Category: ព័ត៌មានអន្តរជាតិ

  • ជប៉ុនពន្យារពេលបាញ់បង្ហោះគ្រាប់រ៉ុក្កែត Kairos ម្តងទៀត

    ជប៉ុនពន្យារពេលបាញ់បង្ហោះគ្រាប់រ៉ុក្កែត Kairos ម្តងទៀត

    តូក្យូ ៖ ក្រុមហ៊ុនអវកាស ជប៉ុន Space One កាលពីថ្ងៃចន្ទ បានពន្យារពេលបាញ់ បង្ហោះ គ្រាប់ រ៉ុក្កែត ម្តងទៀត ដដោយសារតែបព្ហាខ្យល់មិនអំណោយផល។ យ៉ាងណាមិញ ប្រសិនបើរ៉ុក្កែតនោះត្រូវបានបាញ់បង្ហោះដោយជោគជ័យ និងដាក់ផ្កាយរណបទៅក្នុងគន្លងតារាវិថី នោះ Space One នឹងក្លាយជាអង្គភាពឯកជនដំបូងគេរបស់ប្រទេសជប៉ុន ដែលសម្រេចបានជោគជ័យនេះដោយខ្លួនឯង។ ក្រុមហ៊ុន Space One ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ដើមឡើយ មានផែនការបាញ់បង្ហោះគ្រាប់រ៉ុក្កែត Kairos នៅម៉ោង 11:00ព្រឹក (ម៉ោងក្នុងតំបន់) នៅថ្ងៃសៅរ៍ ប៉ុន្តែបានសម្រេចចិត្តផ្អាកវិញ ដោយសារតែលក្ខខណ្ឌខ្យល់មិនអំណោយផល។ ហើយ Space One បានពន្យារពេលការបាញ់បង្ហោះម្តងទៀតនៅថ្ងៃអាទិត្យ ដោយសារតែលក្ខខណ្ឌអាកាសធាតុ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រួមទាំងទូរទស្សន៍ជាតិ NHK របស់ជប៉ុនផងដែរ។ Space One បាននិយាយថា គ្រាប់រ៉ុក្កែតមិនមានបញ្ហាអ្វីទេ ហើយថា ខ្លួននឹងរៀបចំជាមួយដៃគូពាក់ព័ន្ធ ដើម្បដំណើរការបាញ់បង្ហោះនៅម៉ោង ១១ព្រឹកថ្ងៃពុធសប្តាហ៍នេះ។ គ្រាប់ រ៉ុក្កែត Kairos ដំបូង…

  • រុស្ស៊ី និង កូរ៉េខាងជើង ដំណើរការសេវារថភ្លើងតភ្ជាប់ប្រទេសទាំងពីរឡើងវិញ

    រុស្ស៊ី និង កូរ៉េខាងជើង ដំណើរការសេវារថភ្លើងតភ្ជាប់ប្រទេសទាំងពីរឡើងវិញ

    មូស្គូ ៖ ផ្លូវដែកដែលគ្រប់គ្រងដោយរដ្ឋរបស់រុស្ស៊ីកាលពីថ្ងៃចន្ទ បានបន្តសេវារថភ្លើងជាធម្មតាជាមួយកូរ៉េខាងជើងឡើងវិញ បន្ទាប់ពីបានផ្អាកដំណើរការ ដោយសារតែការផ្ទុះឡើងនៃមេរោគឆ្លងកូវីដ១៩។ ផ្លូវដែករុស្ស៊ីបានដំណើរការឡើងវិញ ដើម្បីផ្តល់សេវារថភ្លើងដឹកអ្នកដំណើរ ដែលតភ្ជាប់ Khasan ដែលជាទីក្រុងព្រំដែននៅ Far East របស់រុស្ស៊ី និងស្ថានីយ៍ Tumangang របស់កូរ៉េខាងជើង។ សេវាកម្មរថភ្លើងនេះ ត្រូវបានផ្អាកនៅឆ្នាំ ២០២០។ រថភ្លើងនេះ នឹង ធ្វើ ដំណើរ បី ជុំ ក្នុង មួយ សប្តាហ៍។ ទន្ទឹមគ្នា ប្រតិបត្តិករផ្លូវដែកបានសម្តែងក្តីសង្ឃឹមថា ការបើកដំណើរការឡើងវិញនេះ នឹងជំរុញចំនួនអ្នកទេសចរទៅកាន់ប្រទេសកូរ៉េខាងជើង។ ហើយការចាប់ផ្តើមសេវាកម្មរថភ្លើងនេះ កើតឡើងនៅពេលដែលទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងកំពុងពង្រឹងទំនាក់ទំនងគ្នាកាន់តែស្អិតរមួតចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមការលុកលុយប្រឆាំងនឹងអ៊ុយក្រែន។ កូរ៉េខាងជើងថែមទាំងបានបញ្ជូនកងទ័ពទៅកាន់ប្រទេសរុស្ស៊ី ស្របតាមសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដែលតម្រូវឱ្យភាគីនីមួយៗផ្តល់ជំនួយយោធា និងជំនួយផ្សេងៗទៀតក្នុងអំឡុងពេលមានអាសន្ន៕ ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

  • រថក្រោះចម្បាំងអាមេរិក Abrams ចំនួន ៣៨គ្រឿងបញ្ជូនដល់ដៃតៃវ៉ាន់

    រថក្រោះចម្បាំងអាមេរិក Abrams ចំនួន ៣៨គ្រឿងបញ្ជូនដល់ដៃតៃវ៉ាន់

    តៃប៉ិ ៖ រថក្រោះចម្បាំង M1 Abrams របស់អាមេរិក កញ្ចប់ដំបូងមានចំនួន ៣៨គ្រឿង កាលពីថ្ងៃចន្ទម្សិលមិញ បានដឹកជញ្ជូនពីសហរដ្ឋអាមេរិកទៅដល់កោះតៃវ៉ាន់ហើយ។ រថក្រោះចម្បាំងទាំងនេះ គឺជាផ្នែកមួយនៃកញ្ចប់រថក្រោះចម្បាំងសរុបចំនួន ១០៨គ្រឿង ដែលត្រូវបានអនុម័តលក់ដោយរដ្ឋបាលរបស់លោក Donald Trump ជាលើកដំបូងទៅកាន់កោះតៃវ៉ាន់ក្នុងឆ្នាំ ២០១៩។ យោងតាមក្រសួងការពារជាតិតៃវ៉ាន់បានឲ្យដឹងថា រថក្រោះ M1A2T Abrams មានសមត្ថភាពវាយប្រហារខ្ពស់ ជាមួយនឹងកាំភ្លើង ១២០មីលីម៉ែត្រ និងមានភាពចល័តយ៉ាងលឿនរហ័ស ក្នុងល្បឿនអតិបរមា ៦៧គីឡូម៉ែត្រក្នុងមួយម៉ោង។ ប្រព័ន្ធផ្សព្វផ្សាយរបស់តៃវ៉ាន់បានរាយការណ៍ថា រថក្រោះចម្បាំង Abrams ចំនួន ៤២គ្រឿងទៀតនឹងត្រូវចែកចាយនៅឆ្នាំ ២០២៥ បន្ទាប់មក ២៨គ្រឿងទៀតនៅឆ្នាំ ២០២៦។ តៃវ៉ាន់ បាន ទិញ រថក្រោះ ទំនើប នេះ ជា ផ្នែក មួយ នៃ កិច្ច ខិតខំ ប្រឹងប្រែង របស់ ខ្លួន កក្នក្នុងការធ្វើទំនើបកម្មយោធូបករណ៍ និងនិងពង្រឹងសមត្ថភាពការពារជាតិ។ គួរបញ្ជាក់ថា…

  • តុលាការធម្មនុញ្ញកូរ៉េផ្តើមសវនាការករណីចោទប្រធានាធិបតី

    តុលាការធម្មនុញ្ញកូរ៉េផ្តើមសវនាការករណីចោទប្រធានាធិបតី

    បរទេស ៖ តុលាការធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមដំណើរការនីតិវិធី ករណីលោកប្រធានាធិបតី Yoon ដែលត្រូវបានចោទប្រកាន់ ជុំវិញច្បាប់អាជ្ញាសឹក។ បើតាមទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានប្រាប់ នៅថ្ងៃអង្គារនេះថា លោក ​Yoon Suk Yeol​ ត្រូវបន្តបង្ហាញខ្លួន ដល់ចុងសប្តាហ៍ ដើម្បីសាកសួរ ជុំវិញច្បាប់អាជ្ញាសឹកបរាជ័យ របស់លោក។ លោក Yoon ដែលត្រូវបានព្យួរពីតំណែង កាលពីថ្ងៃសៅរ៍ កំពុងត្រូវបានស៊ើបអង្កេត ដោយប៉ូលីស, ក្រសួងការពារជាតិ និងអង្គភាពប្រឆាំងអំពើពុករលួយ។ ប្រធានាធិបតីរូបនេះ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត ឬ សូម្បីតែ ទោសប្រហារជីវិត ប្រសិនបើរកឃើញថា មានកំហុស។ ការប៉ុនប៉ងរយៈពេលខ្លីរបស់លោក ដើម្បីព្យួរការគ្រប់គ្រងប្រទេសបែបស៊ីវិល ទៅជាការគ្រប់គ្រង តាមរបបសឹក បានធ្វើឱ្យប្រទេសនេះ ធ្លាក់ចូលក្នុងភាពចលាចលនយោបាយ ដ៏អាក្រក់បំផុត មិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនឆ្នាំ មកនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • Putin ៖ ២០២៤ជាឆ្នាំ​​ប្រវត្ថិសាស្ត្ររបស់កងទ័ព វាយលុកអ៊ុយក្រែន ​

    Putin ៖ ២០២៤ជាឆ្នាំ​​ប្រវត្ថិសាស្ត្ររបស់កងទ័ព វាយលុកអ៊ុយក្រែន ​

    បរទេស៖ ប្រធានាធិបតី នៃប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងចាត់ទុក ឆ្នាំ២០២៤ គឺជាឆ្នាំប្រវតិ្ថសាស្ត្រនៃស្នាដៃវាយលុក របស់កងទ័ពរុស្ស៊ី គ្របដណ្តប់លើអ៊ុយក្រែន។ អំឡុងកិច្ចប្រជុំ ក្រុមប្រឹក្សាក្រសួងការពារជាតិរុស្ស៊ី នៅទីក្រុងមូស្គូ កាលពីថ្ងៃចន្ទ លោក វ្ល៉ាឌីមៀ ពូទីន បានសាទរចំពោះការរីកចម្រើនរបស់កងទ័ព របស់លោក នៅក្នុងប្រទេសអ៊ុយក្រែន និងបានសរសើរថា ឆ្នាំ២០២៤ ជាឆ្នាំប្រវត្តិសាស្ត្រ ក្នុងដំណើរការវាយលុកយោធារបស់ទីក្រុងម៉ូស្គូ លើអ្នកជិតខាង គាំទ្រដោយលោកខាងលិច ដែលគេដឹងថា លោកចង់សំដៅលើ ប្រទេសអ៊ុយក្រែន។ លោកបន្តថាកងទ័ពរុស្ស៊ីបានរឹបអូសយក ទីតាំងរបស់អ៊ុយក្រែន ចំនួន១៨៩ ហើយបានក្លាយជា «ឆ្នាំដ៏សំខាន់ ក្នុងការសម្រេចបាននូវគោលដៅ នៃប្រតិបត្តិការយោធាពិសេស»។ លោក ពូទីន ក៏បានសាទរចំពោះឧស្សាហកម្មយោធា និងសហគ្រាសការពារជាតិរបស់រុស្ស៊ី ដែលបានផ្តល់អាវុធ និងឧបករណ៍ទំនើបៗ ដើម្បីគាំទ្រដល់កងទ័ពរបស់ទីក្រុងម៉ូស្គូ។ លោកបាននិយាយថា ប្រទេសរុស្ស៊ីកំពុងធ្វើការលើការផលិតប្រព័ន្ធមីស៊ីលដ៏ច្រើន រួមទាំងប្រព័ន្ធដែលមានល្បឿនលឿនជាងសំឡេង ហើយបានបង្ហាញថា កងទ័ពរុស្ស៊ីកំពុងប្រើប្រាស់ប្រព័ន្ធដំណើរការដោយបញ្ញាសិប្បនិម្មិត ហៅកាត់ AI ទៀតផង៕ ប្រភពពី AFP ប្រែសម្រួល៖…

  • ត្រាំប្តេជ្ញាជួប Putin, Zelensky បញ្ចប់សង្គ្រាម

    ត្រាំប្តេជ្ញាជួប Putin, Zelensky បញ្ចប់សង្គ្រាម

    បរទេស៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ បាននិយាយថា លោកសន្យាថា នឹងនិយាយទៅកាន់លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន និងលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី ដើម្បីបញ្ចប់ «ការសម្លាប់រង្គាល» ក្នុងសង្រ្គាម ដែលបានអូសបន្លាយ ជិតបីឆ្នាំ មកនេះ។ មុនពេលចូលទៅគ្រប់គ្រងសេតវិមាន ឡើងវិញ នៅខែមករា ខាងមុខនេះ លោក Donald Trump បានថ្លែងចេញពីរមណីយដ្ឋាន Mar-a-Lago របស់ខ្លួន ដែលស្ថិតក្នុងរដ្ឋផ្លរីដា ថា «យើងនឹងនិយាយជាមួយប្រធានាធិបតី Putin ហើយយើងនឹងនិយាយជាមួយ Zelensky និងក្រុមអ្នកតំណាង មកពីអ៊ុយក្រែនទាំងអស់» ។ លោកបានបន្ថែមទៀតថា «យើងត្រូវតែបញ្ឈប់សង្គ្រាមនេះ វាជាការសម្លាប់រង្គាល»។ ជាការកត់សម្គាល់ លោក Trump តែងតែបានរិះគន់យ៉ាងខ្លាំង ចំពោះជំនួយរាប់ពាន់លានដុល្លារ ដែលរដ្ឋបាលរបស់លោក Joe Biden ផ្តល់ដល់ទីក្រុង Kyiv ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ទីក្រុងម៉ូស្គូ។…

  • មាសអាចឡើងថ្លៃដល់៣,៦០០ដុល្លារក្នុង១តម្លឹង នៅឆ្នាំក្រោយ

    មាសអាចឡើងថ្លៃដល់៣,៦០០ដុល្លារក្នុង១តម្លឹង នៅឆ្នាំក្រោយ

    បរទេស៖ ក្រុមហ៊ុនវិនិយោគឈានមុខនៅសហរដ្ឋអាមេរិក Goldman Sachs បានព្យាករណ៍ថា តម្លៃមាសនឹងកើនឡើងតម្លៃ ១១% ពោលគឺដល់តម្លៃ ៣,០០០ដុល្លារអាមេរិក ក្នុងមួយអោនដែលជារង្វាល់អន្តរជាតិ ឬ ប្រមាណ ៣៦០០ដុល្លារ ក្នុងមួយ១ម្លឹង នៅចុងឆ្នាំ២០២៥។ កាសែត Business Insider បានចេញផ្សាយថា មានកត្តា៣ ដែលនឹងជំរុញឱ្យតម្លៃមាសកើនឡើងនេះ។ ក្នុងនោះ កត្តាទីមួយ គឺដោយសារតែ ការធ្លាក់ចុះអត្រាការប្រាក់ របស់ធនាគារកណ្តាលអាមេរិក ដែលជាធាតុបញ្ចូលដ៏សំខាន់ សម្រាប់ទំនិញមាស ដែលត្រូវបានទិញកាន់ច្រើន។ក្រុមហ៊ុន Goldman បានព្យាករណ៍ពីអត្រាការប្រាក់ទាបគួរឱ្យកត់សម្គាល់ នៅឆ្នាំ ២០២៥ ហើយ Wall Street បានព្យាករណ៍ថា អត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកនឹងធ្លាក់ចុះចន្លោះពី ៣.២៥ ទៅ ៣.៥% នៅឆ្នាំក្រោយ។ កត្តាទីពីរ ប្រាក់ដុល្លារកាន់តែរឹងមាំ នឹងជំរុញការទិញមាស ដែលដឹកនាំដោយធនាគារកណ្តាល នៃប្រទេសនានា។ ជាក់ស្តែង កាលពីឆ្នាំ២០២២ ប្រទេសជាច្រើនបានចាត់ទុកការដាក់ទណ្ឌកម្មរបស់លោកខាងលិច លើរុស្ស៊ី បានជំរុញការទិញមាសរបស់ធនាគារកណ្តាល។ ក្រុមហ៊ុន Goldman បានគូសបញ្ជាក់ថា…

  • ជប៉ុនផលិតផ្លាស្ទិករលាយបាត់ក្នុងទឹកត្រឹមប៉ុន្មានម៉ោង និងផ្តល់ជីវជាតិដល់ដី

    ជប៉ុនផលិតផ្លាស្ទិករលាយបាត់ក្នុងទឹកត្រឹមប៉ុន្មានម៉ោង និងផ្តល់ជីវជាតិដល់ដី

    បរទេស ៖ កាសែត Times of India បានចេញផ្សាយថា ក្រុមស្រាវជ្រាវ នៅមជ្ឈមណ្ឌលសម្រាប់វិទ្យាសាស្ត្របញ្ហាបន្ទាន់ ក្នុងប្រទេសជប៉ុន ហៅកាត់ RIKEN បានបង្កើតរបកគំហើញថ្មី ដោយបង្កើតផ្លាស្ទិកដែលអាចរលាយបាត់ទាំងស្រុង ក្នុងទឹកសមុទ្រ ត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ហើយសម្រាប់នៅលើគោកវិញ នឹងរលាយបាត់ ត្រឹមប៉ុន្មានថ្ងៃ ថែមទាំងធ្វើឱ្យដី កាន់តែសម្បូរបែបដោយធាតុចិញ្ចឹម ទៀតផង។ ការរកឃើញនេះ ត្រូវបានរំពឹងថា នឹងជំនួសផ្លាស្ទិកប្រពៃណី ដែលកំពុងបំពុលមហាសមុទ្រ អស់ជាច្រើនសតវត្ស។ ប្រភពបញ្ជាក់ថា ផ្លាស្ទិចដែលត្រូវបានបង្កើតឡើងថ្មីនេះ នឹងប្រើប្រាស់សមាសធាតុសុវត្ថិភាពចំណីអាហារ និងមិនមានជាតិពុល ធានាសុវត្ថិភាពសម្រាប់ការប្រើប្រាស់ក្នុងឧស្សាហកម្ម ដូចជា ការវេចខ្ចប់ និងឧបករណ៍វេជ្ជសាស្ត្រ ជាដើម។ បើតាមកាសែត Cijtoday ផ្លាស្ទិកបដិវត្តន៍នេះ ត្រូវបានរចនាឡើង ដើម្បីបំបែកខ្លួន យ៉ាងឆាប់រហ័ស នៅក្នុងទឹកសមុទ្រ ដោយសារតែវត្តមានសារធាតុគីមី សារធាតុគីមីបង្កឱ្យមានដំណើរការរិចរិលដែលរុះរើរចនាសម្ព័ន្ធផ្លាស្ទិក ទៅជាសមាសធាតុ គ្មានគ្រោះថ្នាក់។ បន្ទាប់មក ផលិតផលដែលបំបែកត្រូវបានស្រូបយកដោយមីក្រូសារពាង្គកាយសមុទ្រ ហើយ មិនបន្សល់ទុកស្លាកស្នាមផ្លាស្ទិក ឡើយ។ ស្របពេលដែលអ្នកស្រាវជ្រាវបន្តកែលម្អសម្ភារៈដែលឈានមុខនេះ គេសង្ឃឹមថា ផ្លាស្ទិកថ្មីនេះ…

  • ចិនជោគជ័យសាកល្បងយន្តហោះលឿនជាងសំឡេង ៦ដង ហោះពីប៉េកាំងទៅញូវយ៉កចាយពេលត្រឹម ២ម៉ោង

    ចិនជោគជ័យសាកល្បងយន្តហោះលឿនជាងសំឡេង ៦ដង ហោះពីប៉េកាំងទៅញូវយ៉កចាយពេលត្រឹម ២ម៉ោង

    ប្រទេសចិនបានបញ្ចេញគំរូយន្តហោះ jumbo ថ្មីមួយ ដែលបានបញ្ចប់ការសាកល្បងហោះដោយជោគជ័យ ជាមួយនឹងល្បឿនលឿនជាងសំឡេងលើសពី ៦ដង (Mach ៦.៥៦) ឬជាង ៨,០០០គីឡូម៉ែត្រក្នុងមួយម៉ោង កាលពីអំឡុងឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Eurasian Times។ ការសាកល្បងហោះហើររនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅវាលខ្សាច់ Gobi ប្រទេសចិន។ របកគំហើញដ៏សំខាន់ដឹកនាំដោយលោក Cui Kai ដែលប្រធាន និងជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានមេកានិច ហើយត្រូវបានប្រកាសដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន។ យន្តហោះមានល្បឿនលឿនជាងសំឡេងនេះ ត្រូវបានគេជឿជាក់ថា អាចជួយកាត់បន្ថយពេលវេលាហោះហើរបានយ៉ាងច្រើន ពោលគឺពីទីក្រុងប៉េកាំងទៅកាន់ទីក្រុងញូវយ៉ក ចាយពេលត្រឹមតែពីរម៉ោងប៉ុណ្ណោះ ជំនួសឱ្យការហោះហើរធម្មតា ចាយពេលពី ១២ ទៅ ១៤ម៉ោងឯណោះ។ ផ្អែកតាមការចេញផ្សាយដោយសារព័ត៌មាន Interesting Engineering បានឱ្យដឹងថា ទោះបីជាជោគជ័យក្នុងការសាកល្បងហោះហើរ ដែលបង្ហាញពីសមិទ្ធិផល និងការរកឃើញដ៏អស្ចារ្យក៏ដោយ ប៉ុន្តែអ្នកជ្រាវជ្រាវចិនបានបង្ហាញពីបញ្ហាប្រឈមមួយចំនួន មានដូចជាប្រព័ន្ធថាមល សម្ភារៈ និងផ្នែករចនាសម្ព័ន្ធ ដែលទាមទារការដោះស្រាយជាបន្ទាន់ មុនពេលដំណើរការយន្តហោះនេះជាផ្លូវការ។ សារព័ត៌មាន South China Morning Post បានរាយការណ៍ថា…

  • ឥណ្ឌាបង្កើតប្រវត្តិសាស្រ្តថ្មី ចាយពេលត្រឹម ១០០ម៉ោង សង់ផ្លូវប្រវែង ១០០គីឡូម៉ែត្រ

    ឥណ្ឌាបង្កើតប្រវត្តិសាស្រ្តថ្មី ចាយពេលត្រឹម ១០០ម៉ោង សង់ផ្លូវប្រវែង ១០០គីឡូម៉ែត្រ

    ឥណ្ឌាបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលចាយពេលត្រឹមតែ១០០ម៉ោងប៉ុណ្ណោះ អាចសាងសង់ផ្លូវប្រវែង ១១៨គីឡូម៉ែត្រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Hindu Stan Times។ គម្រោងនេះបានប្រើប្រាស់បច្ចេកវិទ្យា Cold Central Plant Recycling (CCPR) ដែលអនុញ្ញាតឱ្យកែច្នៃវត្ថុធាតុដើមកែច្នៃបាន ៩០% កាត់បន្ថយតម្រូវការសម្ភារៈ និងកាត់បន្ថយផលប៉ះពាល់បរិស្ថានយ៉ាងខ្លាំង។ គម្រោងនេះត្រូវបានសម្រេចនៅលើផ្លូវល្បឿនលឿន Ghaziabad-Aligarh Expressway ហើយវាបានក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយក្នុងការសាងសង់ផ្លូវ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ វាជាផ្លូវល្បឿនលឿនក្រាលបេតុងប្រភេទ bituminous ផ្ដល់ភាពងាយស្រួលក្នុងការសាងសង់ និងធន់សម្រាប់ការប្រើប្រាស់។ គម្រោងផ្លូវល្បឿនលឿននេះ មានសារៈសំខាន់សម្រាប់ពាណិជ្ជកម្ម ដោយភ្ជាប់មជ្ឈមណ្ឌលឧស្សាហកម្មផ្សេងៗ តំបន់កសិកម្ម និងស្ថាប័នអប់រំនៅទូទាំងរដ្ឋ Uttar Pradesh ។ ហេដ្ឋារចនាសម្ព័ន្ធនេះ ត្រូវបានរំពឹងថា នឹងលើកកំពស់ចលនាទំនិញ និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។ សមិទ្ធិផលនេះទៀតសោត មិនត្រឹមតែកំណត់ស្តង់ដារពិភពលោកថ្មី សម្រាប់ល្បឿនសាងសង់ផ្លូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ឥណ្ឌា ក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងចូលរួមដោះស្រាយបញ្ហាបរិស្ថាន។ កំណត់ត្រានេះ កើតឡើងក្នុងខែឧសភា ឆ្នាំ២០២៣ ហើយគិតមកទល់ពេលនេះ នៅពុំទាន់មានប្រទេសអាចបំបែកបាននៅឡើយទេ៕ ប្រភព ៖ Hindu Stan Times…