-
កូរ៉េខាងជើងជាប់ឈ្មោះក្នុងបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្មរបស់សហរដ្ឋអាមេរិកនៅតែរក្សា

ព្យុងយ៉ាង ៖ កូរ៉េខាងជើងនៅតែស្ថិតក្នុងបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្ម បន្ទាប់ពីប្រទេសកុម្មុយនីស្តដ៏ឯកោមួយនេះ ទទួលរងនូវការចោទប្រកាន់ថា បានគាំទ្រសកម្មភាពភេរវកម្មអន្តរជាតិ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិក ដែលត្រូវបានដកស្រង់ចេញផ្សាយសារព័ត៌មាន Korea Times។ កូរ៉េខាងជើងបានជាប់ឈ្មោះក្នុងបញ្ជីនេះជាលើកដំបូង ក្នុងនាមជាអ្នកឧបត្ថម្ភរដ្ឋភេរវកម្មក្នុងឆ្នាំ១៩៨៨ សម្រាប់ការចូលរួមរបស់ខ្លួន ក្នុងការវាយប្រហារគ្រាប់បែកក្នុងឆ្នាំ១៩៨៧ ទៅលើជើងហោះហើរដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air ប៉ុន្តែកូរ៉េខាងជើងត្រូវបានលុបចេញពីបញ្ជីនេះវិញ នៅក្នុងឆ្នាំ២០០៨ បន្ទាប់ពីមានការត្រួតពិនិត្យផ្នែកច្បាប់។ ប៉ុន្តែកូរ៉េខាងជើងត្រូវបានដាក់ចូលក្នុងបញ្ជីវិញ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ នៅពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិកបានកំណត់ថា កូរ៉េខាងជើងបានគាំទ្រជាថ្មីទៀតចំពោះអំពើភេរវកម្មអន្តរជាតិក្នុងរយៈពេល ៩ឆ្នាំ ចាប់តាំងពីត្រូវបានលុបចេញពីបញ្ជីភេរវកម្ម។ ក្រសួងការបរទេសអាមេរិកបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ២០២៣ ស្តីពីអំពើភេរវកម្ម ដើម្បីបម្រើជាការណែនាំសម្រាប់ការសម្រេចចិត្តគោលនយោបាយ ស្តីពីការប្រឆាំងភេរវកម្ម។ ឯកសារនេះ មានបញ្ជីអ្នកឧបត្ថម្ភរដ្ឋភេរវកម្ម ដែលរួមមានប្រទេសគុយបា អ៊ីរ៉ង់ និងស៊ីរី។ រីឯកូរ៉េខាងជើងនៅតែស្ថិតក្នុងបញ្ជីខ្មៅរបស់អាមេរិក ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧៕ ប្រភព ៖ Korea Times ប្រែសម្រួល ៖ ឈឹម ទីណា
-
បរិមាណត្រីប្រហុក ក្នុងឆ្នាំ២០២៤ មានការកើនឡើង ស្របនឹងតម្លៃត្រីក៏ទាបជាងរាល់ឆ្នាំ ប៉ុន្តែអ្នកមកធ្វើត្រីប្រហុកមានចំនួនតិចនៅឡើយ

(ភ្នំពេញ)៖ តម្លៃត្រីសម្រាប់ធ្វើប្រហុក ផ្អក ក្នុងរដូវត្រីត្រូវលើកទី១ ក្នុងឆ្នាំ២០២៤ ត្រូវគេបញ្ជាក់ថា មានតម្លៃទាបជាងឆ្នាំកន្លងទៅ ប៉ុន្តែមិនទាន់មានពលរដ្ឋអ្នកស្រែចម្កានាំគ្នាមកធ្វើច្រើននៅឡើយ ទន្ទឹមនឹងរដូវត្រីចុះជាលើកដំបូង បានដល់ថ្ងៃបញ្ចប់ទៅហើយ ។ យោងតាមរដ្ឋបាលជលផល រដូវត្រីប្រហុក ផ្អក នៅឆ្នាំ២០២៤ បានកំពុងចូលមកដល់លើកទី១ ចាប់ពីថ្ងៃសទី៨ ដល់ថ្ងៃទី១៣ ធ្នូ នេះ ។ រដ្ឋបាលជលផល នៅទន្ទឹមគ្នានោះ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ ត្រូវរួសរាន់មកធ្វើឲ្យបានគ្រប់ៗគ្នា ។ ត្រីប្រហុកក្នុងឆ្នាំ២០២៤នេះ បើទោះជាមានទំហំតូចជាងឆ្នាំមុនបន្តិចក៏ដោយ ប៉ុន្តែចំនួនត្រីមានការកើនឡើង និងតម្លៃធូថ្លៃជាឆ្នាំកន្លងទៅ ។ ទោះយ៉ាងណាក៏ដោយ ការប្រមូលផលត្រីប្រហុកលើកទី១ នៃឆ្នាំ២០២៤នេះ ត្រូវបានម្ចាស់ដាយត្រីមួយចំនួនបាន ត្អូញត្អែរថា ឆ្នាំនេះពលរដ្ឋជាអ្នកស្រុកស្រែចម្កាដែលធ្លាប់មកធ្វើត្រីប្រហុកនៅមានចំនួនតិចនៅឡើយ ។ ជាធម្មតារដូវកាលនៃត្រីប្រហុក ត្រូវគេកត់សម្គាល់ថា មាន២ដងក្នុង១ឆ្នាំ ដោយលើក១ តែងមកដល់នៅដើមខ្នើតនៃខែបុស្ស ។ ដោយឡែកឆ្នាំនេះ ត្រីត្រូវលើកទី១ បែជានៅចុងខ្នើតនៃខែមិគសិរនេះទៅវិញ ពោលគឺមកលឿនជាងធម្មតាជិត ១ខែ ។ ហេតុផលទាំងនេះហើយ ទើបត្រូវគេសន្និដ្ឋានថា…
-
យូអិន ៖ មីយ៉ាន់ម៉ាជាប្រទេសផលិតគ្រឿងញៀនដ៏ធំបំផុតរបស់ពិភពលោក

ណៃពិដោ ៖ ការផលិតអាភៀននៅមីយ៉ាន់ម៉ា បានធ្លាក់ចុះជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារយោធាក្នុងឆ្នាំ២០២១ ប៉ុន្តែមីយ៉ាន់ម៉ានៅតែជាប្រទេសផលិតគ្រឿងញៀនដ៏ធំបំផុតរបស់ពិភពលោក។ នេះបើតាមការបញ្ជាក់របស់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍។ រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងរបស់របបយោធាមីយ៉ាន់ម៉ា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីខែមិថុនាថា អាជ្ញាធរកំពុងប្រឈមមុខនឹងបញ្ហាប្រឈមធ្ងន់ធ្ងរ ក្នុងការទប់ស្កាត់ការដាំដុះអាភៀន។ តួយ៉ាង ក្នុងឆ្នាំ២០២៤នេះ មីយ៉ានម៉ាផលិតអាភៀនបានចំនួន ៩៩៥តោន នេះបើយោងតាមការិយាល័យរបស់អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ហៅកាត់ (UNODC)។ ចំណែកកាលពីឆ្នាំមុន មីយ៉ាន់ម៉ាបានក្លាយជាប្រទេសផលិតអាភៀនដ៏ធំបំផុតរបស់ពិភពលោក ដោយប្រមូលផលគ្រឿងញៀនបាន ១,០៨០តោន ពោលគឺច្រើនជាងទ្វេដង បើធៀបនឹងអាហ្វហ្គានីស្ថាន។ រដ្ឋប្រហារបានបង្កឱ្យមានភាពចលាចលក្នុងសង្គម និងសេដ្ឋកិច្ច រួមទាំងជម្លោះប្រដាប់អាវុធនៅទូទាំងប្រទេស ហើយបានធ្វើឱ្យមនុស្សជាងបីលាននាក់ផ្លាស់ទីលំនៅ។ នេះបើយោងតាមអង្គការសហប្រជាជាតិ។ លើសពីនេះ សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ាក៏បានធ្លាក់ចុះចាប់តាំងពីមានរដ្ឋប្រហារផងដែរ ដោយធនាគារពិភពលោក (WB) ក្នុងសប្តាហ៍នេះបានព្យាករណ៍ថា នឹងធ្លាក់ចុះមួយភាគរយក្នុងឆ្នាំសារពើពន្ធដែលបញ្ចប់នៅខែមីនា ឆ្នាំ២០២៥៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-
អូស្ត្រាលីចេញច្បាប់បង្ខំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាចាយលុយលើមាតិកាព័ត៌មាន

កង់បេរ៉ា ៖ ប្រទេសអូស្ត្រាលីនឹងបង្ខំឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស រួមមាន Meta និង Google ចាយលុយលើព័ត៌មាន ដែលបានចែករំលែកនៅលើវេទិការបស់ពួកគេ។ រដ្ឋមន្ត្រីសេវាកម្មហិរញ្ញវត្ថុអូស្ត្រាលី លោក ស្ទេហ្វិន ចូនស៍ បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា អូស្ត្រាលីគ្រោងនឹងបង្កើតច្បាប់ថ្មីមួយ ដែលតម្រូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗ បង់ប្រាក់ឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី ចំពោះមាតិកាព័ត៌មាននៅលើបណ្ដាញសង្គមរបស់ពួកគេ។ លោក ចូនស៍ បានប្រាប់សន្និសីទសារព័ត៌មានថា ក្រុមហ៊ុនបច្ចេកវិទ្យាដែលតម្រូវឲ្យបង់ប្រាក់ គឺជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗ និងម៉ាស៊ីនស្វែងរកមានមូលដ្ឋាននៅអូស្ត្រាលី ដែលមានប្រាក់ចំណូលលើសពី ២៥០លានដុល្លារ។ ច្បាប់ថ្មីនេះ ត្រូវបានគេមើលឃើញថា បានដាក់សម្ពាធលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ពិភពលោក ឱ្យបង់ប្រាក់ដល់អ្នកបោះពុម្ពផ្សាយសម្រាប់មាតិកាព័ត៌មាន បើមិនដូច្នេះទេ ពួកគេនឹងប្រឈមហានិភ័យនៃការបង់ប្រាក់ពិន័យរាប់លានដុល្លារ ដើម្បីបន្តប្រតិបត្តិការនៅអូស្ត្រាលី។ ក្នុងឆ្នាំ២០២១ អូស្ត្រាលីក៏ធ្លាប់បានអនុម័តច្បាប់ដើម្បីធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក មានដូចជា Google និង Meta ផ្តល់សំណងដល់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ សម្រាប់តំណភ្ជាប់ ដែលទាញយកអ្នកអាន និងការផ្សាយពាណិជ្ជកម្ម ទៅកាន់វេទិការបស់ពួកគេផងដែរ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-
អូទ្រីសបញ្ចេញម៉ាស៊ីនឡានចាក់ទឹកលើកដំបូងក្នុងលោក

បរទេស៖ មិនមែនជារឿងប្រឌិតបែបវិទ្យាសាស្ត្រទៀតទេ ក្រុមហ៊ុន AVL RACETECH មានមូលដ្ឋាន នៅប្រទេសអូទ្រីស បានបញ្ចេញ «ម៉ាស៊ីនរថយន្តឬម៉ូតូ» ចាក់ទឹក ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ ខណៈដែលគេចាត់ទុកថា ជាការវិវឌ្ឍន៍ថ្មីមួយទៀត បន្ទាប់ពីឡានអគ្គិសនី ឬ EV នេះបើតាមការចេញផ្សាយ របស់គេហទំព័រ Riazor កាលពីដើមសប្តាហ៍។ ប្រភពបានចេញផ្សាយថា ក្រុមហ៊ុន AVL RACETECH បានបង្កើតម៉ាស៊ីនអ៊ីដ្រូសែនទឹក ឬ «ម៉ាស៊ីនទឹក» ដែលអាចផ្តល់កម្លាំងដល់ទៅ ៤០០សេះ និង កម្លាំងវិលជុំ ៦,៥០០ RPM ជាមួយនឹង បច្ចេកវិទ្យាខ្ពស់ ហើយអាថ៌កំបាំង នៃបច្ចេកវិទ្យានេះ គឺជារបៀបដែលអ៊ីដ្រូសែនត្រូវបានដុត ដើម្បីដំណើរការ។ ម៉ាស៊ីនអ៊ីដ្រូសែនទឹក កាត់បន្ថយការបំភាយឧស្ម័ន និងការសម្រេចបាននូវថាមពល កម្លាំងបង្វិលជុំ និងប្រសិទ្ធភាព ដូចប្រេង សម្រាប់ម៉ាស៊ីន សាំងធម្មតា។ ប្រភពបន្ថែមទៀតថា លក្ខណៈពិសេស គឺម៉ាស៊ីនចាក់ទឹកគ្រប់គ្រងការចំហេះ ជាមួយនឹងហានិភ័យទាបនៃការឆាបឆេះ បន្ថយការព្រួយបារម្ភអំពីសុវត្ថិភាព។ ក្រុមហ៊ុនបានអះអាងថា ម៉ាស៊ីនចំហេះអ៊ីដ្រូសែន…
-
ហ្វូស៊ីលដាយណូស័រចំនួនបីសល់ពីសម័យ Jurassic ដាក់លក់ក្នុងតម្លៃរាប់លានដុល្លារ

ឡុងដ៍ ៖ ហ្វូស៊ីលដាយណូស័រចំនួនបី ដែលសេសសល់ពីអំឡុងសម័យ Jurassic នឹងស្ថិតនៅក្រោមញញួរដេញថ្លៃមួយក្នុងទីក្រុងឡុងដ៍ នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងតម្លៃប៉ាន់ស្មានដល់ទៅរាប់លានដុល្លារ។ គ្រោងឆ្អឹងដាយណូស័រ Allosaurus ពេញវ័យ និងមិនទាន់ពេញវ័យ នឹងដាក់លក់ជាគូក្នុងតម្លៃ ពី ៦.៤លានដុល្លារ ដល់ ១០.២លានដុល្លារ ហើយហ្វូស៊ីលដាយណូស័រ Stegosaurus មួយទៀត នឹងដាក់លក់ក្នុងតម្លៃ ពី ៤លានដុល្លារ ដល់ ៦លានដុល្លារ។ គ្រោងឆ្អឹងដាយណូស័រទាំងបី ដែលដាក់តាំងនៅបន្ទប់តាំងបង្ហាញរបស់អគារដេញថ្លៃ Christie’s London នេះ ត្រូវបានជីកកកាយរកឃើញនៅរដ្ឋ Wyoming របស់សហរដ្ឋអាមេរិក។ លោក James Hyslop ប្រធានផ្នែកវិទ្យាសាស្ត្រ និងប្រវត្តិសាស្រ្តធម្មជាតិនៅ Christie’s London បាននិយាយថា វាគឺជារឿងដ៏កម្រមួយដែលគ្រោងឆ្អឹងដាយណូស័រចំនួន៣ ត្រូវបានដាក់លក់ដេញថ្លៃ… វាជារឿងមិនគួរឱ្យជឿ។ កាលពីខែកក្កដា ហ្វូស៊ីលដាយណូស័រ Stegosaurus ត្រូវបានគេជីករកឃើញនៅរដ្ឋ Colorado មានតម្លៃដល់ទៅ ៤៤.៦លានដុល្លារនៅឯការដេញថ្លៃ Sotheby’s៕ ប្រភព ៖ CNA…
-
អូស្ត្រាលីបញ្ចេញគោយន្ត AI ដំបូងក្នុងលោក ជួយការចិញ្ចឹមគោ និងការពារបរិស្ថាន

កង់បេរ៉ា ៖ អ្នកវិទ្យាសាស្ត្រអូស្ត្រាលីបានបញ្ចេញគោយន្តឆ្លាតវៃ ដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដំបូងបង្អស់ក្នុងពិភពលោក ដែលអាចធ្វើឱ្យការចិញ្ចឹមគោកាន់តែមានប្រសិទ្ធភាព និងមិនប៉ះពាល់ដល់បរិស្ថាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ បន្ទាប់ពីត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូងក្នុងឆ្នាំ ២០១៦ ក្នុងនាមជាគ្រឿងយន្តឃ្វាលគោដ៏សាមញ្ញ SwagBot ត្រូវបានធ្វើបច្ចុប្បន្នភាពជាមួយនឹងឧបករណ៍ចាប់សញ្ញា, បញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធសិក្សាម៉ាស៊ីន។ ឥឡូវនេះ SwagBot ដំណើរការដោយថាមពលថ្ម និងអាចកំណត់សុខភាព ប្រភេទ និងដង់ស៊ីតេនៃវាលស្មៅ ព្រមទាំងមានសមត្ថភាពតាមដានសុខភាពរបស់សត្វ។ បន្ទាប់មក វាប្រើប្រាស់ព័ត៌មាននេះ ដើម្បីចិញ្ចឹមសត្វគោក្របី តាមរយៈការដឹកនាំពួកវាទៅទីកន្លែងមានវាលស្មៅដ៏ល្អបំផុត និងផ្លាស់ទីពួកវាមុនពេលដីទីនោះខូចគុណភាព ហើយវាក៏អាចផ្តល់ទិន្នន័យដល់កសិករផងដែរ។ គោយន្ត SwagBot ដែលបច្ចុប្បន្នស្ថិតក្នុងការអភិវឌ្ឍន៍ គឺជាផ្នែកមួយនៃនិន្នាការរីកចម្រើនក្នុងវិស័យកសិកម្ម ឆ្ពោះទៅរកមនុស្សយន្ត ដែលអាចធ្វើឱ្យផលិតកម្មកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយការពឹងផ្អែកលើកម្មករ។ អូស្ត្រាលីគឺជាប្រទេសនាំចេញសាច់គោដ៏ធំបំផុតមួយរបស់ពិភពលោក ក្នុងនោះសត្វគោក្របីប្រហែល ៣០លានក្បាល ត្រូវបានកសិករចិញ្ចឹមពាសពេញតំបន់ដ៏ធំល្វឹងល្វើយនៃប្រទេសនេះ។ ការនាំចេញសាច់គោរបស់អូស្ត្រាលី ត្រូវ បានរំពឹងថា នឹងកើនដល់ ១៣,៩ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤-២០២៥។ សហរដ្ឋអាមេរិកគឺជាទីផ្សារគោលដៅដ៏ធំបំផុតសម្រាប់សាច់គោអូស្ត្រាលី ដែលមានតម្លៃ ៣.៣ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣-២០២៤។ តាមពីក្រោយដោយ ប្រទេសចិន មានតម្លៃ…
-
ប្រមុខ UN ប្តេជ្ញាគាំទ្រការផ្ទេរអំណាចដោយរលូននៅស៊ីរី

បរទេស៖ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ មានប្រសាសន៍ថា UN ប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹង ចំពោះការផ្ទេរអំណាចដោយសន្តិវិធី នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការបណ្តេញលោកប្រធានាធិបតី Bashar al-Assad ខ្ទាតចេញពីប្រទេស។ លោក Antonio Guterres បានអះអាង កាលពីថ្ងៃពុធថា អង្គការសហប្រជាជាតិបានប្តេជ្ញាចិត្តទាំងស្រុង ក្នុងការគាំទ្រដល់ការផ្លាស់ប្តូរអំណាច ដោយរលូន ជាមួយនឹងដំណើរការនយោបាយរួមមួយ ដែលសិទ្ធិរបស់ជនជាតិភាគតិចទាំងអស់ នឹងត្រូវបានគោរព យ៉ាងពេញលេញ និងត្រួសត្រាយផ្លូវ ឆ្ពោះទៅកាន់ប្រទេសស៊ីរី ដែលមានអធិបតេយ្យភាព ឯកភាព ជាមួយនឹងបូរណភាពទឹកដីរបស់ខ្លួន ត្រូវបានបង្កើតឡើងវិញយ៉ាងពេញលេញ។ លោក Guterres បានប្រាប់អ្នកសារព័ត៌មានបែបនេះ នៅក្នុងរដ្ឋធានី របស់ប្រទេសអាហ្វ្រិកខាងត្បូង ជាទីកន្លែងដែលលោកបានជួបជាមួយរដ្ឋមន្ត្រីការបរទេស អាហ្វ្រិកខាងត្បូង លោក Ronald Lamola ។ លោក Guterres លើកឡើងថា «វាជាកាតព្វកិច្ចរបស់យើង ក្នុងការធ្វើអ្វីគ្រប់យ៉ាង ដើម្បីគាំទ្រមេដឹកនាំស៊ីរីផ្សេងៗគ្នា … ដើម្បីធ្វើឱ្យប្រាកដថា ពួកគេមកជាមួយគ្នា និងអាចធានាការផ្លាស់ប្តូរ ដោយរលូន និងការផ្លាស់ប្តូររួមបញ្ចូលមួយ…
-
ស៊ីរីត្រៀមបើកអាកាសយានដ្ឋានក្នុងរដ្ឋធានីឡើងវិញ

បរទេស៖ អាកាសយានដ្ឋាន Damascus ដែលបានបិទ ចាប់តាំងពីកងកម្លាំងឧទ្ទាមចូលវាយលុករដ្ឋធានី នៅប្រទេសស៊ីរី កាលពីចុងសប្តាហ៍ គឺនឹងត្រូវបើកឡើងវិញ «នៅប៉ុន្មានថ្ងៃខាងមុខ» នេះបើតាមនាយកអាកាសយានដ្ឋាន លោក Anis Fallouh ថ្លែងប្រាប់ AFP។ លោក Fallouh មានប្រសាសន៍ កាលពីថ្ងៃពុធថា «អាកាសយានដ្ឋាននឹងបើកឡើងវិញ ឱ្យបានលឿន តាមដែលអាចធ្វើទៅបាន»។ នៅពេលសួរនាំ អំពីពេលវេលាជាក់លាក់ សម្រាប់ការបើកដំណើរការឡើងវិញ លោក Anis បាននិយាយថា «វាគួរតែកើតឡើង នៅក្នុងប៉ុន្មានថ្ងៃ ខាងមុខនេះ»។ អ្នកឆ្លើយឆ្លងព័ត៌មាន AFP បានឃើញក្រុមឧទ្ទាមប្រដាប់អាវុធ ត្រូវបានដាក់ពង្រាយ ជុំវិញព្រលានយន្តហោះ។ មន្ត្រីថែទាំយន្តហោះបាននិយាយថា បច្ចុប្បន្ន មានយន្តហោះចំនួន ១២គ្រឿង នៅលើដី ដែលមួយគ្រឿង ក្នុងចំណោមយន្តហោះទាំងនោះ ត្រូវបានដកហូតឧបករណ៍ដោយមានអ្នកចូលលួចមិនស្គាល់មុខ ក្នុងអំឡុងពេលការកាន់កាប់ របស់ពួកឧទ្ទាម។ គួររម្លឹកថា លោក Bashar al-Assad ប្រធានាធិបតីស៊ីរី បានរត់ភៀសខ្លួន ខណៈក្រុមឧទ្ទាមបានចូលក្នុងទីក្រុង Damascus កាលពីព្រឹកថ្ងៃអាទិត្យ…
-
អ៊ុយក្រែនជោគជ័យបាញ់សាកល្បងមីស៊ីល ល្បឿនលឿនជាងសំឡេងផលិតក្នុងស្រុក

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសកាលពីថ្ងៃអង្គារថា មីស៊ីលដែលផលិតដោយអ៊ុយក្រែនផ្ទាល់ដៃ មានឈ្មោះថា “Ruta” បានសាកល្បងដំបូងដោយជោគជ័យ។ នេះជាផ្នែកមួយនៃកងសព្វាវុធថ្មី ដែលអ៊ុយក្រែនកំពុងអភិវឌ្ឍដើម្បីប្រយុទ្ធជាមួយរុស្ស៊ី។ យ៉ាងណាមិញ មីស៊ីលថ្មី Ruta ដែលហៅថា Rue គ្រាន់តែជាអាវុធមួយក្នុងចំណោមអាវុធជាច្រើនទៀត ដែលលោក Zelensky ទើបតែប្រកាសប៉ុណ្ណោះ។ បើតាមការបញ្ជាក់របស់លោក Zelensky មីស៊ីល Palianytsia កំពុងស្ថិតក្រោមការផលិតក្នុងទ្រង់ទ្រាយធំ ខណៈមីស៊ីលដ្រូន Peklo បានឆ្លងផុតការប្រើប្រាស់ប្រយុទ្ធលើកដំបូងដោយជោគជ័យ។ ថ្មីៗនេះ រោងចក្របានប្រគល់កញ្ចប់ទី ១ ដល់កងកម្លាំងការពារអ៊ុយក្រែន។ លោក Zelensky ធ្លាប់បានបញ្ជាក់កាលពីថ្ងៃសុក្រសប្តាហ៍មុនថា ជុំទីមួយនៃមីស៊ីលដ្រូន Peklo ត្រូវបានបញ្ជូនទៅដល់ដៃកងកម្លាំងការពារអ៊ុយក្រែនហើយ។ Peklo គឺជាប្រភេទកូនកាត់មីស៊ីល និងយន្តហោះដ្រូន ដែលអាចហោះក្នុងចម្ងាយជាង ៧០០គីឡូម៉ែត្រក្នុងមួយម៉ោង។ សព្វាវុធប្រយុទ្ធរបស់អ៊ុយក្រែន មានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារមានជំនួយពីប្រទេសលោកខាងលិច ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ទោះបីជាយ៉ាងណា កាលពីពេលថ្មីៗនេះ លោក Zelensky បានផ្តល់ការអាប់ដេតដ៏កម្រមួយ…