Category: ព័ត៌មានអន្តរជាតិ

  • SpaceX ទទួលលុយ NASA ជាង ៨០០លានដុល្លារ កម្ទេចស្ថានីយ៍អវកាសអន្តរជាតិនៅឆ្នាំ ២០៣០

    SpaceX ទទួលលុយ NASA ជាង ៨០០លានដុល្លារ កម្ទេចស្ថានីយ៍អវកាសអន្តរជាតិនៅឆ្នាំ ២០៣០

    វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនអវកាស SpaceX របស់លោក Elon Musk បានទទួលយកកុងត្រារបស់អង្គការ NASA ក្នុងតម្លៃ ៨៤៣លានដុល្លារ ដើម្បីរុញស្ថានីយអវកាសអន្តរជាតិ (ISS) ឲ្យចេញពីគន្លងភពផែនដី នៅអំឡុងឆ្នាំ២០៣០។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Unilad។ ស្ថានីយ ISS ដែលមានទំហំប៉ុនតារាងបាល់ទាត់នេះ ត្រូវបានបង្កើតឡើង និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក (NASA), រុស្ស៊ី (Roscosmos), អឺរ៉ុប (ESA), ជប៉ុន (JAXA) និងកាណាដា (Canada)។ ស្ថានីយអន្តរជាតិនេះ នឹងត្រូវដាក់ឲ្យចូលនិវត្តន៍នៅក្នុងឆ្នាំ ២០៣០ខាងមុខ ក្រោមហេតុផលថា គ្រឿងបន្លាស់នៃយានអាចមានសភាពចាស់ទ្រុឌទ្រោមទៅតាមអាយុកាល។ ហើយស្ថិតក្រោមកិច្ចសន្យាជាមួយ NASA ក្រុមហ៊ុន SpaceX នឹងត្រូវសាងសង់យានអវកាសមានឈ្មោះថា US Deorbit Vehicle ទុកសម្រាប់យកទៅទាញទម្លាក់ស្ថានីយអវកាសអន្តរជាតិ (ISS) ទម្ងន់ជាង ៤៥០តោន ក្នុងរយៈពេលកម្ពស់ប្រហែល ៤០៨គីឡូម៉ែត្រពីផែនដី ដើម្បីកម្ទេចវាចោលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បន្ទាប់ពីប្រតិបត្តិការអស់រយៈពេលជាង ២០ឆ្នាំ គិតចាប់ពីថ្ងៃបាញ់បង្ហោះដំបូងកាលពីឆ្នាំ១៩៩៨។ អង្គការ…

  • ថៃគ្រោងលក់ «ឆ្នោតចូលនិវត្តន៍» ជំរុញការសន្សំរយៈពេលវែង

    ថៃគ្រោងលក់ «ឆ្នោតចូលនិវត្តន៍» ជំរុញការសន្សំរយៈពេលវែង

    បាងកក៖ កាសែត The Nation បានចេញផ្សាយថា ថៃនឹងដំណើរការ «ឆ្នោតចូលនិវត្តន៍» ជំរុញការសន្សំ រយៈពេលវែង ក្នុងនោះ ឆ្នោត១សន្លឹក នឹងមានតម្លៃ ៥០បាត ឬ ប្រមាណ ១.៥០ដុល្លារអាមេរិក ជាមួយនឹងការចាប់រង្វាន់ តម្លៃ១លានបាត ឬស្មើនឹងជិត ៣០០០ដុល្លារ ចំនួន៥រង្វាន់ ហើយការចាប់ឆ្នោតធ្វើឡើង ជារៀងរាល់ថ្ងៃសុក្រ។ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Paopoom Rojanasakul បាននិយាយថា ការសន្សំ មិនថាឈ្នះ ឬ មិនឈ្នះរង្វាន់ បូកនឹងអត្រាការប្រាក់ ត្រូវប្រគល់ជូនអ្នកទិញវិញ នៅពេលដែលពួកគេ មានអាយុ៦០ឆ្នាំ ជាមួយនឹងការបង្កើតគណនីសន្សំ។ ប៉ុន្តែ ទោះដល់អាយុចូលនិវត្តន៍ក៏ដោយ ប្រសិនបើពួកគេសុខចិត្តរង់ចាំរយៈពេល ១០ ឆ្នាំទៀត ក៏បាន ដើម្បីដកប្រាក់សរុប ហើយពេលនោះ ក៏មានសិទ្ធិទិញឆ្នោតបន្ត។ ប្រភពបន្តថា ពលរដ្ឋអាចទិញឆ្នោត ជារៀងរាល់ថ្ងៃ ដោយកំណត់ត្រឹម ៣,០០០ បាត ឬ ប្រមាណ ៨៧ដុល្លារ…

