Category: ព័ត៌មានអន្តរជាតិ

  • ផ្ទុះភ្នំភ្លើងហ្វីលីពីន ជម្លៀសមនុស្សរាប់ម៉ឺននាក់

    ផ្ទុះភ្នំភ្លើងហ្វីលីពីន ជម្លៀសមនុស្សរាប់ម៉ឺននាក់

    បរទេស ៖ ភ្នំភ្លើងមួយបានផ្ទុះឡើងភ្លាមៗ នៅភាគកណ្តាល ប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទ ដោយបានព្រួសផេះឡើងទៅលើមេឃដ៏ខ្ពស់ គួរឲ្យព្រួយបារម្ភ ជាហេតុនាំឲ្យមនុស្សរាប់ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីពីភូមិជុំវិញនោះ។ Kanlaon គឺជាភ្នំភ្លើងមួយ ក្នុងចំណោមភ្នំភ្លើងសកម្មសរុប ចំនួន២៤ នៅក្នុងប្រទេសហ្វីលីពីន។ ក្រុមមន្ត្រីបានប្រាប់សន្និសីទសារព័ត៌មានថា ការផ្ទុះ មានរយៈពេលជិត៤នាទី កាលពីរសៀលថ្ងៃទី៩ ខែធ្នូ ជាមួយនឹងការបញ្ចេញផេះក្តៅ, ឧស្ម័ន និងបំណែកថ្ម ភ្នំភ្លើង។ ពួកគេបានព្រមានថា ការផ្ទុះកាន់តែខ្លាំង អាចនឹងកើតមានឡើង ក្នុងពេលឆាប់ៗនេះ។ អ្នកជំនាញភ្នំភ្លើង នៃប្រទេសហ្វីលីពីន បាននិយាយថា ប្រសិនបើផេះចូល ទៅក្នុងសួតរបស់មនុស្ស នឹងបណ្តាលឱ្យមានបញ្ហា ពេលដកដង្ហើម ដូច្នេះ ចាំបាច់ត្រូវជម្លៀសប្រជាជន ចំនួន១៥ភូមិ ក្នុងចម្ងាយ ៦គីឡូម៉ែត្រ ភ្នំភ្លើង។ មិនមានរបាយការណ៍ភ្លាមៗ អំពីចំនួនមនុស្សស្លាប់ ឬ ការខូចខាត នៅឡើយទេ គិតត្រឹមយប់ថ្ងៃចន្ទ។ រដ្ឋាភិបាលហ្វីលីពីនបាននិយាយ នៅក្នុងសេចក្តីជូនដំណឹងមួយ ដែលបានបង្ហោះ នៅលើគេហទំព័រទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ខ្លួនថា «ប្រតិបត្តិការជម្លៀសជាបន្ទាន់ កំពុងដំណើរការ ដែលប៉ះពាល់ដល់អ្នកស្រុកប្រហែល…

