Category: ព័ត៌មានអន្តរជាតិ

  • នាវានិងយន្តហោះចម្បាំងរុស្ស៊ីធ្វើសមយុទ្ធនៅសមុទ្រមេឌីទែរ៉ាណេ

    នាវានិងយន្តហោះចម្បាំងរុស្ស៊ីធ្វើសមយុទ្ធនៅសមុទ្រមេឌីទែរ៉ាណេ

    បរទេស៖ រូបភាពដែលចេញផ្សាយ ដោយក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី ៣ ខែធ្នូ បានបង្ហាញពីសមយុទ្ធទ័ពជើងទឹក និងទ័ពអាកាស ធ្វើឡើងនៅភាគខាងកើតសមុទ្រ មេឌីទែរ៉ាណេ។ សមយុទ្ធនេះបានកើតមានឡើង ចំពេលដែលសម្ព័ន្ធមិត្តរបស់ខ្លួន គឺប្រទេស ស៊ីរី បាត់បង់ដីមួយចំនួន ទៅឱ្យពួកឧទ្ទាមអ៊ីស្លាម។ យោធាបាននិយាយថា ចំនួនទាហានរុស្ស៊ី ដែលឈរជើង នៅក្នុងតំបន់ ត្រូវបានបង្កើន ដើម្បីចូលរួមក្នុងសមយុទ្ធនេះ។ យោធារុស្ស៊ីនិយាយថា កងកម្លាំងជាង ១,០០០នាក់ នាវាចំនួន ១០គ្រឿង និងយន្តហោះចំនួន ២៤គ្រឿង បានចូលរួម នៅក្នុងសមយុទ្ធនេះ។ ក្រសួងបានផ្សព្វផ្សាយរូបភាព ដែលបង្ហាញពីការបាញ់បង្ហោះកាំជ្រួចជាច្រើន ចេញពីកប៉ាល់ និងនៅលើដី ព្រមទាំង រូបភាពនៃគោលដៅនៅក្នុងទឹក ដោយបើកចំហ។ ក្រសួងការពារជាតិរុស្ស៊ីអះអាងថា សមយុទ្ធនេះ គឺដើម្បីសាកល្បងសកម្មភាពរួមបញ្ចូលគ្នា នៃក្រុមកងទ័ពជើងទឹករុស្ស៊ី និង កងទ័ពអាកាស កាំជ្រួច ដែលមានមូលដ្ឋានលើសមុទ្រ​»។ ក្រសួងបានបន្ថែមថា នាវារុស្ស៊ីបានសាកល្បងបាញ់មីស៊ីល Zirkon ដែលមានល្បឿនលឿនជាងសំឡេង និង កាំជ្រួច​ Kalibr ។ ប្រភពបានបន្ថែមថា…

  • Biden ប្រកាសពីជំនួយថ្មី១ពាន់លានដុល្លារដល់អាហ្រ្វិក

    Biden ប្រកាសពីជំនួយថ្មី១ពាន់លានដុល្លារដល់អាហ្រ្វិក

    បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសពីការផ្តល់ជំនួយមនុស្សធម៌ជាង ១ពាន់លានដុល្លាររបស់អាមេរិក ដល់ទ្វីបអាហ្រ្វិក ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអង់ហ្គោឡា។ លោក Biden ជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលបានទៅទស្សនកិច្ច នៅអតីតអាណានិគមព័រទុយហ្គាល់មួយនេះ ដោយលោកបានជួបជាមួយប្រធានាធិបតីអង់ហ្គោឡា កាលពីថ្ងៃអង្គារ ហើយបន្តមានវត្តមាន នៅថ្ងៃពុធនេះ សម្រាប់កិច្ចប្រជុំកំពូល ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងទស្សនកិច្ច នៅតំបន់ផ្សេងៗទៀត។ លោក Biden បានថ្លែងសន្យាគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់ទ្វីបអាហ្វ្រិក ហើយបញ្ជាក់ថា «ខ្ញុំប្រកាសអំពីជំនួយមនុស្សធម៌ថ្មី ជាង១ពាន់លានដុល្លារ សម្រាប់ប្រជាជនអាហ្វ្រិក ដែលផ្លាស់ទីលំនៅ ពីផ្ទះ ដោយសារតែគ្រោះរាំងស្ងួត ជាប្រវត្តិសាស្ត្រ» ។ លោកថា ជំនួយនេះនឹងដោះស្រាយបញ្ហាអសន្តិសុខស្បៀង និង តម្រូវការបន្ទាន់ ផ្សេងទៀតរបស់ជនភៀសខ្លួន ដែលរងផលប៉ះពាល់ ក្នុងប្រទេសចំនួន ៣១ នៅអាហ្វ្រិក នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • ថៃដាក់ «សម្លតុងយាំ» ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    ថៃដាក់ «សម្លតុងយាំ» ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    បរទេស៖ កាសែត Bangkok Post បានចុះផ្សាយថា ស៊ុបបង្គាតុងយំា ឬ សម្លតុងយំា ឬក៏ថៃ ហៅថា Tom Yum Kung ត្រូវបានគេរំពឹងថា នឹងត្រូវចុះទៅក្នុងបញ្ជី របស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ ហៅកាត់ Unesco ដើម្បីក្លាយជាបេតិកភណ្ឌវប្បធម៌រូបី នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី Sudawan Wangsuphakijkosol ។ លោកស្រី Sudawan បាននិយាយ កាលពីថ្ងៃចន្ទថា គណៈរដ្ឋមន្ត្រីបានអនុម័តលើសំណើរបស់ក្រសួងវប្បធម៌ ដើម្បីដាក់បញ្ចូល សម្លតុងយាំ សម្រាប់ការចុះបញ្ជី របស់ Unesco កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ លោកស្រីបញ្ជាក់ថា «តុងយំា» តំណាងឱ្យភាពសាមញ្ញ នៃរបៀបរស់នៅ របស់ជនជាតិថៃ ជាពិសេស អ្នកដែលរស់នៅក្នុងសហគមន៍កសិកម្ម នៅតំបន់ទំនាបកណ្តាល ក្នុងនោះ បង្គារ អាចរកបានក្នុងទន្លេ ឬ ប្រឡាយ ខណៈគ្រឿងផ្សំសំខាន់ៗ ផ្សេងទៀត…

  • មនុស្សជិត ១០០នាក់លោតឆ័ត្រយោងបំបែកឯតទគ្គកម្មពិភពលោក

    មនុស្សជិត ១០០នាក់លោតឆ័ត្រយោងបំបែកឯតទគ្គកម្មពិភពលោក

    វ៉ាស៊ីនតោន ៖ ការលោតឆ័ត្រលើមេឃ គឺជាការរំភើបចិត្ត និងការប្រកួតប្រជែង ហើយទាក់ទាញមនុស្សក្លាហានបំផុតក្នុងពិភពលោក។ ថ្វីត្បិតតែកីឡានេះមានគ្រោះថ្នាក់ក៏ដោយ ក៏មនុស្សជាច្រើននៅតែស្រលាញ់វា អ្នកខ្លះថែមទាំងចំណាយជីវិតទៀតផង។ ជាក់ស្តែង ថ្មីៗនេះ ក្រុមអ្នកចូលចិត្តលោតឆ័ត្រយោងជិត ១០០នាក់ ដែលពោលពេញដោយភាពក្លាហាន និងមោះមុត បានបញ្ចប់ការលោតបំបែកឯតទគ្គកម្មនៅរដ្ឋអារីហ្សូណា របស់សហរដ្ឋអាមេរិក។ ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា មនុស្សចំនួន ៩៦នាក់ ដែលតំណាងឱ្យ ២០ជាតិសាសន៍ បាននាំគ្នាជិះយន្តហោះមួយគ្រឿង ក្នុងគោលបំណងលោតឆ័ត្រយោងនៅលើអាកាសរួមគ្នា ដើម្បីបង្កើតកំណត់ត្រាពិភពលោកថ្មីមួយ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • យន្តហោះចម្បាំង F-35A របស់អាមេរិក នឹងដាក់ពង្រាយនៅជប៉ុនឆ្នាំ ២០២៦

    យន្តហោះចម្បាំង F-35A របស់អាមេរិក នឹងដាក់ពង្រាយនៅជប៉ុនឆ្នាំ ២០២៦

    តូក្យូ ៖ ប្រភពពីរដ្ឋាភិបាលក្នុងតំបន់បាននិយាយថា យោធាអាមេរិកនឹងចាប់ផ្តើមដាក់ពង្រាយយន្តហោះចម្បាំងបំបាំងកាយ F-35A ទៅកាន់ភាគឦសានប្រទេសជប៉ុន នាអំឡុងនិទាឃរដូវឆ្នាំ ២០២៦។ យន្តហោះចម្បាំង F-35A ដែលគ្រោងដាក់ពង្រាយទៅកាន់មូលដ្ឋានទ័ពអាកាស Misawa ក្នុងខេត្ត Aomori នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួនជាបណ្តើរៗនៅក្នុងប្រទេសជប៉ុន ចំពេលកើនឡើងបញ្ហាប្រឈមផ្នែកសន្តិសុខក្នុងតំបន់ ដែលបង្កឡើងដោយប្រទេសចិន កូរ៉េខាងជើង និងរុស្ស៊ី។ ក្រសួងការពារជាតិអាមេរិកបាននិយាយកាលពីខែកក្កដាថា យន្តហោះចម្បាំង F-16 ចំនួន ៣៦ គ្រឿងដែលត្រៀមចូលនិវត្តន៍នៅឯមូលដ្ឋាន Misawa នឹងត្រូវជំនួសដោយយន្តហោះចម្បាំងបំបាំងកាយ F-35A ចំនួន ៤៨គ្រឿង ប៉ុន្តែក្រួសងមិនបានប្រកាសពីកាលបរិច្ឆេទផ្លូវការទេ។ ប្រភពបាននិយាយកាលពីពេលថ្មីៗនេះថា ក្រសួងការពារជាតិជប៉ុនបានផ្តល់ព័ត៌មានចុងក្រោយបំផុតដល់រដ្ឋាភិបាលក្នុងតំបន់ ទាក់ទងនឹងការដាក់ពង្រាយនេះ បន្ទាប់ពីទទួលបានពួកវាពីយោធាអាមេរិក។ ប្រភពបន្ថែមថា ភាគីអាមេរិកក៏បាននិយាយផងដែរថា គ្រឿងបរិក្ខារពាក់ព័ន្ធមួយចំនួននៅមូលដ្ឋាន Misawa ដូចជាឃ្លាំងនឹងត្រូវជួសជុល ឬសាងសង់ឡើងវិញ។ ផ្លូវរត់របស់យន្តហោះនៅឯមូលដ្ឋាន Misawa ត្រូវបានប្រើប្រាស់រួមគ្នាដោយយោធាអាមេរិក និងកងកម្លាំងស្វ័យការពារដែនអាកាសរបស់ជប៉ុន ដែលបានចាប់ផ្តើមដាក់ F-35 នៅទីនោះរួចហើយក្នុងឆ្នាំ ២០១៨ ដើម្បីដោះស្រាយការរំលោភដែនអាកាស និងចូលរួមប្រតិបត្តិការឃ្លាំមើលសកម្មភាពកូរ៉េខាងជើង។ ការព្រួយបារម្ភក្នុងតំបន់អំពីការបំពុលដោយសំឡេងអាចកើនឡើង នៅពេលដែលយន្តហោះ…

  • អាមេរិកបារម្ភខ្លាំងពីច្បាប់អាជ្ញាសឹកនៅ​កូរ៉េខាងត្បូង​

    អាមេរិកបារម្ភខ្លាំងពីច្បាប់អាជ្ញាសឹកនៅ​កូរ៉េខាងត្បូង​

    បរទេស៖ សហរដ្ឋអាមេរិកបានបង្ហាញពីការព្រួយបារម្ភពីស្ថានភាពកូរ៉េខាងត្បូង ក្រោយពេលប្រទេសមួយនេះ ទើបតែបានដាក់ចេញច្បាប់អាជ្ញាសឹក ដ៏កម្រ ដោយអាមេរិកជំរុញឱ្យមាន «នីតិរដ្ឋ» នៅកូរ៉េខាងត្បូង និង បញ្ជាក់ជាថ្មីនូវ «សម្ព័ន្ធភាពដែក»។ សហរដ្ឋអាមេរិកបង្ហាញ «ការព្រួយបារម្ភយ៉ាងខ្លាំង» លើស្ថានភាពដែលកំពុងកើតឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ចំពោះសាធារណរដ្ឋកូរ៉េ ជាសម្ព័ន្ធមិត្តដ៏សំខាន់ នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក។ អ្នកនាំពាក្យរង របស់ក្រសួងការបរទេសអាមេរិក លោក Vedant Patel បានប្រាប់អ្នកយកព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានមួយថា «យើងចង់ឱ្យរឿងនេះ ត្រូវបានដោះស្រាយដោយសន្តិវិធី ស្របតាមនីតិរដ្ឋ»។ ប្រធានាធិបតីកូរ៉េខាងត្បូង លោកYoon បានបញ្ជាក់ថា ច្បាប់អាជ្ញាសឹក គឺជាវិធានការចាំបាច់ដើម្បីការពារប្រទេស និងលុបបំបាត់ក្រុមប្រឆាំង ដែលលោកចោទថា ជា «កងកម្លាំងប្រឆាំងរដ្ឋ» ដែលកំពុងបំផ្លាញសេរីភាព និងសុភមង្គល របស់ប្រជាជន និងរដ្ឋធម្មនុញ្ញ។ លោក Yoon បានបន្ថែមថា លោកនឹងកសាងប្រទេសសេរី និងប្រជាធិបតេយ្យឡើងវិញ តាមរយៈច្បាប់អាជ្ញាសឹក។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់លម្អិត អំពីវិធានការជាក់លាក់ ដែលនឹងត្រូវអនុវត្តនោះទេ។ ការប្រកាសច្បាប់អាជ្ញាសឹកនេះ ធ្វើឡើងក្នុងបរិបទនយោបាយដ៏តានតឹង នៅកូរ៉េខាងត្បូង ដែលលោក…

  • វៀតណាមកើបចំណូលជាង ៥ពាន់លានដុល្លារ ពីការនាំចេញកាហ្វេ

    វៀតណាមកើបចំណូលជាង ៥ពាន់លានដុល្លារ ពីការនាំចេញកាហ្វេ

    ហាណូយ ៖ ប្រទេសវៀតណាមរំពឹងថា នឹងកើបប្រាក់ចំណូលរហូតដល់ ៥.៦ពាន់លានដុល្លារ ពីការនាំចេញកាហ្វេនៅក្នុងឆ្នាំ ២០២៤នេះ ជំរុញដោយការកើនឡើងតម្លៃកាហ្វេពិភពលោក។ ក្នុងរយៈពេល ១១ខែឆ្នាំនេះ វៀតណាមបាននាំចេញកាហ្វេប្រហែល ១.២លានតោន មានតម្លៃជិត ៥ពាន់លានដុល្លារ ធ្លាក់ចុះបរិមាណប្រហែល ១៣.៥ភាគរយ ប៉ុន្តែតម្លៃកើនឡើង ៣៨.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សម្រាប់ឆ្នាំឆ្នាំ២០២៣-២០២៤ តម្លៃនាំចេញកាហ្វេជាមធ្យមគឺ ៣,៦៧៣ដុល្លារក្នុងមួយតោន ខ្ពស់ជាងឆ្នាំមុនជិត ៥០ភាគរយ ធ្វើឱ្យកាហ្វេក្លាយជាផលិតផលនាំចេញមានតម្លៃកើនឡើងខ្លាំងបំផុត ក្នុងចំណោមផលិតផលកសិកម្មសំខាន់ៗដទៃទៀតរបស់វៀតណាម។ សហភាពអឺរ៉ុប (EU) នៅតែជាទីផ្សារនាំចេញកាហ្វេដ៏ធំបំផុតរបស់វៀតណាមក្នុងអំឡុងឆ្នាំ ២០២៣-២០២៤ ខណៈដែលវៀតណាមក៏បាននាំចូលកាហ្វេបរទេសចំនួន ៥៦៣,០០០តោនផងដែរ មានតម្លៃ ២ពាន់លានដុល្លារ។ ក្នុងនោះបរិមាណធ្លាក់ចុះ ៨.៦ភាគរយ ប៉ុន្តែតម្លៃកើនឡើង ៤១ភាគរយ។ អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ គឺជាទីផ្សារនាំចេញកាហ្វេកំពូលទាំងបីរបស់វៀតណាមក្នុងរដូវកាលមុន ជាមួយនឹងតម្លៃនាំចេញ ៦០៧លានដុល្លារ, ៤១៧លានដុល្លារ និង ៤១៣លានដុល្លារ ឆ្លុះបញ្ចាំងពីអត្រាកំណើន ៣៧ភាគរយ៣០ភាគរយ និង ៧៥ភាគរយ បើធៀបនឹងឆ្នាំ ២០២២-២០២៣។ ទីផ្សារសំខាន់ៗផ្សេងទៀតរបស់វៀតណាម ក៏បានមើលឃើញពីកំណើនតម្លៃនាំចេញដ៏រឹងមាំផងដែរ…

  • ចិនបញ្ចេញឆ្កែយន្តជើងកង់ម៉ូតូ អាចរត់បានលឿនគ្រប់ស្ថានភាពផ្លូវ

    ចិនបញ្ចេញឆ្កែយន្តជើងកង់ម៉ូតូ អាចរត់បានលឿនគ្រប់ស្ថានភាពផ្លូវ

    ប៉េកាំង ៖ ក្រុមហ៊ុនផលិតមនុស្សយន្តចិន Deep Robotics បានបញ្ចេញឆ្កែយន្តឆ្លាតវៃជំនាន់ចុងក្រោយមួយឈ្មោះថា Lynx ដែលកាន់តែមានសមត្ថភាពខ្ពស់ ធន់រឹងមាំ និងរត់បានលឿនជាងមុននៅគ្រប់ស្ថានភាពផ្លូវលំបាកៗ មិនថាមានឧបសគ្គបែបណាក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Interesting Engineering។ ជំនួសឲ្យការបំពាក់ជើងធម្មតាដូចឆ្កែជំនាន់មុនៗ ឆ្កែយន្ត Lynx ត្រូវបានក្រុមហ៊ុនបំពាក់នូវកង់វិលចំនួន ៤គ្រាប់ យកលំនាំតាមម៉ូតូកង់បួន ដើម្បីធ្វើឱ្យវាអាចរត់បានលឿននៅតាមជម្រាលថ្មដោយគ្មានបញ្ហា។ ឆ្កែយន្តឆ្លាតវៃមួយនេះ ថែមទាំងអាចបញ្ជាពីចម្ងាយ និងអាចស្វែងរកគោលដៅ នៅទីកន្លែងកំណត់បានយ៉ាងលឿន ដោយវាបានភ្ជាប់មកជាមួយនូវកាមេរ៉ា Panoramic ជំនាន់ខ្ពស់ និងមានឧបករណ៍ LiDAR ក្នុងការស្វែងរកផ្លូវដ៏ទំនើប។ បង្កើតឡើងនៅទីក្រុង Hangzhou ក្នុងឆ្នាំ ២០១៧ Deep Robotics គឺជាក្រុមហ៊ុនផលិតឆ្កែយន្តឈានមុខគេនៅប្រទេសចិន ហើយគ្រប់ផលិតផលរបស់ពួកគេ ត្រូវបានសម្រិតសម្រាំងយ៉ាងពិសេស ដើម្បីប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ការត្រួតពិនិត្យសន្តិសុខ ការរុករក និងប្រតិបត្តិការសង្គ្រោះសាធារណៈ៕ ប្រភព ៖ Interesting Engineering ប្រែសម្រួល ៖ ឈឹម ទីណា

  • ១៤ខេត្តនៅថៃប្រឈមទឹកជំនន់ធ្ងន់ធ្ងរ ក្នុងសប្តាហ៍នេះ

    ១៤ខេត្តនៅថៃប្រឈមទឹកជំនន់ធ្ងន់ធ្ងរ ក្នុងសប្តាហ៍នេះ

    បាងកក៖ កាសែត The Nation បានចេញផ្សាយថា ខេត្តចំនួន១៤ នាភាគខាងត្បូង ប្រទេសថៃ ត្រូវបានណែនាំដោយទទូច ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ខ្លាំង ចំពោះបញ្ហាទឹកជំនន់ នៅក្នុងសប្តាហ៍នេះ។ ប្រភពបានចេញផ្សាយថា ខេត្តទាំងនោះ ត្រូវបានព្រមានឱ្យត្រៀមលក្ខណៈ ទប់ទល់នឹងទឹកជំនន់ភ្លាមៗ ឬ Flash Flood ព្រមទាំង ការជន់លិចអូសបន្លាយ ចន្លោះពីថ្ងៃទី៣ ខែធ្នូនេះ រហូតដល់ថ្ងៃទី៥ ខែធ្នូ។ ខេត្តដែលនឹងប៉ះពាល់ មានដូចជា ខេត្ត Chumphon, Surat Thani, Nakhon Si Thammarat, Phatthalung, Songkhla, Pattani, Yala, Narathiwat, Ranong, Phang Nga, Phuket, Krabi, Trang និង ខេត្ត Satun ។ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ ហៅកាត់ DDPM តាមរយៈសេចក្តីថ្លែងការណ៍មួយ ជូនដំណឹងថា…

  • កូរ៉េខាងត្បូងប្រឈមបាត់មុខពីផែនដី ក្នុងពេលមិនដល់១០០ឆ្នាំ​ទៀត

    កូរ៉េខាងត្បូងប្រឈមបាត់មុខពីផែនដី ក្នុងពេលមិនដល់១០០ឆ្នាំ​ទៀត

    សេអ៊ូល ៖ វិបត្តិគួរឲ្យព្រួយបារម្ភ ជុំវិញអត្រាកំណើតធ្លាក់ចុះខ្លាំង ជាហេតុនាំឲ្យប្រទេសមួយនៅអាស៊ីប្រឈមនឹងបាត់មុខពីផែនដី ក្នុងរយៈពេលតិចជាង១០០ឆ្នាំខាងមុខ នោះគឺជា ប្រទេស កូរ៉េខាងត្បូង នេះបើតាមការចុះផ្សាយរបស់កាសែត Businesstoday។ ប្រភពបានចុះផ្សាយថា ស្ត្រីកូរ៉េខាងត្បូងជាច្រើននាក់ ជាពិសេស អ្នកដែលរស់នៅក្នុងទីក្រុង កំពុងផ្តល់អាទិភាព ដល់ការឈានទៅមុខ នៃអាជីព ជាងការចាប់ផ្តើមគ្រួសារ ឬ ស្វែងរកជីវិតគូរ។ ការស្ទង់មតិរបស់រដ្ឋាភិបាលឆ្នាំ២០២៣ បានបង្ហាញថា ស្ត្រីភាគច្រើនបានលើកឡើងថា ការតស៊ូធ្វើជាឪពុកម្តាយគេ គឺជាឧបសគ្គចម្បង សម្រាប់ការអភិវឌ្ឍន៍អាជីព របស់ពួកគេ។ កូរ៉េខាងត្បូង ​កំពុងប្រឈមមុខនឹងវិបត្តិការមានអត្រាកំណើត តិចបំផុត ដែលមិនធ្លាប់មាន ពីមុនមក។ ចំនួនប្រជាជន​ កំពុងធ្លាក់ចុះក្នុងអត្រាគួរឱ្យព្រួយបារម្ភ ប្រសិនបើនិន្នាការនេះ នៅតែបន្ត ប្រជាជនកូរ៉េខាងត្បូងអាចថយចុះមកត្រឹមមួយភាគបី នៃទំហំបច្ចុប្បន្ន របស់ខ្លួន នៅចុងសតវត្សន៍។ បើតាមកាសែត Economictimes វិបត្តិនេះនាំឲ្យមានការព្យាករថា ចំនួនប្រជាជនកូរ៉េខាងត្បូងនឹងធ្លាក់ចុះពីប្រមាណ ៥២លាននាក់ បច្ចុប្បន្ន មកត្រឹមតែ ១៧ លាននាក់ នៅចុងសតវត្សន៍នេះ ហើយបើនៅក្នុងសេណារីយ៉ូ ដ៏អាក្រក់បំផុត ការប៉ាន់ប្រមាណព្យាករណ៍ថា ប្រទេសនេះអាចបាត់បង់រហូតដល់…