-
បុគ្គលិកយូអិនជាង ២០០នាក់ស្លាប់ ក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស

ព្រុចសែល ៖ ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន ហៅកាត់ (UNRWA) និយាយថា បុគ្គលិករបស់ខ្លួនចំនួន ២៤៣នាក់ត្រូវបានសម្លាប់ដោយសារការវាយប្រហារចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងនៅក្នុងខែតុលាឆ្នាំមុន។ អគ្គស្នងការ UNRWA លោក Philippe Lazzarini បានបង្ហាញតួលេខនេះនៅក្នុងសុន្ទរកថាទៅកាន់អង្គការសហប្រជាជាតិកាលពីថ្ងៃពុធសប្តាហ៍នេះ។ លោក Lazzarini និយាយថា ទីភ្នាក់ងាររបស់គាត់កំពុងជួបប្រទះនឹងពេលវេលាដ៏ខ្មៅងងឹតបំផុត បន្ទាប់ពីសភាអ៊ីស្រាអែលបានអនុម័តច្បាប់មួយកាលពីថ្ងៃទី២៨ ខែតុលា ដែលហាមប្រាម UNRWA ពីការធ្វើប្រតិបត្តិការនៅក្នុងប្រទេសអ៊ីស្រាអែល។ ច្បាប់នេះបានប្រកាសមួយសប្តាហ៍ បន្ទាប់ពីអ៊ីស្រាអែលបានជូនដំណឹងជាផ្លូវការដល់អង្គការសហប្រជាជាតិ អំពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយ UNRWA។ អ្នកវិភាគនិយាយថា ទង្វើទាំងនេះអាចធ្វើឲ្យស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សាស្ទ្រីបកាន់តែយ៉ាប់យ៉ឺនថែមទៀត។ យ៉ាងណា លោក Lazzarini និយាយថា ការដួលរលំនៃទីភ្នាក់ងាររបស់គាត់ កំពុងគំរាមកំហែងដល់អាយុជីវិត និងអនាគតរបស់មនុស្ស ក៏ដូចជាស្ថិរភាពក្នុងតំបន់។ ហើយលោកបានស្នើឱ្យប្រទេសសមាជិកអង្គការសហប្រជាជាតិប្រើប្រាស់ឧបករណ៍ច្បាប់និងនយោបាយទាំងអស់ ដើម្បីធានាឱ្យបាននូវសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់។ មន្ត្រីសុខាភិបាលនៅហ្គាហ្សានិយាយថា ចំនួនអ្នកស្លាប់ដោយសារការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក្នុងតំបន់ហ្គាហ្សានមានជាង ៤៣.៧០០នាក់៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម…
-
ប្រមុខការទូតអាមេរិក ៖ សង្រ្គាមហ្គាហ្សាដល់ពេលបញ្ចប់ហើយ

វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែលបានសងសឹកគ្រប់គ្រាន់ហើយចំពោះក្រុមហាម៉ាស ហើយឥឡូវនេះគួរតែបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សា។ លោក Blinken បានប្រាប់អ្នកកាសែតនៅទីក្រុងប្រ៊ុចសែលថា អ៊ីស្រាអែលបាននិយាយថា ខ្លួនចាំបាច់ត្រូវរុះរើអង្គការយោធានៃក្រុមហាម៉ាស និងឱ្យពួកគេទទួលខុសត្រូវលើការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា។ លោក Blinken បន្តថា អ៊ីស្រាអែលបានធ្វើរឿងទាំងពីរនេះរួចរាល់ហើយ ដូច្នេះឥឡូវនេះ គួរតែ ជា ពេលវេលា ដើម្បី បញ្ចប់ សង្គ្រាម ។ ការអះអាងបែបនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីលោកជួប ជាមួយ រដ្ឋមន្ត្រី កិច្ចការ យុទ្ធសាស្ត្រ អ៊ីស្រាអែល លោក Ron Dermer។ ដោយឡែក កាលពីសប្តាហ៍មុន កាតាក៏បានបញ្ជាក់ដែរថា ខ្លួន បាន ផ្អាក ការ សម្រុះសម្រួល ដែល គាំទ្រ ដោយ អាមេរិក រវាង ក្រុម ហាម៉ាស និង…
-
ក្រុមហ៊ុនអាកាសចរណ៍ជុំវិញអាស៊ីផ្អាកជើងហោះហើរទៅមកកោះបាលី បន្ទាប់ពីភ្នំភ្លើងផ្ទុះ

