ដែលមិនចូលរួមក្នុងពិធីសម្ពោធអ្នកស្នងតំណែង របស់លោក។ បើតាមអ្នកនាំពាក្យសេតវិមាន លោក…
-
ការផលិតឡាននៅប្រទេសថៃថយចុះយ៉ាងគំហុក ព្រោះការលក់ធ្លាក់ខ្លាំង

បាងកក៖ ផ្អែកតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃចន្ទនេះ ប្រទេសថៃត្រូវបានព្យាករណ៍ថា នឹងផលិតរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ ចំនួន១.៥ លានគ្រឿង នៅឆ្នាំនេះ ដែលជាចំនួនសរុបទាបបំផុត ចាប់តាំងឆ្នាំ២០២១ ដោយសារការលក់ក្នុងស្រុក និងការដឹកជញ្ជូន ទៅក្រៅប្រទេស បានធ្លាក់ចុះ នេះបើយោងតាមសហព័ន្ធឧស្សាហកម្មថៃ ហៅកាត់ FTI ។ លោក Surapong Paisitpatnapong អ្នកនាំពាក្យ FTI បាននិយាយ នៅក្នុងសន្និសីទខ្លីមួយថា ក្រុមផលិតបានកាត់បន្ថយការព្យាករណ៍ទិន្នផលរថយន្តរបស់ខ្លួន ជាលើកទីពីរ ក្នុងឆ្នាំនេះ ព្រោះលក្ខខណ្ឌក្នុងស្រុកមិនអំណោយផល និងសញ្ញានៃភាពទន់ខ្សោយ នៃការនាំចេញ។ នៅក្នុងខែកក្កដា គេធ្លាប់បានកាត់បន្ថយ ការរំពឹងទុកមកត្រឹម ១.៧លានគ្រឿង ពីការព្យាករណ៍កាលពីមុន ដែលថាមានចំនួន១.៩លានគ្រឿង។ ការលក់រថយន្តរបស់ប្រទេសថៃបានធ្លាក់ចុះ ជាលំដាប់ នៅឆ្នាំនេះ ដោយធនាគារមានការស្ទាក់ស្ទើរ ក្នុងការផ្តល់ប្រាក់កម្ចី ចំពេលមានបំណុលគ្រួសារជិតដល់កំណត់ត្រា និងការកើនឡើងប្រាក់កម្ចីខ្លាំង។ រដ្ឋបាលរបស់ លោកស្រី នាយករដ្ឋមន្ត្រី Paetongtarn Shinawatra កំពុងធ្វើការលើផែនការ ដើម្បីកាត់បន្ថយការអូសទាញសេដ្ឋកិច្ចឲ្យធ្លាក់ចុ ពីបំណុលគ្រួសារ…
-
Elon Musk ផ្តើមប្រើឥទ្ធិពលក្រសួងថ្មី កែកម្មវិធីអាវុធរបស់មន្ទីរបញ្ចកោណ

បរទេស៖ ផ្អែកតាមការចុះផ្សាយរបស់កាសែត Fortune នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោកមហាសេដ្ឋី Elon Musk ដែលនឹងក្លាយរដ្ឋមន្ត្រីមួយរូប នៃក្រសួងប្រសិទ្ធិភាពរដ្ឋាភិបាលអាមេរិក ដែលជាក្រសួងថ្មីក្រោមរដ្ឋបាល Donald Trump កាលពីថ្ងៃអាទិត្យ បានបង្ហាញពីការផ្តោតលើយន្តហោះចម្បាំង និងកម្មវិធីអាវុធថ្លៃបំផុត របស់មន្ទីរបញ្ចកោណ។ បុរសមានទ្រព្យសរុបជិត ៣៥០ពាន់លានដុល្លារអាមេរិក រូបនេះ បាននិយាយរិះគន់ពីការផលិតយន្តហោះចម្បាំងបំបាំងកាយ F-35 ខណៈដែលលោកគាំទ្រយន្តហោះគ្មានមនុស្សបើក ជាងយន្តហោះ ដែលមានមនុស្សបើក។ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់ខ្លួន លោក Musk បានបង្ហោះវីដេអូ បង្ហាញពីដ្រូនហោះហើរក្នុងទម្រង់ដ៏ឧឡារិក ដោយបញ្ជាក់បន្ថែមថា «មនុស្សឆ្កួតមួយចំនួន នៅតែបង្កើតយន្តហោះចម្បាំង ដែលមានមនុស្សបើក ដូចជា F-35 ជាដើម»។ អ្នកលេងបណ្តាញសង្គម បានសរសេរ comment លើការបង្ហោះរបស់ Musk ថា «Drones គឺជាកម្រិតថ្មី នៃសង្គ្រាម» ហើយលោក Musk បានឆ្លើយតប ជាមួយនឹងសញ្ញា «100»…