  • នាយករដ្ឋមន្ត្រី បង្ហាញមោទនភាពថ្មីមួយទៀតជូនជនរួមជាតិកម្ពុជា ដែល ក្រមាខ្មែរ បានដាក់បញ្ចូលក្នុងអង្គការយូណេស្កូ

    នាយករដ្ឋមន្ត្រី បង្ហាញមោទនភាពថ្មីមួយទៀតជូនជនរួមជាតិកម្ពុជា ដែល ក្រមាខ្មែរ បានដាក់បញ្ចូលក្នុងអង្គការយូណេស្កូ

    (ភ្នំពេញ)៖ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញមោទនភាពថ្មីមួយទៀតជូនជនរួមជាតិកម្ពុជា ដែល ក្រមាខ្មែរ បានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ។ នេះបើតាមសារលិខិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជា ដែល ក្រមាខ្មែរ បានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង អាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) ។ ក្នុងសារលិខិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុង អាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) បានក្លាយជាទិវាប្រវត្តិសាស្ត្រ ដ៏សំខាន់របស់ជាតិកម្ពុជាទាំងមូល ដោយគណៈកម្មការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូបានអនុម័ត យល់ព្រមចុះ «ក្រមា» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃ…

  • យូអិនត្រូវការលុយ ៤៧ពាន់លានដុល្លារ ជួយមនុស្ស ១៩០លាននាក់នៅឆ្នាំ ២០២៥

    យូអិនត្រូវការលុយ ៤៧ពាន់លានដុល្លារ ជួយមនុស្ស ១៩០លាននាក់នៅឆ្នាំ ២០២៥

    ហ្សឺណែវ ៖ អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធបានប្រកាសស្វែងរកជំនួយចំនួន ៤៧ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២៥ ដើម្បីជួយមនុស្សប្រហែល ១៩០លាននាក់ ដែលរត់គេចពីជម្លោះ និងការប្រយុទ្ធគ្នា ហើយប្រឈមមុខនូវភាពស្រែកឃ្លាន។ ប្រធានជំនួយថ្មីរបស់អង្គការសហប្រជាជាតិ លោក Tom Fletcher បាននិយាយថា ពិភពលោកកំពុងរងទុក្ខវេទនាដែលមិនធ្លាប់មានពីមុនមក ដូច្នេះអង្គការសហប្រជាជាតិសង្ឃឹមថា ជំនួយនឹងទៅដល់ដៃប្រជាជននៅក្នុងប្រទេសចំនួន៣២ នៅឆ្នាំក្រោយ រួមទាំងស៊ូដង់ ស៊ីរី ហ្កាហ្សា និងអ៊ុយក្រែន ដែលហែកហួរដោយសារសង្រ្គាម។ លោក Fletcher ដែលជាអតីតអ្នកការទូតអង់គ្លេស និងបានចាប់ផ្តើមតំណែងជាប្រធានការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) នៃអង្គការសហប្រជាជាតិកាលពីខែមុន បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា ភ្លើងកំពុងដុតកំឡោចពិភពលោក ហើយនេះជារបៀបដែលយើងពន្លត់វា។ ការអំពាវនាវរបស់លោក Fletcher គឺជាចំនួនទឹកប្រាក់ធំបំផុតលំដាប់ទី៤ ក្នុងប្រវត្តិសាស្រ្តរបស់ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA)។ កន្លងមក អង្គការសហប្រជាជាតិបានសម្រេចកាត់បន្ថយការអំពាវនាវថវិការបស់ខ្លួន សម្រាប់ឆ្នាំ២០២៤ ពីចំនួន ៥៦ពាន់លានដុល្លារកាលពីឆ្នាំ២០២៣ មកនៅ ៤៦ពាន់លានដុល្លារ ស្របពេលការបរិច្ចាគបានថយចុះ។ យ៉ាងណាមិញ អង្គការសហប្រជាជាតិអាចរកបានត្រឹមតែ ៤៣ភាគរយប៉ុណ្ណោះ នៃថវិកា ៤៦ពាន់លានដុល្លារ នោះជាអត្រាអាក្រក់បំផុតមួយក្នុងប្រវត្តិសាស្រ្ត៕ ប្រភព ៖…

  • អ៊ុយក្រែនប្រើគ្រាប់កាំភ្លើងធំអឺរ៉ុបជាង ១លានគ្រាប់ក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី

    អ៊ុយក្រែនប្រើគ្រាប់កាំភ្លើងធំអឺរ៉ុបជាង ១លានគ្រាប់ក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី

    ព្រុចសែល ៖ ប្រធានគោលនយោបាយការបរទេសថ្មីរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បាននិយាយថា គិតមកទល់ពេលនេះ អឺរ៉ុបបានបញ្ជូនគ្រាប់កាំភ្លើងធំចំនួន ១លានគ្រាប់ទៅឱ្យអ៊ុយក្រែនប្រើក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី ហើយគ្រោងនឹងផលិតបន្ថែមទៀត។ លោកស្រី Kaja Kallas បាននិយាយបែបនេះនៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនកាលពីពេលង្មីៗនេះ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកៀវ។ ចំនួនគ្រាប់កាំភ្លើងធំទាំងនោះបានបំពេញតាមការសន្យារបស់អឺរ៉ុប ដែលខ្លួនបាននិយាយថា នឹងប្រគល់ជូនអ៊ុយក្រែននៅខែមីនាឆ្នាំនេះ។ ប៉ុន្តែលោកស្រី Kallas បានអះអាងថា វាមិនគ្រប់គ្រាន់ទេ ចាំបាច់ត្រូវធ្វើបន្ថែមទៀត។ ទាក់ទិននឹងជំនួយយោធានៅឆ្នាំក្រោយដល់អ៊ុយក្រែន លោកស្រី Kallas បាននិយាយថា ចំនួនពិតប្រាកដមិនទាន់ត្រូវបានកំណត់នៅឡើយទេ។ អ៊ុយក្រែនបានជួបប្រទះការខ្វះខាតគ្រាប់រំសេវយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែប្រទេសនេះមានគោលបំណងជំរុញការវាយលុកប្រឆាំងនឹងរុស្ស៊ី នៅពេលដែលបណ្តាប្រទេសលោកខាងលិចបង្កើនការគាំទ្ររបស់ពួកគេ។ ដោយឡែកទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ីបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចុះហត្ថលេខាលើច្បាប់ថវិកាសហព័ន្ធសម្រាប់ឆ្នាំ ២០២៥។ បើតាមទីភ្នាក់ងារសារព័ត៌មានដដែល បាននិយាយថា ប្រហែល ១២៦ពាន់លានដុល្លារត្រូវបានបម្រុងទុកសម្រាប់វិស័យការពារជាតិ ដែលកើនឡើង ២៥ភាគរយ។ រុស្ស៊ីក៏ត្រូវបានគេរំពឹងដឺរថា នឹងប្រើប្រាស់ថវិកាការពារជាតិដ៏ច្រើនរបស់ខ្លួន ដើម្បីជំរុញការផលិតសព្វាវុធ៕ ប្រភព ៖ AFP ប្រែសម្រួល ៖…