បរទេស៖ នៅថ្ងៃពុធនេះ ក្រុមហ៊ុនអាកាសចរណ៍ ក្នុងប្រទេសអូស្ត្រាលី, ទីក្រុងហុងកុង, ឥណ្ឌា, ម៉ាឡេស៊ី និងសិង្ហបុរី បានលុបចោលជើងហោះហើរ ទៅ និងមកពីកោះបាលី របស់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីភ្នំភ្លើង នៅក្បែរនោះ បានផ្ទុះព្រួសផេះ មួយគីឡូម៉ែត្រ ឡើងទៅលើមេឃ។ ជើងហោះហើររបស់ក្រុមហ៊ុន Jetstar, Qantas និង Virgin Australia របស់ប្រទេសអូស្ត្រាលីទាំងអស់បានផ្អាកការហោះហើរ បន្ទាប់ពីភ្នំ Lewotobi Laki-Laki នៅលើកោះ Flores បានផ្ទុះ កាលពីមួយថ្ងៃមុន។ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines, AirAsia, IndiGo របស់ឥណ្ឌា និង Scoot របស់សិង្ហបុរី ក៏បានលុបចោលជើងហោះហើរផងដែរ នៅថ្ងៃពុធ នេះបើយោងតាមអ្នកកាសែត AFP នៅអាកាសយានដ្ឋានអន្តរជាតិ របស់កោះបាលី។ ក្រុមហ៊ុន AirAsia បាននិយាយថា «ផេះភ្នំភ្លើងបង្កការគំរាមកំហែងយ៉ាងខ្លាំងក្លា ចំពោះសុវត្ថិភាពហោះហើររបស់យន្តហោះ នៅតំបន់ជុំវិញភ្នំភ្លើង» ខណៈដែលខ្លួនបានប្រកាសពីការលុបចោល ជាច្រើនលើក។ ការផ្ទុះអាចបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់ជើងហោះហើរ ការបំភាយផេះល្អិតល្អន់…
-
វៀតណាម៖ គម្រោងផ្លូវដែកល្បឿនលឿនតម្លៃ៦៧ពាន់លានដុល្លារ បញ្ជូនដល់សភា

បរទេស៖ សមាជិកសភាជាតិវៀតណាម នៅថ្ងៃពុធនេះ បានទទួលរបាយការណ៍ស្តីពីគោលនយោបាយវិនិយោគ នៃគម្រោងផ្លូវរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូង ដែលមានតម្លៃប្រហែល ៦៧.៣៤ ពាន់លានដុល្លារអាមេរិក នេះបើតាមកាសែត VNexpress។ ក្នុងសម័យប្រជុំលើកទី ៨ របស់សភា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Nguyen Van Thang បានបង្ហាញសំណើនេះ ក្នុងនាមនាយករដ្ឋមន្ត្រី ដោយចាត់ទុកថា គោលដៅនៃការវិនិយោគ គឺសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដើម្បីបំពេញតម្រូវការដឹកជញ្ជូន រួមចំណែកដល់ការរៀបចំរចនាសម្ព័ន្ធឡើងវិញ ប្រកបដោយនិរន្តរភាព។ ទីផ្សារដឹកជញ្ជូនតាមច្រករបៀងខាងជើង-ខាងត្បូង នឹងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ទន្ទឹមនឹងការធានាការពារជាតិ និងសន្តិសុខ។ ប្រភពបន្តថា ផ្លូវរថភ្លើង dual-track ថ្មីនេះ នឹងត្រូវរចនាឡើង ជាមួយនឹងសមត្ថភាពផ្ទុក ២២.៥តោន/អ័ក្ស , ល្បឿន ៣៥០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ប្រវែងសរុប ប្រហែលជាង១,៥០០ គីឡូម៉ែត្រ ជាមួយនឹងស្ថានីយដឹកអ្នកដំណើរចំនួន ២៣ នាក់ និងស្ថានីយ៍ដឹកជញ្ជូនទំនិញ ចំនួន ៥ ។ ទាក់ទងនឹងការកំណត់ពេលវេលានៃគម្រោងនេះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា…
-
ជប៉ុនជាប់ចំណាត់ថ្នាក់លេខ១ក្នុងបញ្ជីប្រទេស OECD ជាប្រទេសអាស៊ីដ៏ល្អបំផុតដែលមានលក្ខខណ្ឌអំណោយផលសម្រាប់ការចិញ្ចឹមបីបាច់កូន

-
លីបង់៖ ជាយក្រុង Beirut ភាគខាងត្បូងរងការវាយប្រហារ បន្ទាប់ពីអ៊ីស្រាអែលបញ្ជាឲ្យជម្លៀស

បរទេស៖ ទូរទស្សន៍ AFPTV បានបង្ហាញឲ្យដឹង នៅថ្ងៃពុធនេះថា ការវាយប្រហារមួយបានកើតឡើង ទៅលើតំបន់ជាយក្រុង Beirut ភាគខាងត្បូង បន្ទាប់ពីបញ្ជារបស់អ៊ីស្រាអែល ទៅកាន់អ្នកស្រុក ឱ្យជម្លៀសចេញ។ ទូរទស្សន៍ AFPTV បានបង្ហាញពីរូបភាពនៃភ្លើង និងផ្សែង នៅក្នុងតំបន់នោះ។បទបញ្ជាជម្លៀស ដែលបង្ហោះ នៅលើបណ្តាញសង្គម X ដោយអ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល បានប្រាប់ដោយបង្ខំឲ្យប្រជាជនដែលរស់នៅក្នុងផ្ទះ នៅជិតអគារ «ជាប់ទាក់ទងនឹងក្រុម Hezbollah» រើចេញ ដោយបានព្រមានអំពីការវាយប្រហារដ៏ខ្លាំងក្លា ដែលជិតមកដល់។ អ៊ីស្រាអែលនិយាយថា ខ្លួនចង់ធានាការវិលត្រឡប់មកវិញ ដោយសុវត្ថិភាព សម្រាប់អ្នកស្រុក នៅតំបន់ព្រំដែនភាគខាងជើងអ៊ីស្រាអែល រាប់ម៉ឺននាក់ ដែលត្រូវបានផ្លាស់ទីលំនៅ ដោយការវាយប្រហារដោយគ្រាប់រ៉ុក្កែត ដែលក្រុមហេសបូឡាហ៍បានបាញ់ ដើម្បីគាំទ្រប៉ាឡេស្ទីន បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់ពួកហាម៉ាស ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន លើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣។ មនុស្សជាង ៣,២០០ នាក់ត្រូវបានសម្លាប់ នៅក្នុងប្រទេសលីបង់ ចាប់តាំងពីពេលនោះមក រួមទាំង ការស្លាប់មនុស្ស ២,៦០០នាក់ ក្នុងរយៈពេល ៧សប្តាហ៍…
-
ធ្លាប់តែក្តៅហែង! វាលខ្សាច់អារ៉ាប់ធ្លាក់ព្រិលដំបូងក្នុងប្រវត្ថិសាស្ត្រ

បរទេស៖ វាលខ្សាច់ដែលតែងតែដុតដោយពន្លឺព្រះអាទិត្យ នៅប្រទេសអារ៉ាប៊ី សាអូឌីត ត្រូវបានផ្លាស់ប្តូរទៅជាឈុតឆាករដូវរងា ដែលមិននឹកស្មានដល់ ក្នុងប៉ុន្មានថ្ងៃ ថ្មីៗនេះ ខណៈដែលព្រិលបានគ្របដណ្តប់ផ្នែកខ្លះ នៃខេត្ត Al-Jawf ពោលគឺនៅវាលខ្សាច់ Al-Nafūd ភាគខាងជើង នេះបើតាមកាសែត Newsweek ចេញផ្សាយ កាលពីថ្ងៃចន្ទ។ ព្រឹត្ដិការណ៍ដ៏កម្រនេះ បង្ហាញពីការធ្លាក់ព្រិលដំបូងគេ ដែលមិនធ្លាប់មាននៅក្នុងតំបន់ដែលគេស្គាល់ ជាទូទៅថា មានកំដៅដ៏ក្តៅខ្លាំងបំផុត និង វាលខ្សាច់ពណ៌មាស។ ខ្សែវីដេអូបង្ហាញពីផ្កាព្រិលធ្លាក់ ពេញវាលខ្សាច់ ខណៈដែលសត្វអូដ្ឋកាត់ស្រទាប់ទឹកកកស្តើងមួយ ដែលបានបង្កើតឡើង នៅលើផ្ទៃដី។ អ្នកស្រុក និងអ្នកទេសចរបានប្រញាប់ចេញ ពីរថយន្តរបស់ពួកគេ ដោយថតរូប និងវីដេអូ ផ្តិតយករូបភាពអាកាសធាតុ ដែលមិនធ្លាប់មានពីមុនមក។ អ្នកឧតុនិយមបានភ្ជាប់ អាកាសធាតុមិនធម្មតា ទៅនឹងប្រព័ន្ធសម្ពាធទាបដែលបានផ្លាស់ប្តូរពីសមុទ្រអារ៉ាប់ទៅកាន់ប្រទេសអូម៉ង់ ដោយនាំយកខ្យល់សំណើមចូលទៅក្នុងតំបន់ស្ងួតធម្មតា។ ការណ៍នេះបានបណ្តាលឱ្យមានព្យុះផ្គររន្ទះ និងភ្លៀងធ្លាក់ ពាសពេញផ្នែកខ្លះនៃប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសជិតខាង ដែលបង្កើតបានការផ្លាស់ប្តូរទេសភាព ដែលមិនធ្លាប់មានបែបនេះ។ ជាធម្មតា សីតុណ្ហភាពនៅវាលខ្សាច់ Al-Nafūd អាចឡើងខ្ពស់រហូតដល់ ៥៥ អង្សាសេ ក្នុងកំឡុងខែរដូវក្តៅ។ សីតុណ្ហភាពធម្មតារបស់តំបន់នេះ…
-
អាមេរិក ៖ ទាហានកូរ៉េខាងជើងផ្តើមចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធនឹងអ៊ុយក្រែន

បរទេស៖ ក្រសួងការបរទេសអាមេរិកបានអះអាងថា ទាហានកូរ៉េខាងជើង ពិតជាបានចាប់ផ្តើមចូលរួម ក្នុងការប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន នៅតំបន់ Kursk ភាគខាងលិច របស់រុស្ស៊ី។ អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក លោក Vedant Patel បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារថា ទាហានកូរ៉េខាងជើងជាង ១០,០០០ នាក់ត្រូវបានបញ្ជូន ទៅកាន់ប្រទេសរុស្ស៊ី។ ពួកគេ ភាគច្រើន ត្រូវបានផ្លាស់ប្តូរ ទៅកាន់តំបន់ភាគខាងលិចឆ្ងាយ នៃតំបន់ Kursk ហើយ បានចាប់ផ្តើមចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធ ជាមួយកងកម្លាំងរុស្ស៊ី។ នេះជាលើកទីមួយហើយ ដែលរដ្ឋាភិបាលអាមេរិក បានទទួលស្គាល់ ជាផ្លូវការ នូវការចូលរួមរបស់ទាហានកូរ៉េខាងជើង ក្នុងសង្គ្រាមនេះ។ លោក Patel បានបន្ថែមថា ជោគជ័យ ក្នុងសមរភូមិប្រយុទ្ធរបស់រុស្ស៊ី ភាគច្រើន នឹងត្រូវកំណត់តាមរយៈកម្រិត នៃការបញ្ចូលកងទ័ពកូរ៉េខាងជើង ទៅក្នុងយោធារបស់ខ្លួន។លោកបាននិយាយថា បញ្ហាប្រឈមមួយចំនួន ដែលរុស្ស៊ីនឹងត្រូវជម្នះគឺ «អន្តរប្រតិបត្តិការ របាំងភាសា ការបញ្ជា និងការគ្រប់គ្រង ព្រមទាំង ការទំនាក់ទំនង»។ សហរដ្ឋអាមេរិកបានបង្ហាញថា ខ្លួនមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងជើង។…
-
ឆ្នាំក្រោយ Honda នឹងវាយលុកទីផ្សារម៉ូតូអគ្គិសនី

តូក្យូ ៖ ក្រុមហ៊ុន Honda របស់ប្រទេសជប៉ុន ថ្មីៗនេះបានបង្ហាញម៉ូតូអគ្គិសនីគំរូចំនួនពីរម៉ូដែល ក្នុងនោះរួមមានម៉ូដែល “EV Fun Concept” និង “EV Urban Concept” នៅឯព្រឹត្តិការណ៍ពិព័រណ៌ EICMA 2024 នៅទីក្រុងមីលែន ប្រទេសអ៊ីតាលី។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ Global Honda។ ក្រុមហ៊ុន Honda បានកំណត់យកឆ្នាំ ២០២៤ ជាឆ្នាំដំបូងសម្រាប់ការបើកបង្ហាញម៉ូតូអគ្គិសនីជាសកលរបស់ខ្លួន ហើយនឹងចាប់ផ្តើមវាយលុកចូលទីផ្សារម៉ូតូអគ្គិសនីពេញទំហឹងតែម្តងនៅឆ្នាំ ២០២៦។ ការបញ្ចេញម៉ូតូអគ្គិសនីគំរូនេះ គឺជាផែនការប្រកបដោយមហិច្ឆតារបស់ក្រុមហ៊ុន Honda ដែលមានគោលបំណងសម្រេចបាននូវអព្យាក្រឹតភាពកាបូន តាមរយៈផលិតផល និងសកម្មភាពសាជីវកម្មទាំងអស់របស់ខ្លួននៅឆ្នាំ ២០៥០។ ជាពិសេសសម្រេចបាននូវអព្យាក្រឹតភាពកាបូន សម្រាប់ផលិតផលម៉ូតូទាំងអស់របស់ខ្លួននៅក្នុងទសវត្សរ៍ឆ្នាំ ២០៤០។ ដើម្បីឈានឆ្ពោះទៅរកគោលដៅនេះ ក្រុមហ៊ុន Honda កំពុងខិតខំប្រឹងប្រែងអភិវឌ្ឍគ្រឿងម៉ាស៊ីនផ្តល់ថាមពលដល់ម៉ូតូសេរីថ្មីៗរបស់ខ្លួន ដែលនេះជាគោលដៅយុទ្ធសាស្ត្រការពារបរិស្ថាននាពេលអនាគត។ ប្រភពបានបង្ហើបឱ្យដឹងថា ក្រុមហ៊ុន Honda បាននឹងកំពុងជំរុញឱ្យមានភាពជឿនលឿនឆ្ពោះទៅរក នូវផែនការផលិតម៉ូតូអគ្គិសនីចំនួន ៣០ម៉ូដែលនៅទូទាំងពិភពលោកនៅត្រឹមឆ្នាំ ២០៣០។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ ក្រុមហ៊ុន Honda មានគោលបំណងពង្រីកចំណែកទីផ្សារពិភពលោករបស់ខ្លួន…
-
Elon Musk កើនទ្រព្យសម្បត្តិ ៧០ពាន់លានដុល្លារ ក្រោយ Trump ឈ្នះឆ្នោត

វ៉ាស៊ីនតោន ៖ ទ្រព្យសម្បត្តិសរុបរបស់លោក Musk ត្រូវបានគេរាយការណ៍ថា បានកើនឡើងលើស ៣០០ពាន់លានដុល្លារជាលើកដំបូង ក្នុងរយ:ពេលពីរឆ្នាំចុងក្រោយ ពោលគឺកើនឡើង ៧០ពាន់លានដុល្លារបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC។ ការកើនឡើងទ្រព្យសម្បត្តិនេះ កើតចេញពីការវិនិយោគរបស់លោក Elon Musk ដែលបានចំណាយដល់ទៅ ៤៤ពាន់លានដុល្លារ ដើម្បីទិញបណ្តាញសង្គម Twitter ដែលឥឡូវនេះប្តូរឈ្មោះថា X និងចាយអស់ ១៣០លានដុល្លារទៀត ដើម្បីជួយឱ្យលោក Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។ ទន្ទឹមគ្នា តម្លៃមូនធនទីផ្សាររបស់ក្រុមហ៊ុន Tesla ក៏បានកើនឡើងលើសពី ១ពាន់លានដុល្លារផងដែរ គិតត្រឹមចុងសប្តាហ៍មុន ហើយការហក់ឡើងដ៏ខ្ពស់បែបនេះកើតឡើង បន្ទាប់ពីលោក Donald Trump ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក។ លោក Elon Musk នៅតែជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Tesla ដោយកាន់កាប់ភាគហ៊ុនសរុប ១៣ភាគរយ ដែលមានតម្លៃសរុបប្រហែល ១៣០ពាន់លានដុល្លារ។ ទោះបីជាយ៉ាងណា តម្លៃភាគហ៊ុនបច្ចុប្បន្នរបស់ Tesla នៅតែទាបជាង ២៥% នៃតម្លៃភាគហ៊ុនដែលធ្លាប់កើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងចំនួន…