Category: ព័ត៌មានអន្តរជាតិ

  • នាយករដ្ឋមន្ត្រីអ៊ីស្រាអែលគំរាមផ្ទុះសង្គ្រាមធំ បើសិនក្រុមហេសបូឡារំលោភបទឈប់បាញ់

    នាយករដ្ឋមន្ត្រីអ៊ីស្រាអែលគំរាមផ្ទុះសង្គ្រាមធំ បើសិនក្រុមហេសបូឡារំលោភបទឈប់បាញ់

    ហ៊្សេរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានថ្លែងគំរាមចំៗដាក់ក្រុមហេសបូឡាកាលពីថ្ងៃព្រហស្បតិ៍ថា សង្រ្គាមដ៏ធំនឹងកើតឡើង ប្រសិនបើក្រុមនេះហ៊ានបំពានបទឈប់បាញ់នៅលីបង់។ លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍អ៊ីស្រាអែល Channel 14 ថា ប្រសិនបើចាំបាច់ ខ្ញុំនឹងបញ្ជាឲ្យកងទ័ពអ៊ីស្រាអែលធ្វើសង្រ្គាមក្នុងទ្រង់ទ្រាយធំ បើសិនក្រុមហេសបូឡាហ៊ានរំលោភបទឈប់បាញ់ដ៏ផុយស្រួយនេះ។ បទឈប់បាញ់ដែលបានចូលជាធរមាននៅមុនថ្ងៃរះនៅថ្ងៃពុធទី២៧ ខែវិច្ឆិកា ស្វែងរកការបញ្ចប់សង្រ្គាមដែលបានសម្លាប់មនុស្សរាប់ពាន់នាក់នៅក្នុងប្រទេសលីបង់ និងបង្កឱ្យមានការភៀសខ្លួនយ៉ាងច្រើននៅក្នុងប្រទេសលីបង់ និងអ៊ីស្រាអែល។ កិច្ចព្រមព្រៀងផ្អាកសង្គ្រាម នៅ លីបង់ ដែលមានរយៈពេល ៦០ថ្ងៃ ឬ២ខែនេះ បានកើតឡើងដោយសារតែមានការសម្របសម្រួលដោយសម្ព័ន្ធមិត្តកំពូល ៗរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក និងបារាំង៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • ម៉ិកស៊ិកបិទការ​ចំណាកស្រុក​ តាមគំនាបរបស់ Trump

    ម៉ិកស៊ិកបិទការ​ចំណាកស្រុក​ តាមគំនាបរបស់ Trump

    បរទេស៖ ក្រោយមានការគំរាមបន្ថែមពន្ធ ទាំងអនាគតប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីប្រទេសមិចស៊ីក លោកស្រី Claudia Sheinbaum សុទ្ធតែបានអះអាងពីការដែលប្រទេសមិចស៊ីកបានយល់ព្រមបញ្ឈប់ ការធ្វើចំណាកស្រុក របស់ជនអន្តោប្រវេសន៍ ហូរចូលតាមព្រំដែន ទៅក្នុងសហរដ្ឋអាមេរិក។ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បាននិយាយ នៅលើទំព័រសង្គម Truth Social របស់លោកថា មេដឹកនាំប្រទេសម៉ិកស៊ិក Claudia Sheinbaum បានយល់ព្រម «បញ្ឈប់» ការធ្វើចំណាកស្រុក ក្នុងអំឡុងពេលសន្ទនាគ្នា រវាង​អ្នកទាំងពីរជុំវិញ ការបិទលំហូរនេះ នៅព្រំដែន ប្រកបដោយប្រសិទ្ធភាព រវាងប្រទេសទាំងពីរ។ រីឯ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយថា បន្ទាប់បាននិយាយជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump  «យើងមិនបាននិយាយ ជាពិសេស អំពីបញ្ហាពន្ធ» ទេ។ ភាគីទាំងពីរបានពណ៌នាការអំពាវនាវនេះថា ដំណើរការប្រកបដោយភាពវិជ្ជមាន បើទោះបីជាវាកើតមាន បន្ទាប់ពីមានការគំរាមកំហែងពីសំណាក់លោក Donald Trump…

  • វៀតណាមបង្កើតសំរាម៣០ម៉ឺនតោនពីការវេចខ្ចប់ទំនិញ ទិញតាម​អនឡាញ

    វៀតណាមបង្កើតសំរាម៣០ម៉ឺនតោនពីការវេចខ្ចប់ទំនិញ ទិញតាម​អនឡាញ

    ពាណិជ្ជកម្មអេឡិចត្រូនិកនៅប្រទេសវៀតណាមបានបង្កើតកាកសំណល់វេចខ្ចប់ ឬ សំរាម ចំនួន ៣០ម៉ឺនតោន នៅក្នុងមួយឆ្នាំ ជាហេតុនាំឲ្យអ្នកជំនាញបង្ហាញពីការព្រួយបារម្ភជាខ្លាំង ពីបញ្ហាបរិស្ថាន។ កាកសំណល់វេចខ្ចប់ទាំងនេះ រួមមាន ក្រដាសកាតុង ធ្វើជាកេស, សារធាតុស្នោ និងប្លាស្ទិក ជាដើម នេះបើតាម លោក Doan Quoc Tam ទីប្រឹក្សារបស់អង្គការ World Wide Fund for Nature មានមូលដ្ឋាននៅប្រទេសស្វីស បាននិយាយ នៅក្នុងវេទិកានិរន្តរភាព E-Commerce Trends នៃសិក្ខាសាលា Digital Era កាលពីពេលថ្មីៗនេះ។ លោកបានដកស្រង់ទិន្នន័យ សេវាប្រៃសណីយ៍ ដែលបង្ហាញថា នៅឆ្នាំ ២០២៣ គ្រាន់តែការវេចខ្ចប់ហ្វូមលាងមុខ និង ផលិតផលថែរក្សាសម្រស់ ដែលមានសរុបជាង ១.៨លានមុខ ដែលបញ្ជាទិញ តាមអនឡាញ ទាមទារក្រដាសកាតុង ធ្វើកេសចំនួន ១៦ម៉ឺនតោន, និងផ្លាស្ទិកចំនួន ១៤ម៉ឺន៥ពាន់តោន ។ លោកបានសង្កត់ធ្ងន់ថា ការទិញតាមអ៊ីនធឺណិត…

  • ឥណ្ឌូនេស៊ីដំឡើងប្រាក់ខែ១០០%ដល់គ្រូបង្រៀន នៅឆ្នាំក្រោយ

    ឥណ្ឌូនេស៊ីដំឡើងប្រាក់ខែ១០០%ដល់គ្រូបង្រៀន នៅឆ្នាំក្រោយ

    បរទេស៖ ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ីបានប្រកាសថា ថវិកាអប់រំបំបែកកំណត់ត្រា ចំនួន ៥,២១ពាន់លានដុល្លារអាមេរិក នឹងត្រូវប្រើប្រាស់ សម្រាប់ការដំឡើងប្រាក់បៀវត្សរ៍ ១០០% សម្រាប់គ្រូបង្រៀន នៅតាមសាលារដ្ឋ ចាប់ពីឆ្នាំ២០២៥ ហើយ គ្រូនៅសាលាឯកជន ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១២៦ដុល្លារអាមេរិក បន្ថែមពីលើប្រាក់ខែគោល របស់ពួកគេផងដែរ នេះបើតាមការចេញផ្សាយរបស់កាសែត CNA នៅថ្ងៃសុក្រនេះ។ ការសន្យារបស់លោកប្រធានាធិបតី Prabowo Subiantoបានធ្វើឡើង បន្ទាប់ពីការប្រកាសអំពីការដំឡើងប្រាក់បៀវត្សរ៍ នាពេលថ្មីៗនេះ សម្រាប់វិជ្ជាជីវៈផ្សេងៗទៀត ផងដែរ រួមទាំងកសិករ និងចៅក្រម ដែលផ្តួចផ្តើមដោយលោក Prabowo ក្នុងខែដំបូង នៃការដឹកនាំរបស់ខ្លួន។ បើតាមកាសែត Jakarta Post លោក Prabowo បាននិយាយ អំឡុងពេលប្រារព្ធទិវាគ្រូបង្រៀនជាតិថា «គណៈរដ្ឋមន្ត្រីរបស់ខ្ញុំ និងរូបខ្ញុំបានសម្រេចចិត្តដាក់ការអប់រំ ជាអាទិភាពកំពូល នៅក្នុងថវិការដ្ឋរបស់យើង ដូច្នេះ ការបែងចែកសម្រាប់ការអប់រំ នៅក្នុងថវិកាឆ្នាំ ២០២៥ នឹងក្លាយជារឿងដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស»។ លោក Prabowo បានមានប្រសាសន៍បន្តថា «ទោះបីជាបានកាន់តំណែង ត្រឹមតែមួយខែក៏ដោយ…

  • Huawei ដាក់លក់រថយន្តម៉ូដែលថ្មី ប្រជែង Rolls Royce មួយគ្រឿជិត ១៤ ម៉ឺនដុល្លារ

    Huawei ដាក់លក់រថយន្តម៉ូដែលថ្មី ប្រជែង Rolls Royce មួយគ្រឿជិត ១៤ ម៉ឺនដុល្លារ

    បរទេស៖ ឡានមូឌែល Maextro S800 របស់ក្រុមហ៊ុន Huawei មានទាំងប្រព័ន្ធបើកបរ ដោយខ្លួនឯង ត្រូវបានដាក់លក់មុន ក្នុងតម្លៃ ចាប់ពី១៤ម៉ឺនដុល្លារអាមេរិក ដល់ជាង២០ម៉ឺនដុល្លារ ដោយអ្នកទិញត្រូវដាក់ប្រាក់បញ្ញើចំនួនជិត៣ពាន់ដុល្លារ នេះបើតាមការចេញផ្សាយរបស់គេហទំព័រ Car News China។ Maextro S800 មានបណ្តោយប្រវែងជិត ៥ម៉ែត្រកន្លះ ទទឹង២ម៉ែត្រ និងកំពស់ ជាង១ម៉ែត្រកន្លះ។ យោងតាមលោក Richard Yu ប្រធានផ្នែករថយន្តឆ្លាតវៃរបស់ក្រុមហ៊ុន Huawei ថា វាជាប្រភេទរថយន្តប្រតិបត្តិថ្នាក់ D+ ផ្តោតលើការប្រកួត ជាមួយគូប្រជែង ប្រណីតៗ ដូចជា Maybach ជំនាន់ S class និង Rolls Royce ជាដើម។ ព័ត៍មានចុងក្រោយ បង្ហាញថា រថយន្តនេះ នឹងមានតែពីរពណ៌ប៉ុណ្ណោះ ពណ៌ស្វាយ-ប្រាក់ ដែលបានបង្ហាញ នៅថ្ងៃនោះ និងពណ៌ខ្មៅសុទ្ធ ដែលចេញពេលក្រោយ។ នៅផ្នែកខាងមុខ មានដុំភ្លើង…

  • ប្រទេសម៉ិកស៊ិក ចិន និងកាណាដា គឺជាដៃគូនាំចូលដ៏សំខាន់បំផុតចំនួន៣

    ប្រទេសម៉ិកស៊ិក ចិន និងកាណាដា គឺជាដៃគូនាំចូលដ៏សំខាន់បំផុតចំនួន៣

    របស់អាមេរិក ដែលស្មើនឹងជាង ៤០%នៃការនាំចូលរបស់ប្រទេសនេះកាលពីឆ្នាំ២០២៣។ អាល្លឺម៉ង់ ឈរនៅលេខ៤ ជាមួយទំហំនាំចូលទីផ្សារអាមេរិកសរុប ១៥៩,៩ពាន់លានដុល្លារ។ ជប៉ុននៅលេខរៀងបន្ទាប់ ដោយមានទំហំ១៤៧,២ពាន់លានដុល្លារ។ កូរ៉េខាងត្បូង មានទំហំ១១៦,២ពាន់លានដុល្លារ។ វៀតណាមជាប្រទេសអាស៊ានតែមួយគត់ដែលជាប់ក្នុងតារាងនេះ ដោយមានទំហំនាំចូលទៅទីផ្សារអាមេរិកទំហំ ១១៤,៤ពាន់លានដុល្លារ – Statista #ams1minute

  • ថៃ១៣ម៉ឺនគ្រួសារ ក្នុង ៧ ខេត្ត រងគ្រោះ​ពីទឹកជំនន់ខ្លាំង

    ថៃ១៣ម៉ឺនគ្រួសារ ក្នុង ៧ ខេត្ត រងគ្រោះ​ពីទឹកជំនន់ខ្លាំង

    បរទេស៖ ប្រជាពលរដ្ឋថៃ ចំនួនជាង១៣ម៉ឺន៦ពាន់គ្រួសារ នៅក្នុងខេត្ត ភាគខាងត្បូង ចំនួន ៧ បានរងគ្រោះពីទឹកជំនន់យ៉ាងខ្លាំង នេះបើតាមកាសែត The Nation ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍។ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បាននិយាយថា ខ្លួនបានចេញការព្រមាន និងសម្របសម្រួល ជាមួយប្រតិបត្តិករទូរស័ព្ទ ដើម្បីផ្ញើសារជូនដំណឹង តាម SMS ទៅកាន់ប្រជាពលរដ្ឋ។ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បាននិយាយថា ប្រជាពលរដ្ឋចំនួន ១៣ម៉ឺន៦ពាន់២១៩គ្រួសារ នៅក្នុងខេត្តចំនួន ៧ ​ភាគខាងត្បូង ត្រូវបានជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីដើមសប្តាហ៍នេះ មក។ នៅក្នុងការអាប់ដេតចុងក្រោយ របស់ខ្លួន នៅម៉ោង ១១ព្រឹក ថ្ងៃព្រហស្បតិ៍ នាយកដ្ឋានបាននិយាយថា ភូមិចំនួន១,៨៨៤ ក្នុងស្រុក ចំនួន៥០ នៃខេត្ត Surat Thani, Nakhon Si Thammarat, Songkhla, Pattani, Yala, Narathiwat និង…

  • បេក្ខភាពគណៈរដ្ឋមន្ត្រីរបស់ Trump រងការគំរាមដោយគ្រាប់បែក​

    បេក្ខភាពគណៈរដ្ឋមន្ត្រីរបស់ Trump រងការគំរាមដោយគ្រាប់បែក​

    បរទេស ៖ ទីភ្នាក់ងារស៊ើបការណ៍អាមេរិក ហៅកាត់ FBI បានអះអាងថា បេក្ខភាពគណៈរដ្ឋមន្ត្រី ជាច្រើនរូប របស់លោក Donald Trump ប្រធានាធិបតីថ្មី និង ក្រុមមន្ត្រីសេតវិមាន ត្រូវបានកំណត់គោលដៅ ដោយការគំរាមកំហែង បំផ្ទុះគ្រាប់បែក ដល់លំនៅដ្ឋាន។ FBI បាននិយាយថា ការគម្រាមកំហែង​ដ៏បំផ្លិចបំផ្លាញ បានកើតមាន តាមរយៈការហៅទូរស័ព្ទ ក្លែងបន្លំ ទៅកាន់ប៉ូលីស ធ្វើឡើងទៅលើមនុស្ស យ៉ាងហោចណាស់ ៩នាក់ ដែលទើបត្រូវបានជ្រើសតាំង ដោយលោក Trump ឱ្យដឹកនាំ ក្រសួង ការពារលំនៅដ្ឋាន, កសិកម្ម និង ការងារ ក៏ដូចជា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្រចាំអង្គការសហប្រជាជាតិ ព្រមទាំង មន្ត្រីថ្មីៗ មួយចំនួនទៀត​។ ប៉ូលីសកំពុងស៊ើបអង្កេតឧប្បត្តិហេតុទាំងនេះ ដែលទើបបានកើតឡើង នៅយប់ថ្ងៃអង្គារ និងថ្ងៃពុធ សប្តាហ៍នេះ។ លោកស្រី Karoline Leavitt អ្នកនាំពាក្យ នៃក្រុមតែងតាំងគណៈរដ្ឋមន្ត្រី របស់លោក Trump…

  • ពលរដ្ឋថៃបន្ថយការផឹកកាហ្វថ្លៃៗ ចំពេលសេដ្ឋកិច្ចធ្លាក់ចុះ

    ពលរដ្ឋថៃបន្ថយការផឹកកាហ្វថ្លៃៗ ចំពេលសេដ្ឋកិច្ចធ្លាក់ចុះ

    បាងកក៖ បើតាមអនុប្រធានសមាគម «កាហ្វេពិសេសថៃ» ឬ Specialty Coffee Association បាននិយាយថា ប្រជាជនថៃមិនសូវទៅរកហាងកាហ្វេ ដែលមានតម្លៃលើស ពី១០០បាត ឬ ២.៩០ដុល្លារ ក្នុងមួយកែវ ព្រោះតែការធ្លាក់ចុះនៃសេដ្ឋកិច្ច នៅតែបន្តញាំញី នេះបើតាមការចេញផ្សាយ របស់កាសែត The Nation កាលពីថ្ងៃពុធ។ លោក Korn Sanguankeaw បានបន្តទៀតថា ហាងកាហ្វេមួយពែង តម្លៃក្រោម ១០០បាត មានកំណើនគួរឱ្យកត់សម្គាល់ ពោលគឺចន្លោះពី ៦០ ទៅ ១០០%។ លោកបានកត់សម្គាល់ពីការធ្លាក់ចុះ នៃការដឹកជញ្ជូនកាហ្វេ តាមរយៈ Grab ផងដែរ។ លោកបានបន្ថែមថា ពលរដ្ឋថៃ បច្ចុប្បន្ននេះ ចូលចិត្តកាហ្វេតម្លៃ ចន្លោះពី ១.៧០ដុល្លារ ទៅ ២.៣០ដុល្លារ ហើយទាល់ក្នុងឱកាសពិសេស ទើបពួកគេជ្រើសរើសយកកាហ្វេ ដែលមានតម្លៃថ្លៃជាងនេះ ដូចជា ពេលដែលត្រូវផ្តល់ការលើកទឹកចិត្តដល់ខ្លួនឯង ក្នុងឱកាស ដែលកម្រណាមួយ ជាដើម។ លោក…

  • វ៉ាដាច់ម៉ាល់ឌៀវ! បាលីរបស់ឥណ្ឌូនេស៊ីក្លាយជាកោះសាសងស្នេហាល្អដាច់គេ លើលោក

    វ៉ាដាច់ម៉ាល់ឌៀវ! បាលីរបស់ឥណ្ឌូនេស៊ីក្លាយជាកោះសាសងស្នេហាល្អដាច់គេ លើលោក

    បរទេស ៖ កោះបាលី ក្នុងប្រទេសឥណ្ឌូណេស៊ី មានប្រៀបជាងគូប្រជែងល្បីៗចំនួន៨ផ្សេងទៀត រួមទាំង កោះ Maldives ផងដែរ បានជាប់ឈ្មោះ ជាកោះរ៉ូមែនទិក ឬ កោះគោលដៅបង្កើតស្នេហាល្អបំផុត នៅក្នុងពិភពលោក ផ្អែកតាមកម្មវិធី World Travel Awards ឆ្នាំ២០២៤ នេះបើតាមកាសែត VNexpress។ ប្រភពថា នេះជាលើកទីមួយហើយ ដែលកោះបាលី ទទួលបានតំណែងមួយនេះ។ កាលពីឆ្នាំកន្លងទៅ តំណែងមួយនេះតែងតែបានទៅលើ បណ្តាប្រទេស ជាកោះ ដូចជា Seychelle, Mauritius និង Maldives ជាដើម។ បើតាមប្រភព កោះបាលីត្រូវបានប្រគល់ចំណាត់ថ្នាក់នេះ ដោយសារតែទេសភាពធម្មជាតិ, ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត, វប្បធម៌ប្រពៃណី, ប្រវត្តិសាស្រ្តដ៏សម្បូរបែប និងប្រាសាទបុរាណ ដែលធ្វើឱ្យវាក្លាយជាការពេញនិយម ក្នុងចំណោមអ្នកធ្វើដំណើរ ជុំវិញពិភពលោក។ កោះមួយនេះបានឃើញការស្ទុះងើបឡើងវិញយ៉ាងខ្លាំង លើវិស័យទេសចរណ៍ បន្ទាប់ពីជំងឺរាតត្បាត Covid។ កាលពីឆ្នាំមុន កោះបាលី បានស្វាគមន៍អ្នកទេសចរ ចំនួន ១៥.៥លាននាក់ ដែលជិតនឹងចំនួន…