  • កូរ៉េខាងត្បូងហាមប្រធានាធិបតី ចេញក្រៅប្រទេស

    កូរ៉េខាងត្បូងហាមប្រធានាធិបតី ចេញក្រៅប្រទេស

    បរទេស៖ ក្រោយដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក កាលពីសប្តាហ៍មុន លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ត្រូវបានដាក់បម្រាម មិនឲ្យធ្វើដំណើរចេញក្រៅប្រទេស ស្របពេលដែលប៉ូលិសកំពុងតែស៉ើបអង្កេតលើរូបលោក នេះបើតាមក្រសួងយុត្តិធម៌និយាយ នៅថ្ងៃចន្ទនេះ។ អំឡុងសវនាការចោទសួរ របស់គណៈកម្មាធិការសភាកូរ៉េខាងត្បូង មន្ត្រីក្រសួងយុត្តិធម៌ បានប្រាប់សមាជិកសភាថា លោក Yoon ត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេស ស្របពេលដែលលោក Yoon អាចនឹងរងការចោទប្រកាន់ ពីបទដឹកនាំការបះបោរក្បត់ជាតិ តាមរយៈការព្យាយាមដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក។ ការប្រកាសច្បាប់អាជ្ញាសឹកនេះបានធ្វើឡើង ក្នុងបរិបទនយោបាយដ៏តានតឹង។ អ្នកវិភាគខ្លះយល់ថា ការប្រកាសច្បាប់អាជ្ញាសឹក អាចជាយុទ្ធសាស្រ្តមួយរបស់លោក Yoon ដើម្បីបង្ក្រាបក្រុមប្រឆាំង និងរឹតបន្តឹងអំណាច របស់លោក។ គួររម្លឹកថា លោក Yoon Suk Yeol បានប្រកាសដាក់ប្រទេសកូរ៉េខាងត្បូង ក្រោមច្បាប់អាជ្ញាសឹក កាលពីយប់ថ្ងៃអង្គារ សប្តាហ៍កន្លងទៅ អស់រយៈពេលប្រមាណ ៦ម៉ោង ហើយត្រូវបានដកចេញវិញ បន្ទាប់ពីសភាកូរ៉េខាងត្បូងបោះឆ្នោតប្រឆាំងនឹងវិធានការនោះ។ កាលពីថ្ងៃសៅរ៍ សភាកូរ៉េខាងត្បូង បានរៀបចំការបោះឆ្នោត លើនីតិវិធីចោទប្រកាន់ លោក Yoon Suk Yeol ប៉ុន្តែទទួលបរាជ័យ…

  • ឧទ្ទាមស៊ីរីប្រមូលឡានប្រណិត៤០គ្រឿងរបស់លោកAssad

    ឧទ្ទាមស៊ីរីប្រមូលឡានប្រណិត៤០គ្រឿងរបស់លោកAssad

    បរទេស៖ រថយន្តប្រណិតៗជាង៤០គ្រឿង ដែលរួមមានទាំង Ferrari F50 ជាកម្មសិទ្ធិរបស់មេដឹកនាំប្រទេសស៊ីរី លោក Bashar al-Assad ដែលរត់ភៀសខ្លួនចេញពីប្រទេស ត្រូវបានរកឃើញ និងរឹបអូស ពីការដ្ឋានមួយកន្លែង ក្បែរនឹងវិមានរបស់លោក Assad ស្ថិតនៅក្នុងរដ្ឋធានី ដាម៉ាស់។ តាមរយៈវីដេអូដែលថតបានបង្ហាញថា ក្នុងចំណោមឡាន នៅឃ្លាំងដ៏ធំមួយ ក្នុងសង្កាត់ Al-Mazzeh រួមមានទាំង Ferrari F50 ពណ៌ក្រហម ដែលជាទូទៅ លក់បានតម្លៃជាង៣លានដុល្លារ ផងដែរ។ ក្រៅពីនេះ ក៏មានឡាន Lamborghini, Rolls Royce, Bentley, Bugattis និង Aston Martins ជាដើម។ នៅចំពោះមុខការវាយលុក របស់ពួកឧទ្ទាមដ៏ខ្លាំងក្លា លោក Bashar al-Assad និងក្រុមគ្រួសារបានរត់ភៀសខ្លួន ទៅកាន់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ហើយត្រូវបានផ្តល់សិទ្ធិជ្រកកោននយោបាយ នេះបើយោងតាមប្រភពផ្លូវការមួយ នៅក្នុងប្រទេសរុស្ស៊ី ដែលបានប្រាប់ CNN។ គួរបញ្ជាក់ថា ក្រុមឧទ្ទាម…

  • ស្វីសនឹងបំពាក់បន្ទះសូឡាលើផ្លូវរថភ្លើងដំបូងគេលើលោក

    ស្វីសនឹងបំពាក់បន្ទះសូឡាលើផ្លូវរថភ្លើងដំបូងគេលើលោក

    បរទេស៖ ប្រទេសស្វីសនឹងបំពាក់បន្ទះស្រូបពន្លឺព្រះអាទិត្យ លើផ្លូវរថភ្លើង ដំបូងគេ នៅក្នុងពិភពលោក ក្រោមកិច្ចសហការ រវាងក្រុមហ៊ុន Sun-Ways និង វិទ្យាស្ថានបច្ចេកវិទ្យាសហព័ន្ធស្វីស EPFL នេះបើតាមការចុះផ្សាយ របស់កាសែត Esgnews ។ ប្រភពថា គម្រោងនេះនឹងដំណើរការសាកល្បង រយៈពេល៣ឆ្នាំ ដែលចាប់ផ្តើមនៅឆ្នាំ២០២៥។ គម្រោងនេះត្រូវបានផ្តល់មូលនិធិ ដំបូង ជាង៦៥ម៉ឺនដុល្លារ មានគោលបំណងបង្ហាញពីសក្តានុពល នៃបន្ទះស្រូបពន្លឺព្រះអាទិត្យ ដែលរួមបញ្ចូល ទៅក្នុងបណ្តាញផ្លូវដែក។ ក្រុមហ៊ុន Sun-Ways បានអះអាងថា ជាជំហានដំបូង ប្រព័ន្ធសូឡាជិត ៥០បន្ទះនឹងត្រូវតំឡើង នៅលើផ្លូវដែក ប្រវែង១០០ម៉ែត្រ នៅក្នុងទីក្រុង Neuchâtel ដែលអាចបង្កើតថាមពលអគ្គិសនីបាន ១៦,០០០គីឡូវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ថាមពល ដល់គេហដ្ឋានទាំងអស់ នៅក្នុងតំបន់។ បច្ចេកវិទ្យារបស់ Sun-Ways នឹងដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យ នៅចន្លោះផ្លូវរថភ្លើង ដែលអនុញ្ញាតឱ្យរថភ្លើងឆ្លងកាត់ មិនមានការរំខាន នេះបើតាមលោក Joseph Scuderi នាយកប្រតិបត្តិនៃក្រុមហ៊ុន Sun-Ways។ លោក បាននិយាយថា…

  • ចិនរកឃើញហ្វូស៊ីលមនុស្សរាប់សិបប្រភេទអាយុកាល ៣០ម៉ឺនឆ្នាំ

    ចិនរកឃើញហ្វូស៊ីលមនុស្សរាប់សិបប្រភេទអាយុកាល ៣០ម៉ឺនឆ្នាំ

    ប៉េកាំង ៖ ក្រុមអ្នកវិទ្យាសាស្ត្រចិនបានរកឃើញហ្វូស៊ីលមនុស្សរាប់សិបប្រភេទ មានអាយុកាល ៣០០,០០០ឆ្នាំ ជាប្រភេទមនុស្សដំបូងបំផុត ដែលត្រូវបានរកឃើញនៅតំបន់អាស៊ីបូព៌ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន China Daily។ ហ្វូស៊ីលមនុស្ស រួមជាមួយនឹងហ្វូស៊ីលឆ្អឹងសត្វ និងឧបករណ៍ថ្មមួយចំនួនធំ ត្រូវបានគេរកឃើញនៅទីតាំង Hualongdong ក្នុងស្រុក Dongzhi ខេត្ត Anhui ភាគខាងកើតប្រទេសចិន។ ក្រុមអ្នកស្រាវជ្រាវចិនបានរាយការណ៍ពីការរកឃើញ និងការសិក្សាចុងក្រោយ របស់ពួកគេ ទាក់ទងនឹងទីតាំងមនុស្សបុរាណ Hualongdong នៅក្នុងសន្និសីទសិក្សាមួយ ដែលធ្វើឡើងក្នុងស្រុក Dongzhi ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យសប្តាហ៍មុន ដោយមានអ្នកស្រាវជ្រាវ និងអ្នកប្រាជ្ញជិត ១០០នាក់ រួមទាំងអ្នកជំនាញអន្តរជាតិជាង ១០នាក់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ រកឃើញនៅចុងឆ្នាំ១៩៨៨ ទីតាំង Hualongdong បានផ្តល់លទ្ធផលគួរឲ្យកត់សម្គាល់ ក្នុងអំឡុងពេលជីករុករកជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៣។ តួយ៉ាង ហ្វូស៊ីលមនុស្សបុរាណប្រមាណ២៩នាក់, លលាដ៍ក្បាលពេញលេញ, វត្ថុបុរាណថ្មជាង៤០០ និងបំណែកឆ្អឹងជាច្រើន ហើយហ្វូស៊ីលឆ្អឹងកងជាង ៨០ ត្រូវបានគេរកឃើញនៅកន្លែងនេះ។ ដោយឡែកចាប់ពីខែមេសា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមបុរាណវត្ថុវិទ្យាបានធ្វើការជីកកកាយថ្មីមួយជុំ ដែលគ្របដណ្តប់លើផ្ទៃដី ៤០ម៉ែត្រការ៉េ។ ហ្វូស៊ីលមនុស្សសរុបចំនួន១១ត្រូវបានគេរកឃើញ ក្នុងនោះឆ្អឹងជើងមេតាតាល់ត្រូវបានថែរក្សាយ៉ាងល្អមួយ,…

  • Google ចាត់ទុកវៀតណាមជាទីផ្សារសេដ្ឋកិច្ចឌីជីថល

    Google ចាត់ទុកវៀតណាមជាទីផ្សារសេដ្ឋកិច្ចឌីជីថល

    ហាណូយ ៖ក្រុមហ៊ុន Google បានចាត់ទុកវៀតណាមថា ជាទីផ្សារសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដែលជាប់ចំណាត់ថ្នាក់កំពូលនៅអាស៊ីអាគ្នេយ៍។ ការអះអាងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកនេះ កើតឡើងនៅពេលដែល Google បានប្រកាសពីការបង្កើត Google Vietnam ជាអង្គភាពដែលគាំទ្រការបំប្លែងឌីជីថលក្នុងស្រុក។ យោងតាមការប្រកាសនៅលើគេហទំព័រ Google បានឲ្យដឹងថា អ្នកផ្សាយពាណិជ្ជកម្មក្នុងប្រទេសវៀតណាម នឹងអនុវត្តនីតិវិធីទាក់ទងនឹងពន្ធជាមួយ Google Vietnam ជំនួសឲ្យ Google Asia Pacific ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥។ ជាមួយគ្នានេះ ក្រុមហ៊ុន Google ក៏កំពុងជ្រើសរើសបុគ្គលិក សម្រាប់មុខតំណែងជាច្រើនទាក់ទងនឹង Google Cloud, Applications និង Gaming។ នៅឆ្នាំ២០២៤ ពាណិជ្ជកម្មអេឡិចត្រូនិកបានកើនឡើង ១៨% ពីមួយឆ្នាំទៅមួយឆ្នាំ ឈានដល់ ២២ពាន់លានដុល្លារនៃតម្លៃទំនិញសរុប ដែលជាការបង្កើនល្បឿនកំណើនដ៏សំខាន់នៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសវៀតណាម។ នេះបើយោងតាមរបាយការណ៍ e-Conomy SEA 2024 ដោយ Google និងដៃគូរបស់ខ្លួន។ អ្នកជំនាញបាននិយាយថា វិស័យប្រព័ន្ធផ្សព្វផ្សាយអនឡាញក្នុងប្រទេសវៀតណាម មានការរីកចម្រើនលឿនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងការកើនឡើងចំនួនអ្នកអភិវឌ្ឍន៍វៀតណាម…

  • រុស្ស៊ី អ៊ីរ៉ង់ និងតួកគី ជំរុញឱ្យមានកិច្ចសន្ទនារវាងរដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាម

    រុស្ស៊ី អ៊ីរ៉ង់ និងតួកគី ជំរុញឱ្យមានកិច្ចសន្ទនារវាងរដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាម

    មូស្គូ ៖ ប្រទេសរុស្ស៊ី អ៉ីរ៉ង់ និងតួកគីបានព្រមព្រៀងគ្នាជំរុញឲ្យរដ្ឋាភិបាលស៊ីរី និងកងកម្លាំងប្រឆាំងធ្វើកិច្ចចរចាគ្នាដោយសន្តិវិធី ខណៈដែលប្រធានាធិបតីស៉ីរី លោក បាស់សា អាល់អាសាដ បានចាកចេញពីប្រទេសទៅជ្រកកោណនៅរុស្ស៊ី។ ការអំពាវនាវនេះ ធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំ រដ្ឋមន្ត្រី ការបរទេស នៃ ប្រទេស ទាំង បី ក្នុង រដ្ឋធានី ដូហា ប្រទេស កាតា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ រុស្ស៊ី និង អ៊ីរ៉ង់ ត្រូវបានគេដឹងថា គាំទ្រ ប្រធានាធិបតី ស៊ីរី លោក បាស់សា អអអាល់អាសាដខណៈដែលតួកគីគាំទ្រ កងកម្លាំង ប្រឆាំង រដ្ឋាភិបាល ស៉ីរី។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនោះថា អ្នកចូលរួមទាំងអស់បានយល់ព្រមថា ជម្លោះគួរតែបញ្ចប់ភ្លាមៗ។ លោកបន្ថែម ថា វាជារឿងសំខាន់ បំផុត ដើម្បីចាប់ ផ្តើម ការ សន្ទនា នយោបាយ…

  • Biden ៖ ការដួលរលំ Assad ជាឱកាសប្រវត្តិសាស្ត្រសម្រាប់ស៊ីរី

    Biden ៖ ការដួលរលំ Assad ជាឱកាសប្រវត្តិសាស្ត្រសម្រាប់ស៊ីរី

    បរទេស៖ នៅក្នុងសុន្ទរកថា ចេញពីសេតវិមាន កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិក លោក Joe Biden បានហៅការធ្លាក់ពីអំណាច របស់លោក Bashar al-Assad ជា​ «ឱកាសប្រវត្តិសាស្ត្រ» សម្រាប់ប្រទេសស៊ីរី។ លោក Biden បាននិយាយថា «ការដួលរលំ នៃរបបនេះ គឺជាទង្វើ​មូលដ្ឋាននៃយុត្តិធម៌…វាជាឱកាសប្រវត្តិសាស្ត្រសម្រាប់ប្រជាជនស៊ីរី ដែលមានការអត់ធន់យូរ»។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Jo Biden បានអះអាងថា អាមេរិកនឹងចូលរួមជាមួយគ្រប់ភាគីនៅស៊ីរី ក្នុងការផ្លាស់ប្តូរនយោបាយ ហើយ លោក Assad នឹងត្រូវទទួលខុសត្រូវ។ លោក Biden បានលើកឡើងថា សហរដ្ឋអាមេរិកនឹងចូលរួមជាមួយ «ក្រុមស៊ីរីទាំងអស់» ជុំវិញការផ្លាស់ប្តូរនយោបាយ បន្ទាប់ពីការដួលរលំ រដ្ឋបាលរបស់ប្រធានាធិបតី Bashar al-Assad ដោយបន្ថែមថា មេដឹកនាំដែលដួលរលំរូបនេះ «គួរតែទទួលខុសត្រូវ»។ លោក Biden បាននិយាយទៀត «ក្រុមឧទ្ទាមមួយចំនួន ដែលបានទម្លាក់លោក Assad មានកំណត់ត្រាដ៏អាក្រក់ អំពីអំពើភេរវកម្ម និងការរំលោភសិទ្ធិមនុស្ស»…

  • វៀតណាមរំពឹងចេញនាំផ្លែផាសិនទៅអាមេរិក នៅឆ្នាំក្រោយ

    វៀតណាមរំពឹងចេញនាំផ្លែផាសិនទៅអាមេរិក នៅឆ្នាំក្រោយ

    ហាណូយ៖ វៀតណាមកំពុងចរចា ជាមួយអាមេរិកដើម្បីនាំចេញផ្លែផាសិន ស្រស់ ហើយគេរំពឹងថា នឹងបញ្ចប់ជាស្ថាពរ នៅឆ្នាំក្រោយ នេះបើតាមការចេញផ្សាយ របស់កាសែត VNexpress។ ប្រភពបានដកស្រង់សម្តីរបស់មន្ត្រី នៃនាយកដ្ឋានការពាររុក្ខជាតិ នៅក្នុងវេទិកាមួយ កាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកទំនងជាទីផ្សារបន្ទាប់សម្រាប់ផ្លែផាសិនវៀតណាម ពោលគឺបន្ទាប់ពីប្រទេសអូស្ត្រាលី ដែលបានអនុម័តការនាំចូលផាសិនវៀតណាម កាលពីខែសីហា ឆ្នាំនេះ។ ប្រសិនបើ​ជោគជ័យ ការនាំចេញផ្លែផាសិនវៀតណាម ទៅកាន់សហរដ្ឋអាមេរិក អាចឈានដល់តម្លៃចន្លោះពី៥០ ទៅ១០០លានដុល្លារ នៅក្នុងមួយឆ្នាំ នេះបើយោងតាមការប៉ាន់ស្មាន របស់សមាគមផ្លែឈើ និងបន្លែវៀតណាម។ បច្ចុប្បន្ននេះ ផ្ទៃដីដាំផាសិន ក្នុងប្រទេសវៀតណាម មានជាង១២,០០០ហិកតា ដោយភាគច្រើន នៅតំបន់ភ្នំ ភាគខាងជើង។ បណ្តាខេត្ត នៅតំបន់ខ្ពង់រាបកណ្តាល ក៏កំពុងពង្រីកផ្ទៃដីដាំដុះផ្លែឈើប្រភេទនេះ ផងដែរ៕ ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

  • គ្រោះមហន្តរាយធម្មជាតិឆ្នាំ២០២៤ ខាតបង់សេដ្ឋកិច្ច ៣១០ពាន់លានដុល្លារ

    គ្រោះមហន្តរាយធម្មជាតិឆ្នាំ២០២៤ ខាតបង់សេដ្ឋកិច្ច ៣១០ពាន់លានដុល្លារ

    បរទេស ៖ ក្រុមហ៊ុនធានារ៉ាប់រង មានមូលដ្ឋាន នៅប្រទេសស្វីស Swiss Re បាននិយាយ កាលពីពេលថ្មីៗនេះថា ក្នុងរយៈពេលមួយឆ្នាំ២០២៤ ជាឆ្នាំដែលត្រូវបានប្រកាសថា ក្តៅបំផុតក្នុងកំណត់ត្រានោះ គ្រោះមហន្តរាយធម្មជាតិបានបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ច ចំនួន៣១០ពាន់លានដុល្លារ នៅទូទាំងពិភពលោក ដោយសារតែការប្រែប្រួលអាកាសធាតុ ដែលបានធ្វើឱ្យមានការកើនឡើងយ៉ាងខ្លាំង នៃទំហំខាតបង់នេះ។ ក្រុមហ៊ុនធានារ៉ាប់រង ដែលមានមូលដ្ឋាន នៅទីក្រុង Zurich បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការខាតបង់សេដ្ឋកិច្ច ដែលបានប៉ាន់ប្រមាណ កើតចេញពីគ្រោះមហន្តរាយធម្មជាតិ គឺខ្ពស់ជាង៦ភាគរយ ធៀបនឹងឆ្នាំ២០២៣។ ប្រភពបន្តថា ក្នុងចំណោមចំនួនខាតបង់សេដ្ឋកិច្ចសរុប ការខាតបង់លើការធានារ៉ាប់រង កើនឡើង១៧ភាគរយ ពោលគឺរហូតដល់ទៅ ១៣៥ពាន់លានដុល្លារ ដោយកត់សម្គាល់ចេញពីការបំផ្លិចបំផ្លាញ នៃព្យុះសង្ឃរា Helene និង Milton នៅសហរដ្ឋអាមេរិក ព្រមទាំង ការជន់លិចយ៉ាងខ្លាំងក្លា នៅអឺរ៉ុប ដែលជំរុញឱ្យការចំណាយកើនឡើង កាន់តែខ្ពស់។ ក្រុមហ៊ុន Swiss Re បាននិយាយថា ឆ្នាំ២០២៤ គឺជាឆ្នាំទី៥ ជាប់ៗគ្នា ដែលនាំឲ្យការខាតបង់លើផ្នែកធានារ៉ាប់រង កើនឡើងដល់…