  • វៀតណាមគ្រោងរុះរើស្ថាប័នរដ្ឋ និងច្របាច់បណ្តាញផ្សព្វផ្សាយបញ្ចូលគ្នា

    វៀតណាមគ្រោងរុះរើស្ថាប័នរដ្ឋ និងច្របាច់បណ្តាញផ្សព្វផ្សាយបញ្ចូលគ្នា

    ហាណូយ៖ រដ្ឋាភិបាលវៀតណាមគ្រោងនឹងរំលាយចោល ឬច្របាច់បញ្ជូលក្រសួងចំនួន ៥ ក្នុងការរុះរើខ្នាតធំដើម្បីបង្កើនប្រសិទ្ធភាពការងារ ក៏ដូចជាដើម្បីពន្លឿនការអភិវឌ្ឍន៍ស្ថាប័នរដ្ឋសម្រាប់ឆ្នាំ ២០២៥ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VN Express កាលពីថ្ងៃអង្គារ ។ លោក Le Minh Hung ប្រធានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមបាននិយាយថា តាមគម្រោង ក្រសួងផែនការ និងវិនិយោគ នឹងដាក់រួមបញ្ចូលគ្នាជាមួយក្រសួងហិរញ្ញវត្ថុ ហើយក្រសួងដឹកជញ្ជូននឹងច្របាច់បញ្ចូលគ្នាជាមួយក្រសួងសំណង់ ខណៈក្រសួងពត៌មាន និងទំនាក់ទំនង នឹងដាក់ចូលជាមួយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។ ចំណែកក្រសួងធនធានធម្មជាតិ និងបរិស្ថាននឹងដាក់បញ្ចូលគ្នាជាមួយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ រីឯក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច ត្រូវរំលាយចោល ដោយផ្ទេរភារកិច្ចទៅឲ្យក្រសួងដទៃទៀតជាអ្នកគ្រប់គ្រង។ បន្ថែមពីនេះ រដ្ឋសភាវៀតណាម ក៏គ្រោងនឹងកាត់បន្ថយគណៈកម្មាធិការចំនួន ៤ ផងដែរ ។ ក្រៅពីក្រសួង ស្ថាប័នសារព័ត៌មានដូចជា ទីភ្នាក់ងារព័ត៌មានវៀតណាម, ទូរទស្សន៍ VOV និងទូរទស្សន៍ VTC ក៏នឹងឈប់ដំណើរការផងដែរ ដោយផ្ទេរការងារទាំងនោះទៅឲ្យទូរទស្សន៍វៀតណាម ហៅកាត់ VTV ជំនួសវិញ ។…

  • អ៊ីស្រាអែលព្រមានថាអាចមានភេរវកម្មនៅអាស៊ីអាគ្នេយ៍

    អ៊ីស្រាអែលព្រមានថាអាចមានភេរវកម្មនៅអាស៊ីអាគ្នេយ៍

    បរទេស៖ ផ្អែកតាមទីភ្នាក់ងារសារព័ត៌មាន Xinhua ក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល ហៅកាត់ NSC បានព្រមាន អំពីការគំរាមកំហែងភេរវកម្ម កាន់តែខ្លាំងឡើង ប្រឆាំងនឹងពលរដ្ឋអ៊ីស្រាអែល នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេស នៅក្នុងប្រទេសថៃ។ NSC បានព្រមានថា ប៉ុន្មានសប្តាហ៍មកនេះ ជនជាតិអ៊ីស្រាអែល គឺជាគោលដៅវាយប្រហារ ដោយអង្គការភេរវករ ដែលក៏មានបណ្តាញនៅក្នុងប្រទេសថៃ ខណៈ អង្គការនេះមានទំនាក់ទំនងនៅអាស៊ីអាគ្នេយ៍ នេះបើតាមការវាយតម្លៃ និង ការស៊ើបការណ៍របស់ NSC ចេញជាសេចក្តីថ្លែងការណ៍មួយ។ ប្រភពបង្ហាញថា ពួកភេរវករដែលទទួលខុសត្រូវចំពោះការសម្លាប់លោក Rabbi Zvi Kogan បេសកកជន នៃចលនា Chabad Orthodox Jewish និងជាពលរដ្ឋអ៊ីស្រាអែល-Moldovan នៅទីក្រុងឌូបៃ កាលពីថ្ងៃទី ២១ ខែវិច្ឆិកា បាននិងកំពុងរៀបចំផែនការសកម្មភាពភេរវករ បន្ថែមទៀត។ NSC បានចេញនូវគោលការណ៍ណែនាំចំនួន៧ចំណុច ដោយផ្តល់អនុសាសន៍ដល់ប្រជាជនអ៊ីស្រាអែលទាំងអស់ កំពុងរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ អនុវត្តឲ្យបានជាប់លាប់។ ក្នុងនោះ បានដំឡើងការព្រមានអំពីការធ្វើដំណើរសម្រាប់ប្រទេសថៃ ដល់កម្រិត 2 ដែលមានន័យថា អ្នកដំណើរត្រូវបានណែនាំឱ្យ…

  • ជប៉ុនផលិតឈុតមនុស្សយន្តជួយទាហានអ៊ុយក្រែនរងរបួសក្នុងសង្គ្រាម

    ជប៉ុនផលិតឈុតមនុស្សយន្តជួយទាហានអ៊ុយក្រែនរងរបួសក្នុងសង្គ្រាម

    តូក្យូ ៖ ក្រុមហ៊ុន Cyberdyne Inc របស់ជប៉ុន បានផលិតឈុតមនុស្សយន្តថ្មីមួយ ដើម្បីជួយអតីតទាហានអ៊ុយក្រែន ដែលរងរបួសធ្ងន់ធ្ងរដោយសារសង្គ្រាមប្រឆាំងរុស្ស៊ី អាចពាក់ធ្វើចលនាដូចមនុស្សធម្មតាឡើងវិញបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Japan today។ ក្រុមហ៊ុន Cyberdyne Inc បាននិយាយថា ខ្លួនទទួលបានការបញ្ជាទិញឈុតមនុស្សយន្ត HAL ចំនួន ៤៦គ្រឿង ក្នុងតម្លៃជាង ២លានដុល្លារ ដែលនេះជាផ្នែកនៃគម្រោងរបស់ទីភ្នាក់ងារគាំទ្រដោយរដ្ឋាភិបាលជប៉ុន ដើម្បីជួយអ៊ុយក្រែនកសាងប្រទេសឡើងវិញ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ឈុតមនុស្សយន្ត Hybrid Assistive Limb ហៅកាត់ថា HAL ត្រូវបានរចនាឡើងក្នុងគោលបំណងកែលម្អ គាំទ្រ និងជួយដល់មុខងាររាងកាយរបស់អ្នកពាក់ឡើងវិញ ដោយចាប់សញ្ញាបញ្ជូនពីខួរក្បាលទៅសាច់ដុំ ដើម្បីចាប់ផ្តើមចលនា។ យោងតាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Cyberdyne បានឱ្យដឹងថា ឈុតមនុស្សយន្តនេះ អាចឱ្យអ្នកពាក់ ដើរ ឬលើកវត្ថុធ្ងន់ៗបានយ៉ាងងាយស្រួល ទោះបីជាសាច់ដុំចុះខ្សោយខ្លាំងក៏ដោយ។ ការពង្រីកខ្លួនចូលទៅកាន់អ៊ុយក្រែន កើតឡើងនៅពេលដែលឈុតមនុស្សយន្ត HAL ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសជាង២០ ដើម្បីជួយមនុស្សអាចស្តារមុខងារសាច់ដុំរបស់ពួកគេឡើងវិញ។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Tsukuba ភាគឦសាននៃទីក្រុងតូក្យមួយនេះ បានបញ្ជាក់ថា…

  • ក្រុមហ៊ុនលក់សព្វាវុធសង្គ្រាមសង្ងំកើបលុយជាង ៦០០ពាន់លានដុល្លារក្នុងឆ្នាំ២០២៣

    ក្រុមហ៊ុនលក់សព្វាវុធសង្គ្រាមសង្ងំកើបលុយជាង ៦០០ពាន់លានដុល្លារក្នុងឆ្នាំ២០២៣

    ស្តុកខុល ៖ សង្រ្គាមអ៊ុយក្រែន សង្រ្គាមហ្កាហ្សា និងភាពតានតឹងប្រជែងកម្លាំងគ្នានៅតំបន់អាស៊ី ព្រមទាំងនយោបាយបំពាក់អាវុធឲ្យកងទ័ពនៅតាមបណ្តាប្រទេសជាច្រើនក្នុងពិភពលោក ជាដើមចមជំរុញឲ្យមុខជំនួញលក់អាវុធកាក់កបខ្លាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AP។ តួយ៉ាង ក្រុមហ៊ុនផលិតអាវុធធំៗនៅសហរដ្ឋអាមេរិក រុស្ស៊ី និងមជ្ឈិមបូព៌ា បានកើបលុយរាប់ពាន់លានដុល្លារពីការលក់អាវុធ ដែលចេះតែកើនឡើងជាលំដាប់ ដោយសារភាពតានតឹងនៅតំបន់អាស៊ី ជាពិសេសសង្រ្គាមអ៊ុយក្រែន និងហ្កាហ្សា។ យោងតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល ហៅកាត់ (SIPRI) របស់ប្រទេសស៊ុយអែត បានឱ្យដឹងថា ក្រុមហ៊ុនផលិតអាវុធធំៗក្នុងពិភពលោកចំនួន១០០ កើបលុយសរុប ៦៣២ពាន់លានដុល្លារនៅឆ្នាំ ២០២៣ ពីការលក់សព្វាវុធសង្គ្រាម កើនឡើងចំនួន ៤.២% បើធៀបនឹងឆ្នាំ២០២២។ ក្នុងនោះ ក្រុមហ៊ុនលក់អាវុធអាមេរិកនៅតែនាំមុខគេ ខាងផលិតសព្វាវុធសង្គ្រាម ដោយសារតែប្រទេសមហាអំណាចនេះ មានក្រុមហ៊ុនលក់អាវុធដល់ទៅ៤១ ក្នុងចំណោមក្រុមហ៊ុនផលិតអាវុធធំៗចំនួន១០០នៅក្នុងពិភពលោក។ រីឯអឺរ៉ុប មានក្រុមហ៊ុនផលិតអាវុធចំនួន២៧ ក្នុងបញ្ជីទាំង១០០ ចាប់ផ្តើមមានសន្ទុះផលិតអាវុធច្រើនជាងមុន ដូចជាគ្រាប់កាំភ្លើងធំ និងប្រព័ន្ធការពារដែនអាកាស ដែលគេត្រូវការប្រើច្រើនក្នុងសង្រ្គាមអ៊ុយក្រែន និងដើម្បីបំពាក់អាវុធឲ្យកងទ័ពរបស់ខ្លួនឡើងវិញ បន្ទាប់ពីខ្ជីខ្ជារ ក្រោយចប់សង្រ្គាមត្រជាក់។ ចំណែកនៅអាស៊ី ក្រុមហ៊ុនកូរ៉េខាងត្បូង និងជប៉ុនរកប្រាក់ចំណូលបានពីការលក់អាវុធច្រើនជាងឆ្នាំមុនៗប្រប្រហែល ៣៥% ច្រើនជាងក្រុមហ៊ុនរដ្ឋចិនទាំង៩ ដែលបោះជំហានយឺតៗ ពីព្រោះសេដ្ឋកិច្ចដើរមិនសូវលឿននៅឆ្នាំ២០២៣៕ ប្រភព…

  • ឥណ្ឌូនេស៊ីនឹងដំឡើងប្រាក់ឈ្នួលអប្បបរមា ៦.៥% ក្នុងឆ្នាំ២០២៥

    ឥណ្ឌូនេស៊ីនឹងដំឡើងប្រាក់ឈ្នួលអប្បបរមា ៦.៥% ក្នុងឆ្នាំ២០២៥

    ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បានប្រកាសថា ប្រាក់ឈ្នួលអប្បបរមានឹងកើនឡើង ជាមធ្យម ៦.៥% ក្នុងឆ្នាំ២០២៥ ដើម្បីធានាបាននូវជីវភាពរស់នៅ របស់កម្មករ និយោជិត។ ប្រាក់ឈ្នួលអប្បបរមា ក្នុងវិស័យនីមួយៗ នឹងត្រូវកំណត់ នៅពេលក្រោយ ដោយក្រុមប្រឹក្សាប្រាក់ឈ្នួល។ លោកប្រធានាធិបតីបាននិយាយថា រដ្ឋាភិបាលក៏នឹងស្វែងរកឱកាសផ្សេងទៀត ដើម្បីកែលម្អសុខុមាលភាព របស់កម្មករផងដែរ។ យោងតាមលោក Prabowo ការកើនឡើងនេះ គឺខ្ពស់ជាងបន្តិច នៃសំណើកំណើន ៦% ដែលស្នើឡើងដំបូង ដោយរដ្ឋមន្ត្រីក្រសួងធនធានមនុស្ស លោក Manpower Yassierli ។ លោកបានពន្យល់ថា ការសម្រេចចុងក្រោយត្រូវបានធ្វើឡើង បន្ទាប់ពីមានការពិភាក្សាស៊ីជម្រៅ ជាមួយនឹង ថ្នាក់ដឹកនាំសហជីព ផងដែរ។ លោក Prabowo បានសង្កត់ធ្ងន់ថា ការកើនឡើងនេះ គឺមានគោលបំណងធ្វើឱ្យប្រសើរឡើង នូវអំណាចទិញ របស់កម្មករ ខណៈដែល កំណើនបែបនេះនៅតែរក្សាបាននូវការប្រកួតប្រជែង អាជីវកម្ម៕ ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត