-
លទ្ធផល «ពាក់កណ្តាលឆ្នាំ» របស់ក្រុមហ៊ុន Emirates ឆ្លុះបញ្ជាំងពីសុទិដ្ឋិនិយមលើកំណើនអ្នកដំណើរក្នុងស្រុក និងទូទាំងពិភពលោក

ភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតរបស់ពិភពលោកមានសុទិដ្ឋិនិយមចំពោះអនាគតថានឹងមានកំណើនចំនួនអ្នកដំណើរទាំងក្នុងនិងក្រៅស្រុក នេះបើយោងតាមក្រុមប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍នេះប្រចាំប្រទេសកម្ពុជា។ នៅក្នុងកិច្ចប្រជុំតុមូលជាមួយអ្នកសារព័ត៌មានកម្ពុជា លោក Mohammed Al Qassim ជាអ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន Emiratesបានលើកឡើងថា លោកមានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះកំណើនអ្នកដំណើរនៅគ្រប់បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍ដែលគ្របដណ្តប់លើ ១៤៨ គោលដៅក្នុងប្រទេសចំនួន ៨០។ លោក Al Qassim ក៏បានលើកឡើងអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាង កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (CEPA) ដែលត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (UAE)។ ក្រុមហ៊ុន Emirates បានបន្តសេវាកម្មប្រចាំថ្ងៃរវាងទីក្រុងភ្នំពេញ និងឌូបៃតាមរយៈសិង្ហបុរីកាលពីខែឧសភាឆ្នាំនេះ។ ការត្រលប់មកវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ត្រូវបានកត់សម្គាល់និងស្វាគមន៍ដោយមានពិធីស្វាគមន៍ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង)។ ប្រាំមួយខែបន្ទាប់ពីការបន្តជើងហោះហើរប្រចាំថ្ងៃរបស់ក្រុមហ៊ុនអាកាសចរណ៍នេះមកទីក្រុងភ្នំពេញ ក្រុមប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ប្រចាំប្រទេសកម្ពុជាបានពិភាក្សាអំពីទស្សនវិស័យអាកាសចរណ៍សម្រាប់អនាគតរបស់ប្រទេសកម្ពុជា ភាពសុទិដ្ឋិនិយមលើចំនួនភ្ញៀវទេសចរណ៍ ការពង្រឹងសេវាកម្មរបស់ក្រុមហ៊ុនEmirates គំនិតផ្តួចផ្តើមស្តីពីនិរន្តភាព និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (CEPA)នៅក្នុងកិច្ចជុំតុមូលជាមួយសារព័ត៌មាននៅសណ្ឋាគារ Hyatt Regencyនៅរាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែវិច្ឆិកា។ លោក…
-
រុស្ស៊ីបាញ់បង្ហោះផ្កាយរណប Kondor-FKA ទៅកាន់គន្លងតារាវិថីដោយជោគជ័យ

មូស្គូ ៖ រុស្ស៊ីបានបាញ់បង្ហោះរ៉ុក្កែត Soyuz-2.1a ដោយជោគជ័យចេញពីទីតាំងបាញ់បង្ហោះ Vostochny Cosmodrome នៅតំបន់ Far East របស់ប្រទេសរុស្ស៊ី កាលពីព្រឹកថ្ងៃសៅរ៍ ដោយដាក់ផ្កាយរណប Kondor-FKA លេខ២ ទៅក្នុងគន្លងតារាវិថីដែលបានកំណត់។ បំពាក់ដោយបច្ចេកវិទ្យារ៉ាដាកម្រិតខ្ពស់ ផ្កាយរណប Kondor-FKA នេះ អាចធ្វើការអង្កេតលើផែនដីគ្រប់ពេលគ្រប់អាកាសធាតុ។ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្កាយរណប Kondor-FKA បានទៅដល់គន្លងតារាវិថីហើយ ប្រព័ន្ធបាញ់បង្ហោះបានដំណើរការដូចការគ្រោងទុក។ ផ្កាយរណប Kondor-FKA អាចជ្រាបចូលទៅក្នុងគម្របពពក និងដំណើរការក្នុងភាពងងឹត ដែលធ្វើឱ្យពួកវាមិនអាចខ្វះបានសម្រាប់កិច្ចការផ្សេងៗ រួមទាំងការធ្វើផែនទី, ការត្រួតពិនិត្យបរិស្ថាន, ការរុករកធនធានធម្មជាតិ និងការបញ្ជាផ្លូវនាវាចរឆ្លងកាត់ផ្លូវ ដែលគ្របដណ្តប់ដោយទឹកកកជាដើម។ សូមរម្លឹកថា ផ្កាយរណបរបស់រុស្ស៊ីចំនួនពីរគ្រឿងដំបូង ត្រូវបានបាញ់បង្ហោះក្នុងឆ្នាំ ២០១៣ និង ២០១៤ ខណៈដែលផ្កាយរណប Kondor-FKA លេខ១ បានចូលដល់គន្លងតារាវិថីនៅក្នុងឆ្នាំ ២០២៣។ ចំណែកផ្កាយរណបពីរគ្រឿងទៀតកំពុងត្រូវបានសាងសង់ ហើយការបាញ់បង្ហោះផ្កាយរណប Kondor-FKA លើកទី៣មគ្រោងធ្វើឡើងនៅឆ្នាំ ២០២៦។ ផ្កាយរណប Kondor-FKA…
-
ទ្វីបអាហ្វ្រិកផ្ទុះករណីឆ្លងជម្ងឺអុតស្វាកើនជិត ៦ម៉ឺនករណី ក្នុងនោះប្រទេសចំនួន២០រងផលប៉ះពាល់

អាឌីសអាបាបា ៖ ចំនួនករណីឆ្លងជម្ងឺអុតស្វា ឬ mpox ដែលបានរាយការណ៍មកទល់ពេលនេះនៅទ្វីបអាហ្រ្វិក បានកើនឡើងលើសពី ៥៩,២០០ករណី ខណៈដែលប្រទេសរងផលប៉ះពាល់មានចំនួន២០។ នេះបើតាមរបាយការណ៍ពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក (Africa CDC)។ ប្រភពដដែលបានឲ្យដឹងថា ទ្វីបអាហ្រ្វិកបានរាយការណ៍ពីករណីឆ្លងជម្ងឺអុតស្វាចំនួន ៥៩,២២០ករណី ចាប់តាំងពីដើមឆ្នាំ ២០២៤នេះ ដែលក្នុងនោះ ១២,៩៣៨ករណីត្រូវបានរកឃើញ និងមានអ្នកស្លាប់ជាង ១,១៦៤នាក់។ ទិន្នន័យពីទីភ្នាក់ងារថែទាំសុខភាពពិសេសរបស់សហភាពអាហ្រ្វិក បានបង្ហាញថា ក្នុងអំឡុងសប្តាហ៍មុនតែមួយប៉ុណ្ណោះ ទ្វីបអាហ្រ្វិកបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ២,៦៨០ករណី ក្នុងនោះ អ្នកស្លាប់ថ្មីចំនួន ២២នាក់។ អង់ហ្គោឡាបានក្លាយជាប្រទេសអាហ្វ្រិកចុងក្រោយគេ ដែលបានរាយការណ៍ពីការផ្ទុះជំងឺ អុតស្វា ដោយរាយការណ៍ពីករណីឆ្លងជម្ងឺ mpox លើកដំបូងនៅថ្ងៃទី១៦ ខែវិច្ឆិកា ធ្វើនាំឱ្យចំនួនប្រទេសដែលរងផលប៉ះពាល់សរុបកើនដល់២០ប្រទេស។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក (Africa CDC) បានឲ្យដឹងទៀតថា ចំនួនករណីឆ្លងជម្ងឺអុតស្វា ដែលបានបញ្ជាក់នៅក្នុងទ្វីបអាហ្រ្វិកបានកើនឡើងជាង ៦០០ភាគរយនៅឆ្នាំ ២០២៤នេះ បើធៀបនឹងចំនួនសរុបកាលពីឆ្នាំមុន។ សូមរម្លឹកថា Mpox ដែលគេស្គាល់ថា ជាជំងឺអុតស្វា ត្រូវបានរកឃើញដំបូងនៅក្នុងខ្លួនសត្វស្វាក្នុងមន្ទីរពិសោធន៍នៅឆ្នាំ ១៩៥៨។ វាជាមេរោគដ៏កម្រដែលជាធម្មតារីករាលដាលតាមរយៈសារធាតុរាវក្នុងខ្លួន…
-
រុស្ស៊ី ៖ អត្រាឆ្លងមេរោគអេដស៍ធ្លាក់ចុះ ២៧ភាគរយក្នុងមួយទសវត្សរ៍

មូស្គូ ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃអាទិត្យនេះ ដោយដកស្រង់របាយការណ៍របស់អាជ្ញាធរសុខាភិបាលរុស្ស៊ីថា អត្រាឆ្លងមេរោគអេដស៍នៅក្នុងប្រទេសរុស្ស៊ីបានធ្លាក់ចុះ ២៧ភាគរយក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយសារកិច្ចខិតខំប្រឹងប្រែងធ្វើតេស្ត និងទប់ស្កាត់។ សេវាសហព័ន្ធទទួលបន្ទុកកិច្ចការគាំពារសិទ្ធិ និងសុខាភិបាលភាពមនុស្ស ដែលគេស្គាល់ទូទៅ Rospotrebnadzor បានបញ្ជាក់ថា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ សហព័ន្ធរុស្ស៊ីបានមើលឃើញការថយចុះអត្រាឆ្លងមេរោគអេដស៍ដល់ទៅ ២៧.១%។ ទីភ្នាក់ងារនេះបានអរគុណចំពោះវិធានការជាប្រព័ន្ធ ដោយច្រើនជាង ៩៩%នៃកុមារដែលកើតពីម្តាយដែលមានផ្ទុកមេរោគអេដស៍ មិនបានឆ្លងមេរោគនេះទេ។ ទីភ្នាក់ងារ Rospotrebnadzor បានគូសបញ្ជាក់ពីការពង្រីកកម្មវិធីធ្វើតេស្តរកមេរោគអេដស៍នៅទូទាំងប្រទេសរុស្ស៊ី។ តួយ៉ាង នៅឆ្នាំ ២០២៣ សំណាកឈាមចំនួន ៤៩លានត្រូវបានធ្វើតេស្តរកមេរោគអេដស៍ កើនឡើង ៧៤.៨% បើធៀបនឹងឆ្នាំ ២០១៤។ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ ២០២៤ ការធ្វើតេស្តមានចំនួន ៣៨.៥លាន កើនឡើង ៦.៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣៕ ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
-
អេស្ប៉ាញបញ្ចប់ការសាកល្បងរថភ្លើងដើរដោយថាមពលអ៊ីដ្រូសែន រត់ក្នុងចម្ងាយ ១ម៉ឺនគីឡូម៉ែត្រ

ម៉ាឌ្រីដ ៖ អ្នកអភិវឌ្ឍន៍គម្រោងបានប្រកាសថា រថភ្លើងដើរដោយថាមពលអ៊ីដ្រូសែនដំបូងបង្អស់របស់ប្រទេសអេស្ប៉ាញ បានបញ្ចប់ការសាកល្បងរត់ក្នុងចម្ងាយ ១០,០០០គីឡូម៉ែត្រ។ រថភ្លើងដើរដោយថាមពលអ៊ីដ្រូសែននេះ បច្ចុប្បន្នកំពុងស្ថិតក្រោមដំណើរការរត់សាកល្បងរវាង ទីក្រុង Zaragoza និង Canfranc នៅ ភាគ ខាង ជើង ប្រទេស អេស្ប៉ាញ។ ផ្លូវធ្វើតេស្តមានលក្ខណៈរាងចោតបន្តិចនៅតំបន់ជើងភ្នំ Pyrenees ត្រូវបានជ្រើសរើស ដើម្បីសាកល្បងដំណើរការរថភ្លើងជំនាន់ថ្មីនេះ ក្រោមលក្ខខណ្ឌដ៏លំបាក។ គម្រោងនេះបង្កើតឡើងដោយសម្ព័ន្ធ FCH2Rail ដែលរួមមាន CAF, DRL, Toyota, CNH2, IP, និង Stemmann-Technik រួមជាមួយក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកអេស្ប៉ាញ Adif និងប្រតិបត្តិករផ្លូវដែក RENFE។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ រថភ្លើងនេះបង្កើតឡើងដោយបំពាក់បច្ចេកវិទ្យាថាមពលកូនកាត់ Fuel Cell Hybrid Power Pack ដែលបញ្ចេញឧស្ម័នសូន្យសុទ្ធ ជាមួយនឹងការដំណើរការដោយថាមពលអ៊ីដ្រូសែន ក្នុងគោលបំណងផ្តល់ជម្រើសងាយស្រួល និងប៉ះពាល់ដល់បរិស្ថាន បើធៀបនឹងរថភ្លើងប្រើប្រេងម៉ាស៊ូត៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម…
-
Toyota ពន្យារពេលផលិតឡានអគ្គិសនី Lexus ជំនាន់ក្រោយ

តូក្យូ ៖ សារព័ត៌មានជប៉ុន NHK បានចេញផ្សាយថ្មីៗនេះថា ក្រុមហ៊ុន Toyota Motor នឹងអូសបន្លាយពេលផលិតឡានអគ្គិសនីត្រកូល Lexus ជំនាន់ក្រោយរបស់ខ្លួន។ ក្រុមហ៊ុន Toyota ត្រូវបានប្រភពបង្ហើបឲ្យដឹងថា ក្រុមហ៊ុនផលិតឡានដ៏ធំរបស់ជប៉ុននេះ ត្រូវការពេលវេលាបន្ថែមទៀត ក្នុង ការ អភិវឌ្ឍ ឡានអគ្គិសនី Lexus យូរ ជាង នេះ ដើម្បីដាក់បញ្ចូលបច្ចេកវិទ្យាទំនើបៗចុង ក្រោយ បំផុត ក្នុងការផលិតឡានដ៏ពេញនិយមមួយនេះ។ ដើមឡើយ ក្រុមហ៊ុន Toyota គ្រោងនឹងចាប់ផ្តើមផលិតឡានអគ្គិសនីត្រកូល Lexus ជំនាន់ក្រោយ ហើយចែកចាយលក់នៅលើទីផ្សារនៅឆ្នាំ ២០២៦ ប៉ុន្តែក្រុមហ៊ុននេះបានសម្រេចពន្យារពេលទៅឆ្នាំ ២០២៧វិញ។ យ៉ាងណាមិញ Toyota បាន បង្ហាញ គំរូ ឡានអគ្គិសនី Lexus ជំនាន់ក្រោយរួចហើយ នៅក្នុង កម្មវិធី Japan Mobility Show កាល ពី រដូវ ស្លឹក…
-
យូនីសេហ្វ ៖ កុមារមីយ៉ាន់ម៉ាប្រឈមមុខនឹងហានិភ័យមិនធ្លាប់មានពីមុនមក

ណៃពិដោ ៖ អង្គការមូលនិធិសង្គ្រោះកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ ហៅកាត់ UNICEF បាននិយាយថា កុមារនៅក្នុងប្រទេសមីយ៉ាន់ម៉ាកំពុងប្រឈមនឹងហានិភ័យដែលមិនធ្លាប់មានពីមុនមក ដោយសារសង្គ្រាមស៊ីវិល និងគ្រោះមហន្តរាយអាកាសធាតុ។ នាយកប្រចាំតំបន់របស់អង្គការ UNICEF នៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោកស្រី June Kunugi បានបញ្ជាក់ថា ក្រៅពីការប្រឈមមុខនឹងរបួស កុមារមីយ៉ាន់ម៉ាកាន់តែងាយរងគ្រោះនឹងជំងឺ, កង្វះអាហារូបត្ថម្ភ និងអនាម័យ ជាពិសេសឱកាសទទួលបានការថែទាំដូចកុមារដទៃ។ លោកស្រី Kunugi បន្ថែមថា មនុស្សជាង ៣.៤លាននាក់បានផ្លាស់ទីលំនៅរបស់ពួកគេចាប់តាំងពីរបបយោធាបានដណ្តើមអំណាចនៅឆ្នាំ ២០២១ ក្នុងនោះជិត ៤០ភាគរយជាអនីតិជន។ បើតាមអង្គការយូនីសេហ្វ យ៉ាងហោចណាស់មានកុមារចំនួន ៦៥០នាក់ត្រូវបានសម្លាប់ ឬធ្វើទារុណកម្មដោយសារអំពើហិង្សាគិតក្នុងឆ្នាំ ២០២៤នេះតែមួយប៉ុណ្ណោះ។ ក្រៅពីអំពើហិង្សា កុមារ និងគ្រួសាររបស់ពួកគេក៏រងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុផងដែរ។ តួយ៉ាង ទឹកជំនន់ដ៏ធំនៅក្នុងខែកញ្ញា ត្រូវបានគេប៉ាន់ប្រមាណថា បានប៉ះពាល់ដល់មនុស្សជាង ៦០០,០០០នាក់នៅមីយ៉ាន់។ ឆ្លើយតបនឹងបញ្ហានេះ លោកស្រី Kunugi បានសង្កត់ធ្ងន់ថា ជំនួយអន្តរជាតិបន្ថែមទៀត គឺត្រូវការជាបន្ទាន់ និងចាំបាច់បំផុត ដើម្បីជួយសង្គ្រោះកុមារនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕ ប្រភព ៖ AFP ប្រែសម្រួល…
-
អារ៉ាប៊ីសាអូឌីតចង់ចូលរួមផែនការអភិវឌ្ឍន៍យន្តហោះចម្បាំង

តូក្យូ ៖ យោងតាមប្រភពពីរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា ជប៉ុន អង់គ្លេស និងអ៊ីតាលីកំពុងពិចារណាដាក់បញ្ចូលអារ៉ាប៊ីសាអូឌីត ទៅក្នុងផែនការអភិវឌ្ឍន៍រួមគ្នា នូវយន្តហោះចម្បាំងជំនាន់ក្រោយរបស់ពួកគេ។ បច្ចុប្បន្ន ប្រទេសទាំងបីកំពុងធ្វើការរួមគ្នាលើកម្មវិធី Global Combat Air Program ដើម្បីផលិតយន្តហោះចម្បាំងដ៏ទំនើបបំផុត មានសមត្ថភាពខ្ពស់ និងបំពាក់បច្ចេកវិទ្យាចុងក្រោយ។ ប្រទេសទាំងបីមានបំណងដាក់ពង្រាយយន្តហោះជំនាន់ថ្មីនេះ រួមជាមួយយន្តហោះគ្មានមនុស្សបើកនៅឆ្នាំ ២០៣៥។ ជាមួយគ្នានេះ ប្រទេសទាំងបីសង្ឃឹមថា ការចូលរួមរបស់អារ៉ាប៊ីសាអូឌីត អអាចជួយជា ប្រភព ហិរញ្ញប្បទាន ថ្មី សម្រាបសម្រាប់គម្រោងដែលមានតម្លៃថ្លៃបំផុតនេះ។ យ៉ាងណាមិញ ប្រទេសទាំងបីត្រូវបានគេរំពឹងថានឹងពិភាក្សាថាតើអារ៉ាប៊ីសាអូឌីតគួរតែចូលរួមក្នុងការអភិវឌ្ឍន៍ និងការផ្គុំយន្តហោះចម្បាំងកម្រិតណា ខណៈដែលបច្ចេកវិទ្យារបស់ប្រទេសឈូងសមុទ្រមួយនេះ ត្រូវបានគេមើលឃើញថា នៅមិនទាន់មានកម្រិតដូចគ្នាជាមួយនឹងពួកគេ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-
ថៃបង្ក្រាបការរត់ពន្ធសត្វព្រៃធំបំផុតមិនធ្លាប់មាន

បាងកក ៖ ប្រទេសថៃបានទទួលជោគជ័យ ក្នុងការបង្ក្រាបការជួញដូរសត្វព្រៃដ៏ធំបំផុតមិនធ្លាប់មាន ហើយគ្រោងនឹងបញ្ជូនអណ្តើក ក្នុងចំណោមសត្វព្រៃដទៃទៀតជាង ១,០០០ក្បាល ត្រឡប់ទៅកាន់ទឹកដីកំណើតរបស់ពួកវាវិញនៅក្នុងប្រទេសម៉ាដាហ្គាស្ការ។ ប៉ូលិសថៃបានរកឃើញ និងរឹបអូសសត្វព្រៃជួញដូរខុសច្បាប់ ទាំងនៅរស់ និងងាប់ខ្លះចំនួន ១,១១៧ក្បាលនៅខេត្ត Chumphon ភាគខាងត្បូងប្រទេសថៃ កាលពីខែឧសភា ដែលនេះជាការរឹបអូសដ៏ធំបំផុតមិនធ្លាប់មាន។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃ។ ប្រទេសថៃគឺជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់សម្រាប់អ្នករត់ពន្ធសត្វព្រៃ ដែលជារឿយៗពួកគេលក់សត្វជិតផុតពូជ ដែលមានតម្លៃខ្ពស់នៅលើទីផ្សារងងឹតនៅក្នុងប្រទេសចិន វៀតណាម និងតៃវ៉ាន់។ តួយ៉ាង ប៉ូលិសថៃបានចាប់ខ្លួនមនុស្ស ៦នាក់ និងចោទប្រកាន់ពីបទជួញដូរសត្វព្រៃជិតផុតពូជកាលពីខែឧសភា ហើយអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១.៥លានបាត ឬប្រហែល៤៣,០០០ដុល្លារ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ថៃ។ យោងតាមរបាយការណ៍របស់អង្គការឃ្លាំមើលការជួញដូរសត្វព្រៃ TRAFFIC បានឱ្យដឹងថា ប្រទេសថៃ គឺជាអ្នកនាំចូល និងនាំចេញស្របច្បាប់ដ៏ធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ នៃសត្វព្រៃដែលបានចុះបញ្ជី CITES ពីម៉ាដាហ្គាស្កា។ប៉ុន្តែយោងតាមរបាយការណ៍ឆ្នាំ ២០២៣ ការជួញដូរខុសច្បាប់នៅតែបន្តកើតមាន ហើយវិសាលភាពពិតទំនងជាធំជាងអ្វីដែលឆ្លុះបញ្ចាំងដោយកំណត់ត្រារឹបអូសតែមួយមុខ។ ក្នុងឆ្នាំ២០១០ អាជ្ញាធរគយថៃបានរឹបអូសអណ្តើកជិតផុតពូជជាង ២០០ក្បាល ដែលត្រូវបានគេរត់ពន្ធចូលប្រទេសថៃពីប្រទេសម៉ាដាហ្គាស្កា។ ចំណែកកាលពីខែមិថុនាឆ្នាំនេះ មន្ត្រីគយថៃបានចាប់ខ្លួនជនជាតិឥណ្ឌា៦នាក់ ពីបទប៉ុនប៉ងរត់ពន្ធខ្លាឃ្មុំផេនដាក្រហម និងសត្វ៨៦ក្បាលផ្សេងទៀតចេញពីប្រទេសថៃ៕ ប្រភព…
-
ទិន្នផលស្រាពិភពលោកធ្លាក់ចុះខ្លាំងបំផុតលើកដំបូងចាប់តាំងពីឆ្នាំ ១៩៦១

ប៉ារីស ៖ អង្គការអន្តរជាតិទទួលបន្ទុកផ្នែកស្រា (OIV) ដែលគ្របដណ្តប់ប្រទេសផលិតស្រាជិត ៥០ បាននិយាយកាលពីថ្ងៃសុក្រថា ផលិតកម្មស្រាសកល ត្រូវបានរំពឹងថា នឹងធ្លាក់ចុះម្តងទៀតនៅឆ្នាំនេះ ដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ១៩៦១ ដោយសារការប្រែប្រួលអាកាសធាតុ។ ទិន្នផលត្រូវបានប៉ាន់ប្រមាណថា នឹងឈានដល់ចន្លោះពី ២២៧ ទៅ ២៣៥លានហិកតានៅក្នុងប្រទេសចំនួន២៩ ដែលស្មើនឹង ៨៥ភាគរយនៃផលិតកម្មស្រាពិភពលោក នេះបើយោងតាមអង្គការអន្តររដ្ឋាភិបាល។ ជាមួយនឹងការផលិតស្រាកម្រិតមធ្យមចំនួន ២៣១លានហិកតា តួលេខនេះបានធ្លាក់ចុះ ២ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ និងធ្លាក់ចុះ ១៣ភាគរយ បើធៀបនឹងមធ្យមភាគកាលពី ១០ឆ្នាំមុន។ អង្គការអន្តរជាតិទទួលបន្ទុកផ្នែកស្រា (OIV) បាននិយាយនៅក្នុងរបាយការណ៍មួយថា បញ្ហាប្រឈមផ្នែកអាកាសធាតុនៅទូទាំងអឌ្ឍគោលទាំងពីរ គឺជាអ្នករួមចំណែកដ៏សំខាន់ជាថ្មីម្តងទៀតចំពោះបរិមាណផលិតកម្មសកលដែលបានធ្លាក់ចុះយ៉ាងគំហុក។ តួយ៉ាង ទិន្នផលនៅក្នុងប្រទេសបារាំង ដែលជាអ្នកផលិតស្រាដ៏ធំបំផុតកាលពីឆ្នាំមុន ត្រូវបានរំពឹងថា នឹងធ្លាក់ចុះ ២៣ភាគរយ ដែលនេះជាការធ្លាក់ចុះដ៏ធំបំផុតនៅក្នុងវិស័យនេះ។ ប៉ុន្តែប្រទេសអ៊ីតាលីបានស្ទុះងើបឡើងវិញបន្តិច ពីបរិមាណទាបកាលពីឆ្នាំមុន ដើម្បីដណ្តើមបានតំណែងកំពូល មុនប្រទេសបារាំង៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា