-
Boeing ចាប់ផ្តើមផលិតយន្តហោះ 737 MAX ឡើងវិញ

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Boeing បានចាប់ផ្តើមបន្តការផលិតយន្តហោះ 737 MAX នៅទីក្រុង Renton ឡើងវិញ ក្រោយផ្ទុះបាតុកម្មដ៏ធំនាំឲ្យរោងចក្រនៅតំបន់ Puget Sound ត្រូវទុកចោលពីខែកញ្ញាដល់ពាក់កណ្តាលខែវិច្ឆិកា។ ក្រុមហ៊ុនផលិតយន្តហោះអាមេរិកនេះ បានរំពឹងថា នឹងបន្តការផលិតយន្តហោះ Boeing 767, Boeing 777 និង Boeing 777X នៅតំបន់ Everett របស់សហរដ្ឋអាមេរិកនៅប៉ុន្មានថ្ងៃខាងមុខនេះ។ អ្នកនាំពាក្យក្រុមហ៊ុន Boeing បាននិយាយថា មួយខែមុនពេលផ្ទុះកូដកម្មទ្រង់ទ្រាយធំ ក្រុមហ៊ុន Boeing ផលិតយន្តហោះប្រភេទ 767 ចំនួន៣គ្រឿងក្នុងមួយខែ ហើយប្រភេទ 777 និង777X ចំនួន៤គ្រឿងក្នុងមួយខែនៅក្នុងតំបន់ Everett កាលពីខែសីហា។ ក្រុមហ៊ុន Boeing បាននិយាយថា នៅពេលដែលខ្លួនងើបឡើងវិញពីកូដកម្ម Boeing បានចែកចាយយន្តហោះចំនួន១៣គ្រឿងនៅក្នុងខែវិច្ឆិកា។ តួលេខនេះជាការធ្លាក់ចុះខ្លាំង បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន ដែលនៅពេលនោះ ក្រុមហ៊ុនបានចែកចាយយន្តហោះពាណិជ្ជកម្មចំនួន៥៦គ្រឿង។ ទោះបីជាយ៉ាងណា ក្រុមហ៊ុន Boeing…
-
កាក់មាសសម័យរ៉ូម៉ាំងដ៏កម្រដាក់លក់បានជាង ២លានដុល្លារ

ហ្សឺណែវ ៖ កាក់មាសសម័យរ៉ូម៉ាំងដ៏កម្រ ដែលមានរូបលោក Brutus ជាឃាតកររបស់រដ្ឋបុរសលោក Julius Caesar ត្រូវបានឈ្មួញអឺរ៉ុបទិញយកក្នុងតម្លៃជាង ២លានដុល្លារ បន្ទាប់ពីការដាក់លក់ដេញថ្លៃនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។ លោក Frank Baldacci ប្រធានក្រុមហ៊ុនដេញថ្លៃ Numismatica Genevensis ហៅកាត់ (NGSA) បានឱ្យដឹងថា កាក់មាសសម័យរ៉ូម៉ាំងនេះ ជាបំណែកនៃប្រវត្តិសាស្ត្រកាលពីសម័យរ៉ូម៉ាំង។ កាក់មាសមានទម្ងន់ ៨ក្រាមដ៏កម្រនេះ បានបង្ហាញអំពីសារសំខាន់ជាប្រវត្តិសាស្ត្រទាំងសិល្បៈ និងនយោបាយ។ ហើយការដេញថ្លៃចាប់ផ្តើមពី ៨៥២,០០០ ដុល្លារ។ កាក់នេះមានលក្ខណៈស្រដៀងនឹងកាក់របស់លោក Da Vinci របស់រ៉ូម៉ាំង។ កាសែតបារាំង AFP បានរាយការណ៍ថា Aureus ជារូបិយប័ណ្ណកាក់មាសប្រើក្នុងទីក្រុងរ៉ូមបុរាណនេះ ត្រូវបានចេញដោយលោក Brutus និងមិត្តរបស់លោកមួយឆ្នាំឬពីរឆ្នាំ បន្ទាប់ពីពួកគេបានធ្វើឃាតអ្នកគ្រប់គ្រងរ៉ូម៉ាំង Caesar ក្នុងឆ្នាំ ៤៤មុនគ.ស។ រីឯកម្រងផ្កាឡូរ៉ល គឺជាសញ្ញាយ៉ាងច្បាស់ នៃនរណាម្នាក់ដែលចង់លើកតម្កើងខ្លួនឯងជាអធិរាជ និងថា…
-
ចំណូលអាកាសចរណ៍សកលអាចកើនដល់១ពាន់ពាន់លានដុល្លារ នៅឆ្នាំ២០២៥ ទោះខ្វះយន្តហោះ

បរទេស៖ សមាគមអាកាសចរណ៍សកល ហៅកាត់ IATA បានព្យាករណ៍ថា ប្រាក់ចំណូលពីឧស្សាហកម្មនេះ នៅឆ្នាំ២០២៥ អាចនឹងមានចំនួន ១.០០៧ ពាន់ពាន់លានដុល្លារអាមេរិក ដោយសារតែការបំបែកកត់ត្រា ពីចំនួនអ្នកដំណើរ រហូតដល់ ៥.២ពាន់លាននាក់ បើទោះបីជាមានការខ្វះខាតយន្តហោះ ក៏ដោយ។ IATA បានអះអាងថា បើធៀបនឹងឆ្នាំ២០២៤នេះ ប្រាក់ចំណូលឧស្សាហកម្មអាកាសចរណ៍ ត្រូវបានព្យាករណ៍ថា មានត្រឹមចំនួន ៩៦៤ពាន់លានដុល្លារ។ IATA ក៏បានព្យាករណ៍ដែរថា ប្រាក់ចំណេញសុទ្ធ នៅឆ្នាំ២០២៥នេះ នឹងមានចំនួន ៣៦.៦ពាន់លានដុល្លារ កើនឡើងពី ៣១.៥ពាន់លានដុល្លារ ដែលរំពឹងទុក ក្នុងឆ្នាំ២០២៤។ លោក Willie Walsh ប្រធាន IATA បាននិយាយ កាលពីថ្ងៃអង្គារថាក្រុមហ៊ុនអាកាសចរណ៍ជុំវិញពិភពលោក បានឃើញពីកំណើន បើទោះបីជាត្រូវបានរារាំង ដោយសារតែការពន្យារពេល ក្នុងការចែកចាយយន្តហោះដែលបណ្តាលមកពីបញ្ហា នៅក្រុមហ៊ុន Boeing និង Airbus ក៏ដោយ។ យ៉ាងណាមិញ ឧស្សាហកម្មនេះ កំពុងវិលទៅរកភាពធម្មតាវិញ ជាបណ្តើរៗ ប៉ុន្តែបានព្រមានថា បញ្ហាផ្គត់ផ្គង់…
-
ប្រទេសបីនៅអាស៊ីអាគ្នេយ៍មានទីក្រុងល្អបំផុតលើពិភពលោក

កាសែត VNexpress បានចេញផ្សាយថា ទីក្រុង សិង្ហបុរី របស់ប្រទេសសិង្ហបុរី, ទីក្រុងបាងកក របស់ថៃ និង គូឡាឡាំពួ របស់ម៉ាឡេស៊ី ត្រូវបានដាក់បញ្ចូលក្នុងបញ្ជី «ទីក្រុងល្អបំផុតទាំង ១០០ របស់ពិភពលោក» ដែលចងក្រងដោយក្រុមហ៊ុនប្រឹក្សាទីផ្សារ Resonance ដែលមានមូលដ្ឋាន នៅប្រទេសកាណាដា សហការជាមួយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Ipsos។ ដើម្បីចងក្រងចំណាត់ថ្នាក់នេះ ក្រុមហ៊ុនបានវាយតម្លៃពីទីក្រុងទេសចរណ៍ពិភពលោក ដែលមានចំនួនប្រជាជន លើសពីមួយលាននាក់ ដោយផ្អែកលើសសរស្តម្ភចំនួនបី រួមមាន ភាពរស់រវើក, ភាពស្រលាញ់ចូលចិត្ត, និងភាពរុងរឿង។ ប្រភពថា ទីក្រុងសិង្ហបុរី ដែលមានប្រជាជនចំនួន ៦លាននាក់ត្រូវបានកោតសរសើរ ចំពោះផ្សារទំនើបប្រណីត និងភាពសម្បូរបែប នៃមុខម្ហូប។ ទីក្រុងមួយនេះ ល្បីល្បាញខ្លាំង លើព្រលានយន្តហោះ Changi និងបរិវេណ Marina Bay Sands ហើយបានជាប់ចំណាត់ថ្នាក់ទី ៥ ក្នុងបញ្ជី។ រីឯ បាងកករបស់ប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ៣២ ក្នុងបញ្ជី ដោយត្រូវបានផ្តល់ពិន្ទុ លើអាហារកម្រ, កន្លែងម៉ាស្សាច្រើន,…
-
ដើមឆ្នាំក្រោយ ចិនដាក់គោលដៅបាញ់បង្ហោះរ៉ុក្តែតស៊េរីថ្មី Long March-8A

ប៉េកាំង ៖ ប្រទេសចិនកំពុងរៀបចំផែនការបាញ់បង្ហោះរ៉ុក្កែតជំនាន់ថ្មីមួយ ដែលស្ថិតក្នុងចំណោមត្រកូលរ៉ុក្កែត Long March គឺ Long March-8A Y1 នាអំឡុងខែមករា ដើមឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN។ សាជីវកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាសចិន ហៅកាត់ (CASC) បានបញ្ជាក់ថា គ្រាប់រ៉ុក្កែត Long March-8A ត្រូវបានគេដាក់បញ្ចូល និងផ្ទុកនៅក្នុងកប៉ាល់មួយគ្រឿងរួចរាល់ហើយ កាលពីថ្ងៃចន្ទទី៩ ខែធ្នូនេះ។ បន្ទាប់មក គេនឹងដឹកជញ្ជូនវាទៅកាន់ទីតាំងស្ថានីយបាញ់បង្ហោះយានអវកាសពាណិជ្ជកម្ម Wenchang ក្នុងខេត្ត Hainan ភាគខាងត្បូងប្រទេសចិន។ Long March-8A ត្រូវបានរំពឹងថា នឹងក្លាយទៅជាប្រភេទគ្រាប់រ៉ុក្កែតដ៏សំខាន់ដែលប្រើប្រាស់សម្រាប់ការបាញ់បង្ហោះបញ្ជូនផ្កាយរណបនាពេលអនាគតរបស់ប្រទេសចិន ទៅកាន់គន្លងផែនដីទាប និងគន្លងផែនដីមធ្យម។ លោក Song Zhengyu ប្រធានអ្នករចនារ៉ុក្កែត Long March-8 បាននិយាយថា រ៉ុក្តែតប្រភេទថ្មីនេះ វាពោលពេញដោយថាមពល ចំណាយតិច មានភាពជឿជាក់ខ្ពស់ និងងាយស្រួលដំណើរការ។ លោក Zhengyu បានបន្ថែមថា ពួកគេត្រូវចំណាយពេល ២៨ខែ…
-
អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េប៉ុនប៉ងសម្លាប់ខ្លួន

បរទេស៖ នៅថ្ងៃពុធនេះ មន្ត្រីពន្ធនាគារជាន់ខ្ពស់បាននិយាយថា អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង Kim Yong-hyun បានព្យាយាមសម្លាប់ខ្លួន ភ្លាមៗ មុនពេលលោកត្រូវចាប់ខ្លួន ជាផ្លូវការ ជុំវិញតួនាទី នៅក្នុងប្រតិបត្តិការច្បាប់អាជ្ញាសឹក ថ្មីៗនេះ។ ប្រធានាធិបតី Yoon Suk Yeol បានប្រកាសច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី ៣ ខែធ្នូ ហើយបានបញ្ជូនទាហាន និងឧទ្ធម្ភាគចក្រ ទៅកាន់សភា ប៉ុន្តែ ត្រូវបានបង្ខំឱ្យលុបចោលក្រឹត្យនេះវិញ នៅប៉ុន្មានម៉ោងក្រោយមក ពោលគឺ បន្ទាប់ពីសមាជិកសភាបោះឆ្នោត ទម្លាក់។ លោក អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ បានលាលែងពីតំណែង ហើយ ត្រូវបានចាប់ខ្លួនជាផ្លូវការ កាលពីថ្ងៃអង្គារ ក្រោមបទចោទប្រកាន់ពី «ការចូលរួមក្នុងតួនាទីសំខាន់ អំឡុងពេលបះបោរ» និង «ការរំលោភបំពានសិទ្ធិអំណាច»។ ក្នុងអំឡុងពេលសវនាការសភា អគ្គស្នងការនៃមណ្ឌលកែប្រែកូរ៉េ បាននិយាយថា អតីតរដ្ឋមន្ត្រីបានព្យាយាមសម្លាប់ខ្លួន នៅឯមជ្ឈមណ្ឌលឃុំឃាំង នៅប៉ុន្មាននាទី មុនពេលចាប់ខ្លួនលោក ត្រូវបានប្រកាស។ ប្រភពបន្តថា លោក Kim បានព្យាយាមសម្លាប់ខ្លួននៅក្នុងបង្គន់ ដោយប្រើខ្សែអ្វីមួយ យកចេញពីសម្លៀកបំពាក់របស់លោក។…
-
ស្តី្រវៀតណាមមានកូន២មុនអាយុ៣៥ឆ្នាំ នឹងបានប្រាក់១១៨ដុល្លារ

ហាណូយ ៖ កាសែត VNexpess បានចុះផ្សាយថា ទីក្រុងហូជីមិញ នៅប្រទេសវៀតណាម កំពុងដាក់ចេញនូវគោលនយោបាយ ផ្តល់ប្រាក់លើកទឹកចិត្ត ចំនួន៣លានដុង ឬ ១១៨ ដុល្លារអាមេរិក ដល់ស្ត្រីដែលមានកូនពីរនាក់ នៅមុនអាយុ៣៥ឆ្នាំ ក្នុងគោលបំណងដោះស្រាយបញ្ហាអត្រាកំណើតទាប របស់ទីក្រុង និង កំណើនប្រជាជនយឺត។ បើតាមគំនិតផ្តួចផ្តើម ដែលបានរៀបរាប់លម្អិត នៅក្នុងសំណើរបស់គណៈកម្មាធិការប្រជាជន ទីក្រុងហូជីមិញ បង្ហាញថា គោលនយោបាយថ្មីនេះ ត្រូវបានបង្កើតឡើង បន្ទាប់ពីទីក្រុងហូជីមិញ មានអត្រាកំណើតថ្មីៗ ត្រឹមតែ ១លាន៣២ម៉ឺននាក់ ក្នុងឆ្នាំ២០២៣ ទាបជាងកម្រិតជាមធ្យម ដែលត្រូវមាន ២លាន១សែននាក់ ជាប្រចាំឆ្នាំ។ អាជ្ញាធរទីក្រុងហូជីមិញបានព្រមានថា អត្រាមានកូនតិច ដែលអូសបន្លាយ អាចនាំឱ្យមានមនុស្សវ័យចាស់ឆាប់រហ័ស បណ្តាលឲ្យមានបញ្ហាកង្វះកម្លាំងពលកម្ម និង បញ្ហាប្រឈមផ្នែកសុខុមាលភាពសង្គម។ ទីក្រុងមួយនេះក៏មានគម្រោងលុបចោលគោលនយោបាយ «ចំនួនប្រជាជនហួសសម័យ» ផងដែរ ដែលសំដៅលើ ការលើកទឹកចិត្ត សម្រាប់សហគមន៍ដែលគ្មានកូនទីបី និង នីតិវិធី ក្រៀវ ជាដើម។ ក្រៅពីនេះ អាជ្ញាធរក៏បានស្នើផ្តល់រង្វាន់ ដល់គណៈកម្មាធិការប្រជាជនថ្នាក់ស្រុក…
-
«ស្នាដៃមនុស្ស» ត្រូវបានស្តីបន្ទោសចំពោះទឹកជំនន់ថៃ

បាងកក៖ នាយកកម្មវិធីអាស៊ីអាគ្នេយ៍ នៃអង្គការទន្លេអន្តរជាតិ NGO International Rivers លោកស្រី Pianporn បានកំណត់ឫសគល់ជាក់លាក់ចំនួនបី ដែលនាំឲ្យកើតមានទឹកជំនន់ធ្ងន់ធ្ងរ នៅតំបន់ជាច្រើន ក្នុងប្រទេសថៃ រួមមាន ការកាប់ព្រៃឈើ, ទំនប់វារីអគ្គិសនី និងការទន្ទ្រានយកដី ដែលសុទ្ធសឹងតែជាស្នាដៃ របស់មនុស្ស នេះបើតាមការចេញផ្សាយរបស់កាសែត Bangkok Post។ ប្រភពបានឲ្យដឹងថា នៅឆ្នាំ២០២៤នេះ ទឹកជំនន់បានសម្លាប់ប្រជាជនថៃ ចំនួន៧៥នាក់ហើយ ក្នុងនោះ ស្លាប់៥០នាក់ នៅភាគខាងជើង កាលពីដើមឆ្នាំ ហើយ២៥នាក់ទៀត ទើបស្លាប់នៅភាគខាងត្បូង កាលពីប៉ុន្មានថ្ងៃនេះ។ លោកស្រី Pianporn បានប្រាប់កម្មវិធី Deeper Dive របស់កាសែត Bangkok Post ថា ខណៈពេលការប្រែប្រួលអាកាសធាតុ គឺជាការទទួលខុសត្រូវមួយផ្នែក ប៉ុន្តែ ការកាប់ព្រៃឈើនាំឱ្យទឹកជំនន់។ លោកស្រីអះអាងថា ការកាប់បំផ្លាញព្រៃឈើ ធ្វើឱ្យឥទ្ធិពលទឹកជំនន់មកលើប្រជាជន កាន់តែធ្ងន់ធ្ងរ បណ្តាលឱ្យមានបរិមាណភក់ និងដីល្បាប់ហូរចូលទីក្រុង ភូមិ និងទីប្រជុំជន។ លោកស្រីបានអះអាងទៀតថា ទំនប់នៅផ្នែកខាងលើ…
-
VinFast សង់រោងចក្រទី២ រំពឹងផលិតឡានអគ្គិសនីបាន ៣០ម៉ឺនគ្រឿងមួយឆ្នាំ

ហាណូយ ៖ ក្រុមហ៊ុនវៀតណាម Vingroup ដែលជាមេធំរបស់ Vinfast នឹងចាប់ផ្តើមសាងសង់រោងចក្រផលិតឡានអគ្គិសនីក្នុងស្រុកទី២ ដោយផែនការនេះគ្រោងចំណាយលុយដល់ទៅ ២៩០លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VNExpress។ រោងចក្រថ្មីរបស់ Vinfast នេះ នឹងមានទីតាំងស្ថិតនៅខេត្ត Ha Tinh ភាគកណ្តាលប្រទេសវៀតណាម ដោយផ្តោតជាចម្បងលើការផលិតឡានម៉ូដែល VF 3 និង VF 5 ជាម៉ាករថយន្តពេញនិយមបំផុតរបស់ Vinfast ដើម្បីចែកចាយលក់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ ក្រុមហ៊ុន VinFast បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីតាំងថ្មីនេះ នឹងចាប់ផ្តើមសាងសង់នៅខែកក្កដា ឆ្នាំ២០២៥ ហើយរំពឹងថា នឹងចំណាយពេលដល់ទៅជាង ៨ខែ។ យោងតាមការរំពឹងទុក រោងចក្រទី២នេះ នឹងជួយបង្កើតការងារថ្មីបានចំនួន ៦,០០០កន្លែង ជាមួយនឹងលទ្ធភាពផលិតឡានអគ្គិសនីបានរហូតដល់ ៣០០,០០០គ្រឿងក្នុងមួយឆ្នាំក្នុងដំណាក់កាលដំបូង ហើយអាចនឹងកើនឡើងទ្វេដងក្នុងដំណាក់កាលបន្ទាប់។ ក្រុមហ៊ុនផលិតឡានអគ្គិសនីកំពូលរបស់វៀតណាមមួយនេះ បានកំណត់គោលដៅចែកចាយឡានសរុបចំនួន ៨០,០០០គ្រឿងក្នុងឆ្នាំ ២០២៤ ខណៈត្រឹមរយៈពេល ៩ខែដំបូង Vinfast បានចែកចាយឡានជាង ៤៥,០០០គ្រឿងទូទាំងពិភពលោក កើនឡើងប្រហែល ៥៥%…
-
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងសង្ស័យត្រូវបានចាប់ខ្លួន

បរទេស៖ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Kim Yong-hyun ត្រូវបានចាប់ខ្លួន ខណៈប្រធានាធិបតី Yoon Suk Yeol ត្រូវបានហាម មិនឲ្យចេញក្រៅប្រទេស។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួន កាលពីថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតី Yoon Suk Yeol បានរួចខ្លួន ពីការបោះឆ្នោតចោទប្រកាន់ ជុំវិញការប៉ុនប៉ង ក្នុងការដាក់ច្បាប់អាជ្ញាសឹក។ ចលនានេះបានបរាជ័យដោយសារតែការធ្វើពហិការ មិនបោះឆ្នោតក្នុងសភា ពីសំណាក់សមាជិកគណបក្សរបស់លោក Yoon ហើយ ហ្វូងមនុស្សដ៏ច្រើន បានទប់ទល់នឹងសីតុណ្ហភាពត្រជាក់ខ្លាំង ចេញមកក្រៅធ្វើការតវ៉ា មុខសភាជាតិ ក្នុងទីក្រុងសេអ៊ូល ដើម្បីទាមទារឱ្យមានការបណ្តេញ លោកប្រធានាធិបតី ចេញពីតំណែង។ លោក Kim Yong-hyun បានលាលែងពីតំណែង ជារដ្ឋមន្ត្រីការពារជាតិរួចហើយ បន្ទាប់ពីការដាក់ចេញច្បាប់អាជ្ញាសឹកគ្រប់គ្រងប្រទេស រយៈពេលខ្លី កាលពីល្ងាចថ្ងៃអង្គារ សប្តាហ៍មុន ដោយពេលនោះ មានទាហាន និងឧទ្ធម្ភាគចក្រ ត្រូវបានបញ្ជូន ទៅសភា។ ប៉ូលីសបានបើកការស៊ើបអង្កេតលើ…